35
Thursday, 04 Jul B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 28,393
Today
Yesterday 188,603
This Month 595,586
Total ៤០៧,១០០,៩០១
Articles
images/articles/1330/Untitled-1-Recovered.jpg
Public date : 11, Dec 2023 (49,144 Read)
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង មាតាបិតា ជា​គ្រូដើម ជា​គ្រូ​ដ៏ឆ្នើម​ក្នុង​លោកា ម្យ៉ាង​ទៀត​គឺ​ពិត​ជា​ទេវតា ព្រះ​ពុទ្ធ​ជា​ត្រាស់​ថា​ជា​ព្រហ្ម​ផង ។ មាតាបិតា​គឺ​ជា​ព្រះ រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ច្បាស់​ច្បង សង្គ្រោះ​៥​យ៉ាង​ល្អ​ហ្មត់​ហ្មង ចម្លង​បុត្រ​ភ្ញា​ឲ្យ​ដល់​ត្រើយ ។ សង្គ្រោះ​ទី១​ដោយ​ការ​ឃាត់ មិន​ឲ្យ​កូន​ភ្លាត់​ធ្វើ​បាប​ឡើយ ឃើញ​កូន​ធ្វើ​ខុស​ឥត​កន្តើយ​ហាម​ហើយ​ហាម​ទៀត​ឆ្លៀត​តាម​ឃ្លាំ ។
images/articles/1331/Untitled-1-Recovered.jpg
Public date : 11, Dec 2023 (41,641 Read)
កូន​ត្រូវ​ចេះ​គិត អ្វីៗ​ក្នុង​លោក​កើត​ព្រោះ​ហេតុ ឃើញ​ច្បាស់​ក្រឡែត​គុណ​ម៉ែ​ឪ កូន​រស់​ធំ​ឡើង​ត្រូវ​រក​ផ្លូវ សង​គុណ​ម៉ែ​ឪ​ទើប​ត្រូវ​ច្បាប់ ។ បើ​មិន​បាន​សង​អ្វី​ធំ​ដុំ កុំ​តែ​ស្រី​ម៉ុម​ប្រែ​ក្រឡាប់ រត់​ចេញ​ពី​ផ្ទះ​មិន​បាន​ប្រាប់ ប្រញាប់​តាម​ប្រុស​ព្រោះ​ស្នេហា ។ ចំណែក​កូន​ប្រុស​ក៏​ដូច​គ្នា កុំ​ធ្វើ​ឬក​ពា​មនុស្ស​បាត​ផ្សារ ប្រគល់​ខ្លួន​ប្រាណ​ឲ្យ​ស្រី​សា្រ រោគ​ផ្តាច់​សង្ខារ​ចោល​ម៉ែ​ឪ ។
images/articles/1332/Untitled-1-Recovered.jpg
Public date : 11, Dec 2023 (51,696 Read)
មាតា​បិតា​គឺ​ជា​ទេវតា​ប្រចាំ​ផ្ទះ​របស់​កូន ជា​ទេវតា​ថែរក្សាកូន​ទាំង​យប់​ទាំង​ថ្ងៃ ។ពេល​ព្រលប់ ពេល​យប់ ពេល​អធ្រាត្រ មាតាបិតា​កំពុង​អស់​កំម្លាំង​ក្តី កំពុង​ងងុយ​ក្តី កំពុង​សម្រាន្ត​លក់​ក្តី​កំពុង​ក្តៅ​ក្តី កំពុង​រងា​ក្តី ទោះ​ជា​កំពុង​ឈឺ​ខ្លួន​ឯង​ក្តី កាល​បើកូន​តូច​ស្រែក​យំ​ឡើង មាតាបិតា​រមែង​ស្ទុះ​ស្ទា បើកំពុង​លង់​លក់​ក៏​ភ្ញាក់​ក្រញាង មក​ឳប​កូន មក​បបោស​អង្អែល​កូន​យក​ចិត្ត​កូន... ។ មាតាបិតា​ប្រុស​ភ្នែក ប្រុង​ត្រចៀក ប្រុង​សព្វ​គ្រប់​ប្រុង​ទាំង​យប់ ប្រុង​ទាំង​ថ្ងៃ ដើម្បី​រក្សាកូន​ស្ងួន​សម្លាញ់​ដែល​ជា​សាច់​ឈាម​របស់​ខ្លួន ទោះ​ជា​ទេវតា​ដោយ​កំណើត​មាន​កិច្ចរក្សា​នូវ​លោក​នេះ ក៏​គង់​មាន​ពេល​ភ្លេច​ក្នុង​កិច្ចរក្សា​ដែរ ប៉ុន្តែ​មាតាបិតា​មិន​ធ្លាប់​ភ្លេច​កូន​និង​មិន​បាន​បោះ​បង់​កូន​ឡើយ គឺ​លោក​ទាំង​ពីរ​តែង​គ្រប់​គ្រង​រក្សា​ឲ្យ​កូន​បាន​សុខ​រហូត​មក ។ ព្រះ​គុណ​របស់​ម៉ែ ជាជម្រក​មនោរម្យ​ទ្រនំកូនព្រះ​ម៉ែ​យក​ខ្នង​បាំង​កម្តៅ​ថ្ងៃ យក​ទ្រូវ​ថ្លើម​ថ្លៃ​ធ្វើ​ទី​ជម្រកគុណ​ម៉ែ​ជា​ម្លប់​ឲ្យកូន​បាន​ជ្រក ខ្នង​ម៉ែ​ពង​ពក​កូន​សុខ​ មនោរម្យ ។របស់​សំខាន់​គឺ​ខ្លួន​ប្រាណ​ម៉ែ តែ​ម៉ែ​បង្វែរ យក​ជាទ្រនំម៉ែ ខ្លាច​ព្យុះ​ភ្លៀង​ចាញ់​ខ្លាច​កូន​យំ កូន​រស់​បាន​ធំ​ម៉ែ​លាចាក​កូន ។ ព្រះ​គុណ​របស់​ឪ​ជា ឋាន​ព្រហ្ម​ជំរំ​កូនព្រះ​បង្កើត​កូន​មាន​ឈ្មោះ​ថា​ឪ មិន​មែន​ព្រះ​នៅ​ក្នុង​សួគ៌ា​ឋានគុណឪមាន​នៅ​ក្នុង​ចិត្ត​សន្តាន កូន​បាន​សុខ​សាន្ត​ព្រោះ​ឪ​ជា​ព្រហ្មរបស់​ពិសេស គឺ​កូន​ឪពិត ឪ​ប្តូរ​ជីវិត ប្រឹង​សាង​ជំរំឪ​ធ្វើ​ការ​ខ្លាំង​នឿយ​ហត់​ប៉ុន​ភ្នំ តែ​សុខ​មនោរម្យ​ព្រោះ​ឃើញ​មុខ​កូន ។ ម៉ែ​ឪ​នឹក​កូន កូន​ទៅ​នៅ​ញៀន​ថ្នាំ​ម៉ាម៉ែ សម្រាល​កូន​ឪ​អរ​ខ្លាំង ចិត្ត​តាំង​សច្ចា ចិញ្ចឹមកូន​ឪ​នឿយ​យ៉ាង​ណា​បិទ​មាត់​សូន្យ ពេល​នឹក​ដល់​កូន​ចិត្ត​ត្រាច់​ទៅ ។នឹក​ដល់​កូន​ខ្លាំង​ឪ​ខំ​ប្រឹង សម្លឹង​កិច្ចការ​ចិត្ត​ជាប់ នៅដំណឹង​នេះ​កាច​ ក្រៃ​អាក្រក់ ដូច​ មច្ចុ ឆក់ ផ្តាច់ សង្ខារ កូន​មាស​ឪពុក​ សូមមេត្តា ករុណា ម៉ែ​ឪ​ត្រង់​នេះ​ផង ។ អត្ថបទនេះ​ដក​ស្រង់ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1333/Untitled-1-Recovered.jpg
Public date : 11, Dec 2023 (49,109 Read)
បើកូន​ស្រឡាញ់​ម៉ែ​ឪ និង​កាល​កូន​ពិចារណា​ទៅ​ហើយ បាន​ដឹង​ថា ខ្លួន​ជា​ទី​ស្រឡាញ់​នៃ​ខ្លួន​ឯង​ដ៏​ក្រៃ​លែង​នោះ​កូន​ត្រូវ​រក្សា​ខ្លួន​ឲ្យ​ជា​ការ​រក្សា​ដ៏​ល្អ ឪពុក​សូម​ប្រគល់​ពាក្យ​ទាំង​នេះ​ដល់​កូន៖ កូន​ចូរ​ចាំ​ទុក​ថាៈ ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង ក្រៃ​លែង​ជាង​ការ​តស៊ូ​យក​ស្លាប់​រស់​ទៅ​ទៀត ។កូន​ចូរ​កុំ​រើស​យកនូវ​របស់​ដែល​ពេញ​ចិត្ត ដោយ​អំណាច​នៃ​ចំណង់​របស់​ខ្លួន តែ​កូន​ត្រូវ​រើស​យក​នូវរបស់​នោះ​ៗ​ដោយ​សតិបញ្ញា កូនត្រូវ​ពិចារណា​ដល់​ប្រយោជន៍​និង ទោស​នៃ​របស់​នោះ​ឯង​មុន​នឹង​សម្រេច​ចិត្ត​ថា​យក ។ កូន​ត្រូវ​កុំ​ក្រោធ​ខឹង ជា​មួយ​នឹង​មនុស្ស​ដែល​ធ្វើ​មិន​ល្អ​ឲ្យ​សោះ តាម​ពិត គេ​នោះ​ក៏​ចង់ល្អ​ដែរ គ្រាន់​តែ​គេ​មិន​បាន​យល់​ច្បាស់​ថា អី្វ​ជា​សេចក្តី​ល្អ អ្វី​ជា​សេចក្តី​អាក្រក់​ឲ្យ​ពិត​ប្រាកដ​ប៉ុណ្ណោះ ។កូន​ត្រូវ​ដឹង​ថាៈ ក្នុង​លោក​នេះ​កម្ររក​អ្នក​ដែល​ចេះ​ត្រេកអរ និង​ពាក្យ​បន្ទោស​ណាស់ ដូច្នេះ​កូន​កុំ​ចូល​ចិត្ត​បន្ទោស​អ្នក​ដទៃ​ឡើយ ម្យ៉ាង​ទៀត បើកូន​ចង់​តិះ​ដៀល​ឲ្យ​អ្នក​ណា កូន​ត្រូវ​សម្លឹង​មើល​ខ្លួន​ឯង​ជាមុន កុំ​ឲ្យ​គេ​ស្តី​បក​មករក​វិញ ។ មាស​ប្រាក់​ដែល​កូន​មាន បើ​ចាយ​ណាស់​រឹត​តែ​អស់​ណាស់ ចំណែក​វិជ្ជា​វិញ​នោះ រឹត​តែ​ប្រើ​រឹត​តែ​ចម្រើន ។កូន​ចូរ​ចាំ​ទុក​ថាៈ​ មាស​ប្រាក់​ជា​របស់​ក្រៅ​ខ្លួន មាតា​បិតា​សប្បាយ​ចិត្ត​ព្រោះ​កូន​ចេះ​ស្រឡាញ់​គ្នា​រវាង​បង​ប្អូន ។ កូន​ធ្វើ​គ្រប់​យ៉ាង​ដោយ​សុចរិត កាល​បើ​មិន​សុចរិត​ចិត្ត​រមែង​ស្អាត តែ​បើ​មាន​នូវ​ទុច្ច​រិត​វិញ​ចិត្ត​រមែង​សៅ​ហ្មង ។ទ្រព្យ​សម្បត្តិ​មិន​មែន​ជា​របស់​ចាំ​បាច់ ក្នុង​ការ​ដែល​ឪពុក​ម្តាយ​ប្រគល់​ឲ្យ​កូន​នោះ​ទេ ចំណេះ​ដឹង​និង​ការ​ប្រព្រឹត្ត​ល្អ​តែ​ប៉ុណ្ណោះ ដែល​គួរ​ជាទី​បំផុត​ក្នុង​ការ​ដែល​ម៉ែ​ឪ​ត្រូវ​ប្រគល់​ឲ្យ​ដល់​កូន​សម្លាញ់ ។ ចុង​បំផុត​ផ្លូវ​នៃ​សេចក្តី​លោភ​លន់ មិន​ចេះ​គ្រប់​គ្រាន់ គឺ​សេចក្តី​ទុក្ខ ។អ្នក​ដែល​មិន​ធ្លាប់​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ គឺ​ជា​អ្នក​ដែល​ទន់​ខ្សោយ​ដោយ​គុណ​ធម៌ ការ​ឲ្យ​អភ័យ​ដល់​សត្រូវ​គឺ​ជា​ការ​សាង​មិត្ត រមែង​រុង​រឿង​ដូច​ជា​ព្រះ​មហោសថ ។ បើ​អ្នក​ដទៃ​បោក​បញ្ឆោត​ យើង​អាច​ដឹង​ងាយ និង​ដោះ​ស្រាយ​បាន​ដោយ​ងាយ​ជាង តែ​បើ​កូន​បញ្ឆោត​ខ្លួន​ឯង​វិញ គឺ​ដឹង​បាន​ដោយ​លំបាក ដោះ​ស្រាយ​ក៏​បាន​ដោយ​លំបាក​ដែរ ។កូន​គួរ​ចាំ​នូវ​អ្វី​ដែល​គួរ​ចាំ គួរ​ភ្លេចនូវ​អ្វី​ដែល​គួរ​ភ្លេច​គួរ​ធ្វើ​នូវ​អ្វី​ដែល​គួរធ្វើ និង​ត្រូវ​ដឹង​ថា ការងារ​ណា​ដែល​គួរ​ធ្វើ​មុន ការងារ​ណា​ដែល​គួរ​ធ្វើ​ក្រោយ ។ ប្រសិន​បើ​កូន​ដួល​ព្រោះ​ការ​ឈាន​ដើរ​ទៅ​ខាង​មុខ​វា​ប្រសើរ​ជាង​កូន​នៅ​ឈរ​ទ្រឹង​មួយ​កន្លែង ព្រោះ​បើកូន​ឈរ​ទ្រឹង​មួយ​កន្លែង កូន​នឹង​ដួល​នៅ​ត្រង់​កន្លែង​នោះ​ហើយ​កូន​នឹង​មាន​ឈ្មោះ​ថា​ជា​មនុស្ស​កំសាក...កូនត្រូវ​ព្យាយាម​ក្នុង​កិច្ចការ​ដែល​ជា​តួនាទី កូន​ត្រូវ​ចាំ​ទុក​ថា ជីវិត​កើត​មក​ដើម្បី​ទ្រាំ គឺ​ការ​អត់​ធន់​តស៊ូ ។ មិន​ថា​មនុស្ស ឬ​សត្វ​តិរច្ឆាន សុទ្ធ​តែ​ត្រូវ​ការ​ស្តាប់​ពាក្យ​ផ្អែម​ល្ហែម ពាក្យ​ទន់​ភ្លន់ កូន​មាស​ឪពុក​ក៏​ដូច​គ្នា​គួរ​និយាយ​ពាក្យ​ទន់​ភ្លន់ ផ្អែម​ល្ហែម​ដល់​អ្នក​ដទៃ កាល​បើកូន​និយាយ​ពាក្យ​ពិរោះ​ចំពោះ​អ្នក​ដទៃ​ កូន​នឹង​បាន​ទទួល​នូវ​ពាក្យ​ពិរោះ​ពី​អ្នក​ដទៃ​វិញ កាល​បើ​កូន​ទន់​ភ្លន់​ដាក់​អ្នក​ដទៃ​អ្នក​ដទៃ​ក៏​ទន់​ភ្លន់​ដាក់កូន​វិញដែរ ។ ភ្លេច​អ្វី​អាច​ភ្លេច​បាន តែ​កុំ​ភ្លេច​ខ្លួន ខូច​អ្វី​ដទៃ​ក៏​ខូច​ចុះ ! តែ​ត្រូវ​ប្រយ័ត្នកុំ​ឲ្យ​ខ្លួន​ជា​មនុស្ស​ខូច ។ការ​ធ្វើ​របស់​កូន​ពេល​ខ្លះ មិន​ទាំង​ពេញ​ចិត្ត​ខ្លួន​ឯង​ផង តើ​នឹង​ឲ្យ​អ្នក​ដទៃ​ធ្វើ​នូវ​អ្វី​ៗ​ត្រូវ​ចិត្ត​របស់​កូន​បាន​រហូតនោះ​យ៉ាង​ដូចម្តេច​ទៅ កាល​កូន​គិត​ឃើញ​ដូច្នេះ​ហើយ​កូន​នឹង​មិន​ខឹង​ក្រោធ​ជា​មួយ​អ្នក​ដទៃ​ឡើយ ។ កូន​មាស​ឪពុក ធម្មជាតិ​មិន​ដែល​ឲ្យ​អភ័យ​ដល់​អ្នក​ណា​ឡើយ អ្នក​ណា​ធ្វើ​យ៉ាង​ណា​ត្រូវ​បាន​ទទួល​យ៉ាង​នោះ​តែ​ធម្មជាតិ​បាន​ឲ្យ​ឱកាស​ដល់​មនុស្ស​យើង​គ្រប់​គ្នា​គ្រាន់​តែ​ថា ដោយ​ច្រើន​មនុស្ស​យើង​មិន​ចេះ​ទទួល​យក​នូវ​ឱកាស​នោះ​មក​កសាង​ខ្លួន ឬ​យក​មក​កែ​ខ្លួន​ប៉ុណ្ណោះ​ឯង ។ កូន​ចោល​អ្វី​ផ្សេង​បាន តែ​កូន​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​ឲ្យ​សោះ​ ព្រោះ​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ជា​ទី​ពឹង​របស់​កូន​ក្រៅ​អំពី​ខ្លួន​កូន​ឯង​ឡើយ ។កូន​ត្រូវ​ដឹង​ថាៈ អ្នក​ក្លាហាន គឺ​អ្នក​ដែល​អាច​បង្គាប់​ខ្លួន​ឯង​បាន ជា​ចៅ​ហ្វាយ​នាយ​លើ​ខ្លួន​ឯង មិន​មែន​មាន​តណ្ហា ឬ​សេចក្តី​ក្រោធ​ខឹង​ជា​ចៅ​ហា្វយ​នាយ​ឡើយ ។ កូន​កើត​មក​ជាមនុស្ស​ហើយ ត្រូវ​ព្យាយាម​បំពេញ​សេចក្តី​ល្អ​ឲ្យ​ខ្លាំង​ក្លា​ជា​ទី​បំផុត ព្រោះ​កូន​មិន​ងាយ​បាន​ជួប​នូវ​ឳ​កាស​ល្អ​ដូច​នេះ​ឡើយ ។កូន​ដាំ​ដំណាំ​បម្រុង​ឬស តែ​បើ​ដាំ​មនុស្ស​បម្រុង​សីល​ចង់​ឆ្លង​ចាក​ទុក្ខ​ត្រូវ​កុំ​ខ្ជិល ខូច​ខិល​ដឹង​ខុស​ត្រូវ​កែ​ខ្លួន ។ មាន​តែ​មនុស្ស​ដែល​ចេះ​ប្រយ័ត្ន​ប៉ុណ្ណោះ​ឯង ដែល​អាច​រក្សា​ខ្លួន​ទុក​ឲ្យ​ប្រពៃ​បាន កូន​ឪពុក​ត្រូវ​រក្សា​ខ្លួន​ដោយ​ប្រយ័ត្ន​ប្រយែង​ជាទី​បំផុត ព្រោះ​មិន​មាន​អ្វី​ដែល​ត្រូវ​រក្សា​ឲ្យ​ក្រៃលែង​ជាង​ការ​រក្សា​ខ្លួន​នេះ​ឡើយ ។ កូន​ត្រូវ​ដឹង​ថាៈ ក្នុង​លោក​នេះ​រមែង​មាន​រឿង​ដែល​សម្រាប់​ឲ្យ​យើង​មាន​សេចក្តី​អត់​ធន់ កាល​បើ​កូន​អត់​ធន់បាន កូន​នឹង​សម្រេច​ផល​ល្អ​ប្រៀប​ដូច​ថ្នាំ​គ្រុន នៅ​ពេល​ញ៉ាំ​វារមែង​ល្វីង ប៉ុន្តែ​ផល​របស់​វា​គឺ​ត្រជាក់​ខ្លួន​បាត់​គ្រុន ។ ភ្លេច​អ្វី​ភ្លេច​បាន តែ​បើ​ភ្លេច​ប្រាណ ឈាន​ធ្លាក់​រណ្តៅ​ បើ​បាន​ជា​ភ្លាត់ មិន​ទាន់​ធ្លាក់​ជ្រៅ ប្រឹង​ឡើង​ណា​ពៅ កុំ​នៅ​នាំ​ជ្រុល ។ ខូច​អ្វី​មិន​គ្រោះ តែ​បើ​ខូច​ឈ្មោះ មិន​ងាយ​ជួស​ជុល កូន​ត្រូវ​ប្រយ័ត្ន កុំ​ងប់​ងងុល កាម​ជា​គ្រឿង​ពុល ខូច​អស់​ទាំង​ខ្លួន ។ ខូច​ខ្លួន​ខូច​ឈ្មោះ ខូច​នេះ​ពេញ​គ្រោះ រស់​លែង​ស៊ប់​សួន តែ​ទោះ​យ៉ាង​ណា កុំ​ឲ្យ​ខូច​ផ្ទួន ត្រូវ​ប្រឹង​កែ​ខ្លួន កុំ​ចោល​អាត្មា ។ ចោល​អ្វី​ចោល​បាន តែ​កុំ​ចោល​ប្រាណ ក្នុង​វដ្ត​សង្សារ ព្រោះ​ក្នុង​លោក​នេះ ឥត​មាន​នរណា ជួយ​ស្រង់​អាត្មា ក្រៅ​ពី​ខ្លួន​ឡើយ ។ កូន​ត្រូវ​រក្សា ការ​ពារ​អាត្មា ឲ្យ​បាន​ដល់​ត្រើយ​ ដោយ​ការ​ប្រយ័ត្ន និង​មិន​កន្តើយ ប្រយ័ត្ន​ហ្នឹង​ហើយ ជា​ព្រះ​ក្នុង​ខ្លួន ។ ប្រយ័ត្ន​ជា​ម្តាយ ញ៉ាំង​គុណ​ទាំង​ឡាយ ឲ្យកើត​មាំ​មួន អត់​ធន់​ជា​ឪ រក្សា​គ្រង​ស្ងួន គុណ​ធម៌​ក្នុង​ខ្លួន ដូច​ខែ​ខាង​ខ្នើត ។ ខន្តី​ដូច​ថ្នាំ លេប​ជា​ប្រចាំ រស​ជាតិ​ល្វីង​ឆើត​ លំបាក​ទ្រាំ​ណាស់ លុះ​ដល់​ផល​កើត រសជាតិ​ល្វីង​ឆើត​ មាន​គុន​គាប់​ហោង ។ បុរាណ​បាន​ពោល​ថាៈ ចោរ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​មិន​ស្មើ​នឹង​ភ្លើង​ឆេះ​ផ្ទះ ភ្លើង​ឆេះ​ផ្ទះ​មិន​ស្មើ​នឹង​ចាញ់​ល្បែង​ភ្នាល់​ចាញ់​ល្បែង​ភ្នាល់​ស្មើ​នឹង​ជាប់​គ្រឿង​ញៀន ។ ចោរ​ប្លន់​នៅ​សល់​ផ្ទះ អស់​ប្រាក់​មាស​មិន​ជាអ្វី ឆេះ​ផ្ទះ​នៅ​សល់​ដី អត់​បាយ​ឆី​ដីលក់​បាន ។ ចាញ់​ល្បែង​នៅ​ជីវិត បើ​ចេះ​គិត​វិញថ្កាន ញៀន​ថ្នាំ​ប្រចាំ​ប្រាណ តែ​លែង​បាន​ស្លាប់​ទាំង​រស់ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1792/Untitled-1-Recovered.jpg
Public date : 11, Dec 2023 (62,197 Read)
ការ​ឆ្លាត​ក្នុង​ពិធី​បដិបត្តិ -​ក្នុង​ការ​បម្រើ​បដិបត្តិ យើង​បាន​ព្យាយាម​អង្វរ​រក​លោក​តែ​លោក​ប្រាប់​ថា ហេតុ​ដូច​ម្ដេច​បាន​ជា​មិន​ឲ្យ​លោក​ធ្វើ​អ្វី​តាម​ចិត្ត​របស់​លោក ចេះ​តែ​ចង់​ធ្វើ​យ៉ាង​នេះ ធ្វើ​យ៉ាង​នោះ។ ពេល​ខ្លះ​ ធ្វើ​ឲ្យមាន​ទំនាស់​ជា​មួយ​នឹង​លោក ធ្វើ​ឲ្យ​ខូច​អារម្មណ៍។ តែ​បើ​ព្រម​តាម​ចិត្ត​គាត់ ហើយ​គាត់បដិបត្តិ​ពុំ​សមគួរ ដូច​ជា លោក​ទទួល​ទាន​អាហារ​ដែល​ប៉ះពាល់​ដល់​សុខ​ភាព ហើយ​ខ្ញុំ​ចង់​ឲ្យ​គាត់​ជៀស​វាង​ព្រោះ​ថា
images/articles/1793/Untitled-1-Recovered.jpg
Public date : 11, Dec 2023 (68,967 Read)
ជីវិត​ដែល​មិន​ត្រូវ​ប្រមាទ -​សួរៈ ការ​នឹក​ដល់​សេចក្ដីស្លាប់របស់​បុគ្គល​ជា​ទីស្រឡាញ់ដូច​ជា មាតា បិតា នឹង​បាន​មក​ជា​មរណានុស្ស​តិត​ទៅ កូន​ចៅ ត្រូវ​ធ្វើ​យ៉ាង​ណា​ក្នុង​ដំណើរ​ជីវិត? -ឆ្លើយៈ មាន​ច្រើន​ផ្លូវ​ ប្រការ​ដំបូង​ជា​គោល​ទូទៅ មិន​ចំពោះ តែ​មាតា បិតា។ តែ​សម្រាប់​មាតា បិតា ធ្វើ​ឲ្យ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ព្រោះធ្លាប់​ប្រសព្ធ​ជិត​ដិត។ គោល​សំខាន់​គឺ​មិន​ត្រូវប្រមាទ​គ្រប់​ជីវិត
images/articles/1770/textd-1efe34t3wergergesrg34.png
Public date : 11, Dec 2023 (8,694 Read)
ពាក្យថា​ខ្លួន​ក្នុង​ទី​នេះ​ ប្រែចេញ​ពី​ អត្តា និង​អត្តនោ​ ។ អត្តា​ និង​អត្តនោ នេះមក​ពី​សព្ទដើម​ថា អត្តៈ ដូច​គ្នា ។ ពាក្យ​ថា​ អត្តៈ នេះ​ជា​ភាសា​បាលី​ ស្រប​គ្នា​នឹង​ភាសា​សំស្រ្កឹត​ថា អាត្ម័ន​ ។ អត្តៈ ឬ​ អាត្ម័ន​ នេះ​ប្រែ​ជា​ភាសា​ខ្មែរ​បាន​៤​យ៉ាង​គឺ​ ប្រែ​ថា​ ចិត្ត​១​ កាយ​១​ សភាព (កុសលធម៌) ១ បរមអត្ត​ឬវិញ្ញាណ​ដ៏ពិសេស​១ ។ អាន​បន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1771/textd-1dfgvgert45t3ergerf.png
Public date : 11, Dec 2023 (13,502 Read)
ព្រះពុទ្ធ​សាសនា​ មាន​ឡើង​ដំបូង​នៅ​ក្នុង​មជ្ឈិម​ប្រ​ទេស​ គឺ​ប្រ​ទេស​ឥណ្ឌា​សម័យ​សព្វ​ថ្ងៃ​នេះ ។ នៅ​ក្នុង​មជ្ឈិម​ប្រ​ទេស​ទាំង​មូល​ កាល​ដែល​មិន​ទាន់​មាន​ព្រះ​ពុទ្ធ​សាសនា​នៅ​ឡើយ​ មនុស្ស​ទាំង​អស់​តែ​ងនាំ​គ្នា​ប្រ​ព្រឹត្ត​ប្រ​តិបត្តិ​តាម​លទ្ធិ​សាសនា​ព្រាហ្មណ៍​ខ្លះ​ តាម​លទ្ធិ​សាសនា​ឯទៀត​ខ្លះ​ ដែល​ជា​ផ្លូវ​ប្រ​តិ​បត្តិ​តឹង​ពេក​ក៏​មាន​ ធូរ​ពេក​ក៏​មាន​... អាន​បន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1772/textd-15585385.png
Public date : 11, Dec 2023 (11,054 Read)
