Monday, 08 Aug B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
Notification
All Visitors
Today 89,953
Today
Yesterday 155,987
This Month 1,254,898
Total ២៦៨,៤៤២,៦១៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 19, Jun 2021 (4,301 Read)

មហាសុវជាតក



 

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប បានត្រាស់ព្រះធម្ម-ទេសនានេះ មានពាក្យថា ទុមោ យទា ហោតិ ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះកាន់យកកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្ដា ហើយទៅនៅក្នុងព្រៃ ដែលអាស្រ័យនឹងបច្ចន្តគ្រាមមួយ ក្នុងកោសលជនបទ ។

មនុស្សទាំង​ឡាយតាក់តែងកសាងទីនៅក្នុងពេលយប់ ទីនៅក្នុងថ្ងៃដល់លោក និងធ្វើសេនាសនៈក្នុងទីដែលដល់ព្រមដោយ គមនាគម ហើយទំនុកបម្រុងដោយសេចក្ដីគោរព ។ កាលភិក្ខុនោះកំពុងចាំ ក្នុងខែដំបូងនោះឯង ក៏មានភ្លើងឆេះស្រុក សូម្បីត្រឹមតែគ្រាប់់ពូជរបស់មនុស្សទាំងឡាយ ក៏មិនមាន​សេស​សល់ ​។ ពួកគេទើបមិនអាចនឹងថ្វាយបិណ្ឌបាតប្រណីតដល់ភិក្ខុនោះ ។

ភិក្ខុនោះ សូម្បីបានសេនាសនៈសប្បាយ តែកាលលំបាកដោយចង្ហាន់បិណ្ឌបាត ទើបមិនអាចនឹងញ៉ាំងមគ្គ និងផលឲ្យកើតឡើង ។ លំដាប់នោះ ដោយកាលកន្លងទៅ ៣ ខែ ភិក្ខុនោះក៏ធ្វើដំណើរមក ដើម្បីនឹងថ្វាយបង្គំព្រះសាស្ដា ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈនឹងភិក្ខុនោះ ហើយត្រាស់សួរថា ម្នាលភិក្ខុ អ្នកមិនលំបាកដោយបិណ្ឌបាតទេឬ សេនាសនៈជាទីសប្បាយទេឬ ។

ភិក្ខុនោះប្រាប់សេចក្ដីនោះ ។ ព្រះសាស្ដាដឹងថា សេនាសនៈសប្បាយមានដល់លោក ដូច្នេះហើយ ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា សមណៈ កាលមានសេនាសនៈជាទីសប្បាយហើយ គួរលះសេចក្ដីល្មោភក្នុងអាហារចេញ ត្រូវបរិភោគបច្ច័យតាមដែលមានបាននោះឯង គួរដើម្បីនឹងធ្វើសមណធម៌ ដោយសេចក្ដីសន្តោស ។  

បោរាណកបណ្ឌិតទាំងឡាយ សូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន ទំពាស៊ីកម្ទេចឈើស្ងួតដែលខ្លួននៅ លះសេចក្ដីល្មោភក្នុងអាហារ ជាអ្នកសន្តោស មិនទម្លាយមិត្តធម៌ មិនទៅកាន់ទីដទៃ ព្រោះហេតុអ្វី អ្នកទើបគិតថា បិណ្ឌបាតតិច សៅហ្មង ហើយលះសេនាសនៈសប្បាយ ដូច្នេះហើយ ព្រះអង្គដែលភិក្ខុទូលអារាធនាហើយ ទើបនាំអតីតនិទានមកថា

ក្នុងអតីតកាល នៅនឹងច្រាំងទន្លេគង្គាក្នុងព្រៃហិមពាន្ត មានសត្វសេកច្រើនសែន នៅក្នុងព្រៃឧទុម្ពរ (ព្រៃល្វារ) មួយ ។ បណ្ដាសេកទាំងនោះ ស្ដេចសេកមួយ កាលដើមឈើរបស់ខ្លួនអស់ផ្លែហើយ វត្ថុណាដែលនៅសល់ ទោះជាពន្លកក្ដី ស្លឹកក្ដី សំបកក្ដី ក្រម៉ក្ដី ក៏ទំពាស៊ីវត្ថុទាំងនោះ ផឹកទឹកទន្លេគង្គា ជាអ្នកប្រាថ្នាតិច និងមានសេចក្ដីសន្តោសដ៏ក្រៃលែង មិនទៅកាន់ទីដទៃ ។  

