35
Sunday, 30 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 122,929
Today
Yesterday 148,261
This Month 5,702,252
Total ៤០៦,៤៨៤,៩៧៧
Reading Article
Public date : 01, Jun 2022 (26,702 Read)

សិង្គាលកសូត្រ



 

[ ៤៣ ] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ ក្នុងវត្តេវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង កូនគហបតី ឈ្មោះសិង្គាលកៈ(១) ក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀកពាក់ដណ្តប់ទទឹក និងសក់ ទទឹក ចេញពីក្រុងរាជគ្រឹះ ប្រណម្យអញ្ជលី ថ្វាយបង្គំទិសទំាងឡាយច្រីន គឺទិស ខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ ។

[ ៤៤ ] លំដាប់នោះឯង ព្រះមានព្រះភាគ ស្តេចទ្រង់ស្បង់និងបាត្រចីវរក្នុង បុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត ។ ព្រះមាន- ព្រះភាគ ទ្រង់ទតឃើញសិង្គាលកគហបតិបុត្តក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀក ពាក់ដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះកំពុងផ្គងអញ្ជលីថ្វាយបង្គំទិសទំាង ឡាយច្រីន គឺទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ លុះទ្រង់ឃើញហើយ ទើបទ្រង់ត្រាស់សួរសិង្គាលកគហបតិបុត្តដូច្នេះថា នែគហបតិបុត្ត ហេតុអ្វីទើបអ្នកក្រោកអំពីព្រឹក មានសំពត់ស្លៀកពាក់ដណ្តប់ទទឹក និងសក់ទទឹក ចេញ ពីក្រុងរាជគ្រឹះ ផ្គងអញ្ជលីថ្វាយបង្គំទិសទំាងឡាយច្រើន គឺទិសខាងកើត ។ បេ ។ ទិសខាងលើ ។ សិង្គាលកគហបតិបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាល បិតារបស់ខ្ញុំជិតនឹងធ្វើមរណភាព បានផ្តំានឹងខ្ញុំ ព្រះអង្គយ៉ាងនេះថា ហែបា អ្នកត្រូវតែ ថ្វាយបង្គំទិសទំាងឡាយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ ធ្វើសក្ការៈ គោរព រាប់អាន បូជានូវពាក្យរបស់បិតា បានជាក្រាកឡើងអំពីព្រឹក មានសំពត់ស្លៀកពាក់ ដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គងអញ្ជលីថ្វាយបង្គំទិសទំាងឡាយច្រើន គឺទិសខាងកើត ។ បេ ។ ទិសខាងលើ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា នែគហបតិបុត្ត ក្នុងវិន័យរបស់ព្រះអរិយៈ គេមិនត្រូវថ្វាយបង្គំទិសទំាង ៦ យ៉ាងដូច្នេះទេ ។ សិង្គាលក- គហបតិបុត្ត ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចំណែកក្នុងអរិយវិន័យ គេគប្បី ថ្វាយបង្គំទិសទំាង ៦ ដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន តើក្នុងវិន័យរបស់ព្រះអរិយ គេគប្បី ថ្វាយបង្គំចំពោះទិសទំាង ៦ យ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ដល់ ខ្ញុំព្រះអង្គដូច្នោះចុះ ។

[ ៤៥ ] ព្រះមានព្រះភាគទ្រង់ត្រាស់ថា នែគហបតិបុត្ត បើដូច្នោះ អ្នកចូរស្តាប់ចុះ ចូរកំណត់ទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ សិង្គាលកគហបតិបុត្ត ក៏ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងហ្នឹងហើយ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតិបុត្ត អរិយសាវ័កលះបង់នូវ កម្មក្កិលេស ( អំពើដ៏សៅហ្មង ) ៤ ប្រការផង មិនធ្វើនូវបាបកម្ម ( អំពើអាក្រក់) ព្រោះ ហេតុ ៤ យ៉ាងផង មិនេសពនូវអបាយមុខ (គឺប្រធាននែសេចក្តីវិនាស) នែភោគៈ ៦ យ៉ាងផង អរិយសាវ័កនោះ លោកវៀរចាកបាបធម៌ទំាង ១៤ យ៉ាងនេះ ឈ្មោះថាជាអ្នក បិទបំាងទិសទំាង ៦ ប្រតិបត្តិដើម្បីជំនះក្នុងលោកទំាងពីរ គឺលោកនេះ ក៏អរិយសាវ័ក នោះបានប្រារព្ធ គឺថាបានពេញចិត្រហើយ លោកខាងមុខក៏ពេញចិត្តទៀត ។ លុះអរិយ- សាវ័កនោះ ទម្លាយរាងកាយទៅ រមែងកើតក្នុង មនុស្សសុគតិសួគ៌ទេវលាក ។ កម្មក្កិលេស ៤ ប្រការ ដែលអរិយសាវ័កនោះលះបង់ហើយដូចម្តេច ។ ម្នាល គហបតិបុត្ត ការធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង (សម្លាប់សត្វ) ជាកម្មក្កិលេស ១ ការកាន់យកទ្រព្យដែលម្ចាស់គេមិនឲ្យ ជាកម្មក្កិលេស ១ ការប្រព្រឹត្តខុសក្នុងកាម ទំាងឡាយ ជាកម្មក្កិលេស ១ ការនិយាយពាក្យកុហក ជាកម្មក្កិលេស ១ កម្មក្កិលេស ៤ ប្រការនេះ ដែលអរិយសាវ័កនេះ បានលះបង់ហើយ ។ ព្រះមានព្រះភាគបានសម្តែង ពាក្យនេះហើយ ព្រះសុគតជាសាស្តា លុះទ្រង់សម្តែងពាក្យនេះហើយ ទើបសម្តែងគាថា ព័ន្ធនេះ តទៅទៀតថា ៖

