Thursday, 17 Jun B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 152,229
Today
Yesterday 238,269
This Month 5,684,414
Total ២០១,៨៧៤,៦៣០
free counters
កំពុងទស្សនា ចំនួន
Articles
images/articles/2943/ccvffic.jpg
Public date : 09, May 2021 (55878 Read)
ជាតកនេះមានពាក្យថា លុទ្ធានំ លហុចិត្តានំ ដូច្នេះជាដើម នឹងមានប្រាកដជាក់ច្បាស់ក្នុងកុណាលជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៥៤) ឯណោះ ។ (សេចក្ដីខាងក្រោមនេះជាខ្លឹមសារចូឡកុណាលជាតកក្នុងព្រះត្រៃបិដក ៖ សត្វតាវ៉ៅបានពោលថា លុទ្ធានំ លហុចិត្តានំ, អកតញ្ញូន ទុព្ភិនំ, នាទេវសត្តោ បុរិសោ, ថីនំ សទ្ធាតុមរហតិ។ បុរសដែលមិនជាប់ចំពាក់ ដោយទេវតា (ខ្មោចមិនចូល) មិនគួរជឿ (នូវសីលនិងវត្ត) របស់ពួកស្ត្រី ជាអ្នកឈ្លានពាន មានចិត្តរហ័ស មិនដឹងនូវឧបការគុណ ដែលគេធ្វើហើយ ជាអ្នកប្រទូស្តមិត្រទេ ។ ន តា បជានន្តិ កតំ ន កិច្ចំ, ន មាតរំ បិតរំ ភាតរំ វា, អនរិយា សមតិក្កន្តធម្មា, សស្សេវ ចិត្តស្ស វសំ វជន្តិ។ ស្ត្រីទាំងនោះមិនដឹងនូវឧបការគុណ ដែលគេធ្វើហើយដល់ខ្លួន មិនដឹងច្បាស់នូវកិច្ច (ដែលខ្លួនត្រូវធ្វើ) មិនដឹងច្បាស់នូវមាតាបិតា ឬបងប្អូន មិនអៀនខ្មាស តែងប្រព្រឹត្តកន្លងច្បាប់ជាធម្មតា លុះក្នុងអំណាចនៃចិត្តរបស់ខ្លួន ។ ចិរានុវុដ្ឋម្បិ បិយំ មនាបំ, អនុកម្បកំ បាណសមម្បិ ភត្តុំ, អាវាសុ កិច្ចេសុ ច នំ ជហន្តិ, តស្មាហមិត្ថីនំ ន វិស្សសាមិ។ ស្ត្រីទាំងនោះ តែងលះបង់នូវបុរសនោះ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត សូម្បីនៅជាមួយគ្នាអស់កាលយូរ ជាអ្នកអនុគ្រោះសូម្បីស្មើដោយជីវិត ក្នុងគ្រោះថា្នក់ទាំងឡាយផង ក្នុងកិច្ចការទាំងឡាយផង ព្រោះហេតុនោះ ខ្ញុំមិនស្និទ្ធស្នាលនឹងស្ត្រីទាំងឡាយឡើយ ។ ថីនញ្ហិ ចិត្តំ យថា វានរស្ស, កន្នប្បកន្នំ យថា រុក្ខឆាយា, ចលាចលំ ហទយមិត្ថិយានំ, ចក្កស្ស នេមិ វិយ បរិវត្តតិ។ ព្រោះថា ចិត្តរបស់ពួកស្ត្រីប្រែប្រួល ដូចជាសត្វស្វា ឬដូចជាម្លប់ឈើ ចិត្តរបស់ពួកស្ត្រី ច្រាស់ច្រាល់ វិលវង់ ដូចជាខ្នងកង់ កាលវិលទៅដូច្នោះ ។ យទា តា បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ, សណ្ហាហិ វាចាហិ នយន្តិ មេនំ, កម្ពោជកា ជលជេនេវ អស្សំ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងឃើញទ្រព្យរបស់បុរស មានសភាពគួរយកបាន ក៏នាំបុរសនុ៎ះទៅ (កាន់អំណាចខ្លួន) ដោយសំដីដ៏ផ្អែមល្ហែមទាំងឡាយ ដូចជាពួកជនអ្នកនៅក្នុងដែនកម្ពោជៈ កាលនាំសេះទៅកាន់អំណាចខ្លួន ដោយស្លែដូច្នោះ ។ យទា ន បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ, សមន្តតោ នំ បរិវជ្ជយន្តិ, តិណ្ណោ នទីបារគតោវ កុល្លំ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងមើលមិនឃើញទ្រព្យរបស់បុរស មានសភាពគួរយកបានទេ ក៏គេចចៀសបុរសនុ៎ះ ដោយជុំវិញ ដូចជាបុគ្គលអ្នកឆ្លង ទៅដល់ត្រើយស្ទឹងហើយ ក៏វៀរបង់នូវក្បូនដូច្នោះ ។ សិលេសូបមា សិខិរិវ សព្វភក្ខា, តិក្ខមាយា នទីរិវ សីឃសោតា, សេវន្តិ ហេតា បិយមប្បិយញ្ច, នាវា យថា ឱរកូលំ បរញ្ច។ ស្ត្រីទាំងឡាយនោះ មានសេចក្តីប្រៀបធៀបដោយជ័រ ដូចជាភ្លើងដែលស៊ីនូវវត្ថុគ្រប់យ៉ាង មានមាយាដ៏ក្លៀវក្លា ដូចជាស្ទឹងមានខ្សែទឹកដ៏រហ័ស ព្រោះថា ស្ត្រីទាំងនុ៎ះ តែងសេពនូវបុរសជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ដូចជាទូកដែលអែបនូវច្រាំងទាំងខាងអាយ ទាំងច្រាំងខាងនាយ ដូច្នោះ ។ ន តា ឯកស្ស ន ទ្វិន្នំ, អាបណោវ បសារិតោ, យោ តា មយ្ហន្តិ មញ្ញេយ្យ, វាតំ ជាលេន ពាធយេ ។ ស្ត្រីទាំងនោះ មិនមែនរបស់បុរសម្នាក់ មិនមែនរបស់បុរសពីរនាក់ទេ ដូចជារានផ្សារ ដែលគេរៀបហើយ បុរសណា សម្គាល់នូវស្ត្រីទាំងនោះ ថាជារបស់អញ បុរសនោះ គប្បីចងខ្យល់ដោយសំណាញ់បាន ។ យថា នទី ច បន្ថោ ច, បានាគារំ សភា បបា, ឯវំ លោកិត្ថិយោ នាម, វេលា តាសំ ន វិជ្ជតិ ។ ស្ទឹង ផ្លូវ តៀមស្រា រោងសម្រាប់ប្រជុំ និងអណ្តូង យ៉ាងណា ធម្មតាស្ត្រីទាំងឡាយ ក្នុងលោក ក៏យ៉ាងនោះដែរ ឯវេលារបស់ស្ត្រីទាំងនោះ មិនមានឡើយ ។ ឃតាសនសមា ឯតា, កណ្ហសប្បសិរូបមា, គាវោ ពហិតិណស្សេវ, ឱមសន្តិ វរំ វរំ។ ស្ត្រីទាំងនោះ ស្មើដោយភ្លើងឆេះឆ្នាំងខ្លាញ់ ឧបមាដោយក្បាលពស់វែក ឬដូចជាពួកគោស៊ីច្បិចតែចុងស្មៅដ៏ប្រសើរ ៗ ខាងក្រៅ ។ ឃតាសនំ កុញ្ជរំ កណ្ហសប្បំ, មុទ្ធាភិសិត្តំ បមទា ច សព្វា, ឯតេ នរោ និច្ចយតោ ភជេថ, តេសំ ហវេ ទុព្វិទុ សព្វភាវោ ។ នរជនគប្បីសង្រួមជានិច្ច ហើយគប់រកនូវជនទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ សេ្តចដែលបានមុទ្ធាភិសេកហើយ ១ ពួកស្ត្រីទាំងអស់ ១ ភាវៈទៀងទាត់ របស់ជនទាំងនោះ គេស្គាល់បានដោយក្រ ។ នច្ចន្តវណ្ណា ន ពហូនំ កន្តា, ន ទក្ខិណា បមទា សេវិតព្វា, ន បរស្ស ភរិយា ន ធនស្ស ហេតុ, ឯតិត្ថិយោ បញ្ច ន សេវិតព្វា។ ស្ត្រីមានសម្បុរល្អឆើត បុរសមិនគួរសេពទេ ស្ត្រីជាទីស្រឡាញ់នៃបុរសច្រើនគ្នា បុរសមិនគួរសេពទេ ស្ត្រីប្រសប់រាំច្រៀង បុរសមិនគួរសេពទេ ស្ត្រីជាប្រពន្ធរបស់បុគ្គលដទៃ បុរសមិនគួរសេពទេ ស្រ្តី (គប់រកបុរស) ព្រោះហេតុតែទ្រព្យ បុរសមិនគួរសេពទេ ស្ត្រីទាំង ៥ ពួកនេះ បុរសមិនគួរសេពឡើយ ។) (ជាតកដ្ឋកថា សុត្តន្តបដិក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត ចូឡកុណាលជាតក បិដកលេខ ៥៩ ទំព័រ ២៣៧) ថ្ងៃ សៅរ៍ ៩ រោច ខែ ផគ្គុន ឆ្នាំ រកា ព.ស.២៥៦១ នព្វស័ក ច.ស. ១៣៧៩ ម.ស. ១៩៣៩ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា គ.ស. ២០១៨ ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2946/xdswwc.jpg
Public date : 09, May 2021 (94565 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធការព្យាយាមសម្លាប់របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អហមេវ ទូសិយា ភូនហតា ដូច្នេះជាដើម ។ ក្នុងជាតកទាំងឡាយដទៃ ទេវទត្តមិនអាចនឹងធ្វើ សូម្បីតែសេចក្ដីតក់ស្លុត ដល់ព្រះពោធិសត្វឡើយ ចំណែកក្នុងចូឡធម្មបាលជាតកនេះ ទេវទត្តក្នុងកាលនោះបានបញ្ជាឲ្យ ជេជ្ឈឃាដកាត់ដៃ ជើង និងសីសៈរបស់ព្រះពោធិសត្វ និងឲ្យធ្វើអសិមាលកកម្ម (បោះសាកសពឡើងលើ ហើយយកដាវគ្រវីកាប់ចិញ្ច្រាំឲ្យសាកសព បំបែកជាបំណែកតូចៗ) ក្នុងកាលដែលទ្រង់មានព្រះជន្មត្រឹមតែ ៧ ខែ ។ ក្នុងទទ្ទរជាតក ទេវទត្តបានចាប់ច្របាច់កសម្លាប់ព្រះពោធិសត្វ ហើយអាំងសាច់លើជើងក្រាន រួចបរិភោគ ។ ក្នុងខន្តីវាទីជាតក ទេវទត្តបានឲ្យគេវាយប្រហារព្រះពោធិសត្វ ២ ពាន់រំពាត់ និងឲ្យគេកាត់ដៃ ជើង ត្រចៀក ច្រមុះ ហើយឲ្យគេចាប់ផ្នួងសក់អូសទាញ ឲ្យដេកផ្ញារ និងប្រហារទ្រូងដោយជើង រួចទើបចេញទៅ ។ ព្រះពោធិសត្វក៏អស់អាយុក្នុងថ្ងៃនោះឯង ។ សូម្បីក្នុងចូឡនន្ទិយជាតក និងមហាកបិជាតក ទេវទត្តក៏បានព្យាយាមសម្លាប់ព្រះពោធិសត្វ ។ ទេវទត្តនោះព្យាយាមសម្លាប់ព្រះពោធិសត្វអស់កាលយូរដោយប្រការយ៉ាងនេះ សូម្បីក្នុងសម័យពុទ្ធកាល ក៏ព្យាយាមដូចគ្នាដែរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើឧបាយដើម្បីធ្វើឃាតព្រះពុទ្ធ ទេវទត្តគិតថា យើងឲ្យគេសម្លាប់ព្រះសម្មាសម្ពុទ្ធ ដូច្នេះហើយ ប្រកបនាយខ្នាន់ធ្នូ ប្រមៀលថ្ម និងឲ្យគេលែងដំរីនាឡាគិរី ។ ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានព្យាយាមដើម្បីនឹងសម្លាប់​តថាគតដែរ ប៉ុន្តែឥឡូវនេះ ទេវទត្តមិនអាចនឹងធ្វើសូម្បីតែសេចក្ដីតក់ស្លុត ក្នុងកាលមុន កាលតថាគតនៅជាចូឡធម្មបាលកុមារ ទេវទត្តបានញ៉ាំងតថាគត ដែលជាបុត្ររបស់ខ្លួនឲ្យអស់ជីវិត ហើយឲ្យគេធ្វើអសិមាលកកម្ម ដូច្នេះហើយ ទ្រង់ទើបនាំអតីតនិទានមកថា ក្នុងអតីតកាល ព្រះរាជាព្រះនាម មហាបតាបៈ សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានកើតក្នុងផ្ទៃ នៃព្រះនាងចន្ទាទេវី ដែលជាអគ្គមហេសីរបស់ព្រះរាជានោះ ព្រះញាតិទាំងឡាយថ្វាយព្រះនាមថា ធម្មបាល ។ ក្នុងវេលាដែលធម្មបាលកុមារមានអាយុបាន ៧ ខែ ព្រះមាតាងូតទឹកក្រអូបឲ្យព្រះពោធិសត្វ និងប្រដាប់តាក់តែងហើយ ទើបអង្គុយប្រលែងលេងនឹងព្រះរាជកុមារ ។ ព្រះរាជាបតាបៈស្ដេចយាងមកដំណាក់របស់ព្រះនាង ។ ព្រះនាងចន្ទាទេវីនោះ កាលនឹងឲ្យបុត្រលេង ព្រោះភាពជាអ្នកមានសេចក្ដីស្រឡាញ់បុត្រ ទោះឃើញព្រះរាជាយាងមកហើយ ក៏មិនបានក្រោកទទួល ។ ព្រះរាជាគិតថា ឥឡូវនេះ នាងចន្ទាទេវីនេះធ្វើនូវមានះដោយអាស្រ័យបុត្រ មិនសម្គាល់យើងថាជាអ្វីឡើយ ចុះទម្រាំតែបុត្រនោះធំ នឹងមិនសម្គាល់យើងសូម្បីតែជាមនុស្ស យើងនឹងសម្លាប់បុត្រនោះឥឡូវនេះឯង ។ ព្រះរាជាបតាបៈយាងត្រឡប់ទៅអង្គុយលើរាជាសនៈ ហើយត្រាស់ហៅអ្នកសម្លាប់ចោរមកថា ពេជ្ឈឃាដចូរមក