Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧១,៧៦៩ ដង
Scan Link
គាថានមស្ការ

គាថានមស្ការ

Public date : 19, Sep 2026 (61 Read)

ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រទីបក្នុងលោក

ពុទ្ធោ  តិលោកទីបោវ,    ពុទ្ធោ  សុរិយោ  តមោនុទោ;
យេ  យន្តិ  សរណំ  ពុទ្ធំ,    នត្ថិ  តេសំ  ភយំ  សទា ។

ព្រះពុទ្ធជាប្រទីបក្នុងត្រៃលោក ព្រះអង្គដូចជាព្រះអាទិត្យ អាចកម្ចាត់បង់នូវងងឹតគឺ អវិជ្ជា, ជនទាំងឡាយឯណាបានដល់ព្រះពុទ្ធជាទីពឹងទីរលឹក, ភ័យមិនមានដល់ជនទាំង​ឡាយនោះសព្វៗកាល ។ 

ធម្មោ  តិលោកទីបោវ,    ធម្មោ  សុរិយោ  តមោនុទោ;
យេ  យន្តិ  សរណំ  ធម្មំ,    នត្ថិ  តេសំ  ភយំ  សទា ។

ព្រះសទ្ធម្មជាប្រទីបក្នុងត្រៃលោក ព្រះសទ្ធម្មនោះឯងជាព្រះអាទិត្យ អាចកម្ចាត់បង់នូវសេចក្ដីងងឹត គឺអវិជ្ជា, ជនទាំងឡាយឯណា បានដល់នូវព្រះសទ្ធម្មជាទីពឹងទីរលឹក, ភ័យ​មិនមានដល់ជនទាំងឡាយនោះសព្វៗកាល ។ 

សង្ឃោ  តិលោកទីបោវ,   សង្ឃោ សុរិយោ  តមោនុទោ;
យេ  យន្តិ  សរណំ  សង្ឃំ,   នត្ថិ  តេសំ  ភយំ  សទា ។

ព្រះសង្ឃជាប្រទីបក្នុងត្រៃលោក ព្រះសង្ឃនោះឯងជាព្រះអាទិត្យ អាចកម្ចាត់បង់នូវងងឹត គឺអវិជ្ជា ជនទាំងឡាយឯណា បានដល់នូវព្រះសង្ឃជាទីពឹងទីរលឹក ភ័យមិនមានដល់ជនទាំងឡាយនោះសព្វៗកាល ។ 

យោ  ច  ពុទ្ធញ្ច  ធម្មញ្ច,    សង្ឃញ្ច  សរណំ  គតោ;
អបទីបោ  ន  ភវេយ្យ,    អធិគច្ឆេយ្យ  បទំ  សុខំ ។

បើនរណាមួយ បានដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹកហើយ, នរជននោះ ឈ្មោះថាជាអ្នកមានប្រទីប គឺបញ្ញា ហើយបាននូវព្រះនិព្វានជាបរមសុខដ៏ក្រៃលែង ។ (ទុលកបណ្ឌិតជាតក បញ្ញាសជាតក)
 

ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពាក្យដ៏ប្រសើរ

ពុទ្ធោតិ វចនំ សេដ្ឋំ,    ពុទ្ធោតិ បទ មុត្តមំ;                
នត្ថិ តេន សមំ លោកេ,    អញ្ញំ សោតរសាយនំ។

ពាក្យថា ពុទ្ធោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ពុទ្ធោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ពុទ្ធោ ពុំមានឡើយ ។

ធម្មោតិវចនំ សេដ្ឋំ,    ធម្មោតិ បទមុត្តមំ;                
នត្ថិ តេន សមំ លោកេ,    អញ្ញំ សោតរសាយនំ។

ពាក្យថា ធម្មោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ធម្មោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ធម្មោ ពុំមានឡើយ ។