[ ៤៦ ] ការសម្លាប់សត្វ ១ លួចទ្រព្យគេ ១ និយាយកុហក ១ សេពភរិយា បុគ្គលដទៃ ១ ហៅថា (កម្មក្កិលេស) បណ្ឌិតទំាងឡាយ មិនសរសើរឡើយ ។

[ ៤៧ ] អរិយសាវ័កមិនធ្វើនូវបាបកម្ម ព្រោះហេតុ ៤ យ៉ាង ដូចម្តេចខ្លះ បុថុជ្ជន លុះអគតិព្រោះស្រឡាញ់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះស្អប់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះល្ងង់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះខ្លាច ក៏ធ្វើបាបកម្ម ។ ម្នាលគហបតិបុត្ត អរិយសាវ័ក មិនលុះអគតិព្រោះស្រឡាញ់ មិនលុះអគតិព្រោះស្អប់ មិនលុះអគតិ ព្រោះល្ងង់ មិនលុះអគតិព្រោះខ្លាច ព្រោះហតុទំាង ៤ ណា ។ អរិយសាវ័កនោះឈ្មោះថា មិនធ្វើបាបកម្ម ព្រោះហេតុ ៤ យ៉ាងនេះ ។ ព្រះមានព្រះភាគបានសម្តែងពាក្យនេះហើយ ទើបសម្តែងគាថាព័ន្ធនេះតទៅទៀតថា ៖

[ ៤៨ ] អ្នកណាប្រព្រឹត្តកន្លងធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះសេចក្តី ស្អប់ ព្រោះសេចក្តីខ្លាច ព្រោះសេចក្តីវង្វេង យសរបស់អ្នកនោះរមែង សាបសូន្យទៅ ដូចព្រះចន្ទខាងរនោច ។ អ្នកណាមិនប្រព្រឹត្តកន្លងធម៌ ព្រោះសេចក្តីស្រឡាញ់ព្រោះសេចក្តីស្អប់ ព្រោះសេចក្តីខ្លាច ព្រោះ សេចក្តីវង្វេង យសរបស់អ្នកនោះ រមែងពេញបរិបូណ៌ ដូចព្រះចន្ទខាងក្នើត ។

[ ៤៩ ] អរិយសាវ័កមិនសេពនូវធម៌ ប្រធាននៃនេសចក្តីវិនាសភោគៈ ៦ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលគហបតិបុត្ត កិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ប្រកបរឿយៗ នូវការត្រាច់តាមច្រកល្ហកខុសកាល ជាប្រធាននៃសេចក្តីវិនាស ភោគៈ ១ ការដើរមើលមហោស្រព ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកប រឿយៗ នូវហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺលេងល្បែងភ្នាល់ ជាប្រធាននៃសេចក្តី វិនាសភោគៈ ១ ការសេពគប់នូវបាបមិត្ត ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកប រឿយៗ នូវសេចក្តីខ្ជិល ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ។

[ ៥០ ] ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទនេះមាន ៦ យ៉ាង គឺវិនាស ទ្រព្យដែលឃើញជាក់ស្តែងខ្លួនឯង ១ ការកឲ្យកើតជម្លោះ ១ ហេតុនំាឲ្យកើត រោគទំាងឡាយ ១ ការនំាឲ្យខូចឈ្មោះ ១ ការបង្ហាញកេរ្តិ៍ខ្មាស ១ ហេតុគម្រប់ ៦ គឺធ្វើ បញ្ញាឲ្យមានកម្លាំងថយ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗនូវការ ផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទមាន ៦ យ៉ាងនេះឯង ។

[ ៥១ ] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការដើរទៅតាមច្រក ល្ហកខុស កាលនេះមាន ៦ យ៉ាង គឺអ្នកនោះឈ្មោះថា មិនគ្រប់គ្រងមិនថែរក្សាខ្លួន ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រងមិនរក្សាកូនប្រពន្ធ ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនទ្រព្យសម្បត្តិ ១ សេចក្តីរង្រ្កៀសតែងកើតមានក្នុងកន្លែង ( ដែលខ្លួនទៅដល់ ) នោះៗ ១ ពាក្យមិនពិតតែងធ្លាក់មកត្រូវលើបុគ្គលនោះ(១) ១ បុគ្គលនោឈ្មោះថា បំពេញនូវធម៌ជាទុក្ខច្រើន ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗនូវកិរិយា ត្រាច់ទៅតាមច្រកល្ហកខុសកាលមាន ៦ យ៉ាងនេះឯង ។

[ ៥២ ] ម្នាលគហបតិបុត្ត ទោសក្នុងការដើរមើលល្បែងមហោស្រពនេះ ៦ យ៉ាង គឺរបាំងក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ការប្រគំក្នុង ទីណា ក៏ទៅក្នុងទីនោះ ១ គេប្រជុំនិយាយរឿងព្រេងឥតប្រយោជន៍ (មានរឿងចម្បាំងនៃ មហាភារតៈ និងរឿងនាងសិតាជាដើម ) ក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ល្បែងវាយ គង(២)ក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ល្បែងវាǏយរនាតក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាដើរមើលល្បែងមǓហោស្រពមាន ៦ យ៉ាងនេះឯង ។