ដោយការតាក់តែងរបស់ខ្លួន ។ ពេជ្ឈឃាដនោះស្លៀកដណ្ដប់សំពត់ជ្រលក់ដោយទឹកអម្ចត់ ទ្រទ្រង់កម្រងផ្កាក្រហម លីពូថៅលើស្មា កាន់យកឈើសម្រាប់តម្កល់ដៃនិងជើង ដែលមានពកជាគ្រឿងទទួល មកហើយថ្វាយបង្គំព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គឲ្យទូលព្រះបង្គំធ្វើអ្វី ? ព្រះរាជាត្រាស់ថា អ្នកចូរទៅកាន់បន្ទប់ដ៏មានសិរីរបស់ព្រះទេវី រួចនាំធម្មបាលកុមារមក ។ ចំណែកព្រះទេវីជ្រាបថា ព្រះរាជាក្រោធនិងយាងត្រឡប់ទៅវិញដូច្នេះ ក៏ឲ្យព្រះពោធិសត្វដេកនៅនឹងទ្រូង ហើយអង្គុយយំ ។ ពេជ្ឈឃាដទៅហើយ បានប្រហារនូវខ្នងព្រះទេវីដោយដៃ ចាប់ទាញព្រះកុមារឲ្យដាច់ចេញអំពីដៃ របស់ព្រះនាង ហើយមកកាន់សម្នាក់ព្រះរាជា ពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាបញ្ជាឲ្យនាំផែនក្ដារមួយមក ឲ្យដាក់ចុះខាងមុខ រួចត្រាស់ថា អ្នកចូរឲ្យកុមារនេះដេកលើទីនេះ ។ ពេជ្ឈឃាដក៏បានធ្វើយ៉ាងនោះ ។ ព្រះនាងចន្ទាទេវីយំ យាងមកតាមខាងក្រោយបុត្រ ។ ពេជ្ឈឃាដពោលម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ដៃធម្មបាល ព្រះនាងចន្ទាទេវីពោលថា បពិត្រមហារាជ បុត្ររបស់ខ្ញុំម្ចាស់នេះ មានអាយុត្រឹមតែ ៧ ខែ នៅក្មេងតូច មិនដឹងអ្វីឡើយ ទោសមិនមានដល់បុត្ររបស់ខ្ញុំម្ចាស់ទេ ទោសនោះគប្បីមានដល់ខ្ញុំម្ចាស់ប៉ុណ្ណោះ ព្រោះហេតុនោះ សូមទ្រង់ឲ្យពេជ្ឈឃាដកាត់ដៃរបស់ខ្ញុំម្ចាស់ចុះ ដូច្នេះហើយ កាលនឹងប្រកាសសេចក្ដីនោះ ព្រះនាងទើបពោលគាថាទី ១ ថា អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, ហត្ថេ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមលែងនូវធម្មបាល (ជាកូនខ្ញុំ) នេះចេញ សូមកាត់នូវដៃទាំងឡាយ របស់ខ្ញុំម្ចាស់វិញចុះ ។ បណ្ដាបទទាំងនោះ បទថា ទូសិយា សេចក្ដីថា អ្នកប្រទូស្ត អធិប្បាយថា ខ្ញុំម្ចាស់បានឃើញព្រះអង្គហើយ កាលមិនបានក្រោកទទួល គឺជាអ្នកបានធ្វើទោស ។ បាឋៈថា ទូសិកា យ៉ាងនេះ ក៏មាន ។ បទថា ភូនហតា សេចក្ដីថា អ្នកបំផ្លាញសេចក្ដីចម្រើន អធិប្បាយថា ជាអ្នកសម្លាប់ប្រយោជន៍ ។ បទថា រញ្ញោ នេះ គប្បីប្រកបដោយបទថា ទូសិយា ។ លោកអធិប្បាយថា ខ្ញុំម្ចាស់ជាស្ត្រីធ្វើនូវកំហុសដល់ព្រះរាជាមហាបតាបៈ កុមារនេះមិនបានធ្វើទេ ព្រោះហេតុនោះ ធម្មបាលដែលនៅតូច និងមិនមានកំហុសនេះ ចូររួចផុត បពិត្រព្រះសម្មតិទេព ប្រសិនបើព្រះអង្គប្រាថ្នានឹងឲ្យពេជ្ឈឃាដកាត់ដៃ ចូរឲ្យកាត់ដៃរបស់ខ្ញុំម្ចាស់ ដែលជាស្ត្រីធ្វើនូវទោសចុះ ។ ព្រះរាជាសម្លឹងមើលមុខពេជ្ឈឃាដ ។ ពេជ្ឈឃាដពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា កុំធ្វើយឺតយូរឡើយ អ្នកចូរកាត់ដៃ ។ ក្នុងខណៈនោះ ពេជ្ឈឃាដបានកាន់យកពូថៅដ៏មុតកាត់ដៃទាំងពីររបស់ព្រះរាជកុមារ ហាក់ដូចជាកាត់ឈើខ្ចី ។ ធម្មបាលកុមារនោះសូម្បីត្រូវកាត់ដៃទាំង ២ ហើយ ក៏មិនស្រែកយំឡើយ ទ្រង់ធ្វើខន្តី និងមេត្តាឲ្យជាបុរេចារិក (ឲ្យប្រព្រឹត្តទៅខាងមុខ) ហើយអត់សង្កត់ ។ ចំណែកព្រះនាងចន្ទាទេវីកាន់យកចុងដៃដែលដាច់ហើយនោះ សៀតទុកនឹងចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំខ្សឹកខ្សួល ។ ពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា ចូរកាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, បាទេ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លែងនូវធម្មបាលនេះចេញ សូមកាត់នូវជើងទាំងឡាយ របស់ខ្ញុំវិញចុះ ។ សេចក្ដីអធិប្បាយក្នុងគាថានេះ គប្បីជ្រាបតាមន័យដែលពោលហើយក្នុងគាថាទី ១ នោះចុះ ។ ចំណែកព្រះរាជាមហាបតាបៈ បញ្ជាពេជ្ឈឃាដម្ដងទៀត ។ ពេជ្ឈឃាដនោះក៏កាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីកាន់យកនូវចុងជើងហើយសៀតទុកនឹងថ្នក់ចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំបរិទេវនាការ ពោលថា បពិត្រមហាបតាបៈជាម្ចាស់ ទារកឈ្មោះថា មានដៃជើងដាច់ហើយ គឺមាតាត្រូវចិញ្ចឹម ខ្ញុំម្ចាស់នឹងធ្វើការស៊ីឈ្នួល ហើយចិញ្ចឹមបុត្ររបស់ខ្ញុំម្ចាស់ សូមព្រះអង្គប្រទានបុត្រនោះដល់ខ្ញុំម្ចាស់ ។ ពេជ្ឈឃាដសួរព្រះរាជាបន្តទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំធ្វើតាមព្រះរាជបញ្ជាហើយ កិច្ចរបស់ទូលព្រះបង្គំដល់ទីបំផុតហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ក្បាលរបស់ធម្មបាលកុមារ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា ហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, សីសំ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គលែងនូវធម្មបាលនេះចេញ សូមកាត់នូវក្បាល របស់ខ្ញុំវិញចុះ ។ កាលព្រះនាងពោលយ៉ាងនេះហើយ ក៏បង្អោនក្បាលរបស់ខ្លួនចូលទៅ ។ ចំណែកពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព តើទូលព្រះបង្គំនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា ចូរកាត់ក្បាលរបស់ធម្មបាល ។ ពេជ្ឈឃាដក៏កាត់ក្បាលរបស់ព្រះកុមារ រួចហើយទូលសួរព្រះរាជាថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានធ្វើតាមព្រះរាជបញ្ជាហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើដូចម្ដេចទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរយកចុងដាវទទួលរាងកាយធម្មបាលនោះ ចូរធ្វើនូវអសិមាលកកម្ម ។ ពេជ្ឈឃាដនោះក៏បោះរាងកាយរបស់ធម្មបាលកុមារទៅលើអាកាស ហើយទទួលដោយចុងដាវ ធ្វើនូវកម្មឈ្មោះ អសិមាលកៈ ឲ្យរាងកាយធម្មបាលរោយរាយលើផ្ទៃបាតខាងក្រោម ។ ព្រះនាងចន្ទាទេវីប្រមូលសាច់ របស់ព្រះពោធិសត្វដាក់ទុកក្នុងថ្នក់ចង្កេះ កាលយំខ្សឹកខ្សួល បរិទេវនាការលើផ្ទៃបាតខាងក្រោម បានពោលគាថាទាំងនេះថា ន ហិ នូនិមស្ស រញ្ញោ, មិត្តាមច្ចា ច វិជ្ជរេ សុហទា; យេ ន វទន្តិ រាជានំ, មា ឃាតយិ ឱរសំ បុត្តំ។ ពួកមិត្តអាមាត្យ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គ កុំសម្លាប់បុត្តជាឱរស ។ ន ហិ នូនិមស្ស រញ្ញោ, ញាតី មិត្តា ច វិជ្ជរេ សុហទា; យេ ន វទន្តិ រាជានំ, មា ឃាតយិ អត្រជំ បុត្តំ។ ពួកមិត្ត ញាតិ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គកុំសម្លាប់បុត្ត ដែលកើតអំពីខ្លួន ។ បណ្ដាបទទាំងនោះ បទថា មិត្តាមច្ចា ច វិជ្ជរេ សុហទា សេចក្ដីថា ជនជាមិត្រជិតស្និទ្ធរបស់ស្ដេចនេះ ឬ អាមាត្យអ្នករួមក្នុងការងារទាំងពួង ឬអ្នកមានចិត្តល្អ ព្រោះមានចិត្តទន់ភ្លន់ នឹងមិនមាន ដោយពិត ។ បទថា យេ ន វទន្តិ សេចក្ដីថា ជនពួកណាមកក្នុងកាលឥឡូវនេះ (មកទាន់ពេល) តែមិនពោល គឺមិនហាមឃាត់ព្រះរាជានេះថា សូមព្រះអង្គកុំសម្លាប់បុត្រជាទីស្រឡាញ់របស់ខ្លួន ដូច្នេះ យើងយល់ថា ជនទាំងនោះ នឹងមិនមាន ដោយពិតប្រាកដ ។ បទថា ញាតី ក្នុងគាថាទី ២ នេះ បានដល់ ញាតិទាំងឡាយ ។ ចំណែកព្រះនាងចន្ទាទេវី កាលពោលគាថាទាំងពីរនេះហើយ យកដៃទ្រទ្រង់សាច់ទ្រូង (យកដៃរឺតទ្រូង) ពោលគាថាទី ៣ ថា ចន្ទនសារានុលិត្តា, ពាហា ឆិជ្ជន្តិ ធម្មបាលស្ស; ទាយាទស្ស បថព្យា, បាណា មេ ទេវ រុជ្ឈន្តិ។ ដើមដៃទាំងឡាយ ដែលលាបដោយខ្លឹមចន្ទន៍ របស់ធម្មបាល អ្នកជាទាយាទផែនដីដាច់ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។ បណ្ដាបទទាំងនោះ បទថា ទាយាទស្ស បថព្យា សេចក្ដីថា ព្រះនាងចន្ទាទេវីពោលរៀបរាប់ ត្អូញត្អែរ ពិលាបមានពាក្យជាដើមយ៉ាងនេះថា ដៃទាំងឡាយរបស់កុមារជាទាយាទនៃផែនដីដែលមានមហាសមុទ្រទាំង ៤ ជាទីបំផុត ដែលជារបស់ព្រះបិតា ដាច់ហើយ ជើងទាំងឡាយដាច់ហើយ និងក្បាលរបស់កុមារនោះក៏ដាច់ដែរ រាងកាយរបស់កុមារនោះត្រូវធ្វើដោយអសិមាលកកម្ម ឥឡូវនេះ ព្រះអង្គកាត់ផ្ដាច់វង្សរបស់ខ្លួន សូមទ្រង់ទៅចុះ ។ បទថាបាណា មេ ទេវ រុជ្ឈន្តិ សេចក្ដីថា បពិត្រព្រះសម្មតិទេព កាលខ្ញុំម្ចាស់មិនអាចនឹងទ្រទ្រង់សេចក្ដីសោកនេះបាន ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។ កាលព្រះនាងចន្ទាទេវីយំរៀបរាប់ បរិទេវនាការយ៉ាងនេះហើយ ព្រះហឫទ័យក៏បែកទៅ ដូចជាឫស្សីដែលត្រូវភ្លើងឆេះក្នុងព្រៃឫស្សីដូច្នោះ ព្រះនាងបានដល់នូវការអស់ព្រះជន្មក្នុងទីនោះឯង ។ ចំណែកព្រះរាជាមហាបតាបៈមិនអាចនឹងឋិតនៅលើបល្ល័ង្កឡើយ ទ្រង់ធ្លាក់ចុះមកលើផ្ទៃបាតខាងក្រោម ហើយផែនក្ដាររនាបក៏បែកជាពីរ ព្រះអង្គក៏ធ្លាក់ចុះមកលើផែនដី ។ លំដាប់នោះ ផែនប្រឹថពីសូម្បីមានកម្រាស់ ២ សែន ៤ ម៉ឺនយោជន៍ ក៏មិនអាចនឹងទ្រទ្រង់អគុណរបស់ព្រះរាជានោះបានឡើយ បែកជាពីរ ធ្វើឲ្យមានចន្លោះ សំណាញ់ភ្លើងអំពីអវីចិ-នរកបានតាំងឡើង ចាប់យកព្រះរាជានោះ បោះទៅក្នុងអវីចិនរក ដូចជារួបរឹតដោយសំពត់កម្ពលដែលត្រកូលប្រគល់ឲ្យ ដូច្នោះ ។ ពួកអាមាត្យទាំងឡាយធ្វើសរីរកិច្ចរបស់ព្រះនាងចន្ទាទេវី និងព្រះពោធិសត្វ ។ ព្រះសាស្ដាបាននាំធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា រាជា ទេវទត្តោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាទេវទត្ត ។ ចន្ទាទេវី មហាបជាបតិគោតមី ព្រះនាងចន្ទាទេវីបានមកជាព្រះនាងមហាបជា-បតិគោតមី ។ ធម្មបាលកុមារោ បន អហមេវ អហោសិំ ចំណែកធម្មបាលកុមារ គឺតថាគតនេះឯង ។ ចប់ ចូឡធម្មបាលជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ១១) ដោយខេមរ អភិធម្មាវតារ ។ ព.ស. ២៥៦១ ។ ដោយ៥០០០ឆ្នាំ
