Thursday, 06 Oct B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រនានា (Mp3)
កម្រងបទធម៌ស្មូត្រនានា (Mp3)
កម្រងកំណាព្យនានា (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
All Visitors
Today 107,855
Today
Yesterday 122,541
This Month 620,354
Total ២៧៥,៧០៣,៥៧៧
Flag Counter
Online
Reading Article
Public date : 02, Sep 2022 (854 Read)

ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន



Audio

 

ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអសទិសទាន ត្រាស់ ធម្មទេសនានេះ មានពាក្យថា ទូរេ អបស្សំ ថេរោវា  ដូចនេះជាដើម ។ រឿងរ៉ាវជាបច្ចុប្បន្ននិទាននោះ បានពោលពិស្ដារហើយក្នុងសិវិជាតក ក្នុង អដ្ឋកនិបាតនោះឯង ។ ក្នុងកាលនោះ ព្រះបាទបសេនទិកោសល ទ្រង់ថ្វាយបរិក្ខារគ្រប់យ៉ាង ក្នុងថ្ងៃទី ៧ ទូលសូមនូវការអនុមោទនា ។ ព្រះសាស្ដាមិនបានត្រាស់អ្វីឡើយ ស្ដេចទៅកាន់វិហារ ។ ព្រះរាជាទ្រង់យាងទៅកាន់វិហារកក្នុងវេលានៃភោជនគឺបុគ្គលគប្បីបរិភោគក្នុងវេលាព្រឹក (ក្នុងវេលាអាហារពេលព្រឹក) ហើយត្រាស់សួរថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុអ្វី ព្រះអង្គទើបមិនធ្វើការអនុមោទនា ? ព្រះសាស្ដាត្រាស់ថា បពិត្រមហារាជ ព្រោះបរិសទ្យមិនបរិសុទ្ធ ហើយទ្រង់សម្ដែងព្រះធម្មទេសនាដោយព្រះគាថាថា ន វេ កទរិយា   ទេវលោកំ វជន្តិ បុគ្គលកំណាញ់ស្វិតស្វាញមិនបានទៅកាន់ទេវលោកទេ ជាដើម ។ ព្រះរាជាទ្រង់ជ្រះថ្លាបានបូជាព្រះតថាគតដោយសំពត់ឧត្តរាសង្គៈ (សំពត់ដណ្ដប់) ដែលជាសីវេយ្យកពស្ត្រមានតម្លៃ ១ សែន ហើយស្ដេចត្រឡប់ ទៅព្រះនគរ ។

ក្នុងថ្ងៃស្អែក ភិក្ខុទាំងឡាយសន្ទនាគ្នា ក្នុងសាលាធម្មសភាថា ម្នាលអាវុសោទាំងឡាយ ព្រះរាជាក្នុងដែនកោសល ទ្រង់ថ្វាយអសទិសទាន ហើយនៅមិនឆ្អែតស្កប់ស្កល់ ដោយទានសូម្បីមានសភាពដូច្នោះ កាលព្រះ ទសពលទ្រង់សម្ដែងធម៌ហើយ បានថ្វាយសំពត់​សីវេ​យ្យកៈដែលមានតម្លៃ ១ សែនទៀត ម្នាលអាវុសោទាំងឡាយ រហូតវេលាដែលទ្រង់ថ្វាយទាននៅមិនឆ្អែតស្កប់ស្កល់ព្រះទ័យឡើយ ។ ព្រះសាស្ដាស្ដេចមកហើយ ត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ ឥឡូវនេះ ពួកអ្នកសន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងនោះ ក្រាបទូលហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដែលឈ្មោះថា    ពាហិរភណ្ឌ គឺជាទានដែលបុគ្គលឲ្យហើយដោយល្អ បោរាណកបណ្ឌិតទាំងឡាយធ្វើជម្ពូទ្វីបទាំងអស់ឲ្យជាទីទួល ហើយឲ្យទានបរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ នៅមិនឆ្អែតស្កប់ស្កល់ដោយពាហិរទានឡើយ ហើយត្រាស់ទៀតថា អ្នកឲ្យរបស់ដែលជាទីស្រឡាញ់ រមែងបានរបស់ដែលជាទីស្រឡាញ់ ដូច្នេះ បណ្ឌិតទាំងឡាយទើបបានឆ្កៀលហើយនូវភ្នែកទាំង ២ ឲ្យដល់យាចកដែលមកដល់ចំពោះមុខ ហើយទ្រង់នាំអតីតនិទានមកសម្ដែងថា ៖

ក្នុងអតីតកាល ព្រះបាទសិវិមហារាជ សោយរាជ្យសម្បត្តិក្នុងអរិដ្ឋបុរនគរ ក្នុងដែនសិវិរដ្ឋ ព្រះមហាសត្វទ្រង់កើតជាព្រះឱរស របស់ព្រះបាទសិវិមហារាជនោះ ។ ព្រះញាតិវង្សទាំងឡាយ បានថ្វាយព្រះនាមថា សិវិកុមារ ។ ព្រះរាជកុមារចម្រើបវ័យហើយ បានទៅកាន់នគរតក្កសិលា សិក្សាសិល្បសាស្ត្រចប់ សព្វគ្រប់ហើយ ត្រឡប់មកសម្ដែងសិល្បសាស្ត្រថ្វាយព្រះរាជបិតាទត ហើយបានទទួលព្រះរាជទានយសជាមហាឧបរាជ ក្នុងវេលាបន្តបន្ទាប់មក កាលព្រះ រាជបិតាទ្រង់ចូលទីវង្គតហើយ ក៏បានជាព្រះរាជា ទ្រង់លះការលុះក្នុងអគតិ មិនញ៉ាំងនូវទសរាជធម៌ឲ្យកម្រើក សោយរាជ្យសម្បត្តិប្រកបដោយធម៌ ទ្រង់បានឲ្យសាងសាលទានទុក ៦ កន្លែង គឺត្រង់ទ្វារព្រះនគរ ៤ កន្លែង កណ្ដាលព្រះនគរ ១ កន្លែង និងត្រង់ទ្វារព្រះរាជនិវេសន៍ ១ កន្លែង ហើយទ្រង់ញ៉ាំង មហាទានឲ្យប្រព្រឹត្តទៅ ដោយទ្រង់បរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ ។ ក្នុងថ្ងៃ អដ្ឋមី ចាតុទ្ទសី បន្នរសី គឺថ្ងៃ ៨ ១៤  ១៥ ព្រះរាជាស្ដេចយាងទៅកាន់រោងទាន ទ្រង់ត្រួតពិនិត្យមើលការឲ្យទាន ជាព្រះរាជករណីយកិច្ចជាប្រចាំ ។
    
