Monday, 01 Jul B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 39,057
Today
Yesterday 143,267
This Month 39,057
Total ៤០៦,៥៤៤,៣៧២
Articles
images/articles/3250/__________________________________________.jpg
Public date : 13, Jun 2024 (4,514 Read)
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ មានដូចជា៖ ១. ពួកអ្នកផងដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់លាមកក្តី ដាក់មូត្រក្តី ដាក់ទឹកមាត់ក្តី ដាក់ខ្ទុះក្តី ដាក់ឈាមក្តី លើផែនដី ផែនដីមិនធុញទ្រាន់ មិននឿយណាយ មិនខ្ពើមរអើម ដោយវត្ថុនោះទេ យ៉ាងណាមិញ បពិ្រតព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយផែនដី ជាចិត្តទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ យ៉ាងនោះឯង ។ ២. ពួកអ្នកផង លាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ក្នុងទឹក ទឹករមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយទឹក ជាចិត្តធំទូលាយប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៣. ភ្លើងតែងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ភ្លើងរមែងមិនធុញទ្រាន់ ឬនឿយណាយ ឬខ្ពើមរអើមដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយភ្លើង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៤. ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់លាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ខ្យល់រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើម ដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយខ្យល់ ជាចិត្តធំលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៥. បុគ្គលជូតវត្ថុស្អាតក្តី ជូតវត្ថុមិន ស្អាតក្តី ជូតលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ដោយសំពត់សម្រាប់ជូតធូលី ៗ រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមនឹងវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយសំពត់សម្រាប់ជូតធូលី ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនព្យាបាទ ក៏យ៉ាងនោះឯង ។ ៦. ចណ្ឌាលកុមារក្តី ចណ្ឌាលកុមារីក្តី មានដៃកាន់កព្ចើា ស្លៀកពាក់សំពត់រេចជាយ ចូលទៅកាន់ស្រុកក្តី និគមក្តី រមែងដាក់ចិត្តឲ្យទាប ហើយចូលទៅ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយចណ្ឌាលកុមារ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៧. គោឧសភបាក់ស្នែងជាសត្វស្លូត ដែលគេទូន្មានហើយ បង្ហាត់ល្អហើយ ដើរទៅកាន់ច្រកតាមច្រក ដើរទៅកាន់ផ្លូវបែក តាមផ្លូវបែក មិនដែលបៀតបៀនអ្វី ៗ ដោយជើងក្តី ដោយស្នែងក្តី យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយគោឧសភបាក់ស្នែង ជាចិត្តធំ ទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៨. ស្រ្តី ឬបុរសកំលោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង គប្បីធុញទ្រាន់ នឿយណាយ ខ្ពើមរអើម នឹងសាកសពពស់ ឬសាកសពកូនសុនខ ដែលជាប់ត្រង់ក យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរមែងធុញទ្រាន់ នឿយណាយ ខ្ពើមរអើមនឹងកាយស្អុយនេះ ក៏យ៉ាងនោះឯង ។ ៩. បុរសរក្សាភាជនៈសម្រាប់ដាក់ខ្លាញ់ ដែលមានរន្ធតូច-ធំ ហូរចេញចូល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរក្សានូវកាយនេះ ដែលមានរន្ធតូច-ធំហូរចេញចូល ក៏យ៉ាងនោះឯង ។ (សុត្តន្តបិដក អង្គុត្តរនិកាយ នវកនិបាត បឋមបណ្ណាសក សីហនាទវគ្គ សីហនាទសូត្រ បិដកលេខ ៤៩ ទំព័រ ៤៦) ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3291/4654y6rtrrer444.jpg
Public date : 13, Jun 2024 (4,508 Read)
ការចម្រេីន អានាបាណស្សតិ » (វគ្គ១) បុគ្គលបានចម្រេីនអានាបានស្សតិប្រកបដោយសតិផង ញ្ញាណផង គឺកំពុងព្យាយាម ព្យាបាលចិត្តឲ្យជាសះស្បេីយពីមេរោគ កាមវិតក្ក ព្យាបាទវិតក្ក និងវិហិង្សាវិតក្ក មេរោគនេះវាជាអកុសលលាមកដ៏មានកំលាំងធ្វេីឲ្យជីវិតមានជម្ងឺផ្លូវចិត្តប្រចាំនៅក្នុងវដ្ត ។ ពោរពេញដោយសេចក្តីទុក្ខ ឈឺចាប់ ខ្លោចផ្សា ភ័យខ្លាច សោកសៅបំផុត។ ដូច្នេះការចម្រេីនអានាបាត្រូវព្យាយាមប្រឹងប្រែងឲ្យមុតមាំដូចមុខកាំបិតត្រូវមានស្មារតីប្រុងប្រយ័ត្នរលឹកទាន់កំណត់ដឹងទាន់នូវអារម្មណ៍របស់ចិត្តឲ្យបានតម្កល់មាំប្រាកដពេលកំពុងចម្រេីនត្រូវរក្សាចិត្ត យ៉ាងនេះ៖ ១.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអតីត ២.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអនាគត ៣.មិនឲ្យចិត្តរួញរា ធ្លាក់ក្នុងក្តីខ្ជិលច្រអូសកាយ ចិត្ត ៤.មិនឲ្យចិត្តរាយមាយ ផ្គងហួសពេក ប្រឹងហួសពេកនាំឲ្យច្រាលចិត្ត អស់សង្ឃឹម ៥.មិនឲ្យចិត្តជាប់ស្អិតត្រេកត្រអាលក្នុងអារម្មណ៍គាប់ចិត្តពេកនាំឲ្យកេីតរាគៈ ៦.មិនឲ្យចិត្តចង្អៀតចង្អល់ បដិឃៈ ថ្នាំងថ្នាក់ពេកនាំកេីតព្យាបាទ។ ត្រូវមានប្រាជ្ញាគ្រប់គ្រងរក្សាចិត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ព្រះពុទ្ធទេីបឈ្មោះថាយេីងបានបំពេញកិច្ចការដែលមានសារសំខាន់ក្នុងដំណេីរជីវិតមានទីពឹងដ៏ប្រសេីរឆ្ពោះទៅកាន់ភាពជោគជ័យនៃការអស្តង្គតនៃកិលេសទាំងស្រុងបានទៅដល់គោលដៅមួយដែលយេីងមិនធ្លាប់ទៅដល់ គឺព្រះនិព្វានជាបរមសុខដែលយេីងប្រាថ្នាចង់បាន។ ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ អាន វគ្គ២ ដោយ៥០០០ឆ្នាំ
images/articles/3329/2023-06-12_06_50_51-Pinterest.jpg
Public date : 13, Jun 2024 (2,754 Read)
ខ្ញុំ​បាន​ដាំ​សួនច្បារ ថ្វាយព្រះ​មាន​ព្រះ​ភាគ​ព្រះនាម​សិទ្ធត្ថ ពួក​បក្សី​ចូល​ទៅ​អាស្រ័យ​ឰដ៏​ដើមឈើ​ទាំងឡាយ ដែល​មាន​ម្លប់ត្រជាក់។ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ទ្រង់​មិន​មាន​ធូលី​គឺ​កិលេស ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ទើប​នាំ​ព្រះសម្ពុទ្ធ ជា​លោកជេដ្ឋ ប្រសើរ​ជាង​ពួក​នរៈ ទៅ​ក្នុង​សួនច្បារ។ ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយ បាន​ថ្វាយ​ផ្លែឈើ និង​ផ្កាឈើ ទាំង​មាន​សេចក្តី​ជ្រះថ្លា​ខ្លាំង​កើតឡើង​ក្នុង​លំដាប់នោះ ហើយ​បង្អោន​ថ្វាយ​នូវ​ទាន​នោះ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​ទាន​ណា​ដល់​ព្រះពុទ្ធ ផល​រមែង​កើត​សម្រាប់​ខ្ញុំ ក្នុង​ភព​ដែល​ខ្ញុំ​កើត​ហើយ (ព្រោះ​ការ​ថ្វាយ​ទាន​នោះ)។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សួនច្បារ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សួនច្បារ។ ក្នុង​កប្ប​ទី ៣៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៧ ជាតិ ព្រះនាម​បុ​ទុ​សីត​លៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។ បានឮ​ថា ព្រះ​អារាម​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។ ចប់ អារាម​ទាយ​កត្ថេ​រាប​ទាន។ ដោយ​៥០០០​ឆ្នាំ​
images/articles/3342/2024-06-12_15_17_17-Window.png
Public date : 12, Jun 2024 (937 Read)
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ១៣ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុកនិង​ម៉្យាង​ដើម្បី​សម្រួល​ដល់​ការ​សិក្សា​ព្រះ​ពុទ្ធវចនៈ​តាម​បែប​បច្ចេក​វិទ្យា​សម័យ​ទំនើប ។ គេហទំព័រ​៥០០០​ឆ្នាំ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពុទ្ធសាសនា​និក​ជន​ទូទៅ​​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចូល​មក​គេហ​ទំព័រ​៥០០០​ឆ្នាំ​ដើម្បី​ស្តាប់​ព្រះ​ធម៌និង​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធ​វចនៈ​ផ្សេង​ៗ ។ ​ជា​ពិសេស សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ធម្មទាន​ដ៏ថ្លៃថ្លា របស់ ​ពុទ្ធបរិស័ទ​នៅ​ក្នុងប្រទេ​ស​និង​ ក្រៅ​ប្រទេស​ដូច​ជា ប្រទេស​អាមេរិក បារាំង កូរ៉េ អូស្រ្តាលី...ដែល​បាន​បរិច្ចាគ​ធន​ធាន​យ៉ាង​ច្រើន​ក្នុង​ការផ្គត់​ផ្គង់​ទ្រទ្រង់​គេហ​ទំព័រ​៥០០០ឆ្នាំ ជា​ប្រចាំខែ​ផង ជា​បន្ទាន់​ផង.. ដែល​ជា​​កម្លាំង​យ៉ាង​ក្រៃលែង​ដល់​ដំណើរ​ការ​៥០០០​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ ។ ដោយអំណាច​ផលនៃ​ធម្មទាន​ទាំងឡាយ​ ដែល៥០០០ឆ្នាំ​បាន​ធ្វើ​ហើយ សម្រេច​ហើយ សូម​ផល​នៃ​ធម្ម​ទាននោះ ចូរជាចំណែកនៃបុណ្យមហា​កុសល​ សូម​ប្រគេន និង​ចែកប្រគេន​ថ្វាយ​​ជូន​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​សូមបាន​នូវចំណែក​បុណ្យស្មើ​ៗ​គ្មា និង​បាន​ជា​បច្ច័យ​រួច​ផុត​ចាក​ទុក្ខទាំង​ពួង​ ។ សូមគោរព​​ឧទ្ទិស​ថ្វាយ​នូវព្រះ​រាជ​កុសលនេះ ថ្វាយ​ចំពោះព្រះ​មហាវីរក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្តេច ​ព្រះ​នរោត្តម ​សីហនុ សូម​ទ្រង់​បានអនុមោទនា​នូវ​មហា​កុសល​នេះ និង​សោយ​នូវ​ព្រះ​បរម​សុខ។ សូមគោរ​ព​​ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ចំពោះ ព្រះករុណា​ជាអម្ចាស់​ជីវិត​តម្កល់​​លើត្បូង ព្រះ​បាទ​សម្តេច ​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់​បាន​អនុមោទនា​នូវ​មហា​កុស​ល​​នេះ ដោយ​ព្រះរាជ​ហឫទ័យ​ដ៏ខ្ពង់​ខ្ពស់​បំផុត ។ សូម​ព្រះអង្គទ្រង់​ប្រកប​ដោយ​ព្រះ​រាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះកាយ​ពល​មាំមួន ព្រះជន្ម​យឺន​យូរ ព្រះ​បញ្ញា​ញាណ​វាង​វៃ និង​គង់​ប្រថាប់​ជាម្លប់ដ៏​ត្រជាក់​ដល់​ប្រជា​រាស្រ្ត ដើម្បី​ទទួល​បាន​នូវ​សេចក្តីសុខ​ក្សេម​ក្សាន្ត