images/articles/2251/Untitled-1-Recovered.jpg
Public date : 04, May 2021 (26561 Read)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ ១. បូជនីយបុគ្គល អ្នកដែលគួរដល់ការសំពះ ថ្វាយបង្គំបានដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះ​អរិយ​សាវ័ក មាតា​បិតា គ្រូ ឧបជ្ឈាយា​ចារ្យ អ្នក​មាន​ឧបការៈ អ្នក​មាន​គុណ​ផ្សេង ៗ ដែល​​បែង​​ចែក​​តាម​លំដាប់​​គុណ​ដូច្នេះ ការ​បូជាដោយ​រឭកដល់​បដិបទា​របស់បុគ្គល​ខ្ពង់ខ្ពស់ គឺ ព្រះ​ពុទ្ធ ព្រះបច្ចេក​ពុទ្ធ និងព្រះ​អរិយ​សាវ័ក ជា​ហេតុនៃការ​ដល់នូវ​សុគតិ និងព្រះនិព្វាន
images/articles/2250/Untitled-1-Recovered.jpg
Public date : 04, May 2021 (26398 Read)
កម្លាំងរបស់បុណ្យ បុណ្យកុសល ការសន្សំប្រកបដោយបញ្ញា ដែលមានកម្លាំងខ្លាំងទៅបាន មិនមែនយើងអ្នកធ្វើឲ្យខ្លាំង ធ្វើឲ្យច្រើននោះទេ មានធម៌ធ្វើឲ្យមានកម្លាំង នោះមានធម៌ ៥ យ៉ាងគឺ ពលធម៌ ៥, សទ្ធាពលៈ, សតិពលៈ, វីរិយពលៈ, សមាធិពលៈ, បញ្ញាពលៈ, បុណ្យកុសល ថ្នាក់សីល ថ្នាក់ទាន ថ្នាក់ភាវនា អាស្រ័យ ធម៌ ៥ យ៉ាងនេះដែរ បើឥតធម៌
images/articles/2253/Untitled-1-Recovered.jpg
Public date : 04, May 2021 (26994 Read)
កុំខ្លាចបុណ្យ ( ស្រង់ចាកបិ.លេខ ៤៧ ខុទ្ទកនិកាយ ទំព័រ ១៦៤ ) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចបុណ្យ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា​បុណ្យនេះ ជា​​ឈ្មោះ​នៃ​​សេច​ក្តី​សុខ ។ម្នាល​ភិក្ខុទាំងឡាយ តថា​គតដឹងច្បាស់​ថា តថាគត​បាន​ចម្រើន​មេត្តា​ចិត្ត ដែល​ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់​ចិត្តដែលជា​ផល ដែល​បុគ្គល​ទទួលរឿយ ៗ អស់ ៧ ឆ្នាំជា​យូរអង្វែង លុះ​​តថា​គត​ចម្រើន​​មេត្តា​​ចិត្ត
images/articles/2256/Untitled-1-Recovered.jpg
Public date : 04, May 2021 (26914 Read)
- ការ​ស្ដាប់​ព្រះធម៌​ គឺ​ជាការ​អប់រំ​ទូន្មាន​ចិត្ត ជា​ការ​ប្រដៅ​ចិត្ត គ្រប់គ្រង​ចិត្ត នាំ​ចិត្ត​ឲ្យ​រួច​អំពីបាប​អកុសល​ទាំង​ឡាយ។ ព្រះធម៌​ជាឱសថដ៏​ឧត្ដម​សំរាប់​ព្យាបាល​ដួង​ចិត្ត ដែល​ពោរពេញ​ទៅ​ដោយ​រោគ គឺ សេចក្ដី​ច្រណែន ឈ្នានីស ព្យាបាទ លោភលន់ ដោយ​ដាក់​បញ្ចូល សេចក្ដី​មេត្តា ករុណា សណ្ដោស ខន្តី ឲ្យអភ័យ ជាដើម។ កាល​កុសលធម៌​ចម្រើន​ឡើង​អកុសល​ធម៌​រមែង​សាបសូន្យ​ទៅព្រោះ​បាន​ស្ដាប់​នូវ​ព្រះសទ្ធម្មរបស់​ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់ ។ បើលោភៈធាត់ សទ្ធាហាមាត់ បាក់ពោះសន្ធៃ តណ្ហាឡើងបុណ្យ កុសលទន់ដៃ ចិត្តស្គមរីងរៃ ព្រោះអវិជ្ជា។ អត្ថបទរៀបរៀងដោយ ឧបាសិកា ជូ-ស៊ូហៀង ដោយ​៥០០០​ឆ្នាំ
images/articles/2264/Untitled-1-Recovered.jpg
Public date : 04, May 2021 (16618 Read)
ពុទ្ធានុស្សតិ សទ្ធាចរិតស្បបុរិមា ឆ អនុស្សតិយោ សម្រាប់​បុគ្គល​ដែល​ជាសទ្ធាចរិត កម្មដ្ឋាន​ដែលសមគួរ​គឺ អនុស្សតិ ៦ ខាងដើម (ពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ) កាល​បើ​ព្រះយោគាវចរកុលបុត្រ អ្នកប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មានប្រាថ្នា​ដើម្បី​ចម្រើន​នូវ​ពុទ្ធានុស្សតិ ជាលំដាប់​ដំបូង​គប្បី​ចូល​ទៅ​កាន់​ទី​ដែល​ស្ងាត់​កំបាំង
images/articles/2265/Untitled-1-Recovered.jpg
Public date : 04, May 2021 (15747 Read)
ចិត្តមានជម្ងឺ កកុធសូត្រ នៅ​ក្នុង សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គត្រង់ ទេវបុត្តសំយុត្ត កកុធសូត្រ បិដក​ខ្មែរ​យើង​លេខ ២៩ ទំព័រ ១៤២ មាន​សេចក្ដី​ទាំង​ស្រុង​ថា​ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ។ សម័យ​មួយ ព្រះមានព្រះភាគ​ទ្រង់​គង់​ក្នុង​ព្រៃអញ្ជ័ន ជាទី​ឲ្យ​ភ័យ​ដល់​សត្វ​ម្រឹគ​ជិត​ក្រុង​សាកេត គ្រាកាល​បឋមយាម​រាត្រី​កន្លង​ទៅ ទេវបុត្ត ឈ្មោះ​កកុធៈ​មានរស្មី​រុងរឿង​ញ៉ាំង​ព្រៃអញ្ជ័ន​ជុំ​វិញ​