[ ៥៣ ] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជា ហេតុជាទីǂតាំងនៃសេចក្តីប្រមាទនេះ មាន ៦ យ៉ាង គឺបុគ្គលនោះ បើឈ្នះគេ តែងបានពៀរ ១ បើចាញ់គេតែងសោកស្តាយទ្រព្យសម្បត្តិ ១ វិនាសទ្រព្យសម្បត្តិ ដែលឃើញជាក់ស្តែងទាន់ភ្នែក ១ កាលបើទៅសាលាវិនិច្ឆ័យ គេមិនជឿǒស្តាប់ពាក្យ ១ ពួកមិត្តអាǕមាត្យ តែងបោះបង់ចោល ១ ជាបុគ្គលដែលគេមិនត្រូវការដណ្តឹងឬឲ្យកូនស្រី ព្រោះគេគិតថា បុរសបុគ្គលអ្នកលែងល្បែងភ្នាល់ មិនអាចǕចិញ្ចឹមប្រពន្ធបានទេ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីǂតាំងនៃសេចក្តីប្រមាទមាន ៦ យ៉ាងនេះឯង ។

[ ៥៤ ] ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្តនេះមាន ៦ យ៉ាង គឺពួកជនដែលជាអ្នកលែងល្បែងភ្នាល់ ១ ជនដែលជាអ្នកលេង(១)ស្រី ១ ជនដែលជា អ្នកលេងផឹកសុរាǍ ១ ជនដែលជាអ្នកបោកប្រាសបញ្ឆោតអ្នកដទៃរបស់ក្លែង ១ ជនដែលជាអ្នកបំបាត់ប្រវញ្ចន៍អ្នកដទៃ ក្នុងទីចំពោះមុខ ១ ជនដែលជាអ្នកឆក់ដណ្តើម ទ្រព្យអ្នកដទៃ ១ ជនទាំងនោះជាមិត្ត ជាសំǔឡាញ់របស់ជននេះ ។ ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្តមាន ៦ យ៉ាងនេះឯង ។

[ ៥៥ ] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវេសចក្តីខ្ចិលនេះមាន ៦ យ៉ាងគឺ មិនធ្វើការងារដោយអាងថា ត្រជាក់ណាស់ ១ មិនធ្វើការងារដោយអាងថា ក្តៅណាស់ ១ មិនធ្វើការងារដោយអាងថា ǎល្ងាចណាស់ ១ មិនធ្វើការងារដោយអាងថា ព្រឹកណាស់ ១ មិនធ្វើការងារដោយអាងថា ឃ្លានណាស់ ១ មិនធ្វើការងារដោយអាងថា ស្រេកណាស់ ១ កាលបើជនអ្នកខ្ចិលច្រអូសនេះ ច្រើនដោយការពោលអាងកិច្ច យ៉ាងនេះ ភោគៈទំាងǔឡាយ ដែលមិនទាន់កើត ក៏ខានកើតឡើងផង ភោគៈទំាងǔឡាយ ដែលកើតឡើងេហើយ ក៏ដល់នូវសេចក្តីរេចរិលទៅវិញផង ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិលមាន ៦ យ៉ាងនេះឯង ។ ព្រះមានព្រះភាគទ្រង់ បានសម្តែងធម៌នេះហើយ ព្រះសុគតជាសាស្តា លុះសម្តែងធម៌នេះហើយ ទ្រង់សម្តែង គាថាព័ន្ធនេះ តទៅទៀតថា ៖

[ ៥៦ ] បុគ្គលខ្លះ ជាមិត្តសំǔឡាញ់បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សំឡាǔញ់ៗតែ នៅចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជាសំឡាǔញ់ បុគ្គលនេះមកជាសំǔឡាញ់នឹងខ្លួន ក៏មាន ។ កិរិយាដេកដល់ថ្ងៃ ១ ធ្វើសេវនកិច្ច នឹងប្រពន្ធអ្នកដទៃ ១ ភាវៈ ជាអ្នកមានពៀរច្រើន ១ ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍ ១ បាបមិត្ត ១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ ១ ហេតុទំាង ៦ នុ៎ះ រមែងបំផ្លាញបុរស (ឲ្យ វិនាស) ។ នរជនដែលមានមិត្តǕអាក្រក់ មានសំǔឡាញ់អាក្រក់ មាន មារយាទនឹងគោចរǕអាក្រក់ តែងវិនាសចោលលោកទំាងពីរ គឺលោកនេះ នឹងលោកខាងមុខ ។ ល្បែងភ្នាល់ ល្បែងស្រី នឹងល្បែងសុរា ១ របាំនឹង ចម្រៀង ១ ការដេកថ្ងៃ ១ ការឲ្យគេបម្រើខ្លួនក្នុងកាលមិនគួរ ១ ពួកមិត្ត Ǖអាក្រក់ ១ ភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញ ១ ហេតុ ៦ នេះ តែងបំផ្លាញបុរសឲ្យវិនាស ។ ពួកជនដែលលេងល្បែងភ្នាល់ ផឹកសុរាǍ ធ្វើសេវនកិច្ចនឹងរស្រីដែលស្មើដោƽយជីវិតរបស់បុរសដទៃ សេពគប់នឹង បុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់និងបុគ្គលដែលមាន សេចក្តីចម្រើន (គ្រប់លក្ខណ៍) យសរបស់ពួកជននោះតែងសាបសូន្យ ដូចព្រះចន្ទខាងរនោច ។ ជនដែលជាអ្នកផឹកសុរាǍ ជាអ្នកខ្សត់ទ្រព្យ ជាអ្នក ឥតមានកង្វល់ដោយការងារចិញ្ចឹមជីវិត មានតែស្រវឹងជានិច្ច ប្រាសចាក សេចក្តីចម្រើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចចុះក្នុងទឹក បុគ្គលនោះ តែងធ្វើការងារឲ្យវឹកវរដល់ខ្លួនដោយឆាប់ ។ បុគ្គលដែលដេកក្នុងវេលាថ្ងៃជា ប្រក្រតី មិនក្រោកឡើងពីយប់ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ច ជាអ្នកលេង ល្បែង មិនអាǕចនឹងគ្រប់គ្រងផ្ទះសម្បែងបាន ។ ប្រយោជន៍​ទំាងឡាយ តែង កន្លងហួសមនុស្សដែលលះបង់ចោល នូវការងារ ដោយពោǕលអាងថា វេǎលានេះត្រជាក់ណាស់ ក្តៅណាស់ ល្ងាចណាស់ ។ ជនណាមួយេធ្វើ នូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់នឹងក្តៅរក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះរមែងមិនǒសាបសូន្យយចាកសេចក្តីសុខឡើយ ។

[ ៥៧ ] ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់ពួកមនុស្សƞដែលមិនមែនជាមិត្ត គ្រាន់តែ ជាមិត្តប្លម ៤ ពួកនេះគឺ អ្នកត្រូវǒស្គាល់មនុស្សƞដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែន ជាមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវǒស្គាល់មនុស្សល្អតែសម្តីថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់មនុស្សដែលនិយាយចាក់បណ្តោយឲ្យគាប់ចិត្តថា មិនមែនជាមិត្តគ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់មនុស្សជាសំឡាញ់ ក្នុងការវិនាស ភោគៈទំាងǔឡាយថា មិនមែនជាគ្រាន់តែ ជាមិត្តប្លម ១ ។

[ ៥៨ ] ម្នាលគហបតិបុត្ត មនុស្សគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្ត គ្រាន់តែ ជាមិត្តប្លម (នេះ) អ្នកត្រូវស្គាល់ដោយស្ថាន ៤ យ៉ាង គឺមិត្តគិតយក តែប្រយោជន៍ខ្លួន ១ មិត្តប្រាថ្នា យករបស់ច្រើនដោយ (ឲ្យ) របស់តិចតួច ១ ទាល់ តែមានភ័យទើបជួយធ្វើកិច្ចរបស់មិត្ត ១ សេពគប់មិត្តព្រោះ ហេតុតែប្រយោជន៍ ១ ។ ម្នាលគហបតិបុត្ត មិត្តគិតយកតែប្រយោជន៍ខ្លួន មិនមែនមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវǒស្គាល់ដោយស្ថាន ៤ យ៉ាងនេះឯង ។

[ ៥៩ ] ម្នាលគហបតិបុត្ត មិត្តល្អតែសម្តី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ ǒស្គាល់ដោយស្ថាន ៤ គឺ មិត្តទទួលǍរាក់ទាក់ដោយរបស់ដែលកន្លងហើយ ១ ទទួលǍរាក់ទាក់ដោយ របស់មិនទាន់មានមក ១ សង្រ្គោះដោយអំពើឲ្យប្រយោជន៍ កាលកិច្ចទាំងឡាǔយ កើតឡើងភ្លាមៗ ក៏សម្តែងអាǕងរបស់ខូចខាត (១) ១ ម្នាលគហបតិ បុត្ត មិត្តល្អតែសម្តី មិនមែនជាមិត្តជាទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវǒស្គាល់ស្ថាន ៤ យ៉ានេះឯង ។

[ ៦០ ] ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ស្ថាន ៤ យ៉ាង គឺ បើមិត្តធ្វើតែអំពើអាǕក្រក់ ក៏យល់ ព្រមតាម ១ មិត្តធ្វើតែអំពើល្អក៏យល់ព្រមតាមǂ ១ ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ ១ ពោលទោសមិត្ត ក្នុងទីកំបាំងមុខ ១ ។ ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ស្ថាន ៤ យ៉ាងនេះឯង ។

[ ៦១ ] ម្នាលគហបតិបុត្ត មនុស្សƞជាសំឡាǔញ់ក្នុងផ្លូវវិនាស មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ស្ថាន ៤ យ៉ាងគឺ ជាសំǔឡាញ់ក្នុងកិរិយាប្រកប រឿយៗ នូវការផឹកទឹកស្រវឹង គឺសុរាǍ មេរ័យ ដែលជាទីǂតាំងនៃសេចក្តីប្រមាទ ១ ជា សំǔឡាញ់ក្នុងការប្រកបរឿយៗនូវការត្រាǂច់ទៅតាមច្រកល្ហកខុសកាល ១ ជាសំǔឡាញ់ ក្នុងកិរិយាដើរមើលល្បែងមហោǓស្រព ១ ជាសំឡាǔញ់ក្នុងកិរិយាប្រកបរឿយៗនូវល្បែង ភ្នាល់ ដែលជាហេតុ ជាទីǂតាំងនៃសេចក្តីប្រមាទ ១ ។ ម្នាលគហបតិបុត្ត មនុស្សƞជា សំǔឡាញ់ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន ៤ យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រ ង់បានសម្តែងសេចក្តីនេះ លុះព្រះសុគតជា Ǒǒសាស្តាសម្តែងសេចក្តីនេះហើយ ទើបទ្រង់សម្តែង ពាក្យគាថាព័ន្ធ តទៅទៀតថា ៖

