Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧២,១៨៧ ដង
Scan Link
អត្ថន័យក្នុងបដិមាព្រះលោកេស្វរៈ

អត្ថន័យក្នុងបដិមាព្រះលោកេស្វរៈ

Public date : 14, Jul 2026 (149 Read)

យោងតាមបដិមាសាស្ត្រ សម្រាប់បដិមាព្រះពោធិសត្វអវលោកិតេស្វរៈ ឬព្រះលោ​កេស្វរៈ​(លោកេសូរ) ត្រូវបានឆ្លាក់ឡើងដោយមានសភាពបែនេះតាមគោលតន្ត្រយានក្នុង​ពុទ្ធសាសនាមហាយាន។ បដិមានេះ បានពេញនិយមខ្លាំងនៅក្នុងរជ្ជកាលព្រះបាទ​ជយវម៌្មទេវ (ទី៧) ដោយយោងតាមរឿងរ៉ាវក្នុងគម្ពីរការណ្ឌវ្យូហសូត្រ គម្ពីរប្រាជ្ញាបារមិតាហឫទយសូត្រ គម្ពីរអមិតាយុរពុទ្ធានុស្ម្ឫតិសូត្រជាដើម (ចង់ដឹង សូមទៅរក​អាន​)។ បដិមានេះ មានច្រើនសណ្ឋាន ចាប់ពីព្រះហស្ត២ ដល់៣២ និង ១០០០។ ការ​សាង​បដិមាលោកេស្វរៈរបស់អតីតព្រះមហាក្សត្រយើង ជាសញ្ញាលក្ខណ៍នៃព្រះមេត្តា​ទិគុណនិងក្តីករុណាដែលមិនមានទីបំផុតរបស់ព្រះពោធិសត្វ ដែលតែងតែស្ដាប់នូវការដង្ហោយ​ហៅរបស់វេនេយ្យសត្វដែលកំពុងរងទុក្ខក្នុងភូមិនានា។ 


   
ចំណែកឯព្រះបដិមាតូចៗនោះ ពុំមែនព្រះពុទ្ធសមណគោត្តមឬព្រះសក្យមុនីពុទ្ធឡើយ តែជាតួអង្គព្រះអមិតាភពុទ្ធ ជាតួអង្គពុទ្ធក្នុងដែនសុខាវតី (មានរឿងរ៉ាវច្រើនក្នុងគម្ពីរមហាយាន ដែលបានពោលបែងចែកក្រុមនៃព្រះពោធិសត្វ)។ ដោយឡែក នេះជា​អត្ថប្បដិរូបមួយ ដែលអង្គមហាក្សត្រខ្មែរ បានរំលេចឡើង ជំនួសឲ្យការសរសេរ ដើម្បីឲ្យសាសនិកបានគោរពបូជា។ ចំណុចនេះ តើយើងគិតថា សម័យនោះ គោរព​ព្រះពុទ្ធខ្សោយជាងយើងសម័យនេះឬ? ម្យ៉ាងទៀត នេះជាតួអង្គព្រះពោធិ​សត្វ​ក្នុងពុទ្ធសាសនាមហាយាន ពុំទាក់ទងនឹងថេរវាទឡើយ ហើយរចនាបថបែបនេះ ជា​អត្ត​សញ្ញាណនៃបដិមាកម្មរបស់កម្ពុជា របស់ខ្មែរ ដែលប្រទេសដទៃមួយចំនួន កាន់ពុទ្ធ​សាសនាមហាយានដែរ ពុំបានឆ្លាក់នឹកដល់អត្ថន័យទាំងនោះដូចខ្មែរយើងឡើង។ ប្រសិន​បើយើងមិនគាស់កកាយ តើទុកឲ្យសាសន៍ដទៃយកទៅទុកថែជំនួសឬ? ឬចាំបាត់បង់ ទើបនឹកស្ដាយ? កុំភ្លេចថា បដិមានេះ មានអត្ថន័យគ្រប់គ្រាន់ ពុំមែនជាការប្រមាថ​ដែលដូនតាខ្មែរធ្វើដោយមិនគោរពឡើយ។ សម័យកាលដែលឆ្លាក់បដិមានេះ ជាសម័យ​កាលដ៏រុងរឿង និងគោរពគុណព្រះពុទ្ធដ៏តឹងរ៉ឹងមួយផងដែរ។ 
   
បើយើងគិតថា មិនគួរ ចុះហេតុអ្វីនៅកន្លែងខ្លះ យើងឆ្លាក់ព្រះមិនទាន់ត្រាស់ ដាក់ផុតពី​ព្រះដែលបានត្រាស់? ឬមួយយើងមើលងាយព្រះទើបត្រាស់ មិនស្មើនឹងព្រះទ្រង់​គ្រឿង? ។ល។ យើងគួរតែសិក្សាឲ្យបានច្រើន ទើបបេះដូងយើងមិនចង្អៀត។ ប្រទេស​ជិតខាង គេបន់ឲ្យតែយើងវង្វេង លែងស្គាល់របស់ដូនតាយើងប៉ុណ្ណោះ។ បើយើង​គិតថា មិនគួរ ក៏ពុំមានអ្វីទៅបង្ខំយើងឲ្យទៅគោរពដែរ ហើយបើយើងថា ឈប់​ចម្លង ឈប់ឆ្លាក់ ឈប់ដឹងឮ តើអនាគតនរណានឹងដឹងបានទៀត? ឬទុកឲ្យគេយក​ទៅជំនួស?  «សុ.ចិ.បុ.លិ.»
   
កុំឲ្យអូសវែងអន្លាយតទៀត គឺសូមឲ្យខ្មែរគ្រប់រូប បើកចិត្តសិក្សា។ ខាងក្រោមនេះ ជាអត្ថន័យនៃ​បដិមាប្រភេទនេះ៕

ប្រភពៈ ហ្វេសប៊ុក ព្រះវិមលធម្មធារ៍ វជិរមេធី
ដោយ៥០០០ឆ្នាំ
 

Scan Link
អត្ថន័យក្នុងបដិមាព្រះលោកេស្វរៈ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 21, Aug 2026 (35,444 Read)
ក្នុងសិក្ខាបទ នច្ចគីតវាទិតវិសូកទស្សនៈ
Public date : 12, Jul 2026 (168 Read)
ចិត្តយើងរាយមាយរហូត... ចុះតើសេចក្តីសុខពិតប្រាកដនៅឯណា?
Public date : 03, Mar 2026 (20,483 Read)
ធម៌នាំឲ្យវិនាស១២យ៉ាង (បរាវភសូត្រ)
Public date : 18, Sep 2026 (65,644 Read)
តិរច្ឆានវិជ្ជា ១៥៣
ថ្ងៃនេះ
Public date : 19, Sep 2026 (46 Read)
សត្រូវក្នុងរូបភាពជាមិត្ត
Public date : 02, Dec 2024 (10,331 Read)
ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​
ថ្ងៃនេះ
Public date : 19, Sep 2026 (34 Read)
​បច្ចេកទេសព្យាបាលចិត្តចងគំនុំ
Public date : 11, Jul 2026 (188 Read)
គ្មានការកសាងព្រះពុទ្ធរូបក្នុងរយៈពេលជិត ៥០០ ឆ្នាំដំបូង
Public date : 14, Apr 2026 (2,604 Read)
រូបមង្គល ១០៨ មាននៅក្នុងស្នាមព្រះបាទនៃព្រះសម្មាសម្ពុទ្ធ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.39