Thursday, 23 Sep B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 27,321
Today
Yesterday 142,287
This Month 4,011,699
Total ២២៣,៦០៣,២៧៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (5313 Read)

ព្រះពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​ទំនើប



Audio

 

ព្រះពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​ទំនើប
តើ​ព្រះពុទ្ធសាសនា​ប្រឆាំង​នឹង​វិទ្យាសាស្ត្រ​ទំនើប​ដែរ​ទេ?

ក្នុង​ចំណោម​សាសនា​ធំៗ​ទាំង​អស់​នៃ​ពិភព​លោក ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ​មិន​មាន​ជំនាស់ ឬ​ប្រឆាំង​ធំដុំ​ណា​មួយ​ចំពោះ​របក​គំហើញ​នៃ​វិទ្យាសាស្ត្រ​ទំនើប​ទេ។ ព្រះពុទ្ធ​សាសនា​មិន​មាន​អភូត​ហេតុ​ដែល​បង្កើត​ឡើង ថែម​ទាំង​មិន​មាន​បំណងសន្មត​បាតុភូត​ធម្មជាតិ​ឲ្យ​ទៅ​ជា​ហេតុ​មួយ​ដែល​ហួស​ពី​ធម្មតា​នោះ​ដែរ។

វិទ្យាសាស្ត្រ​ទទួល​យក​យ៉ាង​ពេញ​ទំហឹង នូវ​ទ្រឹស្ដី​នៃ​ការ​វិត្ត​ដែល​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ពុទ្ធវចនៈ​ស្ដី​ពី​អនិច្ចភាព។ ដូច្នេះ​វា​មិន​មាន​ភាព​លំបាក​ចំពោះ​អ្នក​វិទ្យាសាស្ត្រ​ទំនើប ដែល​ប្រើ​នូវ​កំទេច​កំទី​នៅ​សល់ កាបូន និង​ភស្តុតាង​នៃ​ភូគម្ភសាស្ត្រ ដើម្បី​កំណត់​នូវ​អាយុ​របស់​ផែនដី​ប្រមាណ ៤.៥ កោដិ ឆ្នាំ​នោះ​ឯង។ របគំហើញ​ទាំង​នោះ​តាម​ពិត​ទៅ បាន​បញ្ជាក់​និង​គាំទ្រ​នូវ​ព្រះពុទ្ធវចនៈ ដែល​ថា ផែន​ដី​ជាភព​មួយ​មាន​អាយុ​រាប់​កល្ប។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​សម្ដែង​យ៉ាង​ពិសេស​ថា មាន​ប្រពន្ធ​ផ្កាយ​រាប់​មិន​អស់​នៅ​ក្នុង​ភព ហើយ​ថា​ពិភព​លោក​របស់​យើង​នេះ​គឺ​ដូច​ជា​បណ្ដុំ​នៃ​ធូលី​ប្រៀប​ទៅ​នឹង​ភាព​ធំធេង និង​ភាព​ផ្សេងៗ​នៃ​សាកល។ ព្រះអង្គ​ទ្រង់​មិន​ទទួល​ស្គាល់​ថា ព្រះអាទិទេព​ជា​អ្នក​បង្កើត​នូវ​ផែន​ដី​នេះ ឬ​ថា​ជា​អ្នក​បង្កើត​នូវ​មនុស្ស​សត្វ​លោក​នោះ​ឡើយ។

ឆ្លង​តាម​ការ​ប្រើ​ប្រាស់​តារា​វិទ្យា ផ្កាយ​រណប និង​វិទ្យុ​ចាប់​សំឡេង យើង​អាច​សង្កេត​ឃើញ​ផ្កាយ​រាប់​សែន និង​កញ្ចុំ​ផ្កាយ​រាប់រយ​នៅ​ក្នុង​សាកល ថែម​ទាំង​យល់​ច្បាស់​ថា​ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ធ្វើ​ការ​សង្កេត​យ៉ាងល្អ​បំផុតអំពី​ទីកន្លែង​រស់​នៅ​ក្នុង​លោកធាតុ។ ទស្សនៈ​ព្រះពុទ្ធសាសនា​ស្ដី​អំពី​ពេល​វេលា ស្ថិត​ក្នុង​បរិបទ​មួយ​ជា​សាកល ហើយ​ត្រឹម​ត្រូវ​បំផុត​ជា​មួយ​នឹង​វិទ្យាសាស្ត្រ​សម័យ​ទំនើប។

ព្រះពុទ្ធសាសនា​បាន​វាស់​នូវ​អាយុ​របស់​​សាកល​លោក​ជា "កល្ប" ដែល​ជា​អំឡុង​ពេល​យូរអង្វែង ដោយ​មិន​អាច​គណនា​បាន ប៉ុន្តែ​ព្រះអង្គទ្រង់​បាន​ផ្ដល់​នូវ​សេចក្ដី​ប្រៀបធៀប​មួយ​ថា ដូច​ជា​កំណាត់​សូត្រ​ដែល​គេ​បោស​នូវ​កំពូល​ភ្នំ​ជារៀងរាល់​មួយ​រយឆ្នាំ​ម្ដង។ ពេល​វេលា​ដែល​ធ្វើ​ឲ្យ​ភ្នំរាប ដោយ​អំណាច​នៃ​ការ​បោស​នឹង​កំណាត់​សូត្រ​រៀង​រាល់​មួយ​រយ​ឆ្នាំ​ម្ដង​នេះ គឺ​ប្រហែល​ជា​រយៈ​ពេល​មួយ​កល្ប។ ដូច្នេះ​តាម​ពុទ្ធ​សាសនា​លោក​ធាតុ​នេះ គឺ​ទំនង​ជា​អាច​ស្រប​ទៅ​នឹង​ការ​ស្មាន​របស់​វិទ្យាសាស្ត្រ​សម័យ​បច្ចុប្បន្ន ដែល​មាន​ប្រហែល​ជា ១៣.៧ រយ​កោដិឆ្នាំ។


ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ពិពណ៌នា គួរ​ឲ្យ​ចាប់​អារម្មណ៌​បំផុត​ថា សាកល​លោក​នេះ​គឺ​ស្ថិត​ក្នុង​សភាព​នៃ​ការ​ពង្រីក និង​ការ​បង្រួមហើយ​ថា សាកល​លោក​នេះ​មាន​រយៈ​ពេល​យូរ ដោយ​មិន​អាច​ស្រមើស្រមៃ​បាន​ឡើយ។ ព្រះអង្គ​ទ្រង់បាន​ប្រមើល​មើល​នូវ​ទ្រឹស្ដីសាកល​ដែល​ស្ថិត​ក្នុង​សភាព​ប្រែប្រួល​អស់​រយៈ​ពេល​ជាង​២៥០០ ឆ្នាំ​កន្លង​មក​ហើយ។

នៅ​ក្នុង​ព្រះសូត្រ​មួយ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​កាន់​ទឹក​មួយ​ពែង ហើយ​ទ្រង់​បាន​ត្រាស់​ថា នៅ​ក្នុង​ទឹក​មួយ​ពែង​នេះ​មាន​សត្វ​មាន​ជីវិត​រាប់​មិន​អស់ ។ អស់​រយៈ​ពេល​យូរ​មក​ហើយ គ្មាន​បុគ្គល​ណា​បាន​យល់​ពី​អ្វី​ដែល​ព្រះអង្គ​ត្រាស់​នោះ​ទេ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​យើង​អាច​មើល​ឃើញ​សភាវៈ​រស់​ទាំង​អស់​នោះ​នឹង​កែវ​យឹត តាម​ពិត​ទៅ​មាន​សព៌ាង្គកាយ​ចំរុះ​រាប់​មិនអស់​នៅ​ក្នុង​ពែង​ទឹក។ អ៊ីចឹង វា​អាច​មាន​វត្ថុ​ជា​ច្រើន​ទៀត ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់បាន​ត្រាស់​ទុក​មក ប៉ុន្តែយើង​មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​ និង​មិន​ទាន់​បាន​ដឹង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (53692 Read)
ជីវិតពិត​ជា​ត្រូវ​ការ​ធម៌
Public date : 13, Jul 2021 (14149 Read)
ប្រយោជន៍​នៃ​ព្រះ​ពុទ្ធ​សាសនា​
Public date : 28, Jul 2019 (10624 Read)
បញ្ញា​សំខាន់​បំផុត​សម្រាប់​ជីវិត
Public date : 26, Jul 2019 (10048 Read)
និយ​ម​ន័យ​របស់​និព្វាន​
Public date : 20, Jul 2020 (49031 Read)
សិល្ប៍សាស្ត្រនៃការរស់នៅ
Public date : 28, Jun 2012 (9816 Read)
ភិក្ខុប្បាតិមោក្ខប្រែ
Public date : 30, Jul 2019 (45992 Read)
ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ
Public date : 16, Jun 2021 (54707 Read)
ព្រះនិព្វានទើបជាទីពឹងពិត
Public date : 14, Mar 2021 (57442 Read)
គណកមោគ្គល្លានសូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).