[ ៦២ ] បុគ្គលដែលជាមិត្ត គិតយកតែប្រយោជន៍ខ្លួន ១ បុគ្គលដែល ជាមិត្តល្អតែសម្តី ១ បុគ្គលដែលនិយាយចាក់បណ្តោយឲ្យគាប់ចិត្ត ១ បុគ្គលដែលជាសំឡាញ់ក្នុងផ្លូវវិនាស ១ បណ្ឌិតដឹងថាបុគ្គលទាំង ៤ ពួក នុ៎ះមិនមែនជាមិត្ត ហើយគប្បីចៀសǏវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរចៀស Ǐវាងផ្លូវដែលប្រកបដោយភ័យដូច្នោះ ។

[ ៦៣ ] ម្នាលគហបតិបុត្ត មនុស្សƞ ៤ ពួកនេះ អ្នកត្រូវដឹងថាជាមិត្តមានសន្តានល្អ គឺ មិត្ត មានឧបការៈ អ្នកត្រូវដឹងថាជាមិត្តមានសន្តានល្អ ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថាជា មិត្តមាន សន្តានល្អ ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ ១ មិត្តមានសេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ ១ ។

[ ៦៤ ] ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវ ដឹងដោយស្ថាន ៤ យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស ១ រក្សាǜសម្បត្តិរបស់មិត្តដែល ធ្វេសប្រហែស ១ ជាទីពឹងពំនាក់នៃមិត្តដែលមានសេចក្តីភិតភ័យ ១ កាលបើកិច្ចដែល ត្រូវធ្វើកើតឡើងហើយ តែងជួយផ្តល់ភោគៈជាទ្វីគុណជាងទ្រព្យដែលមិត្តត្រូវការនេះ ១ ។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង ។

[ ៦៥ ] ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន ៤ យ៉ាង គឺ ប្រាប់នូវǕអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត ១ ជួយបិទបាំងនូវǕអាថ៌ កំបាំងរបស់មិត្ត ១ មិនបោះបង់គ្នាក្នុងគ្រាមានវិបត្តិ សូម្បីជីវិតក៏Ǔហ៊ាន លះបង់ ដើម្បី ប្រយោជន៍ដល់មិត្ត (ស៊ូប្តូរ ជីវិត) ១ ។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមាន សន្តានល្អ អ្នកត្រូវដឹងដោយǒស្ថាន ៤ យ៉ាងនេះឯង ។

[ ៦៦ ] ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន៤ យ៉ាង គឺǓហាមមិត្តឲ្យឃ្លាតចាកអំពើǕអាក្រក់ ១ ដឹកនំាឲ្យមិត្តតម្កល់នៅតែ ក្នុងអំពើល្អ ១ ឲ្យបានឮពាក្យដែលមិនធ្លាប់បានឮ ១ ប្រាប់ផ្លូវƾឋានសួគ៌ ១ ។ ម្នាលគហបតិ-បុតត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។

[ ៦៧ ] ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវ ដឹង ដោយស្ថាន ៤ យ៉ាង គឺ ជួយព្រួយចិត្ត ពីព្រោះមិត្តបានសេចក្តីវិនាស ១ ជួយត្រេកអរ ព្រោះមិត្ត បានសេចក្តីចម្រើន ១ ទទឹងទាស់នឹងមនុស្សដែលពោលទោសមិត្ត ១ សរសើរ តែមនុស្សដែល ពណ៌នាគុណមិត្ត ១ ។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងƽដោយស្ថាន ៤ យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់បានសម្តែងសេចក្តីនេះ លុះព្រះសុគតជាសាស្តាǒǒត្រាǂស់សេចក្តីនេះហើយ ទើបទ្រង់ សម្តែងពាក្យជាគាថាព័ន្ធ តទៅទៀតថា ៖

[ ៦៨ ] មិត្តដែលមានឧបការៈ សំឡាǔញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ ប្រយោជន៍មិត្ត ដែលមានសេចក្តីឈឺឆ្អាល បណ្ឌិតǒស្គាល់ជាក់នូវបុគ្គល ទំាង ៤ ពួកនុ៎ះថា ជាមិត្តមែនទែន ហើយគប្បីចូលទៅជិតស្និទ្ធស្នាល ដូចជា មាតាǂនឹងបុត្រដែលកើតពីទ្រូង ។ អ្នកប្រាជ្ញ បរិបូណ៌ដោយសីល តែងរុងរឿង ដូចជាភ្លើងដែលភ្លឺដូចនេះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យឲ្យជា គំនរដូចជាឃ្មុំដូច្នោះឯង ។ ភោគៈទំាងǔឡាយ តែងដល់នូវការពូនជា គំនរ ដូចជាដំបូកដែលកណ្តៀរកពូនដូច្នោះឯង ។ គ្រហស្ថក្នុងត្រកូលបានសន្សំ ភោគៈ ទំាងឡាǔយយ៉ាងនេះហើយ ទើបអាǕង ( ǂតាំងខ្លួន ) កុលបុត្រដែល ចែកភោគៈទំាងǔឡាយជា ៤ ចំណែក គឺ បរិភោគៈទំាងǔឡាយ ១ ចំណែក ប្រកបការងារពីរចំណែក ទំាងតម្កល់ទុកនូវចំណែកទី ៤ ដោយ ក្រែងមានអន្តរាǍយទំាងឡាǔយ ( ទៅខាងមុខ ) កុលបុត្រនេះទើបឈ្មោះថា ចងបាច់មិត្តទំាងǔឡាយបាន(១) ។

