Reading Article
Public date : 27, Jul 2019 (14,664 Read)
រឿងសង្ខៈព្រាហ្មណ៏

|
រឿងសង្ខៈព្រាហ្មណ៏
( ចាក ស. ទ. ) ( គុណនៃការធ្វើទាន ចំពោះបុញ្ញក្ខេតដ៏ប្រសើរ ) ក្រុងពារាណសីកាល ពីដើមមានឈ្មោះថា មោឡិនី ។ ពេលនោះ ព្រះពោធិសត្វ កើតជាព្រាហ្មណ៏ឈ្មោះ សង្ខៈ ក្នុងនគរមោឡិនី បានធ្វើដំណើរទៅជួញដោយនាវា ក៏ស្រាប់តែឃើញព្រះបច្ចេកពុទ្ធមួយអង្គ កំពុងនិមន្តកាត់ដីខ្សាច់ ប្រកបដោយរងើបភ្លើង ក្នុងទីមានខ្យល់ និងកំដៅដ៏ឃោរឃៅក្រៃពេក មានចិត្តជ្រះថ្លាថា បុញ្ញកេ្ខតរបស់អញ មកដល់ហើយតើ ទើបយកស្បែកជើង និងឆ័ត្រមកប្រគេន ហើយត្រលប់ទៅទូកវិញ ។
ថ្ងៃទី ៧ នាវាគាត់ក៏បែកកណ្តាលសមុទ្រ ។ ព្រះពោធិសត្វ និងអ្នកបំរើម្នាក់ក៏ឡើងទៅចុងក្តោង លោតបានប្រមាណ ១ ឧសភ ក៏ធ្លាក់ចុះក្នុងសមុទ្រ នោះហែលឆ្លងទៅ ។ព្រះពោធិសត្វ ហែលឆ្លងយ៉ាងនេះអស់ ៧ ថ្ងៃ ។ ពេលនោះទេពធីតា ឈ្មោះមណីមេខលា ជាអាណាព្យាបាលសមុទ្រ មានបំណងនឹងស្រង់ ព្រះពោធិសត្វ ក៏និមិ្មតទូកជា វិការៈកែវដែល ពេញដោយកែវ ៧ ប្រការ ហើយស្រង់ព្រះពោធិសត្វ ដាក់លើទូកនោះ តែនាងមិនអាសូរ ដល់ឧបដ្នាកព្រះពោធិសត្វសោះឡើយ ។ ព្រះពោធិសត្វក៏បានឪ្យចំណែកបុណ្យ របស់ខ្លូនបានធ្វើ ដល់បុរសនោះ បុរសនោះ ក៏បានអនុមោទនានូវ ចំណែកបុណ្យនោះ ទេពធីតា ក៏ស្រង់បុរសនោះដាក់លើទូកទៀត ហើយនាំទូកទៅកាន់ក្រុង មោឡិនី ក៏ឪ្យនូវទ្រព្យ ដល់ព្រះពោធិសត្វទាំងអស់ ហើយវិលវឹងមកវិញ ។ ( មហា សំ - សុខ និស្សិតសាលាបាលីជាន់ខ្ពស់ ) អត្តបទវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត ដកស្រង់ចេញពី សៀវភៅប្រជុំនិទានជាតក ភាគ ៣ ដោយ៥០០០ឆ្នាំ |