ព្រោះគុណនៃភាពជាអ្នកប្រាថ្នាតិច និងសន្តោសរបស់ស្ដេចសេកនោះ ភពរបស់សក្កទេវរាជក៏កម្រើកញាប់ញ័រ ។ ស្ដេចសក្កៈកាលពិចារណាមើល បានឃើញហេតុនោះ ដើម្បីនឹងសាកល្បងចិត្តរបស់សេកនោះ ព្រះអង្គក៏បណ្ដាលឲ្យដើមឈើនោះ ស្វិតក្រៀមស្រពោនដោយអានុភាពរបស់ខ្លួន ។ ដើមឈើបានក្លាយជាដង្គត់ កាលខ្យល់បក់មកត្រូវ ក៏មានប្រហោងតូចធំ តាំងនៅដូចជាមានគេមកវាយ ។ លម្អិតទាំងឡាយហូរចេញតាមប្រហោងដើមឈើនោះ ។

សេកសុវរាជបរិភោគលម្អិតនោះផឹកទឹកក្នុងទន្លេគង្គា មិនទៅកាន់ទីដទៃ មិនអើពើនឹងខ្យល់និងកម្ដៅ អង្គុយលើដង្គត់ដើមឧទុម្ពរ ។ សក្កទេវរាជបានដឹងភាពជាអ្នកប្រាថ្នាតិចដ៏ក្រៃលែងរបស់សេកនោះហើយ ទ្រង់គិតថា យើងនឹងមក ឲ្យស្ដេចសេកសម្ដែងគុណនៃមិត្តធម៌ ហើយនឹងឲ្យពរដល់សេកនោះ និងធ្វើឲ្យដើមឧទុម្ពរនោះមានផ្លែរហូត ដូច្នេះហើយ ទើបព្រះអង្គក្លែងខ្លួនជាស្ដេចហង្ស ធ្វើនាងសុជាអសុរកញ្ញាឲ្យនៅខាងមុខ យាងមកព្រៃឧទុម្ពរនោះ អង្គុយលើមែកដើមឈើមួយ ក្នុងទីមិនឆ្ងាយ កាលនឹងញ៉ាំងកថាឲ្យតាំងឡើងជាមួយនឹងស្ដេចសេកនោះ ទើបពោលគាថាទី ១ ថា    

ទុមោ យទា ហោតិ ផលូបបន្នោ, ភុញ្ជន្តិ នំ វិហង្គមា សម្បតន្តា;
ខីណន្តិ ញត្វាន ទុមំ ផលច្ចយេ, ទិសោទិសំ យន្តិ តតោ វិហង្គមា។

កាលណា ឈើមានផ្លែបរិបូណ៌ ពួកសត្វស្លាបក៏ហើរសំដៅទៅបរិភោគផ្លែឈើនោះ លុះពួកសត្វស្លាបបានដឹងថា ឈើអស់ផ្លែហើយ ក៏ហើរចេញអំពីដើមឈើនោះ ទៅកាន់ទិសផ្សេង ៗ ក្នុងវេលាជាទីអស់ទៅនៃផ្លែ ។

អ្នកសិក្សាគប្បីជ្រាបសេចក្ដីនៃគាថានោះថា បពិត្រស្ដេចសេក កាលណាដើមឈើដែលមានផ្លែបរិបូណ៌ កាលនោះ ហ្វូងបក្សីទាំងឡាយនាំគ្នាមកបរិភោគផ្លៃនោះ អំពីមែកមួយទៅមែកមួយ កាលដឹងថា ដើមឈើនេះអស់ផ្លែហើយ ហ្វូងបក្សីនាំគ្នាហើរចេញពីដើមនោះ ទៅកាន់ទិសតូចទិសធំ ។

