Reading Article
Public date : 28, Jul 2019 (23,778 Read)
តួនាទីកូនចំពោះមាតាបិតា

|
កូនមានតួនាទីរបស់កូន ដែលត្រូវបដិបត្តិចំពោះមាតាបិតាដូចខាងក្រោមនេះ ៖
១. តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង ។ ២. ជួយធ្វើកិច្ចការមាតាបិតាឲ្យបានល្អជាទីបំផុត ។ ៣. តម្កល់តម្កើងនូវវង្សត្រកូលឲ្យបានល្អតទៅ ។ ៤. ប្រព្រឹត្តខ្លួនឲ្យល្អ ឲ្យសមគួរជាអ្នកទទួលនូវមរតក ។ ៥. មាតាបិតាចិញ្ចឹមកូនឲ្យរស់មក កូនត្រូវចិញ្ចឹមមាតាបិតាវិញជាពិសេសនៅពេលគាត់ចាស់ទៅហ្នឹងឯង ។ ៦. នាំមាតាបិតាទៅវត្ត ឬកន្លែងផ្សេងៗ តាមសមគួរ ។ ៧. នៅពេលមាតាបិតាមានជំងឺត្រូវនៅថែរក្សាឲ្យបានដិត ដល់ត្រូវជួយឲ្យមាតាបិតាបានស្តាប់ធម៌ផង ។ ៨. ត្រូវរក្សាទឹកចិត្តរបស់មាតាបិតា មិនឲ្យមាតាបិតាមានទុក្ខកង្វល់ ឬខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនជាងកូនឡើយ ត្រូវចាំទុកថា សេចក្តីសុខរបស់មាតាបិតា នៅត្រង់កតញ្ញុតាធម៌របស់កូនទាំងឡាយ ។ ៩. ត្រូវថែរក្សានូវទ្រព្យសម្បត្តិផង អវយវៈខ្លួនប្រាណទាំងមូលផង ជីវិតផង និងឳវាទផ្សេងៗផង ដែលមាតាបិតាបានប្រគល់ឲ្យមកកូន ។ ១០. ធ្វើបុណ្យឧទ្ទិសជូនដល់មាតាបិតា កាលគាត់ធ្វើកាលកិរិយាទៅកាន់បរលោកហើយ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |