Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧២,១៥៦ ដង
Scan Link
ព្រះពុទ្ធសាសនា​នៅ​ទីបេ

ព្រះពុទ្ធសាសនា​នៅ​ទីបេ

Public date : 31, Jul 2026 (170 Read)

ដើមឡើយនោះ ប្រជាជនទីបេគោរពខ្មោច ព្រាយ ទេវតា ម្យ៉ាងហៅថា លទ្ធិបនប៉ោ បន្ទាប់មក ព្រះបាទស្រងស័នគ័មប៉ោ (ប្រសូតិ ព.ស. ១១៦០) ព្រះមហាក្ស័ត្រនៃទីបេ បានរៀបអភិសេកជាមួយរាជបុត្រីនៃប្រទេសនេបាល និង រាជបុត្រីនៃប្រទេសចិន ជាអ្នកគោរពព្រះពុទ្ធសាសនា ។ ព្រះពុទ្ធសាសនា ទើប​បាន​ផ្សព្វផ្សាយចូលមកកាន់ប្រទេស​​ទីបេ។ ព្រះបាទស្រងស័នគ័មប៉ោ ទ្រង់បានបញ្ជូនរាជទូតនាម ថនមិ​ស័ន​ភោតៈ​ ទៅសិក្សាព្រះពុទ្ធសាសនា និង ភាសាផ្សេងៗ នៅប្រទេស​ឥណ្ឌា​ និង បានរចនា​កែប្រែអក្សរឥណ្ឌា មានសរសេរជាភាសាទីបេ ជាឧបករណ៍ក្នុងការអារាធនាពុទ្ធធម៌ចូល​មក​កាន់ប្រទេស ដោយការប្រែគម្ពីរព្រះពុទ្ធសាសនាភាសាសំស្រ្កឹតជាភាសាទីបេជា​ដើម។

ទោះជាយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនានៅក្នុងយុគដំបូងនោះ នៅពុំទាន់បានផ្សាយ​ផ្សាយទំលំទូលាយឡើយ ព្រោះមានប្រឆាំងពីជំនឿ និង លទ្ធិប្រពៃណីដើមរបស់មូលដ្ឋាន ។ ក្នុងកាលតមក រជ្ជកាលព្រះមហាក្ស័ត្រព្រះអង្គទី ៥ រាប់ចាប់ពីព្រះបាទស្រងស័នគ័មប៉ោ នោះ (ព.ស.១២៩៨​​-១៣៤០​)​ ព្រះអង្គទ្រង់បានអារាធនា ព្រះភិក្ខុ សាន​ត្រ័កក្សិត នៃមហាវិទ្យានាលន្ទា មកផ្សព្វផ្សាយគោលពុទ្ធធម៌ក្នុងប្រទេសទីបេ តែស្របគ្រានោះកើត​គ្រោះ​ធម្ម​ជាតិ និង រោគរបាត ប្រជាជនទាំងឡាយទើបសំឡឹងទៅឃើញថា ជាហេតុចម្លែក ព្រោះនាំមកនូវលទ្ធិខុសឆ្គងចូលប្រៀនប្រដៅ រហូតដល់​ព្រះអង្គ សាន​ត្រ័ក្សិត ត្រូវនិមន្តត្រឡប់ទៅឥណ្ឌាវិញ មួយគ្រាសិន ប៉ុន្តែព្រះអង្គបានកែប្រែហេតុការណ៍នេះ ដោយណែនាំឲ្យ​អារាធនា ព្រះភិក្ខុ បទុមសម្ភវៈ ជាអង្គ​ប្រៀនប្រដៅព្រះពុទ្ធសាសនាបែបតន្ត្រៈ ចូលទៅបំពេញភារកិច្ច ដែលត្រូវអធ្យាស្រ័យ​របស់ប្រជាជន រហូតដល់ស្ថានការណ៍ស្ងប់រៀបរយ ។ ព្រះអង្គ​សានត្រ័ក្សិត ទើប​និមន្តត្រឡប់ឥណ្ឌាម្តងទៀត តែនោះក៏បានប្រតិបត្តិ សាសនកិច្ចផ្សព្វ​ផ្សាយ​ពុទ្ធធម៌ដែលពិត និង ប្រែគម្ពីររហូតដល់សុគតិនៅក្នុងប្រទេសទីបេ នោះឯង ។ ចំណែកឯការ ដែលព្រះ​អង្គ​បទុមសម្ភវៈនិមន្តចូលទៅគ្រានោះ ក៏បានជាគំរូ​ឲ្យព្រះពុទ្ធសាសនាបែបតន្ត្រៈចូលទៅចាក់ឫសមាំ និង រីកចំរើនក្នុងប្រទេសទីបេជារៀងតមក ។

