Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧១,៨៧៦ ដង
Scan Link
ធម្មទេវបុត្តចរិយា

ធម្មទេវបុត្តចរិយា

Public date : 02, Sep 2026 (223 Read)

Audio

(ធម្មទេវបុត្តចរិយាមានពាក្យផ្ដើមថា) ៖
បុនាបរំ យទា ហោមិ,      មហាបក្ខោ មហិទ្ធិកោ;
ធម្មោ នាម មហាយក្ខោ,     សព្ពលោកានុកម្បកោ។

មានចរិយាដទៃទៀត កាលតថាគតកើតជាទេវបុត្តមានអានុភាពធំ ឈ្មោះ ធម្មៈ មានសក្តិធំ មានឫទ្ធិច្រើន ជាអ្នកអនុគ្រោះដល់សត្វលោកទាំងពួង ។
    
ក្នុងគ្រានោះ ព្រះមហាសត្វកើតជាទេវបុត្រឈ្មោះ ធម្មៈ ក្នុងកាមាវចរទេវលោក ។ កាលដែលមនុស្សទាំងឡាយបរិភោគអាហារល្ងាចរួច អង្គុយនិយាយគ្នា ដោយពាក្យជាសុខ ត្រង់ទ្វារផ្ទះរបស់ខ្លួនៗ ព្រះពោធិសត្វប្រដាប់តាក់តែងដោយគ្រឿងអលង្ការជាទិព្វ ឡើងជិះលើរថជាទិព្វ មានពួកទេពអប្សរជាបរិវារ ទៅឋិតនៅលើអាកាស ត្រង់ស្រុក និគម និងរាជធានី ក្នុងថ្ងៃបុណ្ណមីឧបោសថ ឲ្យឱវាទមនុស្សថា អ្នកទាំងឡាយចូរវៀរចាកអកុសលកម្មបថ ១០ មានបាណាតិបាតជាដើម ចូរបំពេញសុចរិតធម៌ ៣ ប្រការ ចូរចម្រើនការគោរពរាប់អានមាតាបិតា សមណព្រាហ្មណ៍ និងរៀមច្បងក្នុងត្រកូល ជាអ្នកមានសួគ៌ជាទីទៅខាងមុខ នឹងបានសោយយសដ៏ធំ កាលឲ្យពួកមនុស្សសមាទានក្នុងកុសលកម្មបថ ១០ ហើយ ធ្វើប្រទក្សិណ (ដំណើរវិលទៅខាងស្ដាំ) ជម្ពូទ្វីប ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ៖        

ទសកុសលកម្មបថេ,  សមាទបេន្តោ មហាជនំ;
ចរាមិ គាមនិគមំ,    សមិត្តោ សបរិជ្ជនោ។

កាលនោះ តថាគតញ៉ាំងមហាជនឱ្យតម្កល់នៅក្នុងកុសលកម្មបថ ១០ ត្រាច់ទៅក្នុងស្រុក និងនិគម ជាមួយនឹងមិត្រ ជាមួយនឹងជនបរិវារ ។

ក្នុងសម័យនោះ មានទេវបុត្រមួយ ឈ្មោះ អធម្មៈ កើតក្នុងកាមាវចរទេវលោក ។ ទេវបុត្រនោះ ឲ្យសត្វទាំងឡាយសមាទានអកុសលកម្មបទ ដោយន័យជាដើមថា អ្នកទាំងឡាយចូរសម្លាប់សត្វ ចូរលួចទ្រព្យ ដូច្នេះហើយ ជាអ្នកមានបរិវារដ៏ធំ ធ្វើដំណើរវិលជុំវិញជម្ពូទ្វីបជាឧត្តរាវដ្ដ (ដំណើរវិលទៅខាងឆ្វេង) ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា៖

បាបោ កទរិយោ យក្ខោ,  ទីបេន្តោ ទស បាបកេ;
សោបេត្ថ មហិយា ចរតិ,  សមិត្តោ សបរិជ្ជនោ។

មានទេវបុត្តមួយអង្គ មានធម៌លាមក កំណាញ់ស្វិតស្វាញ សម្តែងនូវធម៌ដ៏លាមក ១០ ប្រការ ទេវបុត្តនោះ ត្រាច់ទៅលើផែនដីដ៏ធំ ក្នុងជម្ពូទ្វីបនេះ ជាមួយនឹងមិត្ត ជាមួយនឹងជនជាបរិវារ ។

