Monday, 21 Jun B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 138,459
Today
Yesterday 169,481
This Month 7,849,685
Total ២០៤,០៣៩,៩០១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (74190 Read)

អាត្មាអញ​ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់



 
បើ​បុគ្គល​ដទៃ មិន​មាន​អំពី​មុខ​ក្តី ក្រោយ​ក្តី សេចក្តី​សប្បាយ​ក្រៃ​ពេក​ រមែង​មាន​ដល់​បុគ្គល​ម្នាក់​ឯងនៅ​ក្នុង​ព្រៃ ។ បើ​ដូច្នោះ​អាត្មាអញ​តែ​ម្នាក់​ឯង នឹង​ទៅ​កាន់​ព្រៃ ដែល​ព្រះ​ពុទ្ធ​ទ្រង់​សរសើរ​ហើយ ជា​ទី​សប្បាយ​របស់​ភិក្ខុ​អ្នក​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ជា​អ្នក​នៅ​តែ​ម្នាក់​ឯង ។ អាត្មា​អញ​តែ​ម្នាក់​ឯង ជា​អ្នកស្ងាត់​ក្នុង​ប្រ​យោជន៍ នឹង​ចូល​យ៉ាង​ឆាប់​ទៅ​កាន់​ព្រៃ​ ជា​ទី​ធ្វើឲ្យ​ចិត្ត​កើត​បីតិ​ដល់​ យោគា​វចរ ជា​ទី​រីក​រាយ ដែលដំរី​ចុះ​ប្រេង សេព​គប់​ហើយ ។

អាត្មាអញ​ ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន ហើយ​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់ មាន​ផ្កា​រីក​ស្គុះ​ស្គាយ ក្បែរ​ជ្រោះភ្នំ​ ដ៏​ត្រ​ជាក់ អង្កាល់​ណា អាត្មា​អញ​នឹង​ទៅ​ជា​បុគ្គល​ម្នាក់ឯង មិន​មាន​បុគ្គល​ជា​គម្រប់​ពីរ​ មាន​សោឡ​ស​កិច្ច​ធ្វើ​ហើយ ជា​អ្នក​មិន​មាន​អា​សវៈ​ នៅ​ក្នុង​ព្រៃ​ធំ​ ដែល​គួរ​រីក​រាយ ។ សូម​សេចក្តី​ប៉ុន​ប៉ង​របស់​អាត្មាអញ​ ដែល​ប្រាថ្នា​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ យ៉ាង​នេះ​បាន​សម្រេច​ អាត្មា​អញ​នឹង​ធ្វើ​ឲ្យ​សម្រេច​ (ព្រោះ​ថា)​ អ្នក​ដទៃ​ ធ្វើ​ជួស​អ្នក​ដទៃ​ពុំ​បាន​ទេ ។

ឥឡូវ​នេះ អាត្មា​អញ​នោះ​នឹង​ ចង​ក្រោះគឺ​ព្យា​យាម ហើយ​ចូល​ទៅ​កាន់​ព្រៃ​ បើ​អាត្មា​អញ​មិន​ទាន់​សម្រេច​នូវ​ធម៌​ជា​គ្រឿង​អស់​អាសវៈ ទេ នឹង​មិន​ចេញ​ពី​ព្រៃ​នោះ ឡើយ ។ កាល​បើ​ខ្យល់​ត្រ​ជាក់ មាន​ក្លិន​ក្រ​អូប​បក​ផ្សាយ​ទៅ អាត្មា​អញ​នឹង​អង្គុយ​លើ​កំពូល​ភ្នំ​ ហើយ​ទំលាយ​អវិជ្ជា​ ឲ្យ​បាន ។ អាត្មា​អញ​ ទទួល​សេចក្តី​សុខ​ ដោយ​វិមុត្ត​សុខ​ក្នុង​ព្រៃ មាន​ផ្កា​ដេរ​ដាស ក្បែរ​ញក​ភ្នំ​ដ៏​ត្រ​ជាក់ រួច​ហើយ នឹងត្រេក​អរ ក្នុងក្រុង​រាជ​គ្រឹះ​ មាន​ភ្នំ​ព័ទ្ធ​ជុំ​វិញ​ ដូច​ក្រោល​គោ ។ អាត្មា​អញ​នោះ មាន​តម្រិះ​គ្រប់​គ្រាន់ ដូច​ព្រះ​ចន្ទ្រ​ក្នុង​ថ្ងៃ​ ១៥​កើត អស់​អា​សវៈ ទាំង​ពួង​ហើយ ឥឡូវ​នេះ ភព​ថ្មី​មិន​មាន​ទេ ។

ឯ​ក​វិហារយ​ត្ថេរ​
ដកស្រង់​ពី​ព្រះត្រៃ​បិដកភាគ ៥៧ ទំព័រ​ ១៦-១៧
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 07, Nov 2020 (20557 Read)
កុំសន្សំរឿងខ្វល់មកដាក់ខ្លួន
Public date : 29, Jul 2019 (7077 Read)
អសង្ខតា ធម្មា បានដល់ព្រះនិព្វាន ដែលមិនមានការប្រជុំតាក់តែង
Public date : 24, Aug 2020 (38452 Read)
ព្រះពុទ្ធសាសនាថេរវាទ
Public date : 05, Dec 2020 (17091 Read)
បុណ្យ​ថ្វាយ​ឆត្រ​ផ្កា​ចំពោះ​ព្រះ​សម្ពុទ្ធ​
Public date : 30, Jul 2019 (5753 Read)
ឧបនិស្ស័យ​ក្នុងផ្នួស ម្លប់ធម៌វិន័យ
Public date : 05, Sep 2019 (134119 Read)
សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង
Public date : 06, Dec 2020 (24230 Read)
ត្រូវចេះរក្សាសេចក្ដីសុខរបស់អ្នកដទៃ
Public date : 18, Aug 2019 (36804 Read)
មិន​គួរ​មើល​ងាយ​បាប​ថា មាន​ប្រ​មាណ​តិច
Public date : 28, Jul 2019 (16109 Read)
មង្គល ៣៨ប្រការ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).