images/articles/2266/Untitled-1-Recovered.jpg
Public date : 04, May 2021 (19465 Read)
បុគ្គល​ដែល​គួរសេពគប់​និង​មិន​គួរ​សេពគប់ បណ្ដា​ជន​ពាល​និង​បណ្ឌិត​ទាំង ២ ពួក​នេះ ពួក​បណ្ឌិត​ប៉ុណ្ណោះ គឺ​បុគ្គល​ត្រូវ​សេពគប់, ពួក​ជនពាល គឺ​បុគ្គល​មិន​ត្រូវ​សេពគប់​ឡើយ, ព្រោះ​ពួក​ជន​ពាល ប្រៀប​ដូច​ជា​ត្រីស្អុយ បុគ្គល​អ្នក​សេពគប់​ជាមួយ​ជនពាល​នោះ ប្រៀបដូច​ជា​ស្លឹកឈើ​ដែល​សម្រាប់​ខ្ចប់​នូវ​ត្រីស្អុយ ដែល​ដល់​ហើយ​នូវ​ភាព​ជា​អ្នក​ គឺ​ពួក​វិញ្ញូជន​គប្បី​បោះបង់​ចោល និង​ស្អប់ខ្ពើម។
images/articles/2268/Untitled-1-Recovered.jpg
Public date : 04, May 2021 (17359 Read)
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា ហេតុ​សំខាន់ៗ ដែលពុទ្ធបរិស័ទ​ជា​អ្នក​កាន់​សានា​ព្រះពុទ្ធ ត្រូវ​តែ​ដឹង​អំពី​កំណើត​នៃ​ការ​គោរព​បូជា​គុណ ដែល​ព្រះអង្គបាន​បន្សល់​ទុក​ជា​និមិត្ត​រូប សម្រាប់​ឲ្យ​អ្នក​ក្រោយ​ធ្វើ​តាម និង​ជា​ហេតុ​សំខាន់​បំផុត​ក្នុង​ថ្ងៃ​ដែល​ព្រះមុនី​បាន​ត្រាស់​ដឹង​ជាដើម។ ពុទ្ធបរិស័ទ​ភាគច្រើន នៅ​ប្រទេស​កម្ពុជា​រដ្ឋ​ស្ទើរ​តែ​ទាំង​អស់ ជាអ្នក​កាន់​គោរព​បូជា ចំពោះ​គុណព្រះអង្គ គឺ​យក​ទំនៀមទម្លាប់​តាម​ប្រពៃណី
images/articles/2270/Untitled-1-Recovered.jpg
Public date : 04, May 2021 (17018 Read)
វិនិច្ឆ័យ​ក្នុងសីល​បាណាតិបាត សិក្ខាបទទី១​ថា បាណាតិបាតា វេរមណី គឺ​ចេតនាវៀរចាក ការសម្លាប់​ជីវិតសត្វ។ សត្វ​មាន​ជីវិត​សំដៅ​យក​ពួក​សត្វ​ទាំងអស់ ទោះ​តូច​ល្អិតក្ដី ធំក្ដី មានវិញ្ញាណ ឬមិនមានវិញ្ញាណ កាល​បើ​មាន​ចេតនា​ក្លែងសម្លាប់​ឲ្យ​ស្លាប់ហើយ ក៏ឈ្មោះ​ថា បែកធ្លាយ​ឬដាច់សីល​បាណាតិបាត។ ពួករុក្ខជាតិ តិណជាតិ ដូចជាដើមឈើ ស្មៅជាដើម ដែលវានៅ​ស្រស់​មិន​ទាន់ងាប់ ដែល​យើង​តែងហៅ​ថា
images/articles/2271/Untitled-1-Recovered.jpg
Public date : 04, May 2021 (18300 Read)
ក្នុង​បេះ​ដូងពុកម៉ែ ផ្ទុក​ពេញ​ទៅ​ដោយ​រូប​កូន កូន​គឺជារបស់​មាន​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ក្នុង​ចិត្ត​ពុក​ម៉ែ ជីវិត​ពុក​ម៉ែ គឺ​ពិត​ជា​មិន​អាច​ខ្លះ​កូន​បាន​ឡើយព្រោះពុកម៉ែ​ចាត់ទុក​កូន​ថា​ជា​កែវ​ចរណៃ​ដែល​មានរស្មី​ចាំងចែង បំភ្លឺ​ជីវិត​ពុកម៉ែ​ឲ្យ​កាន់​តែ​មានន័យ​ឡើង​ថែម​ទៀត ។ ពុកម៉ែ​ធ្វើ​អ្វីៗ​គឺ​គិត​ពីកូនគ្រប់ពេលវេលា គិត​កូនជាង​គិត​ខ្លួនឯង បារម្ភ​ពីកូន​ជាងបារម្ភ​ខ្លួន​ឯង ស្ដែង​ចេញ​ឲ្យ​ឃើញ​ថា ពេល​មាន​បញ្ហា​អ្វី​នៅក្នុង​ជីវិត ជំហ៊ាន​ដំបូង​នៃ​ការ​គិត​របស់​ពុកម៉ែ គឺ​ពុក​ម៉ែគិត​កូន​មុន ទើប​គិត​ខ្លួន​ឯងជា​ខាង​ក្រោយ ព្រោះបើ​កូន​មាន​បញ្ហា​អ្វី​អ្នក​ដែល​ពិបាក​ចិត្ត​ជាង​គេ​គឺ​ពុកម៉ែ​ហើយ គ្មាន​អ្នក​ណា​ម្នាក់​ឡើយ​ដែល​គិត​ពី​កូន បារម្ភ​ពីកូន ឈឺឆ្អាល់​នឹង​កូនក្រៅ​ពីពុកម៉ែឡើយ។ ពុកម៉ែ​ផ្ដល់​អ្វីៗ​គ្រប់យ៉ាង​ឲ្យ​កូន ធ្វើ​ល្អ​ជាមួយ​កូនច្រើន​ជាង​អ្នក​ណាៗ​ទាំង​អស់ តែ​កូនបែរ​ជាមើល​ឃើញ​អ្នក​ដទៃ ដែល​គេធ្វើ​ល្អ​ដាក់កូន​តែបន្តិច សំខាន់​ជាង​ពុកម៉ែ​ខ្លួន​ឯង​ទៅវិញ ត្រង់​ដែរ​ពុកម៉ែ​ចិញ្ចឹម​កូនតាំង​ពីតូចរហូតដល់ធំ ស្រឡាញ់កូនលើសអ្វីៗទាំងអស់ មានចិត្តស្មោះជាមួយនឹងកូន​ជានិច្ច ហើយហ៊ានលះបង់​ជីវិត​ខ្លួនឯង ដើម្បីកូនទៀតផង តែកូនបែរ​ជាមើល​មិន​ឃើញ​ពីការលះបង់​របស់ពុកម៉ែ តើឯណាទៅ ភាពយុត្តិធម៌​សម្រាប់​ពុកម៉ែ? ខំស្រឡាញ់​កូនអស់ពីចិត្ត នឹកគិតកូនគ្រប់ពេលវេលា មិនថាវេលាឈឺ វេលាជាកូនគឺនៅក្នុងបេះដូង​ពុកម៉ែ​គ្រប់គ្រាន់​ទាំងអស់ តែទីបំផុត​កូនបែរជាមើលមិនឃើញ​សន្ដាន​ចិត្តរបស់​ពុកម៉ែ។ ពុកម៉ែ​ចង់ប្រាប់ថា​ក្នុងបេះដូងពុកម៉ែ​មានរូបកូនជានិច្ច ចុះក្នុងបេះដូងកូនវិញធ្លាប់​មាន​រូបពុកម៉ែ​ដែរទេ? ឬក៏​ក្នុងបេះដូងកូន ផ្ទុក​អ្នកដទៃ​ក្រៅ​អំពី​ពុកម៉ែ​ហើយ? កូនសាកងាកក្រោយ បែរមុខមករកព្រះនៅ​ក្នុងផ្ទះ ហើយពិចារណា​មើល​ថា តើអ្នក​ណាស្មោះជាមួយនឹងកូនជាង? ពេល​នោះកូននឹង​បានដឹង​ថា អ្នក​ដែល​ស្មោះ​ជាមួយនឹងកូន គឺមានតែពុកម៉ែ​ប៉ុណ្ណោះ ព្រោះពុកម៉ែ​ហ៊ានទទួល​យកនៅទង្វើរបស់​កូន​គ្រប់បែប​យ៉ាង​ទាំង​អស់ មិនថា​ទង្វើ​វិជ្ជមាន និងទង្វើអវិជ្ជមាន​ឡើយទោះកូនអាក្រក់​ល្អ​ សខ្មៅ ត្រូវ​ខុសយ៉ាងណា ក៏ពុកម៉ែទទួលយកបានដែរ តែចំពោះ​អ្នកដទៃ គេអាច​ទទួល​យក​បាន​តែ​ចំពោះ​ភាពវិជ្ជមាន​របស់​កូន​តែប៉ុណ្ណោះ ត្រង់​ចំណុច​មិនល្អ ភាពអវិជ្ជមាន ទង្វើអាក្រក់ ខុសឆ្គង​របស់កូនផ្សេងៗ គេមិនអាច​ទទួល​យក​បាន ដូចជាពុកម៉ែ​ឡើយ ហើយគេប្រាកដ​ជាបោះបង់​ចោល​កូនមិនខាន។ តែចំពោះពុកម៉ែ​ទោះបី​ជាកូន​ជាមនុស្ស​យ៉ាង​ណាក៏​ដោយ​ក៏​កូន​នៅតែជាកូនរបស់​ពុកម៉ែ ពុកម៉ែ​នៅតែស្រឡាញ់​កូន ហើយនឹងលើកលែង​ឲ្យ​កូន នូវ​ទង្វើ​មិន​ល្អ​ដែល​កូនមាន​កន្លង​មក​ជានិច្ច មិនដែល​យកទោស អូសដំណើរ​កូនឡើយ នេះ​ហើយ​គឺ​ជាបេះដូងពុកម៉ែ ដែលស្មោះ​ចំពោះកូន។ បើក​បេះ​ដូង​ទទួល​យក​សេចក្ដី​ល្អ​របស់​ពុក​ម៉ែ​ផង​ណាកូន កូន​កុំ​ឃើញ​អ្នក​ដទៃ​ល្អ​ជាង​ឪពុក​ម្ដាយ​ខ្លួន​ឯង​ឲ្យ​សោះ។ ពេល​មាន​អ្នក​ណា​ម្នាក់​គេ​ធ្វើ​ល្អជាមួយ​កូន ឬ​គេ​ជួយ​កូនក្នុង​កិច្ច​ការងារ​អ្វី​មួយ កូន​តែង​អរគុណ​គេញាប់មាត់ អរគុណ​ម្ដង​ហើយ​ម្ដង​ទៀត តែ​ចំពោះ​ពុកម៉ែ​ដែល​ធ្វើ​ល្អ​ចំពោះ​កូន​និង​ជួយ​កូន​គ្រប់​រឿងរ៉ាវ​ទាំង​អស់​ពេញ​មួយ​ជីវិត តែ​មិន​ដែល​ឃើញ​កូន​ហាមាត់​អរគុណ​គាត់​សោះ សូម្បី​តែ​ម្ដង។ ហើយ​ពេល​ដែល​កូន​ធ្វើ​អ្វី​ខុស​ឆ្គង​តែបន្តិច ចំពោះ​អ្នក​ដទៃ កូន​លើក​ដៃ​សំពះ​សូមខមាទោស​គេ សូមឲ្យ​គេ​លើក​លែង​ទោស​ឲ្យកូន តែ​ត្រង់​ដែល​កូន​ធ្វើ​ខុស​ធ្ងន់​ចំពោះ​អ្នក​មាន​គុណ មិនដែល​ឃើញ​កូន​លើក​ដៃ​សំពះសូម​ទោស​គាត់​ឡើយ។ នេះ​ហើយ​ ឬ អ្វី​ដែល​ពុក​ម៉ែ​ទទួល​បាន​ពី​កូន​ដប់ម្ភៃ​ឆ្នាំកន្លង​មក ដែល​កូន​រស់នៅ​ជាមួយ​ពុកម៉ែ តើ​កូន​បានទទួល​អ្វី​ខ្លះ​ពី​ពុកម៉ែ? ពុក​ម៉ែ​ប្រគល់​ឲ្យ​កូន​ច្រើន​ណាស់ តែការស្រឡាញ់ ការ​ថ្នាក់ថ្នម ចិញ្ចឹម​បីបាច់​ថែរក្សា​ការពារ ឧបត្ថម្ភ​ទំនុកបំរុងកូនគ្រប់បែបយ៉ាង មិនឲ្យ​ខ្វះ ពិសេស​គឺ​ពាក្យទូន្មាន​ប្រៀបប្រដៅ ដែល​ជាមត៌កដ៏វិសិទ្ធ ស្ថិត​ក្នុង​ចិត្ត​របស់​កូន​គ្រប់​គ្នា តែ​ក៏​នៅមានកូន​ខ្លះចេះ​តែស្រែក​ថា ពុកម៉ែ​មិនដែល​ប្រគល់​អ្វី​ឲ្យ​ខ្លួន​សោះ ចុះជីវិត​កូន​រស់​ដល់​សព្វថ្ងៃ អ្នក​ណា​ជាអ្នក​ប្រគល់​ឲ្យ មិនមែន​ពុកម៉ែ​ទេឬ? តើ​កូន​នៅត្រូវការ​ ចង់បាន​អ្វីពីពុកម៉ែ​ទៀត បើអ្វីៗគ្រប់​យ៉ាង​ពុកម៉ែ​ប្រគល់​ឲ្យ​កូន​ទាំង​អស់ គ្មានសេសសល់​សម្រាប់​ខ្លួនឯង​ឡើយ ដោយ​ហោច​ទៅ​សូម្បី​តែជីវិត​របស់​ពុកម៉ែ​ក៏ពុកម៉ែប្រគល់​ឲ្យ​កូន​ដែរ តើ​កូន​នៅ​ត្រូវ​ការ​អ្វី​ពី​ពុកម៉ែ​ទៀតទៅ? ចំពោះ​កូនពុក​ម៉ែមាន​តែពាក្យ​ថា ឲ្យគ្រប់យ៉ាង មិនដែល​ទាមទាអ្វី​ពីកូនឡើយ តែកូនវិញ ឲ្យ​តែ​ចង់​បានអ្វី បើពុកម៉ែ​មានលទ្ធិភាពរកឲ្យកូនបាន ពុកម៉ែ​នឹងរកឲ្យកូន​ទាំងអស់ ព្រោះកូនគឺ​ជាបេះដូងរបស់ពុកម៉ែ ក្នុងបេះដូង​ពុកម៉ែ​គឺ មានរូបកូន​គ្រប់ពេលវេលា សូមកូនដឹង​ផងចុះ...។ ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ រៀប​រៀង​ដោយ យុវសមណ ឆិម ប៊ុនឆា ដោយ​៥០០០​ឆ្នាំ
images/articles/2272/Untitled-1-Recovered.jpg
Public date : 04, May 2021 (17727 Read)
សង្គហធម៌របស់​មាតាបិតា មាតាបិតា​សង្គ្រោះ​បុត្រធីតា​ដោយ​ធម៌ ៥ យ៉ាងគឺ៖ ១- បាបា និវារេន្តិ មាតាបិតា តែងតែហាម​ប្រាម​កូន​ឲ្យ​វៀរចាក​អំពើ​បាប​ទាំង​ឡាយ​ទាំង​ពួក​ដែល​សង្គម​ស្អប់ខ្ពើម ពោល​គឺវៀរចាក​ការ​សម្លាប់សត្វ បៀតបៀន​ព្យាបាទ​អ្នក​ដទៃ លួចឆក់ប្លន់​ កេងប្រវ័ញ្ចទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ការប្រព្រឹត្តិ​ល្មើស​រំលោភ​ប្រពៃណី លើប្រពន្ធកូន​អ្នក​ដទៃ ការ​និយាយកុហក ឆបោក​អ្នកដទៃ
images/articles/2273/Untitled-1-Recovered.jpg
Public date : 04, May 2021 (16134 Read)
អានិសង្សការចម្រើនពុទ្ធគុណ ក៏​ឯភិក្ខុ​ដែល​ប្រកប​រឿយៗ នូវពុទ្ធានុស្សតិ​នេះ រមែង​ជាអ្នក​មាន​សេចក្ដី​គោរព មានសេចក្ដី​កោត​ក្រែង​ក្នុង​ព្រះសាស្ដា បានសេចក្ដី​បរិបូរណ៍​នៃ​សទ្ធា សេចក្ដី​បរិបូរណ៍​នៃ​សតិ សេចក្ដី​បរិបូរណ៍​នៃ​បញ្ញា​និង​បាន​សេចក្ដី​បរិបូរណ៍​នៃ​បុណ្យ ជា​អ្នក​ច្រើន​ដោយ​បីតិ និង​​បាមោជ្ជៈ អត់ធន់​​ចំពោះ​សេចក្ដី​ខ្លាច និង​សេចក្ដី​តក់ស្លុត​ចិត្ត អាច​ដោះ​ទុក្ខ, មាន​ការ​ដឹង
images/articles/2274/Untitled-1-Recovered.jpg
