Reading Article
Public date : 21, Jul 2021 (74,257 Read)
សង្គ្រោះអដ្ឋង្គិកមគ្គក្នុងត្រៃសិក្ខា

|
សង្គ្រោះអដ្ឋង្គិកមគ្គក្នុងត្រៃសិក្ខា
មគ្គទាំង ៨ ប្រការនេះ លោកសង្គ្រោះចូលជាត្រៃសិក្ខាគឺ៖ ១. សម្មាទិដ្ឋិ សេចក្ដីឃើញត្រូវ, សម្មាសង្កប្ប សេចក្ដីត្រិះរិះត្រូវ, សង្គ្រោះជាបញ្ញាសិក្ខា ; ព្រោះជាគុណជាតិធ្វើបុគ្គលអ្នកសិក្សាឲ្យកើតប្រាជ្ញា សេចក្ដីដឹងច្បាស់របស់ពិត របស់មែន; ២. សម្មាវាចា សំដីត្រូវ, សម្មាកម្មន្ត ការងារត្រូវ, សម្មាអាជីវ ចិញ្ចឹមជិវិតត្រូវ, សង្គ្រោះជាសីលសិក្ខា ; ព្រោះជាគុណជាតិធ្វើបុគ្គលអ្នកសិក្សាឲ្យមានសីល គឺរក្សាកាយ វាចារាបសារ; ៣. សម្មាវាយាម សេចក្ដីព្យាយាមត្រូវ, សម្មាសតិ សេចក្ដីរឭកត្រូវ, សម្មាសមាធិ ; ព្រោះជាគុណជាតិធ្វើបុគ្គលអ្នកសិក្សាឲ្យមានចិត្តស្ងប់រម្ងាប់។ ការបើសង្គ្រោះយ៉ាងនេះ ក៏ធ្លុះសេចក្ដីឲ្យឃើញច្បាស់ថាមគ្គប្រកបដោយអង្គ
៨ មានសេចក្ដីរួមចូលគ្នាជាត្រៃសិក្ខាដោយប្រការដូច្នេះ។ អរិយមគ្គប្រកបដោយអង្គ ៨ នេះហើយ ដែលជាផ្លូវដ៏ប្រសើរអាចធ្វើដំណើរនៃយោគាវចរកុលបុត្រអ្នកប្រាថ្នា នឹងទៅកាន់ព្រះនិព្វាន ឲ្យបានសម្រេចដូចបំណង។
ពាក្យដែលពោលសរសើរព្រះនិព្វានថា ជាធម៌ដ៏ឧត្ដមដូចពោលមកហើយនេះ រាប់ថាជា ពុទ្ធសាសនា ពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រះពុទ្ធរាល់ព្រះអង្គដែលបានត្រាស់ក្នុងកាលទាំងពួង តែងទ្រង់ប្រដៅដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |