30
Friday, 26 Apr B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 209,811
Today
Yesterday 214,249
This Month 5,079,874
Total ៣៩១,១៦២,៣៥៨
Reading Article
Public date : 26, Aug 2019 (25,038 Read)

រឿងសុជាតកុមារ



 

រឿងសុជាតកុមារ
(​ ចាក សុ​. . )

( អ្នកតូចគួរទូន្មានអ្នកធំ ដោយ​ឧបាយ​កល​ )
 

ក្នុង​កាល​កន្លង​ទៅ​ហើយ​​​ ព្រះ​បាទព្រហ្ម​ទត្ត​សោយ​រាជ​សម្បត្តិ​​ ក្នុង​ក្រុងពារាណ​សី​ កាល​នោះ​ព្រះ​សម្ពុ​ទ្ធ​បរម​គ្រូ​ទ្រង់​សោយ​ព្រះ​ជាតិ​ក្នុង​ត្រកូល​ កុដុ​ម្ពី ក៍​មាននាម​ប្បញ្ញត្តិថា​ សុជាតៈ​ បាន​សិក្សា​សិល្ប​សាស្រ្ត​ចេះ​សព្វ​គ្រប់​ហើយ​ ក៏ទំនុកបំរុង​បំរើ​មាតា​បិតា​ដោយ​គោ​រព​ ។

ថ្ងៃ​មួយ​ជីតា​របស់​សុ​ជាត​កុមារ​ អនិច្ចកម្ម​ទៅ​
 កុដុម្ពីក៍​ជាបិតា​របស់សុជាត កុមារ​ មានសេចក្តី​សោក​ស្តាយ​ វិយោគ​យំ​រៀប​រាប់​ អាល័យ​ចំពោះបិតា​នោះ​ក្រៃ​ពេក​ លុះធ្វើ​ឈាប​នកិច្ច​បូ​ជា​សព​រួ​ច​ហើយ​ រើស​ប្រ​មូល​ឆ្អឹង​ខ្ចប់​នឹង​កំណាត់​​សំពត់​ យកទៅ​បញ្ចុះ​ទុក​ក្នុង​ស្តូប​ ដែលសាង​ទុក​ក្នុង​សួន​ដំ​ណាំ​ខាង​​ក្រោយ​​ផ្ទះ​របស់​ខ្លួ​ន ។

រាល់​តែ​ថ្ងៃ បិតា​របស់​សុជាតកុមា​រ​ តែងទៅ​ធ្វើ​កិច្ច​គោរពបូជា​ស្តូប
នោះ​ដោយ​មែក​ឈើ​​ ផ្កា​ឈើ​ផ្សេង​ៗ​ ហើយ​ដើរ​​​ប្រទក្សិណ​​យំ​រៀប​រាប់​សោកស្តាយ​ជា​អនេក​ប្បការ​  រូបកាយ​របស់​គាត់​ ក៏​ក្រៀម​ក្រម​សៅ​ហ្មង​ដោយ​ទឹក​ភ្នែក​ ដេក​មិនលក់​បក់មិន​ល្ហើយ​ ភ្លេច​បាយ​ភ្លេច​ទឹក ការងារ​ទាំង​ពួង​ ក៏​អាក់ខាន​ឈប់​ធ្វើ​អស់​ ។

សុ​ជាតកុមារ​ បាន​ឃើញ​​​វិប្បការៈ​របស់​បិតា
​ខុស​ប្រ​ក្រ​តី​ដូច្នេះ​ហើយ​ ក៏​គិត​ថា​ បិតា​អញ​តាំងពី​លោកតា​​អនិច្ចកម្ម​ទៅ​ មាន​តែ​សេចក្តី​ទុក្ខ​សោក​សៅ​តែ​ម្យ៉ាង​ មនុស្ស​ដ៏​ទៃ​ក្រៅពី​អាត្មា​អញមិនមាន​នណារមួយ​ អាចជួយ​ដោះ​ទុក្ខ​គាត់​បាន​ តើ​អញ​នឹង​​រក​ឧបាយកល​ដូច​ម្តេច​​ នឹងរំលត់​សេចទុក្ខ​របស់​គាត់​ ។

