សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (374)
    Public date : 12, Mar 2024 (5,515 Read)
    អតីតេក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយអគ្គមហេសីរបស់ព្រះបាទព្រហ្មទត្តមានព្រះនាមថាបិង្គិយានីបានបើកនូវសីហបញ្ជរកាលព្រះនាងសម្លឹងទៅបានឃើញបុរសអ្នកគង្វាលសេះមង្គលម្នាក់(ក៏មានព្រះហ្ឫទ័យប្រតិព័ទ្ធស្នេហា)គ្រាកាលដែលព្រះរាជស្វាមីទ្រង់កំពុងដំណើរការនិទ្រាលង់លក់ហើយព្រះនាងក៏ចុះតាមវាតបានគឺបង្អួចទៅប្រព្រឹត្តអំពើក្បត់(លបលួចស្រឡាញ់គ្នា)ជាមួយនឹងអ្នកគង្វាលសេះនោះរួចរាល់ស្រេចបាច់ហើយទើបឡើងមកកាន់ប្រាសាទហើយជម្រះនូវសរីរៈដោយគ្រឿងក្រអូបទើបបានចូលទៅដេកជាមួយព្រះរាជស្វាមីវិញ។ អថេកទិវសំលំដាប់នោះក្នុងថ្ងៃមួយព្រះរាជាទ្រង់ត្រិះរិះថាហេតុអ្វីហ្ន៎បានជាក្នុងវេលាពាក់កណ្ដាលអធ្រាត្រសរីរៈរបស់ព្រះទេវីទើបត្រជាក់ជានិច្ចចឹងយើងនឹងឃ្លាំមើលនូវនាងដូច្នេះហើយក្នុងថ្ងៃមួយនោះព្រះរាជាទ្រង់ធ្វើហាក់ដូចជាផ្ទំលក់ពេលព្រះនាងក្រោកទៅព្រះរាជាទ្រង់ក៏យាងទៅតាមក្រោយទ្រង់បានឃើញព្រះនាងប្រព្រឹត្តអំពើក្បត់ជាមួយនឹងអ្នកគង្វាលសេះហើយទ្រង់ត្រឡប់មកស្ដេចក៏ឡើងកាន់ទីសយ្យាសនៈ។សូម្បីព្រះនាងទេវីកាលបានប្រព្រឹត្តរួចរាល់ហើយទើបយាងមកហើយចូលផ្ទំលើទីដេកដ៏តូចមួយ។ បុនទិវសេក្នុងថ្ងៃស្អែកព្រះរាជាបញ្ជាឲ្យនាងបិង្គិយានីមកក្នុងកណ្ដាលពួកអាមាត្យទ្រង់បង្ហាញនូវកិច្ចនោះហើយត្រាស់ថាស្ត្រីទាំងពួងរមែងមានធម៌ដ៏លាមកដូច្នេះហើយទ្រង់បានលើកលែងទោសសម្លាប់ចាប់ចងកាត់អវយវៈទម្លាយ(ដាក់ទោសត្រឹមតែ)ញ៉ាំងព្រះនាងឲ្យឃ្លាតចាកតំណែងហើយទ្រង់បានតែងតាំងស្ត្រីដទៃធ្វើជាអគ្គមហេសី។ តទាកុណាលោរាជាព្រហ្មទត្តោអហោសិក្នុងកាលនោះកុណាលសកុណៈគឺជាព្រះបាទព្រហ្មទត្តនោះ។ព្រោះហេតុនោះកាលនឹងសម្ដែងហេតុដែលខ្លួនឃើញមកទើបពោលនូវគាថាថាបិង្គិយានីសព្ពលោកិស្សរស្ស,រញ្ញោបិយាព្រហ្មទត្តស្សភរិយា;អវាចរីបដ្ឋវសានុគស្ស,តំវាបិសានាជ្ឈគាកាមកាមិនី។នាងបិង្គិយានីជាភរិយាជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្តព្រះអង្គជាធំក្នុងលោកទាំងមូលបានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នានាងបិង្គិយានីជាអ្នកល្មោភក្នុងកាមនោះមិនបាននូវបុរសគង្វាលសេះនោះផង(នូវទីអគ្គមហេសីផង)។ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកអសីតិនិបាតកុណាលជាតកបិដកលេខ៦១ទំព័រ១៧៣)ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    Public date : 12, Mar 2024 (6,757 Read)
    កាលពីព្រេងនាយមានព្រះរាជាមួយព្រះអង្គព្រះនាមកណ្ឌរី១សោយរាជសម្បត្តិក្នុងនគរពារាណសីទ្រង់មានព្រះរូបឆោមលោមពណ៌ល្អឆើតឆាយ។ពួកអាមាត្យទាំងឡាយតែងនាំយកគ្រឿងក្រអូបមកថ្វាយដល់ព្រះរាជានោះរាល់ៗថ្ងៃ។កាលប្រោះព្រំគ្រឿងក្រអូបក្នុងព្រះរាជនិវេសន៍សព្វគ្រប់ហើយក៏ពុះឈើក្រអូបចម្អិននូវព្រះក្រយាដើម្បី(ថ្វាយ)ព្រះរាជានោះ។ សូម្បីព្រះអគ្គមហេសីរបស់ព្រះបាទកណ្ឌរីនោះក៏ជាអ្នកមានរូបល្អស្អាតក្រៃលែងព្រះនាងមានព្រះនាមកិន្នរា២។សូម្បីបុរោហិតរបស់ព្រះចៅកណ្ឌរីនោះក៏ជាអ្នកដល់ព្រមដោយបញ្ញាហើយមានវ័យស្មើនឹងព្រះរាជាដែរលោកមានឈ្មោះថាបញ្ចាលចណ្ឌៈ។ ខាងក្នុងស្ថានទីដែលអាស្រ័យនឹងប្រាសាទរបស់ព្រះរាជានោះមានដើមព្រីងមួយដើមដុះនៅខាងក្នុងកំពែងវាំងហើយមានមែកសាខាឱនសំយុងចុះទៅលើកំពែងវាំងនោះ។មានបុរសខ្វិនមួយមានរូបរាងអាក្រក់គួរខ្ពើមអាស្រ័យនៅនឹងម្លប់ព្រីងនោះ។ ក្នុងថ្ងៃមួយព្រះនាងកិន្នរាទេវីកាលព្រះនាងសម្លឹងមើលតាមវាតបាន(សីហបញ្ជរ)ឆៀងព្រះនេត្រទតឃើញបុរសនោះក៏ជាប់ព្រះទ័យប្រតិព័ទ្ធស្នេហាឥតរសាយលុះវេលាដែលញ៉ាំងព្រះរាជាឲ្យទ្រង់រីក​រាយ​ឆ្អែតស្កប់ស្កល់ដោយកិលេសនិងឲ្យទ្រង់ផ្ទំលក់ហើយព្រះនាងទើបក្រោកឡើងវេចខ្ចប់អាហារដែលប្រណីតៗមានរសឆ្ងាញ់ដាក់ក្នុងផ្តិលមាសធ្វើឲ្យជាប់នឹងចង្កេះហើយឆ្លងតាមវាតបានដោយខ្សែធ្វើអំពីសំពត់ឡើងទៅកាន់ដើមព្រីងហើយចុះទៅតាមមែកញ៉ាំងបុរសខ្វិននោះឲ្យបរិភោគរួចហើយទើបធ្វើនូវអំពើអាក្រក់(ប្រព្រឹត្តអំពើក្បត់)ជាមួយនឹងបុរសនោះរួចរាល់ហើយទើបព្រះនាងឡើងមកប្រាសាទដោយផ្លូវដែលខ្លួនមកនោះឯងជម្រះនូវសរីរកាយដោយគ្រឿងក្រអូបហើយទើបចូលទៅផ្ទំជាមួយនឹងព្រះរាជាវិញ។ ព្រះនាងកិន្នរានោះតែងប្រព្រឹត្តអំពើបាបជាមួយនឹងបុរសខ្វិននោះជាប់ជានិច្ចដោយឧបាយនេះឯង។ចំណែកឯព្រះរាជាទ្រង់មិនបានដឹងឡើយ។ថ្ងៃមួយព្រះរាជាទ្រង់ប្រទក្សិណព្រះនគររួចហើយកាលនឹងចូលកាន់ព្រះរាជនិវេសន៍ទ្រង់ទតឃើញបុរសខ្វិនដែលមានអាការៈគួរអាណិតក្រៃលែងដែលនៅអាស្រ័យនឹងម្លប់ដើមព្រីងនោះទើបទ្រង់ត្រាស់សួរបុរោហិតថាឃើញមនុស្សប្រេតនោះដែរឬទេ? បុរោ​ហិត​ទូលថាព្រះករុណាព្រះអង្គខ្ញុំឃើញ។ ព្រះចៅកណ្ឌរីក៏សួរទៀតថាម្នាលសម្លាញ់ចុះបុរសដែលមានរូបរាងអាក្រក់គួរខ្ពើមយ៉ាងនេះនឹងមានស្ត្រីណាមកស្រឡាញ់ដោយឆន្ទរាគៈដែរនោះ?បុរសខ្វិនបានស្ដាប់ព្រះរាជតម្រាស់នោះហើយក៏កើតមានះហើយគិតថាព្រះរាជានេះនិយាយស្អីមិនដឹងថាមហេសីរបស់ខ្លួនមកកាន់សម្នាក់យើងហើយលើកដៃសំពះដើមព្រីងពោលវាចាថាឱទេព្តាដែលនៅនឹងដើមព្រីងនេះអើយវៀរលែងតែអ្នកចេញហើយមនុស្សដទៃមិនដឹងនូវហេតុការណ៍នោះឡើយ។ បុរោហិតឃើញកិរិយារបស់បុរសខ្វិននោះហើយគិតថាព្រះអគ្គមហេសីរបស់ព្រះរាជាប្រាកដជាមកតាមដើមព្រីងនេះហើយធ្វើកម្មលាមកជាមួយនឹងបុរសនេះ។បុរោហិតទើបទូលសួរព្រះរាជាថាបពិត្រមហារាជក្នុងវេលារាត្រីសម្ផស្សសរីរៈនៃព្រះទេវីនោះមានសភាពដូចម្ដេចដែរព្រះអង្គ?ព្រះបាទកណ្ឌរីត្រាស់ថាម្នាលសម្លាញ់យើងមិនឃើញអ្វីដទៃឡើយតែក្នុងមជ្ឈិមយាមសរីរៈព្រះទេវីមានសភាពត្រជាក់ប្លែក។ បុរោហិតទើបទូលថាបពិត្រទេវៈបើសិនយ៉ាងនោះស្ត្រីទាំងឡាយដទៃចូរលើកទុកសិនចុះព្រះនាងកិន្នរាទេវីអគ្គមហេសីរបស់ព្រះអង្គបានធ្វើកម្មលាមកជាមួយនឹងបុរសខ្វិននេះហើយ។ព្រះរាជាត្រាស់ថាម្នាលសម្លាញ់អ្នកនិយាយអ្វីព្រះនាងកិន្នរាទេវីដែលជាអ្នកដល់ព្រមដោយរូបឆោមលោមពណ៌ស្រស់ឆើតឆាយយ៉ាងនេះនឹងមកអភិរម្យជាមួយនឹងបុរសដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះដូចម្ដេចកើត។បុរោហិតត្រាស់ថាបពិត្រទេវៈសូមទ្រង់ចាំចាប់ចុះ។ ព្រះចៅកណ្ឌរីនោះទទួលថាល្អហើយចឹងគ្រាសោយព្រះក្រយាហើយក៏ចូលផ្ទំជាមួយនឹងព្រះនាងកិន្នរាដោយតាំងព្រះទ័យថាយើងនឹងចាប់ព្រះនាង។វេលាដល់ពេលដែលទ្រង់ធ្លាប់ផ្ទំតាមប្រក្រតីក៏ទ្រង់ធ្វើជាផ្ទំលក់ធម្មតា។សូម្បីព្រះនាងកិន្នរានោះក៏បានក្រោកឡើងហើយធ្វើតាមដែលបានធ្វើហើយយ៉ាងនោះ។ព្រះរាជាទ្រង់ទៅតាមខាងក្រោយព្រះនាងហើយបានឈរនៅក្រោមម្លប់ដើមព្រីង។ ថ្ងៃនោះបុរសខ្វិនខឹងព្រះទេវីបាននិយាយគំហកថាថ្ងៃនេះហេតុអ្វីទើបនាងយូរមកម្លេះហើយលើក​ដៃទះនូវថ្ពាល់ព្រះនាងមួយដៃ។ព្រះនាងនិយាយថាបពិត្រអ្នកជាម្ចាស់បងកុំខឹងអីអូននៅចាំមើលឲ្យព្រះរាជាផ្ទំលក់សិនដូច្នេះហើយព្រះនាងក៏ប្រព្រឹត្តហាក់បីដូចជាភរិយាក្នុងផ្ទះរបស់បុរសនោះ។ព្រោះការទះនោះសីហមុខកុណ្ឌល(ទុំហូមានមុខរាជសីហ៍)ក៏របូតចាកត្រចៀកខ្ទាតធ្លាក់ទៅក្បែរជើងរបស់ព្រះរាជា។ព្រះរាជាកាន់យកទុំហូនោះដោយគិតថានឹងជាភ័ស្តុតាងហើយទ្រង់ក៏ចេញទៅ។ ចំណែកព្រះនាងកិន្នរាបានប្រព្រឹត្តអនាចារជាមួយនឹងបុរសខ្វិននោះហើយក៏ត្រឡប់ទៅដោយន័យមុននោះឯងហើយក៏ប្រារព្ធនឹងផ្ទំជាមួយនឹងព្រះរាជា។ព្រះរាជាទ្រង់ហាមឃាត់។ក្នុងថ្ងៃស្អែកឡើងទ្រង់បញ្ជាឲ្យអ្នកបម្រើទៅប្រាប់ព្រះនាងថាព្រះនាងកិន្នរាទេវីចូរតាក់តែងគ្រឿងអលង្ការទាំងពួងដែលយើងប្រទានឲ្យហើយមក។ព្រះនាងកិន្នរាប្រាប់ទៅវិញថាសីហមុខកុណ្ឌលនោះយើងបានបញ្ជូនទៅឲ្យជាងមាសធ្វើហើយដូច្នេះហើយយើងនឹងមិនបានទៅគាល់ព្រះអង្គទេព្រះរាជាត្រាស់បញ្ជាមកទៀតព្រះនាងទើបប្រដាប់កុណ្ឌលម្ខាងចូលមកគាល់។ព្រះចៅកណ្ឌរីត្រាស់សួរថាកុណ្ឌលរបស់នាងនៅឯណា?ព្រះនាងទូលថានៅក្នុងសម្នាក់ជាងមាស។ ព្រះរាជាទើបបញ្ជាឲ្យហៅជាងមាសមកហើយសួរថាហេតុអ្វីបានជាអ្នកមិនឲ្យកុណ្ឌលដល់ព្រះនាង?ជាងមាសទូលថាបពិត្រទេវៈខ្ញុំព្រះករុណាមិនបានទទួលទេព្រះអង្គ។ព្រះរាជាក្រោធនឹងព្រះនាងនោះហើយពោលថានែស្រីចង្រៃការងារដូច្នេះនឹងគប្បីមានដោយជាងមាសនោះហើយក៏បោះនូវកុណ្ឌលនោះទៅខាងមុខព្រះនាងហើយត្រាស់នឹងបុរោហិតថាម្នាលសម្លាញ់អ្នកនិយាយនោះពិតហើយអ្នកចូរទៅកាត់ក្បាលរបស់នាងភ្លាម។ បុរោហិតនោះឲ្យគេយកព្រះនាងទៅទុកក្នុងកន្លែងមួយខាងក្នុងព្រះរាជវាំងហើយចូលទៅគាល់ព្រះរាជាទូលថាបពិត្រព្រះសម្មតិទេពសូមទ្រង់កុំខឹងនឹងព្រះនាងកិន្នរាទេវីឡើយស្ត្រីទាំងឡាយយ៉ាងនេះឯង។បើព្រះអង្គមិនជឿហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងដឹងនូវភាពទ្រុស្តសីលរបស់ស្ត្រីទាំង​ឡាយខ្ញុំព្រះអង្គនឹងសម្ដែងប្រាប់ឲ្យទ្រង់ឃើញនូវសេចក្ដីអាក្រក់លាមកនិងភាពមាយាលាក់ពុតរបស់ស្ត្រីទាំងឡាយនោះសូមទ្រង់ចូរយាងមកពួកយើងនឹងត្រាច់ទៅកាន់ជនបទដោយភេទនៃខ្លួនគឺបុគ្គលដទៃមិនស្គាល់(ស្លៀកពាក់ស៊ីវិល)។ព្រះរាជាទទួលថាល្អហើយបុរោហិតដូច្នេះហើយទ្រង់ប្រគល់រាជ្យឲ្យព្រះមាតាគ្រប់គ្រងទ្រង់ក៏ចេញទៅកាន់ចារិកមួយអន្លើដោយបុរោហិតនោះ។ កាលព្រះបាទកណ្ឌរីនិងបុរោហិតទៅបានប្រមាណមួយយោជន៍ទ្រង់គង់សម្រាកនៅនឹងផ្លូវធំមួយ។(ក្នុងពេលនោះ)មានក្ដុម្ពីម្នាក់ធ្វើនូវមង្គលដើម្បីប្រយោជន៍ដល់កូនប្រុសបានឲ្យនាងកុមារីម្នាក់អង្គុយ​លើ​យានដែលបិទបាំងហើយធ្វើដំណើរទៅដោយបរិវារដ៏ច្រើន។បុរោហិតបានឃើញហើយទូលថាបពិត្រ​ទេវៈបើព្រះអង្គប្រាថ្នាខ្ញុំអាចនឹងឲ្យនាងកុមារីនោះធ្វើអជ្ឈាចារជាមួយនឹងព្រះអង្គបាន។ព្រះបាទ​កណ្ឌរីត្រាស់ថានែសម្លាញ់អ្នកនិយាយអ្វីនាងមកជាមួយនឹងបរិវារដ៏ច្រើនមិនអាចនឹងធ្វើយ៉ាងនេះឡើយ។ បុរោហិតទូលថាបើយ៉ាងនោះសូមព្រះអង្គចូរចាំមើលចុះហើយប្រញាប់ត្រាច់ស្កាត់ទៅខាងមុខបិទបាំងវាំងននក្នុងទីមិនឆ្ងាយអំពីផ្លូវធ្វើព្រះរាជាឲ្យនៅខាងក្នុងវាំងនននោះហើយខ្លួនឯងទៅអង្គុយយំនៅចំណែកមួយនៃផ្លូវ។លំដាប់នោះក្ដុម្ពីនោះបានឃើញបុរោហិតហើយសួរថានែលោកព្រោះហេតុអ្វីបានជាអ្នកអង្គុយយំ។បុរោហិតប្រាប់ថាភរិយារបស់ខ្ញុំជាអ្នកមានភារៈធ្ងន់(មានគភ៌ចាស់)ខ្ញុំនាំនាងទៅកាន់ត្រកូលរបស់នាងពេលដល់ពាក់កណ្ដាលផ្លូវនាងក៏ឈឺពោះរកកល់នឹងប្រសូតបុត្រនាងកំពុងលំបាកនៅក្នុងវាំងនននោះឯងឥឡូវនេះមិនមានស្ត្រីឯណានីមួយក្នុងសម្នាក់របស់នាងឡើយសូម្បីខ្ញុំក៏មិនអាចដើម្បីនឹងទៅក្នុងទីនោះខ្ញុំមិនដឹងថានាងនឹងទៅជាយ៉ាងណាឡើយនាងគួរដើម្បីបានស្ត្រីម្នាក់។ ក្ដុម្ពីនោះទើបតបថាបើយ៉ាងនោះលោកកុំយំឡើយពួកស្ត្រីរបស់យើងមកជាមួយច្រើនដែរល្មមនឹងទៅជួយបានម្នាក់។បុរោហិតពោលថាបើយ៉ាងនោះសូមឲ្យនាងកុមារីនេះទៅចុះនឹងបានជាសិរីសួស្ដីដល់នាងផង។ក្ដុម្ពីនោះគិតថាបុរសនេះនិយាយត្រូវមង្គលនឹងកើតមានដល់កូនប្រសារបស់យើងនិងដោយនិមិត្តនេះនាងនឹងចម្រើនទៅដោយបុត្រធីតាទាំងឡាយគិតដូច្នេះហើយទើបបញ្ជូននាងកុមារីនោះទៅ។ នាងកុមារីនោះចូលទៅហើយបានឃើញព្រះរាជាមានចិត្តប្រតិព័ទ្ធស្នេហាហើយក៏បានធ្វើអជ្ឈាការនោះទៅ។ចំណែកព្រះរាជា(ទ្រង់ដោះ)ព្រះទម្រង់ប្រទានដល់នាង។គ្រានោះនាងកុមារីបានសម្រេច​កិច្ចហើយក៏ចេញមកក្រៅជនទាំងឡាយសួរថានាងនោះប្រសូតបានកូនប្រុសឬស្រី?នាងកុមារីឆ្លើយថាជាកូនប្រុសស្អាតដូចមាសចឹង។ក្ដុម្ពីក៏នាំកុមារីនោះទៅ។ចំណែកបុរោហិតត្រឡប់ចូលមកគាល់ព្រះរាជាហើយទូលថាបពិត្រទេវៈព្រះអង្គឃើញហើយមែនទេសូម្បីនាងកុមារីនេះគង់ប្រព្រឹត្តធ្វើអំពើយ៉ាងនេះនឹងនិយាយអ្វីដល់ស្ត្រីដទៃនោះហើយព្រះអង្គបានប្រទានអ្វីដល់នាងអត់? ព្រះចៅកណ្ឌរីត្រាស់ថាយើងឲ្យចិញ្ចៀនដែលជាប់នឹងដៃដល់នាង។បុរោហិតទូលថាព្រះអង្គប្រទានចិញ្ចៀនឲ្យនាងធ្វើអ្វីថាហើយក៏រត់យ៉ាងលឿនទៅបញ្ឈប់យានមនុស្សទាំងឡាយសួរថាមានរឿងអ្វីលោក?បុរោហិតពោលថានាងកុមារីនេះកាន់យកចិញ្ចៀនដែលទុកនៅលើក្បាលនាងព្រាហ្មណីភរិយារបស់ខ្ញុំហើយមកនែនាងចូរឲ្យចិញ្ចៀននោះមកវិញ។នាងកុមារីនោះកាលឲ្យនូវចិញ្ចៀននោះក៏បានចាក់នូវដៃព្រាហ្មណ៍ដោយក្រចកហើយឲ្យដោយកំហកថាអាចោរយកចុះ។ ព្រាហ្មណ៍បុរោហិតបានសម្ដែងស្ត្រីទាំងឡាយជាច្រើនដែលប្រព្រឹត្តក្រៅចិត្តដទៃដោយឧបាយវិធីផ្សេងៗយ៉ាងនេះហើយទើបទូលព្រះរាជាថាបពិត្រព្រះសម្មតិទេពប៉ុណ្ណេះក៏ល្មមហើយសូមស្ដេច​យាង​ទៅកាន់ទីដទៃចុះ។ព្រះបាទកណ្ឌរីត្រាស់ថាសូម្បីនឹងត្រាច់ទៅអស់ទូទាំងជម្ពូទ្វីបស្ត្រីទាំងពួងនឹងជាយ៉ាងនេះដូចគ្នា។យើងនឹងត្រូវទៅធ្វើអ្វីពួកយើងនឹងត្រឡប់ទៅវិញហើយស្ដេចក៏ត្រឡប់ចូលកាន់ក្រុងពារាណាសី។ បុរោហិតទូលសូមប្រទានទោសដល់ព្រះនាងកិន្នរាថាបពិត្រមហារាជឈ្មោះ​ថាស្ត្រីទាំងឡាយជាអ្នកមានបាបធម៌យ៉ាងនេះនោះជាប្រក្រតីរបស់ស្ត្រីទាំងនោះឯងសូមព្រះអង្គអត់ទោសឲ្យព្រះនាងកិន្នរាចុះព្រះរាជាទ្រង់ក៏លើកលែងទោសឲ្យព្រះនាងហើយត្រាស់បញ្ជាឲ្យនិរទេសចេញចាកព្រះរាជនិវេ​ស​ន៍​​កាលទ្រង់ដកនូវព្រះនាងកិន្នរានោះចេញចាកតំណែងបានតែងតាំងស្ត្រីដទៃក្នុងតំណែងអគ្គម​ហេ​សី​។ព្រះបាទកណ្ឌរីបញ្ជាឲ្យបណ្ដេញបុរសខ្វិននោះឲ្យចេញហើយឲ្យគេកាត់នូវមែកព្រីងនោះចេញ។ តទាកុណាលោបញ្ចាលចណ្ឌោអហោសិក្នុងពេលនោះស្ដេចបក្សីកុណាលគឺជាបុរោហិតបញ្ចាលចណ្ឌៈ។ (កុណាលោហំតទាអាសិំបក្សីកុណាលក្នុងកាលនោះមកជាតថាគត)កាលនាំរឿងដែលខ្លួនបានឃើញហើយមកសម្ដែងទើបពោលគាថាថាយំវេទិស្វាកណ្ឌរីកិន្នរានំសព្វិត្ថិយោនរមន្តិអគារេ តំតាទិសំមច្ចំចជិត្វាភរិយាអញ្ញំទិស្វាបុរិសំបីឋសប្បិំ។បុគ្គលឃើញ(នូវហេតុនៃសេចក្តីនឿយណាយ)របស់ព្រះរាជាព្រះនាមកណ្ឌរីនិងព្រះនាងកិន្នរា(គប្បីដឹងចុះ)ពួកស្រីទាំងអស់រមែងមិនត្រេកអរក្នុងផ្ទះ(របស់ស្វាមីទេ)ដូចជាភរិយា(របស់ព្រះរាជាកណ្ឌរី)លះបង់នូវសត្វគឺ(ស្វាមី)បែបនោះព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន។ អធិប្បាយសេចក្ដីនៃគាថានោះថាបណ្ឌិតឃើញហេតុនៃសេចក្ដីនឿយណាយរបស់ព្រះបាទកណ្ឌរីនឹងព្រះនាងកិន្នរានេះ។ស្ត្រីទាំងពួងរមែងមិនត្រេកអរក្នុងផ្ទះនៃស្វាមីរបស់ខ្លួន។ពិតមែនហើយព្រះនាងកិន្នរាទេវីដែលជាអគ្គមហេសីរបស់ព្រះបាទកណ្ឌរីឃើញបុរសខ្វិនដទៃសុខចិត្តលះបង់ព្រះរាជាអង្គនោះដែលបុរសឈ្លាសក្នុងការអភិរម្យយ៉ាងនេះហើយមកធ្វើកម្មលាមកនឹងមនុស្សប្រេតនោះ។ (កិន្នរាទេវីវត្ថុនិដ្ឋិតា)(រឿងព្រះនាងកិន្នរាទេវីចប់) (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកអសីតិនិបាតកុណាលជាតកបិដកលេខ៦១ទំព័រ១៧២)ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    Public date : 12, Mar 2024 (8,883 Read)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធនូវមហាភិនេស្ក្រមណ៍បានត្រាស់ព្រះធម្មទេសនានេះមានពាក្យថាមិត្តាមច្ចបរិព្យូឡ្ហំដូច្នេះ(ជាដើម)។ (សេចក្ដីពិស្ដារថា)ថ្ងៃមួយភិក្ខុទាំងឡាយប្រជុំគ្នាក្នុងសាលាធម្មសភាពោលពាក្យសរសើរព្រះគុណរបស់ព្រះសាស្ដាថាម្នាលអ្នកមានអាយុទាំងឡាយប្រសិនបើព្រះទសពលស្ដេចនឹងនៅគ្រប់គ្រងផ្ទះសោតព្រះអង្គនឹងជាស្ដេចចក្រពត្តិក្នុងផ្ទៃនៃសកលចក្រវាឡប្រកបដោយរតនៈ៧ប្រការទ្រង់សម្រេចដោយឫទ្ធិទាំង៤មានព្រះឱរស១០០០ជាបរិវារតែព្រះអង្គបានលះរាជសម្បត្តិដែលមានសភាពបែបនេះទ្រង់ឃើញទោសក្នុងកាមទាំងឡាយឡើងកាន់សេះកណ្ដកៈមាននាយឆន្នអាមាត្យជាមិត្រចេញចាកព្រះនគរក្នុងវេលាពាក់កណ្ដាលអធ្រាត្រទ្រង់ព្រះផ្នួសត្រង់ច្រាំងស្ទឹងអនោមាធ្វើនូវទុក្ករការិកអស់៦វស្សាបានដល់នូវសម្មាសម្ពោធិញ្ញាណ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថាម្នាលភិក្ខុទាំងឡាយអម្បាញ់មិញនេះអ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វីកាលភិក្ខុទាំងឡាយនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយទើបព្រះអង្គត្រាស់​ថាម្នាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះទេដែលតថាគតចេញ​សាង​មហា​ភិនេស្ក្រមណ៍សូម្បីក្នុងកាលមុនក៏ធ្លាប់លះបង់រាជសម្បត្តិក្នុងនគរពារាណសីដែលមានប្រមាណ១២យោជន៍ចេញបួសដូចគ្នាដែរដូច្នេះហើយទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីត​កាលមានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមថាសព្វទត្តក្នុងរម្មនគរ។ពិតមែនហើយនគរពារាណសីនេះក្នុងឧទយជាតកមានឈ្មោះថាសុរុន្ធននគរ,ក្នុងចូឡសុតសោមជាតកមានឈ្មោះថាសុទស្សនៈ,ក្នុងសោណនន្ទជាតកមានឈ្មោះថាព្រហ្មវឌ្ឍនៈ,ក្នុងខណ្ឌហាលជាតកមានឈ្មោះថាបុប្ផវតីក្នុងសង្ខព្រាហ្មណជាតកមានឈ្មោះថាមោឡិនីតែក្នុងយុធញ្ជយជាតកនេះមានឈ្មោះថារម្មនគរ។ឈ្មោះរបស់នគរនេះបានផ្លាស់ប្ដូរក្នុងសម័យខ្លះដោយប្រការដូច្នេះ។ព្រះបាទសព្វទត្តមានព្រះឱរសមួយពាន់អង្គទ្រង់ព្រះរាជទានស្ថាបនាព្រះឱរសច្បងដែលមានព្រះនាមថាយុធញ្ជ័យជាឧបរាជ។ឧបរាជនោះបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅរាល់ៗថ្ងៃ។ កាលកន្លងទៅហើយយ៉ាងនេះក្នុងថ្ងៃមួយព្រះពោធិសត្វបានឡើងជិះលើរថដ៏ប្រសើរអំពីព្រឹកស្ដេចយាងទៅកាន់ឧទ្យានកីឡាដោយសិរីសម្បត្តិដ៏ធំទតព្រះនេត្រឃើញដំណក់ទឹកសន្សើមដែលជាប់នៅនឹងអន្ទាក់សំណាញ់ដែលធ្វើដោយសរសៃអំបោះក្នុងទីផ្សេងៗមានចុងស្លឹកឈើចុងស្មៅចុងមែកឈើនិងសរសៃពីងពាងជាដើមទើបត្រាស់សួរថានែសារថីសម្លាញ់នេះជាអ្វីទ្រង់បានស្ដាប់ថាបពិត្រទេវៈនេះជាដំណក់ទឹកសន្សើមក្នុងហិមសម័យ។ ព្រះពោធិសត្វបានលេងក្នុងព្រះរាជឧទ្យានរហូតអស់ចំណែកនៃថ្ងៃទើបស្ដេចយាងត្រឡប់ក្នុងវេលាល្ងាចទ្រង់មិនបានឃើញដំណក់ទឹកសន្សើមទាំងនោះឡើយក៏ត្រាស់សួរថាម្នាលសារថីសម្លាញ់ដំណក់ទឹកសន្សើមទាំងនេះបាត់ទៅណាឥឡូវនេះយើងមិនឃើញឡើយទ្រង់បានស្ដាប់ថាបពិត្រព្រះអង្គដំណក់ទឹកសន្សើមនោះកាលដួងព្រះអាទិត្យរះឡើងក៏រលាយធ្លាក់ចុះលើផែនដីអស់ហើយដូច្នេះហើយទ្រង់ដល់ហើយនូវសេចក្ដីសង្វេគត្រិះរិះថាសូម្បីជីវិតនិងសង្ខាររបស់សត្វទាំងនេះក៏ដូចនឹងដំណក់ទឹកសន្សើមលើចុងស្មៅនេះដែរយើងកាលមិនទាន់ត្រូវជរាព្យាធិមរណៈបៀតបៀនគួរនឹងលាព្រះមាតាព្រះបិតាទៅបួសដូច្នេះហើយទ្រង់ទើបធ្វើដំណក់ទឹកសន្សើមនោះឯងឲ្យជាអារម្មណ៍បានឃើញភ័យក្នុងភពទាំង៣ដូចត្រូវភ្លើងឆេះ។ ស្ដេចមកដល់ព្រះដំណាក់របស់ព្រះអង្គហើយទ្រង់យាងទៅសម្នាក់របស់ព្រះរាជបិតាដែលប្រថាប់នៅក្នុងសាលាវិនិច្ឆ័យដែលតាក់តែងល្អហើយថ្វាយបង្គំព្រះបិតាហើយប្រថាប់គង់ក្នុងទីដ៏សមគួរមួយកាលនឹងទូលសូមអនុញ្ញាតបព្វជ្ជាទើបត្រាស់ព្រះគាថាទី១ថាៈ មិត្តាមច្ចបរិព្យូឡ្ហំ,អហំវន្ទេរថេសភំ; បព្ពជិស្សាមហំរាជ,តំទេវោអនុមញ្ញតុ។ បពិត្រព្រះរាជាជាធំលើរថខ្ញុំព្រះអង្គសូមថា្វយបង្គំ(ព្រះអង្គ)ដែលមិត្រនិងអាមាត្រចោមរោមហើយខ្ញុំព្រះអង្គនឹងបួសសូមព្រះសម្មតិទេពអនុញ្ញាតផ្នួសនោះ(ដល់ខ្ញុំព្រះអង្គ)។ បណ្ដាបទទាំងនោះបទថាបរិព្យូឡ្ហំប្រែថាឡោមព័ទ្ធហើយ។បទថាតំទេវោសេចក្ដីថាសូមព្រះទេវៈមេត្តាអនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គ។ លំដាប់នោះព្រះរាជាកាលនឹងហាមឃាត់ទើបត្រាស់ព្រះគាថាទី២ថា សចេតេឩនំកាមេហិ,អហំបរិបូរយាមិតេ; យោតំហិំសតិវារេមិ,មាបព្ពជយុធញ្ចយ។ បើបុត្រឯងខ្វះកាមទាំងឡាយបិតានឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នកបុគ្គលណាបៀតបៀនអ្នកបិតានឹងឃាត់(បុគ្គលនោះ)ម្នាលយុធព្ជា័យអ្នកកុំបួសឡើយ។ ព្រះរាជកុមារស្ដាប់ព្រះរាជតម្រាស់នោះហើយទើបត្រាស់ព្រះគាថាទី៣ថា នមត្ថិឩនំកាមេហិ,ហិំសិតាមេនវិជ្ជតិ; ទីបញ្ចកាតុមិច្ឆាមិ,យំជរានាភិកីរតិ។ ខ្ញុំព្រះអង្គមិនមានសេចក្តីខ្វះកាមទាំងឡាយទេបុគ្គលនីមួយបៀតបៀននូវខ្ញុំព្រះអង្គក៏មិនមានដែរតែថាខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើនូវទីពឹង(ដល់ខ្លួន)ដែលជរាកម្ចាត់បង់មិនបាន។ បណ្ដាបទទាំងនោះបទថាទីបញ្ចសេចក្ដីថាបពិត្រព្រះអង្គសេចក្ដីខ្វះដោយកាមទាំងឡាយរបស់ខ្ញុំព្រះអង្គមិនមានឡើយអ្នកណាៗដែលនឹងបៀតបៀនខ្ញុំព្រះអង្គក៏មិនមានដែរតែខ្ញុំព្រះអង្គប្រាថ្នានឹងសាងទីពឹងរបស់ខ្លួនដើម្បីដំណើរទៅកាន់បរលោក។បទថាយំជរានាភិកីរតិសេចក្ដីថាខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើកោះដែលជរាគ្របសង្កត់មិនបានកម្ចាត់មិនបានគឺនឹងស្វែងរកអមតមហានិព្វានខ្ញុំមិនត្រូវការដោយកាមទាំងឡាយបពិត្រមហារាជសូមទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គបួសចុះ។ ព្រះរាជកុមារទូលសូមរឿយៗដោយប្រការដូច្នេះព្រះរាជាត្រាស់ហាមថាកុំបួសឡើយបុត្រ។ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះទើបត្រាស់កន្លះថា បុត្តោវាបិតរំយាចេ,បិតាវាបុត្តមោរសំ បុត្រអង្វរនូវបិតាបិតាក៏អង្វរនូវបុត្តឱរសដែរ។ វាអក្សរក្នុងគាថានោះជាសម្បិណ្ឌត្ថៈ(មានការប្រមូលមកជាអត្ថ)។ចំណុចនេះមានពុទ្ធាធិប្បាយថាម្នាលភិក្ខុទាំងឡាយព្រះឱរសអង្វរព្រះរាជបិតានិងព្រះរាជបិតាក៏អង្វរព្រះរាជឱរស។ ព្រះរាជាត្រាស់កន្លះគាថាដ៏សេសថា នេគមោតំយាចេតាត,មាបព្ពជយុធញ្ចយ។ ម្នាលកូនជនអ្នកនៅក្នុងនិគមអង្វរអ្នកម្នាលយុធព្ជា័យអ្នកកុំបួសឡើយ។ ពាក្យនៃគាថាមានអធិប្បាយថាម្នាលបុត្រមហាជនដែលរស់នៅក្នុងនិគមនេះនាំគ្នាអង្វរអ្នកសូម្បីអ្នកនគរក៏នាំគ្នាអង្វរអ្នកថាព្រះអង្គកុំបួសឡើយ។ ព្រះកុមារត្រាស់ព្រះគាថាទី៤ថា មាមំទេវនិវារេហិ,បព្ពជន្តំរថេសភ; មាហំកាមេហិសម្មត្តោ,ជរាយវសមន្វគូ។ បពិត្រព្រះបិតាជាធំក្នុងរថសូមព្រះអង្គកុំឃាត់ផ្នួសខ្ញុំព្រះអង្គនោះកុំឲ្យខ្ញុំព្រះអង្គពោរពេញដោយកាមទាំងឡាយឲ្យលុះក្នុងអំណាចជរាឡើយ។ បណ្ដាបទទាំងនោះបទថាវសមន្វគូសេចក្ដីថាខ្ញុំព្រះអង្គកុំជាមនុស្សពោរពេញដោយកាមទាំងឡាយបានឈ្មោះថាដើរទៅកាន់អំណាចរបស់ជរាឡើយអធិប្បាយថាសូមព្រះអង្គមេត្តាទតទូលព្រះបង្គំដោយឋានៈដែលជាអ្នកញ៉ាំងវដ្ដទុក្ខឲ្យអស់ទៅត្រាស់ដឹងនូវព្រះសព្វញ្ញុតញ្ញាណចុះ។ កាលព្រះពោធសិត្វក្រាបទូលយ៉ាងនេះហើយព្រះរាជាក៏ជាអ្នកអស់យោបល់។ចំណែកព្រះរាជមាតារបស់ព្រះពោធិសត្វបានស្ដាប់ថាបពិត្រព្រះទេវីព្រះឱរសរបស់ព្រះនាងកំពុងទូលសូមឲ្យព្រះបិតាអនុញ្ញាតការបព្វជ្ជាព្រះនាងក៏ត្រាស់ថាពួកអ្នកនិយាយអ្វីទាំងដែលព្រះភក្ត្រមិនមានសេចក្ដីត្រេកអរទ្រង់ប្រថាប់លើសុវណ្ណសិវិកា(គ្រែស្នែងមាស)ប្រញាប់យាងទៅទីវិនិច្ឆ័យកាលនឹងអង្វរទើបត្រាស់ព្រះគាថាទី៦ថា អហំតំតាតយាចាមិ,អហំបុត្តនិវារយេ; ចិរំតំទដ្ឋុមិច្ឆាមិ,មាបព្ពជយុធញ្ចយ។ ម្នាលកូនយើងសូមអង្វរអ្នកម្នាលកូនយើងសូមឃាត់អ្នកយើងចង់ឃើញអ្នកអស់កាលយូរម្នាលយុធព្ជា័យចូរអ្នកកុំបួសឡើយ។ ព្រះរាជកុមារបានស្ដាប់ព្រះរាជសវនីយ៍នោះហើយទើបត្រាស់ព្រះគាថាទី៧ថា ឧស្សាវោវតិណគ្គម្ហិ,សូរិយុគ្គមនំបតិ; ឯវមាយុមនុស្សានំ,មាមំអម្មនិវារយ។ ទឹកសន្សើមលើចុងស្មៅតែងធ្លាក់ចុះ(លើផែនដី)ក្នុងកាលព្រះអាទិត្យរះឡើងយ៉ាងណាមិញអាយុរបស់មនុស្សទាំងឡាយក៏យ៉ាងនោះដែរបពិត្រព្រះមាតាសូមព្រះមាតាកុំឃាត់ខ្ញុំឡើយ។ ពាក្យនៃគាថានោះមានអធិប្បាយថាបពិត្រព្រះមាតាដំណក់ទឹកសន្សើមលើចុងស្មៅកាលព្រះអាទិត្យរះឡើងក៏រលាយបាត់ទៅមិនអាចនឹងតាំងនៅគឺធ្លាក់ចុះទៅលើផែនដីទាំងអស់យ៉ាងណាមិញជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះជារបស់តិចតួចមិនអាចនឹងតាំងយូរបានឡើយក្នុងលោកសន្និវាសដែលមានសភាពបែបនេះព្រះមាតានឹងឃើញខ្ញុំព្រះអង្គយូរបានប៉ុណ្ណាសូមព្រះម៉ែម្ចាស់កុំឃាត់ខ្ញុំព្រះអង្គឡើយ។ សូម្បីកាលព្រះពោធិសត្វក្រាបទូលយ៉ាងនេះហើយព្រះនាងក៏នៅតែអង្វរដដែលៗជារឿយៗ។លំដាប់នោះព្រះមហាសត្វបានក្រាបទូលហៅព្រះរាជបិតាទើបត្រាស់ព្រះគាថាទី៨ថា តរមានោឥមំយានំ,អារោបេតុរថេសភ; មាមេមាតាតរន្តស្ស,អន្តរាយករាអហូ’’តិ។ បពិត្រព្រះបិតាជាធំក្នុងរថសូមឲ្យ(បុរស)ចម្លងព្រះមាតា(របស់ខ្ញុំព្រះអង្គ)ឲ្យឡើងកាន់ព្រះរាជយាននេះកុំឲ្យមាតាធ្វើនូវសេចក្តីអន្តរាយដល់ខ្ញុំព្រះអង្គដែលកំពុងឆ្លង។ ពាក្យនៃគាថានោះមានអធិប្បាយថាបពិត្រព្រះបិតាអ្នកជាធំលើរថសូមទ្រង់បញ្ជាឲ្យមនុស្សយាងព្រះមាតារបស់ខ្ញុំព្រះអង្គនេះឲ្យស្ដេចឡើងកាន់ព្រះរាជយានគឺព្រះសុវណ្ណសិវិកាកុំឲ្យព្រះមាតាធ្វើសេចក្ដីអន្តរាយដល់ខ្ញុំព្រះអង្គដែលកំពុងឈានកន្លងដែនកន្តារគឺជាតិជរាព្យាធិនិងមរណៈឡើយ។ ព្រះរាជាស្ដាប់ព្រះតម្រាស់របស់ព្រះឱរសហើយត្រាស់ថាម្នាលនាងដ៏ចម្រើនសូមអូនយាងទៅចុះចូរប្រថាប់លើសុវណ្ណសិវិការបស់អូនហើយឡើងកាន់ប្រាសាទញ៉ាំងសេចក្ដីត្រេកអរឲ្យចម្រើនចុះ។ព្រះនាងស្ដាប់ព្រះរាជតម្រាស់របស់ព្រះរាជានោះហើយកាលមិនអាចនឹងប្រថាប់នៅបានទ្រង់ឡោមព័ទ្ធដោយពួកនារីស្ដេចយាងទៅកាន់ប្រាសាទទ្រង់ប្រថាប់ឈរទតមើលសាលាវិនិច្ឆ័យដោយទឹកព្រះទ័យ​ថាបុត្រជាទីស្រឡាញ់របស់យើងនឹងទៅជាយ៉ាងណាហ្ន៎។ ចំណែកព្រះពោធិសត្វកាលព្រះមាតាស្ដេចទៅហើយទ្រង់ក៏អង្វរព្រះរាជបិតាម្ដងទៀត។ព្រះរាជាកាលមិនអាចនឹងហាមបានទ្រង់ក៏អនុញ្ញាតថាម្នាលបុត្របើយ៉ាងនោះចូរធ្វើចិត្តរបស់អ្នកឲ្យដល់ទីបំផុតបុត្រចូរបួសចុះ។ក្នុងវេលាដែលព្រះរាជាអនុញ្ញាតហើយព្រះកនិដ្ឋារបស់ព្រះពោធិសត្វព្រះនាមយុធិដ្ឋិលកុមារថ្វាយបង្គំព្រះរាជបិតាក្រាបទូលសូមអនុញ្ញាតថាបពិត្រព្រះបិតាសូមទ្រង់អនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គផង។ ព្រះរាជកុមារទាំងពីរថ្វាយបង្គំព្រះរាជបិតាហើយលះបង់នូវកាមទាំងឡាយមានមហាជនឡោមព័ទ្ធស្ដេចយាងចេញចាកទីវិនិច្ឆ័យ។ចំណែកព្រះទេវីទតព្រះនេត្រមើលព្រះមហាសត្វទ្រង់ព្រះកន្សែងបរិទេវនាការថាកាលបុត្ររបស់យើងបួសហើយរម្មនគរនឹងសោះសូន្យទើបត្រាស់ព្រះគាថាទាំង២ថា អភិធាវថភទ្ទន្តេ,សុញ្ញំហេស្សតិរម្មកំ; យុធញ្ចយោអនុញ្ញាតោ,សព្ពទត្តេនរាជិនា។ នាងទាំងឡាយចូរស្ទុះទៅសេចក្តីចម្រើន(នឹងមាន)ដល់នាងនគររម្មកៈមុខជានឹងសូន្យ(ព្រោះថា)យុធព្ជា័យកុមារព្រះរាជាសព្វទត្តអនុញ្ញាត(ឲ្យបួសហើយ)។ យោហុសេដ្ឋោសហស្សស្ស,យុវាកញ្ចនសន្និភោ; សោយំកុមារោបព្ពជិតោ,កាសាយវសនោពលិ។ ព្រះរាជកុមារណានៅក្មេងមានសម្បុរផ្ទឹមនឹងមាសប្រសើរបំផុតជាងព្រះរាជបុត្រ ១០០០ព្រះរាជកុមារនោះជាអ្នកមានកម្លាំងស្លៀកសំពត់កាសាយៈបួសហើយ។ បណ្ដាបទទាំងនោះបទថាអភិធាវថសេចក្ដីថាព្រះនាងត្រាស់បញ្ជាពួកនារីដែលឈរឡោមព័ទ្ធព្រះនាងថានែនាងដ៏ចម្រើនទាំងឡាយនាងទាំងឡាយចូរស្ទុះទៅចុះ។ដោយបទថាភទ្ទន្តេព្រះនាងត្រាស់ថាសេចក្ដីចម្រើនព្រោះការទៅនោះចូរមានដល់នាង។បទថារម្មកំព្រះនាងត្រាស់សំដៅដល់រម្មនគរ។បទថាយោហុសេដ្ឋោសេចក្ដីថាព្រះឱរសរបស់ព្រះរាជាដ៏ប្រសើរជាងឱរសទាំងពាន់នោះទ្រង់បួសហើយទាំងនេះព្រះនាងត្រាស់សំដៅដល់ព្រះមហាសត្វដែលកំពុងយាងទៅដើម្បីបួសដោយប្រការដូច្នេះ។ ចំណែកព្រះពោធិសត្វទ្រង់មិនទាន់បួសភ្លាមទេព្រះអង្គថ្វាយបង្គំព្រះរាជមាតាព្រះរាជបិតាហើយទ្រង់ដឹកនាំព្រះកនិដ្ឋាយុធិដ្ឋិលកុមារស្ដេចចេញចាកព្រះនគរឲ្យមហាជននាំគ្នាត្រឡប់ហើយព្រះកុមារទាំងពីរអង្គក៏ចូលទៅកាន់ព្រៃហិមពាន្តទ្រង់សាងអាស្រមក្នុងស្ថានទីដែលគួររីករាយទ្រង់បួសជាឥសីធ្វើឈាននិងអភិញ្ញាឲ្យកើតឡើងរស់នៅដោយផ្លែឈើមើមឈើក្នុងព្រៃជាដើមរហូតអស់ព្រះជន្មាយុជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ។ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះទើបត្រាស់ព្រះគាថាចុងក្រោយថា ឧភោកុមារាបព្ពជិតា,យុធញ្ចយោយុធិដ្ឋិលោ; បហាយមាតាបិតរោ,សង្គំឆេត្វានមច្ចុនោ។ កុមារទាំងពីរអង្គគឺយុធព្ជា័យ១យុធិដ្ឋិលៈ១លះបង់នូវព្រះមាតានិងព្រះបិតាផ្តាច់ចោលនូវគ្រឿងជាប់ចំពាក់របស់មច្ចុបួសហើយ។ បណ្ដាបទទាំងនោះបទថាមច្ចុនោប្រែថានៃមារមានពុទ្ធាធិប្បាយថាម្នាលភិក្ខុទាំងឡាយព្រះកុមារទាំងពីរអង្គនោះគឺយុធញ្ជ័យនិងយុធិដ្ឋិលៈទ្រង់លះបង់ព្រះរាជមាតាព្រះរាជបិតាកាត់ផ្ដាច់គ្រឿងចងគឺរាគៈទោសៈនិងមោហៈក្នុងសម្នាក់របស់មារហើយនាំគ្នាបួស។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយទ្រង់ប្រកាសសច្ចៈទាំងឡាយហើយត្រាស់ថាម្នាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះទេសូម្បីក្នុងកាលមុនតថាគតក៏ធ្លាប់លះបង់រាជសម្បត្តិហើយបួសដូចគ្នារួចទើបទ្រង់ប្រជុំជាតកថាតទាមាតាបិតរោមហារាជកុលានិអហេសុំព្រះរាជមាតាបិតាក្នុងកាលនោះបានមកជាមហារាជត្រកូល។យុធិដ្ឋិលកុមារោអានន្ទោយុធិដ្ឋិលកុមារបានមកជាអានន្ទ។យុធញ្ចយោបនអហមេវអហោសិំចំណែកយុធញ្ជ័យគឺតថាគតនេះឯង។ ចប់យុធព្ជាយជាតក។(ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកឯកាទសកនិបាតបិដកលេខ៥៩ទំព័រ២២៧)ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    Public date : 12, Mar 2024 (8,541 Read)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធកោធនភិក្ខុ(ភិក្ខុក្រោធ)មួយរូបបានត្រាស់ព្រះជាតកនេះមានពាក្យថាយោតេហត្ថេចបាទេចជាដើម។រឿងរ៉ាវបច្ចុប្បន្នបានពោលមកក្នុងជាតកខាងក្រោយ។ព្រះសាស្ដាត្រាស់នឹងភិក្ខុថាម្នាលភិក្ខុព្រោះហេតុអ្វីអ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធអ្នកមិនក្រោធហើយធ្វើនូវសេចក្ដីក្រោធទៅវិញបោរាណកបណ្ឌិតទាំងឡាយសូម្បីមានខ្លួនត្រូវគេវាយ១០០០រំពាត់និងមានដៃជើងត្រចៀកច្រមុះត្រូវគេកាត់ក៏មិនធ្វើសេចក្ដីក្រោធចំពោះអ្នកដទៃដែរហើយព្រះអង្គនាំអតីតនិទានមកថា៖ ក្នុងអតីតកាលព្រះរាជាព្រះនាមកលាពុសោយរាជសម្បត្តិក្នុងនគរពារាណសី។គ្រានោះព្រះពោធិសត្វកើតក្នុងព្រាហ្មណត្រកូលដែលមានទ្រព្យ៨០កោដិលោកជាមាណពឈ្មោះថាកុណ្ឌលកុមារកាលចម្រើនវ័យឡើងក៏ទៅនគរតក្កសិលារៀនសិល្បសាស្ត្រទាំងពួងហើយទុកដាក់ទ្រព្យអំណើះឥតពីមាតាបិតាទៅលោកសម្លឹងមើលគំនរទ្រព្យហើយគិតថាពពួកញាតិរបស់យើងញ៉ាំងទ្រព្យនេះឲ្យកើតឡើងហើយស្លាប់ទៅឥតយកតាមសោះចំណែកអញវិញគួរណាស់តែយកទ្រព្យនោះទៅតាមឲ្យខាងតែបានលុះគិតដូច្នេះហើយលោកចាត់ចែងទ្រព្យទាំងអស់ឲ្យជាទានបុគ្គលណាយកវត្ថុណាលោកឲ្យវត្ថុនោះហើយលោកចូលទៅព្រៃហិមពាន្តសាងផ្នួសញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅដោយផលាផលនៅអស់កាលដ៏យូរទើបមកកាន់ផ្លូវមនុស្សដើម្បីសេពរសប្រៃនិងជូរលោកទៅដល់នគរពារាណសីដោយលំដាប់និងស្នាក់នៅក្នុងរាជឧទ្យានដល់ថ្ងៃស្អែកលោកត្រាច់បិណ្ឌបាតក្នុងទីក្រុងក៏ទៅដល់ទ្វារនិវេសន៍របស់សេនាបតី។សេនាបតីជ្រះថ្លានឹងឥរិយាបថរបស់ព្រះពោធិសត្វក៏និមន្តចូលក្នុងផ្ទះប្រគេនឲ្យឆាន់នូវភោជនដែលគេបម្រុងដើម្បីខ្លួនហើយឲ្យតាបសទទួលសេចក្ដីប្ដេជ្ញាហើយនិមន្តលោកឲ្យគង់នៅក្នុងរាជឧទ្យាននោះឯង។ តមកក្នុងថ្ងៃមួយស្ដេចកលាពុទ្រង់ស្រវឹងស្រាហើយយាងទៅឧទ្យានដោយយសដ៏ធំទាំងមានស្រ្ដីរបាំដែលឈ្លាសហែហមទៅផងព្រះអង្គឲ្យគេក្រាលសយនាលើផ្ទាំងមង្គលសិលាហើយទ្រង់ផ្ទំកើយភ្លៅស្រ្តីម្នាក់ដែលជាទីស្រឡាញ់សព្វព្រះហឫទ័យ។ស្ត្រីរបាំទាំងឡាយដែលឈ្លាសក្នុងការច្រៀងការប្រគំនិងការរាំជាដើមនាំគ្នាប្រគំចម្រៀងជាដើមមហាសម្បត្តិរបស់ស្ដេចកលាពុហាក់ដូចជាសក្កទេវរាជ(បានបន្តិច)ព្រះរាជាផ្ទំលក់ទៅ។ លំដាប់នោះស្ត្រីរបាំទាំងឡាយគិតថាពួកយើងប្រគំនិងចម្រៀងជាដើមដើម្បីព្រះរាជាណាឥឡូវព្រះរាជានោះផ្ទំលក់ហើយយើងនៅប្រគំចម្រៀងជាដើមធ្វើអ្វីគិតដូច្នេះហើយក៏ចោលគ្រឿងតន្ត្រីមានពិណជាដើមក្នុងទីនោះហើយនាំគ្នាដើរលេងក្នុងឧទ្យានពួកនាងត្រូវផ្កាឈើផ្លែឈើនិងត្រួយឈើជាដើមទាក់ទាញចិត្តសប្បាយរីករាយក្នុងឧទ្យានយ៉ាងក្រៃលែង។គ្រានោះព្រះពោធិសត្វគង់នៅជាសុខក្នុងផ្នួសទៀបគល់សាលព្រឹក្សដែលមានផ្ការីកស្គុះស្គាយក្នុងឧទ្យានមើលទៅដូចជាដំរីមត្តវរៈ។ពេលនោះស្ត្រីរបាំដែលត្រាច់ក្នុងឧទ្យានឃើញតាបសពោធិសត្វហើយបបួលគ្នាថានាងទាំងឡាយចូរមកណេះនៅជិតគល់ឈើនោះមានបព្វជិតមួយអង្គគង់នៅទាន់ពេលព្រះរាជាមិនទាន់តើនពួកយើងនឹងទៅអង្គុយស្ដាប់ធម្មកថាខ្លះក្នុងសម្នាក់បព្វជិតនោះបបួលគ្នាដូច្នេះហើយក៏នាំគ្នាទៅថ្វាយបង្គំអង្គុយចោមរោមតាបសរួចពោលថាសូមលោកម្ចាស់សម្ដែងអ្វីដែលគួរដល់ខ្ញុំម្ចាស់ទាំងឡាយ។ព្រះពោធិសត្វក៏សម្ដែងធម៌ដល់ពួកនាងទាំងនោះ។ លំដាប់នោះស្ត្រីដែលព្រះរាជាផ្ទំកើយនោះកម្រើកភ្លៅបណ្ដាលឲ្យព្រះរាជាភ្ញាក់ឡើង។បន្ទាប់ពីភ្ញាក់ហើយព្រះរាជាមិនឃើញស្ត្រីទាំងឡាយទ្រង់សួរថាតើពួកមេចង្រៃទៅណាអស់ហើយ។ស្រ្តីនោះក្រាបទូលថាបពិត្រមហារាជស្ត្រីទាំងនោះទៅអង្គុយចោមរោមតាបសមួយអង្គ។ព្រះរាជាក្រោធហើយចាប់ព្រះខាន់យាងទៅយ៉ាងលឿនដោយត្រាស់ថាអញនឹងប្រដៅជដិលកោងនោះឲ្យដឹងដៃម្ដង។ពេលនោះស្ត្រីទាំងឡាយឃើញព្រះរាជាយាងមកទាំងកំហឹងបណ្ដាស្រ្តីទាំងនោះស្ត្រីដែលស្និទ្ធស្នាលជាងគេទៅចាប់ដាវពីព្រះហស្តរបស់ព្រះរាជាលួងលោមព្រះរាជាឲ្យស្ងប់កំហឹង។ព្រះរាជាយាងមកហើយឈរក្នុងសម្នាក់ព្រះពោធិសត្វត្រាស់សួរថានែសមណៈលោកជាវាទីអ្វី(មានវាទៈដូចម្ដេច)? ព្រះពោធិសត្វទូលថាបពិត្រមហារាជអាត្មាជាខន្តិវាទី(អ្នកពោលពីខន្តី)។ព្រះរាជាសួរថាឈ្មោះថាខន្តីនោះជាអ្វី?