សង្ឃោតិ វចនំ សេដ្ឋំ,    សង្ឃោតិ បទមុត្តមំ;                
នត្ថិ តេន សមំ លោកេ,    អញ្ញំ សោតរសាយនំ។

ពាក្យថា សង្ឃោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា សង្ឃោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា 
សង្ឃោ ពុំមានឡើយ ។

តស្ស មុខំ មុខំ នាម,    យំ វត្តតិ មុខេ សទា;
ទុល្លភំ ពុទ្ធវចនំ,    សព្ពសម្បត្តិទាយកំ។

ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ  អាចឲ្យនូវសម្បត្តិទាំង 
ពួង ប្រព្រឹត្តទៅក្នុងមាត់នៃបុគ្គលណាសព្វ ៗ កាល, មាត់របស់បុគ្គលនោះ បានឈ្មោះថាមាត់ល្អប្រពៃ មាត់មានលាភដោយពិត ។

តស្ស មនោ មនោ នាម,    យំ ចេ មនសិ វត្តតិ;                
ទុល្លភំ ពុទ្ធវចនំ,   សព្ពសម្បត្តិទាយកំ។

ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំង
ពួង ប្រព្រឹត្តទៅក្នុងចិត្តបុគ្គលណាហើយ ចិត្តរបស់បុគ្គលនោះ បានឈ្មោះថា ចិត្តល្អប្រពៃ ចិត្តមានលាភដោយពិត។

តស្សេវ សោតំ សោតំវ,    យំ សុណាតិ ជនោ អយំ            
ទុល្លភំ ពុទ្ធវចនំ,    សព្ពសម្បត្តិទាយកំ។ 

បុគ្គលណាបានស្ដាប់នូវពាក្យថា ព្រះពុទ្ធ ជាពាក្យដែលបុគ្គលរកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំងពួងដូច្នេះថាៈ "បុគ្គលនេះ ជាអង្គព្រះជិនស្រី" សោតប្បសាទរបស់បុគ្គល​នោះបានឈ្មោះថា សោតប្បសាទល្អប្រពៃ សោតប្បសាទមានលាភដោយពិត ។ (មធុរសវាហិនី ធម្មសោណ្ឌកវគ្គ អហិតុណ្ឌិកវត្ថុកថា)


គាថានមស្ការព្រះពុទ្ធជាបុរសអាជានេយ្យ (បែបសង្ខេប)

នមោ តេ បុរិសាជញ្ញ,    នមោ តេ បុរិសុត្តម;
សព្វញ្ញូសិ មហាវីរ,    លោកជេដ្ឋ នរាសភ។

បពិត្រព្រះអង្គជាបុរសជានេយ្យ    ខ្ញុំសូមនមស្ការព្រះអង្គ 
បពិត្រព្រះអង្គជាបុរសដ៏ឧត្តម    ខ្ញុំសូមនមស្ការព្រះអង្គ 
បពិត្រព្រះអង្គទ្រង់មានព្យាយាមធំ     ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វលោក 
ប្រសើរជាងនរជន       ព្រះអង្គជាព្រះសព្វញ្ញូពុទ្ធ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន បទុមកេសរវគ្គ អាសនសន្ថវិកត្ថេរស្សាបទាន បិដក ៧៤ ទំព័រ ១៩)

នមោ តេ បុរិសាជញ្ញ,    នមោ តេ បុរិសុត្តម;
ពហុជ្ជនំ តារយសិ,   ទេសេន្តោ អមតំ បទំ។

បពិត្រព្រះអង្គជាបុរសអាជានេយ្យ     ខ្ញុំសូមនមស្ការព្រះអង្គ 
បពិត្រព្រអង្គជាបុរសដ៏ឧត្តម    ខ្ញុំសូមនមស្ការព្រះអង្គ 
ព្រះអង្គកាលសម្ដែងនូវអមតបទ     គឺព្រះនិព្វាន
ញ៉ាំងជនដ៏ច្រើន      ឲ្យឆ្លងវដ្ដទុក្ខបាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ថោមកវគ្គ ថោមកត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៨៨)

