Reading Article
Public date : 29, Jan 2015 (9,329 Read)
សៀវភៅថ្មី ៥ក្បាល

|
ពេលវេលាដែលកន្លងទៅនេះ ពុំបានកន្លងទៅទទេៗ ទេ ការកន្លងទៅនេះ បានពាំនាំយកទៅជាមួយដោយស្ងាត់ៗ ផង ដោយចំហផងដែរ នូវសភាពផ្លាស់ប្តូរប្រែប្រួលនៃសង្ខារធម៌ទាំងឡាយ ដែលក្នុងនោះមាន ៉យើង ៉ មួយផងដែរ ដែលកំពុងតែក្លាយជាចំណីនៃជរា ព្យាធិ និងសេចក្តីចុងក្រោយ បំផុត គឺសេចក្តីស្លាប់ ដែលនឹងចាប់ច្របាច់យក ជីវិតយើងទៅប្រគល់ឲ្យម្ចាស់របស់គេវិញ បើទោះបីជាយើងនោះមាន មធ្យោបាយផ្នែកផ្លូវលោកសម្បូរបែបយ៉ាងណាក្តី ឬបើទោះបីជាមាន អំណោចយសសក្តិ៍ បក្យពួកគ្នីគ្នា មាសប្រាក់ ទ្រព្យធន ឬមិនយល់ព្រមក៍ដោយ ក៏សភាពពិតនៃជីវិត ដែលគ្មានតួអត្តា នោះ មិនអាចជំទាស់បានឡើយ ។ តើម្ចាស់របស់ជីវិតពិតនោះ ជានរណា? ជាអ្វី ?
សេចក្តីនេះដកស្រង់ពីសៀវភៅ ព្រហ្មចរិយាធម៌ រៀបរៀងដោយ ព្រហ្ម មេត្តា ទាញយក សៀវភៅ ៥ក្បាល មាន ព្រហ្មចរិយាធម៌, វត្តប្រតិបត្តិពុទ្ធសាសនិកជន, ធម្មសារ, ធម្មបទគាថា ឯតទគ្គបាលី-ប្រែ, ធម្មបទគាថា ៤ភាសា ដោយ៥០០០ឆ្នាំ |