ព្រះមហាសត្វទូលថាសេចក្ដីមិនក្រោធក្នុងបុគ្គលដែលជេរក្នុងបុគ្គលផ្ដាសានិងក្នុងបុគ្គលដែលវាយប្រហារ(មកលើខ្លួន)។ស្ដេចកលាពុត្រាស់ថាឥឡូវនេះយើងនឹងមើលនូវភាពនៃការមានខន្តីរបស់អ្នក។ ព្រះរាជាត្រាស់ដូច្នេះហើយបង្គាប់ឲ្យគេហៅចោរឃាតក។ពេជ្ឈឃាដនោះដោយចារិត្តរបស់ខ្លួនគេកាន់ពូថៅនិងរំពាត់ខ្សែតីដែលមានបន្លាស្លៀកសំពត់កាសាយៈទ្រទ្រង់កម្រងផ្កាក្រហមមកថ្វាយបង្គំព្រះរាជាសួរថាបពិត្រព្រះសម្មតិទេពតើឲ្យទូលបង្គំធ្វើអ្វី? ព្រះរាជាត្រាស់ថាឯងចូរចាប់តាបសចោរដ៏គម្រក់នេះទាញទៅផ្ដួលលើដីយករំពាត់ខ្សែតីវាយ២០០០ខ្វាប់ក្នុងចំណែកទាំង៤គឺពីខាងមុខពីក្រោយនិងសងខាង។អ្នកសម្លាប់ចោរក៏ធ្វើយ៉ាងនោះ។ព្រះពោធិសត្វរលាត់ស្បែកសម្បុរថ្ងៃនិងស្បែកដាច់សាច់ហូរឈាម។ព្រះរាជាត្រាស់សួរព្រះពោធិសត្វម្ដងទៀតថានែភិក្ខុលោកជាវាទីអ្វី? ខន្តិវាទីតាបសទូលថាបពិត្រមហារាជអាត្មាជាខន្តិវាទី។ព្រះមហាសត្វពោលទៀតថាព្រះអង្គសម្គាល់ថាខន្តីនៅក្នុងចន្លោះស្បែករបស់អាត្មាឬខន្តីមិនមានក្នុងចន្លោះស្បែករបស់អាត្មាទេព្រះអង្គមិនអាចទតឃើញឡើយខន្តីនោះឋិតនៅក្នុងចន្លោះបេះដូងអាត្មា។ ពេជ្ឈឃាដទូលសួរព្រះរាជាទៀតថាតើទូលបង្គំធ្វើដូចម្ដេច?ព្រះរាជាត្រាស់ថាឯងចូរ​កាត់​ដៃទាំងពីររបស់ជដិលកោងនេះ។ចោរឃាតករនោះកាន់ពូថៅចាប់ដៃតាបសដាក់លើកំណាត់ឈើហើយកាត់ដៃព្រះពោធិសត្វ។បន្ទាប់មកព្រះរាជាត្រាស់បង្គាប់ទៀតថាចូរឲ្យកាត់ជើងទាំងពីរ,ចោរឃាតកក៏កាត់ជើង។ឈាមហូរចេញពីចុងដៃនិងចុងជើងបីដូចទឹកល័ក្ត(ពណ៌ក្រហម)ហូរចេញអំពីប្រហោងឆ្នាំង។ស្ដេចកលាពុត្រាស់សួរតាបសម្ដងទៀតថាតើអ្នកជាវាទីអ្វី?ខន្តិវាទីតាបសពោធិសត្វទូលថាបពិត្រមហារាជអាត្មាភាពជាខន្តិវាទីព្រះអង្គសម្គាល់ថាខន្តីមាននៅនឹងចុងដៃនិងចុងជើងរបស់អាត្មាឬខន្តីមិនមាននៅទីនោះទេខន្តីរបស់អាត្មាឋិតនៅក្នុងទីជ្រៅណាស់។ព្រះរាជាត្រាស់បញ្ជាពេជ្ឈឃាដថាឯងចូរកាត់ត្រចៀកនិងច្រមុះតាបសនេះ។ ចោរឃាតកនោះបានកាត់ត្រចៀកនិងច្រមុះរបស់ព្រះតាបស។ខ្លួនប្រាណទាំងអស់របស់ព្រះពោធិសត្វប្រឡាក់ទៅដោយឈាម។ព្រះរាជាត្រាស់សួរព្រះមហាសត្វម្ដងទៀតថាតើលោកជាវាទីអ្វី?ព្រះមហាសត្វទូលថាបពិត្រមហារាជអាត្មាភាពជាខន្តិវាទី។ព្រះអង្គកុំសម្គាល់ថាខន្តីនៅចុងត្រចៀកនិងច្រមុះឲ្យសោះខន្តីរបស់អាត្មាតាំងនៅក្នុងចន្លោះបេះដូងដ៏ជ្រោះ។ព្រះរាជាត្រាស់ថានែជដិលកោងចូរអង្គុយលើកខន្តីរបស់អ្នកចុះត្រាស់ហើយព្រះរាជាធាក់ដើមទ្រូងតាបសមួយជើងរួចទ្រង់យាងចេញទៅ។ពេលព្រះរាជាយាងទៅហើយសេនាបតីបានទៅជូតឈាមពីសរីរៈរបស់ព្រះពោធិសត្វដោះសំពត់មករុំរបួសចុងដៃចុងជើងត្រចៀកនិងច្រមុះរួចលើកព្រះពោធិសត្វឲ្យអង្គុយសន្សឹមៗថ្វាយបង្គំតាបសរួចអង្គុយទីដ៏សមគួរមួយហើយពោលថាបពិត្រលោកម្ចាស់ដ៏ចម្រើនបើលោកម្ចាស់ប្រាថ្នាក្រោធសូមលោកម្ចាស់ក្រោធចំពោះតែព្រះរាជាមួយអង្គដែលទ្រង់បានធ្វើកំហុសចំពោះលោកម្ចាស់លោកម្ចាស់កុំក្រោធអ្នកដទៃឡើយដូច្នេះហើយកាលនឹងអង្វរតាបសទើបពោលគាថាទី១ថា៖ យោតេហត្ថេចបាទេច,កណ្ណនាសញ្ចឆេទយិ; តស្សកុជ្ឈមហាវីរ,មារដ្ឋំវិនសាឥទំ។ បពិត្រលោកមានព្យាយាមធំព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដីកាត់ព្រះបាទទាំងពីរក្ដីកាត់ត្រចៀកនិងច្រមុះក្ដីរបស់លោកខ្ញាល់ចំពោះបុគ្គលនោះចុះសូមលោកកុំញ៉ាំងដែននេះឲ្យវិនាសឡើយ។ បទថាមហាវីរបានដល់មហាវីរិយៈ។បទថាមារដ្ឋំវិនសាឥទំសេចក្ដីថាសូមលោកកុំញ៉ាំងកាសិរដ្ឋដែលមិនមានកំហុសនេះឲ្យវិនាសឡើយ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយពោលគាថាទី២ថា យោមេហត្ថេចបាទេច,កណ្ណនាសញ្ចឆេទយិ; ចិរំជីវតុសោរាជា,នហិកុជ្ឈន្តិមាទិស។ ព្រះរាជាណាកាត់ដៃទំាងពីរក្ដីកាត់ជើងទាំងពីរក្ដីកាត់ត្រចៀកនិងច្រមុះក្ដីរបស់អាត្មាសូមឲ្យព្រះរាជានោះទ្រង់មានព្រះជន្មយឺនយូរពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មាមិនខឹងឡើយ។ បទថាមាទិស(ដូចយ៉ាងអាត្មា)សេចក្ដីថាបណ្ឌិតដែលដល់ព្រមដោយខន្តិពលៈដូចយ៉ាងអាត្មារមែងមិនក្រោធ(ដោយអាង)ថាអ្នកនេះបានជេរអញផ្ដាសាអញវាយអញកាប់អញទម្លាយអញដូច្នេះឡើយ។ កាលព្រះរាជាយាងចេញពីឧទ្យានគ្រាន់តែផុតពីក្រសែភ្នែករបស់ព្រះពោធិសត្វប៉ុណ្ណោះមហាប្រឹថពីនេះដែលមានកម្រាស់២សែន៤ម៉ឺនយោជន៍បានបែករហែកបីដូចសំពត់ដែលគេដេរភ្លាត់,អណ្ដាតភ្លើងចេញពីអវិចីនរកឆាបត្របាក់ចាប់យកព្រះរាជាហាក់ដូចត្រូវគេរុំដណ្ដប់ដោយសំពត់កម្ពលពណ៌ក្រហមដែលជាអំណោយរបស់ត្រកូល។ព្រះរាជានោះត្រូវផែនដីស្រូបនៅទៀបទ្វារឧទ្យាននោះឯងហើយឋិតនៅក្នុងអវីចិមហានរក។សូម្បីព្រះពោធិសត្វក៏ធ្វើកាលកិរិយាក្នុងថ្ងៃនោះដែរ។រាជបរិស័ទទាំងឡាយនិងអ្នកនគរទាំងឡាយមានដៃកាន់គ្រឿងក្រអូបផ្កាកម្រងនិងធូបនាំគ្នាមកហើយធ្វើសរីរកិច្ចរបស់ព្រះពោធិសត្វ។ចំណែកអាចារ្យពួកខ្លះពោលថាព្រះពោធិសត្វទៅព្រៃហិមពាន្តវិញ។តែពាក្យនោះមិនពិតទេ។ ព្រះសាស្ដាត្រាស់អភិសម្ពុទ្ធគាថាពីរនេះថា អហូអតីតមទ្ធានំ,សមណោខន្តិទីបនោ; តំខន្តិយាយេវឋិតំ,កាសិរាជាអឆេទយិ។ សមណៈជាអ្នកសំដែងនូវខន្តីមានហើយក្នុងអតីតកាលព្រះបាទកាសីទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះអ្នកតាំងនៅក្នុងខន្តី។ តស្សកម្មផរុសស្ស,វិបាកោកដុកោអហុ; យំកាសិរាជាវេទេសិ,និរយម្ហិសមប្បិតោ។ ព្រះបាទកាសីតាំងនៅក្នុងនរកសោយនូវផលនៃកម្មណាផលនៃកម្មអាក្រក់នោះជាផលក្ដៅក្រហាយ។ បទថាអតីតមទ្ធានំសេចក្ដីថាក្នុងអតីតកាលដ៏យូរលង់ណាស់ហើយ។បទថាខន្តិទីបនោសេចក្ដីថាអ្នកពណ៌នាអំពីអធិវាសនខន្តី(ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង,ខន្តីមានកម្លាំង,ខន្តីយ៉ាងឧក្រិដ្ឋ)។បទថាអឆេទយិសេចក្ដីថាឲ្យចោរឃាតកសម្លាប់។ចំណែកអាចារ្យពួកខ្លះពោលថាដៃជើងត្រចៀកនិងច្រមុះរបស់ព្រះពោធិសត្វត្រូវបានតភ្ជាប់វិញ។សូម្បីពាក្យនោះក៏មិនពិតដែរ។បទថាសមប្បិតោបានដល់តាំងនៅ។ ព្រះសាស្ដានាំធម្មទេសនានេះមកហើយទ្រង់ប្រកាសសច្ចធម៌និងប្រជុំជាតកទីបញ្ចប់នៃសច្ចធម៌ភិក្ខុអ្នកក្រោធនោះបានតាំងនៅក្នុងអនាគាមិផលចំណែកជនដទៃច្រើនទៀតបានសម្រេចសោតាបត្តិផលជាដើម។តទាកលាពុរាជាទេវទត្តោអហោសិស្ដេចកលាពុក្នុងកាលនោះបានមកជាទេវទត្តសេនាបតិសារិបុត្តោសេនាបតីបានមកជាសារីបុត្រ ខន្តិវាទីតាបសោបនអហមេវអហោសិំចំណែកខន្តិវាទីតាបសគឺតថាគតនេះឯង។ខន្តិវាទីជាតក៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតក ចតុក្កនិបាតបុចិមន្ទវគ្គបិដកលេខ៥៨ទំព័រ១៩៩) ថ្ងៃពុធ១០កើតខែភទ្របទឆ្នាំចសំរិទ្ធិស័កច.ស.១៣៨០ម.ស.១៩៤០ ថ្ងៃទី១៩ខែកញ្ញាព.ស.២៥៦២គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
    Public date : 09, Mar 2024 (9,021 Read)
    ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធភិក្ខុអ្នកច្រើនទៅដោយការអួតមួយរូបបានត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថាពហុម្បិសោវិកត្ថេយ្យដូច្នេះជាដើម។រឿងរបស់ភិក្ខុនោះដូចរឿងដែលបានពោលហើយក្នុងកាលមុននោះឯង។ ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វ​សោយ​ព្រះជាតិជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ភរិយារបស់សេដ្ឋីប្រសូតបុត្តចំណែកទាសីរបស់​សេដ្ឋីក៏ប្រសូតបុត្តក្នុងថ្ងៃនោះដែរ។ក្មេងទាំងពីរនោះធំឡើងជាមួយគ្នាកាលបុត្តសេដ្ឋីទៅរៀនអក្សរ​កូនទាសីក៏កាន់ក្តារឈ្នួនទៅតាមរៀនអក្សរជាមួយបុត្តសេដ្ឋីនោះដែរបានសរសេរបានអានពីរ-បី​ដង​កូនទាសីនោះក៏ចាំពាក្យនោះឈ្លាសវៃក្នុងវោហារដោយលំដាប់។លុះធំពេញវ័យកំលោះនោះមាន​រូបរាងសង្ហាមានឈ្មោះថាកដាហកៈ។ កូនទាសីនោះមាននាទីជាអ្នករក្សាឃ្លាំងក្នុងផ្ទះរបស់សេដ្ឋីគេគិតថាមនុស្សទាំងនេះគង់នឹងមិនប្រើអញឲ្យធ្វើជាអ្នករក្សាឃ្លាំងរហូតទៅទេពេលឃើញទោសអ្វីបន្តិចបន្ទួចគង់នឹងវាយចាប់ចងបោះត្រាដើម្បីជាគ្រឿង​សម្គាល់ហើយប្រើប្រាស់ដូចជាទាសៈតទៅនៅឯជាយដែនមានសេដ្ឋីម្នាក់ដែលជាសម្លាញ់នឹងសេដ្ឋី​នេះបើដូច្នោះអញកាន់សំបុត្រដែលជាពាក្យរបស់សេដ្ឋីទៅកាន់ទៅទីនោះប្រាប់ថាអញជាកូនសេដ្ឋី​កុហកសេដ្ឋី​នោះហើយសូមធីតារបស់សេដ្ឋីនោះធ្វើជាគូគ្រងគប្បីនៅយ៉ាងសុខ។ កូនទាសីនោះសរសេរសំបុត្រដោយខ្លួនឯងថាខ្ញុំបញ្ជូនកូនប្រុសខ្ញុំឈ្មោះនេះទៅកាន់សម្នាក់របស់លោក​ធម្មតាសម្ព័ន្ធគ្នារវាងលោកជាមួយខ្ញុំខ្ញុំជា​មួយលោកជាការសមគួរណាស់ព្រោះហេតុនោះសូមលោក​លើកធីតារបស់លោកឲ្យកុមារនេះហើយឲ្យគេនៅទីនោះចុះចាំមានឱកាសខ្ញុំនឹងទៅលេងលោកដូច្នេះ​ហើយយកត្រារបស់សេដ្ឋី​មក​បោះ​លើសំបុត្រនោះកាន់យកស្បៀងនិងគ្រឿងឧបភោគនិងសំពត់ជាដើមទៅតាមការពេញចិត្ត។លុះទៅដល់បច្ចន្តជនបទជួបសេដ្ឋីថ្វាយបង្គំហើយឈរក្នុងទីដ៏សមគួរមួយ។ពេលនោះសេដ្ឋីសួរថានែមាណពអ្នកមកអំពីណា?កដាហកៈឆ្លើយថាបពិត្រលោកសេដ្ឋីខ្ញុំមកពីនគរពារាណសី។សេដ្ឋីសួរថាមាណពឯងជាកូនរបស់អ្នកណា?កដាហកៈឆ្លើយថាខ្ញុំជាបុត្តសេដ្ឋីនគរពារាណសី។ សេដ្ឋីសួរថាមកទីនេះមានការអ្វី?ពេលនោះកដាហកៈក៏ឲ្យសំបុត្រព្រមនឹងពោលថាបពិត្រសេដ្ឋីលោក​​​មើល​សំបុត្រនេះហើយនឹងជ្រាប។សេដ្ឋីអានសំបុត្រហើយសប្បាយចិត្តថាពេលនេះអញនឹងរស់​នៅ​​យ៉ាងសុខសប្បាយចាត់ចែងលើកធីតាឲ្យ។សេដ្ឋីនោះមានបរិវារច្រើនកាលមានអ្នកនាំយាគូនឹង​​​រ​បស់​​បរិភោគជាដើមទៅឲ្យឬនាំសំពត់ដែលអប់ដោយគ្រឿងក្រអូបចូលទៅឲ្យកដាហកៈក៏តិះ​ដៀល​​​យា​គូ​ជា​ដើមថាឱអ្នកស្រុកក្រៅដាំយាគូស្អីបែបនេះធ្វើរបស់គួរបរិភោគស្អីបែបនេះដាំបាយស្អីបែប​នេះតិះ​ដៀល​សំពត់និងកម្មករជាដើមថាព្រោះជាមនុស្សស្រុកស្រែទើបមិនចេះប្រើប្រាស់សំពត់ថ្មីៗមិនចេះប្រើ​ប្រាស់​គ្រឿង​ក្រអូប​មិនចេះទ្រទ្រង់ផ្កាកម្រង។ ព្រះបរមពោធិសត្វកាលមិនឃើញទាសៈក៏សួរថាយើងមិនបានឃើញកដាហកៈវាទៅណា?នាំគ្នាតាម​រកវាមើល៍ដូច្នេះហើយប្រើឲ្យមនុស្សដើររកដោយជុំវិញ។បណ្តាមនុស្សទាំងនោះបុរសម្នាក់ទៅកាន់ទី​នោះបានឃើញកូនទាសីនោះហើយចាំបាន។កូនទាសីនោះមិនបានដឹងថាមានគេឃើញខ្លួន។បុរសដែល​ឃើញកូនទាសីនោះទៅប្រាប់សេដ្ឋីពោធិសត្វ។សេដ្ឋីពោធិសត្វស្តាប់រឿងនោះហើយគិតថាកដា​ហកៈ​នោះធ្វើយ៉ាងនោះមិនសមគួរឡើយត្រូវទៅចាប់វាមកក្រាបទូលព្រះរាជា។សេដ្ឋីពោធិសត្វចេញអំពីផ្ទះទៅជាមួយបរិវារជាច្រើនដំណឹងបានផ្សាយទូទៅថាបានឮថាលោកសេដ្ឋីទៅកាន់បច្ចន្ត​ជន​បទ។កដាហកៈស្តាប់ឮថាសេដ្ឋីមកគិតថាសេដ្ឋីមកដោយរឿងដទៃក៏ទេគឺមកដោយរឿងអញនោះឯងប្រសិន​​​​បើ​អញ​គេ​ច​ចេញទៅមិនអាចត្រឡប់មកបានទៀតទេឧបាយនោះនៅមានអញត្រូវទៅជួបសេដ្ឋីដែល​​​ជា​ចៅ​​ហ្វាយ​នាយហើយធ្វើកិច្ចរបស់ទាសៈធ្វើឲ្យសេដ្ឋីអត់ទោសឲ្យទាល់តែបាន។ ចាប់ពីពេលនោះមកកូនទាសីនោះពោលយ៉ាងនេះកណ្តាលបរិស័ទថាពួកបុគ្គលពាលដទៃៗមិនដឹងគុណមាតាបិតាព្រោះខ្លួនជាបុគ្គលពាលពេលដែលមាតាបិតាបរិភោគមិនមានការគោរពបរិភោគរួមជា​មួយមាតាបិតាជានិច្ចចំណែកយើងពេលមាតាបិតាបរិភោគតែងតែរង់ចាំលើកវត្ថុចូលទៅលើកកន្ថោរចូល​ទៅពេលខ្លះក៏បក់ផ្លិតជូនចូលទៅឈរជិតៗលុះពោលដូច្នេះហើយប្រកាសកិច្ចដែលពួកទាសៈត្រូវ​ធ្វើចំពោះចៅហ្វាយនាយគ្រប់យ៉ាងរហូតដល់ការកាន់ផ្តិលទឹកទៅកាន់ទីកំបាំងក្នុងពេលដែលចៅ​ហ្វាយនាយបន្ទោបង់ឧច្ចារៈបស្សាវៈជាដើម។លុះធ្វើឲ្យបរិស័ទដឹងយ៉ាងនេះហើយពេលដែលព្រះបរមពោធិ​សត្វមកជិតដល់បច្ចន្តជនបទក៏ប្រាប់សេដ្ឋីដែលជាឪពុកក្មេកថាបពិត្របិតាបានឮថាបិតារបស់ខ្ញុំមក​ដើម្បីជួបបិតាសូមបិតាបញ្ជាឲ្យគេត្រៀមខាទនីយភោជនីយាហារចុះខ្ញុំនឹងកាន់យកគ្រឿងបណ្ណា​ការ​(ចេញទៅទទួលបិតារបស់ខ្ញុំ)សេដ្ឋីពោលថាប្រពៃហើយកូន។ កដាហកៈកាន់បណ្ណាការធ្វើដំណើរទៅជាមួយបរិវារជាច្រើនថ្វាយបង្គំសេដ្ឋីពោធិសត្វហើយជូនបណ្ណា​ការ។ចំណែកសេដ្ឋីពោធិសត្វទទួលបណ្ណាការហើយធ្វើបដិសណ្ឋារៈនឹងកូនទាសីនោះដល់វេលាបរិភោគ​អាហារពេលព្រឹកក៏ឲ្យបោះជំរំសម្រាកហើយចូលទៅកាន់ទីកំបាំងដើម្បីបន្ទោបង់ឧច្ចារៈបស្សាវៈកដាហកៈ​ឲ្យបរិវាររបស់ខ្លូនត្រឡប់ហើយកាន់ផ្តិលទឹកទៅកាន់សម្នាក់ព្រះបរមពោធិសត្វ។កាលសម្រេច​ឧទកកិច្ចហើយក៏ក្រាបទៀបជើងទាំងពីរពោលថាបពិត្រលោកម្ចាស់ខ្ញុំនឹងជូនទ្រព្យដល់លោកតាមដែលលោកត្រូវការសូមមេត្តាកុំធ្វើយសរបស់ខ្ញុំឲ្យវិនាសឡើយ។ព្រះពោធិសត្វជ្រះថ្លាក្នុងការបរិបូណ៌ដោយវត្តរបស់កូនទាសីនោះក៏លួងលោមថានែអ្នកដ៏ចម្រើនអ្នកកុំខ្លាចឡើយអន្តរាយអំពីសម្នាក់របស់យើងមិនមានដល់អ្នកទេហើយចូលទៅកាន់បច្ចន្តនគរសក្ការៈយ៉ាងច្រើនមានដល់ព្រះមហាសត្វ។ ចំណែកកដាហកៈក៏ធ្វើកិច្ចដែលទាសៈត្រូវធ្វើដល់សេដ្ឋីពោធិសត្វរហូតគ្រប់វេលា។គ្រានោះបច្ចន្តសេដ្ឋីពោលជាមួយនឹងព្រះពោធិសត្វដែលអង្គុយយ៉ាងសប្បាយក្នុងពេលមួយថាបពិត្រសេដ្ឋីខ្ញុំឃើញសំបុត្ររបស់លោកភ្លាមក៏លើកកូនស្រីឲ្យកូនរបស់លោកភ្លាមដែរ។ព្រះមហាសត្វក៏ធ្វើកដាហកៈឲ្យជាកូនដែរពោលពាក្យជាទីស្រឡាញ់ពេញចិត្តឲ្យសេដ្ឋីត្រេកអរតាំងពីពេលនោះមកក៏គ្មានអ្នកណាហ៊ានសម្លឹងមើលមុខកដាហកៈឡើយ។ថ្ងៃមួយព្រះបរមពោធិសត្វហៅធីតារបស់សេដ្ឋីមកពោលថានែកូនស្រីមកនេះជួយរកចៃលើក្បាលឲ្យពុកបន្តិចដូច្នេះហើយពោលពាក្យជាទីស្រឡាញ់ដល់កូនប្រសាដែលឈររកចៃឲ្យរួចសួរថានែកូនស្រីកូនរបស់ឪពុកមិនប្រមាទក្នុងសុខទុក្ខរបស់កូនទេឬ?