Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧១,៦៦៩ ដង
Scan Link
អាសាឍបុណ្ណមី រំលឹកហេតុ ៥ ប្រការ

អាសាឍបុណ្ណមី រំលឹកហេតុ ៥ ប្រការ

Public date : 29, Jul 2026 (226 Read)


១- អាសាឍបុណ្ណមី ថ្ងៃនក្ខត្តឫក្ស  
ធ្វើបុណ្យរំលឹកហេតុ ៥ ប្រការ 
 ដែលព្រះសម្ពុទ្ធវិសុទ្ធអស្ចារ្យ  
មានករុណាសត្វលោកកោតក្រែង ។ 

២- អាសាឍបុណ្ណមី ទ្រង់ចុះកាន់គភ៌
លោកធាតុញាប់ញ័រគួរឲ្យស្ញប់ស្ញែង 
 ពន្លឺភ្លឺស្វាងប្រាកដជាក់ស្តែង  
ភ្លឺជាងសូរ្យសែងមារ ព្រហ្ម ទេព្ដា ។ 

៣- អាសាឍបុណ្ណមី ទ្រង់សាងព្រះផ្នួស  
ផ្ចង់ចិត្តចំពោះដោយមានប្រាថ្នា 
 ឲ្យបានត្រាស់ដឹងជាព្រះសម្មា-  
សម្ពុទ្ធនោះណាសង្រ្គោះសព្វសត្វ ។ 

៤- អាសាឍបុណ្ណមី សម្ដែងធម្មចក្ក  
ច្បាស់យ៉ាងប្រចក្សដើម្បីកម្ចាត់ 
 នូវអកុសលឲ្យខ្ចាត់ខ្ចាយបាត់  
រសាយរសាត់ពីចិត្តសន្តាន ។ 

៥- អាសាឍបុណ្ណមី ថ្ងៃកំណើតធម៌
សច្ចបវរដែលមានប៉ុន្មាន 
ទ្រង់ត្រាស់ទេសនាមិនបានខកខាន
ប្រសើរថ្កើងថ្កានដែលមានលំអ ។ 

៦- អាសាឍបុណ្ណមី ថ្ងៃកំណើតសង្ឃ  
ជាបុត្តពុទ្ធអង្គ អ្នកស្តាប់ដោយល្អ 
 ត្រាស់ដឹងសច្ចៈមានចិត្តស្មោះសរ
សាងផ្នួសបន្តក្នុងមួយរំពេច ។ 

៧- អាសាឍបុណ្ណមី ធ្វើបាដិហារ្យ  
យមកអស្ចារ្យនិគ្រន្ថរត់គេច 
 នៅសាវត្ថីប្រុសស្រីមិនតិច  
រួចហើយទើបស្តេចទៅតាវត្តិង្ស ។ 

៨- អាសាឍបុណ្ណមី ថ្ងៃ ១៥ កើត
ជាផ្នែកខាងខ្នើតល្អណាស់យ៉ាងហ្នឹង 
 ថ្ងៃដ៏វិសេសបរិស័ទត្រូវដឹង  
គួរយើងរំពឹងកបដោយបញ្ញា ។ 

៩- អាសាឍបុណ្ណមី មានហេតុប្លែកៗ  
អស្ចារ្យចម្លែកមានក្នុងសាសនា 
 ជាប់ដោយព្រះគុណនៃព្រះសម្មា-
សម្ពុទ្ធនោះណាករុណាក្រៃលែង ។

១០- អាសាឍបុណ្ណមី ចម្រើនកុសល
លះកាត់កង្វល់ហើយខំប្រឹងប្រែង 
 ប្រព្រឹត្តធម្មាដោយការកោតក្រែង  
តាមព្រះសម្តែងនឹងបានផុតទុក្ខ ។ 
     
ថ្ងៃ ១៥ កើត ខែវិសាខ ពុទ្ធសករាជ ២៥៦៥_២៥៦៦ 
និពន្ធដោយភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ


 

ប្រភពៈ ហ្វេសប៊ុក Phuorng Sovann

ដោយ៥០០០ឆ្នាំ
 

Scan Link
អាសាឍបុណ្ណមី រំលឹកហេតុ ៥ ប្រការ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 21, Aug 2026 (43,933 Read)
កំណើត​នៃ​ការ​ធ្វើ​កឋិនទាន
Public date : 21, Aug 2026 (59,833 Read)
កំណើត​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី
Public date : 12, Feb 2025 (59,143 Read)
ឈ្វេងយល់អំពី បុណ្យមាឃបូជា
Public date : 19, Aug 2026 (6,817 Read)
វត្តឯកឧត្តមមានជ័យ
Public date : 21, Aug 2026 (25,976 Read)
កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់
Public date : 12, Feb 2025 (23,792 Read)
វីដេអូអត្ថាធិប្បាយអំពីមាឃ​បូជា
Public date : 16, Sep 2026 (158 Read)
វត្តរាជបូណ៌
Public date : 19, Aug 2026 (168 Read)
វត្តកែវព្រះភ្លើង
Public date : 02, Jan 2026 (14,053 Read)
កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.96