សុជាតកុមារ​ ខំ​គិត​រកឧបាយកល​ជាច្រើន​ថ្ងៃ​ 
ថ្ងៃមួយ​ចេញ​អំពីផ្ទះ​ទៅ​ក្រៅ​ភូមិ​ បាន​ឃើញ​គោ​ស្លាប់​មួយ​ ដែល​គេ​អូសយកទៅចោល​. ឧបាយ​ដែល​គិត​ទុក​យូណាស់​មក​ហើយ​ ក៏លេច​ប្រាកដ​ឡើង​ ទើប​ទៅ​យក​ស្មៅ​និង​ទឹក​ មក​ដាក់​​ក្បែមាត់​ខ្មោច​គោ​នោះ​ កាលបើ​ឃើញ​ជនណា​មួយដើរ​ទៅ​ជិត​ ក៏​តាំង​យំ​សោក​និយាយ​​អង្វរ​ខ្មោចគោ​នោះ​ថា​ នែ​សំឡាញ់​ ! ចូរក្រោកឡើង​ !​ ស៊ី​ស្មៅ​ផឹក​ទឹក​ទៅ​ កុំ​ដេក​យូ​រ​ពេក ។

មនុស្ស​ទាំង​ឡាយ​ឃើញ​ដូច្នោះ​ហើយ​សង្ស័យ​ណាស់​ ទើបសួរ​ថា​ លោក​សុ​ជាត​
!​ ពី​ពេល​មុន​ ខ្ញុំស្គាល់លោក​ច្បាស់​ថា​ ជា​អ្នកប្រាជ្ញ ជាមនុស្ស​ល្អ​ត្រឹមត្រូវ​ ថ្ងៃនេះ​ខ្ញុំ​មើល​ទៅ​លោក​ ហាក់​ដូច​ជា​មនុស្ស​​​វិកលចរិត ។​ សុជាត​កុមារ​ មិន​អើ​ពើ​នឹង​ពាក្យ​សំដី​របស់​មហា​ជន​ឡើយ​ នៅ​តែ​ធ្វើ​អាការៈ​ដូច្នោះ​យ៉ាង​ព្រ​ងើយ​កន្តើយ​ ហាក់ដូច​ជាមិន​ដឹង​មិន​ឮ​ ។​

កិច្ចការ​ដែល​សុជាត​​កុមារ​ប្រ​ព្រឹត្ត​ធ្វើ​ទាំង​ប៉ុន្មាន​ ក៏​ឮរន្ទឺ​សុះ​សាយ​ពេញ​ពាស​ទីក្រុង​ទាំងមូល​ ។ ជន​ជាញាតិ​មិត្រ​បង​ប្អូន​ បានឮ​ដំណឹង​នោះ​ហើយ​ ក៏​ទៅ​ប្រាប់​ដល់​កុដុម្ពីក៍​ជាបិតា​ថា​ លោក​កុដុម្ពីក៍​
!​ កូនរបស់​លោក​វិកលចរិត​ហើយ​ បានយក​ទឹកនិង​ស្មៅ​ទៅដាក់​ក្បែរមាត់​គោស្លាប់​មួយខាងក្រៅ​ភូមិ​ ហើយ​យំ​សោករៀបរាប់​ ហៅ​ខ្មោច​គោ​នោះ​ឳ្យ​ក្រោកស៊ី​ស្មៅផឹកទឹក. លោកមិនដឹងទេឬ​ ?

កុដុម្ពីក៍បានឮដូច្នោះ​ហើយ ទើបហៅកូនមកសួរ​ថា​ កូនសំឡាញ់បិតា​
!​ បិតាឮថាកូនឯង​យំសោក​អា​ឡោះ​អា​ល័យ​ចំពោះ​គោ​ស្លាប់​ ដែលគេ​អោសទៅចោលខាងក្រៅភូមិ​មែនឬ ?​ បាទ ! ខ្ញុំធ្វើយ៉ាងហ្នឹងមែនលោក​ឪពុក, ឳកូនសំឡាញ់ ! ហេតុអ្វី​ក៏​ឆោត​ម្លេះ​ បិតា​សូម​សួរ​កូន​បន្តិច​ កូន​នឹក​ឃើញ​ដូច​ម្តេច​ ?​ បាន​ជា​យក​ស្មៅ​និង​ទឹក​ទៅ​ដាក់​ក្បែ​រ​មាត់​គោ​​ស្លាប់​ ហើយ​យំ​សោក​រៀបរាប់​អង្វរគោ​ឳ្យ​ស៊ី​ស្មៅ​ផឹកទឹក​ ?​ ធ្វើ​ដូច្នេះ​មិនមែនជា​លក្ខណៈ​របស់​​បណ្ឌិតទេ​ ជា​អំ​ពើ​ប្រាស់​ចាក​ប្រយោជន៍​ទាំងពួង ។

