Reading Article
Public date : 15, May 2013 (9,449 Read)
អាល់ប៊ុមព្រះធម៌ត្រូវបានលុបខ្លះៗ

|
គេហទំព័រ៥០០០ឆ្នាំ គឺជាគេហទំព័រផ្សព្វផ្សាយព្រះធម៌តាមប្រព័ន្ធអ៊ីនធឺណិត ដែលមកទល់ពេលនេះធ្វើការផ្សាយបានរយៈពេលជិតពីរឆ្នាំហើយ ។
កន្លងមក គេហទំព័រ៥០០០ឆ្នាំ តែងមានបញ្ហាមួយចំនួនទាក់ទងនឹងការបង្ហោះផ្សាយរបស់ខ្លួន និងបញ្ហាបន្ទុកទំហំរបស់ខ្លួននៅលើប្រព័ន្ធ Server ។ មកទល់រយៈពេលនេះ បញ្ហាមួយចំនួនធំត្រូវបានដោះស្រាយបានជារលូនជាបណ្តើរៗហើយ ។ ដោយឡែកទំហំផ្ទុករបស់គេហទំព័រ៥០០០ឆ្នាំ គឺមានការកម្រិតទំហំប្រើប្រាស់ ហើយម៉្យាងដោយសារប្រភពធនធាន mp3 ព្រះធម៌ដែល៥០០០ឆ្នាំមានគឺជាអតិបរិមា។ ហើយខណៈនេះ៥០០០ឆ្នាំ បានប្រើប្រាស់ទំហំរបស់ខ្លួនលើសហួសកំណត់ ដែលតម្រូវឲ្យលុបចោលខ្លះ ឬក៏តម្រូវឲ្យកំម្មង់ទិញបន្ថែមទំហំ ។ យោងទៅតាមការសង្កេតដោយសព្វគ្រប់ ពេលនេះ៥០០០ឆ្នាំ បានសម្រេចដកចេញ (លុបចោល) នូវអាល់ប៊ុមព្រះធម៌ mp3 មួយចំនួន (ដែលមិនសូវមានអ្នកស្តាប់) ចេញពីប្រព័ន្ធ Server របស់ខ្លួន ដើម្បីរក្សារយៈកំហិតនៃការប្រើប្រាស់របស់ខ្លួនដែលមានស្រាប់ ។ ៥០០០ឆ្នាំ សូមធ្វើការខន្តីអភ័យទោសចំពោះពុទ្ធបរិស័ទទាំងឡាយ ប្រសិនបើការអនុវត្តធ្វើនេះ ប៉ះពាល់ដល់អ្វីដែលខ្លួនកំពុងជក់ចិត្តនឹងស្តាប់ ឬកំពុងស្តាប់ ។ ប៉ុន្តែលោកអ្នកនៅតែអាចអញ្ជើញមកចម្លង mp3 ទាំងនោះដោយផ្ទាល់ពី៥០០០ឆ្នាំ ។ ៥០០០ឆ្នាំ នឹងធ្វើការពិនិត្យឡើងវិញនូវរាល់លទ្ធភាពរបស់ខ្លួន ដើម្បីនឹងបន្តដាក់បញ្ចូល អាល់ប៊ុម mp3 ទាំងនោះឡើងវិញ និងដាក់បន្ថែមឲ្យកាន់តែសម្បូរបែបតទៅ នាពេលអនាគតខាងមុខ ។ ៥០០០ឆ្នាំ សូមគោរពប្រគេន និងជូនបុណ្យកុសលទាំងឡាយដែលកើតសម្រេចហើយ ដល់ព្រះថេរ ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ សូមបានត្រេកអរអនុមោទនាទទួលយកតាមកុសលចិត្តរៀងៗខ្លួន ។ ដោយ៥០០០ឆ្នាំ |