Reading Article
Public date : 06, Dec 2012 (16,020 Read)
បុណ្យផ្កាប្រាក់សាមគ្គី

|
បុណ្យផ្កាប្រាក់សាមគ្គី
ទ្រទ្រង់វិទ្យុផ្សាយសម្លេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ យើងខ្ញុំទាំងអស់គ្នាជាពុទ្ធបរិស័ទ អ្នកត្រីមុខ ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ ឞានព្រមព្រៀងគ្នា ប្រារព្ធបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីឧបត្ថម្ភចំពោះការជួសជុល វិទ្យុផ្សាយសំឡេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ FM106.26106.25MHz ដែលបានការខូចខាត កាលពីរដូវវស្សាកន្លងមក ដូចជាៈ អង់តែន ម៉ាស៊ីនផ្សាយ និង ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។
កម្មវិធីបុណ្យ ថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ព.ស២៥៥៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២
ម៉ោង១-០០រសៀល ជួបជុំពុទ្ធបរិស័ទនៅឧបដ្ឋានសាលាវត្តរាជបូណ៌។ ម៉ោង២-០០រសៀល នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត។
ម៉ោង២-៤០រសៀល ធ្វើបដិសណ្ឋារកិច្ចចំពោះព្រះតេជព្រះគុណ វជិរប្បញ្ញោ សាន សុជា
ម៉ោង៣-០០រសៀល និមន្តព្រះតេជព្រះគុណ វជិរប្បញ្ញោ សាន សុជា សំដែងធម៌ទេសនា។
ដូចបានប្រគេន និងជំរាបជូនខាងលើនេះ សូមគោរពនិមន្ត ព្រះតេជព្រះគុណ គ្រប់ព្រះអង្គ និង អញ្ជើញ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទ គ្រប់មជ្ឍដ្ឋាន ទាំងអស់ចូលរួមឧបត្ថម្ភគាំទ្រដោយសោមនស្សរីករាយ ។ ពិធីបុណ្យនេះ ឞ្រារព្ធនិងផ្សាយផ្ទាល់ ឧបដ្ឋានសាលាវត្តរាជបូណ៌ ដែលមានទីតាំងនៅក្នុងបរិវេណ វត្តរាជបូណ៌ ភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ 017 36 37 49 / 016 45 75 55 / 010 45 75 55 ។ ទាញយក កម្មវិធីបុណ្យ ដោយ៥០០០ឆ្នាំ |