Reading Article
Public date : 30, Jul 2019 (11,789 Read)
ភាពជាអ្នកមានហេតុផល

|
ភាពជាអ្នកមានហេតុផល
សូមឱ្យពុទ្ធបរិស័ទច្បាស់លាស់ក្នុងចិត្ត ធ្ងន់ក្នុងចិត្តឥត សង្ស័យថា ឪ អ្វីៗទាំងអស់ក្នុងលោកប្រព្រឹត្តទៅតាមហេតុ តាមបច្ច័យ ឱ ។ យើងមិនអាចជ្រើសរើសយកនូវអ្វីៗតាម សេចក្តីពេញចិត្តបានឡើយ ។ មានហេតុមានបច្ច័យយ៉ាងណា វារមែងប្រព្រឹត្តទៅយ៉ាងនោះ ។ កាលមានហេតុមានបច្ច័យ ឱ្យសុខ សេចក្តីសុខក៏កើតឡើង កាលមានហេតុមានបច្ច័យឱ្យ ទុក្ខ សេចក្តីទុក្ខក៏កើតឡើង ។ មានហេតុមានបច្ច័យឱ្យ ចម្រើនក៏ចម្រើនទៅ មានហេតុមានបច្ច័យឱ្យអ្វីៗណាកើត អ្វីៗនោះរមែងកើតតាមហេតុតាមបច្ច័យហ្នឹងឯង ។ អ្វីៗទាំងអស់ដែលជាសង្ខតធម៌មានបច្ច័យតាក់តែងឱ្យ កើតឡើង រមែងមិនជាឥស្សរៈដោយខ្លួនឯងឡើយ ត្រូវជាប់ ទាក់ទងនឹងបច្ច័យ មានការប្រែប្រួលជាកំណត់ និងមិន ប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នាត្រូវការរបស់បុគ្គលណាទេ ។ បើគ្រប់យ៉ាងប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នារបស់បុគ្គលហើយ នោះ តើអ្នកណាក្រ អ្នកណាមានរោគ អ្នកណាមិនស្អាត ហើយអ្នកណាដែលមានទុក្ខ ព្រោះគ្រប់គ្នាប្រាថ្នាបាននូវទ្រព្យ សម្បត្តិ ប្រាថ្នាសុខភាពបរិបូណ៌ ប្រាថ្នាស្អាត ប្រាថ្នាសុខ តែ នេះដោយហេតុថា របស់ទាំងអស់ប្រព្រឹត្តទៅតាមហេតុតាម បច្ច័យ ទើបយើងមិនអាចបានតាមប្រាថ្នាថា របស់នេះចូរ ទៅជាយ៉ាងនោះចុះ ចូរកុំជាយ៉ាងនេះដូច្នោះឡើយ ។ ដែល មានខ្លះប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នានោះ ដូចជាយើងប្រាថ្នា នឹងក្រោកឡើងហើយដើរទៅ យើងក៏បានក្រោកឡើងហេយី ដើរទៅបានមែន នេះព្រោះមានហេតុមានបច្ច័យដល់ព្រម ប្រសិនបើខ្វះហេតុខ្វះបច្ច័យ ប្រាកដជាដើរទៅពុំបានឡើយ ដូចជា អ្នកជំងឺខ្លះដែលប្រាថ្នានឹងក្រោកអង្គុយ ប៉ុន្តែមិនអាច ក្រោករួចបាន ។ ការមាននូវមនសិការ ធ្ងន់ចិត្តចុះស៊ប់ទៅក្នុងលក្ខណៈ ពិតរបស់សង្ខារ ថារបស់ទាំងឡាយទាំងពួងប្រព្រឹត្តទៅតាម ហេតុតាមបច្ច័យ ហើយលះបង់នូវសេចក្តីប្រកាន់ចោលបាន នេះរាប់ថាជាថ្នាំដ៏ប្រសើរ សម្រាប់បំបាត់នូវសេចក្តីទុក្ខក្តៅ តាមផ្លូវចិត្ត ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា ការមិន មានកង្វល់ ការមិនប្រកាន់ នោះឯងគឺជាទីពឹងដ៏ប្រសើររបស់ អ្នកដែលនៅក្នុងមហាសាគរគឺវដ្តសង្សារ មិនមានទីពឹងអ្វីដទៃ ក្រៅអំពីនេះឡើយ ។ យើងគប្បីធ្វើជាមនុស្សដឹងហេតុផល គុណធម៌មួយ នេះជួយឱ្យចិត្តស្ងប់រម្ងាប់បានច្រើនណាស់ ព្រោះយល់ព្រម ទៅតាមការពិតថា ផលរមែងមកតាមហេតុ ឬហេតុបង្កឱ្យ កើតផល ។ ផលល្អឬផលអាក្រក់ដែលយើងបានទទួលនោះ រមែងជាប់ទាក់ទងមកអំពីហេតុ ហេតុល្អបង្កឱ្យកើតផលល្អ ហេតុអាក្រក់បង្កឱ្យកើតផលអាក្រក់ ហើយហេតុនោះៗយើង ជាអ្នកធ្វើដោយខ្លួនឯង យ៉ាងហោចណាស់ក៏មួយចំណែកធំ ដែរ ដែលយើងជាអ្នកធ្វើនោះ ។ នៅពេលដែលបានទទួល ផលល្អ មនុស្សយើងច្រើនតែប្រញិបប្រញាប់ទទួលយកដោយ ក្តីរីករាយ និងគិតថាជាលទ្ធផលនៃការងារដែលខ្លួនបានធ្វើ ប៉ុន្តែ នៅពេលដែលបានទទួលផលអាក្រក់វិញ ហេតុដូចម្តេច បានជាមិនសូវសុខចិត្តព្រមទទួល ហើយច្រើនតែទម្លាក់ទោស ទៅឱ្យអ្នកដទៃទៀតផង ថាជាអ្នកបង្កហេតុនោះៗទៅវិញ ។ មនុស្សមានហេតុផល រមែងមានចិត្តធ្ងន់ រឹងប៉ឹង ប្រាកដច្បាស់លាស់ ហើយព្រមទទួលយកទាំងផលល្អ ទាំង ផលអាក្រក់ ។ ការព្រមទទួលយកនូវហេតុផលតាមសេចក្តី ពិតនោះឯង គឺជាកូនសោដ៏សំខាន់សម្រាប់ចាក់ចូលទៅរក ការដោះស្រាយនូវបញ្ហា ដែលសុទ្ធតែជាបញ្ហាលំបាកៗក្នុងការ ដោះស្រាយ ប្រសិនបើមិនព្រមទទួលយកការពិតទេនោះ។ ពាក្យថាមនុស្សមានហេតុផល ដោយសេចក្តីថាជា មនុស្សដឹងហេតុដឹងផលហ្នឹងឯង គឺរមែងជាអ្នកសម្លឹងមើល ហេតុផលដោយជុំវិញ និងដោយសព្វគ្រប់ ។ មិនមែនត្រឹមតែ ហេតុផលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ដែលមនុស្សមានហេតុផល បានយល់ដឹងនោះ ទោះហេតុផលរបស់អ្នកដទៃក៏ដោយ ក៏គេ រមែងយល់ដឹងបានតាមការពិតផងដែរ ។ មនុស្សមានហេតុ ផល រមែងព្រមទទួលនូវការចាំបាច់របស់អ្នកដទៃ ដែលអ្នក ដទៃនោះ គេត្រូវធ្វើតាមការចាំបាច់របស់គេ ។ ប្រសិនបើ យើងឋិតនៅក្នុងសភពាដូចជាគេ យើងក៏អាចធ្វើដូចគេដែរ។ មនុស្សម្នាក់ៗមានការចាំបាច់ក្នុងជីវិតមិនដូចគ្នាឡើយ ហើយ ច្រើនតែ ព្រមចាញ់ចំពោះការចាំបាច់របស់ខ្លួនឯងនោះទៀត ផង ។ ការចាំបាច់បានចាប់បង្ខំឱ្យត្រូវតែធ្វើយ៉ាងនោះ ដើម្បី