Wednesday, 21 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 39,267
Today
Yesterday 145,877
This Month 4,743,399
Total ១៨៨,៥៧៩,៦១៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 27, Jul 2019 (19960 Read)

រឿង​មិត្ត​វិន្ទុក



Audio
 
រឿង​មិត្ត​វិន្ទុក
( ចាក ម.​ អ. )
( ទោស​នៃ​ការ​មិន​ដឹង​គុណ )

 
មាន​សេចក្តី​តំ​ណាល​ថា ក្នុង​សាសនា​កាល​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ ទ្រង់​ព្រះ​នាម​កស្សបៈ មាន​សេដ្ឋី​បុត្រ​ម្នាក់​ឈ្មោះ​មិត្ត​វិន្ទុក មាន​សម្បត្តិ​មាន​ទ្រព្យ ៨០ កោដិ​នៅ​ក្នុង​ក្រុ​ង​ពារាណ​សី ជា​បុគ្គល​ទ្រុស្ត​សីល​ ឯ​មាតា​បិតា​ជា​សោតា​បន្ន​បុគ្គល ។ លុះ​ចំ​ណេរ​ជា​ខាង​ក្រោយ​​មក​បិតា​របស់​មិត្ត​វិន្ទុក​ធ្វើ​មរណកាល​ ។

បុរស​​ឈ្មោះ​វិន្ទុក​និយាយ​នឹង​មាតា​ថា​ បពិត្រ​លោក​ម៉ែ​ ខ្ញុំ​នឹង​ធ្វើ​ជំ​នួញ​ដោយ​សំ​ពៅ ។ មាតា​និយាយ​ថា នែ​កូន​អ្នក​ជា​កូន​តូច​មួយ​ ទ្រព្យ​នៅ​ក្នុង​ផ្ទះ​នេះ​មាន​ច្រើន​ណាស់ សមុទ្រ​មាន​ទូក​និ​ង​សំពៅ​ច្រើន​ណាស់​អ្នក​កុំ​ទៅ​ឡើយ ។ បុរស​ឈ្មោះ​មិត្ត​វិន្ទុក​ និយាយថា ខ្ញុំ​ទៅ​ឥឡូវ​នេះ ម៉ែ​មិន​អាច​ឃាត់​ខ្ញុំ​ទេ ទោះ​បី​ម្តាយ​ចាប់​ដៃ​បុរស​នោះ​ក៏​បុរស​នោះ​រលាស់​ដៃ​ម្តាយ​ចេញ​ឲ្យ​ដួល​ហើយ​ លោត​កន្លង​ម្តាយ​ស្ទុះ​ទៅ​កាន់​សមុទ្រ​ដោយ​សំ​ពៅ ។

លុះ​ដល់​គំរប់​៧​ថ្ងៃ​សំ​ពៅ​នោះ​ក៏​ នៅ​នឹង​ថ្កល់​ឥត​កំរើក​ព្រោះ​អា​ស្រ័យ​បុរស​ឈ្មោះ​មិត្ត​វន្ទុក​ជា​អ្នក​ ធ្វើ​អំ​ពើ​អាក្រក់ ។ ពួក​អ្នក​សំ​ពៅ​កំពុង​ចែក​ស្លាក​ដោយ​គិត​ថា នៅ​ក្នុង​សំ​ពៅ​នេះ​មុន​ជា​មាន​មនុស្ស​កាឡ​កណ្ណី លុះ​មនុស្ស​ទាំង​អស់​គ្នា​ដែល​នៅ​ក្នុង​សំពៅនោះ​ ចាប់​ស្លាក​ជា​គំ​រប់​​ ៣ដង​ ស្លាក​នោះ​នៅ​តែ​ដល់​បុរស​ឈ្មោះ​មិត្ត​វន្ទុក ។


ក្នុ​ងកាល​នោះ​មនុស្ស​ទាំង​ឡាយ​ ធ្វើ​ក្បូន​ចាប់​បុរស​ឈ្មោះ​មិត្ត​វិន្ទុក​​បោះ​ចោរ​ទៅ​ក្នុង​សមុទ្រ​ ។ បុរ​ស​នោះ​អណ្តែត​ទៅ​តាម​ក្បួន​ ដល់​កោះ​មួយ​ឃើញ​នគរ​មួយ​​មាន​មុខ​ទ្វារ​បួន​ក្នុង​កោះ​នោះ ។

បាន​ឮ​ថា​ កោះ​នោះ​ជា​កោះ​ឧ​ស្សទ​នរក ជា​កន្លែង​សំរាប់​នៅ​របស់​កម្ម​សត្វ​នរក​ច្រើន​គ្នា ។ ចំ​ណែក​ខាង​នគរ​នោះ​ ហាក់​ដូច​ជា​នគរ​ដែល​គេ​សម្រាប់​តាក់​តែង​ដោយ​គ្រឿង​អលង្ការ​សព្វ​យ៉ាង​​ ប្រាកដ​​ដោយ​កម្លាំង​កម្ម​ គឺ​កិរិយា​ប្រហារ​មាតាដល់បុរស​ឈ្មោះ​មិត្ត​វិន្ទុក​ ៗ ចូល​ទៅ​គិត​ថា អញ​នឹង​បាន​ជា​ស្តេច​ក្នុង​នគរ​នេះ​ ហើយ​ឃើញ​សត្វ​មួយ​រូប​ដែល​កង​ចក្ក​ដ៏​មុត​វិល​នៅ​លើ​ក្បាល​កំ​ពុង​ខ្សឹប​ខ្សួល​ ។