សុជាតកុមារ​បាន​ស្តាប់​បិតានិយាយ​ដូច្នេះ​ហើយ មានសេចក្តីត្រេកអរ​ណាស់​ដោយ​នឹក​ឃើញ​ថា​ ឳកាស់​នេះ​សមគួរហើយ​
 ទើបនិយាយដោយ​វាចាទន់​ភ្លន់​តបពាក្យ​បិតា​ថា ​បាទ​លោកឪពុក​ ! ការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ ខ្ញុំ​សូមទទួល​កំហុស​ទាំង​អស់​ព្រោះ​ជា​អំពើ​របស់​មនុស្ស​ទន់​ខ្សោយ​ គ្មាន​វិចា​រណញ្ញាណ, ធម្មតា​គោ​ស្លាប់ហើយ​ អវយវៈគ្រប់​ចំណែក ក៏ស្លាប់ទៅព្រមគ្នាមិនអាច​កំរើកបាន​ឡើយ​​ ប៉ុន្តែគោដែលស្លាប់នោះ​ នៅមានរូបប្រាកដ​មើលឃើញ​ច្បាស់ គួរ​ឳ្យ​អាឡោះអាល័យ​​បាន ។

ខ្ញុំសូមសួរលោក​ឪពុកបន្តិច​ថា​ ការដែល​លោកឪពុកយំសោកអាឡោះ​អាល័យ​លោកតា​ ដែលអនិច្ចកម្មទៅ​នៅសល់តែ​ឆ្អឹង​ បញ្ចុះក្នុងចេតិយ​ ឥតឃើញ​រូប​ប្រាកដដល់ភ្នែក សូម្បីត្រឹមតែអវយវៈណាមួយ​ ក៏​មើល​មិន​ឃើញនោះ
 តើលោកតា​នឹង​ត្រឡប់រស់ឡើងវិញ​ដោយ​ការយំសោក​របស់​លោកឪពុកនោះ​ឬ ? សូមលោកឪពុកពិនិត្យមើល តើអំពើរបស់ខ្ញុំនិងលោក​ឪពុកខាង​ណាគ្រាន់បើជាង​ ? ។​

កុដុម្ពីក៍​ បានស្តាប់​​ពាក្យសំដី​ដែលសម​ហេតុ​ផល​ របស់​បុត្រហើយ​ក៏​គិត​ថា​ កូនរបស់​អញ​ជាបណ្ឌិត​ មានប្រាជ្ញា​អាច​​ជួយដោះទុក្ខ​របស់អញបានដោយ​ឧបាយ​ដ៏ប្រសើរ
. ទើបនិយាយ​នឹង​កូន​ថា​ ម្នាល​សុជាត ! ឪពុក​ត្រេក​អរ​ណាស់​ អ្នកបានគិតរក​ឧបាយ​បង្ហាញ​ឪពុកឳ្យដឹងច្បាស់​ នូវការ​មិន​ទៀង​របស់​សង្ខារ​បាន​ដោយ​ជាក់​ច្បាស់​​ចាប់​តាំង​ពីពេលនេះទៅ ឪពុកអស់សេចក្តីទុក្ខ​សោកអាឡោះ​អាល័យ​ទៀត​ហើយ​ ​។ បិតារបស់សុជាកុមារ​ ក៏​អស់​សេចក្តី​សោក​ចំពោះ​បិតា​តាំងពីថ្ងៃ​នោះ​​ទៅ ៕ 

វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ​ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំ​និទាន​ជាតកភាគ១​ របស់​ព្រះ​បាឡាត់​ឧត្តម​លិខិត​ សុង​ ស៊ីវ​ សិទ្ធត្ថោ​ គ្រូ​បង្រៀន​បាលី​នៅ​វត្ត​លង្កា​ រាជធានី​ភ្នំ​ពេញ​ ។​ អ​រព្រះគុណ​ព្រះភិក្ខុ សិរីបញ្ញោ​ ហ៊ុល​ សុខារ៉ា ព្រះ​គ្រូ​ចៅ​អធិការ វត្ត​កល្យាណ​មិត្ត​ខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែល​បានផ្តល់​សៀវភៅប្រជុំ​និទាន​ជាតកនេះ។​


ដោយ៥០០០ឆ្នាំ

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 13, Mar 2023 (70,479 Read)
ចូឡកុណាលជាតក
Public date : 25, Jul 2019 (41,812 Read)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ
Public date : 05, Jan 2023 (16,117 Read)
រឿងឥល្លិសសេដ្ឋី
Public date : 24, Nov 2020 (14,885 Read)
រឿង​អ្នក​កំណាញ់
Public date : 15, Apr 2023 (47,778 Read)
រឿង​នាង​ចិញ្ចមាណវិកា
Public date : 13, Mar 2023 (9,791 Read)
កោសម្ពិយជាតក
Public date : 04, May 2020 (53,038 Read)
តិលមុដ្ឋិជាតក
Public date : 02, Sep 2021 (8,588 Read)
រឿង មដ្ឋកុណ្ឌលី
Public date : 25, Jul 2019 (22,760 Read)
រឿង​ដំរី​នឹង​ទន្សាយ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 3.46
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