Thursday, 09 Feb B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 55,141
Today
Yesterday 284,513
This Month 1,847,489
Total ៣០០,២១០,៧០០
Flag Counter
Online
Reading Article
Public date : 28, Jul 2019 (16,330 Read)

ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក



 
ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក

<នរក​> ប្រែថា​រណ្ដៅ បាន​ដល់​កាម​គុណ​ទាំង​ឡាយ ​ដែល​មាន​សាមញ្ញជន​ទាំង​ពួងតែង​ឲ្យ​តម្លៃ និង​តែង​តែ​លិទ្ធ​ភ្លក់​មិន​ជិតណាយ ថ្វី​បើ​គេ​ដឹង​ថា ការ​ព្រឹត្តិ​បែប​នេះ លទ្ធផល​គឺ​សំណើច​លាយ​ទឹក​ភ្នែក ស្រលាញ់​លាយ​ស្អប់ យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​គេ​នៅ​តែ​ស៊ូទ្រាំ ព្រោះ​គេ​មិន​បាន​ស្គាល់​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រៀប​បី​ដូច​ជា​សត្វ​មមាច​ដែល​សប្បាយ​ភ្លើត​ភ្លើន​ជា​មួយ​ព្រះអគ្គី​ដូច្នោះ​ដែរ។ សេចក្ដី​សុខ​នៅ​ក្នុង​កាម​គុណ​ទាំង​ឡាយ​ដែលអ្នក​ទាំង​ពួង​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ស្ថាន​សួគ៌​លោកិយ៍​នោះ ក្នុង​ទស្សនៈ​នៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ឃើញ​ថា​ជា​ស្ថាន​នរក​ពិតៗ។

សូម​ពិចារណា​ន័យ​សេចក្ដី​ក្នុងរឿង​សានុសាមណេរ​ត្រង់​ឃ្លា​ដែល​សាមណេរ​មាន​ប្រាថ្នា​ចង់​លាចាក​សិក្ខា​បទ តែ​ត្រូវ​មាតា​ឃាត​ថា
សានុកូន! ម្ដាយ​បាន​ស្រង់​អ្នក​ឲ្យ​ចាក​នរក​ហើយ តើ​អ្នក​ចង់​ធ្លាក់​នរក​ទៀត​ឬ?

ដូច្នេះ​កាម​គុណ​ក្នុង​លោក​គឺ​ជា​ភ្លើង​នរក​​ដែល​តែង​តែ​ដុត​កំដៅ​ឬ​កាប់​ចិញ្ច្រាំ​សន្ដាន​ចិត្ត​របស់​សត្វ​លោក​ដែល​អវិជ្ជា​គ្រប​សង្កត់។

សូម​និមន្ត និង​អញ្ជើញ​សិក្សា​នូវ​រឿង​ ១ ដូច​តទៅ

សម័យ​មួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​ប្រថាប់​ក្នុងវត្ត​វេឡុវ័ន​ទៀប​ក្រុង​រាជគ្រឹះ។ គ្រា​នោះ​ប្រធាន​របាំ​ឈ្មោះ តាលបុត្រ​ចូល​ទៅ​គាល់​ព្រះអង្គ លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ក្រាប​បង្គំ​ទូល​ព្រះអង្គ​ថា

បពិត្រ​ព្រះ​អង្គ​ដ៏​មាន​ជោគ ខ្ញុំ​ព្រះ​អង្គ​បាន​ឮ​គ្រូ របាំ​ក្នុង​គ្រាមុន​និយាយ​គ្នា​ថា អ្នក​របាំ​ណា​ធ្វើ​ឲ្យ​អ្នក​មើល​មាន​សេចក្ដី​សប្បាយ​រីក​រាយ​នៅ​លើ​វេទិកា​នៃ​ល្ខោន​ឬ នៅ​កណ្ដាល​ទី​ប្រជុំជន ដោយ​រឿង​ពិត​ខ្លះ​មិន​ពិត​ខ្លះ អ្នក​របាំ​នោះ កាល​ណា​ធ្វើ​មរណកាល​ទៅ​ហើយ​រមែង​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ បាន​ជា​សម្លាញ់​នៃ​ពួក​ទេវតា​អ្នក​មាន​សេចក្ដី​រីករាយ​ភ្លើត​ភ្លើន។ បពិត​ព្រះអង្គ​មាន​ជោគ​ក្នុង​រឿង​នេះ​ តើ​ព្រះអង្គ​ទ្រង់​យល់​ដូចម្តេច​ដែរ? ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​តប​ថា

