Sunday, 30 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 140,505
Today
Yesterday 148,261
This Month 5,719,828
Total ៤០៦,៥០២,៥៥៣
Reading Article
Public date : 24, Mar 2024 (27,650 Read)

វិនិច្ឆ័យ​ក្នុងសីល​បាណាតិបាត



 
សិក្ខាបទទី១​ថា បាណាតិបាតា វេរមណី គឺ​ចេតនាវៀរចាក ការសម្លាប់​ជីវិតសត្វ។ សត្វ​មាន​ជីវិត​សំដៅ​យក​ពួក​សត្វ​ទាំងអស់ ទោះ​តូច​ល្អិតក្ដី ធំក្ដី មានវិញ្ញាណ ឬមិនមានវិញ្ញាណ កាល​បើ​មាន​ចេតនា​ក្លែងសម្លាប់​ឲ្យ​ស្លាប់ហើយ ក៏ឈ្មោះ​ថា បែកធ្លាយ​ឬដាច់សីល​បាណាតិបាត។

ពួករុក្ខជាតិ តិណជាតិ ដូចជាដើមឈើ ស្មៅជាដើម ដែលវានៅ​ស្រស់​មិន​ទាន់ងាប់ ដែល​យើង​តែងហៅ​ថា "ដើមឈើ​រស់​នៅមានជីវិត" វត្ថុ​ទាំង​នេះ​មិន​រាប់​ចូល​ថាជាសត្វ​មាន​ជីវិត​ដែល​ជាវត្ថុ​នៃបាណាតិបាត​ទេ ព្រោះ​ជីវិត​ក្នុងទី​នេះសំដៅ​យកជីវិត​របស់​សព្វសត្វ​ដែល​កើតអំពី​កម្មជាបច្ច័យ​តែម្យ៉ាង ដូច្នេះ​អ្នករក្សាសីល​ក៏អាច​កាប់ដក ស្មៅឬដើមឈើ​បាន លើកលែង​តែភិក្ខុ​ជាបព្វជិត​ចេញ ដែល​លោកមានសិក្ខាបទ គឺព្រះពុទ្ធជាម្ចាស់​ទ្រង់​ហាម។

- ការទម្លាយ​មេកំណើត​បដិសន្ធិរបស់បុរស
ការដែលគ្រូពេទ្យ​ទម្លាយ​មេកំណើត បដិសន្ធិ​របស់​បុរស​ដើម្បី​មិន​ឲ្យ​កើត​បដិសន្ធិ​ឡើង មិនឈ្មោះ​ថា បាណាតិបាត​ទេ ព្រោះមេពូជ​កំណើត​បដិសន្ធិ​របស់​បុរស​ដែល​ហៅ​ថា ស្ពែម៉ាតូសូអេ នេះ សូម្បី​ផ្លូវ​ពេទ្យ​ពោល​ថា​កម្រើក​បាន​ក៏​ពិត​មែន តែពូជ​នោះ​មិនមាន​វិញ្ញាណ​បដិសន្ធិ។ នៅក្នុងកាមភូមិត​នេះ សត្វ​ដែល​កើត​ឡើង​ប្រាសចាក​វិញ្ញាណ​រមែង​មិន​មាន ដូច្នេះក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​ទើប​មិន​រាប់​ថា​ជាសត្វ។ ពូជ​បដិសន្ធិបុរស​ឬស្ត្រី ត្រឹម​តែ​ជាឧតុជ្ជរូបកលាបៈ (សំណុំនៃ រូបកើត​អំពី​ឧតុ) ដែល​កើត​អំពី​លោភរបស់ បុរស ឬស្ត្រី ប៉ុណ្ណោះ ក្នុងការ​ដែល​ញ័រ​បាន​នោះ ក៏​ព្រោះរូបកលាបៈ​នោះ​មាន​វាយោធាតុ​ដែល​មាន​លក្ខណៈ​កម្រើក​ញ័រ​ទើប​ធ្វើ​ឲ្យ​ញ័រ​បាន ដូច​ជាកន្ទុយ​ជីងចក់​ដែល​ដាច់​ចេញអំពី​ខ្លួន ហើយ​អាច​នៅ​កម្រើក​បាន​ដូច្នោះ។បើ​ការ​ទម្លាយ​នោះ ជាការ​ទម្លាយ​ក្នុងកាល​ដែល​ពូជ​បដិសន្ធិ​របស់​បុរស​និង​ស្ត្រី​ដែល​បាន​ផ្សំ​គ្នា ហើយ​មាន​សត្វ​មក​ចាប់​កំណើត ហើយ​ការ​ធ្វើ​នោះ ចាត់​ជាបាណាតិបាត។ (ដកស្រង់ពីមតិរបស់អាចារ្យ​សទ្ធម្មជោតិកៈ)