អ្នកទាំងពីរនៅស្រឡាញ់គ្នាទេឬ? នាងឆ្លើយថាបពិត្រលោកឪពុកបុត្ររបស់លោកឪពុកមិនមានចំណុចដទៃដែលគួរឲ្យតិះដៀលទេគ្រាន់​តែ​រអ៊ូរទាំរឿងអាហារប៉ុណ្ណោះ។សេដ្ឋីពោលថានែកូនស្រីកូនពុកម្នាក់នេះមានប្រក្រតីស៊ីរើសបន្តិចណ្ហើយ​ចុះពុកនឹងឲ្យមន្តសម្រាប់​ចងមាត់វាដល់កូនកូនចូររៀនមន្តនោះឲ្យល្អកាលកូនរបស់ពុករអ៊ូរទាំក្នុងពេលបរិភោគកូនចូរឈរអំពីមុខហើយពោលតាមដែលបានរៀនមកហើយឲ្យធីតារបស់សេដ្ឋីរៀនគាថា​សម្រាកនៅពីរ-បីថ្ងៃក៏ត្រឡប់ទៅនគរពារាណសីវិញ។ចំណែកកដាហកៈក៏យកខាទនីយភោជ​នីយា​ហារច្រើនសន្ធឹកសន្ធាប់តាមព្រះបរមពោធិសត្វទៅជូនទ្រព្យជាច្រើនដល់ព្រះបរមពោធិសត្វហើយលាត្រឡប់មកវិញ។ចាប់ពីពេលដែលព្រះបរមពោធិសត្វត្រឡប់ទៅវិញហើយនោះកដាហកៈក្អេងក្អាងយ៉ាងក្រៃលែង។ថ្ងៃមួយកាលសេដ្ឋីធីតានាំភោជនមានរសប្រណីតៗចូលទៅឲ្យកាន់វែករង់ចាំបម្រើកដាហកៈ​ក៏តិះដៀលអាហារ។សេដ្ឋីធីតាក៏សូត្រគាថានោះតាមទំនងដែលបានរៀនហើយក្នុងសម្នាក់ព្រះបរមពោធិសត្វថា ពហុម្បិសោវិកត្ថេយ្យ,អញ្ញំជនបទំគតោ; អន្វាគន្ត្វានទូសេយ្យ,ភុញ្ជភោគេកដាហកា។ ទាសៈឈ្មោះកដាហកៈនោះទៅកាន់ជនបទដទៃពោលអួតនូវពាក្យច្រើនសេដ្ឋីជាម្ចាស់មកតាម(ម្តងទៀត)គប្បីប្រទូស្តមិនខានម្នាលកដាហកៈអ្នកចូរបរិភោគនូវភោគៈទាំងឡាយទៅ។ បណ្ណាបទទាំងនោះបទថាពហុម្បិសោវិកត្ថេយ្យអញ្ញំជនបទំគតោសេចក្តីថាអ្នកណាទៅកាន់ជនបទដទៃអំពីជាតិភូមិរបស់ខ្លួនក្នុងទីដែលមិនមានអ្នកដឹងកំណើតរបស់ខ្លួនអ្នកនោះគប្បីរអ៊ូរទាំគឺពោលអួតនូវពាក្យច្រើនក៏បាន។បទថាអន្វាគន្ត្វានទូសេយ្យសេចក្តីថាព្រោះបានទៅធ្វើកិច្ចរបស់ទាសៈតាមផ្លូវឲ្យចៅហ្វាយនាយហើយទើបអ្នករួចផុតអំពីការវាយដោយរំពាត់ផ្តៅដែលនឹងលាត់ស្បែកខ្នងឡើង​ថា​ជាទាសៈនិងការបោះត្រាធ្វើជាគ្រឿងសម្គាល់ប្រសិនបើអ្នកនៅតែចចេសធ្វើអាក្រក់ទៀតសេដ្ឋីជា​ម្ចាស់នឹងមកតាមប្រទូស្តមិនខានគឺតាមមកដល់ផ្ទះនេះហើយគប្បីប្រទូស្តធ្វើឲ្យដល់នូវសេចក្តីអន្តរាយម្តងទៀតដោយការវាយនឹងរំពាត់ផ្តៅការបោះត្រាធ្វើជាគ្រឿងសម្គាល់ជាទាសៈនិងដោយការប្រកាសកំណើតក៏បានហេតុនោះកដាហកៈអើយអ្នកចូរលះបង់ការប្រព្រឹត្តិមិនល្អនេះហើយបរិភោគនូវភោគៈទាំងឡាយទៅកុំធ្វើឲ្យភាពជាទាសៈរបស់ខ្លួនបា្រកដឡើងហើយត្រូវក្តៅក្រហាយស្តាយក្នុងកាលជាខាងក្រោយឡើយនេះជាការអត្ថាធិប្បាយរបស់សេដ្ឋី។ ចំណែកដសេដ្ឋីធីតាមិនដឹងសេចក្តីនោះមិនយល់ន័យក្នុងគាថានោះពោលបានតាមគន្លងព្យញ្ជនៈតាមការរៀនប៉ុណ្ណោះ។កដាហកៈគិតថាសេដ្ឋីប្រាប់រឿងអាក្រក់របស់អញហើយពិតជាប្រាប់រឿងទាំងអស់ដល់នាងនេះមិនខានចាប់តាំងពីពេលនោះមកឈប់តិះដៀលអាហារទៀតលះបង់មានះ​ចោលបរិភោគអាហារតាមមានតាមបានក្រោយអំពីចុតិក៏ទៅតាមយថាកម្ម។ព្រះបរមសាស្តាទ្រង់នាំយកព្រះធម្មទេសនានេះមកហើយទ្រង់ប្រជុំជាតកថាៈតទាកដាហកោវិកត្ថកភិក្ខុអហោសិកដាហកៈក្នុងកាលនោះបានមកជាភិក្ខុដែលច្រើនទៅដោយការអួតក្នុងកាលឥឡូវនេះ។ពារាណសិសេដ្ឋិបនអហមេវអហោសិំចំណែកពារាណសីសេដ្ឋីគឺតថាគតនេះឯង៕ ចប់កដាហកៈជាតក។(ជាតកដ្ឋកថាសុត្តន្តបិដកជាតកឯកកនិបាតកុសនាឡិវគ្គបិដកលេខ៥៨ទំព័រ៥៥) ដោយ៥០០០ឆ្នាំ
    Public date : 09, Mar 2024 (7,311 Read)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធនូវការចូលទៅកាន់ផែនដីរបស់ភិក្ខុទេវទត្តបានត្រាស់ព្រះធម្មទេសនានេះមានពាក្យថាយសោករោបុញ្ញករោហមស្មិដូច្នេះ(ជាដើម)។មែនពិតក្នុងពេល​នោះពួកភិក្ខុសន្ទនាគ្នាក្នុងសាលាធម្មសភាថាម្នាលអាវុសោទាំងឡាយទេវទត្តខឹងសម្បានឹងព្រះ​តថាគតហើយត្រូវផែនដីស្រូប។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថាម្នាលភិក្ខុទាំង​ឡាយ​អម្បាញ់មិញនេះអ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វីកាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយទើបត្រាស់ថាម្នាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះទេដែលទេវទត្តឲ្យការប្រហារក្នុងជិនចក្ររបស់តថាគត​ហើយ​​ត្រូវផែនដីស្រូបនោះសូម្បីក្នុងកាលមុនលោកក៏ធ្លាប់ឲ្យការប្រហារក្នុងធម្មចក្រហើយចូលទៅកាន់ផែនដីកើតក្នុងអវីចិមហានរកជាទីខាងមុខទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីព្រះពោធិសត្វកើតជាទេវបុត្តមានព្រះនាមថាធម្មៈក្នុងកាមាវចរទេវលោក។ចំណែកព្រះទេវទត្តជាទេវបុត្តឈ្មោះថាអធម្មៈ។​បណ្ដាទេវបុត្តទាំង២អង្គនោះធម្មទេវបុត្រប្រដាប់ដោយគ្រឿងអលង្ការជាទិព្វទ្រង់រថជាទិព្វដ៏ប្រសើរជាអ្នកមានពួកទេពតាចោមរោមហើយស្ថិតនៅលើអាកាសក្នុងស្រុកនិគមជនបទនិងរាជធានីទាំង​ឡាយក្នុងថ្ងៃពេញបូណ៌មីដែលជាថ្ងៃឧបោសថដែលមនុស្សទាំយឡាយបរិភោគអាហារពេលល្ងាចរួចហើយ​​ប្រជុំគ្នាដោយកថាជាសុខត្រង់ទ្វារផ្ទះរបស់ខ្លួនៗញ៉ាំងពួកមនុស្សឲ្យសមាទាននូវកុសលកម្ម​បថ​១០ប្រការថាអ្នកទាំងឡាយចូរវៀរចាកអកុសលកម្មបថ១០ប្រការមានបាណាតិបាតជា​ដើម​នាំ​គ្នាបំពេញធម៌គឺការទំនុកបម្រុងបម្រើមាតាផងការទំនុកបម្រុងបម្រើបិតាផងនិងប្រព្រឹត្តសុចរិតធម៌៣​ប្រការចុះកាលធ្វើយ៉ាងនេះនឹងមានសួគ៌ជាទីទៅខាងមុខនិងបានសោយយសដ៏ធំដូច្នេះហើយទើបធ្វើប្រទក្សិណជម្ពូទ្វីប(ជាទក្ខិណាវដ្ដ)។ ចំណែកអធម្មទេវបុត្តញ៉ាំងឲ្យមនុស្សទាំងឡាយកាន់យកនូវអកុសលកម្មបទ១០ប្រការដោយន័យជាដើមថាពួកអ្នកចូរសម្លាប់សត្វដូច្នេះហើយទើបធ្វើនូវជម្ពូទ្វីបជាឧត្តរាវដ្ដ(វិលជុំវិញទៅខាងឆ្វេង)។ លំដាប់នោះរថរបស់ទេវបុត្តទាំងពីរនោះបានជួបគ្នាលើអាកាស។បន្ទាប់មកបរិស័ទរបស់ទេវបុត្តទាំងនោះសួរគ្នាថាពួកលោកជារបស់ទេវបុត្រណាពួកលោកជារបស់ទេវបុត្រណា?នាំគ្នាឆ្លើយថាពួកយើងជាចំណែកខាងធម្មទេវបុត្តពួកយើងជាចំណែកខាងអធម្ម-ទេវបុត្តទើបនាំគ្នាញែកផ្លូវចេញជា២ចំណែក។ ចំណែកធម្មទេវបុត្តហៅអធម្មទេវបុត្តមកពោលថានែសម្លាញ់លោកជាចំណែកអធម៌ខ្ញុំជាចំណែកខាងធម៌ផ្លូវនេះសមគួរដល់ខ្ញុំលោកចូរបររថរបស់លោកចេញចូរឲ្យផ្លូវដល់ខ្ញុំហើយពោលគាថាទី១ថា យសោករោបុញ្ញករោហមស្មិ,សទាត្ថុតោសមណព្រាហ្មណានំ; មគ្គារហោទេវមនុស្សបូជិតោ,ធម្មោអហំទេហិអធម្មមគ្គំ។ ម្នាលអធម្មទេវបុត្រខ្ញុំឈ្មោះធម្មៈជាអ្នកធ្វើយសធ្វើបុណ្យខ្ញុំដែលពួកសមណ-ព្រាហ្មណ៍សរសើរជានិច្ចដែលទេវតានិងមនុស្សបូជាហើយគួរបានផ្លូវអ្នកចូរឲ្យផ្លូវ។ បណ្ដាបទទាំងនោះបទថាយសោករោបានដល់ខ្ញុំជាសាងយសឲ្យដល់ទេវតានិងមនុស្សទាំងឡាយ។សូម្បីក្នុងបទទី២ក៏មានន័យដូចគ្នា។បទថាសទាត្ថុតោគឺបានទទួលការសរសើរជានិច្ចក្នុងកាលទាំងពួង។ លំដាប់នោះអធម្មទេវបុត្រពោលថា អធម្មយានំទឡ្ហមារុហិត្វា,អសន្តសន្តោពលវាហមស្មិ; សកិស្សហេតុម្ហិតវជ្ជទជ្ជំ,មគ្គំអហំធម្មអទិន្នបុព្ពំ។ ម្នាលធម្មៈខ្ញុំជិះរថឈ្មោះអធម្មយានដ៏មាំជាអ្នកមិនតក់ស្លុតមានកម្លាំងខ្ញុំនោះនឹងឲ្យផ្លូវដល់អ្នកដែលមិនធ្លាប់ឲ្យហើយក្នុងថ្ងៃនេះព្រោះហេតុអ្វី។ ធម្មទេវបុត្រពោលថា ធម្មោហវេបាតុរហោសិបុព្ពេ,បច្ឆាអធម្មោឧទបាទិលោកេ; ជេដ្ឋោចសេដ្ឋោចសនន្តនោច,ឧយ្យាហិជេដ្ឋស្សកនិដ្ឋមគ្គា។ ធម៌បានកើតមុនអធម៌កើតក្រោយក្នុងលោកខ្ញុំជាច្បងផងប្រសើរជាងផងមានតាំងពីព្រេងនាយផងម្នាលប្អូនអ្នកចូរចៀសចេញអំពីផ្លូវរបស់បង។ អធម្មទេវបុត្រពោលថា នយាចនាយនបិបាតិរូបា,នអរហតាតេហំទទេយ្យំមគ្គំ; យុទ្ធញ្ចនោហោតុឧភិន្នមជ្ជ,យុទ្ធម្ហិយោជេស្សតិតស្សមគ្គោ។ ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នកដោយសេចក្តីអង្វរមិនត្រូវឲ្យដោយពាក្យសមគួរមិនត្រូវឲ្យព្រោះខ្ញុំគួរបានផ្លូវយើងទាំងពីរនាក់ចូរច្បាំងគ្នាក្នុងថ្ងៃនេះអ្នកណាឈ្នះក្នុងចម្បាំងផ្លូវជារបស់អ្នកនោះ។ ធម្មទេវបុត្រពោលថា សព្ពាទិសាអនុវិសដោហមស្មិ,មហព្ពលោអមិតយសោអតុល្យោ; គុណេហិសព្ពេហិឧបេតរូបោ,ធម្មោអធម្មត្វំកថំវិជេស្សសិ។ មា្នលអធម្មៈខ្ញុំឈ្មោះធម្មៈជាអ្នកល្បីល្បាញសព្វទិសមានកម្លាំងច្រើនមានយសរាប់មិនអស់មិនមានអ្នកណាផ្ទឹមបានមានសភាពជាអ្នកប្រកបដោយគុណគ្រប់យ៉ាងអ្នកនឹងឈ្នះ(ខ្ញុំ)ដូចម្តេចបាន។ អធម្មទេវបុត្រពោលថា លោហេនវេហញ្ញតិជាតរូបំ,នជាតរូបេនហនន្តិលោហំ; សចេអធម្មោហញ្ឆតិធម្មមជ្ជ,អយោសុវណ្ណំវិយទស្សនេយ្យំ។ គេតែងដំមាសដោយដែកគេមិនដែលដំដែកដោយមាសទេបើអធម្មៈដំធម្មៈក្នុងថ្ងៃនេះដូចជាដែកដំមាសបុគ្គលគួរមើលដែរ។ ធម្មទេវបុត្រពោលថា សចេតុវំយុទ្ធពលោអធម្ម,នតុយ្ហវុឌ្ឍាចគរូចអត្ថិ; មគ្គញ្ចតេទម្មិបិយាប្បិយេន,វាចាទុរុត្តានិបិតេខមាមិ។ ម្នាលអធម្មៈបើអ្នកមានកម្លាំងនឹងច្បាំងបុគ្គលចាស់និងបុគ្គលជាគ្រូមិនមានដល់អ្នកខ្ញុំនឹងឲ្យនូវផ្លូវដល់អ្នកដោយពាក្យជាទីស្រឡាញ់និងមិនជាទីស្រឡាញ់ផងខ្ញុំនឹងអត់ទ្រាំនូវពាក្យទ្រគោះបោះបោករបស់អ្នកផង។ គាថាទាំង៦នេះលោកពោលដោយអំណាចជាពាក្យឆ្លើយឆ្លងរបស់ទេវបុត្រទាំង២នោះឯង។ បណ្តាបទទាំងនោះបទថាសកិស្សហេតុម្ហិតវជ្ជទជ្ជំសេចក្ដីថាខ្ញុំនេះឈ្មោះថាអធម្មៈឡើងលើអធម្មយានហើយមិនខ្លាចអ្នកណាឡើយជាអ្នកមានកម្លាំងនែធម្មៈហេតុអ្វីក្នុងថ្ងៃនេះខ្ញុំនឹងឲ្យផ្លូវដែលមិនធ្លាប់ឲ្យដល់លោក។បទថាបុព្ពេសេចក្ដីថាធម៌គឺកុសលកម្មបថ១០ប្រការប្រាកដហើយក្នុងលោកនេះក្នុងកាលជាបឋមកប្បអធម៌កើតឡើងខាងក្រោយ។ បទថាជេដ្ឋោចនេះធម្មៈពោលថាព្រោះសេចក្ដីដែលធម៌កើតឡើងមុនខ្ញុំទើបចម្រើនជាងប្រសើរជាងចាស់ជាងចំណែកលោកជាប្អូនហេតុនោះលោកចូរគេចចេញទៅ។បទថានបិបាតិរូបាសេចក្ដីថាខ្ញុំនឹងមិនឲ្យផ្លូវដល់លោកដោយពាក្យសូមក្ដីដោយពាក្យគួរសមក្ដីព្រោះខ្ញុំជាអ្នកសមគួរនឹងបានផ្លូវ។បទថាអនុវិសដោសេចក្ដីថាខ្ញុំជាអ្នកប្រាកដដោយគុណរបស់ខ្លួនដែលផ្សាយទៅសព្វទិសគឺទិសធំ៤និងទិសតូច៤និងជាអ្នកប្រាកដដោយបញ្ញា។បទថាលោហេនបានដល់ដោយដុំដែក។បទថាហញ្ឆតិប្រែថានឹងសម្លាប់។បទថាតុវំយុទ្ធពលោអធម្មសេចក្ដីថានែអធម្មៈបើលោកជាមានកម្លាំងក្នុងចម្បាំង។បទថាវុឌ្ឍាចគរូចសេចក្ដីថាបើយ៉ាងនេះបុគ្គលចាស់និងបុគ្គលជាគ្រូរបស់អ្នកមិនមាន។បទថាបិយាប្បិយេនសេចក្ដីថាខ្ញុំកាលឲ្យដោយសេចក្ដីពេញចិត្តនិងមិនពេញចិត្តរមែងឲ្យផ្លូវដល់លោកដូចឲ្យដោយសេចក្ដីពេញចិត្ត។ ក្នុងខណៈដែលព្រះពោធសត្វពោលគាថានេះចប់ហើយភ្លាមអធម្មៈកាលមិនអាចនឹងតាំងនៅលើរថជាអ្នកមានក្បាលសំយុងចុះធ្លាក់មកលើផែនដីបានទៅកាន់ចន្លោះនៃផែនដីហើយកើតក្នុងអវីចិមហានរក។កាលព្រះភគវាបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយទ្រង់ក៏សម្ដែងព្រះគាថាដ៏សេសថា៖ ឥទញ្ចសុត្វាវចនំអធម្មោ,អវំសិរោបតិតោឧទ្ធបាទោ; យុទ្ធត្ថិកោចេនលភាមិយុទ្ធំ,ឯត្តាវតាហោតិហតោអធម្មោ។ អធម្មទេវបុត្រឮពាក្យនេះហើយមានក្បាលសំយុងចុះមានជើងឡើងលើក៏ធ្លាក់ចុះពោលពាក្យថាអញត្រូវការដោយចម្បាំងតែមិនបាននូវការច្បាំងឡើយអធម្មទេវបុត្រក៏ស្លាប់ដោយហេតុត្រឹមប៉ុណ្ណេះឯង។ ខន្តីពលោយុទ្ធពលំវិជេត្វា,ហន្ត្វាអធម្មំនិហនិត្វភូម្យា; បាយាសិវិត្តោអភិរុយ្ហសន្ទនំ,មគ្គេនេវអតិពលោសច្ចនិក្កមោ។ ធម្មទេវបុត្រមានខន្តិធម៌ជាកម្លាំងមានចិត្តមានកម្លាំងក្រៃពេកមានព្យាយាមដ៏ទៀងទាត់បានផ្ចាញ់បានសម្លាប់នូវអធម្មទេវបុត្រដែលមានចម្បាំងជាកម្លាំងទម្លាក់ទៅលើផែនដីហើយឡើងកាន់រថ(របស់ខ្លួន)បរទៅតាមផ្លូវដដែល។ មាតាបិតាសមណព្រាហ្មណាច,អសម្មានិតាយស្សសកេអគារេ; ឥធេវនិក្ខិប្បសរីរទេហំ,កាយស្សភេទានិរយំវជន្តិតេ; យថាអធម្មោបតិតោអវំសិរោ។ បុគ្គលណាមិនបានធ្វើសក្ការៈដល់មាតាបិតានិងសមណព្រាហ្មណ៍ក្នុងផ្ទះរបស់ខ្លួនបុគ្គលនោះលុះដាក់ចុះនូវរាងកាយគឺសរីរៈបែកធ្លាយរាងកាយក្នុងលោកនេះរមែងទៅកាន់នរកដូចជាអធម្មទេវបុត្រដែលសំយុងក្បាលធ្លាក់ចុះ។ មាតាបិតាសមណព្រាហ្មណាច,សុសម្មានិតាយស្សសកេអគារេ; ឥធេវនិក្ខិប្បសរីរទេហំ,កាយស្សភេទាសុគតិំវជន្តិតេ; យថាបិធម្មោអភិរុយ្ហសន្ទនំ។ បុគ្គលណាបានធ្វើសក្ការៈដល់មាតាបិតានិងសមណព្រាហ្មណ៍ក្នុងផ្ទះរបស់ខ្លួនបុគ្គលនោះលុះដាក់ចុះនូវរាងកាយគឺសរីរៈបែកធ្លាយរាងកាយក្នុងលោកនេះរមែងទៅកាន់សុគតិដូចជាធម្មទេវបុត្រឡើងកាន់រថរបស់ខ្លួនដូច្នោះ។ បណ្តាបទទាំងនោះបទថាយុទ្ធត្ថិកោចេបានដល់ការពិលាបរបស់អធម្មទេវបុត្រនោះបានឮថាគេកំពុងពិលាបនោះឯងធ្លាក់ចុះចូលទៅហើយកាន់ផែនដី។បទថាឯត្តាវតាសេចក្ដីថាម្នាលភិក្ខុទាំង​ឡាយអធម្មៈចូលទៅកាន់ផែនដីហើយអស់កាលត្រឹមណាអធម្មៈឈ្មោះថាត្រូវសម្លាប់ហើយត្រឹម​នោះ​។បទថាខន្តីពលោសេចក្ដីថាម្នាលភិក្ខុទាំងឡាយអធម្មទេវបុត្រចូលទៅកាន់ផែនដីហើយយ៉ាង​នេះធម្មទេវបុត្រជាអ្នកមានកម្លាំងគឺអធិវាសខន្តីឈ្នះហើយនូវយុទ្ធពលនោះសម្លាប់ហើយកប់ក្នុងផែនដីញ៉ាំងអធម្មៈឲ្យធ្លាក់ចុះហើយជាអ្នកមានចិត្តជឿជាក់ព្រោះកើតភាពពិតប្រាកដឡើងកាន់​រថរបស់ខ្លួនមានសេចក្ដីព្យាយាមដ៏មាំបានទៅតាមផ្លូវនោះឯង។ បទថាអសម្មានិតាប្រែថាដែលគេមិនសក្ការៈ។បទថាសរីរទេហំសេចក្ដីថាបានលះបង់កាយពោលគឺសរីរៈក្នុងលោកនេះ។បទថានិរយំវជន្តិសេចក្ដីថាអ្នកសមគួរដល់សក្ការៈដែលមនុស្សអាក្រក់ណាមិនធ្វើក្នុងផ្ទះមនុស្សអាក្រក់ដែលមានសភាពយ៉ាងនោះរមែងមានក្បាលសំយុងចុះធ្លាក់ទៅកាន់នរកដូចអធម្មទេវបុត្រមានក្បាលសំយុងចុះធ្លាក់ទៅដូច្នោះដែរ។បទថាសុគតិំវជន្តិសេចក្ដីថាបណ្ឌិតដែលមានសភាពដូច្នោះដែលអ្នកណាបានសក្ការៈហើយអ្នកនោះរមែងទៅកាន់សុគតិដូចធម្មទេវបុត្រឡើងកាន់រថបរទៅកាន់ទេវលោកដូច្នោះដែរ។ ព្រះសាស្ដាគ្រានាំព្រះធម្មទេសនានេះមកហើយទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះទេសូម្បីក្នុងកាលមុនទេវទត្តក៏បានក្រោធខឹងនឹងតថាគតហើយចូលទៅកាន់ផែនដីដែរដូច្នេះហើយទ្រង់ប្រជុំជាតកថាតទាអធម្មោទេវបុត្តោទេវទត្តោអហោសិអធម្មទេវបុត្រក្នុងកាលនោះបានមកជាទេវទត្ត។បរិសាបិស្សទេវទត្តបរិសាសូម្បីបរិស័ទអធម្មទេវបុត្រនោះបានមកជាបរិស័ទរបស់ទេវទត្ត។ធម្មោបនអហមេវចំណែកធម្មទេវបុត្រគឺជាតថាគតនេះឯង។បរិសាពុទ្ធបរិសាយេវបរិស័ទរបស់ធម្មទេវបុត្របានមកជាពុទ្ធបរិស័ទនេះឯង។ ធម្មទេវបុត្តជាតកចប់។(ជាតកដ្ឋកថាសុត្តន្តបិដកជាតកឯកាទសកនិបាតបិដកលេខ៥៩ទំព័រ២១៦)ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    Public date : 05, Mar 2024 (4,123 Read)