ព្រះមហាក្ស័ត្រទីបេអង្គបន្ទាប់ ៗ មក ស្ទើរគ្រប់ព្រះ​អង្គ​មាន​ព្រះរាជសទ្ធាក្នុងព្រះពុទ្ធសាសនា ព្រះអង្គខ្លះទ្រង់ជាអ្នកប្រាជ្ញ យល់ដឹងព្រះធម៌​យ៉ាងជ្រាលជ្រៅ អក្សរសិល្បិ៍ ព្រះពុទ្ធសាសនាបានរីកចំរើនច្រើនឡើង ដូចជា មានការចងក្រង​វចនានុក្រម​ភាសាសំស្រ្កឹតទីបេ ច្បាប់ដំបូងក្នុងរជ្ចកាល ព្រះបាទ រ៉ាលប៉ាជេន (ព.ស.​១៣៥៩-​១៣៨១) ជាដើម។ ចំពោះ​ព្រះមហាក្ស័ត្រអង្គក្រោយនេះ ទ្រង់មានព្រះរាជ​សទ្ធាជាខ្លាំង រហូតដល់ព្រះអង្គទ្រង់សំយ៉ាកព្រះកេសា រងជាអាសនៈ ប្រគេនព្រះសង្ឃគង់សំដែងព្រះធម៌​ថ្វាយព្រះអង្គ តែបន្ទាប់មកមានហេតុអាក្រក់ ត្រូវបានគេលប​ធ្វើគត់ ហើយម៉្យាង​ដោយ​ព្រះមហាក្ស័ត្រអង្គនេះ​ ទ្រង់ជាបដិបក្ខចំពោះព្រះពុទ្ធសាសនា ឡើងគ្រងរាជ្យបាន ហើយ​បំផ្លាញ់វត្ត​អារាម​ កំចាត់ និរទេស ព្រះសង្ឃជាដើម ជាហេតុ​ឲ្យកកើតការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ត្រូវធ្វើគត់។ ពេល ព.ស.១៣៨៤ គ្រានោះ​ឯងហើយ ព្រះសង្ឃ ដែលគេចចេញបញ្ហាក៏បានត្រឡប់មកកាន់ ទីបេវិញ គ្រានេះអំណាច​របស់ព្រះសង្ឃក៏ត្រឡប់មករឹងប៉ុងវិញគង់វង់ជាងគ្រាណាៗ ទាំងអស់ក្នុងគ្រាមុន ។

