Reading Article
អានសរុប:
៦៥,២៧១,២៩៨ ដង
Scan Link
វត្តបុទមវត្តី
Public date : 19, Aug 2026 (76,826 Read)
|
|
|
វត្តបុទមវត្តី ហៅ វត្តបុទម ត្រូវបានកសាងឡើងដោយព្រះបាទពញ្ញាយ៉ាត (១៤០៥ - ១៤៦៧) នៅសតវត្សទី១៥ មានទីតាំងស្ថិតនៅភាគខាងត្បូងព្រះបរមរាជវាំង។ វត្តនេះជាវត្តដ៏ចំណាស់មួយ ក្នុងចំណោមវត្តចាស់ៗ ចំនួន៥ក្នុងទីក្រុងភ្នំពេញ ដែលមានដើមកំណើតតាំងសម័យបុរាណ។ វាក៏ត្រូវបានគេស្គាល់ថាជាវត្តបទមផ្កាឈូកផងដែរ ពីព្រោះកាលពីដើម កន្លែងនេះជាកោះតូចមួយព័ទ្ធជុំវិញដោយបឹងផ្កាឈូក ។ ឈ្មោះនាពេលបច្ចុប្បន្ននេះ ត្រូវហៅតាំងពីឆ្នាំ១៨៦៥ មកម្ល៉េះ ។ ចំពោះសំណង់នាពេលបច្ចុប្បន្ននេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៣៧ ។
នៅក្នុងបរិវេណវត្តមានចេតីយ៍ជាច្រើន ដែលក្នុងក៏មានព្រះអធិធាតុព្រះមហាក្សត្រផងដែរ។ រូបចំលាក់បដិមាករដ៏ធំពណ៌លឿង និងពណ៌បៃតងនៅខ្លោងទ្វារវត្តនេះ តំណាងអោយនាគរាជ ដែលជាសត្វពស់ក្នុងរឿងព្រេងបុរាណរស់នៅក្រោមដី (subterranean kingdom) និងមានយុទ្ធសិល្ប៍អាចប្រែក្រលាជាមនុស្សលោកបាន។ ព្រះចៅអធិការបច្ចុប្បន្នគឺ ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត។ វត្តបុទមមានទីតាំងស្ថិតនៅទិសពាយព្យ ត្រង់ផ្លូវប្រសព្វនៃវិថីសុធារស និងមហាវិថីព្រះសីហនុ។ ប្រភព រូបភាព ![]() ![]() ![]() ដោយ៥០០០ឆ្នាំ |
Scan Link
Articles you may like