[ ៦៩ ] ម្នាលគហបតិបុត្ត អរិយǒសាវ័ក បិទបំាងទិសទំាង ៦ ដូចម្តេច ។ ម្នាលគហបតិបុត្ត អ្នកត្រូវដឹងទិសទំាង ៦ ដូចនេះ គឺ មាតាǂបិតាǂ អ្នកត្រូដឹងថា ទិសខាងកើត ១ Ǖអាចារ្យ អ្នកត្រូវដឹងថា ទិសខាងត្បូង ១ កូននឹងប្រពន្ធ អ្នកត្រូវដឹងថា ទិសខាងលិច ១ មិត្តǕអាមាត្យ អ្នកត្រូវដឹងថា ទិសខាងជើង ទាសៈនឹងកម្មករ(២) អ្នកត្រូវដឹងថា ទិសខាងក្រោម ១ សមណព្រាហ្មណ៍ អ្នកត្រូវដឹងថា ទិសខាងលើ ១ ។

[ ៧០ ] ម្នាលគហបតិបុត្ត មាតាបិǂតាជាទិសខាងកើត កូនត្រូវទំនុកបម្រុង ដោយស្ថានទំាងǔឡាយ ៥ យ៉ាង គឺ កូនត្រូវតាំងចិត្តថា Ǖǂអាត្មាអញ មាǂតាបិតាបានចិញ្ចឹម រក្សាǜមកហើយ នឹងចិញ្ចឹមមាតាបិតាǂវិញ ១ នឹងជួយធ្វើការងារបស់មាតាបិតាǂ ១ ទំាង តម្កល់វង្សត្រកូល ១ ប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមរត៌កបាន ១ មួយទៀត ឧទ្ទិសទក្ខិណាទាន ដល់មាតាǂបិតាǂដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយ ១ ។ ម្នាលគហបតិបុត្ត មាតាǂបិǂតាជាទិសខាងកើត ដែលកូនទំនុកបម្រុង ដោយស្ថាន ទំាងǔឡាយ ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថានទំាងǔឡាយ ៥ យ៉ាង វិញដូច្នោះ គឺ Ǔហាមឃាត់កូនចាកអំពើǕអាក្រក់ ១ ឲ្យកូនតម្កល់នៅក្នុងអំពើល្អ ១ ឲ្យកូនរៀនសូត្រសិល្បសាស្រ្ត ១ ដណ្តឹងភរិយាស្វាមីសមគួរឲ្យ ១ ចែកទ្រព្យឲ្យកូន ក្នុងសម័យគួរ ១ ។ ម្នាលគហបតិបុត្ត មាតាបិǂតាជាទិសខាងកើត ដែលកូនទំនុក បម្រុងដោយស្ថាន ៥ យ៉ាងនេះឯង ហើយរមែងអនុគ្រោះកូនដោយស្ថាន ៥ យ៉ាងនេះ ទិសខាងកើតនេះ ដែលកូនបានបិទបំាងហើយ ជាទិសមានសេចក្តីក្សេម ឥតមាន ភយន្តរាǍយយ៉ាងនេះ ។

[ ៧១ ] ម្នាលគហបតិបុត្ត Ǖអាចារ្យជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន ៥ យ៉ាងគឺ ដោយការក្រោកឡើងទទួល ១ ដោយការគាល់បម្រើ ១ ដោយការ ជឿǒស្តាប់ឱǏវាទ ១ ដោយការបម្រើតូចៗ (មានឲ្យទឹកលុបមុខនឹងឈើស្ទន់ជាដើម) ១ ដោយការរៀនសិល្បសាស្ត្រ ដោយគោរព ១ ។ មានលគហបតិបុត្ត Ǖអាចារ្យជាទិស ខាងត្បូង ដែលសិស្សƞប្រតិបត្តិដោយស្ថាǒន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន ៥ យ៉ាងវិញ គឺ ដឹកនំាល្អ ១ ឲ្យរៀនល្អ ១ ប្រៀនប្រដៅសិស្សƞឲ្យចេះ ត្រឹមត្រូវក្នុងសិល្បសាស្ត្រសព្វគ្រប់ ១ តែងលើកតម្កើងក្នុងទីប្រជុំមិត្តǕអាមាត្យ ១ ធ្វើសេចក្តីការពារក្នុងទិសទំាងǔឡាយ ១ ។ ម្នាលគហបតិបុត្ត ពួកǕអាចារ្យជា ទិស ខាងត្បូង ដែលសិស្សប្រតិបត្តិដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន ៥ យ៉ាងនេះ ទិសខាងត្បូងនេះ ដែលសិស្សបានបិទបំាងហើយ ជាទិស មានសេចក្តីក្សេម ឥតមានភ័យអន្តរាǍយយ៉ាងនេះ ។

[ ៧២ ] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ǒស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន ៥ យ៉ាង គឺ ដោយការរាប់អានជាភរិយាពេញទី ១ ដោយមិនមើលងាយ ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត ១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ) ១ ដោយការគ្រឿង តែងខ្លួន ១ ។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទំាងǔឡាយ ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយǒស្ថានទំាងឡាǔយ ៥ យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ ១ សង្គ្រោះជនជាញាតិទំាងពីរខាងដោយល្អ ១ មិនប្រព្រឹត្តក្បត់ចិត្ត ១ ថែទំាទ្រព្យដែលǒស្វាមីរកបានមក ១ ឈ្លាសមិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់ ១ ។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុក បម្រុងដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុរមែងអនុគ្រោះស្វាមី ៥ យ៉ាងនេះ ទិសខាងលិចនេះ ដែលស្វាមីបិទបំាងហើយ ជាទិសមានសេចក្តីក្សេƞម ឥតមាន ភ័យអន្តរាយយ៉ាងនេះ ។