ក្នុងរឿងនោះ សត្វទាំងឡាយណាជាអ្នកមានកម្មល្អ ធ្ងន់ក្នុងធម៌ សត្វទាំងឡាយនោះ ឃើញធម្មទេវបុត្រមកយ៉ាងនោះហើយ ក្រោកចាកអាសនៈ បូជាដោយគ្រឿងក្រអូប និងផ្កាកម្រងជាដើម ឈរសំពះនមស្ការ ពោលសរសើររហូតដល់ផុតកន្ទុយភ្នែក រួចស្ដាប់តាមពាក្យរបស់ធម្មទេវបុត្រ ជាអ្នកមិនប្រមាទ ធ្វើបុណ្យដោយសេចក្ដីគោរព ។

ចំណែកសត្វទាំងឡាយណាប្រព្រឹត្តអំពើបាប ជាអ្នកមានកម្មអាក្រក់រឹងរូស សត្វទាំងឡាយនោះស្ដាប់តាមពាក្យអធម្មទេវបុត្រហើយ ពេញចិត្តយ៉ាងក្រៃលែង រួចនាំគ្នាប្រព្រឹត្តអំពើបាបឲ្យក្រៃលែងឡើងថែមទៀត ។ 

ក្នុងគ្រានោះ ទេវបុត្រទាំងពីរនោះ ជាអ្នកមានវាទៈផ្ទុយគ្នា មានការប្រព្រឹត្តផ្ទុយគ្នា ត្រាច់ទៅក្នុងលោក យ៉ាងនេះ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ៖    

ធម្មវាទី អធម្មោ ច,    ឧភោ បច្ចនិកា មយំ។
យើងជាទេវបុត្តទាំងពីរនាក់ គឺទេវបុត្តអ្នកពោលនូវធម៌ និងទេវបុត្តអ្នកពោលនូវអធម៌ ទៅជាសត្រូវនឹងគ្នា ។ 

កាលកន្លងទៅយ៉ាងនេះ ថ្ងៃមួយ រថរបស់ទេវបុត្រទាំងពីរនោះ មកជួបទល់មុខគ្នាលើអាកាស ។ ពេល​នោះ បរិស័ទទាំងឡាយរបស់ទេវបុត្រទាំងនោះសួរឡើងថា ពួកលោកជារបស់ទេវបុត្រណា ? ពួកលោកជារបស់ទេវបុត្រណា ? ហើយពោលថា ពួកយើងជាបក្សពួកធម្មទេវបុត្រ ពួកយើងជាបក្សពួកអធម្មទេវបុត្រ ដូច្នេះហើយ ទើបធ្វើផ្លូវឲ្យញែកជាពីរ ។ រថរបស់ធម្មទេវបុត្រនិងអធម្មទេវបុត្រទល់មុខគ្នា នឹមប៉ះនឹម ឋិតនៅ ។ ទាំងពីរពួកពោលឡើងថា ចូរបររថរបស់លោកចៀសចេញ ហើយឲ្យផ្លូវដល់យើង, ចូរបររថរបស់លោកចៀសចេញ ហើយឲ្យផ្លូវដល់យើង ដូច្នេះហើយក៏ធ្វើវិវាទដល់គ្នានឹងគ្នាដើម្បីបានផ្លូវ ។ ពួកបរិស័ទរបស់ទេវបុត្រទាំងនោះ នាំអាវុធមកហើយ ជាអ្នកត្រៀមប្រយុទ្ធ ។   សមដូចព្រះមានព្រះភាគត្រាស់ថា៖

ធុរេ ធុរំ ឃដ្ដយន្តា,   សមិម្ហា បដិបថេ ឧភោ។
យើងទាំងពីរនាក់ ត្រូវបររថប៉ះនឹមដោយនឹម ក្នុងផ្លូវជួបគ្នា ។

កលហោ វត្តតី ភេស្មា,      កល្យាណបាបកស្ស ច;
មគ្គា ឱក្កមនត្ថាយ,      មហាយុទ្ធោ ឧបដ្ឋិតោ។

ជម្លោះជាហេតុញ៉ាំងភ័យឱ្យកើតឡើង ប្រព្រឹត្តទៅដល់កល្យាណទេវបុត្ត និងបាបទេវបុត្ត មហា​សង្គ្រាម​ក៏តាំងឡើង ដើម្បីប្រជែងផ្លូវគ្នា ។
    
កាលដែលបរិស័ទរបស់ទេវបុត្រទាំងនោះ ប្រាថ្នានឹងធ្វើសង្គ្រាម ដល់គ្នានឹងគ្នាយ៉ាងនេះ ។ បណ្ដាទេវបុត្រទាំងនោះ ធម្មទេវបុត្តពោលនឹងអធម្មទេវបុត្តថា នែសម្លាញ់ លោកជាអធម៌ ខ្ញុំជាធម៌ ផ្លូវសមគួរដល់ខ្ញុំ លោកចូរបររថចៀសចេញ ហើយឲ្យផ្លូវដល់ខ្ញុំ ។ អធម្មទេវបុត្តពោលថា ខ្ញុំមានយានដ៏មាំ ជាអ្នកមានកម្លាំង ព្រោះហេតុនោះ ខ្ញុំមិនឲ្យផ្លូវទេ ខ្ញុំនឹងធ្វើសង្គ្រាម អ្នកណាឈ្នះក្នុងសង្គ្រាម ផ្លូវជារបស់អ្នកនោះ ។ ដោយហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា៖

(ធម្មទេវបុត្តពោលថា)    
យសោករោ បុញ្ញករោហមស្មិ,   សទាត្ថុតោ សមណព្រាហ្មណានំ;
មគ្គារហោ ទេវមនុស្សបូជិតោ,    ធម្មោ អហំ ទេហិ អធម្ម មគ្គំ។

ម្នាលអធម្មទេវបុត្រ ខ្ញុំឈ្មោះធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំដែលពួកសមណព្រាហ្មណ៍ សរសើរជានិច្ច ដែលទេវតា និងមនុស្សបូជាហើយ គួរបានផ្លូវ អ្នកចូរឲ្យផ្លូវ ។

(អធម្មទេវបុត្តពោលថា)
អធម្មយានំ ទឡ្ហមារុហិត្វា,    អសន្តសន្តោ ពលវាហមស្មិ;
ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ,    មគ្គំ អហំ ធម្ម អទិន្នបុព្ពំ។

ម្នាលធម្មៈ ខ្ញុំជិះរថ ឈ្មោះអធម្មយានដ៏មាំ ជាអ្នកមិនតក់ស្លុត មានកម្លាំង ខ្ញុំនោះនឹងឲ្យផ្លូវដល់អ្នក ដែលមិនធ្លាប់ឲ្យហើយ ក្នុងថ្ងៃនេះ ព្រោះហេតុអ្វី ។

(ធម្មទេវបុត្រពោលថា) 
ធម្មោ ហវេ បាតុរហោសិ បុព្ពេ,     បច្ឆា អធម្មោ ឧទបាទិ លោកេ;
ជេដ្ឋោ ច សេដ្ឋោ ច សនន្តនោ ច,     ឧយ្យាហិ ជេដ្ឋស្ស កនិដ្ឋ មគ្គា។

ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ខ្ញុំជាច្បងផង ប្រសើរជាងផង មានតាំងពីព្រេងនាយផង ម្នាលប្អូន អ្នកចូរចៀសចេញ អំពីផ្លូវរបស់បង ។

(អធម្មទេវបុត្រពោលថា)
ន យាចនាយ នបិ បាតិរូបា,     ន អរហតា តេហំ ទទេយ្យំ មគ្គំ;
យុទ្ធញ្ច នោ ហោតុ ឧភិន្នមជ្ជ,     យុទ្ធម្ហិ យោ ជេស្សតិ តស្ស មគ្គោ។

ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នក ដោយសេចក្តីអង្វរ មិនត្រូវឲ្យ ដោយពាក្យសមគួរ មិនត្រូវឲ្យ ព្រោះខ្ញុំគួរបានផ្លូវ យើងទាំងពីរនាក់ ចូរច្បាំងគ្នា ក្នុងថ្ងៃនេះ អ្នកណាឈ្នះក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ ។

ធម្មទេវបុត្រពោលថា)
សព្ពា ទិសា អនុវិសដោហមស្មិ,     មហព្ពលោ អមិតយសោ អតុល្យោ;
គុណេហិ សព្ពេហិ ឧបេតរូបោ,     ធម្មោ អធម្ម ត្វំ កថំ វិជេស្សសិ។

មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បីល្បាញសព្វទិស មានកម្លាំងច្រើន មានយសរាប់មិនអស់ មិនមានអ្នកណាផ្ទឹមបាន មានសភាពជាអ្នកប្រកបដោយគុណគ្រប់យ៉ាង អ្នកនឹងឈ្នះ (ខ្ញុំ) ដូចម្តេចបាន ។

(អធម្មទេវបុត្រពោលថា)
លោហេន វេ ហញ្ញតិ ជាតរូបំ,     ន ជាតរូបេន ហនន្តិ លោហំ;
សចេ អធម្មោ ហញ្ឆតិ ធម្មមជ្ជ,     អយោ សុវណ្ណំ វិយ ទស្សនេយ្យំ។

គេតែងដំមាស ដោយដែក គេមិនដែលដំដែកដោយមាសទេ បើអធម្មៈ ដំធម្មៈក្នុងថ្ងៃនេះ ដូចជាដែកដំមាស បុគ្គលគួរមើលដែរ ។

(ធម្មទេវបុត្រពោលថា)
សចេ តុវំ យុទ្ធពលោ អធម្ម,     ន តុយ្ហ វុឌ្ឍា ច គរូ ច អត្ថិ;
មគ្គញ្ច តេ ទម្មិ បិយាប្បិយេន,     វាចាទុរុត្តានិបិ តេ ខមាមិ។

ម្នាលអធម្មៈ បើអ្នកមានកម្លាំងនឹងច្បាំងបុគ្គលចាស់ និងបុគ្គលជាគ្រូ មិនមានដល់អ្នក ខ្ញុំនឹងឲ្យនូវផ្លូវដល់អ្នក ដោយពាក្យជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ផង ខ្ញុំនឹងអត់ទ្រាំនូវពាក្យទ្រគោះបោះបោក របស់អ្នកផង ។

(សុត្តន្តបិដក ជាតក ឯកាទសកនិបាត ធម្មទេវបុត្តជាតក បិដកលេខ ៥៩ ទំព័រ ២១៦) គាថា​ទាំង​ឡាយ​នេះ ជាពាក្យឆ្លើយឆ្លងរបស់ទេវបុត្រទាំង ២ នោះ ។
    
គ្រានោះ ព្រះមហាសត្វគិតថា ប្រសិនបើយើងផ្ទាត់ម្រាមដៃ ហើយពោលនឹងបុគ្គលអាក្រក់នេះ ដែលជាអ្នកធ្វើអំពើមិនជាប្រយោជន៍ដល់សត្វលោកទាំងពួង ដែលជាអ្នកកាត់សេចក្ដីស្រឡាញ់នឹងយើង យ៉ាងនេះថា នែបុគ្គលអនាចារ កុំឋិតនៅទីនេះអី ចូរប្រញាប់ថយចេញ ចូរវិនាសចុះ ក្នុងខណៈនោះ អធម្មទេវបុត្តនឹងគប្បីខ្ចាយទៅ ដូចជាអង្កាមដែលគេបាច ដោយធម្មតេជះរបស់យើង តែអំពើនោះមិនសមគួរដល់យើង យើងអនុគ្រោះសត្វលោកទាំងពួង ប្រតិបត្តិដោយគិតថា យើងនឹងធ្វើលោកត្ថចរិយា (ការប្រព្រឹត្តជាប្រយោជន៍ដល់សត្វលោក) ឲ្យដល់កំពូល ។ តទៅ បុគ្គលលាមកនេះនឹងមានចំណែកនៃសេចក្ដីទុក្ខដ៏ធំ, យើងគប្បីអនុគ្រោះបុគ្គលនេះឲ្យវិសេស ព្រោះហេតុនោះ យើងឲ្យផ្លូវដល់គេ កាលបើយ៉ាងនេះ សីលរបស់យើងនឹងបរិសុទ្ធ មិនដាច់ ។ កាលព្រះពោធិសត្វគិតយ៉ាងនេះហើយ ក៏ពោលគាថាថា សចេ តុវំ យុទ្ធពលោ (បើអ្នកមានកម្លាំងនឹងច្បាំង) ដូច្នេះហើយ កាលដែលព្រះពោធិសត្វបររថចុះចេញបន្តិចប៉ុណ្ណោះ អធម្មទេវបុត្រមិនអាចនឹងឋិតនៅលើរថ មានក្បាលសំយុងចុះ ធ្លាក់មកលើផែនដី ហើយផែនដីបើកចន្លោះប្រហោង គេក៏ទៅកើតក្នុងអវីចិនរក ។ ដោយហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា ៖                  

យទិហំ តស្ស កុប្បេយ្យំ,    យទិ ភិន្ទេ តបោគុណំ;
សហបរិជនំ តស្ស,    រជភូតំ ករេយ្យហំ។

បើតថាគត ខឹងនឹងអធម្មទេវបុត្ត មានតែតថាគតទម្លាយតបោគុណ គឺសីលដ៏ប្រសើរ តថាគតគប្បីធ្វើនូវអធម្មទេវបុត្តនោះ ព្រមទាំងជនជាបរិស័ទ ឱ្យទៅជាធូលីក៏បាន ។

អបិចាហំ សីលរក្ខាយ,     និព្ពាបេត្វាន មានសំ;
សហ ជនេនោក្កមិត្វា,     បថំ បាបស្ស ទាសហំ។

ប៉ុន្តែ តថាគតរំលត់ចិត្ត ដើម្បីរក្សាសីល តថាគតព្រមទាំងជនជាបរិស័ទ ក៏បរចៀស បើកផ្លូវឱ្យបាបទេវបុត្ត ។ 

សហ បថតោ ឱក្កន្តេ,     កត្វា ចិត្តស្ស និព្ពុតិំ;
វិវរំ អទាសិ បថវី,         បាបយក្ខស្ស តាវទេ។

កាលតថាគត ព្រមទាំងជនជាបរិស័ទ រំលត់ចិត្ត បររថចៀសអំពីផ្លូវហើយ មហាប្រឹថពី ក៏ស្រូបបាបទេវបុត្ត ក្នុងខណៈនោះ ។

កាលអធម្មទេវបុត្តធ្លាក់ចុះលើផែនដីយ៉ាងនេះហើយ មហាប្រឹថពីដែលមានកម្រាស់ ២៤០០០០ យោជន៍ សូម្បីអាចទ្រទ្រង់របស់ល្អនិងមិនល្អទាំងអស់ ក៏ប្រេះបែកជាពីរ ត្រង់កន្លែងដែលអធម្មទេវបុត្រឋិតនៅ ។ កាលអធម្មទេវបុត្រធ្លាក់ទៅ និងកើតក្នុងអវីចិនរកហើយ ព្រះមហាសត្វឋិត​នៅ​លើ​នឹម​រថតាមធម្មតា យាងទៅតាមផ្លូវនោះឯង ដោយទេវានុភាពដ៏ធំ មួយអន្លើដោយបរិស័ទ ហើយចូលទៅកាន់ពិភពរបស់ខ្លួន ។ ដោយហេតុនោះ ព្រះមានព្រះភាគ ទើបត្រាស់ថា ៖  

ខន្តីពលោ យុទ្ធពលំ វិជេត្វា,      ហន្ត្វា អធម្មំ និហនិត្វ ភូម្យា;
បាយាសិ វិត្តោ អភិរុយ្ហ សន្ទនំ,     មគ្គេនេវ អតិពលោ សច្ចនិក្កមោ។

ធម្មទេវបុត្រ មានខន្តិធម៌ ជាកម្លាំង មានចិត្ត មានកម្លាំងក្រៃពេក មានព្យាយាមដ៏ទៀងទាត់ បានផ្ចាញ់ បានសម្លាប់នូវអធម្មទេវបុត្រ ដែលមានចម្បាំងជាកម្លាំង ទម្លាក់ទៅលើផែនដី ហើយឡើងកាន់រថ (របស់ខ្លួន) បរទៅតាមផ្លូវដដែល ។

(សុត្តន្តបិដក ជាតក ឯកាទសកនិបាត ធម្មទេវបុត្តជាតក បិដកលេខ ៥៩ ទំព័រ ២១៨)
    