គ្រាមួយ ជាថ្ងៃពេញបូរមី មានតិថី ១៥ កើត ក្នុងពេលព្រឹក ព្រះបាទសិវិ ប្រថាប់លើរាជបល្ល័ង្កខាងក្រោមសមុស្សិតស្វេតច្ឆត្រ ទ្រង់ត្រិះរិះដល់ទានដែល ព្រះអង្គបានបរិច្ចាគ មិនបានឃើញពាហិរវត្ថុណាមួយដែលព្រះអង្គនៅធ្លាប់ឲ្យ ឡើយ ទើបទ្រង់ព្រះចិន្តាថា ពាហិរវត្ថុដែលឈ្មោះថា យើងនៅមិនបានបរិច្ចាគ មិនមាន ពាហិរទាននៅមិនបានញ៉ាំងយើងឲ្យត្រេកអរឡើយ យើងប្រាថ្នានឹងឲ្យអជ្ឈត្តិកទាន ឱហ៎្ន! ក្នុងថ្ងៃនេះ វេលាដែលយើងទៅរោងទាន យាចកណានីមួយប៉ុណ្ណោះ កុំសូមពាហិរវត្ថុឡើយ គប្បីកាន់យកនូវឈ្មោះនៃអជ្ឈត្តិកទានចុះ ពិតមែន ប្រសិនបើអ្នកណានីមួយ គប្បីកាន់យកនូវឈ្មោះនៃសាច់បេះដូង របស់យើងសោត យើងនឹងពុះទ្រូងដោយច្បូក នាំយកបេះដូងដែលជាទីហូរចេញនៃដំណក់ឈាមហើយឲ្យ បីដូចជា កាលដកឡើងនូវបទុមជាតិទាំងដើម ចេញអំពីទឹកដ៏ថ្លាដូច្នោះ បើអ្នកណាមួយ ចេញមាត់សូមសាច់ក្នុងសរីរៈរបស់យើង យើងនឹងពន្លះសាច់ក្នុងសរីរៈហើយឲ្យ បីដូចជាកាលឆូតនូវចន្ទន៍ក្រហម ដោយសត្រាសម្រាប់ឆូតដូច្នោះ ប្រសិនបើអ្នកណាសូមលោហិត យើងនឹងចូល ទៅក្នុងយន្តមុខ (អាវុធ) ញ៉ាំងភោជនដែលមនុស្សនាំចូលទៅហើយឲ្យពេញ ហើយឲ្យនូវលោហិត ។ ម្យ៉ាងទៀត ប្រសិនបើអ្នកណាមួយនិយាយនឹងយើងថា ការងារក្នុងផ្ទះរបស់ខ្ញុំមិនប្រព្រឹត្តទៅ ព្រះអង្គចូរធ្វើនូវការងារនៃទាសៈ ក្នុងផ្ទះ របស់ខ្ញុំ ដូច្នេះ យើងនឹងលះការតែងខ្លួនជាក្សត្រ ធ្វើខ្លួនឲ្យតាំងនៅក្នុងចំណែកខាងក្រៅតំណែង ហើយប្រកាសខ្លួនធ្វើការងាររបស់ទាសៈ ។ បើអ្នកណាសូមកែវភ្នែករបស់យើង យើងឆ្កៀលកែវភ្នែកទាំងគូឲ្យ ហាក់បីដូចជាកាលនាំចេញ នូវសាច់ត្នោត ដូច្នោះ ។ ព្រះរាជាទ្រង់ត្រិះរិះតទៅទៀតថា 
    
យំកិញ្ចិ មានុសំ ទានំ        អទិន្នំ មេ ន វិជ្ជតិ
យោបិ យាចេយ្យ មំ ចក្ខុំ        ទទេយ្យំ អវិកម្បិតោ ។   

ទានណាមួយជារបស់មនុស្ស ទាននោះ គឺអញមិនដែលឱ្យហើយ មិនមានឡើយ បើមានយាចកណាមកសូមភ្នែកអញ អញនឹងមិនញាប់ញ័រ ត្រូវតែឱ្យ (ដល់យាចកនោះ) ។    
    
ដូចនេះហើយ ទ្រង់ស្រងដោយទឹកក្រអូប ១៦ ក្អម ទ្រង់ប្រដាប់តាក់តែងហើយដោយគ្រឿងអលង្ការទាំងពួង សោយព្រះក្រយាហារ ដែលមានរសដ៏ប្រណីតផ្សេងៗ ហើយស្ដេចប្រថាប់លើដំរីមង្គល ដែលប្រដាប់តាក់តែងហើយ ស្ដេចបានទៅកាន់រោងទាន ។
    
សក្កទេវរាជទ្រង់ជ្រាបអធ្យាស្រ័យរបស់ព្រះមហាសត្វ ទើបត្រិះរិះថា ថ្ងៃនេះ ព្រះបាទសិវិរាជទ្រង់ត្រិះរិះថា នឹងឆ្កៀលព្រះនេត្រព្រះរាជទានដល់យាចក ដែលមកដល់ចំពោះមុខ ព្រះអង្គនឹងអាចព្រះរាជទាន ឬមិនអាច ? កាលនឹងទ្រង់សាកល្បងព្រះបាទសិវិ ទើបទ្រង់ក្លែងភេទជាព្រាហ្មណ៍ចាស់ជរា មានភ្នែកងងឹត ក្នុងវេលាព្រះរាជាស្ដេចទៅកាន់រោងទាន បានឈរក្នុងទីខ្ពស់ មួយ លាតនូវដៃថ្វាយជយមង្គលដល់ព្រះរាជា ។ ព្រះរាជាឲ្យបញ្ឈប់ដំរីចំពោះ មុខព្រាហ្មណ៍នោះ ហើយត្រាស់សួរថា ម្នាលព្រាហ្មណ៍ លោកនិយាយអ្វី ? លំដាប់នោះ សក្កទេវរាជត្រាស់ថា បពិត្រមហារាជ លោកសន្និវាសទាំងអស់ ផ្សាយទៅដោយកិត្តិសព្ទ ដែលទៅហើយក្នុងចំណែកខាងលើ អស់កាលជានិច្ច ព្រោះអាស្រ័យអធ្យាស្រ័យ បង្អោនទៅក្នុងទានរបស់ព្រះអង្គ ចំណែកខ្ញុំព្រះ ករុណាជាមនុស្សខ្វាក់ ព្រះអង្គមានព្រះនេត្រទាំងពីរ ដូចនេះហើយ កាលនឹង ទូលសុំកែវភ្នែក ទើបត្រាស់ព្រះគាថាទី ១ ថា
    