[ ៧៣ ] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្រត្រូវប្រតិបត្តិ ដោយស្ថាǒនទំាងឡាយ ៥ យ៉ាង គឺដោយការឲ្យរបស់ ១ ដោយការនិយាយតែពាក្យ គាប់ចិត្ត ១ ដោយការប្រព្រឹត្តិឲ្យជាប្រយោជន៍ ១ ដោយការប្រព្រឹត្តិខ្លួនស្មើ ១ ដោយ ការមិនកុហកបញ្ឆោត ១ ។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែល កុលបុត្តប្រតិបត្តិដោយស្ថាន ៥ នេះឯងហើយ រមែងអនុគ្រោះកុលបុត្តដោយស្ថាន ៥ យ៉ាង គឺ រក្សាǜមិត្តដែលធ្វេសប្រហែស ១ ជួយថែទំាទ្រព្យសម្បត្តិរបស់មិត្តដែលធ្វេស ប្រហែស ១ ជាទីពឹងរបស់មិត្តដែលមានភ័យ ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ ១ Ǎរាប់ Ǖអានរហូតដល់ផៅពង្សរបស់មិត្ត ១ ។ ម្នាលគហបតិបុត្ត មិត្តǕអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះ កុលបុត្តដោƽយ Ǒស្ថាន ៥ យ៉ាងនេះ ទិសខាងជើងនុ៎ះ ដែលកុលបុត្តបានបិទបំាងហើយ ជាទិសមាន សេចក្តីក្សេƞម ឥតមានភយន្តរាយយ៉ាងនេះ។

[ ៧៤ ] ម្នាលគហបតិបុត្ត ទាសៈនឹងកម្មករ ជាទិសខាងក្រោម ចៅǓហ្វាយនាយត្រូវ ទំនុកបម្រុងដោយស្ថាន ៥ យ៉ាង គឺ ដោយចាត់ចែងការងារសមគួរǂតាមកម្លាំង ១ ដោយការឲ្យនូវភǂត្តាហារនឹងថ្លៃឈ្នួល ១ ដោយការព្យាបាលក្នុងវេលាឈឺថ្កាត់ ១ ដោយ ការចែករំលែកនូវរបស់មានរសត្រកាលចម្លែក ១ ដោយការឲ្យឈប់សម្រាកក្នុង សម័យគួរ ១ ។ ម្នាលគហបតិបុត្ត ទាសៈនឹងកម្មករជាទិសខាងក្រោម ដែលចៅហ្វាយ នាយǓទំនុកបម្រុងដោយǒស្ថាន ៥ យ៉ាងហើយ រមែងអនុគ្រោះចៅហ្វាយនាយដោយស្ថាន ៥ យ៉ាង គឺ ក្រោកឡើងធ្វើការងារមុន ចៅហ្វាយនាយ ១ ឈប់ធ្វើការងារក្រោយ ចៅហ្វាយនាយ ១ កាន់យកតែរបស់ដែលចៅហ្វាយនាយឲ្យ ១ ធ្វើការងាររបស់ ចៅហ្វាយនាយ ដោយយកចិត្តទុកដាƽក់ ១ នំាកិត្តិគុណរបស់ ចៅហ្វាយនាយទៅថ្លែង ក្នុងទីនោះៗ ១ ។ ម្នាលគហបតិបុត្ត ទាសៈនឹងកម្មករជាទិសខាងក្រោម ដែលចៅ ហ្វាយនាយǓទំនុកបម្រុងដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយ នាយដោយស្ថាន ៥ យ៉ាងនេះ ទិសខាងក្រោមនុ៎ះ ដែលចៅហ្វាយនាយបានបិទបំាងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ ។

[ ៧៥ ] ម្នាលគហបតិបុត្ត សមណព្រាណហ្មណ៍ជាទិសខាងលើ កុលបុត្តត្រូវ ផ្គត់ផ្គង់ស្ថាន ៥ យ៉ាង គឺដោយការយកម្មប្រកបដោយƽមេត្តា ១ ដោយវចីកម្មប្រកប ដោយមេត្តាǂ ១ ដោយមនោកម្មប្រកបƽដោយមេត្តា ១ ជាអ្នកមិនបិទទ្វារ(១)ផ្ទះ ១ ដោយ កិរិយាឲ្យអាǕមិសទាន ១ ។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ជាទិសខាងលើ ដែល កុលបុត្តទំនុកបម្រុងដោយƽស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន ៦ គឺǓហាមឃាត់កុលបុត្តចាកអំពើអាǕក្រក់ ១ ឲ្យតាំងនៅតែក្នុងអំពើល្អ ១ អនុគ្រោះដោយចិត្តដ៏ល្អ ១ ឲ្យបានǒស្តាប់ពាក្យដែលមិនធ្លាប់ǒស្តាប់ ១ បំភ្លឺសេចក្តីដែល ធ្លាប់ǒស្តាប់ហើយ ១ ប្រាប់ផ្លូវសួគ៌ ១ ។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ជាទិស ខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះ កុលបុត្តដោយស្ថាន ៦ នេះ ទិសខាងលើនុ៎ះ ដែលកុលបុត្តបានបិទបំាងហើយ ជាទិស មានសេចក្តីក្សេម ឥតមានភ័យអន្តរាយយ៉ាងនេះ ។ ព្រះមានព្រះភាគបានសម្តែងនេះ សេចក្តីនេះ ព្រះសយគតជាសាស្តាǒǒ លុះសម្តែងសេចក្តីនេះហើយ ទ្រង់ត្រាស់ពាក្យ ជាគាថាព័ន្ធតទៅទៀតថា ៖