កាលកន្លងមកដល់ពុទ្ធសតវត្សរ៍ទី ១៦ ព្រះអតីសៈ ឬទីបង្ករ ស្រីជញាណ នៃមហា វិទ្យាល័យវិក្រមសីលានៃដែនវិហារ តៃទទួលអារាធនាចូលទៅ​ផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងប្រទេសទីបេ ។ ហេតុ​ការណ៍​គ្រា​នេះ ចាត់ថាជាការនាំ​ព្រះពុទ្ធសាសនាពី​ប្រទេស ប្រទេសឥណ្ឌាមកកាន់ទីបេ គ្រាធំបំផុតក្នុងកាលអាវសាន ជាហេតុញ៉ាំងឲ្យព្រះពុទ្ធសាសនាប្រតិស្ឋានគង់វង្ស ជាសាសនាប្រចាំជាតិរបស់ទីបេ ហើយនិកាយផ្សេងៗ បានបែកខ្ញែក ក្រចាយ​ចេញ​ទៅទៀត ។ និកាយចាស់ ដែលគោរពព្រះអង្គ​បទុមសម្ភវៈនោះ បន្ទាប់មក មានឈ្មោះថា និកាយមួកក្រហម ចំណែកពាក្យប្រៀនប្រដៅរបស់ព្រះអតីសៈជាបែប យោគាចារ ដែលផ្សំផ្គុំពាក្យប្រៀនប្រដៅទាំងនិកាយថេរវាទ និង មហា​យាន​បញ្ចូល​គ្នា ។ បង្គាប់ព្រះសង្ឃឲ្យប្រព្រឹត្តិព្រហ្មចារីយធម៌ និង មិនលះបង់អបិយជំនឿផ្សេង ៗ ។ បន្ទាប់ មកមានអ្នកបដិវត្តន៍ដ៏ធំដុំរបស់ទីបេ នាម តះសងខះប៉ះ (កើត ព.ស.១៩០១) អាស្រ័យ ពាក្យប្រៀនប្រដៅនេះ បង្កើតនិកាយ​កេលុកប៉ះ ឬនិកាយមួកលឿង ឡើង និង បានចម្រាញ់ព្រះពុទ្ធសាសនាឲ្យបានហ្មត់​ចត់​​ពីពិធីផ្សេង ៗ ។ ចំណែកឯអក្សរសិល្បិ៍ ក៏មានការរួបរួមសមទិ្ធផលខាងផ្នែកប្រែគម្ពីរ​ជាភាសាទីបែ។ នៅពុទ្ធសតវត្សរ៍ ១៩ ដោយ​ចាត់​​ចែង​គម្ពីរ​ទាំងនោះចេញជាពីរពួកគឺ ពួកពុទ្ធវចនៈ មានសមិទ្ធិផលប្រែ ១០០ ក្បាល និង ពួក អត្ថវណ្ណនាមានសមទ្ធិផលប្រែ ២២៥ ក្បាល ។ គម្ពីរទាំងអស់នេះបានទុកនៅបន្សល់ដល់ បច្ចុប្បន្ននេះ ហៅថា ព្រះត្រៃបិដក ឬគម្ពីរព្រះពុទ្ធសាសនាច្បាប់ទីបេ ។

ព្រះសង្ឃនិកាយកេលុកប៉ះនោះ បានទទួលការគោរព​ពី​អ្នក​គ្រប់គ្រងម៉ុងហ្គោលី ថាជាអ្នកដឹកនាំផ្លូវចិត្ត (ស្មារតី) និង តមកប្រកាន់ថាជាអ្នកដឹកនាំ​ប្រទេស​ជាតិទៀតផង។ គ្រាសំខាន់ក៏គឺ ក្នុងរជ្ជកាលក្ស័ត្រម៉ុងហ្គោលី ព្រះនាមអ័លត័នខាន់, ព្រះអង្គបានទ្រង់បាន ជួបប្រមុខសង្ឃអង្គទី ៣ នៃនិកាយនេះ នាមសតន័មយ៉ាសោ​ (ព.ស.២០៨៩​-២១៣០) ។

ព្រះមហាក្ស័ត្រអ័លត័នខាន់មានជំនឿថា ព្រះអង្គប្រមុខសង្ឃអង្គនេះ ជាគ្រូរបស់របស់ ព្រះអង្គក្នុងអឌិតជាតិ ពេល ដែលអង្គសោយជាតិជាកុលៃខាន់ ទើបហៅព្រះអង្គយ៉ាសោ ថា ទះលេ (ត្រូវត្រង់ពាក្យ ដែលប្រើហៅព្រះនាមរបស់ទីបេឥឡូវនេះថា ទះលៃ ឬ Dalai ប្រែជាភាសាថៃត្រូវនឹងសំនឿងដើម គឺប្រែថា ទះលេ នោះឯង) ចាប់ពីពេលនោះមកក៏ហៅប្រមុខសង្ឃថា ដាលៃឡាមះ ទាំងអស់។