ទូរេ អបស្សំ ថេរោវ         ចក្ខុំ យាចិតុមាគតោ
កនេត្តា ភវិស្សាម        ចក្ខុំ មេ ទេហិ យាចិតោ។

ខ្ញុំព្រះអង្គជាបុគ្គលចាស់ជរា មើលមិនឃើញឆ្ងាយ មកដើម្បីសុំនូវព្រះនេត្រ ខ្ញុំព្រះអង្គជាអ្នកមានភ្នែកម្ខាង កាលបើខ្ញុំសុំហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រដល់ខ្ញុំព្រះអង្គ ។
បណ្ដាបទទាំងនោះ បទថា ទូរេ សេចក្ដីថា នៅឆ្ងាយអំពីទីនេះ ។ បទថា ថេរោ សេចក្ដីថា ជាមនុស្សចាស់ អ្នកចូលដល់សេចក្ដីគ្រាំគ្រាព្រោះជរា ។ បទថា ឯកនេត្តា សេចក្ដីថា សូមព្រះអង្គទ្រង់ព្រះរាជទានព្រះនេត្រ ១ ដល់ខ្ញុំ ខ្ញុំព្រះករុណាជាអ្នកមានភ្នែកម្ខាង នឹងមានទាំងពីរខាងបានដោយវិធីនេះ ។

ព្រះមហាសត្វទ្រង់ស្ដាប់ពាក្យនោះហើយ បានត្រិះរិះថា យើងអង្គុយគិត លើប្រាសាទ ឥឡូវមកទាន់ពេលតែម្ដង នេះជាលាភរបស់យើង មនោរថរបស់យើង នឹងដល់ទីបំផុតក្នុងថ្ងៃនេះពិត យើងនឹងបរិច្ចាគទានដែលមិនធ្លាប់ បរិច្ចាគក្នុងកាលមុន ហើយទ្រង់មានព្រះហឫទ័យរីករាយសោមនស្ស ត្រាស់ ព្រះគាថាទី ២ ថា  

កេនានុសិដ្ឋោ ឥធ មាគតោសិ                     វនិព្ពក ចក្ខុបថានិ យាចិតុំ
សុទុច្ចជំ យាចសិ ឧត្តមង្គំ                     យមាហុ នេត្តំ បុរិសេន ទុច្ចជំ។

នែស្មូម អ្នកណាប្រាប់អ្នក ទើបអ្នកមកក្នុងទីនេះ បម្រុងសុំនូវភ្នែកទាំងឡាយ ជនទាំងឡាយពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ អ្នកសុំនូវភ្នែក ជាអវយវៈដ៏ខ្ពង់ខ្ពស់នោះ ដែលគេលះបានដោយក្រក្រៃលែង ។

ក្នុងព្រះគាថានោះ ព្រះបាទសិវិរាជ ត្រាស់ហៅសក្កទេវរាជថា វនិព្វកៈ ។ បទថា ចក្ខុបថានិ នេះ ជាឈ្មោះនៃចក្ខុទាំងពីរខាង ។ បទថា យមាហុសេចក្ដីថាបណ្ឌិតទាំងឡាយពោលដួងភ្នែកណាដែលបុរសលះបានដោយក្រ ។

ខាងមុខអំពីនេះទៅ គប្បីជ្រាបសម្ព័ន្ទគាថាងាយៗ ដោយន័យដែលមក ហើយក្នុងព្រះបាលីដូចតទៅ ព្រាហ្មណ៍ទូលតបថា

យមាហុ ទេវេសុ សុជម្បតីតិ                     មឃវាតិ នំ អាហុ មនុស្សលោកេ
តេនានុសិដ្ឋោ ឥធ មាគតោស្មិ                 វនិព្ពកោ ចក្ខុបថានិ យាចិតុំ។

ពួកទេវតាបានពោលនូវទេវតាវិសេសណា ថាសុជម្បតិ ក្នុងទេវលោក ពួកជនបានពោលនូវទេវតាវិសេសនោះថាមឃវៈ ក្នុងមនុស្សលោក ខ្លួនខ្ញុំជាស្មូម ដែលទេវតាវិសេសនោះប្រាប់ ទើបមកក្នុងទីនេះបម្រុងសុំព្រះនេត្រទាំងឡាយ ។ 

វនិព្ពតោ មយ្ហ វនិំ អនុត្តរំ           ទទាហិ តេ ចក្ខុបថានិ យាចិតោ
ទទាហិ មេ ចក្ខុបថំ អនុត្តរំ          យមាហុ នេត្តំ បុរិសេន ទុច្ចជំ។

ខ្លួនខ្ញុំជាស្មូម ការសូមជាកិច្ចឧត្តម របស់ខ្ញុំ កាលបើខ្ញុំសូមព្រះនេត្រទាំងឡាយ សូមព្រះអង្គប្រទាន ពួកជនបានពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ សូមព្រះអង្គប្រទាននូវព្រះនេត្រដ៏ប្រសើរនោះដល់ខ្ញុំព្រះអង្គ ។

ព្រះបាទសិវិត្រាស់តបថា
យេន អត្ថេន អាគច្ឆិ        យមត្ថមភិបត្ថយំ
តេ តេ ឥជ្ឈន្តុ សង្កប្បា    លភ ចក្ខូនិ ព្រាហ្មណ។

ខ្លួនអ្នកមកដោយប្រយោជន៍ណា ប្រាថ្នានូវប្រយោជន៍ណា ម្នាលព្រាហ្មណ៍ អ្នកចូរបាននូវភ្នែកទាំងឡាយ ។ 

ឯកំ តេ យាចមានស្ស            ឧភយានិ ទទាមហំ
ស ចក្ខុមា គច្ឆ ជនស្ស បេក្ខតោ   យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ។

កាលបើ អ្នកសូមភ្នែកមួយ យើងនឹងឲ្យភ្នែកទាំងពីរ កាលជនកំពុងមើល សូមអ្នកនោះជា បុគ្គលមានភ្នែកទៅចុះ អ្នកប្រាថ្នានូវរបស់ណា របស់នោះចូរសម្រេចដល់អ្នក ។

បណ្ដាបទទាំងនោះ បទថា វនិព្វតោ បានដល់ យាចក ។ បទថា វនិំ សេចក្ដីថា ការសូម ។ បទថា តេ តេ សេចក្ដីថា សេចក្ដីត្រិះរិះដើម្បីត្រូវការរបស់ នោះរបស់លោកចូរសម្រេច ។  បទថា ស ចក្ខុមា សេចក្ដីថា អ្នកនោះ ចូរជាអ្នកមានចក្ខុដោយចក្ខុរបស់យើងទៅចុះ ។ បទថា យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ សេចក្ដីថា លោកប្រាថ្នា វត្ថុណាអំពីយើង សូមវត្ថុនោះចូរសម្រេចដល់លោកចុះ ។ 

ព្រះរាជាត្រាស់ត្រឹមតែប៉ុណ្ណេះ ហើយទ្រង់ត្រិះរិះថា ការដែលយើងនឹង ឆ្កៀលភ្នែកឲ្យដល់ព្រាហ្មណ៍ក្នុងទីនេះឯង ជាការមិនសមគួរ ទើបនាំព្រាហ្មណ៍ ទៅក្នុងបុរី ហើយប្រថាប់លើរាជាសនៈ ត្រាស់បង្គាប់ឲ្យហៅពេទ្យឈ្មោះសីវកៈ មក ហើយត្រាស់ថា អ្នកចូរជម្រះភ្នែករបស់យើងឲ្យស្អាត ។ សំឡេងគឹកកងបានមានក្នុងនគរទាំងមូលថា បានឮថា ព្រះរាជារបស់យើង មានព្រះរាជបំណងនឹងឆ្កៀលព្រះនេត្រទាំងពីរ ព្រះរាជទានដល់ព្រាហ្មណ៍ ។ លំដាប់នោះ រាជវល្លភៈទាំងឡាយ (អ្នកស្និទ្ធស្នាលនឹងព្រះរាជា) មានសេនាបតីជាដើមផង អ្នកនគរទាំងឡាយផង ស្រីស្នំទាំងឡាយផង មកប្រជុំគ្នា កាលនឹងក្រាបទូលឃាត់ទានរបស់ព្រះរាជា បានពោលគាថាទាំងឡាយ ៣ ថា 

មា នោ ទេវ អទា ចក្ខុំ         មា នោ សព្ពេ បរាករិ
ធនំ ទេហិ មហារាជ        មុត្តា វេឡុរិយា ពហូ។

បពិត្រព្រះសម្មតិទេព សូមទ្រង់កុំប្រទាននូវព្រះនេត្រ សូមទ្រង់កុំលះបង់ នូវពួកយើងទាំងអស់គ្នាឡើយ បពិត្រមហារាជ សូមទ្រង់ប្រទាននូវព្រះរាជទ្រព្យ គឺកែវមុត្តា និងកែវវិទូរ្យដ៏ច្រើន វិញចុះ ។ 

យុត្តេ ទេវ រថេ ទេហិ        អាជានីយេ ចលង្កតេ
នាគេ ទេហិ មហារាជ        ហេមកប្បនវាសសេ។

បពិត្រសម្មតិទេព សូមទ្រង់ប្រទាននូវរថ ដែលទឹមដោយសេះអាជានីយ ដែលប្រថាប់ហើយ បពិត្រមហារាជ សូមព្រះអង្គប្រទាននូវដំរីទាំងឡាយ ប្រកបដោយគ្រឿងប្រដាប់ក្បាល គឺបណ្តាញមាសវិញចុះ ។

យថា តំ សិវយោ សព្ពេ    សយោគ្គា សរថា សទា
សមន្តា បរិកិរេយ្យុំ       ឯវំ ទេហិ រថេសភា។

វទាំងពួងព្រមទាំងខ្សែ ព្រមទាំងរាជរថចោមរោមព្រះអង្គដោយជុំវិញ គ្រប់កាល ដោយប្រការៈណា បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គប្រទានដោយប្រការៈនោះចុះ ។

បណ្ដាបទទាំងនោះ បទថា បរាករិ ប្រែថា លះបង់ហើយ អធិប្បាយថា អ្នកដែនសិវិទាំងឡាយនាំគ្នាក្រាបទូលដោយសេចក្ដីប្រាថ្នាដូចគ្នាថា កាលព្រះអង្គព្រះរាជទានព្រះនេត្រហើយ ព្រះអង្គនឹងគ្រប់គ្រងរាជសម្បត្តិមិនបាន មនុស្សដទៃនឹងគ្រប់គ្រងជំនួស កាលជាយ៉ាងនេះ ខ្ញុំព្រះករុណាទាំងឡាយ នឹង ឈ្មោះថា ជាអ្នកដែលព្រះអង្គលះបង់ហើយ ។ បទថា ប្រែថា បរិកិរេយ្យុំ គប្បីឡោមព័ទ្ធ ។ បទថា ឯវំ ទេហិ សេចក្ដីថា អ្នកដែនសិវិទាំងឡាយនឹងគប្បីចោមរោមព្រះអង្គអ្នកព្រះនេត្រមិនវិកល ដោយវិធីយ៉ាងណា សូមព្រះអង្គព្រះរាជទានដោយវិធីយ៉ាងនោះចុះ គឺព្រះអង្គចូរព្រះរាជទានត្រឹមតែទ្រព្យដល់ ព្រាហ្មណ៍ប៉ុណ្ណោះ កុំព្រះរាជទានព្រះនេត្រទាំងពីរឡើយ  ព្រោះកាលព្រះអង្គ ព្រះរាជទានព្រះនេត្រទាំងពីរហើយ ប្រជារាស្ត្រអ្នកដែនសិវិទាំងឡាយ នឹងមិន ចោមរោមព្រះអង្គតទៅ ។