កុំ​ឲ្យ​និយាយ​រឿង​នេះ​ឡើយ កុំ​សួរ​យើង​រឿង​នេះ​ឡើយ​តាលបុត្រ!។

តាល​បុត្រ​ប្រធាន​អ្នក​របាំ បាន​ទទូច​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​ដ៏មាន​ព្រះភាគ​ជាលើក​ទី២ តែ​ព្រះ​ដ៏មាន​ព្រះភាគ​ ព្រះអង្គ​ទ្រង់​បដិសេធ​ដូច​មុន។ កាល​បើ​នាយ​តាលបុត្រ​ បាន​ក្រាប​បង្គំ​ទូល​សួរ​ជា​លើក​ទី ៣ ទើប​ព្រះអង្គ​ទ្រង់​ត្រាស់​ថា

កាល​បើ​ហាម​មិន​ស្ដាប់​ដូច​នេះ ជា​ច្រើន​ដង​ហើយ យើង​នឹង​និយាយ​ឲ្យ​អ្នក​ស្ដាប់ ម្នាល​តាលបុត្រ តាម​ធម្មតា​សត្វ​ទាំង​ឡាយ​សុទ្ធ​តែ​មាន​រាគៈ ត្រូវ​ខ្ចប់​ដោយ​សំណាញ់​នៃ​រាគៈ ជា​បុគ្គល​មាន​ទោសៈ ត្រូវ​ខ្ចប់​ដោយ​សំណាញ់​នៃ​ទោសៈ មាន​មោហៈ ត្រូវខ្ចប់​ដោយ​សំណាញ់​នៃ​មោហៈ​ជា​ស្រេច​ហើយ វត្ថុ​ធាតុ​ណា​ដែល​ជា​នុយ​នៃ​រាឝៈ ទោសៈ មោហៈ នោះទៅ​ព្យួរ​ត្រដាង​កណ្ដាល​វេទិកា​នៃ​ល្ខោន​ឬ​កណ្ដាល​ទី​ប្រជុំជន ឲ្យ​មនុស្ស​ទាំង​ឡាយ​កើត​រាគៈ ទោសៈ មោហៈ រឹងរិត​តែ​ច្រើន​ឡើង​ទៀត ខ្លួន​ឯង​ជាមនុស្ស​ធ្លាក់​ចុះ​ទៅ​ក្នុង​សេចក្ដី​ប្រមាទ សេចក្ដី​ស្រវឹង​ទៅ​ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ស្រវឹង ប្រមាទ​តាម​ខ្លួន​ច្រើន​ទៀត។ ម្នាល​តាលបុត្រ នរក​ឈ្មោះ បហាសៈ មាន​ប្រាកដ ដូច្នេះ​កាល​គេ​ធ្វើ​មរណកាល​ទៅ​ហើយ អ្នក​របាំ​នោះ​រមែង​ចូល​ទៅ​កើត​ក្នុង​នរក​មិន​ខាន។

ប្រសិន​បើ​គេ​មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា អ្នក​របាំ​រូប​ណា​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​សើច​សប្បាយ​ក្នុង​ទី​ប្រជុំជន ឬ​លើ​វេទិកា​នៃល្ខោន​ដោយ​រឿង​ពិត​ខ្លះ​រឿង​មិន​ពិត​ខ្លះ អ្នក​របាំ​រូប​នោះ កាល​ណា​ធ្វើ​មរណ​កាល​ទៅ រមែងចូល​ទៅ​ដល់​ស្ថាន​សួគ៌ បាន​ជា​សម្លាញ់​នៃ​ពួក​ទេវតា អ្នក​សម្បូណ៍​សេចក្ដី​សប្បាយ​រីករាយ។ គំហើញ​របស់​គេ​នោះ​ឈ្មោះ​ថា​ជា​មិច្ឆាទិដ្ឋិ ម្នាល​តាលបុត្រ សម្រាប់​បុគ្គល​មាន​ចិត្ត​ជា​មិច្ឆាទិដ្ឋិ​យ៉ាង​នេះ យើង​ពោល​ថា គេ​នឹង​ទៅ​កាន់​គតិ ២ យ៉ាងៗ​ណា​មួយ គឺ​នរក ឬ សត្វ​តិរច្ឆាន។

