Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧១,៨២១ ដង
Scan Link
ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ ប៊ូ-ជួង ធម្មថេរោ

ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ ប៊ូ-ជួង ធម្មថេរោ

Public date : 04, Jul 2026 (174 Read)

ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ ប៊ូ-ជួង ធម្មថេរោ (អតីតចៅអធិការវត្តសិម្ពលីវនារាម គណៈធម្មយុត្តិកនិកាយ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម

ព្រះតេជព្រះគុណ សម្ភព នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំកុរ ព.ស.២៤១៧ ត្រូវនឹង គ.ស.១៨៧៥។ មាតានាម យិន និងបិតានាម ប៊ូ។ អាយុ ១៦ឆ្នាំ បានបព្វជ្ជាជាសាមណេរ បួសបាន ១វស្សា មាតាក៏អនិច្ចកម្មទៅ។ សាមណេរ ប៊ូ ជួង ក៏ចាកសិក្ខា ទៅនៅនឹងបិតារហូតដល់អាយុ ២១ឆ្នាំ ទើបសុំអនុញ្ញាតបិតាទៅឧបសម្ប័ទជាភិក្ខុភាវៈ ក្នុងសំណាក់លោកគ្រូ អាចារ្យ ហោ ជា ឧបជ្ឈាយ៍ លោកគ្រូ អុំ ជាគ្រូសូធ្យស្ដាំ និងលោកគ្រូ ឆាយោ ជាគ្រូសូធ្យឆ្វេង ហើយបាននាមប្បញ្ញត្តិថា "សុវណ្ណត្ថេរ"។

អំណឹះកាលតមក ពួកភិក្ខុ សាមណេរ ឧបាសក ឧបាសិកា មានសេចក្ដីសោមនស្សជ្រះថ្លា ចំពោះការប្រព្រឹត្តប្រតិបត្តិខាងគណៈធម្មយុត្តិកនិកាយ ក៏នាំគ្នាញត្តិជាគណៈ​ធម្ម​យុត្តិ និងប្រែនាម "វត្តរកាគយ" ជា "វត្តសិម្ពលីវនារាម"។ ឯភិក្ខុសុវណ្ណត្ថេរ ប៊ូ ជួង ក៏ចាកសិក្ខាពីគណៈមហានិកាយ ចូលមកបព្វជ្ជាជាសាមណេរ ក្នុងគណៈធម្មយុត្តិក្នុងអាយុ ២២ឆ្នាំ ដោយមានលោកគ្រូ ឯក ជាឧបជ្ឈាយ៍។ 



លុះមកដល់អាយុ ២៥ឆ្នាំ ក៏ចូលសុំឧបសម្ប័ទជាភិក្ខុភាវៈ ក្នុងសំណាក់ ព្រះតេជ​ព្រះ​គុណ​ ព្រះនាម ឯក ជាឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះនាម បុប្ផារោ យោ ជាកម្មវាចាចារ្យ និង ព្រះតេជព្រះគុណ ព្រះនាម បរមោបញ្ញារង្សី ជាអនុស្សវនាចារ្យ ហើយមានាមប្បញ្ញត្តិថា "ធម្មថេរោ"។

ព្រះតេជព្រះគុណអង្គនេះ អាយុបាន ៥២ឆ្នាំ វស្សា ២៨ បានឡើងកាន់ដំណែងជាចៅអធិការស្ដីទី។ ក្រោយមក អាយុបាន ៥៣ឆ្នាំ វស្សា ២៩ បានឡើងកាន់ដំណែងជាចៅអធិការវត្តសិម្ពលីវនារាមពេញលក្ខណៈ។