កាលពោលយ៉ាងនេះហើយ ដើម្បីបញ្ជូនស្ដេចសេកនោះ ចេញពីទីនោះ ស្ដេចហង្សទើបពោលគាថាទី ២ ថា  

ចរ ចារិកំ លោហិតតុណ្ឌ មា មរិ, កិំ ត្វំ សុវ សុក្ខទុមម្ហិ ឈាយសិ;
តទិង្ឃ មំ ព្រូហិ វសន្តសន្និភ, កស្មា សុវ សុក្ខទុមំ ន រិញ្ចសិ។

ម្នាលសេកមានចំពុះក្រហម អ្នកចូរត្រាច់ទៅកាន់ចារិក កុំឲ្យខ្លួនអ្នកស្លាប់ឡើយ ម្នាលសេក ម្តេចក៏អ្នកនៅសញ្ជប់សញ្ជឹងលើដើមឈើងាប់ (នេះ) ម្នាលសេកមានសម្បុរខៀវ 
ស្រដៀងនឹងឈើ ក្នុងវស្សន្តរដូវ យើងសូមដាស់តឿនអ្នក អ្នកចូរថាមកមើល ព្រោះហេតុអ្វី ក៏បានជាអ្នកមិនលះបង់នូវឈើងាប់នេះ ។

បណ្ដាបទទាំងនោះ បទថា ឈាយសិ សេចក្ដីថា ព្រោះហេតុអ្វី អ្នកទើបសញ្ជប់សញ្ជឹង ឋិតនៅលើកំពូលដើមឈើស្ងួត ។ បទថា ឥង្ឃ សេចក្ដីថា ជានិបាត ចុះក្នុងអត្ថដាស់តឿន ។ បទថា វសន្តសន្និភ សេចក្ដីថា ក្នុងរដូវភ្លៀង ព្រៃសណ្ឌៈ នឹងមានពណ៌ខៀវ ដូចដេរដាសដោយហ្វូងសេក ព្រោះហេតុនោះ ស្ដេចហង្សទើបហៅស្ដេចសេកថា វសន្តសន្និភៈ ។ បទថា ន រិញ្ចសិ ប្រែថា អ្នកមិនលះ ។

លំដាប់នោះ ស្ដេចសេកពោលថា បពិត្រហង្ស ខ្ញុំមិនលះដើមឈើនេះ ព្រោះភាពជា 

កតញ្ញុកតវេទី របស់ខ្លួន ដូច្នេះទើបពោល ២ គាថា ថា  
យេ វេ សខីនំ សខារោ ភវន្តិ, បាណច្ចយេ ទុក្ខសុខេសុ ហំស;
ខីណំ អខីណម្បិ ន តំ ជហន្តិ, សន្តោ សតំ ធម្មមនុស្សរន្តា។

ម្នាលហង្ស ពួកសប្បុរសណា រលឹករឿយ ៗ នូវធម៌របស់ពួកសប្បុរស លោកជាសម្លាញ់ និងពួកសម្លាញ់ (ទៅវិញទៅមកហើយ) ពួកសប្បុរសនោះ សូម្បីដល់នូវការអស់ទៅនៃជីវិត ក៏មិនលះបង់សម្លាញ់នោះចោល ដោយគិតថាអស់ ឬមិនអស់ ក្នុងកាលដែលបានសុខ និងទុក្ខឡើយ ។

សោហំ សតំ អញ្ញតរោស្មិ ហំស, ញាតី ច មេ ហោតិ សខា ច រុក្ខោ;
តំ នុស្សហេ ជីវិកត្ថោ បហាតុំ, ខីណន្តិ ញត្វាន ន ហេស ធម្មោ។

