Reading Article
Public date : 03, Jun 2022 (15,516 Read)
រឿងទុគ្គតធីតា

|
រឿងទុគ្គតធីតា
(ចាកវិ.ខុ.) (បាយក្តាំងមួយដុំរបស់ស្រី្តមានភ័ព្វ មានតម្លៃកាត់មិនបាន) កាលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេឡុវ័ន មានត្រកូលមួយនៅក្នុងរាជគ្រឹះ កើតអហិវាតរោគស្លាប់អស់ នៅសល់តែកូនស្រីមួយ។ នាងធីតានោះ កាលបើមាតាបិតាបងប្រុសស្រីស្លាប់អស់ហើយ ក៏រត់ចុះពីផ្ទះទៅជ្រកកោននៅក្រោមសំយាបផ្ទះរបស់ជនដ៏ទៃ, មនុស្សទាំងឡាយបានឃើញធីតាកំសត់នោះ ក៏មានចិត្តមេត្តាករុណាឲ្យបាយកកបាយក្តាំងដែលសល់ពីខ្លួនបរិភោគ ឲ្យដល់នាងតែរាល់ៗថ្ងៃ។
ថ្ងៃមួយ ព្រះមហាកស្សបត្ថេរ លោកចេញពីនិរោធសមាបត្តិ បានរំពឹងពិចារណារកបុគ្គលដែលគួរទៅជួយសង្រ្គោះ ក៏បានឃើញនាងទុគ្គតធីតានោះ ហើយបានជ្រាបសព្វគ្រប់ថា បើអាត្មាអញទៅដល់ នាងទុគ្គតធីតានឹងឲ្យបាយក្តាំងដល់អាត្មាអញពុំខាន កាលបើឲ្យដូច្នោះហើយ នាងនឹងបានទៅកើតក្នុងស្ថានសួគ៌ពិតប្រាកដ។ ម៉្យាងទៀតនាងនេះ ធ្លាប់ត្រូវជាមាតារបស់អញក្នុងជាតិជាគម្រប់បី រាប់អំពីជាតិនេះទៅ។ ព្រះមហាកស្សបត្ថេរ បានជ្រាបដូច្នេះហើយ ក៏យកបាត្រនិមន្តសំដៅទៅទីដែលនាងទុគ្គតធីតានោះនៅអាស្រ័យ។ លំដាប់នោះ សក្កទេវរាជព្រះចៅស្ថានត្រៃត្រឹង្សបានជ្រាបហេតុនោះហើយ ក៏និម្មិតខ្លួនជាមាណពកាន់អាហារទិព្វដើរទៅស្កាត់មុខព្រះមហាកស្សបត្ថេរៗ បានជ្រាបថាជាព្រះឥន្ទ្រមកក្លែងដូច្នោះ ក៏មានថេរដីកាហាមឃាត់ថា មហារាជកុំប្លន់យកសម្បត្តិរបស់នាងទុគ្គតធីតាឡើយ សូមព្រះអង្គចៀសចេញទៅ។ សក្កទេវរាជ ក៏វិលត្រឡប់ទៅទេវលោកវិញ, ព្រះមហាកស្សបត្ថេរ បាននិមន្តទៅឈរក្នុងទីចំពោះមុខនាងទុគ្គតធីតាៗ គិតថា ព្រះថេរៈ នេះលោកមកប្រោសអញហើយតើ! អញចំជាស្រ្តីមានលាភប្រសើរណាស់។ សេចក្តីជ្រះថ្លារបស់នាងក្នុងពេលនោះ ក៏កើតមានឡើងពេញបរិបូណ៌ ដរាបដល់ព្រឺរោមព្រឺស្បែក នាងបានយបាយក្តាំងមួយដុំដែលនៅក្នុងអំបែង ទៅដាក់ក្នុងបាត្រព្រះមហាកស្សបត្ថេរៗ កាលបើបានបាយក្តាំងហើយ ក៏ងាកមើលនាយអាយ បម្រុងនឹងរកកន្លែងឆាន់ ពួកមហាជនឃើញអាការៈដូចនោះហើយ នាំគ្នាក្រាលអាសនៈប្រគេន, លុះឆាន់ហើយ ក៏ធ្វើភត្តានុមោទនាសរសើរអានិសង្សទានដោយពិស្តារ ទើបមានថេរដីកាទៅរកនាងទុគ្គតធីតាថា ម្នាលនាងកំសត់ កាលពីជាតិមុន នាងត្រូវជាមាតាបង្កើតរបស់អត្មា ក្នុងជាតិទីបីរាប់អំពីជាតិនេះទៅ។ នាងទុគ្គតធីតា បានឮដូច្នោះហើយក៏រឹងរឹតតែជ្រះថ្លារីករាយជាភិយ្យោភាព, បន្ទាប់មកនាងក៏ធ្វើមរណកាលទៅកើតក្នុងស្ថាននិម្មានរតីទេវលោក បរិបូណ៌ដោយទិព្វសម្បត្តិសិរីខ្ចាត់ផុតសេចក្តីទ័លក្រគ្រប់យ៉ាង។ ដោយ៥០០០ឆ្នាំ ដើម្បីបានទទូលដំណឹងថ្មីៗ ក៏ដូចជា អត្តបទធម៌ល្អៗ សូមលោកអ្នកចុច subscribe នៅក្នុងបណ្តាញសង្គម របស់៥០០០ឆ្នាំ ៖ subscribe to our facebook account: click here
like our page in facebook: click here follow us on twitter: click here ដោយ៥០០០ឆ្នាំ |