ព្រះ​សម្មា​សម្ពុទ្ធ​នៃ​យើង​ ទ្រង់​បាន​ជ្រាបច្បាស់​នូវ​អនុភាព​នៃ​ព្រហ្ម​វិហារ​ធម៌ គឺ​មេត្តា​ ករុណា.. ដោយ​អំណាច​នៃ​វិមោក្ខ​ មាន​សុភបរមវិមោក្ខ​ជា​ដើម​ ជា​គ្រឿង​បំពេញ​នូវ​កល្យាណ​ធម៌​ទាំង​ពួង​មាន​ទាន​បារមី​ជា​ដើម​ ទ្រង់​ខំបំពេញ​អស់​កាល​៤អសង្ខេយ្យ​ ១​សែន​កប្ប​ ចាប់​ដើម​តាំង​ពី​ព្រះ​អង្គ​ កាល​ដែល​កើត​ជា​ព្រហ្ម​ណ៍​ម្នាក់​ឈ្មោះ​ សុមេធ​ព្រាហ្ម​ណ៍​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​
images/articles/1773/textd-1sdfsdfw43.png
Public date : 11, Dec 2023 (22,605 Read)
សាសនា​ទាំង​អស់​ក្នុង​សកលលោក​សុទ្ធ​តែ​មាន​បញ្ញាតិ​ មាន​ទ្រឹស្តី​ មាន​អត្ត​បទ​ សម្រាប់​ដឹក​នាំ​ប្រ​​ដៅ​មនុស្ស​ ដើម្បី​ប្រ​យោជន៍​ឲ្យ​គ្រាន់​តែ​មនុស្ស​ជឿជាប់​ចិត្ត​បាក់​ផ្នត់​ ទៅ​ជា​ទំលៀ​ម​ទំលាប់​ដោយ​ឥត​ហេតុ​ផល​ក៏​មាន​ ប្រ​ដៅ​មនុស្ស​ឲ្យ​មាន​សីល​ធម៌​ក៏​មាន​ ។ ប៉ុន្តែ​ក្នុង​ទី​នេះ​​ យើង​អ្នក​និពន្ធ​មិន​មាន​បំណង​អធិប្បាយ​អំពី​ប្រយោជន៍​របស់​សាសនា​ដទៃ​ទេ
images/articles/1774/textd-dhgsdthr54.png
Public date : 11, Dec 2023 (14,916 Read)
សុខា សង្ឃ​ស្ស សាមគ្គី (សេចក្តី​ព្រម​ព្រៀង​នៃ​ពួក​ឲ្យ​កើត​សុខ) សាមគ្គី​បាន​ដល់​សេចក្តី​ព្រម​ព្រៀង​ ។ កាល​ពិ​ចារ​ណា​មើ​ល​ពួក​សត្វ​និង​វត្ថុ​ទាំង​ពួង​ ដែល​ប្រ​ព្រឹត្ត​ទៅ​ក្នុង​លោក​នេះ​ គួរ​កើត​អស្ចារ្យ​ពន់​ពេក​ ព្រោះ​សម្លឹង​ឃើញ​ដល់​ការ​ប្រុង​ផ្គុំ​ចូល​គ្នា​ជា​ពួក​ៗ​ របស់​ធាតុ​នោះ​ៗ​ដែល​ប្រ​ព្រឹត្ត​ទៅ​តាម​ធម្ម​តា​ ឬ​មាន​អ្នក​ប្រុង​ផ្គុំ​តែ​ង​ឡើង​ ខ​នេះ​យ៉ាង​ណា​
images/articles/1775/textd-1868585286858.png
Public date : 11, Dec 2023 (16,600 Read)
ពាក្យ​ បួស​ ជា​ពាក្យ​មាន​តម្លៃ​ល្អ​ប្រ​សើរ​ ។ មនុស្ស​ដែល​បាន​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ជា​មនុស្ស​មាន​តម្លៃ​ល្អ​ប្រ​សើរ​ជា​ង​អ្នក​មិន​បាន​បួស​ ។ អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ គេ​និយម​ថា​ អ្នក​បួស​ គឺ​ជា​មនុស្ស​ល្អ​ ដឹង​ខុស​ ដឹង​ត្រូវ​ ដឹង​គុណ​ ដឹង​ទោស​ ដឹង​បុណ្យ ដឹង​បាប​ ។ល។ ឬ​កែ​គំនិត​មារយាទ​និង​ស្មា​រតី​មនុស្ស​ ពី​អាក្រក់​ ថោក​ទាប​ ឲ្យ​បាន​មក​ជា​ល្អ​ ខ្ពង់​ខ្ពស់​បាន​
images/articles/1776/Untitled-1-Recovered.jpg
Public date : 11, Dec 2023 (12,445 Read)
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ - មាន​ករណី​ជំទាស់​ថា ការ​បដិបត្តិធម៌ គឺ​តាំងនៅ​ក្នុង​សភាព​សន្ដោស​មែន​ទេ? តែ​ដំណើរ​ជីវិត​តាម​ផ្លូវ​លោក ត្រូវ​តែ​មាន​វត្ថុ របស់​របរ​មក​ទំនុក​បម្រុង​ធ្វើ​ឲ្យ​សម្បូរ​បែប។ ដូច្នោះ​ក្នុង​រឿង​នេះ ពិបាក​ឲ្យ​ក្មេង​បែង​ចែក​បាន​ណាស់។ - ឆ្លើយៈ មិន​លំបាក​ទេ ព្រះពុទ្ធសាសនា ព្រម​ទទួលថា​សម្ភារៈ​​ជា​របស់​សំខាន់
images/articles/1778/Untitled-1-Recovered.jpg
Public date : 11, Dec 2023 (27,447 Read)
​​​​​ ទោស​នៃ​សេចក្ដី​ក្រោធ ធម្មតា​មនុស្ស​ណា​មួយ ដែល​ច្រឡោត​ខឹង​ឡើង​ចំពោះ​នរណា​ម្នាក់, បើ​អ្នក​ម្ខាង​គេ​អត់ធន់​បាន មិន​ខឹង​តប​វិញ​សោះ ហើយ​អ្នក​ម្ខាង​នោះ​នៅ​តែ​ចចេស​ខឹង​នឹង​គេ ដរាប​ដល់​ជេរ​ប្រទេច​ផ្ដាសា​គេ​ថែម ៗ ញយៗ ដងទៅ អ្នក​ដែរ​ខឹង​ហើយ​ជេរ​គេ​ដោយ​បំពាននោះ ក៏​នឹង​ត្រឡប់​ជា​ភ័យ​ខ្លួន​វិញ ឬ​នឹង​ត្រឡប់​ជា​មាន​សេចក្ដី​អន្តរាយ​ដល់​ខ្លួន​វិញ​មិន​ខាន; ដូច​ព្រាន​សុខន​ឈ្មោះកោកៈ។ សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ៖ រឿង​ ព្រាន​សុនខ​ឈ្មោះ កោកៈ ព្រាន​សុនខ​ឈ្មោះ​កោកៈ​នោះ បណ្ដើរ​សុនខ ១ ហ្វូងទៅ​បណ្ដេញ​សត្វ​ក្នុង​ព្រៃ។ ថ្ងៃ​នោះ​ក៏​ចួន​ប្លត​សូន្យ​ទទេ មិន​បាន​សត្វ​អ្វី ១ សោះ។ លុះ​ប្រទះ​នឹង​ភិក្ខុ​ ១ រូប​ក៏​គិត​ថា ៖ " ការ​ដែល​អញ​មិន​បាន​សត្វ​ក្នុង​ថ្ងៃ​នេះ មិន​ទាស់​ពី​រឿង​អ្វី​ទេ, ច្បាស់​ជា​ទាស់​ពី​ព្រោះ​តែ​អញ​ឃើញ​មនុស្ស​កាឡកិណ្ណី​នេះ​ឯង បាន​ជា​ឆ្នែង​អស់ " នឹក​ខឹង​ក្នាញ់​ក្នុង​ចិត្ត​ដូច្នោះ ក៏​ពន្យុះ​ឆ្កែ​ឲ្យ​ដេញ​ខាំ​លោក។ ភិក្ខុ​នោះ​ស្ទុះ​ឡើង​ដើម​ឈើ។ ព្រាន​ឆ្កែ​ក៏​តាម​ទៅ​ចាក់​បាទ​ជើង​លោក​នឹង​លំពែង, ទោះ​បី​លោក​អង្វរ​យ៉ាង​ណា​ក៏​មិន​ស្ដាប់; ចេះ​តែ​ចាក់​ដរាប​ដល់​របូត​ចីវរបស់​លោក​ធ្លាក់​ចុះ​មក​គ្រប​លើ​ខ្លួន។ ឯហ្វូង​ឆ្កែ កាល​បើ​ឃើញ​ដូច្នោះ, សម្គាល់​ថា​លោក​ធ្លាប់​ចុះ​មក ហើយ​ក៏​នាំ​គ្នា​ខាំ​ត្រជាក់​ជញ្ជែង​ព្រាន​នោះ​ដរាប​ដល់​ស្លាប់។ កាល​បើ​ឆ្កែ​អស់​ចៀស​ចេញ​ទៅ​ហើយភិក្ខុ​នោះ​ចុះ​មក, កើត​មាន​សេចក្ដី​សង្ស័យ​ក្រែង​ខូច​សីល​របស់​លោក ក៏​ទៅក្រាប​បង្គំ​ទូល​សួរ​ព្រះបរម​សាស្ដា ៗ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ៖ " សីល​របស់​អ្នក​មិន​ធ្លុះធ្លាយ​ទេ " ហើយ​ទ្រង់​សម្ដែងព្រះ​គាថា ថា៖ យោ អបទុដ្ជស្ស នរស្ស ទុស្សតិ សុទ្ធស្ស បោសស្ស អនង្គណស្ស តមេវ ពាលំ បច្ចេតិ បាបំ សុខុមោ រជោ បដិវាតំវ ខិត្តោ។ សេចក្ដី​ថា៖ មនុស្ស​ល្ងង់​ខ្លៅ​ណា​មួយ​ទៅ​ប្រទូស្ដ​នឹង​នរជន​តែ​ឥត​ប្រទូស្ដ​ដល់​ខ្លួន ហើយ​គេ​ជា​មនុស្ស​ល្អ​បរិសុទ្ធ ជា​មនុស្ស​ឥត​ទួល​ពោល​គឺ​កិលេស, អំពើ​បាប​នោះ​ឯង​តែង​ត្រឡប់​មក​ត្រូវ​មនុស្ស​ល្ងង់​ខ្លៅ​នោះ​វិញ​មិន​ខាន, ដូច​ធូលី​ដ៏​ល្អិត​ដែល​បុគ្គល​បាច​ច្រាស​ខ្យល់ តែង​ត្រឡប់​មក​ត្រូវ​ខ្លួន​វិញ។ អ្នក​ដែល​មិន​ចេះ​អត់អន់ ច្រើន​មាន​សេចក្ដីវិនាស​អន្តរាយ​ដូចរឿង​ព្រាន​ដែល​និទាន​មក​នេះ។ ព្រោះ​ហេតុ​ដូច្នោះ បណ្ឌិត​ទាំង​ឡាយ​ដែល​ប្រាថ្នា​មិន​ឲ្យ​មាន​ភ័យ និង​ពៀរ​ដល់​ខ្លួន គួរ​ពិចារណា​ឲ្យ​ឃើញ​ទោស​របស់ ទោសៈ ថា ៖ " ដូច​ជា​ភ្លើង​ដុត​ខ្លួន និង​អ្នក​ដទៃ​ឲ្យ​ខ្លោច​ផ្សា " ហើយ​គួរ​សមាទាន​នូវ​អធិវាសនក្ខន្តី