សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (95)
    Public date : 04, Apr 2022 (52,802 Read)
    ថ្ងៃ​នេះ​ជាតិថីពេញបូណ៌មី​នៃ​ខែ​មាឃមាន​ព្រះចន្ទ​ពេញវង់​ត្រូវ​នឹង​ថ្ងៃ​នៃ​សាវ័ក​សន្និបាតរបស់​ព្រះសក្យមុនីអរហន្ត​សម្មាសម្ពុទ្ធជាបរមគ្រូ​នៃ​យើងសាវ័ក​សន្និបាត​នោះ​ប្រកប​ដោយ​អង្គ៤គឺ​ថ្ងៃ​ពេញ​បូណ៌មីខែ​មាឃមាន​ព្រះ​ចន្ទ​ចរ​ចូល​មាឃនក្ខត្តឫក្សនេះ​ជា​អង្គ​ទី១ព្រះភិក្ខុ​សង្ឃ​មាន​ចំនួន១២៥០អង្គឥត​មាន​អ្នក​ណា​និមន្ត​ឬ​ណាត់​ពេល​គ្នា​សោះ​ឡើយក៏​ស្រាប់​តែ​មក​ប្រជុំ​គ្នា​ក្នុង​សំណាក់​នៃ​ព្រះបរមគ្រូនា​វត្ត​វេឡុវ័ន​កលន្ទកនិវាបស្ថានក្រុង​រាជគ្រឹះមគធរដ្ឋ​នៅ​វេលា​ថ្ងៃ​ល្ងាចនេះ​ជា​អង្គ​ទី២ព្រះភិក្ខុ​សង្ឃ​ទាំង១២៥០អង្គ​នោះសុទ្ធ​តែ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់នេះ​ជា​អង្គទី៣ព្រះភិក្ខុ​សង្ឃ​ទាំង១២៥០អង្គ​នោះ​សុទ្ធ​តែ​ជា​ព្រះខីណាស្រព​ទាំង​អស់នេះ​ជា​អង្គ​ទី៤ព្រះសព្វញ្ញូពុទ្ធទ្រង់​ត្រាស់​សម្ដែងនូវ​ឱវាទប្បាតិមោក្ខ​ក្នុង​ទី​ប្រជុំ​នៃ​ព្រះភិក្ខុសង្ឃ​នោះ។ ការ​ប្រជុំ​សាវ័ក​បែប​នេះហៅ​ថា​ចតុរង្គសន្និបាតគឺ​ការ​ប្រជុំប្រកប​ដោយ​អង្គ៤ក្នុង​ពុទ្ធកាល​នៃ​ព្រះសក្យមុនី​បរមគ្រូ​នៃ​យើង​មាន​តែ​ម្ដង​ប៉ុណ្ណោះ។មួយ​ទៀតកាល​ដែល​ព្រះបរមសាស្ដា​នៃ​យើង​ទ្រង់​មាន​ព្រះជន្មបើ​គិត​តាមឈ្មោះ​ខែនៅ​ខ្វះ៤​ខែ​បើ​គិត​តាម​ចំនួន​ថ្ងៃនៅ​ខ្វះ៨៨ថ្ងៃទៀតនឹង​គ្រប់៨០ឆ្នាំ​គត់​ព្រះអង្គ​ទ្រង់​កំណត់​នូវ​ព្រះជន្មាយុសង្ខារ​ថាម្នាល​ភិក្ខុ​ទាំង​ឡាយ​គិត​ពី​ថ្ងៃ​នេះ​ទៅ​នៅ​ខ្វះ​តែ៣ខែ​ទៀត​ទេ​តថាគត​នឹង​រំលត់​ខន្ធ​ចូល​កាន់​ព្រះនិព្វាន។កាល​កំណត់​ជន្មាយុ​នេះ​នៅ​ថ្ងៃ១៥កើត​ខែមាឃ​ដែរតិថី​នេះ​ជា​ឧបលក្ខិតសម័យ​មួយ​ដ៏​ឧត្ដមក្នុង​ព្រះពុទ្ធសាសនាគឺ​ជា​ថ្ងៃ​សម្រាប់​ពុទ្ធ​មាមកជនទាំង​បព្វជិតនិង​គ្រហស្ថប្រជុំ​គ្នា​ធ្វើ​សក្ការ​បូជាចំពោះ​ព្រះសម្មាសម្ពុទ្ធ​អង្គ​នោះព្រម​ទាំង​ព្រះធម៌​ជា​បរមពុទ្ធោវាទនិង​ព្រះសង្ឃជាសាវ័ក​របស់​ព្រះអង្គ។ ដកស្រង់ចេញ​ពី​សៀវភៅក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
    Public date : 01, Apr 2022 (43,208 Read)
    តាម​អដ្ឋកថា​សំដៅ​យក​ព្រះពុទ្ធដីកាដែល​ព្រះពុទ្ធ​ទ្រង់​បាន​បញ្ញត្តិ​ទុក​មក​ថា​កឋិន​គឺ​ការប្រជុំ​រួម​នូវ​រូបធម៌និង​នាមធម៌ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថន័យ​ពីរ​យ៉ាង​គឺៈ រស់​បាន​ដោយ​កម្រ​សម​ដូច​វិគ្គហៈ​ថា“កថតិកិច្ឆេនជីវតីតិកឋិនោ“​។ប្រែ​ថា“សភាវៈ​ឯណា​រស់​បាន​ដោយ​កម្រសភាវៈ​នោះ​ហៅថា​កឋិន​ព្រោះ​លោក​ប្រៀបប្រដូច​ជា​ឈើ​ស្នឹងដែល​បុគ្គល​កាត់​ចាកចេញ​ពី​ដើមហើយ​យក​ទៅ​បោះភ្ជាប់​នឹង​ដី​រមែង​ដុះ​លូតលាស់​ឬ​រស់នៅ​បាន​ដោយ​កម្រ​យ៉ាងណា​ឯ​កិច្ចដែល​នឹង​កើតឡើងឬ​តាំង​ឡើង​ជា​កឋិន​ពេញទីគឺ​បាន​ដោយ​កម្រ​ពន់ពេក​ណាស់​ក៏​យ៉ាង​នោះ​ដែរ“​។ ពោល​សរសើរ​ព្រោះ​ចីវរ​ទានដែល​យើង​កសាង​ជា​កឋិន​នោះជា​ទាន​វិសេស​ជាង​ទាន​ដទៃដែល​ព្រះអរិយ​ទាំងឡាយ​មាន​ព្រះសម្ពុទ្ធជា​ប្រធាន​តែង​ពោល​សរសើរ​ថា​ជា​ទាន​ដ៏​វិសេស​អាច​រួបរួមឬ​ក៏​សង្គ្រោះ​នូវ​អានិសង្ស​៥​យ៉ាង​របស់​ភិក្ខុ​អ្នក​ក្រាលគ្រង​មិន​ឱ្យ​ទៅ​គ្រង​នៅ​ទី​ដទៃ​បាន​។សម​ដូច​វិគ្គហៈ​ថា​“បញ្ចអានិសំសេអញ្ញត្ថគន្តុំអទត្វាកឋិតិសង្គណ្ហាតីតិ“​។ប្រែ​ថា​“ធម្មជាតិ​ឯណា​ក្រៀក​ទុក​ឬ​សង្គ្រោះ​នូវ​អានិសង្ស​ទាំង​៥​យ៉ាង​មិន​ឱ្យ​ទៅ​ក្នុង​ទី​ដទៃ​បានធម្មជាតិ​នោះ​ឈ្មោះ​ថា​កឋិន“​។ កឋិន​នេះ​អាច​ឱ្យ​សម្រេច​ដល់​បុគ្គល​ទាំងពីរ​ផ្នែក​គឺៈទាយកឬ​ទាយិកាគឺជា​អ្នក​ឱ្យ​។ជន​នោះ​រមែង​ទទួល​អានិសង្ស​ច្រើនទទួល​ផល​ច្រើនក្នុង​អនាគតកាលមាន​ការ​ទទួល​នូវ​សម្បត្តិ​ក្នុង​ឋាន​ទេវលោក​ជាដើម​។បដិគ្គាហកៈភិក្ខុឬបុគ្គលឬសង្ឃជា​អ្នកទទួល​ក្រាលគ្រងនិង​អនុមោទនា​កឋិន​ត្រូវ​បាន​សម្រេច​នូវ​អានិសង្ស៥​យ៉ាង​ពេញលេញគ្រប់គ្រាន់ដរាប​ដល់​រយៈកាល​នៃ​កឋិន​ខេត្ត​។ ពិធី​ដែល​ទាយក-ទាយិកានាំ​យក​សំពត់​កឋិន​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃដែល​បាន​គង់​ចាំវស្សាអស់​មួយ​ត្រីមាស(៣ខែ)ក្នុង​អាវាស(វត្ត)ណាមួយនិង​នៅ​ពេលណា​មួយ​ក្នុង​កំណាត់២៩​ថ្ងៃ(ចាប់ពី​ថ្ងៃ១​រោចខែ​អស្សុជ​រហូតដល់​ថ្ងៃ​១៥​កើត​ពេញ​បូណ៌មី​ខែ​កត្តិក)ឱ្យ​លោក​ក្រាលគ្រង​មាន​ឈ្មោះ​ថា​“បុណ្យកឋិន“ឬ“កឋិនទាន“​។ ដោយ៥០០០ឆ្នាំ
    Public date : 01, Apr 2022 (20,275 Read)
    វិន័យបិដកភាគ៨កឋិនក្ខន្ធកៈបាន​ចែង​អំពី​បុព្វហេតុ​នៃ​បុណ្យកឋិន​ថា“ក្នុង​សម័យ​ពុទ្ធកាលផផឲផឥឲផព្រះសម្ពុទ្ធទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់តែ​បង្សុកូល​ចីវរព្រះអង្គ​ពុំ​ទាន់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ប្រើ​គហបតី​ចីវរ​នៅឡើយ“​។ នា​សម័យ​មួយ​នោះ​នៅ​ក្នុង​រវាង​មជ្ឈិម​ពោធិកាលព្រះសម្ពុទ្ធ​ទ្រង់​កំពុងតែ​ចាំ​ព្រះវស្សា​ក្នុង​វត្តជេតពនដែល​ជា​អារាម​របស់​អនាថបិណ្ឌិកសេដ្ឋីសាង​ថ្វាយ​នៅ​ទៀប​ក្រុងសាវត្ថី​។គ្រានោះ​មាន​ភិក្ខុ​៣០​អង្គ​”ភទ្ទវគ្គិយត្ធេរ“ក្នុង​ដែន​បាឋេយ្យជា​អ្នក​ប្រព្រឹត្ត​ធម៌ធុតុង្គ​រុក្ខមូល​នៅ​ក្នុង​ព្រៃ​បាន​នាំគ្នា​និមន្ត​ចេញពី​ទីនោះ​មកកាន់​ក្រុងសាវត្ថីដើម្បី​នឹង​ចូល​ក្រាបបង្គំគាល់​ព្រះសម្ពុទ្ធ​។ប៉ុន្តែ​ពេល​ភិក្ខុ​ទាំងអស់​បាន​មកដល់​តែ​ត្រឹម​សាកេត(ភូមិ​មួយ​នៅ​ជាប់នឹង​ក្រុងសាវត្ថី)ស្រាប់តែ​ថ្ងៃ​ចូលវស្សា​ក៏​មកដល់​នឹង​ស្រូត​មក​ទៀត​មិនទាន់ក៏​នាំគ្នា​ផ្អាក​ធ្វើដំណើរ​ស្វែងរក​ទីសេនាសនៈ​នៅ​ចាំវស្សា​៣​ខែនា​ទីនោះ​តែម្ដង​ទៅ​។ ភិក្ខុសង្ឃ​ទាំង​៣០​អង្គ​នោះ​មាន​សេចក្ដី​អផ្សុក​កើតទុក្ខ​តូច​ព្រះទ័យ​យ៉ាងខ្លាំងដោយ​គិត​ឃើញ​ថា​ព្រះសម្ពុទ្ធ​ទ្រង់​គង់នៅ​ទីនោះ​ចម្ងាយ​ត្រឹមតែ​៦​យោជន៍(៩៦​គីឡូម៉ែត្រ)ទៀត​សោះមិន​សម​យើង​ទាំងឡាយ​ស្កុន​ដំណើរ​មិនបាន​ចូល​គាល់​បម្រើ​ព្រះអង្គ​ដូច​បំណង​។ លុះដល់​ថ្ងៃ​ចេញវស្សា​បវារណា​ស្រេចហើយភិក្ខុ​ទាំងអស់​ក៏​នាំគ្នា​ប្រញាប់ប្រញាល់​ចូលកាន់​ក្រុងសាវត្ថី​។លុះដល់​ហើយភិក្ខុ​ទាំង​៣០​អង្គក៏បាន​ចូល​ទៅ​ក្រាបថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធដោយ​មាន​ស្បង់​ចីវរ​ទទឹក​ជោក​។ព្រះសម្ពុទ្ធក៏​មាន​ព្រះភាគ​ទ្រង់​មាន​ព្រះបន្ទូល​រួសរាយ​រាក់ទាក់និង​ត្រាស់​សួរសុខទុក្ខ​ភិក្ខុ​ទាំងនោះ​ថា“ម្នាល​ភិក្ខុ​ទាំងឡាយ!តើ​សរីរយន្ត​របស់​អ្នក​ទាំងឡាយល្មម​អត់​សង្កត់​បាន​ឬ​ទេ​?ល្មម​ប្រព្រឹត្ត​ទៅ​បាន​ឬ​ទេ​?តើ​អ្នក​ទាំងឡាយ​មាន​សេចក្ដី​ព្រមព្រៀង​ស្មោះស្មើ​ឥតមាន​វិវាទ​ទាស់ទែង​គ្នា​ទេ​ឬ​?“​។​ ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ក្រាបបង្គំទូល​នូវ​សេចក្ដី​លំបាក​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​ធ្វើដំណើរដែល​មាន​មក​តាម​ផ្លូវដោយ​សព្វគ្រប់​ប្រការ​។ លំដាប់នោះព្រះសម្មាសម្ពុទ្ធ​សម្ដែង​នូវ​ធម្មកថា​ប្រារព្ធ​អំពី​សង្សារវដ្ដ​មិន​មាន​ទីបំផុត​ប្រោស​ប្រទាន​ដល់​ភិក្ខុ​ទាំងនោះ​។លុះ​ចប់​ធម៌​ហើយភិក្ខុ​ទាំងឡាយ​នោះ​បាន​សម្រេច​ព្រះអរហត្ត​ផល​គ្រប់ៗ​អង្គ​រួច​ហើយ​ក៏​នាំគ្នា​ក្រាបថ្វាយបង្គំលា​ព្រះសម្ពុទ្ធ​ចៀសចេញទៅ​។ លំដាប់​តអំពីនោះមក​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះពុទ្ធ​ចិន្ដា​ថា“ប្រសិនបើ​តថាគត​បាន​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ទុក​រួចពី​គ្រា​មុន​មក​ម៉្លេះ​សម​ភិក្ខុ​ទាំង​៣០​អង្គ​នេះ​បាន​លះ​ចីវរ​មួយ​ទុក​នៅ​កន្លែងហើយ​យក​ជាប់​មក​ជាមួយ​ខ្លួនតែ​ស្បង់​មួយ​ប៉ុណ្ណោះ​មាន​អត្ថិភាព​ស្រាល​មិន​លំបាក​តាម​ផ្លូវ​យ៉ាង​នេះ​សោះឡើយ​។រីឯ​កឋិនត្ថារកិច្ច​នេះ​សោតព្រះពុទ្ធ​ទាំងឡាយ​គ្រប់​ព្រះអង្គ​ក៏​ធ្លាប់​បាន​អនុញ្ញាត​ទុក​ដល់​សាវក​ពុំ​ដែល​លះបង់​ផង“​។ លុះ​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះតម្រិះ​យ៉ាង​ដូច្នេះ​ហើយទើប​ទ្រង់​ត្រាស់​ឱ្យ​ប្រជុំ​ភិក្ខុ​ទាំងឡាយ​រួចហើយទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ថា“អនុជានាមិភិក្ខវេវស្សំវុត្ថានំភិក្ខុនំកឋិនំអត្ថរិតុំអត្ថតកឋិនទានំវោភិក្ខវេបញ្ចកប្បិស្សន្តិ“​។ប្រែថា“ម្នាល​ភិក្ខុ​ទាំងឡាយ!តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំងឡាយដែល​នៅ​ចាំវស្សា​រួចហើយ​ទទួល​ក្រាលគ្រង​កឋិន​បាន​។ម្នាល​ភិក្ខុ​ទាំងឡាយ!អានិសង្ស​៥​ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ទាំងឡាយដែល​ជា​អ្នក​បាន​ក្រាលគ្រងនិង​បាន​អនុមោទនា​កឋិន​រួចហើយ​នោះ“​។ កឋិនកាល(កាលទាន)ចីវរ​កឋិន​មិន​ខុសប្លែក​គ្នា​អំពី​ចីវរ​ទាន​ដទៃ​ទៀត​ទេគ្រាន់តែ​ការ​ធ្វើ​បុណ្យកឋិន​ចីវរ​មាន​កំណត់កាល​បរិច្ឆេទ​ច្បាស់លាស់និង​មាន​ប្រជាប្រិយភាព​ច្រើនដែល​ហៅថា“កឋិនកាលឬ​កាលទាន“​។ ព្រះសម្ពុទ្ធ​ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​ទទួល​ស្បង់ចីវរ​អំពី​ពុទ្ធបរិស័ទនិង​គហបតី​ទាំងឡាយក្នុង​ពេល​មួយ​ខែកំណត់​ពី​ថ្ងៃ​១​រោចខែ​អស្សុជ​ដល់​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ខែ​កត្តិក(ការ​រវាង​ពាក់កណ្ដាល​ខែ​តុលា​ដល់​ពាក់កណ្ដាល​ខែ​វិច្ឆិកា​)​។ព្រះសម្ពុទ្ធ​ទ្រង់​ព្រះ​មេត្តា​ប្រោស​អនុញ្ញាតដល់​ភិក្ខុសង្ឃជា​អ្នក​ក្រាលគ្រងនិង​អនុមោទនា​កឋិន​នោះ​បាន​ទទួល​អានិសង្ស​៥​ប្រការ​។ ជន​មាន​សទ្ធា​ដែល​បាន​ធ្វើ​កឋិនទាន​ឈ្មោះ​ថា​ជា​អ្នក​បាន​គោរព​នូវ​ព្រះពុទ្ធដីកាដែល​ទ្រង់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃបាន​ទទួល​អានិសង្ស​៥​ប្រការ​ផងជា​អ្នក​មាន​ចិត្ត​អាណិត​អាសូរចំពោះ​ភិក្ខុសង្ឃដែល​បាន​គង់​ចាំវស្សា​អស់​ត្រីមាស​នោះ​ផងនិង​ជា​អ្នក​ត​អាយុ​ព្រះពុទ្ធសាសនាអស់​កាល​ជា​យូរ​អង្វែង​ទៅ​ផង​។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ជា​គាថា​យ៉ាង​នេះ​ថា“សុខស្សទាតាមេធាវីសុខំសោអធិគច្ឆតិ“​។ប្រែថា“ជន​ដ៏​មាន​ប្រាជ្ញា(ណាមួយ)បាន​ធ្វើ​នូវ​សេចក្ដី​សុខ​ស្រួល(ដល់​អ្នកដទៃ)ជន​នោះ​ឯង​រមែង​បាន​ជួបប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល(ជា​ពិតប្រាកដ​ពុំ​ដែល​ខាន​ឡើយ)“​។ សេចក្ដីអធិប្បាយ​ជា​យ៉ាង​នេះ​ថា“ជន​ណា​បាន​ធ្វើ​កឋិនទានដែល​នាំ​ឱ្យ​ភិក្ខុសង្ឃ​បាន​ទទួល​នូវ​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​បាន​ឈ្មោះ​ថា​ជា​អ្នក​ឱ្យ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នកដទៃ​ក្នុង​បច្ចុប្បន្ន​ជាតិជន​នោះ​ឯង​តែង​បានសុខ​ក្នុង​មនុស្សលោកនិង​ទេវលោកក្នុង​អនាគត​។ ដោយ​អំណាច​ផលានិសង្ស​នៃ​កឋិន​នោះ​ក្នុង​អនាគតកាលជន​នោះ​នឹង​បាន​ជា​ឯហិភិក្ខុ​មាន​ត្រៃចីវរ​កើតឡើង​ឯកឯង​ដោយ​ឫទ្ធិ​នៅ​ពេល​បព្វជ្ជា​ជា​បព្វជិត​នៅ​ក្នុង​សាសនាព្រះពុទ្ធ​អង្គ​ណាមួយ​ហើយ​ក៏​នឹង​បានសម្រេច​មគ្គផល​និព្វាន​ក្នុង​ពេល​បព្វជ្ជា​នោះ​ពុំខាន​ឡើយ“​។ តាំងពី​ពេលនោះ​តរៀងមក​បុណ្យកឋិន​បាន​ក្លាយជា​បុណ្យ​ទំនៀម​មួយ​របស់​ពួក​ពុទ្ធបរិស័ទដើម្បី​បំពេញ​នូវ​សេផចក្ដី​ត្រូវការ​ស្បង់ចីវរ​ដ៏​វិសេស​នេះ​។ ដោយ៥០០០ឆ្នាំ
    Public date : 01, Apr 2022 (22,590 Read)
    សម័យនោះព្រះពុទ្ធមានព្រះភាគគង់ក្នុងជេតវនារាមរបស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។សម័យនោះឯងពួកភិក្ខុនៅក្នុងដែនបាឋា(យោជនាថានៅក្នុងដែនបាវាដូច្នេះក៏មាន)ប្រមាណ៣០រូប(ភទ្ទវគ្គិយត្ថេរ៣០រូបជាបងប្អូនរួមបិតារបស់ព្រះបាទកោសល)សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃជាអ្នកប្រព្រឹត្តបិណ្ឌបាតជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូលជាអ្នកប្រព្រឹត្តប្រើតែចីវរ៣(មិនមែនសមា​ទាន​តែធុតង្គទាំងបីនេះទេគឺលោកគ្រប់អង្គជាអ្នកសមាទានធុតង្គទាំង១៣តែម្ដង)គ្រប់រូបទាំងអស់នាំ​គ្នាទៅកាន់ក្រុងសាវត្ថីដើម្បីគាល់ព្រះមានព្រះភាគកាលបើតិថីដែលចូលវស្សាជិតណាស់មកហើយក៏​មិនអាចនឹងទៅឲ្យទាន់ចូលវស្សាក្នុងក្រុងសាវត្ថីបានឡើយហើយនាំគ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេតនាពាក់កណ្ដាលផ្លូវ។ភិក្ខុទាំងនោះនៅចាំវស្សាទាំងមានសេចក្ដីអផ្សុកព្រោះគិតថាព្រះមានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយចម្ងាយ៦យោជន៍អំពីទីនេះទៅយើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ។ គ្រានោះពួកភិក្ខុទាំងនោះនៅចាំវស្សាអស់ត្រៃមាសរួចហើយក៏នាំគ្នាធ្វើបវារណា(រដូវនោះ)នៅមានទឹកភ្លៀងធ្លាក់ជោកជាំមានទឹកភក់រអិលនៅឡើយ(ភិក្ខុទាំងនោះ)ក៏មានចីវរទាំងឡាយទទឹកជោកបានសេចក្ដីលំបាកកាយនាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថីហើយចូលទៅវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីដែលព្រះដ៏មានព្រះភាគគង់នៅលុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគរួចអង្គុយក្នុងទីសមគួរ។ការស្រុសស្រួលទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់អង្គ។ លំដាប់នោះព្រះដ៏មានព្រះភាគទ្រង់មានព្រះបន្ទូលនេះនឹងភិក្ខុទាំងនោះថាម្នាលភិក្ខុទាំងឡាយអ្នករាល់គ្នាល្មមអត់ទ្រាំបានទេឬអ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬអ្នកទាំងឡាយមានសេចក្ដីសាមគ្គីស្មោះសរមិនវិវាទទាស់ទែងគ្នានៅចាំវស្សាស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងនោះក្រាបបង្គំទូលថាបពិត្រព្រះដ៏មានព្រះភាគខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ទ្រាំបានបពិត្រព្រះដ៏មានព្រះភាគខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបានបពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គទាំងអស់គ្នាសាមគ្គីស្មោះសរឥតមានវិវាទទាស់ទែងគ្នាទេនៅចាំវស្សាក៏ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេបពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គទាំងឡាយនៅក្នុងដែនបាឋាប្រមាណ៣០រូបមកកាន់ក្រុងសាវត្ថីនេះដើម្បីគាល់ព្រះអង្គកាលបើតិថីចូលវស្សាជិតណាស់ហើយក៏មិនអាចនឹងមកទាន់ពេលចូលវស្សាក្នុងក្រុងសាវត្ថីបានឡើយក៏នៅចាំវស្សាក្នុងក្រុងសាកេតនាពាក់កណ្ដាលផ្លូវ(នោះទៅ)បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គទាំងនោះនៅចាំវស្សាទាំងមានសេចក្ដីអផ្សុកព្រោះគិតថាព្រះដ៏មានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយចម្ងាយ៦យោជន៍អំពីទីនេះទៅយើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះបពិត្រព្រះអង្គដ៏ចម្រើនលុះខ្ញុំព្រះអង្គទាំងអស់គ្នានៅចាំវស្សាអស់ត្រៃមាសហើយក៏នាំគ្នាធ្វើបវារណា(ព្រោះរដូវនេះ)នៅមានទឹកភ្លៀងធ្លាក់ជោកជាំមានទឹកភក់រអិលនៅឡើយទើបខ្ញុំព្រះអង្គទាំងអស់គ្នាមានចីវរទាំងឡាយទទឹកជោកបានសេចក្ដីលំបាកកាយមកតាមផ្លូវឆ្ងាយ។ ព្រោះនិទាននេះដំណើរនេះទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា(វិនយបិដកមហាវគ្គកថិនក្ខន្ធកៈបិដកលេខ៨ទំព័រ១-៣)ថាៈម្នាលភិក្ខុទាំងឡាយសង្សារនេះមានទីបំផុតខាងដើមមិនប្រាកដគឺទីបំផុតខាងដើមរបស់សត្វទាំងឡាយដែលមានអវិជ្ជាជារនាំងមានតណ្ហាជាចំណងអន្ទោលទៅត្រាច់រង្គាត់ទៅមិនប្រាកដឡើយ។ម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយសំគាល់សេចត្តីនោះថាដូចម្តេចម្នាលភិក្ខុទាំងឡាយត្រង់ដែលអ្នកទាំងឡាយអន្ទោលទៅត្រាច់រង្គាត់ទៅត្រូវគេកាត់ក្បាលដោយជាអង្វែងនេះឈាមដែលហូរស្រក់និងទឹកក្នុងមហាសមុទ្រទាំង៤បណ្ដាទឹកទាំងពីរនោះទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គទាំងឡាយយល់ច្បាស់នូវធម៌តាមដែលព្រះព្រះមានព្រះភាគសំដែងហើយបពិត្រព្រះអង្គដ៏ចម្រើនកាលដែលខ្ញុំព្រះអង្គទាំងឡាយអន្ទោលទៅត្រាច់រង្គាត់ទៅត្រូវគេកាត់ក្បាលដោយជាអង្វែងនេះឈាមដែលហូរស្រក់ទៅច្រើនអនេកឯទឹកក្នុងមហាសមុទ្រទាំង៤មិនច្រើនជាងឡើយ។ម្នាលភិក្ខុទាំងឡាយត្រូវហើយត្រូវហើយម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយយល់ច្បាស់នូវធម៌តាមដែលតថាគតសំដែងហើយយ៉ាងនេះប្រពៃហើយម្នាលភិក្ខុទាំងឡាយកាលដែលអ្នកទាំងឡាយអន្ទោលទៅត្រាច់ទៅត្រូវគេកាត់ក្បាលដោយជាអង្វែងនេះឈាមដែលហូរស្រក់ទៅច្រើនអនេកឯទឹកក្នុងមហាសមុទ្រទាំង៤មិនច្រើនជាងមែន។ ម្នាលភិក្ខុទាំងឡាយកាលអ្នកទាំងឡាយកើតជាគោមានសភាពជាគោត្រូវគេកាត់ក្បាលអស់កាលជាអង្វែងឈាមដែលហូរស្រក់ទៅច្រើនអនេកឯទឹកក្នុងមហាសមុទ្រទាំង៤មិនច្រើនជាងមែនឡើយ។ម្នាលភិក្ខុទាំងឡាយកាលអ្នកទាំងឡាយកើតជាក្របីមានសភាពជាក្របីត្រូវគេកាត់ក្បាលអស់កាលជាអង្វែងឈាមដែលហូរស្រក់ទៅច្រើនអនេក។ ម្នាលភិក្ខុទាំងឡាយកាលអ្នកទាំងឡាយកើតជាចៀមមានសភាពជាចៀមអស់កាលជាអង្វែង។បេ។កើតជាពពែមានសភាពជាពពែ។បេ។កើតជាជ្រូកមានសភាពជាជ្រូក។បេ។កើតជាមាន់មានសភាពជាមាន់។បេ។ម្នាលភិក្ខុទាំងឡាយកាលដែលអ្នកទាំងឡាយត្រូវគេប្រចាប់ថាជាចោរបៀតបៀនអ្នកស្រុកហើយគេកាត់ក្បាលអស់កាលជាអង្វែងឈាមដែលហូរស្រក់ទៅច្រើនជាង។ ម្នាលភិក្ខុទាំងឡាយកាលដែលអ្នកទាំងឡាយត្រូវគេប្រចាប់ថាជាចោរចាប់ស្ទាក់ក្បែរផ្លូវអស់កាលជាអង្វែង។បេ។កាលដែលអ្នកទាំងឡាយត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេហើយគេកាត់ក្បាលឈាមដែលហូរស្រក់ទៅច្រើនអនេកឯទឹកក្នុងមហាសមុទ្រទាំង៤មិនមែនច្រើនជាងឡើយសេចក្តីនោះព្រោះហេតុអ្វីម្នាលភិក្ខុទាំងឡាយព្រោះសង្សារនេះមានទីបំផុតគេមិនអាចដឹងបាន។បេ។គួរជិនឆ្អន់។ លុះព្រះមានព្រះភាគទ្រង់ត្រាស់សូត្រនេះចប់ហើយពួកភិក្ខុនោះជាអ្នកមានសេចក្តីត្រេកអរបានត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ។កាលដែលព្រះមានព្រះភាគទ្រង់ត្រាស់វេយ្យាករណ៍នេះចិត្តរបស់បាវេយ្យកភិក្ខុប្រមាណ៣០រូបក៏រួចស្រឡះចាកអាសវៈ​ដោយការមិនប្រកាន់(សុត្តន្តបិដកសំយុត្តនិកាយនិទានវគ្គអនមតគ្គសំយុត្តទុតិយវគ្គតឹសមត្តសូត្របិដកលេខ៣២ទំព័រ៩៧)(ភិក្ខុទាំងនោះបានសម្រេចព្រះអរហត្តហើយហោះទៅកាន់អាកាស)។ ដូច្នេះហើយត្រាស់ហៅភិក្ខុទាំងឡាយថាអនុជានាមិភិក្ខវេវស្សំវុដ្ឋានំភិក្ខូនំកថិនំអត្ថរិតុំ។ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យពួកភិក្ខុដែលបាននៅចាំវស្សារួចហើយក្រាលកឋិនបាន។អត្ថតកថិនានំវោភិក្ខវេបញ្ចកប្បិស្សន្តិអនាមន្តចារោអសមាទានចារោគណភោជនំយាវទត្ថចីវរំយោចតត្ថចីវរុប្បាទោសោនេសំភវិស្សតិ។ម្នាលភិក្ខុទាំងឡាយកាលបើអ្នកទាំងឡាយបានក្រាលកឋិនហើយនឹងសម្រេចអានិសង្ស៥យ៉ាងគឺត្រាច់ទៅ(ណា)មិនបាច់លា(ភិក្ខុផងគ្នា)១ត្រេចទៅ(ណា)មិនបាច់យកត្រៃចីវរ(គ្រប់ប្រដាប់)១(ឆាន់)គណភោជនបាន១(ទុកដាក់)អតិរេកចីវរបានតាមត្រូវការ១ចីវរណាដែលកើតឡើងក្នុងអាវាសនោះចីវរនោះនឹងមានដល់ភិក្ខុទាំងនោះ១។ ម្នាលភិក្ខុទាំងឡាយអានិសង្សទាំង៥នេះនឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន។ម្នាលភិក្ខុទាំងឡាយក៏ឯកឋិន(នោះ)ត្រូវអ្នកទាំងឡាយក្រាលយ៉ាងនេះ។គឺត្រូវឲ្យភិក្ខុអ្នកឆ្លាសប្រតិពលប្ដឹងសង្ឃឲ្យដឹងថាបពិត្រព្រះសង្ឃដ៏ចម្រើនសូមព្រះសង្ឃស្ដាប់ខ្ញុំ(ដ្បិត)សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ។បើកម្មមានកាលគួរដល់សង្ឃហើយគួរសង្ឃឲ្យសំពត់កឋិននោះដល់ភិក្ខុឈ្មោះនេះដើម្បីនឹងក្រាលកឋិន។នេះជាញត្តិ។បពិត្រព្រះសង្ឃដ៏ចម្រើនសូមព្រះសង្ឃស្ដាប់ខ្ញុំ(ដ្បិត)សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ។(ឥឡូវ)សង្ឃឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះដើម្បីនឹងក្រាលកឋិន។ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះដើម្បីនឹងក្រាលកឋិន(បើ)គួរដល់លោកដ៏មានអាយុអង្គណាត្រូវលោកដ៏មានអាយុអង្គនោះស្ងៀម(បើ)មិនគួរដល់លោកដ៏មានអាយុអង្គណាទេត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង។សំពត់កឋិននេះសង្ឃឲ្យដល់ភិក្ខុឈ្មោះនេះដើម្បីនឹងក្រាលកឋិនហើយ។ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះទំនងជាគួរដល់សង្ឃហើយព្រោះហេតុនេះបានជាសង្ឃស្ងៀម។ខ្ញុំសូមចាំទុកនូវការនេះដោយអាការស្ងៀមនៅយ៉ាងនេះ។ (វិនយបិដកមហាវគ្គកថិនក្ខន្ធកៈបិដកលេខ៨ទំព័រ៣-៤) ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    Public date : 01, Apr 2022 (36,900 Read)
    បុណ្យ​ដែល​ទាយក​ទាយិកា​ធ្វើ​ដោយ​នាំ​ចីវរ​ទៅ​ប្រគេន​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​រយៈ​វេលា​៣​ខែក្នុង​អាវាស​វត្ត​ណា​មួយ​ហើយ​ដើម្បី​ឲ្យ​លោក​ក្រាល​គ្រង​នោះ​ហៅ​ថា​បុណ្យ​កឋិនឬ​កឋិន​ទាន​ចីវរ​ដូច​ជា​ចីវរ​ទាន​ទាំង​ពួក​ដែរ​តែ​មាន​ឈ្មោះ​វិសេស​ប្លែក​ជាង​ទាន​ដទៃដែល​ធ្វើ​ហៅ​ថា​កាល​ទានជា​ទាន​មាន​ផល​ច្រើន​ជាង​ចីវរ​ទាន​ទាំង​ពួងព្រោះ​ប្លែក​ពី​ចីវរទាន​ឯ​ទៀត​ដោយ​លក្ខណៈ​៥​យ៉ាង​គឺ៖ ១-ប្លែក​ដោយ​កាលព្រោះ​មាន​ពុទ្ធានុញ្ញាតថា​កឋិន​កាល​មាន​តែ​២៩​ថ្ងៃ​គឺ​ខែ​អស្សុជ​១៤​ថ្ងៃពី​ត្រឹម​១រោចដល់​១៤​រោច(​ខែដាច់)ខែ​កត្តិក​១៥​ថ្ងៃ​ពី​ត្រឹម​១​កើត​ដល់​១៥​កើត​(​ពេញ​បូណ៌មី​)។រយៈ​កាល​នេះពាក្យ​សាមញ្ញ​ហៅ​ថា​រដូវ​កឋិនក្នុង​រដូវ​នេះ​ទាយក​ចង់​មក​ធ្វើ​ថ្ងៃ​ណា​មួយ​ក៏​បាន​ឲ្យ​តែ​ស្ថិត​ក្នុង​ថ្ងៃទាំង​២៩​នេះ​ហើយ​វត្ត​មួយ​ធ្វើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ២-ប្លែកដោយវត្ថុគឺ​សំពត់​ដែល​ក្រាល​កឋិន​នោះបានតែស្បង់​ឬ​ចីពរ​ឬក៏​សង្ឃាដីដែល​គេ​ធ្វើ​ត្រឹម​ត្រូវ​តាម​ពុទ្ធប្បញ្ញត្តិសំពត់​ក្រៅ​ពី​នេះ​ធ្វើ​ពុំ​បាន​ហើយ​សំពត់​ទាំង​៣​មុខ​ទៀត​សោត​នឹង​យក​ទាំង​អស់​ជា​អង្គ​កឋិន​ក៏​ពុំ​បាន​គឺ​បាន​តែ​១​មុខទោះ​បី​ទាយក​យក​ចីវរ​១​ត្រៃ​គឺចីពរ១ស្បង់១សង្ឃាដី១ជាសំពត់​កឋិន​មក​វេរប្រគេន​ក៏​ភិក្ខុ​អ្នក​ក្រាល​គ្រង​លោក​រើស​យក​តែ​វត្ថុណា​មួយ​ធ្វើ​ជា​អង្គ​កឋិន​គឺ​លោក​ចង់​យក​ស្បង់​ក៏​បាន​ចីពរ​ក៏​បានសង្ឃាដី​ក៏​បានស្រេច​លើ​ព្រះទ័យ​លោកឲ្យ​តែ​វត្ថុ​នោះ​ត្រឹម​ត្រូវ​តាម​វិនយប្បញ្ញត្តិ​តែ​តាម​ធម្មតា​លោក​អ្នក​ក្រាល​គ្រង​ច្រើន​យក​សង្ឃាដីជា​អង្គ​កឋិន​ដោយ​លោក​យល់​ថា​បណ្ដា​ចីវរ​១ត្រៃសង្ឃាដី​ជា​ចីវរ​ធំជាងគេ។ ៣-ប្លែក​ដោយ​អំពើគឺ​បុគ្គល​អ្នក​គប្បី​ធ្វើ​ឲ្យ​ត្រូវ​របៀប​តាម​ព្រះ​វិន័យ។ ៤-ប្លែក​ដោយ​បដិគ្គាហកៈគឺ​អ្នក​ទទួល​សំពត់​កឋិន​បាន​តែ​ភិក្ខុ​ក្រៅ​ពី​ភិក្ខុ​ពុំ​បាន​ឡើយ​ហើយ​ភិក្ខុ​នោះ​ទៀតលុះ​តែ​បាន​នៅ​ចាំ​វស្សា​គ្រប់​៣​ខែ​ក្នុង​វត្ត​ណា​មួយ​ទើប​ទទួល​ក្រាល​គ្រង​និង​អនុមោទនាកឋិន​ក្នុង​វត្ត​នោះ​បាន​ភិក្ខុ​ដែល​មិន​បាន​ចាំ​វស្សា​ឬ​បាន​នៅ​ចាំ​វស្សា​ដែរ​តែ​ឲ្យ​ដាច់​ក៏​ទទួល​ពុំ​បាន។ ៥-ប្លែក​ដោយ​អានិសង្សគឺ​ទា​យក​អ្នក​ធ្វើ​ក៏​បាន​អនិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​ដូច​មាន​ក្នុង​វិន័យ​បិដក​ភាគ​៨​ត្រង់​កឋិនក្ខន្ធកៈ​ថា៖ អនាមន្តចារោត្រាច់​ទៅ​កាន់​ទី​ដទៃដោយ​មិន​បាច់​លា​ភិក្ខុ​ផង​គ្នា​ដោយ​មិន​មាន​ទោស។ អសមាទានចារោត្រាច់​ទៅ​ដោយ​មិន​បាច់​យក​ត្រៃ​ចីវរ​គ្រប់​ប្រដាប់​ទៅ​ជាមួយ​បាន។ គណភោជនំឆាន់ភោជន​បាន។ យាវទត្ថចីវរំទុក​ដាក់​អតិរេកចីវរ​បាន​តាម​ត្រូវ​ការ។ យោចតត្ថចីវរុប្បាទោសោនេសំភវិស្សតិចីវរ​ដែល​កើត​ឡើង​ក្នុង​អាវាស​នោះ​ចីវរ​នោះ​នឹង​មាន​ដល់​ភិក្ខុ​នោះ។ ដោយ​កឋិន​ទាន​ជា​ទាន​នាំ​ឲ្យ​ភិក្ខុ​សង្ឃ​ជា​អ្នក​ទទួល​ក្រាល​គ្រងនិង​អនុមោទនាបាន​អានិសង្ស​៥​យ៉ាងដូច​ពោល​មក​នេះ​ហើយ​បាន​ជា​ទាយក​អ្នក​ធ្វើ​កឋិន​ត្រូវ​បាន​អានិសង្ស​ច្រើន​ជា​អនេក​ត្រា​រាប់​ពុំ​បាន​ឡើយព្រោះ​ជា​ចីវរ​ទាន​ពិសេស​ប្លែក​ពី​ចីវរ​ទាន​នានា​ដូច​ពោល​មក​នេះ​ឯង។ចីវរ​ទាន​ឲ្យ​ហើយ​បាន​ទទួល​ផលានិសង្ស​៥​យ៉ាងដែល​ប្រកប​ដោយ​សេចក្ដី​សុខ​ស្រួល​ដល់​ភិក្ខុ​សង្ឃ​ជា​អ្នក​ទទួល​ទាន​ផងសម​ដូច​ព្រះពុទ្ធ​ដី​កា​រ​ថាសុខស្សទាតាមេធាវីសុខំសោអធិគច្ឆតិជន​អ្នក​មាន​ប្រាជ្ញា​ណា​មួយ​បាន​ឲ្យ​នូវ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នក​ដទៃជន​នោះ​ឯង​រមែង​បាន​ជួប​ប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល​វិញ​ពិត​ប្រាកដ​ពុំ​ខាន​ឡើយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
    Public date : 01, Dec 2021 (4,358 Read)
