Reading Article
អានសរុប:
៦៥,២៧១,៣២៣ ដង
Scan Link
ចូលរួមដំណើរធម្មយាត្រាទៅប្រទេសស្រីលង្កា
Public date : 13, Aug 2013 (17,232 Read)
|
|
|
ដំណឹងធម្មយាត្រាទៅប្រទេសស្រីលង្កា
រយៈពេល ១២ ថ្ងៃ ខ្ញុំព្រះករុណាអាត្មាភាព ធម្មសេនា ហាក់ សៀងហៃ ហៅព្រះតេជព្រះគុណ រាហុល សូមពិតថេរដីកាព្រះគុណម្ចាស់ និងជូនដំណឹងពុទ្ធបរិស័ទឲ្យបានជ្រាបថា ខ្ញុំព្រះករុណា អាត្មាភាព នឹងដឹកនាំធម្មយាត្រាទៅប្រទេសស្រីលង្កា រយៈពេល ១២ ថ្ងៃ នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយធ្វើដំណើរកាត់តាមប្រទេសថៃ ដើម្បីចូលរួមបុណ្យសម្ភោធឆ្លងវត្តខ្មែរនៅស្រីលង្កា ក្រោមអធិបតិភាពប្រធានាធិបតីស្រីលង្កា និងមន្ត្រីសង្ឃពីប្រទេសកម្ពុជា រួចហើយនឹងទៅនមស្សការគ្រប់បូជនីយដ្ឋាននានា មានព្រះពោធិព្រឹក្ស ស្នាមព្រះបាទ ព្រះចង្កូមកែវ និងនាគទីបៈ ទីដែលព្រះពុទ្ធទ្រង់យាងប្រោសនាគដែលកម្រមានពុទ្ធបរិស័ទខ្មែរកម្រអញ្ជើញទៅដល់ជាដើម ។ ប្រសិនបើពុទ្ធបរិស័ទ ចង់ចូលរួមដំណើរធម្មយាត្រា សូមធ្វើការទំនាក់ទំនង ព្រះតេជព្រះគុណ រាហុលៈ ០១៧ ៤៤ ៦២ ៦៣ ។ (បញ្ជាក់ៈ តម្លៃសរុប រយៈពេល ១២ ថ្ងៃ ចំនួន ១,០៧០ ដុល្លា) ។ ស្តាប់សម្លេង ![]() វត្តស្រីលង្កាខេមរារាម ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ប្រាសាទដំបូលមាស តម្កល់ព្រះចង្កូមកែវ
|
Scan Link
Articles you may like