លំដាប់នោះ ព្រះរាជាបានត្រាស់ព្រះគាថាទាំងឡាយ ៣ ថា
យោ វេ ទស្សន្តិ វត្វាន     អទានេ កុរុតេ មនោ
ភូម្យំ សោ បតិតំ បាសំ    គីវាយំ បដិមុញ្ចតិ។   

បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្ត ក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាយកអន្ទាក់ដែលធ្លាក់លើផែនដីមកពាក់ឰដ៏ក ។ 

យោ វេ ទស្សន្តិ វត្វានំ    អទានេ កុរុតេ មនោ
បាបា បាបតរោ ហោតិ    សម្បត្តោ យមសាធនំ។

បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្តក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាជាបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក ហើយដល់នូវឋាននរកជាទីសម្រេចរបស់យមរាជ ។ 

យញ្ហិ យាចេ តញ្ហិ ទទេ   យំ ន យាចេ ន តំ ទទេ
ស្វាហំ តមេវ ទស្សាមិ   យំ មំ យាចតិ ព្រាហ្មណោ។

ស្មូមសូមនូវរបស់ណា បុគ្គលគួរតែឲ្យនូវរបស់នោះ មិនសូមនូវរបស់ណា មិនត្រូវឲ្យរបស់នោះទេ ព្រាហ្មណ៍សូមនូវរបស់ណានឹងអាត្មាអញ អាត្មាអញនោះនឹងឲ្យនូវរបស់នោះឯង ។

បណ្ដាបទទាំងនោះ បទថា បដិមុញ្ចតិ សេចក្ដីថា ឲ្យចូលទៅ ។ បទថា បាបា បាបតរោ  សេចក្ដីថា រមែងឈ្មោះថា ជាបុគ្គលអាក្រក់លាមកជាងបុគ្គលអាក្រក់លាមក ។ បទថា សម្បត្តោ យមសាធនំ សេចក្ដីថា រមែងជាអ្នកឈ្មោះថាដល់ឧស្សទនរក ដែលជាស្ថានទីមានអាជ្ញានៃស្ដេចយមរាជដោយពិត ។ បទថា យញ្ហិ យាចេ សេចក្ដីថា ព្រះបាទសិវិត្រាស់ថា បើយាចកគប្បីសូមរបស់ណា សូម្បីទាយកក៏ត្រូវឲ្យរបស់នោះ ក៏ព្រាហ្មណ៍នេះសូមចក្ខុនឹងយើង មិនមែនសូមទ្រព្យមានកែវមុក្តាជាដើម យើងនឹងឲ្យចក្ខុដល់ព្រាហ្មណ៍ប៉ុណ្ណោះ ។
    
លំដាប់នោះ កាលអាមាត្យទាំងឡាយ កាលទូលសួរព្រះរាជាថា ព្រះអង្គ នឹងព្រះរាជទានព្រះនេត្រ ព្រោះប្រាថ្នាអ្វី ? ទើបពោលគាថាថា
អាយុំ នុ វណ្ណំ នុ សុខំ ពលំ នុ       កិំ បត្ថយានោ នុ ជនិន្ទ ទេសិ
កថញ្ហិ រាជា សិវិនំ អនុត្តរោ         ចក្ខូនិ ទជ្ជា បរលោកហេតុ។

បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គប្រាថ្នានូវរបស់អ្វី គឺអាយុ ឬពណ៌សម្បុរ ឬសេចក្តីសុខ ឬក៏កម្លាំង ទើបព្រះអង្គប្រទាន (ព្រះនេត្រ) ព្រះរាជាទ្រង់ប្រសើរជាងជន អ្នកនៅក្នុងដែនសិវិទាំងឡាយ មិនសមបើប្រទានព្រះនេត្រទាំងឡាយ ព្រោះហេតុនៃប្រយោជន៍ក្នុងបរលោក ។
បណ្ដាបទទាំងនោះ បទថា បរលោកហេតុ សេចក្ដីថា បពិត្រមហារាជ ឈ្មោះថាបុរសជាបណ្ឌិតដូចព្រះអង្គ ចាំបាច់លះឥស្សរិយយសជាចំណែកបច្ចុប្បន្នហើយ ព្រះរាជទានព្រះនេត្រ ព្រោះហេតុនៃបរលោកឬ ? 

លំដាប់នោះ ព្រះរាជាកាលនឹងត្រាស់តបអាមាត្យទាំងនោះ ទើបត្រាស់ ព្រះគាថា ថា
ន វាហមេតំ យសសា ទទាមិ           ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
សតញ្ច ធម្មោ ចរិតោ បុរាណោ          ឥច្ចេវ ទានេ រមតេ មនោ មម។

អញមិនមែនឲ្យចក្ខុនេះ ព្រោះយសទេ មិនមែនប្រាថ្នាកូន មិនមែនប្រាថ្នាទ្រព្យ មិនមែនប្រាថ្នានូវដែនទេ ធម៌គឺប្រវេណីនៃការឲ្យទានជាផ្លូវបុរាណ ដែលពួកសប្បុរសធ្លាប់ប្រព្រឹត្តមកហើយ ចិត្តរបស់អញតែងរីករាយក្នុងការឲ្យ ដោយប្រការដូច្នេះឯង ។

បណ្ដាបទទាំងនោះ បទថា ន វាហំ កាត់បទជា ន វេ អហំ ។ បទថា យសសា សេចក្ដីថា ព្រោះហេតុនៃយសដែលជាទិព្វ ឬជារបស់មនុស្ស ក៏រកមិនបាន ។ បទថា ន បុត្តមិច្ឆេ សេចក្ដីថា យើងមិនមែនប្រាថ្នាបុត្រ មិនប្រាថ្នាទ្រព្យ មិនប្រាថ្នាដែន ព្រោះផលនៃចក្ខុទាននេះឡើយ តែថាអំពើនេះ ឈ្មោះថា បោរាណកមគ្គ ដែលសប្បុរសគឺបណ្ឌិតទាំងឡាយ ដែលជាព្រះសព្វញ្ញុពោធិសត្វ សន្សំមកហើយ គឺសន្សំដល់ព្រមហើយ ។ ពិតមែន ព្រះពោធិសត្វ មិនបំពេញនូវបារមីទាំងឡាយហើយ ឈ្មោះថា អាចដើម្បីបន្លុះសព្វញ្ញុតញ្ញាណលើពោធិបល្ល័ង្ក មិនមានឡើយ ក៏ឯយើងបំពេញបារមីទាំងឡាយ ប្រាថ្នាឲ្យបានជាព្រះពុទ្ធ ។ បទថា ឥច្ចេវ ទានេ រមតេ មនោ មម សេចក្ដីថា ព្ររាជាត្រាស់ថា ព្រោះហេតុនេះ ចិត្តរបស់យើងទើបត្រេកអរស៊ប់ហើយ ក្នុងទានប៉ុណ្ណោះ ។  

