សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • អត្ថបទ: (៩៥)
    ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦៨,៣៥៨ ដង)
    ពាក្យថា(បច្ច័យ)សំដៅ​ដល់“គ្រឿង​សម្រាប់​អាស្រ័យ​របស់​បព្វជិត”។អ្វី​ទៅ​ដែល​ហៅ​ថា(បច្ច័យ)គ្រឿង​អាស្រ័យ​របស់​បព្វជិត​?បើ​ជា​ទូទៅហៅ​​ថាអាមិស។អាមិសជាវត្ថុសម្ភារៈឧបភោគបរិភោគប្រើ​ប្រាស់​បម្រើ​សុខភាពជួយ​ជា​កម្លាំងបម្រើ​តម្រូវ​ការសេចក្ដី​ប្រាថ្នា​ចង់​បាន​របស់​នុស្ស​ទូទៅ។ តាម​ន័យ​នេះអាមិសបាន​ដល់​វត្ថុ​គ្រប់​យ៉ាងសម្រាប់​ទំនុក​បម្រុងឧបត្ថម្ភ​ជីវិត​មនុស្ស​ឲ​រស់​​នៅ​បាន​សុខ​ស្រួលឈាន​ទៅ​រុង​រឿង​ថ្លៃថ្លា។ដូច​ជា​សំពត់​ខោអាវសំលៀក​បំពាក់​សម្រាប់​បិទ​បាំងកែ​លំអរ​រាងកាយអាហារ​ភោជនគ្រប់​ប្រភេទ​សម្រាប់​ហូប​ពិសាសម្ភារៈភស្តុភាបណ្ណាការទ្រព្យ​សម្បត្តិ​សម្រាប់​សំរួល​ការ​ដេក​ដើរ​អង្គុយសម្រាក​ស្នាក់​អាស្រ័យ​និង​ថ្នាំ​កែ​រោគ​គ្រប់​មុខ។ជា​រួមអ្វីៗជា​វត្ថុសម្ភារៈរបស់​របរប្រដាប់​ប្រដា​គ្រឿង​បរិភោគប្រើ​ប្រាស់​របស់​មនុស្សសម្រាប់​ជួយ​ផ្ដល់​​ការ​សុខ​ស្រួល​ឲ​កើត​ជា​ផល​ប្រយោជន៍ផ្គត់​ផ្គង​ជីវិតប្រមូល​ផ្ដុំ​វត្ថុ​រួម​ទាំង​អស់​នោះលោកហៅ​ជាពាក្យ​បច្ចេកទេស​តែ​មួយ​ថាអាមិស។អាមិសជា​វត្ថុ​ជួយ​មនុស្ស​ឲ​រស់​នៅ​បាន​ស្រួលជួយ​ផ្ដល់​ផល​ប្រយោជន៍​ឲ​មនុស្ស​មាន​អានុ​ភាព​មាន​អានិសង្ស​ច្រើន​សម្រាប់​ការ​រស់​នៅ។ព្រះ​ពុទ្ធសាសនាព្រះពុទ្ធ​អង្គ​ទ្រង់​ឆ្វេង​យល់​ច្បាស់​នូវ​ផល​ប្រយោជន៍​នៃ​អាមិស​ទើប​ទ្រង់​​អនុញាត​ឲ​បព្វជិត​បរិភោគប្រើប្រាស់​អាមិសតាម​ការ​គួរ។ក្រៅ​ពីបង្សុកុលចីវរដើរ​បិណ្ឌបាតដេក​នៅ​ក្រោម​ដើម​ឈើផឹក​ថ្នាំ​មូត​ភេសជ្ជៈព្រះអង្គ​អនុញាតឲ​ប្រើអតិរេកលាភបានដើម្បី​ជួយ​​សម្រួល​ជីវភាព​ភិក្ខ​សង្ឃឲ​ប្រព្រឹត្ត​ទៅ​បាន​ស្រួល។តែ​ព្រះអង្គ​មិន​ទ្រង់​ហៅថាអាមិសទេទ្រង់​ហៅ​ថា“បច្ច័យ”។ព្រោះ​បច្ច័យ​ជា​គ្រឿង​បន្ត​ជីវិត​ឬ​ជំនួយ​ជីវិត​មនុស្ស​ឲ​ប្រព្រឹត្តទៅ​បាន​ស្រួល។ពិសេសបច្ច័យ​អាច​ផ្ដល់​ផល​ប្រយោជន៍ដ៏​សំខាន់​ដល់​មត្តញ្ញូជនអ្នក​ស្គាល់​ប្រមាណ​ក្នុងការបរិភោគ​ប្រើ​ប្រាស់។មនុស្ស​​យើង​បើ​មិន​មាន​បច្ច័យ​ទាំង​អស់​ជា​ជំនួយ​ទេនឹង​រស់​នៅ​ពុំ​បានធ្វើ​ប្រយោជន៍​អ្វី​ក៏​ពុំ​កើត​ដែរ។ បច្ច័យ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះប្រមូល​មក​ហៅ​ត្រឹម​តែ៤បច្ច័យគឺចិវរប្ប​ច្ច័យ១បិណ្ឌបាតប្បច្ច័យ១សេនាសនប្បច្ប័យ១និង​គិលានភេសជ្ជប្បច្ច័យ១។ ជា​ការ​ពិតការ​រស់​នៅ​បើ​មាន​តែ​បច្ច័យ​៣ខ្វះ​បច្ច័យ​ណា​មួយ​ក៏​រស់​នៅ​មិន​ស្រួល។ ១.សំពត់​ខោ​អាវ​សាវ​ស្បៃជា​សម្លៀក​បំពាក់គ្រឿង​សម្លៀក​ដណ្ដប់​បិទ​បាំង​រាងកាយការពារកេរ្តិ៍ខ្មាស់​ជា​ដើមមាន​ស្បង់ចីពរសង្ឃាដីនិង​បរិក្ខា​បន្ទាប់​បន្សំដូច​អង្សាក់​វត្ថពន្ធកាយពន្ធនិសីទនៈសាដកកន្សែង.....ជា​ដើម​រាប់​បញ្ចូល​ជា​ចីវរប្បច្ច័យ។ ២.គ្រឿង​បរិភោគហូបពិសា​ឆាន់មាន​អាហារ​ភោជននំនែកបង្អែមចំអាប​បាយសម្លត្រីសាច់ប្រហុកផ្អកអំបិល...ជាដើមរាប់​បញ្ចូល​ជា​បិណ្ឌបាតប្បច្ច័យ។ ៣.ទី​លំនៅ​ភូមិ​ស្ថាន​សម្រាប់​ជ្រកកោនដេក​អង្គុយស្នាក់​អាស្រ័យថ្ងៃ​យប់​មាន​ផ្ទះ​សម្បែងកុដិសាលា​កន្ទេលខ្នើយវិហារគ្រែតុទូកៅអីឆ្នាំងចានស្លាបព្រាបាត្រ...ជាដើមរាប់​បញ្ចូល​ហៅ​​ថា​សេនា​សនប្បច្ច័យ។ ៤.ថ្នាំសង្កូវកែរោគការពារព្យាបាល​ជម្ងឺ​ដម្កាត់​ផ្សេងៗមានថ្នាំបូរាណឱសថ​សម័យសម្រាប់​ផឹក​លាបចាក់ភេសជ្ជៈ៥មុខជាដើមមាន​ទឹកដោះ​រាវទឹកដោះខាប់ប្រេងស្កទឹកឃ្មុំនិង​ទឹក​អដ្ឋ​បាន​​ជាដើមរាប់​បញ្ចូល​ហៅ​ថា​គិលាន​ភេសជ្ជប្បច្ច័យ។ ប៉ុន្តែបច្ច័យ​គ្រប់​យ៉ាង​ដែល​រាប់​បញ្ចូល​តាម​ឈ្មោះ​តែ៤បច្ច័យនេះជា​បច្ច័យ​(អាមិសវត្ថុ)សម្រាប់​មនុស្ស​ទូទៅចំពោះ​បព្វជិត​ក្នុងពុទ្ធសាសនាព្រះអង្គ​ទ្រង់​អនុញាតឲ​បរិភោគប្រើប្រាស់​​បច្ច័យដែល​ជា​គ្រឿង​អាស្រ័យ​របស់​បព្វជិត​នោះ​ដោយ​មាន​កំណត់”។ ម្យ៉ាង​ទៀតបច្ច័យ​៤ដែល​មាន​កំណត់​នោះបព្វជិត​មុន​នឹង​បរិភោគ​ប្រើ​ប្រាស់​នូវ​បច្ច័យ​​ណា​មួយដែល​ទ្រង់​បាន​អនុញ្ញាតសុទ្ធ​តែ​ត្រូវ​ពិចារណា​ដោយ​សតិសម្បជ្ជញ្ញៈ​សិនសឹម​បរិភោគ​ប្រើ​ប្រាស់។ការ​រៀបរាប់​ដោយ​សង្ខេប​មក​ប៉ុណ្ណេះ​ឯងដែល​នឹង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​សួរ​ខាង​​ដើម​​ថា“អ្វី​ទៅ​ដែល​ហៅ​ថាបច្ច័យគ្រឿង​អាស្រ័យ​របស់​បព្វជិត​នោះ​ឯង“។ ពាក្យ​ថា“បុណ្យ​បច្ច័យ​បួន”គឺ​ជា​ឈ្មោះបុញ្ញកម្មមួយ​បែប​ដែល​បូរាណា​ចារ្យ​ខ្មែរ​យើង​បាន​​សន្មត​ហៅ​តាម​បច្ច័យ​ទេយ្យ​វត្ថុ​ដែល​គេ​ធ្វើទានដោយ​រៀប​ខ្ចប់​បច្ច័យ​ទាំង​បួន​មុខក្នុង​មួយ​កញ្ចប់ៗ​​សម្រាប់​ជា​ទេយ្យ​ទាន។តើ​បុណ្យ​បច្ច័យ​បួនទាយកទាយិកាត្រូវ​ធ្វើ​ដូច​ម្ដេច?មុន​នឹង​ធ្វើ​បុណ្យ​លោក​​អ្នក​ម្ចាស់​ដើម​​បុណ្យឬ​ម្ចាស់​ដើម​ទាន​ប្រធាន​បុណ្យតែង​ប្រជុំ​ពិភាក្សា​គ្នាថាតើ​ត្រូវ​និមន្តលោក​ប៉ុន្មាន​អង្គ?និមន្ត​​លោក១អង្គ២អង្គ-៣​ឬ​៤​អង្គ​ឬ​៥​-​៦​-​៧​អង្គ។លោក​អ្នក​អាច​និមន្ត​លោក​មក​ទទួល​ក្នុង​បុណ្យ​ប៉ុន្មាន​​អង្គ​ក៏​បានអាស្រ័យបសាទសទ្ធានិង​លទ្ធភាព​របស់​ទាយក​ទាយិកា​ម្ចាស់​បុណ្យ។ បើ​យើង​តម្រូវ​និមន្ត​លោក២អង្គយើង​រៀប​​ទេយ្យ​វត្ថុ២​កញ្ចប់និមន្ត៣​អង្គ​រៀប​ទេយ្យវត្ថុ​​៣​កញ្ចប់និមន្ត៤អង្គរៀប៤កញ្ចប់បើ​មាន​សទ្ធានិមន្ត៧​អង្គ​គប្បី​រៀប​ទេយ្យ​វត្ថុ៧កញ្ចប់គឺ​ត្រូវ​​រៀប​ទេយ្យវត្ថុ​ជា​កញ្ចប់ៗតាម​ជំនូន​លោក​ដែល​ត្រូវ​និមន្ត​មក​នោះឲ​បាន​មួយ​កញ្ចប់១​អង្គ​គ្រប់ៗអង្គ។ឯ​ទេយ្យវត្ថុ​ក្នុង​មួយ​កញ្ចប់ៗត្រូវ​មាន​បច្ច័យបួន​មុខ​គឺចីវរបិណ្ឌ​បាត​សេនាសនៈភេសជ្ជៈដាក់​ចូលទៅ​ក្នុង​មួយ​កញ្ចប់ៗដូចៗគ្នា។ មាន​​អ្នក​ខ្លះ​យល់​ច្រឡំថាធ្វើ​បុណ្យ​បច្ច័យ​បួនគេ​និមន្ត​លោក​តែ​បួន​អង្គ​ទេ​បើ​និមន្ត​លោក​​ទៅ​​ដល់៥អង្គវា​ទៅ​ជា​បុណ្យ​បច្ច័យប្រាំ​ហើយ?ការ​យល់​យ៉ាង​នេះមុខ​គួរ​ឲ​សង្វេគ​បែ​ជា​យក​ព្រះសង្ឃ​ធ្វើ​ជា​បច្ច័យ​ទៅវិញ​ពុទ្ធោ​អើយ!បច្ច័យ​មាន​តែ​បួន​ប្រភេទ​ទេមាន​បច្ច័យ​ឯណា​ទៅ​ដល់​ប្រាំឬ​ក៏​ប្រាំ​មួយ​មុខ​នោះ!