    មហា​ឃោសានន្ទ(ព្រះ​នាម​ពេញសម្តេច​ព្រះ​មហា​ឃោសានន្ទ)​(២៣ឧសភា១៩១៣-១២មីនា២០០៧)ជា​សម្តេច​សង្ឃរាជ​ដែល​ទទួល​ស្គាល់​ដោយ​ប្រជាជន​​កម្ពុជា​និរទេស​ដោយ​ព្រះ​អង្គ​​បាន​​គង់​នៅ​ក្រៅ​ប្រទេស​កម្ពុជាក្នុង​អំឡុង​ពេល​​សម័យ​ខ្មែរ​ក្រហម​និង​សម័យ​កុម្មុយនិស្ត​នៅ​ប្រទេសកម្ពុជា។ ព្រះ​នាម​របស់​ព្រះ​អង្គ​ជា​ភាសា​បាលីគឺ«ឃោសានន្ទ»ដែល​មាន​ន័យ​ថាជា​«អ្នក​ឃោសនា​ដោយ​រីក​រាយ»(ឃោស៖សំឡេង​ប្រកូក,សម្រែក​ខ្លាំង,ការ​បន្លឺ​សំឡេង+អានន្ទ៖សេចក្តី​សប្បាយ,សេចក្តី​រីក​រាយ,សេចក្តី​សុខ​សាន្ត,ប្រាមោទ្យ)។ព្រះ​អង្គ​ប្រសូត​​នៅខេត្ត​តាកែវនៅប្រទេសកម្ពុជានាឆ្នាំ១៩១៣នៅ​ក្នុង​គ្រួសារ​អ្នក​ស្រែ​នៅ​ទន្លេ​ចតុមុខ។កាលនៅ​ពី​ក្មេងព្រះអង្គ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​ពុទ្ធសាសនា​និង​​បាន​ចូល​បម្រើ​ជា​ក្មេង​វត្តកាល​ពី​អាយុ៨ឆ្នាំ។​​ព្រះ​សង្ឃ​ក្នុង​វត្ត​​ស្ងើច​ក្មេង​វត្តរូប​​នោះ​ណាស់ហើយ​នៅ​អាយុ១៤ឆ្នាំព្រះ​អង្គ​បាន​បួស​ជា​លោក​នេន។ព្រះ​អង្គ​បាន​សិក្សា​ភាសា​បាលី​នៅ​ពុទ្ធិកសាលា​ក្នុង​វត្តហើយ​បន្ទាប់​មក​ទៀតបាន​និមន្ត​ទៅ​បំពេញ​​ការ​សិក្សា​​នៅ​​ពុទ្ធិកវិទ្យាល័យនៅ​ភ្នំ​ពេញ​និង​ខេត្ត​បាត់ដំបងមុន​នឹង​និមន្ត​ទៅ​​ប្រទេស​ឥណ្ឌាដើម្បី​ស្វែង​រក​ការ​សិក្សា​បន្ថែម​ទៅ​លើ​ភាសា​បាលី​នៅ​​​វិទ្យស្ថាន«នវនាលន្ទា​មហាវិហារ»​ឯ​រដ្ឋ​ពិហារប្រទេស​ឥណ្ឌា។ ការអប់រំ ព្រះ​មហាឃោសានន្ទ​បាន​ទទួល​ការ​ហ្វឹក​ហាត់​ពី​គ្រូ​ជា​ច្រើន​អង្គ​ក្នុង​សាសនា​ព្រះ​ពុទ្ធដូច​ជា​​ព្រះ​សង្ឃ​១អង្គ​ពី​ប្រទេស​ជប៉ុនព្រះ​នាមហ៊្វូជិអ៊ិនិឈិដាត់ស៊ឺ(藤井日達)និង​សម្តេច​ព្រះ​សង្ឃរាជជួនណាតជា​ដើម។ នៅ​ឆ្នាំ១៩៦៥ព្រះ​មហា​ឃោសានន្ទ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាទៅ​ភាវនា​ធម៌​នៅក្នុង​វត្ត​របស់​ព្រះ​អាចារ្យ​ប៉ែនធម្មធរោ(พระอาจารย์แป้นธมฺมธโร)គឺ​វត្ត​ឆាយ​ណា(วัดชายนา)នៅ​ក្នុង​ព្រៃ​មួយ​ជិត​​ទី​រួម​ខេត្ត​​នគរ​ស្រី​ធម្មរាជនៅ​ភាគ​​ខាង​​ត្បូង​នៃ​​ប្រទេស​ថៃ។បួន​ឆ្នាំ​ក្រោយ​មកពោល​​គឺ​​ក្នុង​អំឡុង​ពេល​ដែល​ព្រះ​​អង្គនៅ​តែ​​កំពុង​សិក្សា​នៅ​ក្នុង​វត្ត​ព្រៃ​​របស់​ព្រះ​អាចារ្យ​ធម្មធរោ​នោះរដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​​ចាប់​ផ្តើម​​ទម្លាក់​​គ្រាប់​បែក​​នៅ​ប្រទេស​កម្ពុជា​ក្នុង​​គោល​បំណង​​កាត់​ផ្ដាច់​​ផ្លូវ​​លំ​​ហូ​ជី​មិញនិង​​បញ្ចប់​សង្គ្រាម​វៀតណាម។ប្រទេស​កម្ពុជា​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទីហើយ​ប្រជាជន​ត្រូវ​បែក​ខ្ញែក​ព្រាត់​ប្រាស​គ្នា។ សម័យខ្មែរក្រហម ពួក​ខ្មែរ​ក្រហម​​បាន​​​រឹប​​អូស​​​យក​​​ប្រទេស​​ទាំង​មូលហើយ​​​​វាសនា​នៃ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរត្រូវ​ស្ថិត​ក្នុង​ភាព​មិន​ទៀង។ប៉ុលពត​ដែល​ធ្លាប់​រស់​នៅ​ក្នុង​វត្ត​អារាម​កាល​នៅ​ក្មេងបាន​ប្រកាស​ថាព្រះ​សង្ឃ​ជា​បញ្ញើ​ក្អែគ​គ្មាន​​ប្រយោជន៍​​អ្វី​នោះទេហើយ​ជា​វណ្ណៈ​មួយ​ក្នុង​របប​សក្តិភូមិ​ចាស់។ដោយ​សារ​ការ​ឃោសនា​​ដ៏​​គួរ​ឲ្យ​រន្ធត់​បែប​នោះពួក​ខ្មែរ​ក្រហម​​បាន​ផ្សឹក​ព្រះ​សង្ឃ​ហើយ​បញ្ជូន​ទៅ​ធ្វើ​ស្រែ​ចម្ការ​ដូច​ប្រជាជន​ដទៃ​ទៀត​ដែរឬ​ក៏​ពួក​ខ្មែរ​ក្រហម​បាន​​ធ្វើ​ទារុណកម្ម​លើ​ព្រះ​សង្ឃ​ឬ​​​បញ្ជូន​ទៅ​រៀន​សូត្រនិង​ធ្វើ​គត់​ចោល​​ទៀត​ផង។ព្រះ​សង្ឃ​​ខ្លះ​ទៀត​ត្រូវ​បាន​បង្ខំឲ្យ​​ប្រព្រឹត្ត​ខុស​នឹង​​វិន័យ​​របស់​ព្រះ​សង្ឃដោយ​​ត្រូវ​បាន​គេ​ភ្ជង់​កាំភ្លើង។ចាប់​តាំង​ពី​ពេល​នោះ​មករហូត​ដល់​ពេល​របប​ខ្មែរ​ក្រហម​ត្រូវ​រលំលែង​មាន​ព្រះ​សង្ឃ​នៅក្នុង​ប្រទេស​កម្ពុជាហើយ​និង​វត្ត​ជា​ច្រើនបាន​ត្រូវ​គេ​កម្ទេច​ចោល។ នៅ​​គ្រា​នោះមាន​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​​បាន​ចាប់​ផ្តើម​​រត់​ចេញ​​ពី​ប្រទេស​កម្ពុជាទៅ​ផ្តុំ​គ្នា​តាម​បណ្តោយ​ព្រំ​ប្រទល់​ប្រទេស​ថៃដោយ​តំណាល​ទាំង​រឿង​រ៉ាវ​ដែល​អ្នក​ក្រៅ​ពិបាក​ជឿស្តី​ពី​របប​ប្រល័យ​ពូជ​សាសន៍​ដ៏​គួរ​ឲ្យ​ភ័យ​​រន្ធត់​នោះ។ នៅ​ឆ្នាំ១៩៧៨ព្រះ​មហាឃោសានន្ទ​បាន​ចាក​ចេញ​ពី​អាស្រមបទ​ក្នុង​ព្រៃហើយ​បាន​និមន្តទៅ​ដល់ជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​​ព្រំ​ប្រទល់​ប្រទេស​ថៃ​និង​ខ្មែរ​និង​​បាន​ចាប់​ផ្តើម​​ជួយ​ផ្គត់​ផ្គង់​​ដល់​​ជន​​ភៀស​​ខ្លួន​ដែល​រត់​មក​ប្រទេស​ថៃ​នោះ។នៅ​តាម​ជំរំ​នានាជន​ភៀស​ខ្លួនដែល​ខាន​បាន​ជួប​ព្រះ​សង្ឃ​ជា​ច្រើន​ឆ្នាំ​មក​នោះពេល​ឃើញ​មុខ​ព្រះ​មហាឃោសានន្ទក៏​រំភើប​ចិត្ត​យ៉ាង​ក្រៃ​លែងហើយ​ក៏​ស្រក់​ទឹក​ភ្នែក​ស្រែក​យំកាល​ណា​ព្រះ​មហា​ឃោសានន្ទ​សូត្រ​មន្ត្រដែល​ជន​ជាតិ​ខ្មែរ​ធ្លាប់​ឮ​ធ្លាប់​សូត្រ​ជា​ច្រើន​ជំនាន់​ច្រើន​តំណ​មុន​ឆ្នាំ​សូន្យ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម។ព្រះ​អង្គ​បាន​ចែក​រំលែក​នូវ​អត្ថបទ​ព្រះ​ធម៌​ដល់​ជន​ភៀស​ខ្លួន​ជា​ធម្មទានសម្រាប់​ចម្រើន​ព្រះ​បរិត្តនិង​បំផុសគំនិត​ដើម្បី​លើក​ទឹក​ចិត្ត​របស់​ជន​ភៀស​ខ្លួន​ដ៏​វេទនា​ទាំង​នោះ។ ការស្ថាបនាឡើងវិញ ព្រះ​មហាឃោសានន្ទ​បាន​ជួយ​ដល់​ប្រទេស​ជាតិ​និង​ជួយ​ឲ្យ​ព្រះ​ពុទ្ធសាសនា​ខ្មែរ​កើត​ឡើង​​វិញ​នៅ​ឆ្នាំ១៩៨០។ព្រះ​អង្គ​បាន​ធ្វើ​​​ជា​អ្នក​តំណាង​ប្រជាជន​ខ្មែរ​ក្នុង​​ជំរំ​ជន​ភៀស​ខ្លួននិង​តំណាង​រដ្ឋាភិបាល​ខ្មែរ​និរទេស​កម្ពុជានៅ​ឯ​​អង្គការ​សហប្រជាជាតិ។ នៅ​ពេល​ដែល​របបប៉ុលពតរលំ​នា​ឆ្នាំ១៩៧៩​ព្រះ​មហា​ឃោសានន្ទគឺ​ជា​ព្រះ​សង្ឃ​១​អង្គក្នុង​ចំណោម​ព្រះ​សង្ឃ​ខ្មែរ៣០០០អង្គដែល​បាន​ផុត​ពី​ស្លាប់​ក្នុង​ចំណោម​​ព្រះ​សង្ឃ​ចំនួន៦ម៉ឺន​អង្គ​នៅ​ប្រទេស​កម្ពុជា​​មុន​ឆ្នាំ១៩៧៦។ក្នុង​ឆ្នាំ១៩៧៩នៅ​តាម​ជាយ​ដែន​ខ្មែរ-ថៃព្រះ​អង្គ​បាន​កសាង​វត្ត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ទាំង​ឡាយហើយ​បាន​បំបួស​ព្រះ​សង្ឃ​ជាតិ​ខ្មែរទោះ​បី​ជា​​មាន​ការ​ហាម​ប្រាម​ពី​អាជ្ញាធរ​យោធា​ថៃ​ក៏​ដោយ។ នៅ​ឆ្នាំ១៩៨០ព្រះ​មហា​ឃោសានន្ទនិង​​បព្វជិត​សាសនា​គ្រីស្ទាន១រូបគឺ​គ្រូ​គង្វាលភីធ័រឡរ៉ែន្សផនដ៍(PeterL.Pond)បាន​បង្កើត​«បេសកកម្ម​អន្តរសាសនា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា»។លោក​ទាំង​ពីរបាន​រក​ឃើញ​អតីត​ព្រះ​សង្ឃ​និង​ដូន​ជី​រាប់​រយ​អង្គនិង​រាប់​រយ​នាក់ដែល​បាន​រួច​ពី​ស្លាប់ដើម្បី​ឲ្យ​ពួក​អតីត​សង្ឃ​និង​ដូន​ជី​ទាំង​នោះអាច​បួស​​ឬ​កាន់​សីល​១០ឡើង​វិញនិង​កាន់​កាប់​មុខ​ងារ​​ឡើង​វិញ​ក្នុង​វត្ត​អារាម​ខ្មែរ​ទូទាំង​ពិភព​លោក​ផង​ដែរ។នៅ​ខែ​មិថុនាឆ្នាំ១៩៨០រដ្ឋាភិបាល​ថៃ​សម្រេច​ចិត្ត​បង្ខំ​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍។លោក​គ្រូ​គង្វាលផនដ៍និង​ព្រះ​មហា​ឃោសានន្ទក៏​បាន​រៀប​ចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំង​បង្ខំ​នូវ​ជន​ភៀស​ខ្លួន​ពី​ជំរំ​ស្រះ​កែវ(សាកែវ)។ នៅ​ឆ្នាំ១៩៨៨ព្រះ​សង្ឃ​ខ្មែរ​មួយ​ក្រុមដែល​បាន​និរទេស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាបាន​ជ្រើស​​តាំង​ព្រះ​មហា​ឃោសានន្ទ​​​​ជា​​សង្ឃរាជ។ព្រះ​មហាឃោសានន្ទ​បាន​យល់​ព្រម​ទទួល​ឋានៈ​នេះ​​​ជា​បណ្តោះ​អាសន្នដរាប​ដល់​ប្រទេស​កម្ពុជា​នឹង​មាន​សន្តិភាព​ឡើង​វិញ។នៅ​ជំនាន់​នោះគឺ​នៅ​ទសវត្សរ៍​ឆ្នាំ១៩៨០សម្តេច​ព្រះ​មហា​សង្ឃរាជ​នៅ​ប្រទេស​កម្ពុជាគឺសម្តេចទេពវង្សដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជាក្រោម​ការ​គាំ​ទ្រ​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាមបាន​តែង​តាំង​កាល​ពី​ឆ្នាំ១៩៨១។ ធម្មយាត្រា នៅ​ឆ្នាំ១៩៩២ជា​ឆ្នាំ​ដំបូងដែល​អង្គការ​សហប្រជាជាតិ​​បាន​អនុវត្ត​សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស​នៃ​ឆ្នាំ១៩៩១ទើប​ព្រះ​មហា​ឃោសានន្ទ​​ដឹក​នាំ​ធម្មយាត្រា​នៅ​ថ្នាក់​ជាតិ​ជា​​លើក​ដំបូង​​សម្រាប់​​ផ្តល់​នូវ​សន្តិភាព​ដល់​ប្រទេស​ខ្មែរ​​ទាំង​មូល​ដើម្បី​ឲ្យ​ជន​ជាតិ​ខ្មែរ​​មាន​សេចក្តី​សង្ឃឹម​និង​សន្តិភាព​​ឡើង​វិញ។ធម្មយាត្រា​នេះ​បាន​ធ្វើ​ដំណើរ​​និង​ចំណាយ​ពេល​អស់​រយៈ​ពេល​១៦​ថ្ងៃ​និង​​២០០គ.ម.