Reading Article
Public date : 10, Aug 2012 (37,433 Read)
អាល់ប៊ុម Mp3 នៃការអានគម្ពីរព្រះត្រៃបិដក ១១០ក្បាល

|
ឥឡូវនេះ លោកអ្នកអាចស្តាប់នូវការអានគម្ពីរព្រះត្រៃបិក ជា mp3 មួយចប់ ១១០ក្បាល ដែលបានអានដោយ ឧបាសក អ៊ិត ប្រាំង, ឧបាសក លាវ សុមនា, ឧបាសិកា ង៉ែត វណ្ណដារា និងឧបាសិកា ស៊ុយ សុវណ្ណារី ហើយបានបង្ហោះទុកជាខាងដើមនៅក្នុងគេហទំព័រ dhamma4khmers2.org ។
ដោយទទួលបានការអនុគ្រោះសន្តោស របស់ម្ចាស់គេហទំព័រ dhamma4khmers2.org (លោកតា លឹម សៀង) ដើម្បីបានយកមកធ្វើការផ្សាយបន្ត នៅក្នុងគេហទំព័រ៥០០០ឆ្នាំ។ លោកអ្នកអាចស្តាប់ការអានគម្ពីរព្រះត្រៃបិដកនេះ បណ្តើរនិងអានបណ្តើរ ដើម្បីបានទទួលនូវការកាន់តែងាយយល់ចូលចិត្ត ត្បិតតែគម្ពីរព្រះបិដកដែលបាន scan ទុកមកហើយនោះ មានសភាពមិនច្បាស់លំបាកអានក៍ដោយចុះ ប៉ុន្តែអាចធ្វើការផ្ទៀងផ្ទាត់បានច្រើនជាមួយ សំឡេង mp3 នេះ។ សូមបញ្ជាក់ផងដែរថា គេហទំព័រ dhamma4khmers2.org គឺជាគេហទំព័រផ្សព្វផ្សាយព្រះពុទ្ធសាសនាចម្បង និងមុនគេជាគំរូនៃគេហទំព័រ៥០០០ឆ្នាំ ។ ដែលនៅក្នុងគេហទំព័រនោះ លោកអ្នកអាច ទាញយក CD mp3 ព្រះធម៌ ជាផ្នែកតូចៗ ងាយទាញយក និងសម្បូរបែប។ ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ ព្រះធម៌សម្រាប់ខ្មែរ។ ចុចទីនេះ ដើម្បីស្តាប់ការអានគម្ពីរព្រះត្រៃបិដកភាគ១ ដែលអានដោយឧបាសក លាវ សុមនោ ដូចតទៅ.. ដោយ៥០០០ឆ្នាំ |