តទា អធម្មោ ទេវទត្តោ អហោសិ អធម្មទេវបុត្រក្នុងកាលនោះ បានមកជាទេវទត្ត តស្ស បរិសា ទេវទត្តបរិសា បរិស័ទរបស់អធម្មទេវបុត្របានមកជាបរិស័ទរបស់ទេវទត្ត ធម្មោ លោកនាថោ ធម្មទេវបុត្រ បានមកជាព្រះលោកនាថ តស្ស បរិសា ពុទ្ធបរិសា បរិស័ទរបស់ធម្មទេវបុត្របានមកជាពុទ្ធ​បរិស័ទ ។
    
សូម្បីធម្មទេវបុត្តចរិយានេះ គប្បីពោលដល់បារមីដ៏សេស តាមសមគួរ ដោយន័យដែលបានពោលហើយ ក្នុងចរិយាខាងក្រោយ ។ សូម្បីក្នុងចរិយានេះ គប្បីពោលគុណានុភាពរបស់ព្រះមហាសត្វ ដោយន័យជាដើមថា ព្រះមហាសត្វដល់ព្រមដោយអាយុ វណ្ណៈ យស សុខ និងអាធិបតេយ្យដ៏ជាទិព្វ, ដល់ព្រមដោយកាមគុណដ៏ជាទិព្វយ៉ាងឱឡារិក មានស្រីទេពអប្សរច្រើនពាន់នៅបម្រើសព្វកាល ដែលគួរធ្លាក់ក្នុងសេចក្ដីប្រមាទដ៏ធំ តែព្រះអង្គមិនដល់សេចក្ដីប្រមាទ សូម្បីតែបន្តិចឡើយ ទ្រង់គិតថា យើងនឹងធ្វើលោកត្ថចរិយាឲ្យដល់ទីបំផុត ដូច្នេះទើបសម្ដែងធម៌ ក្នុងថ្ងៃពេញបូណ៌មីរាល់ៗខែ ជាអ្នកមានបរិវារចោមរោម ត្រាច់ទៅកាន់ស្រុកមនុស្ស, ញ៉ាំងសព្វសត្វឲ្យវៀរចាកអធម៌ ឲ្យប្រកបក្នុងធម៌ ដោយសេចក្ដីករុណាដ៏ធំ សូម្បីបានជួបអធម្មទេវបុត្រហើយ ក៏មិនគិតដល់អំពើអនាចារ ដែលអធម្មទេវបុត្របានធ្វើ ញ៉ាំងចិត្តមិនឲ្យក្រោធនឹងអធម្មទេវបុត្រនោះ ធ្វើខន្តី មេត្តា និងសេចក្ដីអាណិតឲ្យតាំងឡើង រក្សាសីលរបស់ខ្លួន មិនឲ្យដាច់ ឲ្យបរិសុទ្ធល្អ ។  ធម្មទេវបុត្តចរិយា ចប់ ៕

(បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ចរិយាបិដក សីលបរមិតា បិដកលេខ ៧៧ ទំព័រ ២៧៩) ថ្ងៃអង្គារ ១៤ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ត្រូវនឹង​ថ្ងៃទី ២៣ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ។ ដោយ​ ស.ដ.វ.ថ.
 

ដោយ៥០០០ឆ្នាំ
 

Scan Link
ធម្មទេវបុត្តចរិយា
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Jun 2024 (14,982 Read)
រឿង​មហាកាញ្ចន​កុមារ
Public date : 18, Apr 2025 (10,871 Read)
យក្ខបហារសូត្រ
Public date : 03, Jun 2024 (14,331 Read)
រឿង​ឧព្វ​រី​ប្រេត​
Public date : 27, Jul 2019 (44,953 Read)
រឿង​បាដ​លិ​បុត្ត​កព្រាហ្មណ៏
Public date : 15, May 2026 (35,620 Read)
រឿង​ខេមក​សេដ្ឋីបុត្ត
Public date : 25, Jul 2019 (27,473 Read)
ស្រ្តី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់
Public date : 17, Sep 2026 (35 Read)
រតនបជោតជាតក តចប់
Public date : 15, Apr 2023 (24,644 Read)
រឿង​អគ្គិទត្ត​បុរោ​ហិត
Public date : 20, Aug 2026 (70,388 Read)
រឿង​នាង​វិសា​ខា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.35
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