[ ៧៦ ] មាតាបិតាǂជាទិសខាងកើត Ǖអាចារ្យជាទិសខាងត្បូង កូនប្រពន្ធ ជាទិសខាងលិច មិត្តអាមាត្យជាទិសខាងជើង ទាសៈនិងកម្មករជាទិស ខាងក្រោម សមណព្រាហ្មណ៍ជា ទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាǕចគ្រប់គ្រងផ្ទះ គប្បីនមǒស្ការទិសទំាងǔឡាយនុ៎ះ ។

បណ្ឌិត(១)បរិបូណ៌ ដោយសីល មានវាǏចាដ៏ពិរោះ មានប្រាជ្ញាវៃ(២) មានកិរិយាប្រព្រឹត្តិ ឱនលំទោនជាប្រក្រក្តី មិនរឹងត្អឹង បុគ្គលមាន សភាពដូច្នោះ រមែងបានយស បុគ្គលមានព្យាយាមរវៀសរវៃ មិនខ្ជិលច្រអូស រមែងមិនញាប់ញ័រក្នុងអន្តរាǍយទំាងឡាǔយ បុគ្គល មានកិរិយាប្រព្រឹត្តិឥតចន្លោះ មានប្រាជ្ញាǏវាងវៃ បុគ្គលមានសភាព ដូច្នោះ រមែងបានយស ។ បុគ្គលមានសេចក្តីសង្រ្គោះ ជាអ្នកចងមិត្ត ជាអ្នកដឹងដំណើរពាក្យ(៣) ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកដឹកនំាពន្យល់ការណ៍ផ្សេៗ ជាអ្នកណែនំារឿយៗ បុគ្គល មានសភាពដូច្នោះរមែងបានយស ។ ទាន ១ ពាក្យពិរោះ ១ សេចក្តី ប្រព្រឹត្តិជាប្រយោជន៍ ក្នុងǎលោកនេះ ១ ភាវៈជាអ្នកមានចិត្តស្មើ ក្នុងធម៌ទំាងឡាǔយ និងក្នុងបុគ្គលនេះៗ ǂតាមសមគួរ ១ ។

សង្គហធម៌ទំាងនេះ (មានក្នុងលោǎក ទើបលោកប្រព្រឹត្តិទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តិទៅបានដូច្នោះឯង បើសង្គហធម៌ ទំាងនេះមិនមានហើយ មាតាក្តី បិǂតាក្តី ក៏មិនបាននូវសេចក្តីǍរាប់Ǖអាន នឹងការបូជា អំពីកិច្ចដែលកូនត្រូវធ្វើ ។ ព្រោះហេតុតែអ្នកប្រាជ្ញ ទំាងǔឡាយ សំឡឹងឃើញសង្គហធម៌ទំាងនេះដោយប្រពៃ ហេតុនោះ បានជាលោកដល់នូវភាវៈជាធំផង គួតគេសរសើរផង ។

[ ៧៧ ] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សិង្គាលក-គហបតិបុត្ត បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពិរោះណាស់ បពិត្រព្រះអង្គ ដ៏ចម្រើន ពិរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែល ព្រះអង្គសម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាមនុស្សƞ ផ្ងាររបស់ដែលគេផ្កាប់ ឬដូចជាបើកបង្ហាញ របស់ដែលបិទបំាង ឬក៏ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោតដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្ស អ្នកមានចក្ខុទំាងឡាǔយ រមែងឃើញនូវរូបទំាងǔឡាយ ខ្ញុំព្រះអង្គសូមដល់នូវព្រះមាន ព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ថាជាសមណៈ ចាប់ដើមǂតាំងពីថ្ងៃនេះទៅ សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំថាជាឧបាសក ដល់នូវសមណៈស្មើដោយជីវិត ចាប់ ដើមតាំǂងពីថ្ងៃនេះរៀងទៅ ។

ចប់ សិង្គាលកសូត្រ ទី ៨ ។

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (15,110 Read)
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់
Public date : 04, May 2021 (31,102 Read)
កម្លាំងរបស់បុណ្យ
Public date : 08, Oct 2020 (9,408 Read)
ការ​ប្រព្រឹត្តិ​កោត​ក្រែង​ (អបចាយនកថា)
Public date : 25, Dec 2023 (8,878 Read)
ជាតិមនុស្ស​ថ្លៃមិន​គប្បីធ្វើអំពើ​ថោក
Public date : 16, Oct 2021 (15,952 Read)
គួរពិចារណាអំពីអកុសលធម៌
Public date : 29, Jul 2019 (9,364 Read)
សុត្តន្តបិដក សុទ្ទកនិកាយ
Public date : 06, Jun 2022 (13,239 Read)
ជី​វិត​ជា​របស់​ក្តៅ​
Public date : 09, Apr 2023 (17,800 Read)
ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​គង់​នៅក្នុង​នាល​គ្រាមនា​ដែន​មគធៈ
Public date : 21, Jul 2021 (26,891 Read)
ចេះជួយខ្លួនឯង និងពឹងខ្លួនឯងជាមុន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 3.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