- អំពីការចាក់ថ្នាំបំបាត់រោគ
លោកគ្រូ​ពេទ្យ​ចាក់ថ្នាំ​សម្លាប់​មេរោគផ្សេងៗ​នោះ មិនចាត់​ជាបាណាតិបាត​ទេ ព្រោះមេរោគ​ទាំង​នោះ​មិនមាន​វិញ្ញាណ​និង​ជីវិត​ដែល​កើត​ពីកម្ម គ្រាន់​តែ​ជា​ឧតុជ្ជរូបកលាបៈ​ជាប់ទាក់​ទង​ជាមួយ​អកុសលកម្ម​ខ្លះ កើត​អំពី​ឧតុខាង​ក្នុង​ខ្លះ ខាងក្រៅ​ខ្លះ និង​កើត​អំពី​អាហារ​ខ្លះ ក្នុងការ​ដែល​មេរោគ​នោះ​អាច​កម្រើក​បាន​ដូច​សត្វ​ខាង​ក្រៅ​ដែរ ក៏​ព្រោះ​អំណាច​នៃ​វាយោធាតុ​ដែល​មាន​នៅ​រូប​កលាបៈ​នោះៗ​ធ្វើ​ឲ្យ​រូបកលាបៈ​នោះ​កើត​ជាប់​គ្នា​មាន​ចំនួនច្រើន​ឡើង ប្រៀប​ដូច​ដើមឈើ​ដែល​បានទទួល​ធាតុត្រជាក់ និង​ក្ដៅអំពី​ដីជាដើម រមែង​ចម្រើន​លូតលាស់​បែកមែកសាខា​ចេញ​ទៅបានដូច្នោះ ម្យ៉ាង​ទៀត ត្រង់​ដែល​មេរោគ​ទាំង​នោះ​មិន​ចេះ​ស្លាប់​ដោយ​ខ្លួន​ឯង ក៏សម្ដែង​ឲ្យ​ឃើញ​ថា មេរោគនោះ​មិនមែន​សត្វ ព្រោះបើ​ជាសត្វ​ហើយ​ត្រូវ​តែស្លាប់​តាម​កំណត់​វេលា​ដូច្នេះ​មេរោគ​ទាំង​នោះ មានសភាព​ដូច​ច្រែះដែក​ស្នឹម​ដែក ឬស្លែទឹកតោងខឿន​ជញ្ជាំង​ដូច្នោះ។

- ​ការបរិភោគពងមាន់ឬពងទា​ដែល​មិនមាន​ពូជ​ឈ្មោល​ផ្សំ
អ្នក​ដែល​បរិភោគ​នូវ​ពងមាន់​ឬពងទា ដែល​មិន​មានពូជឈ្មោល​ផ្សំ​នោះ រមែង​ឈ្មោះ​ថា ជាអ្នកបរិភោគ​នូវ​សត្វ​មានជីវិតគឺជា បាណាតិបាតកម្ម ព្រោះថា សូម្បីពង​នោះ​មិនមាន​ពូជ​ឈ្មោះ​ផ្សំ​ក៏ដោយ តែមាន​សត្វ​បដិសន្ធិ​ឡើង​ហើយ ទើប​កើត​ជាពង​ឡើង​បាន ព្រោះ​ហេតុ​ដែល​នាំឲ្យ​តាំងគគ៌​មាន ៨ យ៉ាង គឺ

១- ដោយការសេពមេថុនធម្ម
២- ដោយការ​យក​ទឹកអសុចិរបស់បុរស​មកដាក់​ត្រង់ទ្វារមគ្គ។
៣- ដោយ​បុរសចាប់​ពាល់រាងកាយ
៤- ដោយបុរសស្ទាប​ផ្ចិត
៥- ដោយ​ស៊ីទឹកអសុចិរបស់បុរស
៦- ដោយឃើញ​រូបរាងរបស់បុរស
៧- ដោយឮសម្លេងរបស់​បុរស
៨- ដោយធំក្លិន​បុរស
(ដកស្រង់អំពី​សមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ)

សេចក្ដី​នេះ​សម្ដែង​ឲ្យ​ឃើញ​ថា ការ​កើត​ឡើង​នៃ​សត្វក្នុងគគ៌ សូម្បី​មិនបាន​ផ្សំ​ដោយ​ពូជបុរស ក៏​អាច​មានហេតុដទៃៗ​ធ្វើឲ្យសត្វ​កើតឡើង​បាន​ដែរ ឧទាហរណ៍​ដូច​ជា​សត្វ​កុក ជាធម្មតា​មិនដែលមាន​សត្វ​កុកឈ្មោល តែ​កាល​មេកុក​ដល់​រដូវកាល​ហើយ គ្រាន់​តែឮសម្លេង​ផ្គរលាន់ មេសត្វ​កុក​ក៏តាំង​គគ៌ឡើង ឧទាហរណ៍​មួយ​ទៀត អំពី​មនុស្ស ដូចមាតារបស់​សុវណ្ណសាមពោធិសត្វ គ្រាន់​តែ​តាបស​ជាស្វាមី​យក​ដៃ​ស្ទាប​អង្អែល​ផ្ចិត​ប៉ុណ្ណោះ ក៏តាំងគគ៌ គឺសុវណ្ណសាម​ឡើង។ តែបញ្ហា​នេះ តាមមតិវិទ្យាសាស្ត្របច្ចុប្បន្ន​ដោយ​ច្រើន​គេ​យល់​ថា មិនមាន​សត្វ តែសូមលោកអ្នករក្សាសីល​ទាំង​ឡាយ គួរពិចារណាឲ្យ​បាន​ល្អិតល្អន់​តទៅទៀតចុះ។

ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 31, Jul 2019 (15,908 Read)
ពាក្យថារបស់ក្នុងលោក
Public date : 18, Jun 2023 (43,114 Read)
មេត្តាព្រហ្មវិហារ
Public date : 29, Jul 2019 (32,263 Read)
ភិក្ខុលួចក្លិន
Public date : 21, Jul 2021 (21,094 Read)
សមាធិ​ជា​បទដ្ឋាន​នៃបញ្ញា
Public date : 27, Nov 2023 (32,007 Read)
ក្លិនក្រអូប​នៃ​សីល
Public date : 08, Dec 2022 (22,914 Read)
ឈ្មួញ​លក់​កណ្តុរ​ងាប់
Public date : 25, Jul 2021 (38,067 Read)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន
Public date : 25, Jul 2021 (9,773 Read)
សាត្ថកសម្បជញ្ញៈ
Public date : 11, Dec 2023 (22,591 Read)
ប្រយោជន៍​នៃ​ព្រះ​ពុទ្ធ​សាសនា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.83