រូបេ សីលេ សមាធិម្ហិ,     បញ្ញាយ ច អសាទិសោ;
វិមុត្តិយា អសមសមោ,     ធម្មចក្កប្បវត្តនេ។

ព្រះអង្គមិនមានបុគ្គលស្មើ ក្នុងព្រះរូបផង សីលផង សមាធិផង បញ្ញាផង 
ព្រះអង្គស្មើដោយព្រះពុទ្ធទាំងឡាយ    ដែលមិនមានបុគ្គលស្មើ 
ចំពោះវិមុត្តិធម៌     និងការញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ពុទ្ធវំស រតនចង្កមនកណ្ឌ បិដកលេខ ៧៧ ទំព័រ ១៣)
    
លាភាលាភេ ន សជ្ជន្តិ,     សម្មាននវិមាននេ;
បថវីសទិសា ពុទ្ធា,     តស្មា តេ ន វិរាធិយា។

ព្រះពុទ្ធទាំងឡាយមានចិត្តស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ  ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះឡើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ពុទ្ធវគ្គ ឧបាលិត្ថេរអបទាន បិដក ៧២ ទំព័រ១០៨)


គាថានមស្ការព្រះពុទ្ធជាបុរសអាជានេយ្យ (បែបពិស្ដារ)

នមោ តេ បុរិសាជញ្ញ,     នមោ តេ បុរិសុត្តម;
សព្វញ្ញូសិ មហាវីរ,     លោកជេដ្ឋ នរាសភ។

បពិត្រព្រះអង្គជាបុរសជានេយ្យ    ខ្ញុំសូមនមស្ការព្រះអង្គ 
បពិត្រព្រះអង្គជាបុរសដ៏ឧត្តម     ខ្ញុំសូមនមស្ការព្រះអង្គ 
បពិត្រព្រះអង្គទ្រង់មានព្យាយាមធំ    ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វលោក 
ប្រសើរជាងនរជន    ព្រះអង្គជាព្រះសព្វញ្ញូពុទ្ធ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន បទុមកេសរវគ្គ អាសនសន្ថវិកត្ថេរស្សាបទាន បិដក ៧៤ ទំព័រ ១៩)

នមោ តេ បុរិសាជញ្ញ,    នមោ តេ បុរិសុត្តម;
ពហុជ្ជនំ តារយសិ,     ទេសេន្តោ អមតំ បទំ។

បពិត្រព្រះអង្គជាបុរសអាជានេយ្យ      ខ្ញុំសូមនមស្ការព្រះអង្គ 
បពិត្រព្រអង្គជាបុរសដ៏ឧត្តម    ខ្ញុំសូមនមស្ការព្រះអង្គ 
ព្រះអង្គកាលសម្ដែងនូវអមតបទ    គឺព្រះនិព្វានញ៉ាំងជនដ៏ច្រើន 
ឲ្យឆ្លងវដ្ដទុក្ខបាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ថោមកវគ្គ ថោមកត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៨៨)

នមោ តេ បុរិសាជញ្ញ,   នមោ តេ បុរិសុត្តម;        
កុសលេន សមេក្ខសិ,   អមនុស្សាបិ តំ វន្ទន្តិ;
សុតំ នេតំ អភិណ្ហសោ,    តស្មា ឯវំ វទេមសេ។

បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជនដោយសព្វញ្ញុតញ្ញាណដ៏ផូរផង់។ (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ អាដានាដិយសូត្រ បិដកលេខ ១៩ ទំព័រ ១០២)
    
នមោ តេ បុរិសាជញ្ញ,     នមោ តេ បុរិសុត្តម;
អត្តានំ តោសយិត្វាន,    បរេ តោសេសិ ត្វំ មុនិ។

បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះមុនី ព្រះអង្គទ្រង់ធ្វើព្រះអង្គ 
ឲ្យត្រេកអរ ហើយធ្វើអ្នកដទៃឲ្យត្រេកអរផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ភិក្ខទាយិវគ្គ សុមង្គលត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៧)
    
នមោ តេ បុរិសាជញ្ញ,    នមោ តេ បុរិសុត្តម;    
សទេវកស្មិំ លោកស្មិំ,    នត្ថិ តេ បដិបុគ្គលោ។

បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ, បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ, ព្រះអង្គមិនមានបុគ្គលប្រៀបផ្ទឹម ក្នុងលោក ព្រមទាំងទេវលោក ។ 
    
នមោ តេ បុរិសាជញ្ញ,     នមោ តេ បុរិសុត្តម;                
យស្ស តេ អាសវា ខីណា,     ទក្ខិណេយ្យោសិ មារិស ។ 

បពិត្របុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ដែលមានអាសវ:អស់ហើយ ព្រះអង្គទ្រង់និរទុក្ខ ព្រះអង្គជាអ្នកគួរទទួលទក្ខិណាទាន ។ (យកអត្ថន័យតាមសុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា)
    
រូបេ សីលេ សមាធិម្ហិ,    បញ្ញាយ ច អសាទិសោ;
វិមុត្តិយា អសមសមោ,    ធម្មចក្កប្បវត្តនេ ។

ព្រះអង្គមិនមានបុគ្គលស្មើ    ក្នុងព្រះរូបផង សីលផង 
សមាធិផង បញ្ញាផង     ព្រះអង្គស្មើដោយព្រះពុទ្ធទាំងឡាយ
ដែលមិនមានបុគ្គលស្មើ     ចំពោះវិមុត្តិធម៌ 
និងការញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ពុទ្ធវំស រតនចង្កមនកណ្ឌ បិដកលេខ ៧៧ ទំព័រ ១៣)
        
លាភាលាភេ ន សជ្ជន្តិ,    សម្មាននវិមាននេ;
បថវីសទិសា ពុទ្ធា,    តស្មា តេ ន វិរាធិយា។

ព្រះពុទ្ធទាំងឡាយមានចិត្តស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះឡើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ពុទ្ធវគ្គ ឧបាលិត្ថេរអបទាន បិដក ៧២ ទំព័រ១០៨)

គាថា នមោ តេ បុរិសាជញ្ញ (ដល់សាវក)

នមោ តេ បុរិសាជញ្ញ,      នមោ តេ បុរិសុត្តម;
យស្ស តេ អាសវា ខីណា,     ទក្ខិណេយ្យោសិ មារិស។

បពិត្រលោកជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកនិរទុក្ខ អាសវៈទាំងឡាយ របស់លោកណាអស់ហើយ លោកនោះ ជាទក្ខិណេយ្យបុគ្គល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ទ្វាទសកនិបាត សុនីតត្ថេរគាថា បិដកលេខ ៥៧ ទំព័រ ៣០)
    
នមោ តេ បុរិសាជញ្ញ,    នមោ តេ បុរិសុត្តម;
យស្ស តេ នាភិជានាម,    យម្បិ និស្សាយ ឈាយតិ ។

បពិត្របុរសអាជានេយ្យ ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ លោកម្ចាស់ចម្រើនឈាន អាស្រ័យអារម្មណ៍ណា ពួកយើងខ្ញុំមិនបានដឹងនូវអារម្មណ៍នោះ របស់លោកម្ចាស់ទេ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ចត្តាឡីសនិបាត មហាកស្សបត្ថេរគាថា បិដកលេខ ៥៧ ទំព័រ ១០៣)

ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក
ពុទ្ធោ សោ ភគវា ពោធាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយព្រះអង្គឯង) ហើយទ្រង់សម្តែងធម៌ដើម្បីញុំាងបុគ្គលដទៃឲ្យត្រាស់ដឹងផង ។
- ទន្តោ សោ ភគវា ទមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទ្រង់សម្តែងធម៌ដើម្បីទូន្មានអ្នកដទៃផង ។
សន្តោ សោ ភគវា សមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះទ្រង់ស្ងប់ហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ។
តិណ្ណោ សោ ភគវា តរណាយ ធម្មំ ទេសេតិ ព្រះមានព្រភាគអង្គនោះ ទ្រង់ឆ្លងផុតហើយ ទើបសម្តែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ។
បរិនិព្ពុតោ សោ ភគវា បរិនិព្ពានាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេសបានហើយទើបសម្តែងធម៌ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ ។ (សុត្តន្តបិដក ទីឃនិកាយ បាថិកវគ្គ ឧទុម្ពរិកសូត្រ )


មហាបដិញ្ញា (ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ)
១. តិណ្ណោ តារេយ្យំ   យើងឆ្លងផុតហើយ នឹងឲ្យអ្នកដទៃឆ្លងផុតផង 
២. មុត្តោ មោចេយ្យំ   យើងរួចផុតហើយ នឹងឲ្យអ្នកដទៃរួចផុតផង
៣. ពុទ្ធោ ពោធេយ្យំ   យើងត្រាស់ដឹងហើយ នឹងឲ្យអ្នកដទៃត្រាស់ដឹងផង
៤. សុទ្ធោ សោធេយ្យំ   យើងបរិសុទ្ធហើយ នឹងឲ្យអ្នកដទៃបរិសុទ្ធិផង 
៥. ទន្តោ ទមេយ្យំ    យើងទូន្មានបានហើយ នឹងឲ្យអ្នកដទៃទូន្មានបានផង
៦. សន្តោ សមេយ្យំ    យើងស្ងប់ហើយ នឹងឲ្យអ្នកដទៃស្ងប់ផង
៧. អស្សត្ថោ អស្សាសេយ្យំ    យើងរីងស្ងួតហើយ នឹងឲ្យអ្នកដទៃរីងស្ងួតផង
៨. បរិនិព្វុតោ បរិនិព្វាបេយ្យំ   យើងបរិនិព្វានហើយ នឹងឲ្យអ្នកដទៃបរិនិព្វានផង។


ប្រមូលចងក្រងដោយខេមរ អភិធម្មាវតារ
ព.ស. ២៥៦៤


ដោយ៥០០០ឆ្នាំ
 

Scan Link
គាថានមស្ការ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Sep 2026 (357 Read)
ទិដ្ឋិ ប្រែថា សេចក្តីយល់ឃើញ
Public date : 14, Jul 2026 (156 Read)
តើព្រះអមិតាភពុទ្ធជានរណា? 
Public date : 05, Sep 2026 (251 Read)
ស្លាប់ហើយកើតភ្លាមៗសម្រាប់អ្នកដែលនៅមានកិលេស
Public date : 14, Jul 2026 (289 Read)
ហេតុអ្វីបានជាមនុស្សមួយចំនួន មានអគតិចំពោះព្រះសង្ឃនាពេលបច្ចុប្បន្ន?
Public date : 16, Sep 2026 (230 Read)
បុគ្គលឃាត់ឃាំងអ្នកដទៃមិនឲ្យធ្វើទាន
Public date : 14, Jul 2026 (248 Read)
តេីគ្រហស្ថ​បានសម្រេចជាព្រះអរហន្ត​ អាចតាំងនៅ​រហូតអស់៧ថ្ងៃពិតមែនឬ?
Public date : 11, Sep 2026 (303 Read)
អានិសង្សនៃការដើរចង្ក្រមមាន ៥ ប្រការ
Public date : 14, Sep 2026 (190 Read)
ថែរក្សាចិត្ត មុនពេលចិត្តឈឺ
Public date : 02, Dec 2024 (23,300 Read)
ប្រវត្តិព្រះបរមសារីរិកធាតុ និងរូបមង្គល១០៨ក្នុងស្នាមព្រះបាទ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.58