ក្រោយ​ពេល​ដែល​ព្រះបរម​គ្រូ​ទ្រង់​ត្រាស់​ដូច្នេះ​ហើយ នាយ​តាលបុត្រ​ប្រធានអ្នក​របាំ​ក៏​ស្រែក​ទ្រហោយំ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា យើង​ប្រាប់​អ្នក​ហើយ ថាកុំ​សួរ​យើង​ក្នុង​រឿង​នេះ តែ​អ្នក​មិន​ស្ដាប់​យើង​សោះ។ តាលបុត្រ​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​មាន​ជោគ ខ្ញុំ​ព្រះអង្គ​មិន​បាន​យំ ព្រោះ​ហេតុ​ដែល​ព្រះអង្គ​ទ្រង់ត្រាស់​ដូច្នេះ​ឡើយ តែ​ខ្ញុំ​ព្រះអង្គ​យំ​ព្រោះ​ឈឺចិត្ត ដោយ​ត្រូវ​គ្រូរបាំ​បោក​បញ្ឆោត​មក​ជា​យូរ​ហើយ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ព្រះ​ធម្មទេសនា​របស់​ព្រះអង្គ​ពិរោះ​ណាស់ ដូច​ជា​គេ​បើក​ភាជនៈ​ដែល​ផ្កាប់​ឲ្យ​ផ្ងារ​ឡើង ឬ​ដូច​ជា​គេ​ប្រាប់​ឲ្យ​ស្គាល់​នូវ​វត្ថុ​ដែល​ត្រូវ​គេ​បិទបាំង ឬ​ដូច​ជា​ប្រាប់​ផ្លូវ​ដល់មនុស្ស​ដែល​វង្វេងផ្លូវ ឬ​ដូច​ជា​ទ្រោល​ប្រទីប​ក្នុង​ទីដែល​ងងឹង ដើម្បី​ឲ្យ​បុគ្គល​មាន​ភ្នែក​ល្អ​បាន​ឃើញ​របស់​ផ្សេងៗ។ ខ្ញុំ​ព្រះអង្គ​សូម​ដល់​នូវ​ព្រះពុទ្ធ​ ព្រះធម៌ ព្រះសង្ឃ ជា​សរណៈ ខ្ញុំ​ព្រះអង្គ​សូម​បព្វជ្ជា​និង​ឧបសម្បទា​ក្នុង​សំណាក់​នៃ​ព្រះមាន​ព្រះភាគ។

ក្រោយ​មក​នាយតាលបុត្រ​ប្រធាន​អ្នករបាំ ក៏​បាន​បួស​ក្នុង​សំណាក់​នៃ​ព្រះ​បរមសាស្ដាចារ្យ ហើយ​មិន​យូប៉ុន្មាន ក៏​បាន​សម្រេច​ព្រះអរហត្តផល បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ក្នុង​ព្រះពុទ្ធ​សាសនា។

សូម​យក​បញ្ញា​ដ៏​ស្អាត​មក​ពិចារណា​នូវ​ពុទ្ធភាសិត​មួយ​កន្លែង​ទៀត​ដូច​តទៅ
គួរ បើសប្បាយ​រីករាយ គួរ​បើ​សប្បាយ​ភ្លើតភ្លើន​អ្វីហ្ន៎! ក្នុង​លោក​ជាទី​អាស្រ័យ​ដែលកំពុង​ត្រូវ​ភ្លើង​ចេះ​សន្ធោសន្ធៅ​ជា​ប្រក្រតី​យ៉ាង​នេះ តាមន័យ​នេះ បហាសនរក គឺ​មាន​ទាំងក្នុង​លោក​នេះ​និង​លោក​ខាង​មុខ។