    ចតុប្បោសថជាតកនេះមានពាក្យថាយោកោបនេយ្យជាដើមនឹងមានជាក់ច្បាស់ក្នុងបុណ្ណកជាតក(វិធុរជាតកបិដកលេខ៦៣ទំព័រ៣៣)។ខាងក្រោមនេះជាសេចក្ដីដែលមានមកក្នុងព្រះបាលី៖ (ព្រះបាទវរុណនាគរាជពោលថា) យោកោបនេយ្យេនករោតិកោបំ,នកុជ្ឈតិសប្បុរិសោកទាចិ; កុទ្ធោបិសោនាវិករោតិកោបំ,តំវេនរំសមណមាហុលោកេ។ បុគ្គលណាជាសប្បុរសមិនធ្វើនូវសេចក្តីក្រោធក្នុងបុគ្គលគួរក្រោធនិងមិនក្រោធក្នុងកាលណាមួយបុគ្គលជាសប្បុរសនោះបើទុកជាក្រោធក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដបណ្ឌិតទាំងឡាយហៅជននោះឯងថាជាសមណៈក្នុងលោក។ (សុបណ្ណរាជពោលថា) ឩនូទរោយោសហតេជិឃច្ឆំ,ទន្តោតបស្សីមិតបានភោជនោ; អាហារហេតុនករោតិបាបំ,តំវេនរំសមណមាហុលោកេ។ ជនណាមានពោះធូរអត់ទាំ្រនូវសេចក្តីស្រេកឃ្លានបានទូន្មាននូវឥន្ទ្រិយជាអ្នកមានតបធម៌មានទឹកនិងភោជនល្មមប្រមាណមិនធ្វើនូវបាបព្រោះហេតុនៃអាហារឡើយបណ្ឌិតទាំងឡាយហៅជននោះថាជាសមណៈក្នុងលោក។ (សក្កទេវរាជពោលថា) ខិឌ្ឌំរតិំវិប្បជហិត្វានសព្ពំ,នចាលិកំភាសសិកិញ្ចិលោកេ; វិភូសដ្ឋានាវិរតោមេថុនស្មា,តំវេនរំសមណមាហុលោកេ។ ជនណាលះបង់នូវល្បែង(ដោយកាយនិងវាចា)និងសេចក្តីត្រេកអរ(ក្នុងកាមគុណ)ទាំងពួងទាំងមិនពោលនូវពាក្យឡេះឡោះតិចតួចក្នុងលោកវៀរចាកហេតុជាទីតាំងនៃការស្អិតស្អាងនិងមេថុនធម្មបណ្ឌិតទាំងឡាយហៅជននោះឯងថាជាសមណៈក្នុងលោក។ (ព្រះបាទធនព្ជា័យពោលថា) បរិគ្គហំលោភធម្មញ្ចសព្ពំ,យោវេបរិញ្ញាយបរិច្ចជេតិ; ទន្តំឋិតត្តំអមមំនិរាសំ,តំវេនរំសមណមាហុលោកេ។ ជនណាកំណត់ដឹងហើយលះបង់នូវទ្រព្យសម្បត្តិផងលោភៈទាំងពួងផងបណ្ឌិតទាំងឡាយហៅជនដែលមានខ្លួនទូន្មានមានសភាពខ្ជាប់ខ្ជួនមិនមានសេចក្តីប្រកាន់ថាអញមិនមានសេចក្តីប្រាថ្នានោះឯងថាជាសមណៈក្នុងលោក។ (ព្រះរាជាទាំង៤ព្រះអង្គនោះត្រាស់សួរថា) បុច្ឆាមកត្តារមនោមបញ្ញំ,កថាសុនោវិគ្គហោអត្ថិជាតោ; ឆិន្ទជ្ជកង្ខំវិចិកិច្ឆិតានិ,តទជ្ជកង្ខំវិតរេមុសព្ពេ។ ម្នាលអ្នកមានប្រាជ្ញាមិនថោកថយយើងទាំងឡាយសូមសួរចំពោះអ្នកជាអ្នកធ្វើ(នូវហេតុដែលគួរធ្វើ)ការជជែកចំពោះពាក្យទាំងឡាយកើតមានដល់យើងសូមអ្នកកាត់នូវសេច​ក្តី​ងឿងឆ្ងល់និងសេចក្តីសង្ស័យចេញក្នុងថ្ងៃនេះយើងទាំងអស់គ្នាគប្បីឆ្លងនូវសេចក្តីសង្ស័យនោះក្នុងថ្ងៃនេះ។ (វិធូរបណ្ឌិតពោធិសត្វពោលថា) យេបណ្ឌិតាអត្ថទសាភវន្តិ,ភាសន្តិតេយោនិសោតត្ថកាលេ; កថំនុកថានំអភាសិតានំ,អត្ថំនយេយ្យុំកុសលាជនិន្ទា។ បណ្ឌិតណាជាអ្នកយល់សេចក្តីបណ្ឌិតនោះរមែងពោលដោយឧបាយនៃប្រាជ្ញាក្នុងកាលគួរក្នុងពាក្យជជែកនោះបពិត្រព្រះអង្គជាធំជាងជនទាំងឡាយពួកជនអ្នកឈ្លាសគប្បីយល់នូវសេចក្តីនៃពាក្យពោលដែលគេមិនទាន់និយាយដោយប្រការដូចម្តេចបាន។ កថំហវេភាសតិនាគរាជា,គរុឡោបនវេនតេយ្យោកិមាហ; គន្ធព្ពរាជាបនកិំវទេសិ,កថំបនកុរូនំរាជសេដ្ឋោ។ ស្តេចនាគពោលដូចម្តេចស្តេចគ្រុឌវេនតេយ្យពោលដូចម្តេចស្តេចគន្ធព្វ (ព្រះឥន្ទ)ពោលដូចម្តេចស្តេចដ៏ប្រសើររបស់អ្នកដែនកុរុពោលដូចម្តេច។ (ព្រះរាជាទាំងឡាយនោះឆ្លើយថា) ខន្តិំហវេភាសតិនាគរាជា,អប្បាហារំគរុឡោវេនតេយ្យោ; គន្ធព្ពរាជារតិវិប្បហានំ,អកិញ្ចនំកុរូនំរាជសេដ្ឋោ។ ស្តេចនាគពោលចំពោះខន្តិធម៌តែម្យ៉ាងសេ្តចគ្រុឌវេនតេយ្យពោលចំពោះអាហារតិចស្តេចគន្ធព្វពោលចំពោះការលះបង់សេចក្តីត្រេកអរស្តេចដ៏ប្រសើររបស់អ្នកដែនកុរុពោលចំពោះការមិនមានកង្វល់។ (ព្រះវិធូរពោធិសត្វពោលថា) សព្ពានិឯតានិសុភាសិតានិ,នហេត្ថទុព្ភាសិតមត្ថិកិញ្ចិ; យស្មិញ្ចឯតានិបតិដ្ឋិតានិ,អរាវនាភ្យាសុសមោហិតានិ; ចតុព្ភិធម្មេហិសមង្គិភូតំ,តំវេនរំសមណមាហុលោកេ។ ពាក្យទាំងអស់នេះជាសុភាសិតពាក្យជាទុពា្ភសិតសូម្បីបន្តិចបន្តួចក៏មិនមានក្នុងប្រស្នានេះទេម្យ៉ាងទៀតពាក្យទាំងនេះតាំងនៅស៊ប់ប្រជុំចុះដោយល្អក្នុងបុគ្គលណាដូចជាកាំរទេះដែលគេបញ្ចុះស៊ប់ក្នុងដុំបណ្ឌិតទាំងឡាយហៅបុគ្គលដែលព្រមព្រៀងដោយធម៌៤យ៉ាងនោះឯងថាជាសមណៈក្នុងលោក។ (ព្រះរាជាទាំង៤ព្រះអង្គពោលថា) តុវញ្ហិសេដ្ឋោត្វមនុត្តរោសិ,ត្វំធម្មគូធម្មវិទូសុមេធោ; បញ្ញាយបញ្ហំសមធិគ្គហេត្វា,អច្ឆេច្ឆិធីរោវិចិកិច្ឆិតានិ; អច្ឆេច្ឆិកង្ខំវិចិកិច្ឆិតានិ,ចុន្ទោយថានាគទន្តំខរេន។ អ្នកជាបុគ្គលប្រសើរអ្នកជាបុគ្គលមិនមានអ្នកណាវិសេសជាងអ្នកជាបុគ្គលដល់នូវត្រើយនៃធម៌ចេះដឹងនូវធម៌មានយោបល់ដ៏ល្អកំណត់ដឹងនូវប្រស្នាដោយប្រាជ្ញាអ្នកជាអ្នកប្រាជ្ញបានផ្តាច់សេចក្តីសង្ស័យចេញហើយអ្នកបានកាត់នូវសេចក្តីសង្ស័យនិងសេចក្តីងឿងឆ្ងល់ដូចជាគេកាត់នូវភ្លុកនៃដំរីដោយរណារ។ (សក្កទេវរាជពោលថា) នីលុប្បលាភំវិមលំអនគ្ឃំ,វត្ថំឥទំធូមសមានវណ្ណំ; បញ្ហស្សវេយ្យាករណេនតុដ្ឋោ,ទទាមិតេធម្មបូជាយធីរ។ បពិត្រអ្នកប្រាជ្ញខ្ញុំត្រេកអរនឹងការដោះនូវប្រស្នាហើយជូនសំពត់នេះមានពន្លឺដូចផ្កាឧប្បលខៀវមិនមានមន្ទិលជាសំពត់កាត់ថ្លៃមិនបានមានពណ៌ស្មើដោយផ្សែងដើម្បីបូជានូវធម៌របស់អ្នក។ (សុបណ្ណរាជពោលថា) សុវណ្ណមាលំសតបត្តផុល្លិតំ,សកេសរំរត្នសហស្សមណ្ឌិតំ; បញ្ហស្សវេយ្យាករណេនតុដ្ឋោ,ទទាមិតេធម្មបូជាយធីរ។ បពិត្រអ្នកប្រាជ្ញខ្ញុំត្រេកអរនឹងការដោះនូវប្រស្នាហើយជូននូវកម្រងផ្កាមាសដែលរីកសំពោងដោយត្របកច្រើនស្រទាប់ប្រកបដោយលំអងដ៏ប្រដាប់ដោយកែវដ៏ច្រើនដើម្បីបូជានូវធម៌របស់អ្នក។ (វរុណនាគរាជពោលថា) មណិំអនគ្ឃំរុចិរំបភស្សរំ,កណ្ឋាវសត្តំមណិភូសិតំមេ; បញ្ហស្សវេយ្យាករណេនតុដ្ឋោ,ទទាមិតេធម្មបូជាយធីរ។ បពិត្រអ្នកប្រាជ្ញខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នាហើយជូននូវកែវមណីដែលកាត់ថ្លៃមិនបានជាកែវដ៏រុងរឿងមានពន្លឺផ្លេកៗសម្រាប់ពាក់ព្ធដ៏កដែលស្អិតស្អាងដោយកែវមណីដើម្បីបូជានូវធម៌របស់អ្នក។ (ព្រះបាទធនញ្ជ័យពោលថា) គវំសហស្សំឧសភញ្ចនាគំ,អាជញ្ញយុត្តេចរថេទសឥមេ; បញ្ហស្សវេយ្យាករណេនតុដ្ឋោ,ទទាមិតេគាមវរានិសោឡស។ ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នាហើយជូននូវគោមួយពាន់ទាំងគោឧសភៈផងដំរីផងរថ១០ដែលទឹមដោយសេះអាជានេយ្យនេះផងស្រុកសួយ១៦ផងដល់អ្នក។ (អភិសម្ពុទ្ធគាថា) សារិបុត្តោតទានាគោ,សុបណ្ណោបនកោលិតោ; គន្ធព្ពរាជាអនុរុទ្ធោ,រាជាអានន្ទបណ្ឌិតោ; វិធុរោពោធិសត្តោច,ឯវំធារេថជាតកំ។ អ្នកទាំងឡាយចូរចាំទុកនូវជាតកយ៉ាងនេះថាសេ្តចនាគក្នុងកាលណោះបានមកជាព្រះសារីបុត្តសេ្តចគ្រុឌបានមកជាកោលិតភិក្ខុ(មោគ្គល្លាន)សេ្តចគន្ធព្វបានមកព្រះអនុរុទ្ធព្រះបាទធនញ្ជ័យបានមកជាអានន្ទបណ្ឌិតវិធុរបណ្ឌិតគឺតថាគត។ ចប់ចតុប្បោសថជាតក៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតក ទសកនិបាតបិដកលេខ៥៩ទំព័រ១៦៧) ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
    Public date : 05, Mar 2024 (6,258 Read)
    [៤៤៦]ម្នាលភិក្ខុទាំងឡាយ។សម័យមួយព្រះដ៏មានព្រះភាគគង់នៅក្នុងកូដាគារសាលានាមហាវនជិតក្រុងវេសាលី។គ្រានោះឯងព្រះដ៏មានព្រះភាគទ្រង់ស្បង់ទ្រង់បាត្រនិងចីវរក្នុងបុព្វណ្ហសម័យស្តេចចូលទៅកាន់ក្រុងវេសាលីដើម្បីបិណ្ឌបាតហើយត្រឡប់ពីបិណ្ឌបាតក្នុងបច្ឆាភត្តត្រាស់ហៅព្រះអានន្ទដ៏មានអាយុថាម្នាលអានន្ទអ្នកចូរកាន់យកនូវសំពត់គឺសីទនៈតថាគតនិងចូលទៅឯបាវាលចេតិយដើម្បីសម្រាកក្នុងវេលាថ្ងៃ។ព្រះអានន្ទដ៏មានអាយុទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថាព្រះករុណាព្រះអង្គហើយក៏កាន់នូវសំពត់សីទនៈដើរតាមក្រោយៗព្រះដ៏មានព្រះភាគទៅ។ [៤៤៧]គ្រានោះឯងព្រះដ៏មានព្រះភាគទ្រង់ចូលទៅបាវាលចេតិយលុះចូលទៅដល់ហើយក៏គង់លើអាសនៈដែលបុគ្គលតាក់តែងថ្វាយ។ព្រះអានន្ទដ៏មានអាយុក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយអង្គុយក្នុងទីសមគួរ។លុះព្រះអានន្ទដ៏មានអាយុអង្គុយក្នុងទីសមគួរហើយព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថាម្នាលអានន្ទក្រុងវេសាលីគួរជាទីរីករាយឧទេនៈចេតិយគួរជាទីរីករាយគោតមកចេតិយគួរជាទីរីករាយសត្តម្ពចេតិយគួរជាទីរីករាយពហុបុត្តកចេតិយគួរជាទីរីករាយសារន្ទទចេតិយគួរជាទីរីករាយបាវាលចេតិយគួរជាទីរីករាយ។ម្នាលអានន្ទបុគ្គលណាមួយបានចម្រើនឥទ្ធិបាទ៤បានធ្វើឲ្យរឿយៗធ្វើឲ្យដូចជាយានធ្វើឲ្យជាទីនៅតាំងទុករឿយៗសន្សំទុកផ្តើមល្អហើយកាលបើបុគ្គលនោះប្រាថ្នាអាចស្ថិតនៅអស់មួយអាយុកប្បឬជាងមួយអាយុកប្បក៏បាន។ម្នាលអានន្ទឥទ្ធិបាទ៤តថាគតបានចម្រើនហើយធ្វើឲ្យរឿយៗហើយធ្វើឲ្យដូចជាយានធ្វើឲ្យជាទីនៅតាំងទុករឿយៗសន្សំទុកផ្តើមល្អហើយ។ម្នាលអានន្ទបើតថាគតប្រាថ្នាអាចស្ថិតនៅអស់មួយអាយុកប្បឬជាងមួយអាយុកប្បក៏បាន។ [៤៤៨]កាលបើព្រះដ៏មានព្រះភាគទ្រង់ធ្វើនិមិត្តជាឱឡារិកទ្រង់ធ្វើឱកាសជាឱឡារិកយ៉ាងនេះក៏ដោយព្រះអានន្ទដ៏មានអាយុនៅតែមិនអាចនិងយល់សេចក្តីច្បាស់លាស់បានឡើយមិនបានអារាធនាព្រះដ៏មានព្រះភាគថាបពិត្រព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់១អាយុកប្បសូមព្រះសុគតទ្រង់គង់នៅអស់១អាយុកប្បដើម្បីប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីអនុគ្រោះដល់សត្វលោកដើម្បីសេចក្តីចម្រើនដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដូច្នេះឡើយព្រោះមារចូលមកជ្រែកចិត្ត។ [៤៤៩]ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកា(និងព្រះអានន្ទ)ជាគំរប់ពីរដង។ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុជាគំរប់៣ដងថាម្នាលអានន្ទក្រុងវេសាលីគួរជាទីរីករាយឧទេនចេតិយគួរជាទីរីករាយគោតមកចេតិយគួរជាទីរីករាយសត្តម្ពចេតិយគួរជាទីរីករាយពហុមុត្តកចេតិយគួរជាទីរីករាយសារន្ទទចេតិយគួរជាទីរីករាយបាវាលចេតិយគួរជាទីរីករាយ។ម្នាលអានន្ទបុគ្គលណាមួយបានចម្រើនឥទ្ធិបាទ៤ធ្វើឲ្យច្រើនធ្វើឲ្យដូចជាយានធ្វើឲ្យជាទីតាំងនៅតាំងទុករឿយៗសន្សំទុកផ្តើមទុកល្អហើយបើបុគ្គលនោះប្រាថ្នាអាចនៅអស់១អាយុកប្បឬជាងមួយអាយុកប្បក៏បាន។ម្នាលអានន្ទតថាគតបានចម្រើនឥទ្ធិបាទ៤បានធ្វើឲ្យរឿយៗបានធ្វើឲ្យដូចជាយានបានធ្វើឲ្យជាទីតាំងនៅបានតាំងទុករឿយៗបានសន្សំទុកបានផ្តើមទុកល្អហើយ។ម្នាលអានន្ទបើតថាគតប្រាថ្នាអាចនៅអស់មួយអាយុកប្បឬជាងមួយអាយុកប្បក៏បាន។ [៤៥០]កាលព្រះដ៏មានព្រះភាគទ្រង់ធ្វើនិមិត្តជាឱឡារិកទ្រង់ធ្វើឱកាលជាឱឡារិកយ៉ាងនេះក៏ដោយព្រះអានន្ទដ៏មានអាយុនៅតែមិនយល់សេចក្តីច្បាស់លាស់ឡើយមិនបានអាពាធព្រះដ៏មានព្រះភាគថាបពិត្រព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់មួយអាយុកប្បសូមព្រះសុគតទ្រង់គង់នៅអស់មួយអាយុកប្បដើម្បីប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីអនុគ្រោះដល់សត្វលោកដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដូច្នេះឡើយព្រោះមារចូលមកជ្រែកចិត្ត។ [៤៥១]លំដាប់នោះព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុថាម្នាលអានន្ទអ្នកចូរទៅចុះចូរសំគាល់នូវកាលគួរក្នុងកាលឥឡូវនេះចុះ។ព្រះអានន្ទដ៏មានអាយុទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថាករុណាព្រះអង្គរួចក៏ក្រោកចាកអាសនៈថ្វាយបង្គំព្រះដ៏មានព្រះភាគដើរប្រទក្សិណហើយអង្គុយជិតគល់ឈើមួយដើមដ៏មិនឆ្ងាយប៉ុន្មាន។ [៤៥២](កាលដែលព្រះអានន្ទដ៏មានអាយុចេញទៅមិនយូរប៉ុន្មាន)មារមានចិត្តបាបចូលទៅរកព្រះដ៏មានព្រះភាគលុះចូលទៅដល់ហើយក៏ឈរក្នុងទីសមគួរ។(លុះមារមានចិត្តបាបឈរក្នុងទីសមគួរហយ)ក៏ក្រាបទូលអារាធនាព្រះដ៏មានព្រះភាគយ៉ាងនេះថាបពិត្រព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅសូមព្រះសុគតនិព្វានទៅបពិត្រព្រះអង្គដ៏ចម្រើនឥឡូវនេះព្រះដ៏មានព្រះភាគល្មមបរិនិព្វានហើយ។បពិត្រព្រះអង្គដ៏ចម្រើនព្រះដ៏មានព្រះភាគបានត្រាស់វាចានេះថានែមារមានចិត្តបាប(បើ)ពួកភិក្ខុជាសាវករបស់តថាគតដែលឈ្លាសវាងវៃក្លៀវក្លាជាពហុស្សូតទ្រទ្រង់ធម៌ប្របិបត្តិធម៌សមគួរដល់ធម៌ប្រតិបត្តិដោយកោតក្រែងប្រព្រឹត្តតាមធម៌នៅមិនទានមានទាំងមិនទាន់រៀនវាទៈនៃអាចារ្យរបស់ខ្លួនហើយនិងប្រាប់សម្តែងបញ្ញត្តតាំងទុកបើកចែកធ្វើឲ្យងាយបានទាំងមិនទាន់បានសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនល្អតាមពាក្យដែលសមហេតុហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យដរាបណាទេតថាគតនឹងមិនទាន់បរិនិព្វានដរាបនោះឡើយ។បពិត្រព្រះអង្គដ៏ចម្រើនឥឡូវនេះពួកជាសាវករបស់ព្រះដ៏មានព្រះភាគបានឈ្លាសវាងវៃក្លៀវក្លាជាពហូស្សូតទ្រទ្រង់ធម៌ប្រតិបត្តិធម៌សមគួរដល់ធម៌ប្រតិបត្តិដោយកោតក្រែងប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយប្រាប់សម្តែងបញ្ញត្តតាំងទុកបើកចែកធ្វើឲ្យងាយបានហើយទាំងសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អតាមពាក្យដែលសមហេតុហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ។បពិត្រព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅសូមព្រះសុគតបរិនិព្វានទៅបពិត្រព្រះអង្គដ៏ចម្រើនឥឡូវនេះជាកាលគួរព្រះដ៏មានព្រះភាគបរិនិព្វានហើយ។ [៤៥៣]បពិត្រព្រះអង្គដ៏ចម្រើនព្រោះព្រះដ៏មានព្រះភាគត្រាស់វាចារនេះថាម្នាលមារមានចិត្តបាបតថាគតនឹងមិនទាន់បរិនិព្វានទេព្រោះពួកភិក្ខុនីជាសាវិការបស់តថាគតឈ្លាសវាងវៃក្លៀវក្លាជាពហុសូ្សតទ្រទ្រង់ធម៌ប្រតិបត្តិធម៌សមគួរដល់ធម៌ប្រតិបត្តិដោយកោតក្រែងប្រព្រឹត្តតាមធម៌នៅមិនទាន់មានទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយនឹងប្រាប់សម្តែងបញ្ញត្តតាំងទុកបើកចែកធ្វើឲ្យងាយបានទាំងមិនទាន់សង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនដោយល្អតាមពាក្យដែលសមហេតុហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ។បពិត្រព្រះអង្គដ៏ចម្រើនក៏ក្នុងកាលឥឡូវនេះពួកភិក្ខុនីជាសាវិការបស់ព្រះដ៏មានព្រះភាគបានឈ្លាសវាងវៃក្លៀវក្លាជាពហុស្សូតទ្រទ្រង់ធម៌ប្រតិបត្តិធម៌សមគួរដល់ធម៌ប្រតិបត្តិដោយកោតក្រែងប្រព្រឹត្តតាមធម៌ហើយទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយប្រាប់សម្តែងបញ្ញត្តតាំងទុកបើកចែកធ្វើឲ្យងាយបានហើយទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនដោយល្អតាមពាក្យដែលសមហេតុហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ។បពិត្រព្រះអង្គដ៏ចម្រើនឥឡូវនេះសូមព្រះដ៏មានព្រះភាគបរិនិព្វានទៅសូមព្រះសុគតបរិនិព្វានទៅបពិត្រព្រះអង្គដ៏ចម្រើនព្រោះឥឡូវនេះជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ។ [៤៥៤]បពិត្រព្រះអង្គដ៏ចម្រើនមួយទៀតព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថាម្នាលមារមានចិត្តបាបតថាគតនិងមិនទាន់បរិនិព្វានទេព្រោះពួកឧបាសក(ជាសាវក)របស់តថាគត។បេ។ព្រោះពួកឧបាសិកាជាសាវិការបស់តថាគតដែលឈ្លាសវាងវៃក្លៀវក្លាជាពហុស្សូតទ្រទ្រង់ធម៌ប្រតិបត្តិធម៌សមគួរដល់ធម៌ប្រតិបត្តិដោយកោតក្រែងប្រព្រឹត្តតាមធម៌នៅមិនទាន់មានទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយនិងប្រាប់សម្តែងបញ្ញត្តតាំងទុកបើកចែកធ្វើឲ្យងាយបានទាំងមិនទាន់សង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អតាមពាក្យដែលសមហេតុហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ។បពិត្រព្រះអង្គដ៏ចម្រើនក៏ឥឡូវនេះមានពួកឧបាសិកាជាសាវិការបស់ព្រះដ៏មានព្រះភាគបានឈ្លាសវាងវៃក្លៀវក្លាជាពហុស្សូតទ្រទ្រង់ធម៌ប្រតិបត្តិធម៌សមគួរដល់ធម៌ប្រតិបត្តិដោយកោតក្រែងប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយប្រាប់សម្តែងបញ្ញត្តតាំងទុកបើកចែកធ្វើឲ្យងាយបានទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អតាមពាក្យដែលសមហេតុហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ។បពិត្រព្រះអង្គដ៏ចម្រើនឥឡូវនេះសូមព្រះដ៏មានព្រះភាគបរិនិព្វានទៅសូមព្រះសុគតបរិនិព្វានទៅបពិត្រព្រះអង្គដ៏ចម្រើនព្រោះឥឡូវនេះជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ។ [៤៥៥]បពិត្រព្រះអង្គដ៏ចម្រើនមួយទៀតព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថាម្នាលមារមានចិត្តបាបតថាគតនឹងមិនទាន់បរិនិព្វានទេព្រោះព្រហ្មចារ្យរបស់តថាគតនេះនៅមិនទាន់ខ្ជាប់ខ្ជួនមិនទាន់ចម្រើនមិនទាន់ផ្សាយទៅសព្វទិសគេមិនទាន់ដឹងច្រើនគ្នាមិនទាន់ពេញបរិបូណ៌ពួកទេវតានិងមនុស្សមិនទានចេះសម្តែងបានដោយប្រពៃទេ។បពិត្រព្រះអង្គដ៏ចម្រើនព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនោះបានខ្ជាប់ខ្ជួនហើយបានចម្រើនហើយបានផ្សាយទៅសព្វទិសហើយគេបានដឹងច្រើនគ្នាហើយបានពេញបរិបូណ៌ហើយពួកទេវតានិងមនុស្សចេះសម្តែងបានដោយល្អហើយ។បពិត្រព្រះអង្គដ៏ចម្រើនឥឡូវនេះសូមព្រះដ៏មានព្រះភាគបរិនិព្វានទៅសូមព្រះសុគតបរិនិព្វានទៅបពិត្រព្រះអង្គដ៏ចម្រើនព្រោះឥឡូវនេះជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ។ [៤៥៦]កាលបើក្រុងមារក្រាបទូលបង្គំនេះហើយព្រះដ៏មានព្រះភាគចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេកន្លង៣ខែអំពីកាលនេះទៅតថាគតនឹងបរិនិព្វាន។ [៤៥៧]លំដាប់នោះឯងព្រះដ៏មានព្រះភាគទ្រង់មានព្រះសតិសម្បជញ្ញៈទ្រង់ដាក់អាយុសង្ខារព្ធដ៏បាវាលចេតិយ។លុះព្រះដ៏មានព្រះភាគដាក់អាយុសង្ខារហើយក៏កើតកក្រើកផែនដីយ៉ាងធំគួរឲ្យភ្លូកភ្លឹកព្រឺព្រួចរោមទាំងផ្គរក៏លាន់ឮឡើង។ [៤៥៨]គ្រានោះឯងព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវដំណើរនោះហើយក៏បន្លឺនូវឧទាននេះក្នុងវេលានោះថា៖ព្រះពុទ្ធជាអ្នកប្រាជ្ញពិចារណាឃើញនូវព្រះនិព្វានដែលមានគុណថ្លឹងមិនបានផងនូវភពផងលះបង់នូវសង្ខារដែលនាំសត្វទៅកាន់ភពហើយត្រេកអរចំពោះអារម្មណ៍ខាងក្នុង(ដោយអំណាចវិបស្សនា)មានចិត្តតាំងមាំ(ដោយអំណាចសមថៈ)បានទំលាយហើយនូវបណ្តាញគឺកិលេសដែលកើតមាននៅក្នុងខ្លួនដូចជាក្រោម។ ចប់បាវាលវគ្គទី១។ (បិដក៣៨ទំព័រ២៧១) ដោយ៥០០០ឆ្នាំ
    Public date : 05, Mar 2024 (4,918 Read)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធការរម្ងាប់វិវាទរបស់មហាមាត្យ​​ទាំង២របស់ព្រះបាទកោសលបានត្រាស់ព្រះធម្មទេសនានេះមានពាក្យថាកោនុ ឧទ្ធិតភត្តោវដូច្នេះជាដើម។រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុង(ឧរគជាតក)ទុកនិបាត។ ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងដែនកាសីកាលចម្រើនវ័យធំហើយបានសិក្សារៀនសូត្រសិល្បសាស្ត្រទាំងពួងហើយលះបង់កាមបួសជាឥសីកសាងអាស្រមបទក្បែរច្រាំងទន្លេគង្គាក្នុងហិមវន្តប្រទេសញ៉ាំងអភិញ្ញានិងសមាបត្តិឲ្យកើតឡើងលេងឈានកីឡាសម្រេចការនៅក្នុងទីនោះ។បានឮមកថាក្នុងជាតកនេះព្រះពោធិសត្វជាអ្នកមានចិត្តកណ្ដាលដ៏ក្រៃលែងបំពេញឧបេក្ខាបារមី។មានស្វាច្រឡើសបើសទ្រុស្តសីលមួយមកធ្វើសលាកបវេសនកម្ម(ការសម្ដែងអាការៈធ្វើដូចជាសេពមេថុនធម្ម)ដោយអង្គជាតតាមប្រហោងត្រចៀកដល់ព្រះពោធិសត្វដែលកំពុងអង្គុយទៀបទ្វារបណ្ណសាលា។ព្រះពោធិសត្វហាមឃាត់ហើយលោកមានចិត្តជាកណ្ដាលអង្គុយនៅស្ងៀម។ ថ្ងៃមួយមានអណ្ដើកមួយងើបឡើងមកពីទឹកដេកហាមាត់កម្ដៅថ្ងៃនៅនឹងច្រាំងទន្លេគង្គា។ស្វាឡេះឡោះឃើញអណ្ដើកក៏ធ្វើសលាកបវេសនកម្មដាក់មាត់អណ្ដើកនោះ។ពេលនោះអណ្ដើកភ្ញាក់ឡើងខាំអង្គជាតរបស់ស្វាហាក់ដូចជាដាក់ចូលទៅក្នុងស្មុគធ្វើឲ្យស្វាមានទុក្ខវេទនាយ៉ាងខ្លាំង។ស្វាកំហូចកាលមិនអាចនឹងអត់ទ្រាំបានក៏គិតថាបុគ្គលណាគប្បីដោះយើងពីសេចក្ដីទុក្ខនេះយើងនឹងទៅកាន់សម្នាក់បុគ្គលណារួចគិតឃើញថាវៀរចាកព្រះតាបសចេញហើយបុគ្គលដទៃដែលអាចដោះយើងចេញពីសេចក្ដីទុក្ខនេះរមែងមិនមានយើងគួរទៅកាន់សម្នាក់តាបសដូច្នេះទើបយកដៃលើកអណ្ដើកទៅកាន់សម្នាក់ព្រះពោធិសត្វ។ ព្រះពោធិសត្វកាលលលេងនឹងស្វាទ្រុស្តសីលនោះទើបពោលគាថាទី១ថា កោនុឧទ្ធិតភត្តោវ,បូរហត្ថោវព្រាហ្មណោ; កហំនុភិក្ខំអចរិ,កំសទ្ធំឧបសង្កមិ។ បុគ្គលណាហ្ន៎ដើរមកហាក់ដូចជាបុគ្គលមានភត្តដួសស្រេចហើយឬដូចជាព្រាហ្មណ៍មានលាភពេញដៃអ្នកដើរទៅសូមក្នុងទីណាឬអ្នកចូរទៅរកបុគ្គលណាដែលមានសទ្ធា។ ស្វាទ្រុស្តសីលស្ដាប់ពាក្យនោះហើយពោលគាថាទី២ថា អហំកបិស្មិទុម្មេធោ,អនាមាសានិអាមសិំ; ត្វំមំមោចយភទ្ទំតេ,មុត្តោគច្ឆេយ្យបព្ពតំ។ ខ្ញុំជាស្វាឥតប្រាជ្ញាបានប៉ះពាល់នូវវត្ថុទាំងឡាយដែលគេមិនគួរប៉ះពាល់សូមលោកម្ចាស់ដោះខ្ញុំឲ្យរួចសូមសេចក្ដីចម្រើនចូរមានដល់លោកខ្ញុំនោះបានរួចហើយនឹងទៅកាន់ភ្នំវិញ។ ដោយសេចក្ដីអាណិតស្វានោះព្រះពោធិសត្វកាលនឹងចរចាជាមួយអណ្ដើកទើបពោលគាថាទី៣ថា កច្ឆបាកស្សបាហោន្តិ,កោណ្ឌញ្ញាហោន្តិមក្កដា; មុញ្ចកស្សបកោណ្ឌញ្ញំ,កតំមេថុនកំតយា។ ពួកអណ្ដើកជាកស្សបគោត្តពួកស្វាជាកោណ្ឌញ្ញគោត្តម្នាលកស្សបអ្នកចូរលែង កោណ្ឌញ្ញ(ស្វាទ្រុស្តសីលនេះ)ដែលធ្វើមេថុនកម្មនឹងអ្នក។ គាថានោះមានសេចក្ដីថាឈ្មោះថាអណ្ដើកទាំងឡាយរមែងជាកស្សបគោត្រស្វាទាំងឡាយរមែងជាកោណ្ឌញ្ញគោត្រការចងអាវាហវិវាហៈនូវគ្នានឹងគ្នារបស់កស្សបគោត្រនិងកោណ្ឌញ្ញគោត្ររមែងមាន។មេថុនពោលគឺកម្មទ្រុស្តសីលដ៏សមគួរដល់មេថុនធម្មដែលស្វាឡេះឡោះទ្រុស្តសីលនោះធ្វើជាមួយអ្នកនិងដែលអ្នកធ្វើជាមួយស្វានោះរមែងមានព្រោះហេតុនោះនែកស្សបៈអ្នកចូរដោះលែងកោណ្ឌញ្ញៈ។ អណ្ដើកស្ដាប់ពាក្យព្រះពោធិសត្វហើយជ្រះថ្លានឹងហេតុផលក៏លែងអង្គជាតរបស់ស្វា។ស្វាគ្រាន់តែរួចភ្លាមក៏ថ្វាយបង្គំព្រះពោធិសត្វរួចរត់ចេញទៅមិនក្រឡេកមើលទីនោះទៀតឡើយ។ចំណែកអណ្ដើកថ្វាយបង្គំព្រះពោធិសត្វហើយទៅកាន់លំនៅរបស់ខ្លួនវិញ។សូម្បីព្រះពោធិសត្វជាអ្នកមានឈានមិនសាបសូន្យបានទៅកាន់ព្រហ្មលោក។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទ្រង់ប្រកាសសច្ចធម៌និងប្រជុំជាតកថាតទាកច្ឆបវានរាទ្វេមហាមត្តាអហេសុំអណ្ដើកនិងស្វាក្នុងកាលនោះបានមកជាមហាមាត្យទាំង២តាបសោបនអហមេវអហោសិំចំណែកតាបសគឺតថាគតនេះឯង។កច្ឆបជាតកចប់៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតក តិកនិបាតឧទបានវគ្គបិដកលេខ៥៨ទំព័រ១៥៨) ថ្ងៃច័ន្ទ១៣កើតខែអស្សុជឆ្នាំចសំរិទ្ធិស័កច.ស.១៣៨០ម.ស.១៩៤០ ថ្ងៃទី២២ខែតុលាព.ស.២៥៦២គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
    Public date : 05, Mar 2024 (3,928 Read)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធការបូជាមហាពោធិព្រឹក្សដែលព្រះអានន្ទធ្វើហើយបានត្រាស់ព្រះធម្មទេសនានេះមានពាក្យថារាជាកាលិង្គោចក្កវត្តិដូច្នេះជាដើម។ រឿងរ៉ាវបច្ចុប្បន្នថាកាលព្រះតថាគតចៀសចេញទៅជនបទចារិកដើម្បីសង្គ្រោះវេនេយ្យសត្វ,អ្នកក្រុងសាវត្ថីមានដៃកាន់គ្រឿងក្រអូបនិងកម្រងផ្កាជាដើមទៅកាន់វត្តជេតពន,កាលមិនបានបូជនីយដ្ឋានក៏ដាក់គ្រឿងសក្ការៈទៀបទ្វារគន្ធកុដិហើយទៅ,មនុស្សទាំងនោះជាអ្នកបានបីតិបាមោជ្ជៈច្រើនឡើយ។អនាថបិណ្ឌិកសេដ្ឋីដឹងហេតុនោះកាលព្រះតថាគត​យាង​មក​វត្តជេតពនវិញលោកក៏ទៅកាន់សំណាក់ព្រះអានន្ទត្ថេរទូលថាបពិត្រលោកម្ចាស់កាលព្រះតថាគតចៀសចេញទៅកាន់ចារិក,វិហារជេតពននេះក្លាយជាទីមិនមានទីពឹងមិនជាបូជនីយដ្ឋាន,បពិត្រលោម្ចាស់សូមលោកម្ចាស់មេត្តាទូលរឿងនេះដល់ព្រះតថាគត,សូមលោកម្ចាស់ដឹងនូវស្ថានទីមួយឲ្យជាបូជនីយដ្ឋាន។ ព្រះអានន្ទទទួលថាល្អហើយទូលសួរព្រះតថាគតថាបពិត្រព្រះអង្គដ៏ចម្រើនតើចេតិយមានប៉ុន្មាន?ព្រះពុទ្ធត្រាស់ថាម្នាលអានន្ទចេតិយមាន៣។ព្រះអានន្ទសួរថាបពិត្រព្រះអង្គដ៏ចម្រើនចេតិយមាន៣គឺអ្វីខ្លះ?ព្រះពុទ្ធត្រាស់ថាគឺសារីរិកចេតិយ១បារិភោគិកចេតិយ១ឧទ្ទិស្សកចេតិយ១។ព្រះអានន្ទសួរថាបពិត្រព្រះអង្គដ៏ចម្រើនកាលព្រះអង្គធរមាននៅតើគួរធ្វើចេតិយដែរឬទេ?ព្រះពុទ្ធត្រាស់ថាម្នាលអានន្ទចំពោះសារីរិកចេតិយមិនអាចធ្វើបានទេសារីរិកចេតិយនេះមានក្នុងកាលព្រះពុទ្ធទាំងឡាយបរិនិព្វានហើយប៉ុណ្ណោះ។ចំពោះឧទ្ទិស្សកចេតិយមិនមានវត្ថុដែលប្រព្រឹត្តទៅដូចតថាគត។មហាពោធិព្រឹក្សដែលព្រះពុទ្ធទាំងឡាយបរិភោគប្រើប្រាស់ហើយនោះឯងជាចេតិយក្នុងកាលដែលព្រះពុទ្ធគង់ធរមាននៅ។ ព្រះអានន្ទទូលថាបពិត្រព្រះអង្គដ៏ចម្រើនកាលព្រះអង្គចៀសចេញទៅវិហារជេតពននេះមិនមានវត្ថុជាទីរលឹក,មហាជនមិនបានបូជនីយដ្ឋានខ្ញុំព្រះអង្គនឹងនាំពូជអំពីមហាពោធិព្រឹក្សមកដាំនៅជិតទ្វារវត្តជេតពន។ព្រះពុទ្ធត្រាស់ថាម្នាលអានន្ទប្រពៃហើយអ្នកចូរដាំចុះកាលបើបានយ៉ាងនេះតថាគតក៏ដូចជានៅក្នុងវត្តជេតពនជាប់ជានិច្ចដែរ។ ព្រះថេរៈឲ្យគេប្រាប់ដំណឹងនោះដល់ព្រះបាទកោសលនរិន្ទអនាថបិណ្ឌិកសេដ្ឋីនិងឧបាសិកាវិសាខាហើយឲ្យគេជីករណ្ដៅក្នុងទីសម្រាប់ដាំដើមពោធិ៍ត្រង់ទ្វារវត្តជេតពនរួចប្រាប់ព្រះមហាមោគ្គល្លានត្ថេរថាបពិត្រលោម្ចាស់ខ្ញុំករុណានឹងដាំដើមពោធិ៍ត្រង់ទ្វារវត្តជេតពនសូមលោកម្ចាស់នាំយកផ្លែពោធិ៍ទុំអំពីមហាពោធិព្រឹក្សឲ្យដល់ខ្ញុំ។ព្រះមហាមោគ្គល្លានទទួលថាប្រពៃហើយថារួចលោកហោះទៅកាន់ពោធិមណ្ឌលតាមផ្លូវអាកាស,លោកយកចីវរទទួលផ្លែពោធិ៍ទុំដែលជ្រុះចាកទងមិនឲ្យធ្លាក់ដល់ដី,កាន់យកហើយនាំមកឲ្យព្រះអានន្ទត្ថេរ។ព្រះអានន្ទត្ថេរឲ្យគេប្រាប់ដំណឹងនោះដល់ព្រះបាទកោសលជាដើមថាអាត្មាភាពនឹងដាំគ្រាប់ពោធិ៍ក្នុងថ្ងៃនេះ។ពេលរសៀលព្រះរាជាឲ្យគេកាន់យកគ្រឿងឧបករណ៍ទាំងពួងស្ដេចយាងទៅដោយបរិវារដ៏ធំ,អនាថបិណ្ឌិកសេដ្ឋីឧបាសិកាវិសាខានិងជនអ្នកមានសទ្ធាដទៃក៏ទៅយ៉ាងនោះដែរ។ ព្រះថេរៈតម្កល់ផើងមាសដ៏ធំក្នុងទីដាំមហាពោធិ៍ឲ្យចោះប្រហោងខាងក្រោមឲ្យដាក់ពេញដោយភក់ក្រអូបហើយថ្វាយដល់ព្រះរាជាថាបពិត្រមហារាជសូមព្រះអង្គដាំផ្លែពោធិ៍ទុំនេះ។ព្រះបាទកោសលគិតថាធម្មតារាជសម្បត្តិរមែងមិនឋិតនៅក្នុងដៃរបស់យើងគ្រប់កាលទេយើងគួរឲ្យអនាថបិណ្ឌិកសេដ្ឋីដាំផ្លែពោធិ៍នេះវិញ។ព្រះរាជាក៏ប្រទានផែ្លពោធិ៍ទុំនោះដាក់ក្នុងដៃមហាសេដ្ឋី។អនាថបិណ្ឌិកសេដ្ឋីកកាយភក់ក្រអូបហើយដាក់ចុះក្នុងភក់នោះ។ គ្រាន់​តែ​ផ្លែពោធិ៍ផុតចាកដៃលោកសេដ្ឋីភ្លាមកាលដែលមនុស្សទាំងអស់កំពុងសម្លឹងមើលនោះឯងដើមពោធិ៍ក៏ដុះធំឡើងមានប្រមាណប៉ុនក្បាលនង្គ័លមានកម្ពស់១៥ហត្ថបែកចេញជាមែកសាខា៥មែកប្រវែង១៥ហត្ថគឺក្នុងទិសទាំង៤និងត្រង់ទៅលើ។ដើមពោធិ៍នោះក៏បានជាដើមឈើជាប្រធានក្នុងព្រៃក្នុងខណៈនោះឯងដោយប្រការដូច្នេះ។ ព្រះរាជាឲ្យគេយកឆ្នាំងមាសឆ្នាំងប្រាក់ចំនួន១៨ដាក់ពេញដោយទឹកក្រអូបដែលប្រដាប់ដោយឧប្បលខៀវជាដើមដែលមានប្រវែង១ហត្ថមកដាក់ជុំវិញមហាពោធិ៍ទ្រង់តម្កល់ឆ្នាំងដែលមានទឹកពេញតាមលំដាប់,ឲ្យគេកសាងវេទិកាដែលសម្រេចដោយរតនៈ៧ប្រការ,ឲ្យរោយរាយខ្សាច់ដែលលាយដោយមាស,ឲ្យធ្វើកំពែងព័ទ្ធជុំវិញ,ឲ្យកសាងខ្លោងទ្វារដែលសម្រេចដោយរតនៈ៧ប្រការ,សក្ការៈដ៏ធំកើតឡើងហើយយ៉ាងនេះ។ ព្រះថេរចូលទៅគាល់ព្រះតថាគតទូលថាបពិត្រព្រះអង្គដ៏ចម្រើនសូមព្រះអង្គមេត្តានិមន្តគង់ត្រង់គល់ពោធិ៍ដែលខ្ញុំព្រះអង្គបានដាំហើយចូលសមាបត្តិដែលព្រះអង្គបានចូលត្រង់មហាពោធិ៍ដើម្បីប្រយោជន៍ដល់មហាជន។ព្រះពុទ្ធត្រាស់ថាម្នាលអានន្ទអ្នកនិយាយអ្វីកាលតថាគតគង់ចូលសមាបត្តិដែលតថាគតបានចូលត្រង់គល់មហាពោធិ៍ស្ថានទីដទៃមិនអាចនឹងទ្រទ្រង់បានទេ។ ព្រះអានន្ទទូលថាបពិត្រព្រះអង្គដ៏ចម្រើនសូមព្រះអង្គប្រើប្រាស់គល់ពោធិ៍នេះដោយសេចក្ដីសុខកើតពីសមាបត្តិតាមនិយាមជានិច្ចមនៃភូមិប្បទេសនេះដើម្បីជាប្រយោជន៍ដល់មហាជនចុះ។ព្រះសាស្ដាប្រើប្រាស់ស្ថានទីនោះដោយសេចក្ដីសុខក្នុងសមាបត្តិអស់មួយរាត្រី។ព្រះថេរៈក៏ប្រាប់ដល់ព្រះបាទកោសលជាដើមនិងឲ្យធ្វើបុណ្យឆ្លងដើមពោធិ។ចំណែកដើមពោធិ៍ព្រឹក្សក៏ប្រាកដនាមថាអានន្ទពោធិ៍ព្រោះភាវៈដែលព្រះអានន្ទត្ថេរបានដាំ។ គ្រានោះភិក្ខុទាំងឡាយនិយាយប្រជុំគ្នាក្នុងសាលាធម្មសភាថាម្នាលអាវុសោព្រះអានន្ទកាលព្រះតថាគតគង់ធរមាននៅលោកបានដាំដើមពោធិ៍និងធ្វើការបូជាដ៏ធំឱហ្ន៎!ព្រះថេរៈមានគុណធំណាស់។ព្រះសាស្ដាយាងមកហើយត្រាស់សួរថាម្នាលភិក្ខុទាំងឡាយអម្បាញ់មិញនេះអ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី?កាលពួកភិក្ខុទូលថារឿងនេះទើបព្រះសាស្ដាត្រាស់ថាម្នាលភិក្ខុទាំងឡាយមិនមែនតែកាលឥឡូវនេះទេសូម្បីកាលមុនអានន្ទក៏បានឲ្យមនុស្សក្នុងមហាទ្វីបទាំង៤និងទ្វីបតូចជាបរិវាររបស់ខ្លួនឲ្យនាំគ្រឿងក្រអូបនិងកម្រងផ្កាជាដើមដ៏ច្រើនមកធ្វើបុណ្យឆ្លងដើមពោធិ៍ត្រង់មហាពោធិមណ្ឌលដែរដូច្នេះហើយទ្រង់នាំយកអតីតនិទានមកសម្ដែងថា៖ ក្នុងអតីតកាលព្រះរាជាព្រះនាមកាលិង្គៈសោយរាជសម្បត្តិក្នុងទន្តបុរនគរក្នុងដែនកលិង្គរដ្ឋ។ព្រះរាជានោះមានបុត្រ២ព្រះអង្គគឺមហាកាលិង្គៈនិងចូឡកាលិង្គៈ។ពួកអ្នក​ទាយ​និម្មិតទាំងឡាយព្យាករថាដោយកាលកន្លងទៅនៃបិតាបុត្រច្បងនឹងបានសោយរាជ្យ,ចំណែក​បុត្រប្អូននឹងបួសជាឥសីត្រាច់បិណ្ឌបាត(ចិញ្ចឹមជីវិត)តែបុត្ររបស់ព្រះអង្គនឹងបានជាស្ដេចចក្រពត្តិ។ក្នុងសម័យខាងក្រោយមកកាលបិតាកន្លងផុតទៅបុត្រច្បងបានជាព្រះរាជាចំណែកបុត្រប្អូនបានជាឧបរាជ។ឧបរាជនោះមានមានះដោយអាស្រ័យបុត្រថាបានឮថាបុត្ររបស់យើងនឹងបានជាស្ដេចចក្រពត្តិ។ ព្រះរាជាកាលមិនអាចនឹងអត់ទ្រាំបានទើបបញ្ជាអ្នកប្រព្រឹត្តនូវប្រយោជន៍ម្នាក់ថាអ្នកចូរចាប់ចូឡកាលិង្គៈ។អ្នកប្រព្រឹត្តប្រយោជន៍នោះទៅហើយពោលនឹងចូឡកាលិង្គៈថាបពិត្រព្រះរាជកុមារព្រះរាជាប្រាថ្នាឲ្យចាប់ព្រះអង្គចូរព្រះអង្គរក្សាជីវិតរបស់ខ្លួនចុះ។ចូឡកាលិង្គៈក៏សម្ដែងវត្ថុ៣គឺចិញ្ចៀនជាគ្រឿងសម្គាល់១សំពត់កម្ពលដែលមានសាច់ល្អិត១និងព្រះខ័ន១របស់ខ្លួនដល់អាមាត្យដែលជាអ្នកប្រព្រឹត្តប្រយោជន៍នោះហើយពោលថាដោយវត្ថុជាគ្រឿងសម្គាល់ទាំងនេះលោកចូរប្រគល់រាជ្យដល់បុត្ររបស់យើងដូច្នេះហើយទ្រង់ចូលទៅកាន់ព្រៃកសាងអាស្រមក្នុងទីដែលគួររីករាយមួយបួសជាឥសីសម្រេចការនៅនឹងច្រាំងទន្លេមួយកន្លែង។ ចំណែកក្នុងសាគលនគរដែនមទ្ទរដ្ឋព្រះអគ្គមហេសីរបស់ព្រះបាទមទ្ទៈប្រសូតបានព្រះរាជធីតាមួយព្រះអង្គ។អ្នកទាយនិម្មិតទាំងឡាយព្យាករថាព្រះរាជធីតានេះនឹងត្រាច់បិណ្ឌបាតចិញ្ចឹមជីវិតតែបុត្ររបស់ព្រះនាងនឹងបានជាស្ដេចចក្រពត្តិ។ព្រះរាជាទាំងឡាយក្នុងសកលជម្ពូទ្វីបឮដំណឹងនោះយាងមកឡោមព័ទ្ធសាគលនគរដោយសេចក្ដីប្រាថ្នាតែមួយ។ព្រះបាទមទ្ទរាជគិតថាបើយើងប្រគល់ធីតាឲ្យដល់ព្រះរាជាមួយអង្គព្រះរាជាដ៏សេសនឹងក្រោធខឹងយើងនឹងរក្សាធីតារបស់យើងវិញដូច្នេះទើបទ្រង់នាំធីតានិងមហេសីរត់ទៅដោយភេទមិនមានគេស្គាល់ចូលទៅក្នុងព្រៃកសាងអាស្រមនៅផ្នែកខាងលើអាស្រមរបស់ចូឡកាលិង្គកុមារហើយទ្រង់បួសចិញ្ចឹមជីវិតដោយការស្វែងរកមើមឈើផ្លៃឈើនិងរស់នៅក្នុងទីនោះ។មាតាបិតាគិតថានឹងរក្សាធីតាទើបឲ្យធីតានៅក្នុងអាស្រមហើយខ្លួនឯងទៅស្វែងរកផលាផល។កាលមាតាបិតាទៅបាត់ហើយនាងរាជធីតាកាន់យកផ្កាឈើផ្សេងៗមកធ្វើជារង្វេលផ្កា(យ៉ាងច្រើន)ហាក់បីដូចជាជណ្តើរដែលគេតម្កល់ទុកនៅនឹងច្រាំងទន្លេគង្គា។នៅត្រង់នោះមានដើមស្វាយមួយដើមមានផ្កាល្អព្រះនាងក៏ឡើងលេងលើដើមស្វាយនោះហើយបោះរង្វេលផ្កាទៅក្នុងទឹក។ ថ្ងៃមួយរង្វេលផ្កានោះបានមកទើរជាប់នឹងក្បាលរបស់ចូឡកាលិង្គកុមារដែលកំពុងមុជទឹកទន្លេគង្គា។ចូឡកាលិង្គកុមារសម្លឹងមើលរង្វេលផ្ការួចគិតថារង្វេលផ្កានេះគឺពិតជាស្ត្រីម្នាក់ជាអ្នកធ្វើកម្មនេះគឺក្មេងស្រីធ្វើមិនមែនស្ត្រីចាស់ទេយើងនឹងស្វែងរកឲ្យឃើញគិតហើយទ្រង់ក៏យាងតាមទន្លេគង្គាដែលនៅខាងលើដោយអំណាចកិលេសហើយគង់ក្រោមដើមស្វាយទ្រង់ឮសំឡេងដែលនាងរាជធីតាច្រៀងដោយសំឡេងដ៏ពីរោះទ្រង់យាងទៅកាន់គល់ស្វាយបានឃើញរាជធីតានោះហើយពោលថានែនាងនាងឈ្មោះអ្វី?រាជធីតាពោលថាបពិត្រលោកម្ចាស់ខ្ញុំជាមនុស្សស្រី។ចូឡកាលិង្គកុមារពោលថាបើយ៉ាងនោះនាងចូរចុះមក។រាជធីតាពោលថានែលោកខ្ញុំមិនអាចចុះទេខ្ញុំគឺជាក្សត្រ។ចូឡកាលិង្គកុមារពោលថានែនាងសូម្បីយើងក៏ជាក្សត្រដែរនាងចូរចុះមក។រាជធីតាពោលថានែលោកធម្មតាក្សត្រមិនមែនត្រឹមតែពាក្យនិយាយទេប្រសិនបើលោកជាក្សត្រចូរសម្ដែងខត្តិយ-មាយាមកមើល។គេទាំងពីរនោះក៏សម្ដែងខត្តិយមាយាដល់គ្នានឹងគ្នា។រួចទើបរាជធីតាព្រមចុះ។ ចូឡកាលិង្គៈនិងរាជធីតាទាំងពីរនោះក៏បានប្រព្រឹត្តអជ្ឈាចារ។កាលមាតាបិតាត្រឡប់មក​វិញ​ហើយនាងរាជធីតាប្រាប់ភាពជារាជបុត្ររបស់ចូឡកាលិង្គៈនិងហេតុដែលចូឡកាលិង្គៈ​ចូលក្នុងព្រៃដល់គាត់ទាំងពីរដោយពិស្ដារ។មាតាបិតាទទួលថាល្អហើយក៏លើកធីតាឲ្យដល់ចូឡកាលិង្គៈនោះ។ដោយការនៅរួមរស់ដោយសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរនោះរាជធីតាក៏មានបុត្រ,កន្លងទៅ១០ខែព្រះនាងប្រសូតបានព្រះឱរសមួយដែលដល់ព្រមដោយបុញ្ញលក្ខណៈ,មាតាបិតាព្រះអយ្យកោអយ្យកាដាក់ព្រះនាមថាកាលិង្គៈ។កាលិង្គ​កុមារកាលចម្រើនវ័យធំហើយបានសិក្សាចេះសព្វមុខវិជ្ជាក្នុងសំណាក់បិតានិងព្រះអយ្យកោ។ គ្រាមួយបិតារបស់កាលិង្គកុមារដឹងភាពដែលបងប្រុសសោយទិវង្គតដោយអំណាចការប្រកប​ផ្កាយនក្ខត្តឫក្សក៏ពោលថា“នែបុត្រអ្នកកុំនៅក្នុងព្រៃឡើយមហាកាលិង្គៈជាសម្ដេច​អ៊ំរបស់អ្នកសោយទិវង្គតហើយអ្នកចូរទៅកាន់នគរទន្តបុរៈហើយទទួលរាជសម្បត្តិទាំងអស់ដែលជារបស់ត្រកូលចុះ”ប្រាប់រួចក៏ឲ្យចិញ្ចៀនសំពត់កម្ពលនិងព្រះខ័នដែលខ្លួននាំ​មកហើយបញ្ជូនទៅដោយពោលថានែបុត្រនៅនគរទន្តបុរៈមានអាមាត្យជាអ្នកប្រព្រឹត្តប្រយោជន៍ម្នាក់នៅផ្លូវឯណោះអ្នកចូរចុះកណ្ដាលទីដេកក្នុងផ្ទះរួចសម្ដែងរតនៈទាំង៣នេះប្រាប់ភាពជាបុត្ររបស់បិតាដល់អាមាត្យនោះចុះអាមាត្យនោះនឹងញ៉ាំងអ្នកឲ្យតាំងនៅក្នុងរាជសម្បត្តិ។ កាលិង្គកុមារថ្វាយបង្គំលាមាតាបិតានិងព្រះអយ្យកោអយ្យការួចទ្រង់យាងទៅតាមអាកាសដោយបុញ្ញឫទ្ធិទៅចុះលើខ្នងទីដេករបស់អាមាត្យកាលអាមាត្តសួរថា“អ្នកជាអ្នកណា?”