ព្រះតេជព្រះគុណអង្គនេះ មានចរិយាសម្បត្តិល្អប្រពៃ ជាអ្នកបរិបូណ៌ដោយអភិសមាចារ ​មានចរិយាសុភាពរៀបរយទន់ភ្លន់ល្អ មានឥន្ទ្រីយ៍សំវរៈស្រគត់ស្រគំ រម្យទមសរទៅតាមសមណសារុបគួរឱ្យជ្រះថ្លានឹងការពេញចិត្តដល់ពុទ្ធបរិស័ទូទៅ នឹងជាអ្នកបរិបូណ៌ដោយវាចានៃអ្នកសប្បុរស ច្រើនតែនិយាយពាក្យពិតពាក្យមែន ពុំដែលពោលពាក្យឡេះឡោះក្រមាច់កំប្លែងឥតផលឥតប្រយោជន៍នោះឡើយ, ជាអ្នកយកចិត្តទុកដាក់ក្នុងការឃុំគ្រងការពារនូវសាសនវង្ស មិនឱ្យថោកទាបសាបសូន្យអន់ថយ ដោយការយោគយល់ ឬព្រមបណ្តោយឱ្យភិក្ខុ សាមណេរណាមួយដែលត្រូវជាសទ្ធិវិហារិករធ្វើខុសក្នុងធម្មវិន័យ ព្រោះសេចក្តីលម្អៀងដោយអគតិទាំង ៤ ណាមួយឡើយ និងជាអ្នកដែលពុំដែលមានអធិករណ៍អ្វីមួយក្នុងផ្លូវសាសនចក្រ និងអាណាចក្រ តាំងពីថ្ងៃសម្ភពរៀងរាបដរាបមកដល់ថ្ងៃអនិច្ចធម្មនេះទេ។
         
ព្រះតេជព្រះគុណ ប៊ូ ជួង ធម្មថេរោ បានទទួលអនិច្ចធម្មនៅថ្ងៃ ៩រោច ខែផល្គុន ត្រូវនឹងថ្ងៃទី១០ ខែមីនា គ.ស.១៩៦១ ក្នុងជន្មាយុ ៨៦ឆ្នាំ វស្សា ៦២។

ស្រង់ចាកសៀវភៅ ៖ ធម្មរតនកថា ក្នុងឱកាសបុណ្យបូជាព្រះសព ព្រះតេជព្រះគុណ ប៊ូ ជួង ធម្មថេរោ គ.ស.១៩៦២
ផ្សាយដោយ ៖ ភិក្ខុអាយុវឌ្ឍនោ ស្រឿន អូន

ប្រភពៈ ហ្វេសប៊ុក អាយុវឌ្ឍន / Āyuvaḍḍhana
ដោយ៥០០០ឆ្នាំ

 
Scan Link
ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ ប៊ូ-ជួង ធម្មថេរោ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Aug 2019 (47,440 Read)
ជី​វ​ប្រ​វិត្ត​របស់​បញ្ច​​គ្គ​ទាយ​ក​ឧ​បាសក​
Public date : 11, Jun 2016 (6,742 Read)
ប្រវត្តិ​របស់​ព្រះ​មហា​នាម​សក្យ​ឧ​បាសក​
Public date : 16, Sep 2026 (18,118 Read)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ គន្ធរោ ទេព លឿង
Public date : 27, Jul 2026 (191 Read)
ព្រះតេជគុណ វេបូ សាយាដោ និង សាយាគី អ៊ូ បា ឃីន
Public date : 16, Sep 2026 (27,678 Read)
សម្ដេច​ព្រះ​មហាសុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ
Public date : 02, Dec 2022 (15,588 Read)
ប្រ​វត្តិ​របស់​ឧ​គ្គ​ត​គ​ហ​បតី​ឧ​បាសក​
Public date : 27, Jul 2026 (190 Read)
ព្រះអាចារ្យរបស់ហ្គោឥនហ្គា និងការបង្រៀនរបស់លោក
Public date : 11, Sep 2026 (8,949 Read)
ជីវប្រវត្តិ ព្រះឧត្តមមុនី អ៊ុម ស៊ូ
Public date : 21, Aug 2026 (191 Read)
ព្រះមហាវិមលធម្ម រតន៍ ថោង ព្រហ្មបណ្ឌិត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.08