ថា ៖ " ថ្ងៃ​នេះ​អញ​នឹង​រក្សា​សីល​អធិវាសនក្ខន្តី មិន​ក្រោធ​ខឹង​នឹង​នរណា​ទេ " លុះ​សមាទាន​ដូច្នេះ​រួច​ហើយ ត្រូវ​ប្រុង​ស្មារតី​រឭក​ដល់​ការ​សមាទាន​នោះ​ឲ្យ​រឿយៗ; បើ​ក្រែង​វង្វេង​ភ្លេច​ត្រូវ​ធ្វើ​គ្រឿង​សម្គាល់​យ៉ាង​ណា​មួយ​ទុក​នឹង​ខ្លួន មាន​កួច​ជាយសំពត់​ចំណាំ​ជា​ដើម, លុះ​ក្រឡេក​ឃើញគ្រឿង​សម្គាល់​នោះ ក៏​នឹង​នឹក​ឃើញ​ឡើង​ភ្លាម​មិន​វង្វេង​ភ្លេច​ឡើយ; ខំ​ហាត់​ញយ ៗ ទៅ​ក៏​មុខ​ជា​ធ្លាប់​ទៅ​ឯង។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/1779/Untitled-1-Recovered.jpg
Public date : 11, Dec 2023 (16,195 Read)
អានិសង្ស​អធិវាសនក្ខន្តី ៥ យ៉ាង ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ជាម្ចាស់ បាន​ត្រាស់​សរសើរ​គុណ​សម្បត្តិ​នៃ​ការ​លះ​ទោសៈ​ថា៖ ទោសំ ភិក្ខវេ បជហថ " ម្នាល​ភិក្ខុ​ទាំង​ឡាយ! បើ​អ្នក​ទាំង​អស់​គ្នា​លះ​ទោសៈ​បាន​តថា​គត​នឹង​ហៅ​អ្នក​ទាំង​ឡាយ​ថា​ជា​អនាគាមិ ដូច្នេះ"។ ក៏​ឯ​ការលះ​ទោសៈ​នេះ បើ​ទុក​ជ​​មិន​បាន​ដាច់​ជា​សមុច្ឆេទប្បហាន គ្រាន់​តែ​ធ្វើ​ឲ្យ​ស្ងប់​រម្ងាប់​ក្នុង​ចន្លោះ​នោះ ៗ
images/articles/1780/Untitled-1-Recovered.jpg
Public date : 11, Dec 2023 (13,468 Read)
ព្រះ​សម្មាសម្ពុទ្ធ​ជាម្ចាស់​បាន​ត្រាស់​សម្ដែង ហេតុ​ជា​គ្រឿង​ត​នៃ​ពៀរ និង​ហេតុ​ជា​គ្រឿង​ស្ងប់​រម្ងាប់​នៃ​ពៀរ​ ថា៖ ន ហិ វេរេនវេរានិ សម្មន្តីធ កុទាចនំ អវេរេន ច សម្មន្តី ឯស ធម្មោ សនន្តនោ។ សេចក្ដី​ថា៖ ក្នុង​កាល​ណាៗ ក៏​ដោយ ធម្មតា​ពៀរ​ទាំង​ឡាយ​ក្នុង​លោក​សន្និវាស​នេះ មិន​ដែល​ស្ងប់​រម្ងាប់​ដោយ​ការ​ចង​ពៀរ​ឡើយ; ដោយ​ពិតពៀរ​ទាំង​ឡាយ​តែង​ស្ងប់​រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ, ធម៌​នេះ ជាធម៌​ចាស់​មាន​យូរ​ណាស់​មក​ហើយ។ អធិប្បាយ​ចំពោះ​តែ​បទ​ដែល​ទាក់ទង​គ្នា ដោយ​រឿង​ខន្តី​សេចក្ដី​អត់ធន់​ម្យ៉ាង ដូច​តទៅ​នេះ៖បណ្ដា​បទ​ទាំង​ឡាយ ត្រង់​បទ​ថា អវេរេន ច សម្មន្តិ ដូច្នេះ មាន​សេចក្ដី​ថា ពៀរ​ដែល​នឹង​ស្ងប់​រម្ងាប់ ឈប់​ចង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ លុះ​តែ​មាន​ទឹក​ចិត្ត​យ៉ាង​ត្រជាក់វិសេស​គឺ ខន្តី​ ( សេចក្ដី​អត់ធន់ ) មេត្តា ( សេចក្ដី​ស្រឡាញ់ ) ឬ​មាន​យោនិសោមនសិការ និងបច្ចវេក្ខណញ្ញាណ គឺ​យក​ចិត្ត​ទុក​ដាក់​ដោយយោបល់ ពិចារណា​ឲ្យ​ឃើញ​ទោស​នៃ​សេចក្ដី​ក្រោធ​ខឹង និង គុណានិសង្ឃ​នៃ​សេចក្ដី​អត់ធន់ ទើប​ពៀរ​នោះ​ស្ងប់​រម្ងាប់​ទៅ​បាន; មាន​គួរនា​ដូច​ទី​កន្លែង​ណា​មួយ ដែល​ប្រឡាក់​ដោយ​របស់​មិន​ស្អាត​មាន​ទឹក​មាត់​ជាដើម លុះ​តែ​គេ​យក​ទឹក​ដែល​ថ្លា​ទៅ​ដុស​លាង ទើប​ជ្រះស្អាត មាន​ក្លិន​ល្អ​ដូច​ដើម​ទៅ​វិញ​បាន។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