ខណៈ​នោះ​កង​ចក្កដ៏​មុត​​លើ​ក្បាល​សត្វ​នរក ប្រាដក​ដូច​ជា​ផ្កា​ឈូក​ ចំណង​ប្រ​កប​ដោយ​អង្គ​ប្រាំ​លើ​ដើម​ទ្រូង​​ប្រាកដ​ ដូច​ជា​គ្រឿង​សម្រាប់​បិទ​នូវ​ទ្រូង​ឈាម​ដែល​ហូរ​ចេញ​ អំពី​សរី​រប្រាកដ​ដូច​ជា​គេ​លាប​ស្រ​ឡាប​ដោយ​ខ្លឹម​ចន្ទន៍ សំ​ឡេង​យំ​ខ្សឹប​ខ្សួល​ថា​ជា​ចំរៀង​​ ដែល​កើត​ឡើង​ដល់​បុរស​មិត្តវិន្ទុក​​ហើយ​ក៏​ចូល​ទៅ​រក​សត្វ​នរក​និយាយ​ថា ម្នាល​បុរស​ដ៏​ចំ​រើន​ផ្កា​ឈូក​នេះ​អ្នក​ឯង​ពាក់​យូរ​ណាស់​ហើយ​ ចូរ​ឲ្យ​ខ្ញុំ​ពាក់​ម្តង ។

សត្វ​នរក​ប្រាប់​ថា​ម្នាល​សំឡាញ់​  នេះ​មិន​មាន​ផ្កា​ឈូក​ទេ នេះ​ជា​កង​ចក្ក ។ បុរស​​នោះ​ពោល​ថា​អ្នក​ឯង​ពោល​ដូច​នេះមិន​ចង់​ឲ្យ​ខ្ញុំ​សោះ ។ សត្វ​​នរក​គិត​ថា​ កម្ម​របស់​អញ​អស់​ហើយ​ បុរស​នោះ​សម្លាប់​នៅ​មាតា​ ដូច​ជា​អញ​បាន​ធ្វើ​យ៉ាង​នេះ បើ​ដូច្នេះ​អញ​នឹង​ឲ្យ​កង​ចក្ក​នេះ​ដល់​បុរស​នោះ​ហើយ​ហៅ​មក​ថា នែ​អ្នក​ដ៏​ចំ​រើន​អ្នក​ចូល​មក​មក​ទទួល​ផ្កា​ឈូក​នេះ ទើប​បោះ​កង​ចក្ក​នោះ​ទៅ​លើ​ក្បាល​បុរស​នោះ​ ។​

កង​ចក្ក​នោះ​វិល​ហាក់​បី​ដូច​ជា​កិន​អម្បែង​ក្បាល​បុរស​នោះ ក្នុង​ខណៈ​នោះ​បុរស​មិត្តវិន្ទុក​ដឹង​ថា វត្ថុនេះ​ជា​កង​ចក្ក​ដ៏​មុត​ស្រួច​ផ្តល់​នូវ​សេចក្តី​វេទនា​ស្រែក​យំថា​ ចូរ​អ្នក​យក​កង​ចក្ក​ដ៏​មុត​របស់​អ្នក​វិញ​ទៅ ។​ ចំ​ណែក​ឯ​សត្វ​នរក​ក៏​រត់​បាត់​ក្នុង​ពេ​ល​នោះ​ទៅ  ។

មិត្ត​វិន្ទុក​សោយ​នូវសេចក្តីទុក្ខ​នៅ​ក្នុង​ឧស្ស​ទនរក​ នោះ​អស់​កាល​ដ៏​យូរ​ដោយ​វិបាក​ជា​គ្រឿង​ហូរ​មក​មិន​ដាច់​នៃ​អកុសល​កម្ម​ គឺកិរិ​យា​សម្លាប់​មាតា កាល​បើ​ផល​នោះ​អស់​ហើយ​ ក៏​ចោល​កង​ចក្ក​ទៅ​តាម​យ​ថាកម្ម​នោះ​ឯង ។


អត្តបទនេះ​វាយ​បញ្ចូល​ដោយ​កញ្ញា ហេង​ សំ​ដា​ណែត ។
អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំ​និទាន​ជា​តក ។

ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Nov 2020 (9668 Read)
បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា
Public date : 26, Jul 2019 (11018 Read)
រឿង​សោម​ទត្ត​ព្រាហ្មណ៏
Public date : 10, Oct 2020 (1950 Read)
សច្ចតបាបីវត្ថុ
Public date : 25, Jul 2019 (16868 Read)
រឿង​ដំរី​នឹង​ទន្សាយ
Public date : 26, Jul 2019 (14713 Read)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល​ និង​ផឹក​សុ​រា​
Public date : 25, Jul 2019 (13273 Read)
អ្នក​មាន​ប្រាជ្ញា​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន
Public date : 26, Jul 2019 (20275 Read)
ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).