ចម្រើន​រុងរឿង​ជានិច្ច​និរន្ត​រ៍ត​រៀង​ទៅ ។ សូមគោរព​​ប្រគេនឧទ្ទិស​ថ្វាយ និង​ថ្វាយ​ចំពោះ​សម្តេចព្រះសង្ឃរាជ​ទាំង​ឡាយ​ចាប់​តាំង​ពី​អតី​ត​កាល​មក​​ហើយ​ និង​ព្រះសង្ឃ​គ្រប់ៗ​ព្រះអង្គ សូម​ព្រះសង្ឃ​មេត្តា​អនុមោទនា​ត្រេក​អរ​​ទទួល​យក​នូវចំណែក​មហាកុ​សល​នេះ។ សូម​គោរព​ជូន​ចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​គ្រប់​រូប សូមបាន​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​មហាកុសល​នេះ។ សូម​គោរពជូន មាតាបិតា រួមទាំង​ក្រុម​ញាតិ, លោកគ្រូ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​ ជា​ម្ចាស់ ,លោកគ្រូ​ធម្មាចារ្យ​ទាំងអស់ និង​លោក​អ្នក​មានឧបការៈចំពោះ​កិច្ចការធម្មទាន​នេះ សូម​មេត្តា​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​ម​ហាកុសល​នេះ។ សូមឧទ្ទិស​ជូន​ចំពោះសព្វ​សត្វ​ទូទៅ មានសត្វដែល​ធ្លាប់ជា​ញាតិ សត្វមិនមែន​ជាញាតិ សត្វនរក​ទាំងឡាយ​មាន ប្រេត អសុរកាយ អមនុស្ស, ទេវតា​ទាំងឡាយ​មាន រុក្ខទេវតា ភូមិ​ទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំង​ឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែល​អស់​លោក​អ្នក​ទាំង​នោះ​ជា​អ្នក​ប្រាថ្នា​នៅក្នុងបុណ្យកុសល ក៏សូមអនុមោទនា​​ទទួល​យកនូ​វចំណែក​មហាកុសល​នេះ​រៀង​ៗខ្លួន​។ បើទទួល​បានចំណែក​នៃបុណ្យ​ហើយ ក៏​សូម​នៅ​ជាសុខចុះ..។ សូមឲ្យប្រទេស​កម្ពុជាជា​ប្រទេសសម្បូរ​ទៅដោយ​សេចក្តី​ស្ងប់​សុខ៕ សូម​អនុមោទនា​បុណ្យ..! ដោយ​៥០០០​ឆ្នាំ​
images/articles/1729/Untitled-1-Recovered.jpg
Public date : 07, Jun 2024 (20,402 Read)
អំពី​ពាក្យ​ថា​កប្ប កាល​ដែល​តាំង​នៅ​យូរ​អង្វែង​ហៅ​ថា​កប្ប ជា​ឈ្មោះ​អាយុផែនដី​ឬ​ជា​ឈ្មោះ​អាយុ​ឱកាស​លោក។ ដែល​ហៅថា​ឱកាស​លោក​នោះ ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ​ប្រាប់​ថា បាន​ដល់​ទីលំនៅ​របស់​សត្តនិករ ដែល​មាន​សេចក្ដី​វិនាស​ជា​ធម្មតា។ ក្នុង​ឱកាស​លោក​នោះ មាន​ចក្កវាឡជាច្រើន ចក្កវាឡ​យើង​មាន​បណ្ដោយ​និង​ទទឹង​ប្រវែង​មួយ​លាន​ពីសែនបីពាន់​៤រយ​ហាសិប​យោជន៍ (១.២០៣.៤៥០យោជន៍),
images/articles/1731/Untitled-1-Recovered.jpg
Public date : 07, Jun 2024 (11,752 Read)
សុភាថេរី នៅក្នុងជីវកម្ពវ័ន សុវណ្ណការបុត្ត ជាអ្នកលេង រារាំងភិក្ខុនីឈ្មោះ សុភា កំពុងដើរទៅកាន់ជីវកម្ពវ័ន ជាទីរីករាយ ភិក្ខន៉ី ឈ្មោះ សុភា ក៏បានពោល​នឹង​សុវណ្ណការបុត្ត​នោះថា កំហុស​ដូចម្តេចដែលអាត្មាប្រទូស្ត​ដល់អ្នក បានជា​អ្នកឈររាំង​អាត្មា នែអាវុសោ បុរសមិនគួរប៉ះពាល់​នូវស្ត្រី​ជាបព្វជិត​ទេ សិក្ខា​ទាំងឡាយ​ក្នុងសាសនា​របស់ព្រះសាស្តា
images/articles/1739/Untitled-1-Recovered.jpg
Public date : 07, Jun 2024 (10,697 Read)
គ្រោងគំនិត ពុទ្ធក្ខេត្ត ១- ពុទ្ធក្ខេត្ត​មាន​បី​គឺ ជាតិក្ខេត្ត, អាណាខេត្ត, វិសយក្ខេត្ត។ ខេត្ត ជា​មគធភាសា​ប្រែ​ថា ស្រែ, តំបន់, នាទី,.... គឺ​ភាគ​ផែន​ដី​ឬ​ភាគ​ផែន​លោក ដែល​គេ​សន្មត​បែង​ចែក​ជា​អន្លើៗ មាន​ខ័ណ្ឌ​ដោយ​រដ្ឋសភា​បញ្ញត្តិឬ​ដោយ​លោកប្បញ្ញត្តិ​ជា​សង្កាត់ៗ​កុំ​ឲ្យ​ច្រឡំ​គ្នា ព្រោះ​មាន​ច្រើន​មិនមែន​មាន​តែ​មួយ។ ២- ពុទ្ធ​ក្ខេត្ត​ទី ១ គឺ​ជាតិ​ក្ខេត្ត មាន​កំណត់​ត្រឹម​តែ​មួយ​ម៉ឺន​លោក​ធាតុ,