ម្នាលហង្ស ខ្ញុំជាសប្បុរសដែរ ដើមឈើនេះ ទុកជាញាតិ ឬជាសម្លាញ់របស់ខ្ញុំក៏បាន ខ្ញុំជាអ្នកត្រូវការដោយជីវិត ក៏មិនអាចនឹងលះបង់នូវដើមឈើនោះចោលឡើយ (បើខ្ញុំដឹងថា ឈើនោះអស់ហើយ ៗ លះបង់ចោល) នុ៎ះ មិនមែនជាធម៌របស់សប្បុរសទេ ។

ស្ដេចសក្កៈបានស្ដាប់ពាក្យរបស់ស្ដេចសេកនោះហើយ មានចិត្តត្រេកអរ ត្រាស់សរសើរ កាលប្រាថ្នានឹងឲ្យពរ ទើបពោល ២ គាថា ថា 

សាធុ សក្ខិ កតំ ហោតិ,     មេត្តិ សំសតិ សន្ថវោ;
សចេតំ ធម្មំ រោចេសិ,         បាសំសោសិ វិជានតំ។

ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តនឹងធម៌នោះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន ។

សោ តេ សុវ វរំ ទម្មិ,         បត្តយាន វិហង្គម;
វរំ វរស្សុ វក្កង្គ,             យំ កិញ្ចិ មនសិច្ឆសិ។

ម្នាលសេក អ្នកមានស្លាបជាយាន ហើរទៅព្ធដ៏អាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណាមួយ ចូរទទួលយកនូវពរនោះចុះ ។

ស្ដេចសេកស្ដាប់ពាក្យនោះហើយ កាលទទួលពរ ទើបពោលគាថាទី ៧ ថា 

វរញ្ច មេ ហំស ភវំ ទទេយ្យ,         អយញ្ច រុក្ខោ បុនរាយុំ លភេថ;
សោ សាខវា ផលិមា សំវិរូឡ្ហោ,     មធុត្ថិកោ តិដ្ឋតុ សោភមានោ។

ម្នាលហង្ស អ្នកគប្បីឲ្យពរដល់ខ្ញុំ សូមឲ្យដើមឈើនេះ ត្រឡប់មានអាយុរស់វិញ សូមឲ្យដើមឈើនោះ មានមែក មានផ្លែ លូតលាស់ល្អ មានផ្លែ មានរសផ្អែមល្អ ។

លំដាប់នោះ សក្កទេវរាជកាលឲ្យពរ ទើបពោលគាថាទី ៨ ថា 

តំ បស្ស សម្ម ផលិមំ ឧឡារំ,         សហាវ តេ ហោតុ ឧទុម្ពរេន;
សោ សាខវា ផលិមា សំវិរូឡ្ហោ,     មធុត្ថិកោ តិដ្ឋតុ សោភមានោ។

ម្នាលសម្លាញ់ អ្នកចូរមើលដើមឈើ ដែលមានផ្លែដ៏លើសលុបនេះចុះ ទីលំនៅរបស់អ្នកចូរកើតជាមួយនឹងដើមល្វា ដើមល្វានោះ ចូរមានមែក មានផ្លែលូតលាស់ល្អ មានផ្លែ មានរសផ្អែមល្អ ។

បណ្ដាបទទាំងនោះ បទថា សហាវ តេ ហោតុ ឧទុម្ពរេនា សេចក្ដីថា ការនៅជាមួយនឹងដើមល្វាចូរមានដល់លោក ។

ស្ដេចសក្កៈកាលពោលយ៉ាងនេះហើយ ក៏លះបង់អត្តភាពនោះ សម្ដែងអានុភាពរបស់ខ្លួន និងនាងសុជា កាន់យកទឹកដោយដៃពីទន្លេគង្គា ស្រោចដង្គត់ដើមល្វា ។ ក្នុងពេលនោះឯង ដើមល្វាក៏ដល់ព្រមដោយមែកនិងប្រគាប មានផ្លែផ្អែម តាំងឡើង ឋិតនៅយ៉ាងស្រស់បំព្រង ហាក់ដូចជាមុណ្ឌមណិបព៌ត ។ ស្ដេចសេកឃើញដើមឈើនោះហើយ ក៏មានសេចក្ដីសោមនស្ស កាលធ្វើការសរសើរដល់សក្កទេវរាជ ទើបពោលគាថាទី ៩ ថា
  