ដាលៃឡាមះអង្គទី ៥ (ព.ស.២២២៣) បានទទួលអំណាចពីមេដឹកនាំម៉ុងហ្គោលី ឲ្យគ្រប់គ្រងទីបេទាំងស្រុង។ ព្រះពុទ្ធសាសនា និង វប្បធម៌បានរុងរឿរីកចំរើនបន្តមកជាលំដាប់ រហូតដល់សម័យ​ ដាលៃ​ឡា​មៈអង្គទី ៧ ​(ព.ស.២៣៥១​-២៤០១) ក៏​ចាប់ផ្តើម​មានអ្នក​បួស​សាសនាគ្រឹស្តចារិកចូលទៅ ចំណែកឯសម្ព័ន្ធភាព​ជាមួយ​ប្រទេសឥណ្ឌា​ក៏​បាន​​​សាបរលាបទៅ ព្រោះឈានដល់យុគ ដែលឥណ្ឌាត្រូវបានគ្រង់គ្រងពីបរទេស ហើយ​​គណៈសង្ឃដើមនៅឥណ្ឌាអន់ថយទៅៗ ។ ទីបេ​ទើបឈានចូលទៅដល់យុគនៃ​បិទ​ទ្វារនៅឯកា ហើយក៏មានការជ្រៀតជ្រែកពីបរទេស ជួបប្រទះភាពជ្រួលច្របល់ និង​ វិបល្លាសផ្សេង ៗ ។ តាមហេតុការណ៍ក្នុងប្រវត្តិសាស្រ្តពិភពលោកបច្ចុប្បន្ន រហូតដល់​ចិនដីគោកចូលមកគ្រប់គ្រងនៃ ព.ស.២៤៩៤ ខណៈ​នេះ​ ​ដាលៃឡាមៈ​​ ប្រមុខ​សង្ឃនៃ​ប្រទេសទីបេ​បច្ចុប្បន្ន អង្គទី ១៤ ទ្រង់ព្រះកាយគង់នៅប្រទេសឥណ្ឌា ។ ព្រះអង្គ​ទ្រង់និមន្ត​ភៀស​ព្រះ​កាយ​ចេញពីទីបេ ក្នុង ព.ស. ២៥០២​ ជា​ដើម​មក ។


ប្រភពៈ វីគីភីឌា

ដោយ៥០០០ឆ្នាំ
 

Scan Link
ព្រះពុទ្ធសាសនា​នៅ​ទីបេ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
ថ្ងៃនេះ
Public date : 19, Sep 2026 (41 Read)
កំហឹងប្រៀបដូចជាភ្លើង
Public date : 14, Jul 2026 (427 Read)
និរយនិក្ខិត្តធម៌ ឬ អកុសលកម្មបថ ៤០ 
Public date : 01, Mar 2026 (3,158 Read)
ប្រវត្តិព្រះមហាចេតិយមាសស្វេដាហ្គូន
Public date : 18, Sep 2026 (65,644 Read)
តិរច្ឆានវិជ្ជា ១៥៣
Public date : 02, Dec 2024 (39,320 Read)
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា
Public date : 14, Jul 2026 (157 Read)
តើព្រះអមិតាភពុទ្ធជានរណា? 
Public date : 03, Mar 2026 (15,667 Read)
ទសពិធរាជធម៌ ធម៌ ១០ប្រការ 
Public date : 12, Jul 2026 (168 Read)
ចិត្តយើងរាយមាយរហូត... ចុះតើសេចក្តីសុខពិតប្រាកដនៅឯណា?
Public date : 14, Jul 2026 (196 Read)
ព្រះបរិត្តមានអានុភាពអាចជួយបញ្ចៀស ឬការពារអន្តរាយ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.35