Reading Article
Public date : 11, Oct 2022 (7,688 Read)
ឧបសគ្គនៃការសិក្សា

|
ក. ផឹកស្រា សេពគ្រឿងញៀនជាដើម
ខ. ដើរលេងយប់អាធ្រាត ហួសកាលវេលា គ. មើលមហោស្រព ល្បែងរបាំ ច្រើនហួសហេតុ ឃ. លេងល្បែងស៊ីសង ល្បែងភ្នាល់ជាដើម ង. សេពគប់មិត្តភក្ភិអាក្រក់ ច. ខ្ជិលច្រអូស មិនប្រឹងប្រែងរៀនសូត្រ ហេតុទាំង ៦ យ៉ាងនេះ មិនអាចឲ្យសម្រេចគោលបំណងក្នុងអនាគតបានទេ ពីព្រោះអ្នកនោះ បានបាត់បង់ស្មារតី ក្នុងការរៀនសូត្រអស់ហើយ រវល់តែលេងសប្បាយហ៊ឺហា មិនបានគិតអំពីដំណើរជីវិតដែលត្រូវរស់នៅ បន្តវែងឆ្ងាយទៅមុខទៀត ។ ដើម្បីស្វែងរកអនាគតដ៏ភ្លឺស្វាង ម្នាក់ៗត្រូវរៀបចំការងារក្នុងជីវិតឲ្យបានល្អច្បាស់លាស់ ពេលបឋមវ័យ ត្រូវខំសិក្សារៀនសូត្រ ពេលមជ្ឈឹមវ័យ ត្រូវខំរកស៊ីចិញ្ចឹមជីវិត ពេលបច្ឆឹមវ័យ ត្រូវស្វែងរកទីពឹងសម្រាប់ខ្លួនឯង ក្នុងបរលោក សូមកុំប្រើពេលវេលាដោយឥតប្រយោជន៍ ។ ដកស្រង់ពីសៀវភៅ " មង្គលជីវិត " រៀបរៀងដោយ ភិក្ខុ គូ-សុភាព
ដោយ៥០០០ឆ្នាំ |