ឯវំ សក្ក សុខី ហោហិ,         សហ សព្ពេហិ ញាតិភិ;
យថាហមជ្ជ សុខិតោ,         ទិស្វាន សផលំ ទុមំ។

បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ឲ្យដូចខ្ញុំដែលបានសេចក្តីសុខ ព្រោះបានឃើញដើមឈើ ប្រកបដោយផ្លែ ក្នុងថ្ងៃនេះឯង ។

ចំណែកសក្កទេវរាជកាលឲ្យពរដល់ស្ដេចសេកនោះហើយ ក៏បានធ្វើដើមល្វាឲ្យមានផ្លែជាប់ជានិច្ច ហើយទើបទៅកាន់ឋានរបស់ខ្លួន ជាមួយនឹងនាងសុជា ។  ព្រះសាស្ដាកាលសម្ដែងសេចក្ដីនោះ ទ្រង់ក៏តម្កល់អភិសម្ពុទ្ធគាថា ថា 

សុវស្ស ច វរំ ទត្វា,         កត្វាន សផលំ ទុមំ;
បក្កាមិ សហ ភរិយាយ,     ទេវានំ នន្ទនំ វនំ។

ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវដើមឈើនោះ ឲ្យមានផ្លែ  រួចចៀសចេញទៅកាន់នន្ទនវនឧទ្យានរបស់ពួកទេវតា ជាមួយនឹងភរិយា ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បោរាណកបណ្ឌិតទាំងឡាយសូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន ក៏លះសេចក្ដីល្មោភក្នុងអាហារ ។ ព្រោះហេតុអ្វី អ្នកដែលបានបួសក្នុងសាសនាមានសភាពបែបនេះហើយ ក៏នៅប្រព្រឹត្តល្មោភអាហារទៀត អ្នកចូរទៅ ហើយនៅក្នុងទីនោះចុះ ដូច្នេះហើយ ទ្រង់សម្ដែងកម្មដ្ឋានដល់ភិក្ខុនោះ ហើយប្រជុំជាតក ។ ភិក្ខុនោះ ទៅក្នុងទីនោះ កាលចម្រើនវិបស្សនា ក៏បានសម្រេចព្រះអរហត្ត ។ 

តទា សក្កោ អនុរុទ្ធោ អហោសិ ស្ដេចសក្កៈក្នុងកាលនោះ បានមកជា អនុរុទ្ធ 
សុវរាជា បន អហមេវ អហោសិំ ចំណែកស្ដេចសេក គឺ តថាគត នេះឯង ។   
ចប់ មហាសុវរាជ ៕


(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៩)
ថ្ងៃអង្គារ ១០ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ 
ថ្ងៃទី ២៤ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨
ដោយ ស.ដ.វ.ថ.

 
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Aug 2019 (25,661 Read)
អានិសង្ស​នៃ​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​មនុស្ស​ដែល​ពុំ​ស្គាល់
Public date : 21, Jul 2020 (30,575 Read)
រឿង មដ្ឋកុណ្ឌលី
Public date : 28, Jul 2019 (24,143 Read)
រឿងបញ្ចបក្ខី
Public date : 05, Nov 2020 (9,973 Read)
រឿង​សមុទ្ទទេវតា
Public date : 24, Apr 2020 (5,338 Read)
នាងពិម្ពាយសោធរារាហុលមាតា
Public date : 24, Nov 2020 (12,039 Read)
រឿង​អ្នក​កំណាញ់
Public date : 27, Jun 2022 (814 Read)
កាលិង្គពោធិជាតក
Public date : 27, Jul 2019 (28,096 Read)
រឿង​​ឆ្កែខាំ​ពពែ​
Public date : 26, Aug 2019 (23,050 Read)
អានិសង្ស​នៃ​ការ​ឧទ្ទិស​ផល​ចំពោះ​ពួក​ប្រេត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ឧបត្ថម្ភការផ្សាយធម្មទាន៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