​ឆ្ពោះ​ទៅ​កាន់​​តំបន់​ខ្មែរ​ក្រហមដោយ​ឆ្លង​កាត់​ដីដែល​ពួក​ខ្មែរ​ក្រហម​បាន​បង្កប់​គ្រាប់​មីន។បន្ទាប់​​មកព្រះ​អង្គ​នាំ​​ធម្មយាត្រា​​ជា​ច្រើន​ឆ្ពោះ​មក​ប្រទេស​កម្ពុជា​​ទាំង​មូលជាមួយ​មនុស្ស​ចំនួន​ប្រមាណ​២០០ទៅ៣០០នាក់​រៀង​រាល់​ឆ្នាំ(មាន​ទាំង​ព្រះ​សង្ឃដូន​ជីនិង​ឧបាសក​ឧបាសិកា)។នៅ​ឆ្នាំ១៩៩៥មាន​រហូត​ដល់៥០០នាក់ដែល​ធ្វើ​ធម្មយាត្រា។នៅ​ឆ្នាំ១៩៩៥នោះមាន​ពួក​ខាង​​«បូជនីយេសចរណ៍​អន្តរជំនឿ​ដើម្បី​សន្តិភាព​និង​ជីវិត»បាន​ទៅ​ជួប​និង​រួប​រួម​គ្នា​ជា​មួយ​ពួក​អ្នក​ធ្វើ​ធម្មយាត្រា​នោះ។ក្រុម​ទាំង២បាន​ដើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជាពី​ព្រំ​ប្រទល់​ថៃរហូត​ដល់​ព្រំ​ប្រទល់​វៀតណាមដោយ​បាន​ដើរ​កាត់​តំបន់​ដែល​ពួក​ខ្មែរ​ក្រហម​កាន់​កាប់អស់​រយៈ​ពេល​ច្រើន​ថ្ងៃ។ដោយ​ហេតុ​តែ​បាន​បង្រៀន​នូវ​ភាព​អហិង្សានិង​កសាង​វត្ត​អារាម​ខាង​ពុទ្ធសាសនា​ទូទាំង​ពិភព​លោកដើម្បី​ជួយ​ជ្រោម​ជ្រែង​ដល់​ជន​ជាតិ​ខ្មែរដែល​ត្រូវ​និរទេសឲ្យ​ឋិត​នៅ​ក្នុង​សាសនា​ប្រកប​ដោយ​សន្តិភាព​របស់​ខ្លួន​នេះបាន​ជា​ព្រះ​មហា​ឃោសានន្ទ​បាន​ទទួល​«រង្វាន់​នៃ​​សេចក្តី​ក្លាហាន​និង​មនសិការពី​​មូលនីធិ​ភីស​អាប្បេយ៍(អាស្រមបទ​សន្តិភាព)»(PeaceAbbeyCourageofConscienceAward)។ គេ​បាន​ដាក់​ឈ្មោះ​ព្រះ​អង្គ​ថាជា«មហាត្មៈ​គន្ធីនៃ​ប្រទស​កម្ពុជា»។លោក​ស្រីឃ្លែរប៊នផិល្ល(ClaibornePell)ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិកាំងបាន​ស្នើ​ឈ្មោះ​របស់​ព្រះ​អង្គចំពោះ​រង្វាន់​សន្តិភាព​ណូបែល[១៣]។គេ​ក៏​បាន​ស្នើ​ព្រះ​នាម​ព្រះ​អង្គចំពោះ​រង្វាន់​នេះនៅ​ឆ្នាំ១៩៩៥,១៩៩៦និង១៩៩៧ដោយ​យល់​ឃើញ​សកម្មភាព​របស់​ព្រះ​អង្គ​ក្នុង​ការ​នាំ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា។ព្រះ​មហា​ឃោសានន្ទក៏​មាន​តួ​នាទី​ជា​ទី​ប្រឹក្សា​ឲ្យ​​​​«ពុទ្ធសាសនិក​សម្ព័ន្ធ​ដើម្បីសន្តិភាព»(BuddhistPeaceFellowship)ហើយ​ព្រះ​អង្គ​គង់​ម្តង​ម្កាល​នៅ​វត្ត​អារាម​​បាលិលេយ្យ​ដែល​កសាង​ដោយ​ជន​ភៀស​ខ្លួន​ខ្មែរនៅ​ទី​ក្រុង​ហ្វ៊ីឡាឌែលហ៊្វីយ៉ារដ្ឋ​ផេនស៊ីលវ៉ានីញ៉ាស.រ.អា.។ សម្តេច​ព្រះ​មហា​ឃោសានន្ទ​បាន​ទទួល​អនិច្ចធម្ម​នៅ​ក្រុង​ន័រធ៍​ហាំប៍តុនរដ្ឋ​ម៉ាស្សាឈូសេត្តស៍នៃ​សហរដ្ឋ​អាមេរិកនៅ​ថ្ងៃ​ទី១២ខែ​មីនាឆ្នាំ២០០៧៕ ប្រភពដកស្រង់អត្ថបទ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
    Public date : 06, Sep 2021 (31,488 Read)
    សម្ដេច​ព្រះ​មហា​សុមេធាធិបតីជួនណាត(ជោតញ្ញាណោ)សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១នៃ​គណៈ​មហា​និកាយ(ប្រសូត១១មីនាព.ស.​២៤២៧/គ.ស.​១៨៨៣សុគត២៥កញ្ញាព.ស.​២៥១៣/គ.ស.​១៩៦៩)ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤នៃ​គណៈ​មហានិកាយនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៩២ដល់ព.ស.​២៥១៣ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដមសីហនុ។ ជាតិ​បរិច្ឆេទ(កំណត់​អំពី​ជាតិ) សម្ដេច​ព្រះសង្ឃរាជទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ១១​រោចខែ​ផល្គុនឆ្នាំ​វកឆ​ស័កព.ស.​២៤២៧គឺ​ថ្ងៃ​ទី​១១ខែមីនាគ.ស.​១៨៨៣នៅ​ភូមិ​កំរៀងសង្កាត់​រកា​កោះស្រុក​គង​ពិសីខេត្ត​កំពង់​ស្ពឺ។សម្ដេច​មាន​ព្រះជាតិ​ក្នុង​ត្រកូល​កសិករព្រះ​មាតា​នៃ​សម្ដេច​នាមយក់ព្រះ​បិតា​នាមព្រហ្មជួន។គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺអង្គ​សម្ដេច​ព្រះសង្ឃរាជនិង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រីជួននុតជា​ព្រះ​អនុជ​នៃសម្ដេច​ព្រះសង្ឃ​រាជ។ កុមារ​បរិច្ឆេទ(កំណត់​អំពី​ភាព​នៃ​កុមារ) សម្ដេច​កាល​ឋិត​នៅ​ក្នុង​កុមារ​ភាពមាន​ព្រះជន្មាយុ​រវាង​១២​ឆ្នាំព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាមកែ​វម៉នវត្ត​ពោធិ​ព្រឹក្សហៅ​វត្ត​ពោល្យំសង្កាត់​រលាំងកែនស្រុក​កណ្ដាល​ស្ទឹងខេត្ត​កណ្ដាល។ បព្វជ្ជា​បរិច្ឆេទ(កំណត់​អំពី​បព្វជ្ជា) លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំបាន​បួស​ជា​សាមណេរក្នុង​ថ្ងៃ​១៥​កើតខែ​ពិសាខឆ្នាំ​ចសំរឹទ្ធិ​ស័កព.ស.​២៤៤១គ.ស.​១៨៩៧នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្សអស់​រយៈ​កាល​ពីរ​ឆ្នាំទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ឯ​វត្ត​ឧណ្ណាលោមក្រុង​ភ្នំពេញក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូទេពសោនា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣គ.ស.​១៨៩៩។ ឧប្បសម្បទា​បរិច្ឆេទ(កំណត់​អំពី​ឧបសម្បទា) សម្ដេចលុះ​បាន​ព្រះជន្មាយុ​គម្រប់​២១​ព្រះវ​ស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូម​ឧបសម្បទា​ជា​ភិក្ខុក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញដោយ​មាន​ព្រះ​តេជ​ព្រះ​គុណព្រះ​ពុទ្ធ​ឃោសាចារ្យម៉ាកេតសុវណ្ណប្បញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍កាល​លោក​នៅ​ជា​​ចៅ​អធិការ​វត្ត​ពោធិ​ព្រឹក្ស​មាន​ព្រះតេជ​ព្រះគុណកែម៉នមិស្សនាគោជា​គ្រូ​សូត្រ​ស្ដាំនិង​ព្រះតេជ​ព្រះគុណអ៊ឹមខឹមតិក្ខប្បញ្ញោជា​គ្រូ​សូត្រ​ឆ្វេងសូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ​១៤​កើតខែ​ជេស្ឋឆ្នាំ​រោងឆស័កព.ស.​២៤៤៨គ.ស.​១៩០៤។សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថាជោតញ្ញាណោលុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោមទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។អត្ថបទជាអក្សរដិត បរិយត្តិ​បរិច្ឆេទ(កំណត់​អំពី​ការ​សិក្សា) សម្ដេច​ព្រះសង្ឃ​រាជមាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សាទាំង​ផ្នែក​ភាសាបាលីទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗមាន​ភាសាបារាំង​ជាដើម។ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជមាន​ជោគ​ជ័យ​ប្រសើរ​ណាស់ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រប្រែ​មូលកច្ចាយនៈនិង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ព្រះនាមម៉ាកេតដែល​ជា​ព្រះ​ឧបជ្ឈាយ៍នៃ​សម្ដេច​ព្រះសង្ឃរាជ។ សម្ដេច​ព្រះសង្ឃរាជដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយមាន​វិជ្ជា​បាលី​ជា​ដើមគឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ខិតខំ​ប្រឹង​ប្រែងឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។ សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺសិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែនពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗទេ។វិជ្ជា​ខាង​ភាសាបាលីភាសាសំស្ក្រឹតនិង​ភាសាបារាំងសុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ជ្រាលជ្រៅ​លំបាក​រៀនលំបាក​យល់​ជាទី​បំផុតប៉ុន្តែ​សម្ដេច​អាច​រៀនអាច​យល់​ច្បាស់លាស់ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។ សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសាដែល​សម្ដេច​បាន​រៀនមាន​វេយ្យាករណ៍​បាលីសំស្ក្រឹត​ជាដើមទាំង​អក្សរសាស្ត្រ​របស់​ជាតិនិង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ភាសាសៀមភាសាលាវនិង​ភាសាបារាំងដែល​សម្ដេច​បាន​រៀនអាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀមជាតិ​លាវនិង​ជាតិ​បារាំង​បាន។សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀងឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ភាសាអង់គ្លេសនិង​ភាសា​វៀតណាមក៏​សម្ដេច​បាន​រៀនអាច​មើលសរសេរ​និយាយប្រាស្រ័យ​បាន​ច្រើន​ដែរ។ ក្នុង​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​គ.ស.​១៩១០ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ជា​ព្រះថេរៈស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសាបាលីអាច​និយាយ​ភាសាបាលី​បាន​ជាង​ភិក្ខុសាមណេរ​ឯ​ទៀតដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។ នៅ​ព.ស.​២៤៥៧គ.ស.​១៩១៣សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាមវិហារ​ព្រះ​កែវ​មរកតចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។ ព.ស.​២៤៥៩គ.ស.​១៩១៥សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលាបាលីជាន់ខ្ពស់ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិកវិទ្យាល័យសុរាម្រឹត។ ក្រៅ​ពី​ភាសាខ្មែរដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដសម្ដេច​បាន​សិក្សា​ភាសាបាលីអាច​អានឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់គឺ​សំនៀងលង្កាភូមាមនសៀមនិង​លាវឥត​មាន​ទើស​ទាក់់​ភ្លាំង​ភ្លាត់​ឡើយ។ ព.ស.​២៤៦៦និង​២៤៦៧គ.ស.​១៩២២និង​១៩២៣សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា(ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្សហួតតាតវជិរប្បញ្ញោកាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា)បាន​ធ្វើ​ជា​សមណៈ​សិស្សនិមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសាសំស្ក្រឹតនិង​អក្សរ​សិលា​ចារឹក​ជាដើមនៅ​សាលាបារាំងសែសចុងបូព៌ាប្រទេសនា​ក្រុង​ហាណូយ(វៀតណាម​ខាង​ជើង)ក្នុង​សំណាក់​លោកល្វីហ្វឺណូត៍(L.Finot)ជាតិ​បារាំង​សេសជា​ចាងហ្វាង​សាលា​នេះ។ បេសកកម្ម​បរិច្ឆេទ(កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ) ព.ស.​២៤៦៣គ.ស.​១៩១៩សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរដែល​ទ្រង់​ជា​លេខាធិការកាន់​កិច្ចការ​ផ្ទាល់លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។ ព.ស.​២៤៦៩គ.ស.​១៩២៥សម្ដេច​បាន​ធ្វើ​ជា​សមាជិកនៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានាដែល​សាលា​បាលី​ជាន់​ខ្ពស់បោះពុម្ព​ផ្សាយ។ ព.ស.​២៤៧០គ.ស.​១៩២៦ត​មក​ជា​ច្រើន​ឆ្នាំសម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរនិង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់បារាំង-ខ្មែរ​នៅ​ក្រុង​ភ្នំពេញ។ ព.ស.​២៤៧១គ.ស.​១៩២៧សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិកនៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រមតែ​មួយ​ព្រះអង្គ​ឯងដរាប​ដល់​បាន​ចប់​សព្វ​គ្រប់បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២បាន​៥​គ្រា​ហើយ។ ក្នុង​ឆ្នាំ​ដដែល​នេះសម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជាសមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំសម្រាប់​បណ្ណាល័យ​កម្ពុជាដែល​សព្វ​ថ្ងៃ​ហៅ​ថាវិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។ ព.ស.​២៤៧៤គ.ស.​១៩៣០សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ក្នុង​មុខងារ​ជា​ចាងហ្វាង​រងនៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ។ ក្នុង​ឆ្នាំ​ដដែល​នោះសម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជាសមាជិក​ជំនួយ​នៃក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដកនៅ​ពុទ្ធ​សាសន​បណ្ឌិត្យក្រុង​ភ្នំពេញ។ ព.ស.​២៤៧៦គ.ស.​១៩៣២សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃនៃ​កវី​និពន្ធ​ខ្មែរ​បុរាណដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះទៅ​ក្នុង​វចនានុក្រម​ខ្មែរ។ ព.ស.​២៤៧៧គ.ស.​១៩៣៣សម្ដេច​ទ្រង់​បាន​ទទួលការ​តែងតាំង​ជា​សមាជិកនៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ផ្សាយ។ ព.ស.​២៤៧៨គ.ស.​១៩៣៤សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ។ ព.ស.​២៤៧៩គ.ស.​១៩៣៥សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលីសំស្ក្រឹតខ្មែរនិង​លាវប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិក្រុង​ភ្នំពេញ។ ឋានន្តរ​បរិច្ឆេទ(កំណត់​អំពី​ឋានន្តរ) ព.ស.​២៤៨៦គ.ស.​១៩៤២សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរជា​ចាងហ្វាង​នៃសាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញដែល​សព្វ​ថ្ងៃ​កែ​ប្រែ​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត។ ព.ស.​២៤៨៨គ.ស.​១៩៤៤សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅ​អធិការ​វត្ត​ឧណ្ណាលោម។ ព.ស.​២៤៨៩គ.ស.​១៩៤៥សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរសភាគឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ។ ព.ស.​២៤៩១គ.ស.​១៩៤៧សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុ​ប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរកនៃគណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។ ព.ស.​២៤៩២គ.ស.​១៩៤៨សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្មវិន័យ​ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្មវិន័យ​ក្នុង​ព្រះរាជាណាចក្រ។ គ.ស.​១៩៦១រហូត​មកសម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​ធ្វើ​ជា​ព្រះប្រធាន​នៃការសម្ភាស​អក្សរសាស្ត្រផ្សាយ​តាម​វិទ្យុ​ជាតិ​រៀងរាល់​ថ្ងៃ​សុក្រ។ គ.ស.​១៩៦៨ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ។ គ.ស.​១៩៦៩ព្រះអង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យនិង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។ ព្រះ​កិច្ចការ​ដែល​​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស នៅ​ព.ស.​២៤៧៥គ.ស.​១៩៣១សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូនៃ​មន្ត្រី​សង្ឃទៅ​កាន់​ក្រុង​វៀងច័ន្ទន៍និង​ក្រុង​ហ្លួង​ព្រះបាងប្រទេស​លាវដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ​ផងដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ​ផង។ ព.ស.​២៤៧៧គ.ស.​១៩៣៣សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ក្នុង​ដែន​កូសាំងស៊ីនកម្ពុជាក្រោម។ នៅ​ព.ស.​២៤៨៣គ.ស.​១៩៣៩សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ម្ដង​ទៀតដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការនៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវនិង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅប្រទេស​លាវ​ផងដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​បរិយត្តធម៌និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនាឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សានិង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​នៃ​ប្រទេស​កម្ពុជាទាំង​ប្រជាជាតិ​នៅ​ក្នុង​ទី​ប្រជុំជននិង​ក្នុង​ខេត្ត​នានានៃ​ព្រះរាជាណាចក្រ​លាវខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សានិង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​គន្លង​ព្រះ​ពុទ្ធ​សាសនា​ផង។ ព.ស.​២៤៨៧គ.ស.​១៩៤៣សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេសហើយ​នៅ​ព.ស.​២៤៩២គ.ស.​១៩៤៨សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក។ ព.ស.​២៤៩៤គ.ស.​១៩៥០សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​បង្កើត​ពុទ្ធិក​សមាគម​ពិភព​លោក​នៅ​ក្រុង​កោលម្បូប្រទេស​ស្រី​លង្កា​ទ្វីប។ នៅ​ព.ស.​២៤៩៧គ.ស.​១៩៥៣សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ប្រឹក្សា​សម្រេច​រឿង​ឆដ្ឋសង្គាយនានៅ​ក្រុង​រង្គូនសហភាព​ភូមា។ ក្នុង​ឆ្នាំ​ជា​បន្ទាប់​នៅ​ព.ស.​២៤៩៨គ.ស.​១៩៥៤សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​​ក្រុង​រង្គូនប្រទេស​ភូមា​ម្ដង​ទៀតដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។ កន្លង​មួយ​ឆ្នាំ​ក្រោយ​មកព.ស.​២៤៩៩គ.ស.​១៩៥៥សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆដ្ឋសង្គាយនៅ​ក្រុង​រង្គូនប្រទេស​ភូមាជា​លើក​ទី​បី​ដើម្បី​ប្រជុំហើយ​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។ នៅ​ព.ស.​២៥០៣គ.ស.​១៩៥៩សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជកត៌ានិង​ក្រុង​សឹម៉ារ៉ាំងកោះ​ជ្វាប្រទេស​ឥណ្ឌូណេស៊ីដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។ ព.ស.​២៥០៣ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌ​សីមានិង​ពិធី​សន្មត​រោង​ឧបោសថព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុល​បុត្រអ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង។ សមណសក្ដិ​បរិច្ឆេទ(កំណត់​អំពី​សមណស័ក្តិ) ដោយ​ព្រះមហា​វិរិយភាព​របស់​សម្ដេចដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនាទាំង​ផ្លូវ​លោក​ដែល​យើង​បាន​ឃើញ​ជា​ភស្តុតាងសម្ដេច​ក៏​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់លំដោយដូច​តទៅ​នេះ​គឺ៖ ព.ស.​២៤៥៤គ.ស.​១៩១០សម្ដេច​បាន​ទទួល​ការ​តែងតាំង​ក្នុង​សមណស័ក្តិជា​ព្រះ​បាឡាត់​សាក្យបុត្តិយ៍(បាឡាត់​របស់​ព្រះ​សក្យវង្សនុតវត្ត​ឧណ្ណាលោម)។ ព.ស.​២៤៥៦គ.ស.​១៩១២សម្ដេច​បាន​ទទួល​សមណស័ក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា(ទី​ឋានានុក្រមសម្រាប់​ថ្នាក់​ឯក​របស់​សម្ដេច​ព្រះសង្ឃ​រាជ​ព្រះនាម​ទៀង)។ ព.