កាលិង្គកុមារក៏ប្រាប់ថា“ខ្ញុំជាបុត្ររបស់ចូឡកាលិង្គៈ”ហើយសម្ដែងរតនៈទាំង៣។អាមាត្យនោះឲ្យគេប្រាប់ដល់រាជបរិស័ទ។ពួកអាមាត្យឲ្យគេតាក់តែងនគរនិងឲ្យលើកស្វេតច្ឆត្រថ្វាយដល់កាលិង្គកុមារ។ គ្រានោះបុរោហិតឈ្មោះកាលិង្គភារទ្វាជៈប្រាប់ចក្កវត្តិវត្តទាំង១០(កុសលកម្មបថ១០)ដល់ព្រះបាទកាលិង្គរាជ។ព្រះបាទកាលិង្គរាជធ្វើចក្កវត្តិវត្តនោះឲ្យពេញបរិបូណ៌។ពេលនោះក្នុងថ្ងៃឧបោសថទី១៥ចក្ករតនៈមកអំពីស្រះចក្កៈ,ហត្ថិរតនៈមកអំពីត្រកូលដំរីឧបោសថ,អស្សរតនៈមកអំពីត្រកូលវលាហកៈ,មណិរតនៈមកអំពីភ្នំវេបុល្ល,និងឥត្ថិរតនៈគហបតិរតនៈបរិណាយករតនៈក៏កើតឡើងដល់ព្រះបាទកាលិង្គៈនោះ។ព្រះបាទកាលិង្គៈកាន់យករាជសម្បត្តិក្នុងផ្ទៃចក្កវាឡទាំងអស់។ ថ្ងៃមួយព្រះអង្គឡោមព័ទ្ធដោយបរិស័ទចំនួន៣៦យោជន៍ស្ដេចឡើងកាន់យានដំរីដែលមានសម្បុរសសុទ្ធហាក់បីដូចជាកំពូលភ្នំកីលាសយាងទៅកាន់សំណាក់មាតាបិតាដោយដំណើរដ៏មានសិរីយ៉ាងធំ។(ពេលធ្វើដំណើរទៅដល់)ស្ថានទីមហាពោធិមណ្ឌលជាផ្ចិតផែនដីដែលជាជយបល្ល័ង្ករបស់ព្រះពុទ្ធគ្រប់ព្រះអង្គដំរីមិនអាចនឹងហោះទៅខាងលើទីនោះបានឡើយ។ព្រះរាជាដេញដំរីរឿយៗ,ដំរីនោះក៏នៅតែមិនអាចទៅដដែល។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះទើបត្រាស់គាថាទី១ថា រាជាកាលិង្គោចក្កវត្តិ,ធម្មេនបថវិមនុសាសំ; អគមាពោធិសមីបំ,នាគេនមហានុភាវេន។ ព្រះបាទកាលិង្គជាស្តេចចក្រពត្តិគ្រប់គ្រងមនុស្សលើផែនដីដោយធម៌សេ្តចបានមកដល់ទីជិតពោធិព្រឹក្សដោយដំរីមានអានុភាពធំ។ លំដាប់នោះបុរោហិតដែលទៅជាមួយព្រះរាជាបានគិតថាឈ្មោះថាគ្រឿងរារាំងក្នុងអាកាសរមែងមិនមាន,ព្រោះហេតុអ្វីព្រះរាជាមិនអាចបញ្ជាដំរីឲ្យទៅបាន,យើងនឹងពិនិត្យមើលគិតដូច្នេះហើយក៏ចុះចាកអាកាសហើយបានឃើញភូមិភាគដែលជាផ្ចិតផែនដីជាជយបល្ល័ង្ករបស់ព្រះពុទ្ធគ្រប់ព្រះអង្គ។បានឮមកថាក្នុងពេលនោះឈ្មោះថាស្មៅសូម្បីត្រឹមតែប៉ុន​សក់​និងពុកមាត់រមែងមិនមានក្នុងស្ថានទីដែលមានទំហំប្រមាណ៨ករីសៈមាន​តែ​វាល​ខ្សាច់រោយរាយបាចមានពណ៌ដូចផែនប្រាក់,ស្មៅវល្លិនិងដើមឈើនៅជុំវិញទីនោះដុះជាទក្ខិណាវដ្ដវិលប្រទក្សិណពោធិមណ្ឌលនិងតាំងនៅដោយមានមុខបែរទៅរកពោធិមណ្ឌល។ ព្រាហ្មណ៍សម្លឹងមើលភូមិភាគនោះហើយគិតថា“ស្ថានទីនេះជាទីកម្ចាត់កិលេសទាំងពួងរបស់ព្រះពុទ្ធគ្រប់ព្រះអង្គសូម្បីសក្កទេវរាជជាដើមក៏មិនអាចនៅលើទីនេះបានដែរ”គិតរួចទើបទៅកាន់សំណាក់ព្រះបាទកាលិង្គៈហើយពោលសរសើរពោធិមណ្ឌលនិងទូលព្រះរាជាថាសូមព្រះអង្គយាងចុះ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះទើបត្រាស់គាថាទាំងនេះថា កាលិង្គោភារទ្វាជោច,រាជានំកាលិង្គំសមណកោលញ្ញំ; ចក្កំវត្តយតោបរិគ្គហេត្វា,បញ្ជលីឥទមវោច។ ភារទ្វាជព្រាហ្មណ៍បុរោហិតនៅក្នុងដែនកាលិង្គលើកកម្បង់អញ្ជលីចំពោះព្រះរាជាចក្រពត្តិដែលទ្រង់ប្រសូតចាកត្រកូលសមណៈព្រះនាមចុល្លកាលិង្គក្រាបទូលពាក្យនេះថា បច្ចោរោហមហារាជ,ភូមិភាគោយថាសមណុគ្គតោ; ឥធអនធិវរាពុទ្ធា,អភិសម្ពុទ្ធាវិរោចន្តិ។ បពិត្រមហារាជសូមព្រះអង្គសេ្តចចុះមកចំណែកនៃផែនដីនេះជាប្រទេសដែលសមណៈសរសើរហើយព្រះពុទ្ធទាំងឡាយមានគុណថ្លឹងមិនបានតែងត្រាស់ដឹងហើយរុងរឿងក្នុងទីនេះ។ បទក្ខិណតោអាវដ្ដា,តិណលតាអស្មិំភូមិភាគស្មិំ; បថវិយានាភិយំមណ្ឌោ,ឥតិនោសុតំមន្តេមហារាជ។ បពិត្រមហារាជតាមដែលខ្ញុំព្រះអង្គឮមកថាស្មៅនិងវល្លិទាំងឡាយក្នុងចំណែកនៃផែនដីនេះវិលកួចទៅខាងស្តាំនេះជាផ្ចិតនៃផែនដី។ សាគរបរិយន្តាយ,មេទិនិយាសព្ពភូតធរណិយា; បថវិយាអយំមណ្ឌោ,ឱរោហិត្វានមោករោហិ។ ផ្ចិតនៃផែនដីនេះដែលមានសមុទ្រសាគរជាទីបំផុតជាទីទ្រទ្រង់នូវសត្វទាំងពួងសូមព្រះអង្គសេ្តចចុះមកធ្វើនមស្ការ។ យេតេភវន្តិនាគាច,អភិជាតាចកុញ្ជរា; ឯត្តាវតាបទេសំតេ,នាគានេវមុបយន្តិ។ ពួកដំរីណាដែលកើតក្នុងឧបោសថត្រកូលជាដំរីប្រសើរដំរីទាំងនោះរមែងមិនហ៊ានចូលទៅកាន់ប្រទេសមានប្រមាណប៉ុណ្ណោះទេ។ អភិជាតោនាគោកាមំ,បេសេហិកុញ្ជរំទន្តិំ; ឯត្តាវតាបទេសោ,សក្កានាគេនមុបគន្តុំ។ ដំរីកើតក្នុងឧបោសថត្រកូលក៏ពិតហើយតែថាប្រទេសប៉ុណ្ណេះនេះដំរីនុ៎ះមិនហ៊ានចូលទៅជិតទេសូមព្រះអង្គយកកង្វេរពេជ្រ(កាប់)បញ្ជូនដំរីដ៏ប្រសើរដែលគេបានបង្វឹកហើយ(ឲ្យចូលទៅលមើល)។ តំសុត្វារាជាកាលិង្គោ,វេយ្យញ្ជនិកវចោនិសាមេត្វា; សម្បេសេសិនាគំញស្សាម,មយំយថិមស្សិទំវចនំ។ ព្រះបាទកាលិង្គទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណ៍បុរោហិតនោះហើយទ្រង់ពិចារណាតាមពាក្យបុរោហិតជាអ្នកមើលលក្ខណៈទើបបង្ខំដំរីប្រសើរដែលកើតក្នុងឧបោសថត្រកូលដោយគិតថាយើងនឹងបរ(ដំរី)ចូលទៅតាមពាក្យបុរោហិតនេះលមើល។ សម្បេសិតោចរញ្ញា,នាគោកោញ្ចោវអភិនទិត្វាន; បដិសក្កិត្វានិសីទិ,គរុំវភារំអសហមានោ។ ឯដំរីដែលស្តេចបរចូលទៅក៏មិនអាចទទួលភារៈដ៏ធ្ងន់បានហើយស្រែកដូចជាសត្វក្រៀលថយក្រោយអង្គុយ(លើអាកាស)។ ដំរីដែលព្រះរាជាកាប់ដោយកង្វេរពេជ្ររឿយៗកាលមិនអាចនឹងអត់ទ្រាំទុក្ខវេទនាក៏បានធ្វើកាលកិរិយា។ចំណែកព្រះរាជាមិនដឹងថាដំរីស្លាប់ទ្រង់នៅតែគង់លើខ្នងដំរី។ កាលិង្គភារទ្វាជៈទូលថាបពិត្រមហារាជដំរីរបស់ព្រះអង្គរលត់(ជីវិត)ហើយសូមទ្រង់យាងកាន់ដំរីដទៃ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះទើបត្រាស់គាថាទី១០ថា កាលិង្គភារទ្វាជោ,នាគំខីណាយុកំវិទិត្វាន; រាជានំកាលិង្គំ,តរមានោអជ្ឈភាសិត្ថ; អញ្ញំសង្កមនាគំ,នាគោខីណាយុកោមហារាជ។ ភារទ្វាជព្រាហ្មណ៍ក្នុងដែនកាលិង្គដឹងថាដំរីនោះអស់អាយុហើយក៏ប្រញាប់ក្រាបទូលព្រះបាទកាលិង្គថាបពិត្រមហារាជសូមព្រះអង្គគង់ដំរីដទៃវិញព្រោះដំរីនេះអស់អាយុហើយ។ ដោយកម្លាំងបុញ្ញឫទ្ធិរបស់ព្រះរាជាដំរីដ៏ប្រសើរអំពីត្រកូលឧបោសថក៏បានមក។ព្រះរាជាគង់លើខ្នងដំរីនោះ។ខណៈនោះដំរីដែលស្លាប់ក៏ធ្លាក់ចុះលើផែនដី។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះទើបត្រាស់គាថាមួយទៀតថា តំសុត្វាកាលិង្គោ,តរមានោសង្កមីនាគំ; សង្កន្តេវរញ្ញេនាគោ,តត្ថេវបតិភុម្យា; វេយ្យញ្ជនិកវចោ,យថាតថាអហុនាគោ។ ព្រះបាទកាលិង្គបានឮពាក្យនោះហើយក៏ទ្រង់ប្រញាប់ទៅកាន់ដំរី(ដទៃ)កាលបើសេ្តចទ្រង់ឈានផុតទៅហើយដំរីក៏ដួលធា្លក់មកលើផែនដីក្នុងទីនោះឯងពាក្យព្រាហ្មណ៍បុរោហិតអ្នកទាយលក្ខណៈយ៉ាងណាដំរីក៏យ៉ាងនោះ។ ព្រះរាជាយាងចុះពីអាកាសសម្លឹងមើលពោធិមណ្ឌលឃើញបាដិហារ្យកាលនឹងសរសើរភារទ្វាជព្រាហ្មណ៍ទើបត្រាស់ថា កាលិង្គោរាជាកាលិង្គំ,ព្រាហ្មណំឯតទវោច; ត្វមេវអសិសម្ពុទ្ធោ,សព្ពញ្ញូសព្ពទស្សាវិ។ ព្រះបាទកាលិង្គមានព្រះរាជឱង្ការនេះនឹងកាលិង្គភារទ្វាជព្រាហ្មណ៍ថាអ្នកឯងជាមនុស្សចេះដឹងដោយប្រពៃជាសព្វញ្ញូឃើញការសព្វគ្រប់។ ព្រាហ្មណ៍មិនទទួលពាក្យសរសើរនោះតាំងខ្លួនក្នុងឋានៈទាបពោលសរសើលើកតម្កើងតែព្រះពុទ្ធប៉ុណ្ណោះ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះទើបត្រាស់គាថាទាំងនេះថា តំអនធិវាសេន្តោកាលិង្គ,ព្រាហ្មណោឥទមវោច; វេយ្យញ្ជនិកាហិមយំ,ពុទ្ធាសព្ពញ្ញុនោមហារាជ។ កាលិង្គភារទ្វាជព្រាហ្មណ៍មិនទទួលការសរសើរនោះក៏ក្រាបបង្គំទូលដូច្នេះថាបពិត្រមហារាជទូលព្រះបង្គំជាខ្ញុំគ្រាន់តែជាអ្នកទាយលក្ខណៈព្រះពុទ្ធទាំងឡាយទើបព្រះអង្គជាសព្វញ្ញូ។ សព្ពញ្ញូសព្ពវិទូច,ពុទ្ធានលក្ខណេនជានន្តិ; អាគមពលសាហិមយំ,ពុទ្ធាសព្ពំបជានន្តិ។ ព្រះពុទ្ធទាំងឡាយព្រះអង្គដឹងសព្វជ្រាបសព្វតែងដឹងដោយលក្ខណៈចំណែកយើងខ្ញុំ(ចេះដឹង)ដោយសាកម្លាំងសិល្បសាស្រ្តព្រះពុទ្ធទាំងឡាយទើបព្រះអង្គទ្រង់ជា្របសព្វ។ ព្រះរាជាស្ដាប់ពុទ្ធគុណហើយទ្រង់មានព្រះទ័យរីករាយសោមនស្សឲ្យមនុស្សដែលនៅក្នុងចក្កវាឡទាំងអស់នាំគ្រឿងក្រអូបនិងកម្រងផ្កាយ៉ាងច្រើនទ្រង់គង់នៅទីនោះធ្វើការបូជាមហាពោធិមណ្ឌលអស់៧ថ្ងៃ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះទើបត្រាស់គាថាទាំងនេះថា មហយិត្វាសម្ពោធិំ,នានាតុរិយេហិវជ្ជមានេហិ; មាលាវិលេបនំអភិហរិត្វា,អថរាជាមនុបាយាសិ។ ព្រះបាទកាលិង្គជ្រះថា្លនឹងពោធិមណ្ឌលហើយនាំយកផ្កាកម្រងនិងគ្រឿងក្រអូបគ្រឿងលាបព្រមទាំងតូរ្យតន្ត្រីទាំងឡាយផ្សេងៗទ្រង់ឲ្យធ្វើកំពែងព័ទ្ធជុំវិញហើយទើបទ្រង់យាងចេញទៅ។ សដ្ឋិវាហសហស្សានិ,បុប្ផានំសន្និបាតយិ; បូជេសិរាជាកាលិង្គោ,ពោធិមណ្ឌមនុត្តរំ។ ព្រះបាទកាលិង្គបានឲ្យរាជបុរសបេះផ្កាឈើទាំងឡាយចំនួនប្រាំមួយហ្មឺនរទេះមកបូជាកន្លែងដាំពោធិព្រឹក្សដ៏ប្រសើរបំផុត(នោះ)។ ព្រះបាទកាលិង្គឲ្យគេដាំសសរមាសដែលមានកម្ពស់១៨ហត្ថក្នុងស្ថានទីមហាពោធិមណ្ឌលនិងឲ្យកសាងវេទិកាដែលធ្វើដោយរតនៈ៧ប្រការ,ឲ្យរោយរាយខ្សាច់ដែលលាយដោយរតនៈនិងឲ្យកសាងកំពែងព័ទ្ធជុំវិញ,ឲ្យកសាងខ្លោងទ្វារដែលធ្វើដោយរតនៈ៧ប្រការ,ឲ្យរួបរួមផ្កាឈើ៦ម៉ឺនរទេះរាល់ៗថ្ងៃ,ទ្រង់បូជាពោធិមណ្ឌលយ៉ាងនេះ។ចំណែកក្នុងព្រះបាលីមានមកត្រឹមតែឲ្យរាជបុរសបេះផ្កាឈើទាំងឡាយចំនួនប្រាំមួយហ្មឺនរទេះ។ ព្រះបាទកាលិង្គចក្កពត្រាធិរាជទ្រង់ធ្វើការបូជាមហាពោធិមណ្ឌលយ៉ាងនេះហើយស្ដេចនាំព្រះមាតាបិតាព្រះអយ្យកោអយ្យកាទៅកាន់នគរទន្តបុរៈហើយទ្រង់ធ្វើបុណ្យមានឲ្យទានជាដើមរួចស្ដេចបានកើតក្នុងឋានតាវត្តិង្ស។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយមិនមែនតែកាលឥឡូវនេះទេសូម្បីកាលមុនអានន្ទក៏ធ្វើការបូជាពោធិមណ្ឌលដែររួចហើយទ្រង់ប្រជុំជាតកថាតទាមាណវកកាលិង្គោអានន្ទោអហោសិព្រះបាទកាលិង្គៈកំលោះក្នុងកាលនោះបានមកជាអានន្ទកាលិង្គភារទ្វាជោបនអហមេវអហោសិំចំណែកកាលិង្គភារទ្វាជៈគឺតថាគតនេះឯង។កាលិង្គពោធិជាតកចប់៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយ ជាតកតេរសកនិបាតបិដកលេខ៥៩ទំព័រ២៨១) ថ្ងៃពុធ១២កើតខែពិសាខឆ្នាំកុរឯកស័កច.ស.១៣៨១ម.ស.១៩៤១ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ខែឧសភាគ.ស.២០១៩ ដោយសដវថ ដោយ៥០០០ឆ្នាំ
    Public date : 05, Mar 2024 (4,482 Read)
    កិំឆន្ទជាតក (ពោលអំពីផលឧបោសថកន្លះថ្ងៃ) ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធឧបោសថកម្មបានត្រាស់ព្រះធម្មទេសនា​នេះមានពាក្យថាកិំឆន្ទោកិមធិប្បាយោដូច្នេះជាដើម។ ថ្ងៃមួយព្រះសាស្ដាត្រាស់សួរឧបាសកឧបាសិកាទាំងឡាយជាច្រើនដែលជាអ្នករក្សាឧបោសថមកដើម្បីស្ដាប់ធម៌អង្គុយក្នុងធម្មសភាថាម្នាលឧបាសកឧបាសិកាទាំងឡាយអ្នក​ទាំងឡាយជាអ្នកប្រកបដោយឧបោសថឬ?កាលឧបាសកឧបាសិកាទាំងឡាយនោះ​ទូល​ថាពិតមែនហើយព្រះអង្គ។ព្រះមានព្រះភាគត្រាស់ថាឧបោសថដែលអ្នកទាំងឡាយបាន​ធ្វើដោយរក្សានេះល្អប្រពៃហើយសូម្បីបោរាណជនទាំងឡាយបានទទួលយសដ៏ធំក៏​ដោយ​ផលនៃឧបោសថកម្មកន្លះថ្ងៃដែរ។កាលឧបាសកឧបាសិកាទាំងឡាយទូលសូមអារាធនា​ហើយព្រះសាស្ដានាំអតីតនិទានមកថា៖ ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិដោយធម៌ក្នុងនគរពារាណសីព្រះរាជានោះមានសទ្ធាជាអ្នកមិនប្រមាទក្នុងទានសីលនិងឧបោសថកម្ម។ព្រះរាជាញ៉ាំង​ជនដ៏សេសមានអាមាត្យទាំងឡាយជាដើមឲ្យសមាទាននូវកុសលមានទានជាដើម។ចំណែក​បុរោហិតរបស់ព្រះអង្គជាអ្នកប្រព្រឹត្តស៊ីសាច់ខ្នងរបស់អ្នកដទៃជាអ្នកស៊ីសំណូកជាអ្នកវិនិច្ឆ័យក្ដីកោង។ក្នុងថ្ងៃឧបោសថមួយព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំងឡាយមកហើយទ្រង់ត្រាស់ថាអ្នកទាំងឡាយចូររក្សាឧបោសថ។បុរោហិតនោះមិនបានសមាទានឧបោសថឡើយ។គ្រានោះកាលព្រះរាជាកំពុងសួរពួកអាមាត្យថាអ្នកទាំងឡាយរក្សាឧបោសថ​ហើយឬ?ទើបត្រាស់សួរបុរោហិតនោះដែលទទួលសំណូកនិងកាត់ក្ដីកោងក្នុងពេលថ្ងៃដែលមកកាន់ទីគាល់ថាលោកអាចារ្យរក្សាឧបោសថហើយឬ។បុរោហិតនោះធ្វើមុសាវាទថាទូលព្រះបង្គំរក្សាហើយរួចទើបចុះពីប្រាសាទ។ លំដាប់នោះអាមាត្យម្នាក់ចោទបុរោហិតនោះថាលោកមិនបានរក្សាឧបោសថមិនមែនឬ។បុរោហិតនិយាយកែថាខ្ញុំបរិភោគអាហារតែក្នុងកាលប៉ុណ្ណោះពេលទៅដល់ផ្ទះខ្ពុរមាត់ហើយអធិដ្ឋានឧបោសថខ្ញុំនឹងមិនបរិភោគអាហារក្នុងល្ងាចទេនឹងរក្សាសីលអស់រាត្រីដោយអាការយ៉ាងនេះឧបោសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ។អាមាត្យម្នាក់នោះពោលថាល្អគ្រាន់លោកអាចារ្យ។បុរោហិតនោះទៅដល់ផ្ទះហើយក៏បានធ្វើយ៉ាងនោះ។ថ្ងៃមួយកាលបុរោហិតនោះអង្គុយវិនិច្ឆ័យក្ដីក្នុងសាលាវិនិច្ឆ័យមានស្ត្រីអ្នកមានសីលម្នាក់មកស្ដាប់ការកាត់ក្ដីនាងមិនបានឱកាសដើម្បីនឹងទៅផ្ទះទើបគិតថាយើងនឹងមិនកន្លងនូវឧបោសថកម្មឡើយដូច្នេះហើយកាលដែលវេលាចូលទៅកាន់ទីជិតផុតហើយក៏ប្រារព្ធដើម្បីនឹងខ្ពុរមាត់។ក្នុងខណៈនោះមានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរោហិត។បុរោហិតនោះដឹងភាពជាអ្នករក្សាឧបោសថរបស់ស្ត្រីនោះក៏ឲ្យដល់នាងដោយពោលថានាងចូរបរិភោគចំណិតស្វាយទុំនេះហើយចូររក្សាឧបោសថចុះ។ស្ត្រីនោះក៏បានធ្វើយ៉ាងនោះ។កុសលកម្មរបស់ព្រាហ្មណ៍បុរោហិតមានត្រឹមតែប៉ុណ្ណេះឯង។ ចំណេរកាលតមកបុរោហិតនោះធ្វើកាលកិរិយាបានទៅកើតលើអលង្កតសិរិសយនៈក្នុងវិមានមាសលើភូមិភាគដែលដល់ព្រមដោយសោភ័ណភាពក្នុងព្រៃស្វាយដែលគួររីករាយដែលមានប្រមាណ៣យោជន៍នៅនឹងច្រាំងកោសិកិគង្គានទីក្នុងហិមវន្តប្រទេសហាក់ដូចជាទើបភ្ញាក់ពីដេកមានរូបដ៏ស្រស់ស្អាតមានទេវកញ្ញា១៦០០០ប្រដាប់ដែលដោយគ្រឿងអលង្ការជាបរិវារ។ទេវបុត្រនោះបានសោយសិរីសម្បត្តិនោះតែក្នុងពេលរាត្រីប៉ុណ្ណោះ។ពិតមែនហើយទេវបុត្រនោះបានសោយវិបាកដូចគ្នានឹងកម្មដែលខ្លួនបានធ្វើដោយភាពជាវេមានិកប្រេតព្រោះហេតុនោះកាលអរុណរះឡើងទេវបុត្រចូលទៅកាន់អម្ពវ័នក្នុងខណៈដែលចូលទៅនោះឯងអត្តភាពជាទិព្វក៏អន្តរធានបាត់ទៅអត្តភាពដែលមានប្រមាណប៉ុនដើមត្នោតកម្ពស់៨០ហត្ថកើតឡើងសរីរៈទាំងអស់ឆេះឡើងហាក់ដូចជាដើមចារដែលមានផ្ការីកស្គុះស្គាយ។ក្នុងដៃទាំងពីរម្រាមដៃនីមួយៗមានក្រចកធំប្រមាណប៉ុនចបកាប់អាធំ។ទេវបុត្រយកក្រចកនោះខ្វារហែកសាច់ខ្នងខ្លួនឯងមកបរិភោគកាលដល់នូវទុក្ខទេវនាទើបស្រែកយំខ្លាំងៗសោយសេចក្ដីទុក្ខយ៉ាងនេះ។ កាលព្រះអាទិត្យអស្ដង្គតទៅសរីរៈនោះក៏អន្តរធានទៅសរីរៈជាទិព្វបានកើតឡើងមានស្ត្រីរបាំជាទិព្វដែលប្រដាប់ដោយគ្រឿងអលង្ការកាន់គ្រឿងតន្ត្រីផ្សេងៗមកចោមរោម។ទេវបុត្រនោះកាលនឹងសោយមហាសម្បត្តិក៏ឡើងកាន់ប្រាសាទជាទិព្វក្នុងអម្ពវ័នដែលជាទីគួររីករាយ។វេមានិកប្រេតនោះបានអម្ពវ័នដែលមានទំហំ៣យោជន៍នេះដោយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបោសថ,ចំណែកការខ្វេះហែកសាច់ខ្នងមកបរិភោគនេះដោយផលនៃការទទួលសំណូកនិងកាត់ក្ដីកោង,ការបានសោយទិព្វសម្បត្តិក្នុងពេលរាត្រីនិងមានស្ត្រីរបាំ១៦០០០ចោមរោមបម្រើនេះដោយផលនៃឧបោសថកន្លះថ្ងៃ។ ក្នុងកាលនោះព្រះរាជាពារាណសីឃើញទោសក្នុងកាមទាំងឡាយហើយបួសជាឥសីសាងបណ្ណសាលាលើភូមិភាគជាទីរីករាយនៅចំណែកខាងក្រោមទន្លេគង្គាញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយឧញ្ឆាចរិយា(ការត្រាច់បិណ្ឌបាតចិញ្ចឹមជីវិត)។ថ្ងៃមួយផ្លែស្វាយទុំប៉ុនក្អមអាធំដែលនៅក្នុងព្រៃស្វាយនោះធ្លាក់ចុះទន្លេគង្គាហើយហូរអណ្ដែតតាមខ្សែទឹកមកដល់ទីខាងមុខកំពង់ជាទីបរិភោគរបស់តាបសនោះ។តាបសកាលជម្រះមុខបានឃើញស្វាយកំពុងអណ្ដែតមកនៅកណ្ដាលទន្លេហើយចុះទៅក្នុងទឹកកាន់យកស្វាយនោះនាំមកអាស្រមរក្សាទុកក្នុងផ្ទះភ្លើងយកកាំបិតមកពុះហើយបរិភោគមួយចម្អែតចំណែកដែលនៅសល់យកស្លឹកចេកមកគ្របទុកបន្តបន្ទាប់មកតាបសឆាន់ផ្លែស្វាយនោះរាល់ៗថ្ងៃរឿយៗរហូតទាល់តែអស់។ កាលផ្លែស្វាយនោះអស់ហើយតាបសមិនអាចនឹងបរិភោគផលាផលដទៃព្រោះជាប់ជំពាក់រសតណ្ហាទើបគិតថាយើងនឹងបរិភោគផ្លៃស្វាយទុំនោះដូច្នេះទើបទៅកាន់ច្រាំងទន្លេកាលសម្លឹងមើលទន្លេធ្វើសេចក្ដីសន្និដ្ឋានថាបើមិនបានផ្លែស្វាយយើងនឹងមិនក្រោកយ៉ាងនេះហើយអង្គុយនៅទីនោះឯង។តាបសនោះជាអ្នកមិនមានអាហារក្នុងទីនោះសូម្បីអស់១ថ្ងៃ២ថ្ងៃ៣ថ្ងៃ៤ថ្ងៃ៥ថ្ងៃ៦ថ្ងៃរហូតរាងកាយរីងស្ងួតហួតហែងក្រៀមក្រោះដោយខ្យល់និងកម្ដៅអង្គុយសម្លឹងរកមើលផ្លែស្វាយប៉ុណ្ណោះ។លំដាប់នោះក្នុងថ្ងៃទី៧នទីទេវតាកាលពិចារណាបានដឹងហេតុនោះហើយគិតថាតាបសនេះជាអ្នកលុះក្នុងអំណាចតណ្ហាមិនបរិភោគអាហារអស់៧ថ្ងៃមកអង្គុយសម្លឹងមើលទន្លេគង្គាកាលដែលយើងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះរមែងមិនគួរកាលតាបសនេះមិនបានផ្លែស្វាយគេនឹងស្លាប់ចឹងយើងនឹងឲ្យដល់គេដូច្នេះទើបមកហើយឋិតនៅលើអាកាសខាងលើទន្លេគង្គាកាលចរចាមួយអន្លើដោយតាបសនោះទើបពោលគាថាទី១ថា កិំឆន្ទោកិមធិប្បាយោ,ឯកោសម្មសិឃម្មនិ; កិំបត្ថយានោកិំឯសំ,កេនអត្ថេនព្រាហ្មណ។ បពិត្រព្រាហ្មណ៍លោកពេញចិត្តនឹងអ្វីប៉ុនប៉ងអ្វីប្រាថ្នាអ្វីស្វែងរកអ្វីទើបអង្គុយម្នាក់ឯងក្នុងរដូវក្តៅដោយប្រយោជន៍អ្វី។ នាងទេពធីតាហៅតាបសនេះថាព្រាហ្មណ៍ព្រោះលោកបួសហើយអធិប្បាយថាម្នាលព្រាហ្មណ៍លោកប្រាថ្នាអ្វីគិតដល់អ្វីចង់បានអ្វីស្វែងរកអ្វីត្រូវការអ្វីលោកទើបមកអង្គុយសម្លឹងមើលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ។ តាបសស្ដាប់ពាក្យនោះហើយក៏ពោល៩គាថាថា យថាមហាវារិធរោ,កុម្ភោសុបរិណាហវា; តថូបមំអម្ពបក្កំ,វណ្ណគន្ធរសុត្តមំ។ ក្អមដាក់នូវទឹកដ៏ធំមានទ្រង់ទ្រាយស្អាតបាតមានឧបមាយ៉ាងណាផ្លែស្វាយទុំដ៏ឧត្តមដោយពណ៌និងក្លិននិងរសក៏មានឧបមេយ្យយ៉ាងនោះ។ តំវុយ្ហមានំសោតេន,ទិស្វានាមលមជ្ឈិមេ; បាណីភិនំគហេត្វាន,អគ្យាយតនមាហរិំ។ ម្នាលនាងមានអវយៈត្រង់កណ្តាល(ចង្កេះ)មិនមានមន្ទិលអាត្មាបានឃើញផ្លែស្វាយនោះអណ្តែតតាមខ្សែទឹកក៏ចាប់ផ្លែស្វាយនោះដោយដៃទាំងពីរហើយនាំយកទៅកាន់រោងបូជាភ្លើង។ តតោកទលិបត្តេសុ,និក្ខិបិត្វាសយំអហំ; សត្ថេននំវិកប្បេត្វា,ខុប្បិបាសំអហាសិមេ។ លំដាប់នោះអាត្មាបានដាក់ផ្លែស្វាយលើស្លឹកចេកទាំងឡាយដោយខ្លួនឯងចិតនូវផ្លែស្វាយនោះដោយកាំបិតហើយ(ឆាន់)ផ្លែស្វាយនោះនាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន។ សោហំអបេតទរថោ,ព្យន្តីភូតោទុខក្ខមោ; អស្សាទំនាធិគច្ឆាមិ,ផលេស្វញ្ញេសុកេសុចិ។ អាត្មានោះប្រាសចាកសេចក្តីក្រវល់ក្រវាយលុះផ្លែស្វាយអស់ហើយក៏អត់ទ្រាំបានដោយលំបាកមិនបានសេចក្តីត្រេកអរក្នុងផ្លែឈើទាំងឡាយឯទៀតណាមួយ។ សោសេត្វានូនមរណំ,តំមមំអាវហិស្សតិ; អម្ពំយស្សផលំសាទុ,មធុរគ្គំមនោរមំ; យមុទ្ធរិំវុយ្ហមានំ,ឧទធិស្មាមហណ្ណវេ។ ផ្លែស្វាយនោះនឹងនាំមកនូវសេចក្តីស្លាប់ដល់អាត្មាដោយពិតព្រោះរីងស្គមព្រោះផ្លែស្វាយមានរសឆ្ងាញ់មានរសផ្អែមលើសលប់ជាទីពេញចិត្ត។ អក្ខាតំតេមយាសព្ពំ,យស្មាឧបវសាមហំ; រម្មំបតិនិសិន្នោស្មិ,បុថុលោមាយុតាបុថុ។ អាត្មាបានស្រង់ផ្លែស្វាយដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹងអាត្មានៅ(ដោយសេចក្តីស្រេកឃ្លាន)ព្រោះហេតុណាហេតុនោះទាំងអស់អាត្មាបានប្រាប់ដល់នាង។ ត្វញ្ចខោមេវអក្ខាហិ,អត្តានមបលាយិនិ; កាវាត្វមសិកល្យាណិ,កិស្សវាត្វំសុមជ្ឈិមេ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយស្ទឹងនេះធំទូលាយប្រកបដោយត្រីនាងកុំអាលរត់ទៅចូរប្រាប់ខ្លួននោះដល់អាត្មាសិន។ រុប្បបដ្ដបលិមដ្ឋីវ,ព្យគ្ឃីវគិរិសានុជា; យាសន្តិនារិយោទេវេសុ,ទេវានំបរិចារិកា។ ម្នាលនាងកល្យាណីនាងជាអ្វីម្នាលនាងមានអវយវៈត្រង់កណ្តាល(ចង្កេះ)ដ៏ល្អនាងមានរូបដូចកតម្បារមាសដ៏រលីង(មានដំណើរ)ដូចជាកូនខ្លាដែលកើតក្នុងញកភ្នំ(មកក្នុងទីនេះ)ដើម្បីអ្វី។ យាចមនុស្សលោកស្មិំ,រូបេនាន្វាគតិត្ថិយោ; រូបេនតេសទិសីនត្ថិ,ទេវេសុគន្ធព្ពមនុស្សលោកេ; បុដ្ឋាសិមេចារុបុព្ពង្គិ,ព្រូហិនាមញ្ចពន្ធវេ។ នាងនារីទាំងឡាយណាជាអ្នកបម្រើពួកទេវតាក្នុងទេវតាទាំងឡាយផងស្រីទាំងឡាយណាប្រកបដោយរូបក្នុងមនុស្សលោកផងស្រីទាំងឡាយនោះប្រាកដស្មើដោយរូបនៃនាងមិនមានក្នុងទេវគន្ធព្វនិងមនុស្សលោកឡើយម្នាលនាងមានអវយវៈខាងដើម(ភ្លៅ)ដ៏ល្អអាត្មាសួរហើយចូរប្រាប់នាមនិងគោត្រផងផៅពង្សទាំងឡាយផង។ លំដាប់នោះទេវធីតាក៏ពោល៨គាថាថា យំត្វំបតិនិសិន្នោសិ,រម្មំព្រាហ្មណកោសិកិំ; សាហំភុសាលយាវុត្ថា,វរវារិវហោឃសា។ បពិត្រព្រាហ្មណ៍លោកគង់នៅអាស្រ័យស្ទឹងឈ្មោះកោសិកីជាទីរីករាយណាខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាចមានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសើរអាស្រ័យនៅហើយ(ក្នុងស្ទឹងនោះ)។ នានាទុមគណាកិណ្ណា,ពហុកាគិរិកន្ទរា; មមេវបមុខាហោន្តិ,អភិសន្ទន្តិបាវុសេ។ ព្រោះភ្នំដ៏ច្រើនកុះករដោយឈើផ្សេងៗរមែងមានក្នុងទីចំពោះមុខខ្ញុំរមែងហូរទៅក្នុងរដូវភ្លៀង។ អថោពហូវនតោទា,នីលវារិវហិន្ធរា; ពហុកានាគវិត្តោទា,អភិសន្ទន្តិវារិនា។ ម្យ៉ាងទៀតស្ទឹងដ៏ច្រើនមានទឹកហូរចេញអំពីព្រៃទ្រទ្រង់នូវគំនរទឹកដ៏ខៀវស្ទឹងដ៏ច្រើនមានរូបភាពដូចជានាគរមែងញ៉ាំងខ្ញុំឲ្យពេញដោយទឹក។ តាអម្ពជម្ពុលពុជា,នីបាតាលាចុទុម្ពរា; ពហូនិផលជាតានិ,អាវហន្តិអភិណ្ហសោ។ ដើមស្វាយដើមព្រីងដើមខ្នុរសម្លដើមក្ទុម្ពដើមត្នោតនិងដើមល្វាផលជាតទាំងឡាយដ៏ច្រើនរមែងចូលទៅកាន់ស្ទឹងទាំងនោះរឿយៗ។ យំកិញ្ចិឧភតោតីរេ,ផលំបតតិអម្ពុនិ; អសំសយំតំសោតស្ស,ផលំហោតិវសានុគំ។ ផ្លែឈើណាមួយនៅក្បែរមាត់ច្រាំងទាំងពីររមែងជ្រុះទៅក្នុងទឹកផ្លែឈើនោះរសាត់ទៅតាមអំណាចខ្សែទឹកដោយឥតសង្ស័យ។ ឯតទញ្ញាយមេធាវិ,បុថុបញ្ញសុណោហិមេ; មារោចយមភិសង្គំ,បដិសេធជនាធិប។ បពិត្រលោកជាអ្នកប្រាជ្ញមានប្រាជ្ញាច្រើនលោកជ្រាបហេតុនុ៎ះហើយសូមស្តាប់ពាក្យខ្ញុំចុះបពិត្រព្រះជនាធិបតីសូមលោកកុំពេញចិត្តឡើយចូរបដិសេធនូវការជាប់ជំពាក់ដោយតណ្ហា។ នវាហំវឌ្ឍវំមញ្ញេ,យំត្វំរដ្ឋាភិវឌ្ឍន; អាចេយ្យមានោរាជិសិ,មរណំអភិកង្ខសិ។ បពិត្រព្រះរាជិសីអ្នកញ៉ាំងដែនឲ្យចម្រើនលោកកំពុងចម្រើន(ដោយសាច់និងឈាម)ប្រាថ្នាសេចក្តីស្លាប់ដោយហេតុណាខ្ញុំពុំសំគាល់នូវលោកថាជាអ្នកចម្រើនដោយប្រាជ្ញាដោយហេតុនោះទេ។ តស្សជានន្តិបិតរោ,គន្ធព្ពាចសទេវកា; យេចាបិឥសយោលោកេ,សញ្ញតត្តាតបស្សិនោ; អសំសយំតេបិជានន្តិ,បដ្ឋភូតាយសស្សិនោ។ បិតាទាំងឡាយ(ព្រហ្ម)និងគន្ធព្វព្រមទាំងទេវតារមែងដឹងនូវភាពនៃបុគ្គលនោះថាជាអ្នកលុះក្នុងអំណាចនៃតណ្ហាម្យ៉ាងទៀតឥសីទាំងឡាយណាក្នុងលោកជាអ្នកមានចិត្តសង្រួមហើយមានតបៈឥសីទាំងឡាយនោះរមែងដឹងឥតសង្ស័យ(សូម្បី)ពួកអ្នកមានយសជាអ្នកបម្រើ(ឥសីទាំងនោះក៏ដឹងការនោះតៗគ្នាទៀត)។ កាលនទីទេវធីតានឹងឲ្យតាបសនោះកើតសេចក្ដីសង្វេគទើបពោលយ៉ាងនេះថាព្រហ្មដែលដល់ការរាប់ថាជាបិតាគន្ធព្វព្រមទាំងកាមាវចរទេវតាមួយអន្លើដោយព្រហ្មនោះនិងពួកឥសីដែលមានចក្ខុទិព្វរមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហាដោយឥតសង្ស័យ។តែការដែលអ្នកមានឫទ្ធិទាំងនោះដឹងថាតាបសឯណោះជាបុគ្គលធ្លាក់ចុះក្នុងអំណាចនៃតណ្ហាមិនជាអស្ចារ្យទេ។ចំណែកអ្នកបម្រើរបស់ឥសីដែលតាំងសេចក្ដីព្យាយាមជាអ្នកមានយសបានដឹងព្រោះស្ដាប់ពាក្យរបស់ជនទាំងនោះនិយាយគ្នាម្ដងទៀត។ឈ្មោះថាអាថ៌កំបាំងរបស់អ្នកធ្វើបាបកម្មរមែងមិនមាន។ បន្ទាប់ពីនោះមកតាបសក៏ពោល៤គាថាថា ឯវំវិទិត្វាវិទូសព្ពធម្មំ,វិទ្ធំសនំចវនំជីវិតស្ស; នចីយតីតស្សនរស្សបាបំ,សចេនចេតេតិវធាយតស្ស។ បើ(នរជនណា)មិនគិតសម្លាប់បុគ្គលនោះទេបាបក៏មិនចម្រើនដល់នរជននោះដែលដឹងច្បាស់នូវធម៌ទាំងពួងរបស់អ្នកប្រាជ្ញយ៉ាងនេះផងដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង។ ឥសិបូគសមញ្ញាតេ,ឯវំលោក្យាវិទិតាសតិ; អនរិយបរិសម្ភាសេ,បាបកម្មំជិគីសសិ។ ម្នាលនាងជាធំដែលពួកឥសីដឹងច្បាស់ហើយប្រយោជន៍នៃសត្វលោកនាងដឹងច្បាស់ហើយយ៉ាងនេះនាងឈ្មោះថាស្វែងរកនូវបាបកម្ម(ចំពោះខ្លួន)ព្រោះប្រទេចពាក្យមិនប្រសើរ។ សចេអហំមរិស្សាមិ,តីរេតេបុថុសុស្សោណិ; អសំសយំតំអសិលោកោ,មយិបេតេអាគមិស្សតិ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អបើយើងស្លាប់លើត្រើយរបស់នាងកាលបើយើងស្លាប់ហើយតំណិះដំណៀលនឹងបានមកនាងឯងឥតសង្ស័យឡើយ។ តស្មាហិបាបកំកម្មំ,រក្ខស្សេវសុមជ្ឈិមេ; មាតំសព្ពោជនោបច្ឆា,បកុដ្ឋាយិមយិមតេ។ ម្នាលនាងមានអវយវៈត្រង់កណ្តាលដ៏ល្អព្រោះហេតុនោះនាងឯងចូររក្សានូវកម្មអាក្រក់កាលបើយើងស្លាប់ហើយកុំឲ្យជនទាំងអស់ជេរប្រទេចនាងក្នុងកាលជាខាងក្រោយឡើយ។ ទេពធីតាស្ដាប់ពាក្យនោះហើយទើបពោល៥គាថាថា អញ្ញាតមេតំអវិសយ្ហសាហិ,អត្តានមម្ពញ្ចទទាមិតេតំ; យោទុព្ពជេកាមគុណេបហាយ,សន្តិញ្ចធម្មញ្ចអធិដ្ឋិតោសិ។ ហេតុនេះខ្ញុំម្ចាស់ដឹងច្បាស់ហើយធម្មតាស្តេចនេះមិនងាយអត់ទ្រាំបានទេណ្ហើយចុះខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផងប្រគេននូវស្វាយនោះផងដល់លោកម្ចាស់ត្បិតលោកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយដែលគេលះបង់បានដោយក្រហើយបានអធិដ្ឋាននូវសីលជាគ្រឿងស្ងប់រម្ងាប់ផងនូវសុចរិតធម៌ផង។ យោហិត្វាបុព្ពសញ្ញោគំ,បច្ឆាសំយោជនេឋិតោ; អធម្មញ្ចេវចរតិ,បាបញ្ចស្សបវឌ្ឍតិ។ បុគ្គលណាលះបង់នូវចំណងខាងដើមហើយឋិតនៅក្នុងចំណងខាងចុងផងប្រព្រឹត្តនូវអធម៌ផងបាបតែងចម្រើនឡើងដល់បុគ្គលនោះ។ ឯហិតំបាបយិស្សាមិ,កាមំអប្បោស្សុកោភវ; ឧបនយាមិសីតស្មិំ,វិហរាហិអនុស្សុកោ។ សូមលោកម្ចាស់មកចុះខ្ញុំម្ចាស់នឹងនាំលោកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនោះសូមលោកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដោយពិតចុះខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នោះសូមលោកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ។ តំបុប្ផរសមត្តេភិ,វក្កង្គេហិអរិន្ទម; កោញ្ចាមយូរាទិវិយា,កោលដ្ឋិមធុសាឡិកា; កូជិតាហំសបូគេហិ,កោកិលេត្ថបពោធរេ។ បពិត្រអរិន្ទមៈព្រៃស្វាយនោះពួកសត្វបក្សីមានកក្ងក់ស្រវឹងដោយរសនៃផ្កាឈើស្រែកបន្លឺឡើងហើយពួកក្រៀលពួកក្ងោកជាទិព្វពួកសត្វស្លាបឈ្មោះកោលដ្ឋិនិងឈ្មោះមធុសាឡិកៈយំជាមួយនឹងពួកហង្សពួកតាវៅដែលនៅក្នុងព្រៃស្វាយនោះក៏ញ៉ាំងពួកសត្វទាំងនោះឲ្យភ្ងាក់ឡើងហើយ។ អម្ពេត្ថវិប្បសាខគ្គា,បលាលខលសន្និភា; កោសម្ពសលឡានីបា,បក្កតាលវិលម្ពិនោ។ ដើមស្វាយទាំងឡាយក្នុងព្រៃនោះមានចុងមែកដាបចុះ(ព្រោះទម្ងន់ផ្លែ)ប្រាកដស្មើដោយទីលានដែលពេញដោយកណ្តាប់ស្រូវដើមដកគាំស្រល់និងកទម្ពទាំងឡាយមានចង្កោមផ្លែសំយុងចុះដូចធ្លាយផ្លែត្នោតទុំ។ លោកពោលអធិប្បាយថានែតាបសដ៏ចម្រើនបុគ្គលណាលះបង់រាជសម្បត្តិដ៏ធំហើយមកជាប់ជំពាក់នឹងរសតណ្ហាត្រឹមតែផ្លែស្វាយទុំមិននឹកនាដល់ខ្យល់និងកម្ដៅអង្គុយរីងរៃនៅនឹងច្រាំងទន្លេបុគ្គលនោះកាលឆ្លងមហាសមុទ្រប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង។បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហាប្រព្រឹត្តអធម៌កាលធ្វើដោយអំណាចនៃតណ្ហាបាបរមែងចម្រើនដល់បុគ្គលនោះ។ទេពធីតាកាលតិះដៀលតាបសទើបពោលដូច្នេះ។ កាលទេវធីតាពណ៌នាហើយនាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនោះហើយពោលថាលោកកាលបរិភោគផ្លែស្វាយក្នុងអម្ពវ័ននេះហើយចូរញ៉ាំងតណ្ហារបស់ខ្លួនឲ្យពេញចុះថាដូច្នេះហើយទើបចៀសចេញទៅ។តាបសបរិភោគផ្លែស្វាយនិងញ៉ាំងតណ្ហាឲ្យពេញហើយក៏សម្រាកកាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃើញវេមានិកប្រេតដែលកំពុងសោយទុក្ខតែលោកមិនអាចនឹងពោលយ៉ាងណាឡើយ។ក្នុងកាលព្រះសូរិយាអស្ដង្គតទៅតាបសឃើញប្រេតនោះសោយទិព្វសម្បត្តិដែលមានស្ត្រីរបាំជាបរិវារហើយទើបពោល៣គាថាថា មាលីកិរិដីកាយូរី,អង្គទីចន្ទនុស្សទោ; រត្តិំត្វំបរិចារេសិ,ទិវាវេទេសិវេទនំ។ អ្នកទ្រទ្រង់នូវផ្កាកម្រងទ្រទ្រង់នូវឈ្នួតប្រដាប់ដោយគ្រឿងអាភរណៈពាក់នូវពាហុរត្ន(កងកន់)ប្រស់ព្រំដោយខ្លឹមចន្ទន៍ឲ្យគេបម្រើក្នុងវេលាយប់សោយនូវទុក្ខវេទនាក្នុងវេលាថ្ងែ។ សោឡសិត្ថិសហស្សានិ,យាតេមាបរិចារិកា; ឯវំមហានុភាវោសិ,អព្ភុតោលោមហំសនោ។ ស្រីទាំងឡាយ១៦០០០នេះជាស្រីបម្រើរបស់អ្នកអ្នកជាបុគ្គលមានអានុភាពច្រើនយ៉ាងនេះអស្ចារ្យគួរឲ្យព្រឺរោម។ កិំកម្មមករីបុព្ពេ,បាបំអត្តទុខាវហំ; យំករិត្វាមនុស្សេសុ,បិដ្ឋិមំសានិខាទសិ។ ក្នុងកាលមុនអ្នកបានធ្វើអំពើបាបនាំមកនូវទុក្ខដល់ខ្លួនដូចម្តេចដែលអ្នកធ្វើក្នុងមនុស្សលោកបានជាស៊ីនូវសាច់ខ្នង(របស់ខ្លួន)។ ប្រេតចាំតាបសនោះបានហើយពោលថាព្រះអង្គមិនស្គាល់ខ្ញុំទេឬខ្ញុំជាបុរោហិតរបស់ព្រះអង្គខ្ញុំបានសោយសេចក្ដីសុខក្នុងវេលាយប់ព្រោះផលនៃឧបោសថកន្លះថ្ងៃដែលខ្ញុំបានធ្វើដោយអាស្រ័យព្រះអង្គបានសោយសេចក្ដីទុក្ខក្នុងពេលថ្ងៃដោយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ។ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យបានធ្វើការកាត់ក្ដីកោងទទួលសំណូកជាអ្នកស៊ីសាច់ខ្នងអ្នកដទៃព្រោះផលនៃកម្មដែលបានធ្វើទុកនោះខ្ញុំទើបសោយសេចក្ដីទុក្ខនេះក្នុងពេលថ្ងៃដូច្នេះហើយទើបពោលគាថា២ថា អជ្ឈេនានិបដិគ្គយ្ហ,កាមេសុគធិតោអហំ; អចរិំទីឃមទ្ធានំ,បរេសំអហិតាយហំ។ ខ្ញុំបានរៀននូវវេទទាំងឡាយហើយជាប់ជំពាក់ក្នុងកាមទាំងឡាយបានប្រព្រឹត្តមិនជាប្រយោជន៍ដល់ជនដទៃអស់កាលដ៏យូអង្វែង។ យោបិដ្ឋិមំសិកោហោតិ,ឯវំឧក្កច្ចខាទតិ; យថាហំអជ្ជខាទាមិ,បិដ្ឋិមំសានិអត្តនោ។ បុគ្គលណាជាអ្នកស៊ីនូវសាច់ខ្នង(ញុះញង់គេ)បុគ្គលនោះក៏ខ្វារស៊ីនូវសាច់ខ្នងរបស់ខ្លួនដូចខ្ញុំស៊ីក្នុងថ្ងៃនេះដែរ។ វេមានិកប្រេតបានពោលពាក្យនេះហើយក៏សួរតាបសថាលោកម្ចាស់មកទីនេះបានដោយប្រការដូចម្ដេច។តាបសពោលរឿងរ៉ាវទាំងអស់ដោយពិស្ដារ។ប្រេតសួរទៀតថាបពិត្រលោកម្ចាស់ដ៏ចម្រើនឥឡូវនេះលោកនឹងនៅក្នុងទីនេះឬនឹងទៅវិញ?តាបសពោលថាយើងមិននៅទេយើងនឹងទៅកាន់អាស្រមប៉ុណ្ណោះ។ប្រេតពោលថាបពិត្រលោកម្ចាស់ប្រពៃណាស់ខ្ញុំនឹងទំនុកបម្រុងលោកម្ចាស់ដោយផ្លែស្វាយទុំជាប្រចាំថាហើយក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រមដោយអានុភាពរបស់ខ្លួនរួចឲ្យតាបសកាន់យកបដិញ្ញាថាសូមលោកម្ចាស់កុំអផ្សុកអីចូរនៅក្នុងទីនេះចុះដូច្នេះហើយទើបទៅ។ចាប់ពីពេលនោះមកប្រេតនោះក៏បានទំនុកបម្រុងតាបសដោយផ្លែស្វាយទុំជាប់ជានិច្ច។តាបសកាលបានបរិភោគផ្លែស្វាយនោះហើយធ្វើកសិណបរិកម្មញ៉ាំងឈាននិងអភិញ្ញាឲ្យកើតឡើងជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះដល់ឧបាសកឧបាសិកាទាំងឡាយហើយទ្រង់ប្រកាសសច្ចធម៌និងប្រជុំជាតកក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌បុគ្គលខ្លះបានសម្រេចជាព្រះសោតាបន្នបុគ្គលខ្លះបានជាព្រះសកទាគាមីបុគ្គលខ្លះបានជាព្រះអនាគាមី។តទាទេវធីតាឧប្បលវណ្ណាអហោសិទេពធីតាក្នុងកាលនោះបានមកជាឧប្បលវណ្ណាតាបសោបនអហមេវអហោសិំចំណែកតាបសគឺតថាគតនេះឯង។កិំឆន្ទជាតកចប់៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតក តិំសនិបាតបិដកលេខ៦០ទំព័រ១៤៩) ថ្ងៃសៅរ៍១២កើតខែជេស្ឋឆ្នាំចសំរិទ្ធិស័កច.ស.១៣៨០ម.ស.១៩៤០ ថ្ងៃទី២៦ខែឧសភាព.ស.២៥៦២គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
                          Page 4