បហាសនរក បច្ចុប្បន្ន​យើង​អាច​និយាយ​ដោយ​វាចា​កំប្លែង​គឺ​សំដៅ​យក​រោគភាពយន្ត រោងល្ខោន កន្លែង​រាំរែក ដែល​នាំ​ឲ្យ​កើត​ភ្លើង​កិលេស គឺ រាគៈ ទោសៈ និង​ មោហៈ​នោះ​ឯង។ ប៉ុន្តែ​ពពួក​សាមញ្ញ​ជន​ដែល​ប្រកប​ដោយ​សេចក្ដី​ត្រេកត្រអាល ស្ទើរ​ទាំង​ពិភពលោក​គេ​មិន​យល់​ថា​ ភារៈ​យ៉ាង​នេះ​គឺ​ជា​នរក​ទេ គេ​មិន​ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​គេ​នៅ​ក្នុង​នរក​ឡើយ។ ចំណែក​ព្រះអរិយបុគ្គល​ទាំង​ឡាយ​លោក​មើល​ឃើញ​យ៉ាង​ច្បាស់​ថា កាមគុណ​គឺ​ជា​នរក ចំណុច​នេះ​សម​ទៅ​នឹង​សេចក្ដី​ក្រាប​ទូល​ព្រះសម្ពុទ្ធ​បរមគ្រូ របស់​ព្រះសារីបុត្ត​ថា


បពិត្រ​ព្រះអង្គ​មាន​ជោគ ព្រះខីណាស្រព​ទាំង​ឡាយ​រមែង​មើល​ឃើញ​យ៉ាង​ជាក់​ច្បាស់​ដោយ​បញ្ញា​ថា កាម​ទាំង​ឡាយ​ប្រៀប​ដូច​ជា​រណ្ដៅ​ភ្លើង​ដែល​កំពុង​ឆេះ​សន្ធោសន្ធៅ។

តាមន័យ​សុភាសិត​ខាង​លើ​នេះស្ដែង​ឲ្យ​យើង​ឃើញ​ថា ផ្អែក​ទៅ​លើ​សច្ចធម៌​នៃ​ធម្មជាតិ និង​បុគ្គល​ដែល​មាន​ចិត្ត​ខ្ពស់ តួ​យ៉ាង​ដូច​ជា​ព្រះអរិយបុគ្គល ទើប​លោក​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​បុគ្គល​ដែល​បណ្ដោយ​ចិត្ត​ឲ្យ​ជ្រប់​ងប់​ក្នុង​វត្ថុ​ធាតុ​ទាំង​ឡាយ​មាន បញ្ចកាមគុណ​ជា​ដើម តែង​បាន​ទទួ​លផល​ក្ដៅ​ក្រហាយ​ដល់​ថ្នាក់​ត្រឹម​ណាៗ​នោះ។

សូម្បី​តែ​ក្នុង​បច្ចុប្បន្ន​នេះ ពួក​សាមញ្ញជន​ទាំង​នោះ បាន​ធ្លាក់​នរក​ជា​ស្រេច​ទៅ​ហើយ បើ​ដូច្នេះ​មិន​ចាំបាច់​ត្រូវ​សង្ស័យ​ថា តើ​ពេល​ណា​គេ​ស្លាប់​ទៅ​ត្រូវ​ទៅ​កើត​ក្នុង​នរក​បរលោក​ឬ​អត់​នោះ​ទេ។ អាស្រ័យ​ហេតុ​នេះ ទើប​ព្រះជិនស្រី​ត្រង់​ត្រាស់​ថា

សម្រាប់​បុគ្គល​ដែល​មាន​សេចក្ដី​យល់​ឃើញ​ខុស​បែប​នេះ​ក៏​សម្រេច​បាន​ថា កាល​ណាគេ​ធ្វើ​មរណកាល​ទៅ បើ​មិន​ទៅកាន់នរក ក៏​គង់​តិរិច្ឆាន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (12,514 Read)
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់
Public date : 01, Dec 2022 (26,231 Read)
ព្រះ​នាង​រោ​ហិ​ណី​ថេ​រី
Public date : 28, Jan 2022 (51,208 Read)
បាននៅរស់ហើយគួរចេះស្កប់
Public date : 29, Jan 2023 (2,907 Read)
​ចំណេះ​វិជ្ជា​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា
Public date : 27, Sep 2021 (38,326 Read)
និព្វានំ  បរមំ  សុខំ
Public date : 06, Nov 2021 (20,353 Read)
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បី​សុខ​ចម្រើន​កើត​សុភមង្គល​
Public date : 22, Jul 2020 (49,335 Read)
មន្ទិល ៨ ប្រការ
Public date : 30, Jul 2019 (10,528 Read)
កម្ម​ផល​ជាច្បាប់​របស់​ជីវិត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).