Public date : 04, May 2021 (15145 Read)
ក្នុង​ពេល​ដែល​ចិត្ត​កើត​រោគ​ម្ដងៗ ធ្វើ​ឲ្យ​កើត​ឡើង​នូវ ទោស ៦ យ៉ាង​គឺៈ ១- អនករណ ធ្វើ​ឲ្យ​ងងឹត​ងងល់ ២- អចក្ខុករណ ធ្វើ​មិន​ឲ្យ​ចក្ខុ​ឃើញ​ធម៌​ពិត ៣- អញ្ញាណករណ ធ្វើមិនឲ្យ​មានប្រាជ្ញា​ឃើញ​ធម៌​ពិត ៤- វិឃជបក្ខិក ធ្វើឲ្យ​ប្រព្រឹត្ត​ទៅក្នុង​សេចក្ដី​ចង្អៀតចង្អល់ ៥- បញ្ញានិរោធក ធ្វើ​ឲ្យរលត់​នូវ​ប្រាជ្ញា ៦- អនិព្វានសំវត្តនិក ធ្វើ​មិនឲ្យ​ប្រព្រឹត្ត ដើម្បី​ព្រះនិព្វាន។ សភាព​នៃ​ចិត្ត​ដែល​កើត​ឡើង​មាន​អកុសល
images/articles/2276/Untitled-1-Recovered.jpg
Public date : 04, May 2021 (19834 Read)
ហេតុអ្វី​បាន​ជាសត្វ​លោក​យើង ឃើញ​គេ​មាន​សេចក្ដី​សុខមានយស​ជាដើម​ហើយ​ក៏​ច្រណែន​នឹង​អ្នក​ដទៃ​នោះ​ៗ​មក​អំពី​ក្នុង​ចិត្ត​មិន​មាន​មេត្តាគឺ​សេចក្ដី​រាប់អាន មិនមាន​មុទិតា​គឺ​សេចក្ដី​ត្រេកអរ​តាម​នៅពេល​ដែល​អ្នក​ដទៃ​មាន​សេចក្ដីសុខ​ជាដើម គួរពិចារណា​តាមព្រះពុទ្ធដីកា​ថា អ្នកណាៗ ក៏​ធ្លាប់​ជាមាតាបិតា ជាញាតិ របស់​ខ្លួន​ដែរ​ ក្នុងសសង្សាវដ្ដ​កន្លង​មក​ អស់​កាល​ដ៏យូរ​អង្វែង​រាប់ជាតិ​ប្រមាណ​មិនបាន ដូច្នេះហើយ បើ​យើងច្រណែន​ស្អប់​ខ្ពើម​នឹង​អ្នក​ដទៃ ហាក់​ដូច​ជា​ស្អប់​ច្រណែន​នឹង​មាតាបិតាបង្កើត បងប្អូនបង្កើតរបស់​ខ្លួនដូច្នោះ សូម​មេត្តា​ពិចារណា​នូវ​ទោស កំហុស​នៃសេចក្ដី​ច្រណែន​មានច្រើន​ណាស់ ដូចជាៈ - សេចក្ដី​ច្រណែន អាច​នាំ​ឲ្យ​បែបបាក់​ញាតិមិត្ត - សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​សាង​កម្មពៀរវេរាដ៏ច្រើន - សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនវិកលចរិត (ឆ្កួត) - សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​អស់សតិបញ្ញា - សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​ចេះ​រមិល​គុណ​អ្នក​ដទៃ - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ចេះ​និយាយ​ញុះញង់ - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនសម្លាប់​គ្នា​នឹង​សម្លាប់​ខ្លួន​ឯង​បាន - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ស្អប់​មនុស្ស​ល្អ - សេចក្ដីច្រណែន ​អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​ញាតិ​មិត្ត - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​កិត្តិយស - សេចក្ដីច្រណែន មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ញញឹម​បានទេ - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ទៅ​កាន់​អបាយភូមិ - សេចក្ដីច្រណែន អាច​ធ្វើឲ្យ​ខ្លួនកើត​ក្នុង​ត្រកូលថោកទាប - សេចក្ដីច្រណែន អ្នកដទៃ​ជាចំនុចខ្សោយ​របស់​ខ្លួន - សេចក្ដីច្រណែន គឺជា អកុសលប្រចាំជីវិត - សេចក្ដីច្រណែន ធ្វើឲ្យ​វិនាស​ចាកសីលគុណជាដើម - សេចក្ដីច្រណែន មិនអាច​ឃើញសច្ចធម៌​បាន - សេចក្ដីច្រណែន អាច​ធ្វើឲ្យ​ខ្លួនវិនាស​ដូចភិក្ខុទេវទត្ត មុទិតាជាធម៌សម្លាប់​សេចក្ដីច្រណែនបាន ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/2277/Untitled-1-Recovered.jpg
Public date : 04, May 2021 (19283 Read)
គ្រឿងការពារជីវិតប្រចាំថ្ងៃ ក្នុង​សេចក្ដី​នេះ​ផង​ដែរ យើង​ធ្លាប់​តែ​មាន​ការ​រស់​នៅ​ដោយ​សេចក្ដី សំអាង​ជឿជាក់​ទៅលើ​ខ្លួន​ឯង​ថា អាត្មាអញមានជីវិត​រស់​នៅបាន​យូរ មានទ្រព្យសម្បត្តិ​ច្រើន មានបរិវារ មានអំណាច​មិនសូវ​ជាមានរោគ ដូច្នេះ​ហើយ​បាន​ជាមាន​សេចក្ដីប្រមាទ មិនសូវគិត​ទៅដល់​សេចក្ដីស្លាប់​ប៉ុនណាទេ។ ទុក​ជាយ៉ាង​នេះ​ក្ដី មាន​មនុស្ស​មិនតិចនាក់​ទេ ដែល​មាន​ជីវិត​ដូច​ជា​បាន
images/articles/2279/Untitled-1-Recovered.jpg
Public date : 04, May 2021 (43795 Read)
យោនិសោមនសិការជាអ្វី? - យោនិសោមនសិការៈ គឺ​ការ​ធ្វើទុក​ក្នុង​ចិត្ត​ដោយឧបាយ​ត្រូវទំនង ដែលជាអង្គមួយ​ក្នុងចំណោម​អង្គទាំង​ឡាយដ៏ច្រើន​របស់បុគ្គល​អ្នកមានបញ្ញា​ ឬថា​ជាឧបាយ​របស់​អ្នកឆ្លាត។ - ធម្មតា​បុគ្គល​អ្នកមានបញ្ញា តែងធ្វើអ្វី។ ដោយឧបាយ​នៃបញ្ញា​ដ៏ល្អប្រពៃ។ បុគ្គលអ្នក​សំរេច​មគ្គផល​នៅពេលកំពុង​ស្ដាប់ព្រះធម៌ ក្រៅពី​មានបញ្ញា​ចាស់ក្លា​ហើយ​នៅ​មានអង្គពីរ​ទៀត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).