Reading Article
Public date : 11, Feb 2023 (3,335 Read)
ឧបនេយ្យសូត្រ ទី៣

|
[៧] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួចពេកណាស់ ដ្បិតជរា តែងនាំចូលទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹងរកអ្វីជ្រកកោនពុំមានឡើយ កាលបើបុគ្គល បានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ គួរតែធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសុខមកឲ្យ។ [៨] ព្រះមានព្រះភាគត្រាស់ថា ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួចពេកណាស់ ដ្បិតជរា តែងនាំចូលទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹងរកអ្វីជ្រកកោន ពុំមានឡើយ កាលបើបុគ្គលសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកប្រាថ្នាសេចក្តីស្ងប់ ត្រូវតែលះបង់អាមិសៈ ក្នុងលោកចេញ។
|