images/articles/1737/Untitled-1-Recovered.jpg
Public date : 07, Jun 2024 (16,169 Read)
ខន្តិ បរមំ តបោ តីតិក្ខា អធិវាសនក្ខន្តី ពោលគឺ​សេចក្ដី​អត់​ធន់ ជាតបធម៌​ដ៏​ឧត្ដម នោះ, ឲ្យ​មាន​សេចក្ដី​ពិស្ដារ ដើម្បី​ជា​គ្រឿង​ប្រដាប់សតិបញ្ញា និង​ជា​វត្ត​ប្រតិបត្តិ​របស់​សាធុសប្បុរស​ពុទ្ធ​បរស័ទ​ដូច​ត​ទៅ​នេះ៖ ខន្តិ ប្រែថា "សេចក្ដីអត់" តីតិក្ខា ប្រែថា "សេចក្ដី​ធន់" ស័ព្ទ​ទាំង​ ២ នេះ មាន​សេចក្ដី​ជា​មួយ​គ្នា ទើប​រួម​ចូល​គ្នា​ហៅ​ថា "សេចក្ដី​អត់ធន់" សេចក្ដី​អត់ធន់​នេះ​លោក​ចែក​ជា ៣ យ៉ាង​គឺ៖ ១. អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ​ដែល​ជា​ហេតុ​ឲ្យ​កើត​លោភៈ ២. អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ​ដែល​ជា​ហេតុ​ឲ្យ​កើត​ទោសៈ ៣. អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ​ដែល​ជា​ហេតុ​ឲ្យ​កើតមោហៈ អធិប្បាយ​ខន្តី ១. ឯសេចក្ដី​អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ ដែល​ជា​ហេតុ​ឲ្យកើត លោភៈ នោះ​បាន​ខាង​អត់​ទ្រាំ​នឹង​ចំណង​ផ្សេង ៗ ដែល​កើត​ឡើង​ក្នុង​ទ្វារ​ទាំង ៦។ ពាក្យ​ថា អត់​ទ្រាំ​គឺ​មិន​ប្រព្រឹត្តទុច្ចរិត​តាម​ចំណង់​ឬ​សេចក្ដី​ស្រេក​ឃ្លាន​នោះៗ។ បុគ្គល​ចំពូក​ខ្លះ​ព្រោះ​តែ​មិន​ចេះ​អត់​ទ្រាំ​នឹង​ចំណង់​ឬ​សេចក្ដី​ស្រេក​ឃ្លាន បាន​ជា​លួច​ឆក់​ដណ្ដើម​បំបាត់​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​របស់​គេ, កាល​បើ​ប្រព្រឹត្ត​ទុច្ចរិត​ដូច្នោះ រមែង​ជួប​ប្រទះ​នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ដែល​ជា​ផល​របស់​ទុច្ចរិត​នោះៗ មាន​ត្រូវ​ទោស​ជាប់​គុក​ជាប់​ច្រវាក់​ជាដើម។ បុគ្គល​ឯណា​ជា​មនុស្ស​មិន​សូវ​រវះ​រវាម​ពេក ចេះ​អត់ទ្រាំ​បាន, បុគ្គល​នោះ​ឯង​ប្រកប​ដោយ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន។ ខន្តី សេចក្ដី​អត់​ធន់​បែប​នេះ ហៅ​ថា អត់ធន់​ ចំពោះ​សេចក្ដី​ទុក្ខ​ដែល​ជា​ហេតុ​ឲ្យ​កើត រាគៈ ក៏​គួរ​សង្គ្រោះ​ចូល​ក្នុង​ខន្តី​នេះ​ដែរ។ ២. ឯ​សេចក្ដី​អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ ដែល​ជា​ហេតុ​ឲ្យ​កើត ទោសៈ នោះ​ បាន​ខាង​សេចក្ដី​អត់ធន់​នឹង​ពាក្យ​បរប្បវាទ​ដែល​បុគ្គល​ដទៃ​ស្ដី​ថា​ត្មះតិះដៀល ឬ​អត់ធន់​នឹង​ពាក្យ​បរប្បវាទ​ដែល​បុគ្គល​ដទៃបៀត​បៀន​ដែល​ជា​ហេតុ​ឲ្យ​កើត​ទោសៈ។ ធម្មតា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​សន្និវាស​នេះ ដែល​ថា​មិន​ឲ្យ​មាន​គេ​ស្ដី​ថា ត្មះតិះដៀល​សោះ​នោះ​គ្មាន​ទេ, ទោះ​បី​គេ​ត្មះតិះដៀល​ស្ដី​ថា​ដោយ​ត្រង់ៗ មិន​បាន ក៏​គង់​ត្មះតិះដៀល​ស្ដី​ថា​ដោយ​ពាក្យ​បញ្ឆិត​បញ្ឆៀង​ផ្សេងៗ, បើ​គេ​តិះដៀល​ស្ដី​ថា​ចំពោះ​មុខ​មិន​បាន​គេ​ក៏​គត់​តិះដៀល​ស្ដី​ថា​ជា​កំបាំងៗ អម្បាល​ព្រះអាទិត្យ​ព្រះចន្ទ​ដែល​ដើរ​វិល​ឆ្លុះ​បំភ្លឺ​លោក​ជា​ប្រក្រតី ម្ដេច​ក៏​គង់​តែ​មាន​គេ​តិះដៀល​ខ្លះ​ដែរ, ចំណង់​បើ​មនុស្ស​ក្នុង​លោក