សូម្បីព្រះសម្មាសម្ពុទ្ធ កាលទ្រង់សម្ដែងចរិយាបិដក ដល់ព្រះធម្មសេនាបតីសារីបុត្រ ដើម្បីសម្ដែងថា សព្វញ្ញុតញ្ញាណប៉ុណ្ណោះជាទីស្រឡាញ់ជាងព្រះនេត្រទាំងពីររបស់យើង ទើបត្រាស់ថា 
ន មេ ទេស្សា ឧភោ ចក្ខូ     អត្តានំ មេ ន ទេស្សិយំ
សព្ពញ្ញុតំ បិយំ មយ្ហំ   តស្មា ចក្ខុំ អទាសហំ។

ភ្នែកទាំងពីរ មិនជាទីស្អប់ របស់តថាគតទេ តថាគតមិនមែនស្អប់ខ្លួនរបស់តថាគតទេ សព្វញ្ញុតញ្ញាណជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យនូវភ្នែក ។

កាលអាមាត្យទាំងឡាយ បានស្ដាប់ព្រះតម្រាស់របស់ព្រះមហាសត្វហើយ មិនអាចនឹងទូលឃាត់ ត្រូវអង្គុយស្ងៀម ព្រះមហាសត្វបានត្រាស់នឹង  សីវិកពេទ្យដោយគាថាថា 
សខា ច មិត្តោ ច មមាសិ សីវិក      សុសិក្ខិតោ សាធុ ករោហិ មេ វចោ
ឧទ្ធរិត្វា ចក្ខូនិ មមំ ជិគីសតោ      ហត្ថេសុ ឋបេហិ វនិព្ពកស្ស។

ម្នាលពេទ្យឈ្មោះសីវិកៈ ខ្លួនអ្នកជាសំឡាញ់ ជាមិត្តរបស់យើង អ្នកមានវិជ្ជាពេទ្យសិក្សាល្អហើយ ចូរធ្វើតាមសំដីរបស់យើង ដោយប្រពៃចុះ កាលយើងកំពុងប្រាថ្នា អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយ (របស់យើង) ហើយដាក់លើដៃរបស់ស្មូមចុះ ។

ព្រះគាថានេះមានអត្ថាធិប្បាយថា ម្នាលសីវិកពេទ្យ អ្នកជាសំឡាញ់ និង ជាមិត្ររបស់យើង អ្នកមានវិជ្ជាពេទ្យដែលសិក្សាមកល្អហើយ ចូរធ្វើតាមរបស់ យើងឲ្យសម្រេចប្រយោជន៍ កាលយើងពិចារណាគឺថាសម្លឹងមើលនោះឯង អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយរបស់យើង ដូចជាសាច់ត្នោត ហើយដាក់ទុកក្នុងដៃ ទាំងឡាយរបស់យាចកនេះចុះ ។

លំដាប់នោះ សីវិកពេទ្យទូលនឹងព្រះរាជាថា ដែលឈ្មោះថាការឲ្យភ្នែកជាទាន ជាកម្មធ្ងន់ សូមព្រះសម្មតិទេព ចូរពិចារណាឲ្យល្អ ។ ព្រះរាជាត្រាស់ថា ម្នាលសីវិកពេទ្យ យើងពិចារណាល្អហើយ លោកកុំធ្វើឲ្យយឺតយូរឡើយ កុំនិយាយច្រើននឹងយើងឡើយ ។ សីវិកពេទ្យគិតថា ការដែលពេទ្យអ្នកមានការសិក្សាល្អដូចយើង នឹងយកសត្រាដាក់ចុះព្រះនេត្ររបស់ព្រះរាជា មិនសមគួរឡើយ ។ ពេទ្យនោះទើបត្រដុសឱសថផ្សេងៗ យកផ្កាឧប្បលខៀវលាយលម្អិត​ឱសថ​ ហើយថ្វាយឲ្យទ្រង់ជូតព្រះនេត្រខាងស្ដាំ ព្រះនេត្រក៏ប្រែប្រួល ទុក្ខវេទនា ក៏កើតឡើង ។

ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គចូរកំណត់ព្រះទ័យចុះ ការធ្វើព្រះនេត្រឲ្យជាប្រក្រតី ជាភារៈរបស់ខ្ញុំព្រះករុណា ។ ព្រះរាជាត្រាស់ថា ម្នាលពេទ្យ អ្នកចូរកុំធ្វើដំណើរយឺតយូរឡើយ ។ ពេទ្យទើប ផ្សំឱសថបង្អោនចូលទៅថ្វាយ ឲ្យទ្រង់ជូតព្រះនត្រខាងឆ្វេងទៀត ព្រះនេត្រក៏ របេះចាករណ្ដៅភ្នែក ទុក្ខវេទនាដ៏ខ្លាំងរមែងកើតឡើង ។ ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គកំណត់ព្រះទ័យចុះ ការធ្វើព្រះនេត្រឲ្យជាប្រក្រតី ជាភារៈរបស់ខ្ញុំព្រះករុណា ។ ម្នាលពេទ្យ អ្នកចូរកុំធ្វើដំណើរយឺតយូរឡើយ ។ ក្នុងវារៈទី ៣ ពេទ្យនោះផ្សំឱសថឲ្យខ្លាំងជាងមុន ហើយបង្អោនថ្វាយ ។