ដោះស្រាយ ឬកែខៃបញ្ហារកផ្លូវចេញពីភាពទាល់ច្រកសិន ។ នៅក្នុងសេចក្តីនេះ មនុសអ្សក្នមានហេតុផលរមែងមិនអាង ដល់ការចាំបាច់ ហើយប្រព្រឹត្តធ្វើនូវអំពើឆ្គាំឆ្គងនោះឡើយ ព្រោះបើចេះតែអាងដល់ការចាំបាច់ ហើយធ្វើនូវអំពើអាក្រក់ អ៊ីចឹង អ្នកណាក៏អាងបានគ្រប់គ្រា និងអាចអាងទៅគ្រប់រឿង ទៀតផង ។ នៅពេលដែលមានរឿងចម្លែក ឬរឿងអាថ៌កំបាំងអ្វី មួយមនុស្សយើងត្រូវការចង់ដឹងហេតុផលខ្លាំងណាស់ ព្រោះ ជាធម្មតារបស់មនុស្សយើង គឺរមែងត្រូវការចង់ដឹងហេតុផល តែងតែស្រាវជ្រាវរាវរកហេតុផល ។ ហេតុផលមិនមែនងាយ យល់ឡើយ ព្រោះហេតុផលជារឿងអាថ៌កំបាំងកប់ជ្រៅទៅ ក្នុងធម្មជាតិ ។ ការឃើញហេតុហើយគិតដៅទៅរកផលក្តី ការឃើញផលហើយស្រាវជ្រាវរាវទៅរកហេតុក្តី រមែងមាន ការលំអៀងខុសអំពីការពិត ព្រោះហេតុតែខ្វះបញ្ញា មានការ យល់ខុសទៅនៅក្នុងហេតុផលនៃធម្មជាតិនោះៗ ដោយប្រការផ្សេងៗ ច្រើនបែបច្រើនយ៉ាង ។ សូម្បីតែហេតុផលក្នុងបច្ចុប្បន្ន ក៏គង់នឹកដៅទៅត្រូវ ភ្លាត់ប្លាតផងដែរ តិចលើកណាស់ដែលនឹកដៅទៅត្រូវបាន ប្រាកដ ព្រោះមុននឹងផលកើតឡើង គឺនៅរវាងហេតុនឹងផល នោះ ត្រូវមានហេតុដទៃជ្រៀតជ្រែកចូលមក ធ្វើឱ្យផលដែល សង្ឃឹមនោះត្រូវដូរផ្លាស់ ។ ការងារស្រែចំការ មុខជំនួញជួញ ដូរ ៘ រមែងមានហេតុដទៃជ្រៀតជ្រែកចូលមក ធ្វើឱ្យ ផលដែលយើងនឹកសង្ឃឹមត្រូវប្រែប្រួលអស់ តួយ៉ាង ដូចជា អ្នករៀនម្នាក់ជាសិស្សពូកែ មានសតិបញ្ញាល្អ មានការប្រព្រឹត្ត ត្រឹម្រតូវ សុខភាពមាំមួននិងជាប់លេខ ១ នៅក្នុងការប្រលង សាកទៀតផង នេះគឺជាហេតុ ។ អាស្រ័យទៅលើហេតុនេះ ឯង យើងក៏បានដៅទៅរកផលថា សិស្សម្នាក់នេះ ពិតជា ប្រលងជាប់ហើយបានពិន្ទុល្អទៀតផង។ លុះដល់ពេលប្រលង សិស្សម្នាក់នេះឯងបែរជាបានពិន្ទុតិច ហើយត្រូវរៀនត្រួត ថ្នាក់ជាបន្តទៀត ពោលគឺប្រលងធ្លាក់ហ្នឹងឯង ។ ដែលទៅជា យ៉ាងនេះ វាអាចមកអំពីពេលមុនប្រលង និងពេលកំពុងតែ ប្រលងនោះ សិស្សម្នាក់នេះ មានការមិនស្រួលផ្លូវកាយ ឬ មិនសប្បាយផ្លូវចិត្ត អាចមានរឿងនាំឱ្យមានកង្វល់ក្នុងចិត្ត ច្រើន ដែលជារឿងនៅក្នុងក្រុមគ្រួសារ ដូច្នេះជាដើម ។ នេះ គឺជាហេតុដទៃដែលជ្រែកចូលមក ហើយបានធ្វើឱ្យផលដែល យើងគិតដៅទុកនោះ មានការដូរផ្លាស់ ។ នៅមានតួយ៉ាង ច្រើនទៀតណាស់ ដែលក្នុងរឿងរ៉ាវនោះៗ បង្កប់ទៅដោយ ហេតុផលអាថ៌កំបាំង ព្រោះហេតុដូច្នេះហើយ ទើបនៅក្នុង លោកនេះ មានអ្នកយល់ខុសដោយប្រការផ្សេងៗ ច្រើនបែប ច្រើនយ៉ាង ។ ការហ្វឹកហាត់អប់រំខ្លួន ឱ្យបានទៅជាមនុស្សមាន ហេតុផល ឬជាមនុស្សយល់ដឹង ធ្វើអ្វីៗតែងគិតគូរហេតុផល ឱ្យបានច្បាស់លាស់ជាមុននោះ គឺមានគោលសំខាន់ៗច្រើន ប្រការដូចជា ៖ -ហាត់ពិគ្រោះពិចារណាចំពោះរឿងរ៉ាវផ្សេងៗ ដែល បានរៀនដឹង និងបានស្តាប់បានឮមក ។ ពិគ្រោះពិចារណា ឱ្យបានយល់ហេតុផលនៃរឿងនោះៗ អាចជាការហាត់គិត លេងៗ ទៅក៏បានដែរ ។
-រៀនអប់រំទូន្មានចត្តិឱ្យត្រង់ វៀរចាកនូវអគតិ ៤យ៉ាង គឺមិនលំអៀងព្រោះស្រឡាញ់ មិនលំអៀងព្រោះស្អប់ មិន លំអៀងព្រោះល្ងង់ និងមិនលំអៀងព្រោះការភ័យខ្លាច ។ -ព្យាយាមស្តាប់ពាក្យអប់រំទូន្មានឱ្យបានច្រើន បើឆ្ងល់ ឱ្យចេះសួរ និងចេះធ្វើទុកក្នុងចិត្តចាប់យកហេតុផលពីគ្រប់ ហេតុការណ៍ផ្សេងៗ ដែលកើតឡើងចំពោះខ្លួនឯង និងកើត ឡើងចំពោះអ្នកដទៃ ។ មនុស្សដែលយល់ដឹងអំពីហេតុផលច្បាស់ រមែងលះ បង់នូវបាបអកុសលក្នុងខ្លួន ជាអ្នកមិនមាននូវឥស្សា គឺការ ច្រណែននឹងលាភយសរបស់អ្នកដទៃឡើយ ។ ជាការពិត ហើយ មនុស្សយើងគ្រប់គ្នាព្រមទាំងធម្មជាតិទាំងអស់ សុទ្ធ តែមានហេតុផលរៀងៗខ្លួន និងផ្សេងៗគ្នា ដូច្នេះយើងមិន អាចមានលាភ មានយស ឬមាននូវអ្វីៗទាំងអស់ឱ្យដូចជាអ្នក ដទៃបានទេ។ មនុស្សដែលយល់អំពីហេតុផលតាមសេចក្តីពិត មិនច្រណែន មិនទាមទារនូវសម្បត្តិអ្វីៗដែលអ្នកដទៃគេមាន បាននោះឡើយ ក៏ដូចជាមិនច្រណែន មិនទាមទារនូវជំងឺពី អ្នកឈឺ ឬវិបត្តិភយន្តរាយផ្សេងៗទៀតដែលអ្នកដទៃត្រូវបាន ទទួលនោះដែរ ។ ជាធម្មតារបស់មនុស្សដែលមិនយល់អំពី ហេតុផលរមែងមាក់ងាយអ្នកដែលទាបជាងខ្លួន ហើយរមែង ច្រណែននឹងអ្នកដែលខ្ពស់ជាងខ្លួន ។
ដូច្នេះដើម្បីកម្ចាត់បង់ នូវការមាក់ងាយអ្នកដទៃ និងសេចក្តីច្រណែន គប្បីសិក្សា ពិចារណាឱ្យយល់ពីហេតុផលរបស់ជីវិត និងហេតុផលរបស់ ធម្មជាតិគ្រប់យ៉ាង គឺគប្បីឱ្យតាំងនៅក្នុងភាពជាអ្នកដែល មានហេតុផលហ្នឹងឯង ។
ដកស្រង់ចេញពីសៀវភៅ សុខចិត្ត
រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |