Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧១,៧៦០ ដង
Scan Link
សក្កនមស្សនសូត្រ

សក្កនមស្សនសូត្រ

Public date : 02, Sep 2026 (276 Read)

ទុតិយសក្កនមស្សនសូត្រ
(ច្បាប់ឆដ្ឋសង្គាយនាថា សត្ថារវន្ទនាសូត្រ)

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ បានហៅ
មាតលិសង្គាហកទេវបុត្ត មកប្រាប់ថា ម្នាលមាតលិសម្លាញ់ ចូរអ្នកទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលទីដ៏សប្បាយ ។​ ម្នាល​ភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់សក្កទេវានមិន្ទថា ព្រះករុណាថ្លៃវិសេស សូមព្រះអង្គមានសេចក្តីចម្រើន ហើយទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ ហើយក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជា​នេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហើយ សូមព្រះ​អង្គ សំគាល់នូវកាលគួរនឹងស្តេចទៅ ឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ​ឯង​ សក្កទេវានមិន្ទ កាលយាងចុះចាកវេជយន្តប្រាសាទ ក៏ធ្វើអញ្ជលី នមស្ការព្រះមានព្រះ​ភាគ  ។

ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹងសក្កទេវានមិន្ទ ដោយគាថាថា បពិត្រវាសវៈ សេចក្តីពិតថា ពួកទេវតានិងមនុស្ស តែងនមស្ការចំពោះព្រះអង្គ បពិត្រសក្កទេវរាជ កាលបើយ៉ាងនេះ ទ្រង់នឹងនមស្ការចំពោះអ្នកណា អ្នកនោះជាបុគ្គលគួរគេបូជា តើជាអ្នកណា ។

សក្កទេវរាជ ត្រាស់ថា ម្នាលមាតលិ ក្នុងលោកនេះ ព្រះសាស្តាអង្គណា ជាសម្មាសម្ពុទ្ធ ខ្ញុំនមស្ការចំពោះព្រះសាស្តាអង្គនោះ ដែលមានព្រះនាមមិនថោកទាប ក្នុងលោកនេះ ព្រមទាំងទេវលោក ពួកបុគ្គលណាកម្ចាត់បង់រាគៈ ទោសៈ និងអវិជ្ជា អស់អាសវៈហើយ ជាព្រះអរហន្ត ម្នាលមាតលិ ខ្ញុំនមស្ការចំពោះពួកបុគ្គលនោះ ពួកបុគ្គលណា បន្ទោបង់រាគៈ និងទោសៈ កន្លងបង់នូវអវិជ្ជា ជាសេក្ខបុគ្គល ជាអ្នកត្រេកអរ ក្នុងកិរិយាកម្ចាត់បង់នូវវដ្តៈ ជាអ្នកមិនប្រមាទ សិក្សារឿយៗ (ក្នុងអរិយវិន័យ) ម្នាលមាតលិ ខ្ញុំនមស្ការ ចំពោះពួកបុគ្គលនោះ ។

មាតលិតបថា បពិត្រសក្កទេវរាជ សេចក្តីពិតថា ទ្រង់នមស្ការចំពោះពួកបុគ្គលណា ពួកបុគ្គលនោះ ប្រសើរបំផុត ក្នុងលោក បពិត្រវាសវៈ ទ្រង់នមស្ការ ចំពោះបុគ្គលណា ខ្ញុំព្រះអង្គក៏នមស្ការ ចំពោះបុគ្គលនោះដែរ ។ លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ទេវតា ពោលគាថានេះហើយ ក៏នមស្ការចំពោះព្រះមានព្រះភាគ ហើយទ្រង់ឡើងគង់លើរថទៅ ។

(សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ សក្កសំយុត្ត ទុតិយវគ្គ ទុតិយសក្កនមស្សនសូត្រ បិដកលេខ ៣០ ទំព័រ ២៩០)

 