ស.​២៤៧៥គ.ស.​១៩៣១សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះ​សាសនសោភ័ណ(រាជាគណៈ​កិត្តិយស)។ ព.ស.​២៤៨៤គ.ស.​១៩៤០សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះពុទ្ធ​ឃោសាចារ្យ(រាជាគណៈ​ថ្នាក់​ទី​២)។ ព.ស.​២៤៨៨គ.ស.​១៩៤៤សម្ដេច​បាន​ឡើង​ជា​សមណស័ក្តិ​ជា​ព្រះពោធិវ័ង្ស(រាជា​គណៈ​ថ្នាក់​ទី​១)។ ព.ស.​២៤៩២គ.ស.​១៩៤៨សម្ដេច​បាន​ឡើង​សមណស័ក្តិ​ខ្ពស់​បំផុត​ជា​ព្រះមហាសុមេធាធិបតីសង្ឃនាយកគណៈមហានិកាយ។ ព.ស.​២៤៩៤គ.ស.​១៩៥០ព្រះករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​បាន​ប្រោស​ប្រទាន​ប្រគេន​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះ​មហាសុមេធាធិបតីសង្ឃនាយក​គណៈ​មហានិកាយ។ លុះ​ដល់​មក​ព.ស.​២៤៩៨គ.ស.​១៩៥៤រដ្ឋាភិបាល​សហភាព​ភូមា​បាន​ប្រគេន​ព្រះ​ឋានៈ​សម្ដេច​ជាព្រះ​អគ្គ​មហា​បណ្ឌិត​សហភាព​ភូមា។ ស្រាប់​តែ​ដល់​មក​ព.ស.​២៥០១គ.ស.​១៩៥៧រដ្ឋាភិបាល​សហភាព​ភូមាបាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជាព្រះ​អភិធជៈ​មហារដ្ឋ​គរុនៃ​សហភាព​ភូមា​ទៀតដែល​ជា​សមណស័ក្តិ​ដ៏​ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា។ ខែ​កុម្ភៈគ.ស.​១៩៦៤អ្នក​និពន្ធ​ខ្មែរ​ទាំង​អស់​បាន​ថ្វាយ​ព្រះឋានៈ​ព្រះអង្គ​ជាព្រះអគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរនិង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ផង។ ព.ស.​២៥០៧គ.ស.​១៩៦៣សម្ដេច​ព្រះនរោត្ដមសីហនុព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជាទ្រង់​បាន​ប្រោស​ប្រទាន​ព្រះ​ឋានៈ​សម្ដេច​ជាសម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១។ ថ្ងៃ​ទី​២៨ឧសភា១៩៦៧ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រពេញ​លក្ខណៈ​អំពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​នាម​មហាវិទ្យាល័យ​អក្សរសាស្ត្រនិង​មនុស្សសាស្ត្រនៃ​ភូមិន្ទ​សកល​វិទ្យាល័យ។ ឥស្សរិយ​បរិច្ឆេទ(កំណត់​អំពី​ឥស្សរិយយស) គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះគឺ៖ មេដាយ​អស្សឫទ្ធិ​មុនីសារភរណ៍នៅ​ព.ស.​២៤៦១គ.ស.​១៩១៧។ មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជានៅ​ព.ស.​២៤៦៧គ.ស.​១៩៣២។ មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាននិង​ស្វេតច្ឆត្រប្រទេស​លាវនៅ​ព.ស.​២៤៧៦គ.ស.​១៩៣២។ មេដាយ​សេនា​នៃ​បណ្ឌិត​សភាសាធារណរដ្ឋ​បារាំងនៅ​ព.ស.​២៤៨១គ.ស.​១៩៣៧។ មេដាយ​អស្សឫទ្ធិ​ដឹឡាឡេស្យុង​ដូណ្ណើរនៃ​សាធារណរដ្ឋ​បារាំងនៅ​ព.ស.​២៤៨៦គ.ស.​១៩៤២។ មេដាយ​សេនានៃ​ព្រះរាជាណាចក្រ​កម្ពុជានៅ​ព.ស.​២៤៨៨គ.ស.​១៩៤៤។ មេដាយ​សេនាដឹឡាឡេស្យុង​ដូណ្ណើរនៃ​សាធារណរដ្ឋ​បារាំងនៅ​ព.ស.​២៤៩២គ.ស.​១៩៤៨។ មេដាយ​មហា​សិរីវឌ្ឍន៍ព្រះរាជាណាចក្រ​កម្ពុជានៅ​ព.ស.​២៥០៥គ.ស.​១៩៦២។ មេដាយ​មហា​សិរីវឌ្ឍ​សុវត្ថារានៅ​ព.ស.​២៥០៦គ.ស.​១៩៦៣។ មេដាយ​ជាតូបការដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុតក្នុង​ព្រះរាជាណាចក្រ​កម្ពុជានៅ​ព.ស.​២៥១៣គ.ស.​១៩៦៩។ ពុទ្ធវុឌ្ឍិ​បរិច្ឆេទ(កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោកនិង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា) កិច្ចការ​ឯ​ទៀត​របស់​សម្ដេចក្រៅ​ពី​មុខ​ការ​ខាង​សិក្សា​ដែល​សុទ្ធ​តែ​ជា​ការ​មាន​ប្រយោជន៍​ជា​សាធារណៈ​ក្នុង​ព្រះ​ពុទ្ធ​សាសនានិង​ប្រទេស​ជាតិ​នោះនៅ​មាន​ច្រើន​ទៅ​ទៀតនិយាយ​ដោយ​សង្ខេប​គឺ​ចាប់​តាំង​ពី​ឆ្នាំ​ឆ្លូវ​សប្ត​ស័កព.ស.​២៤៧០គ.ស.​១៩២៤រៀង​មកសម្ដេច​បាន​ធ្វើ​ការ​ឧបត្ថម្ភ​​វត្ត​ពោធិ​ព្រឹក្ស(ហៅ​វត្ត​ពោល្យំ)ក្នុង​សង្កាត់​រលាំង​កែនស្រុក​កណ្ដាល​ស្ទឹងខេត្ត​កណ្ដាលដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​រកា​កោះស្រុក​គងពិសីខេត្ត​កំពង់ស្ពឺជា​ទី​ជាតិ​ភូមិ​របស់​សម្ដេចដូច​មាន​សេនាសនភ័ណ្ឌ​តទៅ​នេះ៖ សម្ដេច​បាន​ជាវ​ដី​ជុំ​វិញ​វត្ត​ចំនួន​ជាង​៣​ហិកតាពង្រីក​ទី​វត្ត​ឲ្យ​ធំ​ទូលាយ​ច្រើន​ជាង​ពី​ដើម។ បាន​ជួយ​ឧបត្ថម្ភ​លើក​ថ្នល់ភ្ជាប់​ពី​ថ្នល់​ជាតិ​ចូល​មក​វត្ត​សុរភីនិង​ពោធិ​ព្រឹក្សរួម​ចម្ងាយ​៣​គឺឡូម៉ែត្រ។ បាន​ស្ថាបនា​វិហារ​បេតុង​អារម៉េសាលា​បាលី​រង(ពុទ្ធិក​បឋម​សិក្សា)រៀប​ចំ​ទី​វត្ត​ពោធិ​ព្រឹក្ស​ទាំង​មូលឲ្យ​មាន​ទេសភាព​សមរម្យ​តាម​សម័យ​និយម។ បាន​ស្ថាបនា​ស្ពាន​ធំ​មួយនិង​ស្ពាន​តូច​មួយ​សុទ្ធ​តែ​បេតុង​អារម៉េឆ្លង​ស្ទឹង​តូច​រាំង​ព្រំ​ប្រទល់សង្កាត់​រលាំងកែននិង​សង្កាត់​រកាកោះ។ បាន​ឧបត្ថម្ភ​ក្នុង​ការ​ស្ថាបនា​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជាសុរភី​ពោធិព្រឹក្ស​៣​ខ្នងតាំង​ពី​គ.ស.​១៩៤៨រៀង​រហូត​ដល់​សាលា​នេះ​ឡើង​ដល់​ថ្នាក់​ឧត្ដមដ្ឋានសម្រាប់​កូន​ចៅ​អ្នក​ស្រុក​ជើង​វត្ត​សុរភីនិង​វត្ត​ពោធិព្រឹក្ស។ បាន​ឧបត្ថម្ភ​ឲ្យ​គេ​ធ្វើ​ថ្នល់​លំ​មួយចាក់​ក្រួស​បាយ​ក្រៀមប្រើ​ការ​បាន​ដោយ​ស្រួល។ បាន​ជាវ​ទី​ដី​៣​ហិកតា​កន្លះ​ទុក​ដាក់​ជា​សាសន​សម្បត្តិ​រៀង​ទៅ។ បាន​ស្ថាបនា​ខ្លោង​ទ្វារ​របង​អារម៉េ​មួយ។ បាន​ស្ថាបនាអាវសថសាលា(សាលា​សំណាក់)១​ខ្នង។ បាន​ចាត់​ការ​ឲ្យ​ជីក​ស្រះ​មួយ​ទំហំ​១០០​ម៉ែត្រ​បួន​ជ្រុងនៅ​ត្រង់​ទី​ថ្នល់​បែក​ចេញ​ពី​ថ្នល់​ជាតិ​ក្នុង​សង្កាត់​រកាកោះ។ បាន​ជួយ​ឧបត្ដម្ភ​ជីក​អណ្ដូង​បុក​ប្រើ​ស្នប់​៣​កន្លែង។ បាន​ស្ថាបនា​គិលានដ្ឋាន​មួយ​ខ្នង​ប្រសូតិ​គ្រឹះ(មន្ទីរ​សម្ភព)មួយ​ខ្នង​ដោយ​បេតុង​អារម៉េ។ បាន​ធ្វើ​កំពែង​បេតុង​អារម៉េបណ្ដោយ​១០០​ម៉ែត្រទទឹង​៥២​ម៉ែត្រព័ទ្ធ​ជុំវិញ​មន្ទីរ​ពេទ្យ​ទាំង​ពីរ​ខ្នង​នេះ។ បាន​ស្ថាបនា​អគារ​គព្ភិនី​សំណាក់​ក្នុង​កំពែង​នោះ​ដែរ។ បាន​ស្ថាបនា​អគារ​បេតុង​អារម៉េ​២​ខ្នងក្រៅ​កំពែង​នោះ​សម្រាប់​គិលានសមណៈ។ បាន​ចាត់​ការ​ឲ្យ​លើក​ទំនប់​ទឹក​១​កន្លែង​បណ្ដោយ​៩០០​ម៉ែត្រទទឹង​៨០០​ម៉ែត្រ(ដោយ​សម្ដេច​ព្រះ​នរោត្ដមសីហនុឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋទ្រង់​សព្វ​ព្រះទ័យ​បាន​ប្រោស​ប្រទាន​ព្រះរាជានុញ្ញាត​ឲ្យ​លើក​ទំនប់​ទឹក​នោះ)។ បាន​ឧបត្ថម្ភ​ឲ្យ​វេយ្យាវច្ចករ​ដាំ​ដំណាំ​លើ​ទី​ដី​ខាង​លើ​នេះជា​ប្រយោជន៍​ដល់​គិលានដ្ឋាននិង​ប្រសូតិគ្រឹះ​របស់​សម្ដេច​ទៅ​ក្នុង​អនាគត​កាល(ស្ថាបនកម្ម​ទាំង​នេះ​នៅ​ក្នុង​ភូមិ​ស្រែ​បន្ទាយសង្កាត់​រកាកោះ)។ បាន​លះបង់​ទី​ដី​មួយ​កន្លែងដែល​សម្ដេច​បាន​ជាវ​ហើយ​នោះ​ជូន​ព្រះ​រាជរដ្ឋាភិបាល​ឲ្យ​ស្ថាបនា​អគារ​មណ្ឌល​នីតិកម្ម(ប៉ុស្តិ​ប៉ូលីស)និង​មន្ទីរ​រាជ​សហករណ៍​។ល។ បាន​ផ្ដើម​គំនិត​ធ្វើ​សមាគម​កសាង​មន្ទីរ​ពេទ្យ​ព្រះសង្ឃក្រុង​ភ្នំពេញ។ បាន​កសាង​វិហារ​វត្ត​ឧណ្ណាលោមដែល​ជា​វិហារ​ធំ​បំផុត​ជាង​វិហារ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជាហើយ​មាន​បី​ជាន់ក្នុង​ព.ស.​២៤៩៩គ.ស.​១៩៥៦។ បាន​ផ្ដើម​កសាង​ព្រះ​សក្យមុនី​ចេតិយ​នៅ​ខាង​កើត​ស្ថានីយ៍​រាជាយស្ម័យយាន។ បាន​ទំនុកបម្រុង​ព្រម​ទាំង​ចាត់​ចែង​សមណ​និស្សិត​បញ្ជូន​ឲ្យ​ទៅ​រៀន​ឯ​បរទេសមាន​ប្រទេស​ឥណ្ឌាភូមា​ជាដើម។ បាន​បង្កើត​ការ​សិក្សា​ធម្មវិន័យដើម្បី​សិក្ខាកាម​កុល​បុត្រ​ទូទៅ​ពេញ​ប្រទេស​កម្ពុជា។ បាន​បង្កើត​ការ​អប់រំ​យុវជន​ដោយ​សីលធម៌​ដែល​នៅ​ក្នុង​វត្ត​ឧណ្ណាលោមឬ​វត្ត​ឯ​ទៀត​ៗដែល​មាន​យុវជន​នៅ​វត្ត​ជា​ច្រើន​នាក់។ បាន​ផ្ដើម​កសាង​ឈាបនដ្ឋាន(ទី​បូជា​សព)ក្នុង​វត្ត​ឧណ្ណាលោមដែល​មាន​លោក​អ្នក​ឧកញ៉ា​តេជះតាន់ម៉ៅជា​អ្នក​ចេញ​ប្រាក់​កសាង​ឲ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​មុន​ដំបូង​បង្អស់គ.ស.​១៩៥៣។ បាន​ផ្ដើម​សង់​ឧបដ្ឋាន​សាលា​សម្រាប់​មន្ត្រី​សង្ឃដែល​និមន្ត​មក​ក្នុង​ឱកាស​អនុសំវច្ឆរ​មហា​សន្និបាតដើម្បី​ប្រជុំ​ទទួល​ភត្តាហារនិង​សម្រាប់​ភ្ជុំបិណ្ឌ​ដែល​គហបតីលីស៊ុនងន,ឧបាសិកាតាន់ស៊ីប៊ីចេញ​ប្រាក់​កសាង។ បាន​បង្កើត​ឲ្យ​មាន​ការ​ហាត់​រៀន​ប្រឡង​សូត្រ​បាតិមោក្ខ​បាលី។ បាន​រៀបចំ​តាំង​គណៈកម្មការ​សង្ឃនិង​គណៈ​កម្មការ​គ្រហស្ថ​តាម​ផ្លូវ​ការ​គ្រប់​វត្ត​ទាំង​អស់ដើម្បី​រៀបចំ​ទី​វត្ត​ឲ្យ​ស្អាតទាំង​មាន​របៀប​រៀបរយតាំង​ពី​ឆ្នាំ​១៩៥៥​ដរាប​មក។ ស្នា​ព្រះហស្ត​ខាង​អក្សរសាស្ត្រ​នៃ​សម្ដេចព្រះ​សង្ឃ​រាជ ព្រះសង្ឃរាជ​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់ទាំង​គម្ពីរ​ស្លឹករឹតទាំង​សៀវភៅ​ជា​ពិសេសគឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀងនិង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរសម្រាប់​ពុទ្ធ​បរិស័ទ​រៀន​សូត្រ។សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើតទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ៖ ១.