ព្រះនេត្រវិលទៅហើយដោយកម្លាំងនៃឱសថ របូតចាកហើយពីរណ្ដៅព្រះនេត្រ ព្យួរសំយុងចុះដោយសរសៃ ។ ពេទ្យនោះទើបក្រាបទូលទៀតថា បពិត្រព្រះអង្គ ជាធំជាជន សូមព្រះអង្គកំណត់ព្រះទ័យពិចារណាចុះ ការធ្វើព្រះនេត្រឲ្យជា ប្រក្រតីជាភារៈរបស់ខ្ញុំព្រះករុណា ។ ព្រះរាជាត្រាស់ថា អ្នកចូរកុំធ្វើដំណើរឲ្យយឺតយូរឡើយ ។ ទុក្ខវេទនាមានប្រមាណដ៏ក្រៃលែង ក៏កើតឡើង លោហិត ហូរចេញ ព្រះភូសាទទឹកហើយដោយលោហិត ។ នាងស្នំនិងពួកអាមាត្យទាំងឡាយ ក្រាបចុះទៀបព្រះបាទនៃព្រះរាជា នាំគ្នាទួញសោក បរិវេទនាការដ៏ធំថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំឲ្យនូវព្រះនេត្រទាំងឡាយឡើយ ។

ព្រះរាជាទ្រង់អត់សង្កត់នូវទុក្ខវេទនា ត្រាស់ថា ម្នាលពេទ្យ អ្នកកុំធ្វើឲ្យយឺតយូរ ឡើយ ។ ពេទ្យ​នោះពោលថា សាធុ ទេវៈ ប្រពៃហើយ ព្រះអង្គ ហើយទ្រនូវព្រះនេត្រដោយដៃឆ្វេង ចាប់សត្រាកាត់សរសៃដែលតភ្ជាប់នឹងភ្នែកដោយដៃស្ដាំ កាន់យកព្រះនេត្រដាក់ទុកលើព្រះហស្ដរបស់ព្រះមហាសត្វ ។ ព្រះរាជាទតព្រះនេត្រខាងស្ដាំដោយព្រះនេត្រខាងឆ្វេង ទ្រង់អត់​សង្កត់​នូវទុក្ខវេទនា ត្រាស់ហៅព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកចូរមក ហើយត្រាស់ថា ភ្នែក​គឺ​សព្វញ្ញុតញ្ញាណប៉ុណ្ណោះ ជាទីស្រឡាញ់ជាងភ្នែករបស់យើង ដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ សូមចក្ខុទានរបស់យើងនេះ ចូរជាបច្ច័យ នៃសព្វញ្ញុតញ្ញាណនោះចុះ ហើយបានព្រះរាជទានព្រះនេត្រដល់ព្រាហ្មណ៍ ។ ព្រាហ្មណ៍នោះលើកឡើងនូវព្រះនេត្រនោះ ដាក់ទុកក្នុងភ្នែករបស់ខ្លួន ។ ដោយអានុភាពនៃព្រះបាទសិវិនោះ ភ្នែកនោះក៏បានប្រតិស្ឋានទុក ហាក់ដូចជា ផ្កាឧប្បលខៀវដែលរីកហើយ ។

ព្រះមហាសត្វបានឃើញភ្នែកនោះរបស់ព្រាហ្មណ៍នោះ ដោយព្រះនេត្រខាងឆ្វេង ហើយទ្រង់ព្រះតម្រិះថា ឱ! អក្ខិទាន គឺយើងបានឲ្យហើយដោយល្អ ទ្រង់សោយបីត ដែលជ្រួតជ្រាបទៅខាងក្នុង ព្រះហឫទ័យជានិច្ច ទើបបានព្រះរាជទានព្រះនេត្រឆ្វេងទៀត ។ សក្កទេវរាជ ក៏ប្រតិស្ឋានសូម្បីព្រះនេត្រឆ្វេងនោះក្នុងភ្នែករបស់ព្រះអង្គ ហើយស្ដេចចេញចាកព្រះរាជនិវេសន៍ កាលមហាជនកំពុងក្រឡេកមើលនោះឯង បានចេញចាកព្រះនគរ ទៅកាន់ទេវលោក ។    
 
ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់ ១ គាថាកន្លះថា 
ចោទិតោ សិវិរាជេន      សីវិកោ វចនំករោ
រញ្ញោ ចក្ខូនុទ្ធរិត្វា        ព្រាហ្មណស្សូបនាមយិ
សចក្ខុ ព្រាហ្មណោ អាសិ     អន្ធោ រាជា ឧបាវិសិ។

ពេទ្យឈ្មោះសីវិកៈ លុះព្រះរាជាទ្រង់ព្រះនាមសិវិ តឿន (យ៉ាងនេះហើយ) ក៏ធ្វើតាមព្រះបន្ទូល ហើយឆ្កៀលនូវព្រះនេត្រទាំងពីររបស់ព្រះរាជា បង្អោនទៅឲ្យព្រាហ្មណ៍ ចំណែកព្រាហ្មណ៍ក៏ទៅជាបុគ្គលមានភ្នែក ព្រះរាជាទៅជាបុគ្គលខ្វាក់ ។

មិនយូរប៉ុន្មានឡើយ ព្រះនេត្ររបស់ព្រះរាជាក៏ដុះឡើង កាលដុះឡើង មិនបានដល់ភាពជារណ្ដៅ ពេញដោយដុំសាច់ដែលទៅខាងលើ ហាក់បីដូជា ឆ្នុកសំពត់កម្ពល ភ្នែកទាំងឡាយបានមានហើយ ហាក់ដូចជារូបវិចិត្តកម្ម ទុក្ខវេទនា ក៏ដាច់សូន្យទៅ ។ គ្រានោះ ព្រះមហា​សត្វប្រថាប់នៅលើប្រាសាទពីរបីថ្ងៃ ទ្រង់ត្រិះរិះថា ប្រយោជន៍អ្វីដោយរាជសម្បត្តិរបស់មនុស្សខ្វាក់ ព្រោះហេតុនោះ យើងនឹងប្រគល់រាជសម្បត្តិ ដល់អាមាត្យទាំងឡាយ ហើយទៅកាន់ឧទ្យាន បួសហើយ យើងនឹងសមណធម៌ចុះ ដូចនេះហើយ ត្រាស់បង្គាប់ឲ្យអាមាត្យទាំងឡាយចូលគាល់ ត្រាស់ប្រាប់សេចក្ដីនោះ ដល់អាមាត្យទាំងនោះ ហើយបញ្ជាថា កប្បិយការកៈម្នាក់ប៉ុណ្ណោះ សម្រាប់ឲ្យរបស់របរ មានទឹកលុបមុខជាដើម នឹងនៅក្នុងសំណាក់យើង អ្នកទាំងឡាយចូរចងនូវខ្សែទុកក្នុងទីធ្វើ សរីរកិច្ចដល់យើង ហើយត្រាស់ហៅនាយសារថីមកបញ្ជាថា អ្នកចូរទឹមរថ ។