តតិយសក្កនមស្សនសូត្រ
(ច្បាប់ឆដ្ឋសង្គាយនាថា សង្ឃវន្ទនាសូត្រ)


សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ត្រាស់ហៅ
មាតលិសង្គាហកទេវបុត្ត មកប្រាប់ថា ម្នាលមាតលិសម្លាញ់ ចូរអ្នកទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលនូវទីដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់សក្កទេវានមិន្ទថា ព្រះករុណា​ថ្លៃវិសេស សូមព្រះអង្គមានសេចក្តីចម្រើន ហើយទឹមរថអាជានេយ្យ ដែលទឹមសេះ​មួយពាន់ រួចក្រាបទូលសក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គទឹមបម្រុងចាំព្រះអង្គរួចហើយ សូមទ្រង់សំគាល់នូវកាលគួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សក្កទេវានមិន្ទ ស្តេចចុះអំពីវេជយន្តប្រាសាទ ធ្វើអញ្ជលី នមស្ការចំពោះព្រះភិក្ខុសង្ឃ ។

ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹងសក្កទេវាន-មិន្ទ ដោយគាថាថា សេចក្តីពិតថា ពួកជនទាំងនោះ ដេកនៅក្នុងរាងកាយមាតាដ៏ស្អុយ គួរតែថ្វាយបង្គំចំពោះព្រះអង្គវិញ ព្រោះពួកជនទាំងនុ៎ះ មុជចុះក្នុងសាកសពគឺផ្ទៃមាតា ពេញដោយការឃ្លាន និងការស្រេក បពិត្រវាសវៈ ព្រះអង្គស្រឡាញ់សេចក្តីប្រព្រឹត្ត របស់ពួកអ្នកបួសនោះ ដូចម្តេច សូមទ្រង់ប្រាប់សេចក្តីប្រព្រឹត្តរបស់ពួកអ្នកបួស យើងខ្ញុំនឹងស្តាប់ពាក្យនោះរបស់ព្រះអង្គ ។

សក្កទេវរាជ មានព្រះបន្ទូលថា ម្នាលមាតលិ ខ្ញុំស្រឡាញ់ត្រង់សេចក្តីប្រព្រឹត្ត របស់ពួកអ្នកបួសនោះ ព្រោះពួកអ្នកបួសនោះ វៀរចាកកាមណា មិនអាល័យកាមនោះសោះ អ្នកបួសទាំងនោះ មិនទុកស្រូវក្នុងជង្រុក មិនទុកស្រូវក្នុងក្អម មិនទុកស្រូវក្នុងកញ្ច្រែង ស្វែងរកតែអាហារដែលអ្នកដទៃសម្រេចហើយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយអាហារនោះ ជាអ្នកមានវត្តល្អ និយាយតែពាក្យជាសុភាសិត ជាអ្នកស្ងប់ស្ងៀម ប្រព្រឹត្តធម៌ស្មើ ម្នាលមាតលិ អម្បាលដូចជាពួកទេវតា នៅឈ្លោះគ្នានឹងពួកអសុរ ពួកសត្វជាច្រើន ក៏នៅឈ្លោះគ្នាដែរ កាលបើពួកសត្វកំពុងឈ្លោះគ្នា ពួកអ្នកបួសនោះ មិនឈ្លោះគ្នាសោះ ជាអ្នករំលត់ក្នុងពួកសត្វ ដែលមានអាជ្ញាដល់ខ្លួន កាលពួកសត្វប្រកបដោយសេចក្តីប្រកាន់ លោកមិនមាន​ សេចក្តីប្រកាន់ទេ ម្នាលមាតលិ ខ្ញុំថ្វាយបង្គំចំពោះពួកអ្នកបួសនោះ ។

បពិត្រសក្កទេវរាជ ទ្រង់ថ្វាយបង្គំ ចំពោះពួកបុគ្គលណា ពួកបុគ្គលនោះ ប្រសើរបំផុត ក្នុងលោកពិតហើយ បពិត្រវាសវៈ ទ្រង់ថ្វាយបង្គំ ចំពោះពួកបុគ្គលណា ខ្ញុំព្រះអង្គ ក៏ថ្វាយបង្គំ ចំពោះពួកបុគ្គលនោះដែរ ។ លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ពួកទេវតា ពោលពាក្យនេះហើយ ក៏នមស្ការ ចំពោះព្រះភិក្ខុសង្ឃ ហើយឡើងគង់លើរថទៅ  ។

(សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ សក្កសំយុត្ត ទុតិយវគ្គ តតិយសក្កនមស្សនសូត្រ បិដកលេខ ៣០ ទំព័រ ២៩៣)


ព្រះនាមព្រះឥន្ទ
១. សក្កៈ    អ្នកឲ្យទានដោយគោរព, អ្នកអាចយកឈ្នះលើពួកអសុរ
២. បុរិន្ទទៈ    អ្នកធ្លាប់ឲ្យទានក្នុងកាលមុន
៣. ទេវរាជ      ស្ដេចទេវតា
៤. វជិរបាណិ     អ្នកមានដៃកាន់ដំបងពេជ្រ
៥. សុជម្បតិ     អ្នកជាធំលើនាងសុជាតា (ប្ដីនាងសុជាតា)
៦. សហស្សក្ខៈ     អ្នកមានភ្នែកមួយពាន់
៧. មហិន្ទៈ     អ្នកមានឫទ្ធិធំ
៨. វជិរាវុធ       អ្នកមានអាវុធគឺដំបងពេជ្រ។            
៩. សុរនាថៈ     អ្នកជាទីពឹងរបស់ទេវតា
១០. ភូតបតិ     អ្នកគ្រប់គ្រងសត្វលោក
១១. មឃវៈ     អ្នកដែលទេវតាបូជា
១២. កោសិយៈ     អ្នកមានឃ្លាំងទ្រព្យ
១៣. ឥន្ទៈ    អ្នកគ្រប់គ្រងអ្នកដទៃ
១៤. ទេវានមិន្ទៈ    អ្នកជាធំជាងទេវតា
១៥. វត្រភូ   អ្នកបង្រ្កាបអសូរ
១៦. បាកសាសនៈ   អ្នកប្រៀនប្រដៅនិងជិះជាន់ពួកអសុរ 
១៧. វិឌោជៈ    អ្នកផ្សាយអំណាច

(អភិធានប្បទីបិកា សគ្គកណ្ឌ ១៨-១៩-២០ គាថាយំ)
ដោយ ខេមរ អភិធម្មាវតារ

ដោយ៥០០០ឆ្នាំ
 

Scan Link
សក្កនមស្សនសូត្រ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 10, Oct 2024 (4,868 Read)
សាស្ដាជាអសព្វញ្ញូតែងពោលខុស
Public date : 21, May 2025 (7,269 Read)
តួនាទីព្រះសង្ឃនិងតួនាទីពុទ្ធបរិស័ទ្ធ
Public date : 15, May 2026 (4,846 Read)
ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មាន​សេចក្តី​ទុក្ខ​ច្រើន​
Public date : 21, May 2025 (6,384 Read)
តួនាទីរបស់មិត្ត ៥ យ៉ាង
Public date : 01, Mar 2026 (3,800 Read)
កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ
Public date : 16, Jan 2023 (4,562 Read)
កតិច្ឆិន្ទិសូត្រ ទី ៥
Public date : 28, Jan 2023 (3,482 Read)
ជតុ​កណ្ណិ​កត្ថេ​រាប​ទាន
Public date : 13, Jul 2026 (4,272 Read)
ឥសិទាសីថេរីគាថា
Public date : 23, Jul 2026 (5,966 Read)
ឧបនេយ្យសូត្រ ទី៣
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.62