និង​រក​នរណា​ឲ្យ​ជា​មនុស្ស​ឥត​គេ​តិះដៀល​នោះ​មិន​មាន​ឡើយ; ទុក​ជា​ព្រះសាស្ដា​បរមគ្រូ​ជា​ម្ចាស់​ដែល​ប្រកប​ដោយ​ព្រះមហា​ករុណា​ទិគុណ ក៏​គង់​មាន​គេ​តិះដៀល​ដែរ, ដូច​កាល​ទ្រង់​ស្ដេច​ទៅ​គង់​ក្នុង​ក្រុងកោសម្ពី​សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ៖ រឿង ព្រះសម្ពុទ្ធ​ទ្រង់​ស្ដេច​នៅ​ក្នុង​កោសម្ពី កាល​ដែល​ព្រះភគវន្ត​មុនី ទ្រង់​ស្ដេចទៅ​ក្រុង​កោសម្ពីនោះ​ នាង​មាគណ្ឌិយ​ជា​ទីពី​ព្រះបាទ​ឧទេន ប្រើ​មនុស្ស​ឲ្យ​គេ​ប្រទេច ផ្ដាសា​ព្រះអង្គ​ដោយ​ពាក្យ​អាក្រក់ផ្សេងៗ ដរាប​ដល់​ព្រះអានន្ទ​ធុញ​ទ្រាន់​អត់​ទ្រាំ​មិន​បាន ចូល​ទៅ​ក្រាប​បង្គំ​ទូល​និមន្ត​ព្រះអង្គ​ឲ្យ​ទ្រង់​ស្ដេច​នៅ​នគរ​ឯ​ទៀត, តែ​ព្រះអង្គ​មិន​ញាប់ញ័រ​នឹង​ហេតុ​នោះ​បន្តិច​បន្តួច​ឡើយ។ ក្នុង​វេលា​នោះ ពួក​ជន​ដែល​បាន​មើល​ឃើញ​នឹង​ស្ដាប់​ឮ កម្រ​នឹង​ចៀស​វាង​សេចក្ដី​ក្រេវក្រោធ​បាន, បើ​នឹង​បាន​ខ្លះ​ក៏​ដោយ​តែ​ប្រឹង​អត់​សង្កត់​ចិត្ត​តាម​ព្រះអង្គ​ប៉ុណ្ណោះ​ លុះ​ចំណេរ​មក​ខាង​ក្រោយ ពួក​ស្រី​ទាំង​នោះ​ក៏​ដល់​នូវ​សេចក្ដី​ស្លាប់​ដោយ​ព្រះមហាក្សត្រិយ៍​ឲ្យ​ចាប់​យក​មក​ជីក​កប់​ក្នុង​រណ្ដៅ​ឲ្យ​នៅ​ត្រឹម​ ៗ ក ហើយ​ឲ្យ​រាស់​ដោយ​រនាស់​ដែក និង​ដុត​រោស​ដោយ​ភ្លើង, លុះ​ស្លាប់​ទៅ​ហើយ​ក៏​ទៅ​កើត​ក្នុង​នរក​រង​ទុក្ខ​វេទនា​ជា​ពន្លឹក​គួរ​ខ្លាច​ក្រៃពេក។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/1738/Untitled-1-Recovered.jpg
Public date : 07, Jun 2024 (15,631 Read)
ពុទ្ធក្ខេត្ត​មាន​៣យ៉ាង ១- ជាតិ​ក្ខេត្ត មាន​លោក​ធាតុ​ឬ​ចក្ក​វាឡ​ចំនួន​មួយ​ម៉ឺន (១០.០០០​លោក​ធាតុ​)​ ក្នុង​ពេល​ដែល​ព្រះ​សម្ពុទ្ធ​ចុះ​ចាប់​បដិសន្ធិ​និង​ប្រសូត​ជាដើម លោក​ធាតុ​ឬ​ចក្កវាឡ​ទាំង​មួយ​ម៉ឺន​នោះ កម្រើ​ក​រំពើក​ញាប់ញ័រ​ទាំង​អស់ ហាក់​ដូច​ជា​គេ​ចាក់​ញាក់​ឬ​ចាប់​អង្រួន​ដោយ​អំណាច​បុណ្យ​របស់​ព្រះអង្គ។ ២- អាណាខេត្ត មាន​លោកធាតុ​ឬ​ចក្កវាឡ​ចំនួន​មួយ​សែនកោដិ (១០០.០​០០ កោដិលោកធាតុ)
images/articles/2895/____________tpic.jpg
Public date : 07, Jun 2024 (31,170 Read)
សូចិមុខីសូត្រ (សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌) សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅចូលកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ខបាត លុះចូលទៅបិណ្ខបាតតាមលំដាប់ច្រកក្នុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យក្បែរជើងជញ្ចាំងមួយ ឆាន់ចង្ហាន់បិណ្ខបាតនោះ ។ គ្រានោះ បរិព្វាជិកាឈ្មោះសូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី ។ នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិន​មែន​ងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូម្តេចវិញ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើល​ទាយ​ចម្ការ​ទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់ ។ ម្នាលប្អូនស្រី ពួក​សមណ​ព្រាហ្មណ៍​ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកងើយមុខឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ) នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់ ។ នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយ មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយនក្ខត្តឫក្ស អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្មនិងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខាបានដោយធម៌ហើយ ទើបឆាន់ ។ គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រកចូលទៅកាន់ច្រកចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ បា្រប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារប្រកបដោយធម៌ សមណសក្យបុត្រ ទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូលប្រគេនដុំបាយដល់ពួក សមណសក្យបុត្រផងចុះ ។ ចប់ សូចិមុខីសូត្រ ៕ (សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ សារិបុត្តសំយុត្ត បិដកលេខ ៣៤ ទំព័រ ១៨៩) ដោយ៥០០០ឆ្នាំ
images/articles/3016/2020-09-02_13_09_24-_____________-_Google_Search.jpg
Public date : 07, Jun 2024 (30,680 Read)
១- មានសីលធម៌រស់នៅល្អ ២-មានចំណេះវិជ្ជាខ្ពង់ខ្ពស់ ៣-មានសំដីសំដៅពីរោះពិសា ៤-មានស្មារតីរឹងមាំ ចិត្តនឹងន ៥-មានសញ្ញារួចផុតពីទុក្ខកង្វល់ ដោយ៥០០០ឆ្នាំ
images/articles/3017/2020-09-02_13_51_59-Window.jpg
images/articles/3019/2020-09-02_14_34_26-Window.jpg
Public date : 07, Jun 2024 (35,363 Read)
មាតាបិតាមានគុណូបការដល់បុត្រ បុត្រគួរសង្រ្គោះដោយផ្លូវប៉ុន្មានប្រការ? គ. បុត្រត្រូវសង្រ្គោះមាតាបិតា ដែលជាបុព្វការីនោះដោយបទសង្គ្រោះ៥ប្រការគឺ៖ 1. ករណំ គិតថាអាត្មាអញនេះ គឺមានមាតាបិតាលោកចិញ្ចឹមមកយូរហើយគួរតែចិញ្ចឹមលោកវិញ។ 2. កិច្ចករណំ ការងារនៃមាតាបិតាមានឡើង ត្រូវបពា្ឈប់ការងាររបស់ខ្លួនសិន ទៅជួយធ្វើកិច្ចការមាតាបិតានោះ ត្រាតែបានសំរេច។ 3. កុលវង្សថបនំ កូនត្រូវប្រព្រឹត្តរក្សាវង្ស តម្កល់វង្សនៃត្រកូលអោយឋិតថេរនៅ ការកេរ្តិ៍មាតាបិតាកុំអោយសា បសូន្យវិនាសទៅបាន។ 4. ទាយជ្ជារហបដិបជ្ជនំកូនត្រូវបំរើមាតាបិតាដោយសុចរិត តាំងចិត្តលំអោន គោរពកោតខ្លាច អាចទទួលនូវទ្រព្យមត៌ករបស់មាតាបិតា។ 5. ទក្ខិណានុប្បទានំ បើមាតាដល់នូវមរណភាពហើយ កូនត្រូវទទួលតបគុណ ដោយធ្វើឈាបនកិច្ច ធ្វើបុណ្យសាងកុសលបញ្ជូនផលទក្ខិណានុប្បទានទៅមាតាបិតា ដែលលោកចែកស្ថានទៅបរលោកនោះ។ ដោយ៥០០០ឆ្នាំ
images/articles/3034/PNG_image.png
Public date : 07, Jun 2024 (34,932 Read)
អ្វីៗក្នុងលោកនេះ វាយ៉ាងដូច្នោះឯង ជាការពិតដោយបរមត្ថមានហេតុ មានផលត្រឹមត្រូវ អ្វីដែលត្រូវកើត រមែងកើត អ្វីដែលត្រូវរលត់ រមែងរលត់ គឺគ្រប់រឿងទាំងអស់ សុទ្ធតែមានការពិតឲ្យសុខចិត្ត កាលណាបើមានបញ្ញាចូលដល់ការពិតនោះៗ ប៉ុន្តែព្រោះមិនបានសិក្សាការពិត រវល់តែចង់បានអ្វីៗតាមតណ្ហា ទីបំផុតក៏បានជួបការខកចិត្ត ដូច្នោះទើបពុទ្ធបរិស័ទគួរសិក្សាការពិតដែលជាបរមត្ថសច្ច ។ ក្នុងអរហន្តវគ្គ (វគ្គទី ៧ នៃព្រះគាថាធម្មបទ)ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ឧយ្យុញ្ជន្តិ សតីមន្តោ ន និកេតេ រមន្តិ តេហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ។ បុគ្គលដែលមានស្មារតី រមែងខ្វល់ខ្វាយ (គឺខ្វល់ខ្វាយក្នុងគុណដែលខ្លួនឯងបានចាក់ធ្លុះហើយ មានឈាននិងវិបស្សនាជាដើមហើយនឹកដល់ ពិចារណាដល់ ក្នុងការចូលសមាបត្តិនោះៗ) លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ (គឺមិនមានទីអាល័យហួងហែង) លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ដូចហ្វូងហង្សលះបង់ភក់ ហើយហើរទៅ ដូច្នោះឯង។ សិក្សាព្រះសូត្រ ភាគទី ១១ ដោយ៥០០០ឆ្នាំ
images/articles/3037/2021-05-10_08_03_03-buddha_thai_style_painting_jpg_-_Google_Search.jpg
Public date : 07, Jun 2024 (19,785 Read)
តើអ្វី ដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង មិនអាល័យអតីតកាល មិនមានកង្វល់ដល់រឿងអនាគត ? គឺយើងធ្វើបច្ចុប្បន្នឱ្យល្អ និងឱ្យសប្បាយទាំងយប់ទាំងថ្ងៃ ដូចព្រះនន្ទត្ថេរ ភ្លេចព្រះនាងជនបទកល្យាណី ព្រោះពេញព្រះហឫទ័យនឹងស្រីទេពអប្សរដូច្នោះឯង ទីបំផុតព្រះនន្ទត្ថេរ បានលះបង់តណ្ហាក្នុងលោក ព្រោះអាស្រ័យសំវរ ការសង្រួមឥន្ទ្រិយ ជាបដិបទាសម្រេចព្រះអរហត្ត បរិនិព្វាន ។ ចិត្តេន នីយតិ លោកោ ចិត្តតែងនាំសត្វលោកទៅ ។ មនុស្សយើងពូកែធ្វើអ្វីៗ ប្រណីត ៗ គ្រប់យ៉ាង ប៉ុន្តែ មិនអាចធ្វើចិត្តខ្លួនឯងឱ្យស្ងប់បាន ត្រូវចិត្តលោកិយនាំទៅភ្លើតភ្លើន ឬទុក្ខព្រួយ សោកសៅ មួម៉ៅ ក្ដៅក្រហាយ... ក្នុងរឿងនោះៗ ដែលរឿងទាំងអស់នោះ ត្រូវបានសាងឡើងដោយចិត្តខ្លួនឯង ៕៚ ខ្លឹមសារនៅក្នុង ចិត្តសូត្រទី ២ ( បិដក ២៩ ទំព័រ ១០២ ) ជំនួយសតិភាគទី ២៥ សិក្សាព្រះសូត្រភាគទី ២១ ដោយ៥០០០ឆ្នាំ
images/articles/3038/2021-05-12_09_24_13-Beautiful_Thai_style_Sleeping_Buddha_Painting_art_Vintage_color_tone_-_Wallscafe.jpg
Public date : 07, Jun 2024 (26,738 Read)
សព្វា ទិសា អនុបរិគម្ម ចេតសា នេវជ្ឈគា បិយតរមត្តនោ ក្វចិ ឯវំ បិយោ បុថុ អត្តា បរេសំ តស្មា ន ហឹសេ បរំ អត្តកាមាតិ ។ បុគ្គលមានចិត្តរំពឹងគិតសព្វទិស រមែងរកមិនឃើញនូវបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយឡើយ ខ្លួនទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនោះឯង ។ ព្រោះហេតុនោះ អ្នកដែលស្រឡាញ់ខ្លួន មិនគប្បីបៀតបៀននូវសត្វដទៃឡើយ ។ ជីវិតនេះ បើយើងមិនទាន់ប្រាកដក្នុងចិត្តថា រស់នៅដើម្បីអ្វីទេនោះ យើងគួរតែសម្រេចចិត្តជាដំបូងថា យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់ ហើយធ្វើអ្វីៗ ឱ្យបានល្អ ឱ្យជាប្រយោជន៍ដល់អ្នកទាំងអស់នោះ ។ លុះដល់ពេលបានជួបព្រះធម៌ ក្នុងមល្លិកាសូត្រ ជាដើម ទើបយើងមកពិចារណាថា ខ្លួនយើងគឺជាទីស្រឡាញ់ដ៏ក្រៃលែងនៃខ្លួនឯង ដូច្នេះ យើងគប្បីរស់នៅឱ្យបានល្អដើម្បីខ្លួនយើងផង និងដើម្បីអ្នកដែលយើងស្រឡាញ់ផង ទាំងអ្នកដែលស្រឡាញ់យើងផង ហើយមិនគប្បីបៀតបៀននូវគ្រប់ជីវិតដទៃទៀតផង ព្រោះអ្នកដទៃ ក៏មានការស្រឡាញ់ខ្លួនឯងខ្លាំងក្រៃលែងដែរ គប្បីមានខ្លួនឯងជាឧបមា ៕៚ ខ្លឹមសារនៅក្នុង មល្លិកាសូត្រទី ៨ ( បិដក ២៩ ទំព័រ ២០៧ ) ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.08