ចំណែកអាមាត្យទាំងឡាយ មិនឲ្យព្រះអង្គទៅដោយរថ នាំព្រះអង្គទៅដោយ សុវណ្ណសីវិកា (គ្រែស្នែងមាស) ហើយឲ្យប្រថាប់នៅជិតច្រាំងនៃស្រះបោក្ខរណី ចាត់ចែងកម្លាំងថែរក្សា ហើយទើបត្រឡប់ទៅ ។ ព្រះរាជាប្រថាប់លើបល្ល័ង្ក ទ្រង់ពិចារណាដល់ទានរបស់ព្រះអង្គ ។ ក្នុងខណៈនោះ អាសនៈរបស់ស្ដេច សក្កៈមានអាការៈក្ដៅ ។ ស្ដេចសក្កៈនោះ ពិចារណាមើលបានឃើញនូវហេតុនោះ ទ្រង់ត្រិះរិះថា យើងនឹងឲ្យពរដល់សិវិមហារាជ ហើយនឹងធ្វើព្រះនេត្រឲ្យប្រក្រតី ដូចនេះហើយ ស្ដេចមកត្រង់ច្រាំងនៃស្រះបោក្ខរណីនោះ ស្ដេចយាងទៅយាងមក ក្នុងទីមិនឆ្ងាយពីព្រះមហាសត្វ ។ 

ព្រះសាស្ដាកាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា  
តតោ សោ កតិបាហស្ស     ឧបរូឡ្ហេសុ ចក្ខុសុ
សូតំ អាមន្តយី រាជា         សិវីនំ រដ្ឋវឌ្ឍនោ។

តអំពីនោះមក ប្រមាណពីរបីថ្ងៃ លុះដល់ព្រះនេត្រទាំងពីរដុះឡើង ព្រះរាជា ជាអ្នកញ៉ាំងដែនឲ្យចម្រើនដល់ពួកជនអ្នកសិវិ ។

យោជេហិ សារថិ យានំ    យុត្តញ្ច បដិវេទយ
ឧយ្យានភូមិំ គច្ឆាម        បោក្ខរញ្ញោ វនានិ ច។

ទ្រង់ត្រាស់បង្គាប់នាយសារថីថា នែនាយសារថី អ្នកចូរទឹមយាន លុះទឹមហើយចូរប្រាប់យើង យើងនឹងទៅកាន់ទីឧទ្យាន ដែលមានស្រះបោក្ខរណីនិងព្រៃព្រឹក្សា ។ 

សោ ច បោក្ខរណីតីរេ    បល្លង្កេន ឧបាវិសិ
តស្ស សក្កោ បាតុរហុ    ទេវរាជា សុជម្បតិ។

ព្រះបាទសិវិនោះ ទ្រង់បានចូលទៅគង់ពែនភ្នែន ប្របឆ្នេរស្រះបោក្ខរណី ទេវរាជឈ្មោះសក្កៈ ជាសុជម្បតិ ក៏មកដល់ចំពោះព្រះអង្គ ។

ចំណែកសក្កទេវរាជ ដែលព្រះមហាសត្វទ្រង់ស្ដាប់សំឡេងនៃព្រះបាទ ហើយត្រាស់សួរថា អ្នកណាហ្នឹង ? ទើបត្រាស់ព្រះគាថាថា
សក្កោហមស្មិ ទេវិន្ទោ     អាគតោស្មិ តវន្តិកេ
វរំ វរស្សុ រាជីសិ         យំ កិញ្ចិ មនសិច្ឆសិ។

ខ្ញុំជាទេវរាជឈ្មោះសក្កៈ ជាធំជាងទេវតា មកក្នុងសំណាក់ព្រះអង្គ បពិត្រសេ្តចឥសី ព្រះអង្គប្រាថ្នាក្នុងព្រះទ័យចំពោះពរណាមួយ សូមត្រេកអរនឹងពរនោះចុះ ។

កាលសក្កទេវរាជត្រាស់យ៉ាងនេះហើយ ព្រះរាជាបានត្រាស់ព្រះគាថាថា
បហូតំ មេ ធនំ សក្ក     ពលំ កោសោ ចនប្បកោ
អន្ធស្ស មេ សតោ ទានិ    មរណញ្ញេវ រុច្ចតិ។

បពិត្រសក្កៈ ទ្រព្យនិងពលរបស់ខ្ញុំមានច្រើនហើយ ទាំងឃ្លាំងរបស់ខ្ញុំ មិនមែនមានតិចទេ កាលបើខ្ញុំនៅតែខ្វាក់ ក្នុងកាលឥឡូវនេះ ខ្ញុំពេញចិត្តចំពោះ សេចក្តីស្លាប់តែម្យ៉ាង ។

បណ្ដាបទទាំងនោះ បទថា មរណញ្ញេវ រុច្ចតិ សេចក្ដីថា បពិត្រទេវរាជ ឥឡូវនេះ សេចក្ដីស្លាប់តែម្យ៉ាងប៉ុណ្ណោះ ដែលខ្ញុំពេញចិត្តព្រោះភាពជាមនុស្សខ្វាក់ភ្នែក សូមព្រះអង្គចូរឲ្យសេចក្ដីស្លាប់ដល់ខ្ញុំចុះ ។

អានបន្ត

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Nov 2020 (19,951 Read)
រឿង​បិបួលិ​មាណព
Public date : 04, May 2020 (51,754 Read)
តិលមុដ្ឋិជាតក
Public date : 25, Jul 2019 (18,833 Read)
រឿង​ឆ្កែ​ខាំ​ប្រេត
Public date : 27, Jul 2019 (19,276 Read)
រឿង​អាយ​ល​ម្ពាយ​ចាប់​ពស់
Public date : 23, Jul 2021 (53,400 Read)
រឿង​ពស់​ថ្លាន់​
Public date : 19, Aug 2022 (1,024 Read)
កុក្កុដជាតក 
Public date : 03, Jun 2022 (22,636 Read)
រឿងរាជ​គហ​ទារិកា
Public date : 25, Sep 2021 (6,141 Read)
រឿង ព្រះតិស្សត្ថេរ
Public date : 27, Jul 2019 (42,456 Read)
រឿង​កសក​ព្រាហ្មណ៍​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