វចនានុក្រម​ខ្មែរមាន​២​ភាគក្នុង​ព.ស.​២៤៦១គ.ស.​១៩១៧សៀវភៅ​នេះ​បាន​បោះពុម្ព​ច្រើន​គ្រា​មក​ហើយ។ ២.កច្ចាយនូបត្ថម្ភកៈ(វេយ្យាករណ៍​បាលី)មាន​២​ភាគតាំង​ពី​ព.ស.​២៤៦២គ.ស.​១៩១៨បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ ៣.គហិបដិបត្តិក្នុង​ព.ស.​២៤៦៨គ.ស.​១៩២៦ជាមួយ​នឹង​ព្រះ​ឧត្ដម​មុនីអ៊ុមស៊ូនិង​ព្រះ​ពោធិវ័ង្សហួត​តាតតាម​បញ្ជា​នៃ​ព្រះ​តេជ​ព្រះគុណ​ព្រះមហា​វិមលធម្មថោង(ពុទ្ធសាសន​បណ្ឌិត្យ)។ ៤.សាមណេរ​វិន័យក្នុង​ព.ស.​២៤៦០គ.ស.​១៩១៧ជាមួយ​នឹង​ព្រះថេរៈ​ទាំង​ពីរ​ព្រះអង្គ​ខាង​លើ​នេះ​ដែរ។ ៥.បាតិមោក្ខ​សំវរ​សង្ខេប(សម្រាយ)ព.ស.​២៤៧០គ.ស.​១៩២៨បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។មាន​សៀវភៅ​ឯ​ទៀត​ៗ​ជា​ច្រើន​ដែល​ជា​បន្ទាប់​បន្សំ។ ៦.កាព្យ​លោក​ធម៌បោះពុម្ព​ដំបូង​ក្នុង​ព.ស.​២៥០០គ.ស.​១៩៥៧។កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូសង្ឃសត្ថា។ ៧.នាគោបមាទិកថាព.ស.​២៤៧៥គ.ស.​១៩៣៣។ ៨.ព.ស.​២៤៨៤គ.ស.​១៩៤១សម្ដេច​បាន​តែង​សុភមង្គល​គាថា​បាលី​បឋ្យាវត្ត​៧​គាថាព្រម​ទាំង​ប្រែ​ជា​សម្រាយ​ផងសម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិតព្រះបាទ​សម្ដេច​ព្រះនរោត្ដមសីហនុ​វរ្ម័ន។ ៩.បព្វជ្ជាខន្ធកៈ​ពិស្ដារ។ ១០.ចីវរក្ខន្ធៈ​ពិស្ដារ។ ១១.អត្ថបទ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធសាសន​បណ្ឌិត្យតាំង​ពី​ឆ្នាំ​១៩២៦និង​ឆ្នាំ​ត​ៗ​មកដែល​ពុំ​អាច​ស្រាវជ្រាវ​មក​ដាក់​ក្នុង​ទីនេះ​បាន​ដោយ​ពេល​មមា​ញឹក​ព្រម​ទាំង​អត្ថបទ​ធម៌​ឯ​ទៀត​ៗ​ជា​ច្រើនដែល​បោះពុម្ព​ចុះ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធ​ចក្រ។ ១២.បាន​ពិនិត្យ​កែ​សម្រួល​ពាក្យ​ពេចន៍​របស់​គណៈកម្មការ​ខេមរយានកម្មដោយ​ព្រះ​មេត្តា​ជួយ​ឲ្យ​គណៈកម្មការ​នេះ​ជា​របស់​ក្រសួង​អប់រំ​ជាតិបាន​រួបរួម​បោះពុម្ព​ជា​សៀវភៅ​ទស្សនាវដ្ដី​សម្រាប់​បង្រៀន​សិស្ស​ផ្នែក​មធ្យម​សិក្សា​ចេញ​រៀងរាល់​ខែ។ព្រះ​កេរ្តិ៍​មួយ​សំខាន់​ណាស់​ដែល​រលឹក​ឃើញ​បាន​រាល់​ថ្ងៃគឺ​ព្រះរាជ​និពន្ធ​ទំនុក​ច្រៀងបទនគររាជសម្រាប់​ភ្លេង​ជាតិ​ខ្មែរទ្រង់​បាន​និពន្ធ​ពី​ថ្ងៃ​ទី​២០ខែ​កក្កដាឆ្នាំ​១៩៤១និង​ទំនុក​ព្រម​ទាំង​បទសរភញ្ញដែល​ទ្រង់​បាន​និពន្ធ​កាល​ពី​ឱកាស​បុណ្យ​ពុទ្ធសករាជ​២៥០០។ ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ច្រើន​យ៉ាង​ណាស់ប៉ុន្តែ​យើង​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះ​តែ​គោល​ធំ​ៗដោយ​សង្ខេប​មាន​ប្រាំ​យ៉ាងដូច​សេចក្ដី​រៀបរៀង​វែកញែក​តទៅ​នេះ៖ ១.វីរិយភាព“ការព្យាយាមក្នុង​ការ​សិក្សា”​ ២.បដិភាណប្បញ្ញា“ប្រាជ្ញា​វាងវៃ” ៣.វេសារជ្ជប្បញ្ញា“បញ្ញា​ក្លៀវក្លា​អង់អាច” ៤.ធម្មទេសនា​កោសល្យ“ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា” ៥.បណីត​សកម្មភាព​“សកម្មភាព​ដ៏​ប្រសើរ” អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណ​សម្បត្តិ​នីមួយ​ៗ ១.វីរិយភាពនៃ​សម្ដេច​ជា​អម្ចាស់ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ក្មេងគឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​មក​បច្ឆិមវ័យ​ហើយក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយសូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ហើយ​ក៏​ដោយ។វីរិយភាពនេះ​ប្រែ​ថាសេចក្ដី​ព្យាយាម​ឬ​ថា​ប្រឹង​ប្រែងរាប់​ថា​ជា​បារមី​មួយ​របស់​ព្រះពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយហៅ​ថាវីរយៈ​បារមី។ បណ្ដា​កិច្ចការ​គ្រប់​យ៉ាងរមែង​ប្រកប​ដោយ​ឧបសគ្គគឺ​ធម៌​ជា​គរឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​តែ​ថា​បើ​សេចក្ដី​ព្យាយាមមាន​កម្លាំង​ក្លៀវក្លាក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត​សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​វីរយៈធម៌​ដ៏​រឹង​ប៉ឹង​ជា​ទី​បំផុតបាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់​យ៉ាង​បាន​ជា​ដរាបទោះ​បី​ព្រះ​អង្គ​ហត់​នឿយ​ណាស់ប៉ុន្តែ​ព្រះអង្គ​មិន​សូវ​ចេះ​ត្អូញត្អែរ​ឡើយ។ករណីកិច្ច​ណា​មួយដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដីដោយ​វាចា​ក្ដីដោយ​ចិត្ត​ក្ដីអាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំងនៃ​សេចក្ដី​ព្យាយាម​ទាំង​អស់។ឥរិយាបទ​ទាំង​៤គឺ​ការ​ដើរឈរអង្គុយដេកដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បានដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ។ សម្ដេច​ព្រះសង្ឃរាជព្រះអង្គ​មាន​វីរិយបារមី​ដ៏​បរិបូណ៌​ណាស់សូម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះកាយពល​ឡើយ។ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរទ្រង់​ឥត​មាន​សំចៃ​កម្លាំងនិង​ពេល​វេលា​ទេ។សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃយក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់ខំ​ប្រឹង​សរសេរ​រៀបរៀងតាំង​ពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មានលុះ​ទ្រង់​សោយ​យាគូ​រួចចាប់​សរសេរ​ត​ទៅ​ទៀតទាល់​តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន។ក្នុង​រយៈ​វេលា​យប់​មួយសម្ដេច​ទ្រង់​បាន​ផ្ទុំ​ក្នុង​រវាង​៤ឬ​៥​ម៉ោង​ប៉ុណ្ណោះ។ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាមនៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់។ អានបន្តទៅប្រភពដើម ដោយ៥០០០ឆ្នាំ
    Public date : 06, Sep 2021 (72,331 Read)
    ជាបឋមខ្ញុំសូមជម្រាបពុទ្ធបរិស័ទថាជីវប្រវត្តិនេះសុជា​ខ្ញុំ​រៀបចំ​សរសេរ​ឡើង​​​ដោយ​ផ្ទាល់​ដៃ​ខ្លួន​ឯង។ជាធម្មតាជីវប្រវត្តិនៃបុគ្គលម្នាក់ៗតែង​ត្រូវ​​​បាន​សរសេរ​រៀបរាប់​ដោយ​បុគ្គល​ដទៃជំនួសសាមីជីវិត។អ្នកសរសេរ​តែង​​​តែ​និយាយសរសើរឬអួតជំនួសម្ចាស់ជីវិត។ការនេះព្រោះហេតុអ្វី?ព្រោះ​អ្នកសរសេរពុំបានដឹងចិត្តឬ​បំណង​របស់​សាមីជីវិត​ច្បាស់​លាស់​ផងចង់​លើក​តម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង។មូល​ហេតុ​​នេះ​​ហើយ​ដែល​នាំ​ឲ្យ​ជីវ​ប្រវត្តិខុសឃ្លាតចាក​សេចក្តី​ពិត​យ៉ាង​ច្រើន​។ សុជាខ្ញុំមិនមែនជាអ្នកប្រាជ្ញនិងមិនមែនជាមនុស្សអស្ចារ្យដែលគេ​មិនអាច​បំភ្លេចបានក្រោយ​ពេលដែលលាចាកលោកនោះទេប៉ុន្តែដោយ​មិនចង់ឲ្យ​ជីវប្រវត្តិរបស់ខ្លួនពោរ​ពេញ​ដោយ​ភាព​អំនួតឬមិនត្រឹមត្រូវតាមសេចក្តីពិតទើបឆ្លៀត​ឪកាស​ដែល​ខ្លួន​កំពុង​មាន​ជីវិត​នៅ​ឡើយសរសេរ​ជីវប្រវត្តិ​នេះ​ឡើង។ការសរសេរនេះពុំមែនមានន័យថាសុជា​ខ្ញុំ​ចង់​អួត​ពី​ជីវិត​ខ្លួនឯងទេគឺមាន​ន័យថាខ្ញុំគោរពសច្ចធម៌និងគោរពគណៈសិស្សគ្រប់គ្នា។​និយាយ​​បែប​នេះ​​ហាក់ដូចជាខ្ញុំបានដឹងច្បាស់ថាខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង។ តាមពិតខ្ញុំមិនដឹងទេគ្រាន់តែដឹងតាមព្រះពុទ្ធដីកាថាជីវិតមិនទៀងតែ​សេចក្តី​ស្លាប់ទៀង។សុជាខ្ញុំធ្លាប់មាន​អាពាធធ្ងន់​ស្ទើរ​តែ​ដាច់​ជីវិត​ច្រើន​លើក​​ច្រើនគ្រា​មក​ហើយបើ​មិន​សរ​សេរ​ទុក​ឲ្យហើយពិតជាហួសពេល,ដើម្បី​កុំ​ឲ្យ​គេ​យក​រឿង​មិន​ពិត​ទៅ​សូធ្យ​ភូតភរ​នៅ​មុខ​ឈា​បនដ្ឋាន​​ច្រើន​ពេក។ ក្រោយពេលដែលសរសេររួចបើបុណ្យ​អនុគ្រោះឲ្យជីវិតខ្ញុំ​រស់បាន​ច្រើន​ឆ្នាំ​ត​​ទៅទៀតខ្ញុំក៏​មិន​ចាំបាច់ចំណាយ​ពេលវេលាឆ្លើយ​តប​សំនួរ​របស់​ពុទ្ធ​បរិស័ទ​ដោយច្រើនដែល​តែង​តែ​ចង់​ដឹង​ពីប្រវត្តិរបស់​ខ្ញុំដែរ​ហើយ​ប្រវត្តិ​ដែល​បានចារទុកក្នុងសំនេរនេះមានសេចក្តីពិស្តារ​ជាង​​ការ​ដែល​ខ្ញុំ​ឆ្លើយ​ផ្ទាល់​មាត់។សេចក្តីដូចបានបំភ្លឺមកនេះសូមមិត្តអ្នកអានជ្រាប។ ទាញយកសៀវភៅនេះសូមចុចត្រង់នេះ ប្រភព ដោយ៥០០០ឆ្នាំ
                          Page 4