ការ​ធ្វើ​បុណ្យ​បច្ច័យ​​បួន​គឺគេ​រៀប​ទេយ្យ​វត្ថុ​ឲ​មាន​គ្រប់​ទាំង​បួន​បច្ច័យ​ក្នុង​មួយ​កញ្ចប់។បើ​ម្ចាស់បុណ្យ​ជា​អ្នក​មាន​ធូរធារ​​គេ​អាច​បញ្ចូល​ចីវរប្បច្ច័យ២មាន​ស្បង់​ផង​កន្សែង​ផង។បិណ្ឌបាតប្ប័យ៣ឬ៤មាន​អង្ករ​ផងត្រីងៀត​ផង។ទឹកត្រី​ផង​សេនាសនប្បច្ច័យ៣ឬ៤មាន​កន្ទេល​ផង​ខ្នើយ​ផង​ស្បែក​ជើង​ឬ​ប៉ាន​ពែង​​ផង​ក៏​បាននិង​គិលាន​ភេសជ្ជប្បច្ច័យ៣-៤មាន​ទឹកដោះគោតែស្ករឬថ្នាំពេទ្យថែម​ទៀត​ផង​ក៏​បាន​។រួម​បច្ច័យទាំងបួនដ៏​ច្រើន​មុខ​នេះ​បញ្ចូល​គ្នាវេច​ខ្ចប់​ជា​មួយ​កញ្ចប់។ ទេយ្យវត្ថុ​ដ៏​ច្រើន​មុខ​នេះ​ក៏​ឈ្មោះ​ថាបច្ច័យបួន។យើង​រៀប​កញ្ចប់​សម្រាប់​តែ​លោក​មួយ​អង្គ​​ក៏​បច្ច័យ​បួនរៀប៤​-​៥​-​៦កញ្ចប់​សម្រាប​លោក៤​-​៥​-​៦​អង្គ​ក៏​ឈ្មោះ​ថា“ធ្វើ​បច្ច័យ​បួន​ដែរ។ គ្រាប់​តែ​ថាបើ​ធ្វើ​តូច​បច្ច័យ​ទាំង​បួនមួយ​កញ្ចប់ៗក៏តិច។ទោះ​បី​តិច​ក្ដី​ច្រើន​ក្ដីក៏​ត្រូវ​ឲ​បាន​​៤មុខ។ឯ​វិធី​ធ្វើដូច​ជា​បុណ្យ​ផ្សេង​ដែរគឺ​ថ្ងៃ​បុណ្យ​នោះ​​ពេល​ព្រឹក​​បង​ប្អូន​ជិត​ខាង​ជួយ​ធ្វើ​រោង​​បុណ្យ​មុខ​ផ្ទះតុប​តែង​រោងហើយ​យក​រណ្ដាប់​ទេយ្យ​វត្ថុដែល​កញ្ចប់​ដោយ​ក្រដាស់​ភ្លឺ​ស្អាត​ចំនួន​​ប៉ុន្មាន​កញ្ចប់​ដែល​យើង​តម្រូវ​និមន្ត​ព្រះសង្ឃ​ប៉ុន្មាន​អង្គនោះមក​ដាក់​តម្រៀប​លើ​គ្រែ​ក្បែរ​គ្រឿង​​សក្ការៈ​ព្រះពុទ្ធ​រូប។ដល់​ពេល​រសៀលមេ​ក្រូបុណ្យ​បន្លឺ​សម្លេងជា​ពេល​ដែល​ភ្ញៀវ​អញ្ជើញ​ទៅ​ចូល​​បុណ្យ។ពេល​ល្ងាច​លោក​អាចារ្យចាប់​ផ្ដើម​នមស្ការ​ថ្វាយ​បង្គំហើយ​និមន្ត​ព្រះសង្ឃ​តាម​ចំនួន​មករួច​សមាទាន​សីល​និង​អារាធនា​ចម្រើន​ព្រះបរិត្ត។បើ​មាន​ទេសនា​ផងក៏​រៀប​ធម្មាសនៈហើយ​និមន្ត​​ព្រះធម្មកថិកសម្ដែង​ធម៌​ទេសនា​តទៅ។លុះ​ព្រឹក​ឡើង​និមន្ត​ព្រះសង្ឃ​ទទួល​យាគូ។បើ​មិន​បាន​ធ្វើ​​យាគូទេធ្វើ​សង្ឃ​ភត្ត​តែ​ម្ដង​នោះគប្បី​សមាទានសីលហើយ​អ្នក​ដើម​បុណ្យ​ព្រម​ទាំង​កូនចៅញាតិ​មិត្ត​នាំ​គ្នា​កាន់​គ្រឿង​ប្រដាប់ទេយ្យ​វត្ថុ​ឡើងដើម្បី​វេរទេយ្យ​វត្ថុបច្ច័យ៤នេះ​និង​វេរចង្ហាន់​ទៅ​ជា​មួយ​គ្នា។ លោក​អាចារ្យ​នាំ​ពុទ្ធបរិស័ទ​វេរ៖នមោ៣ចប់(តាម​ទម្លាប់រួច​អ្នក​ដើម​បុណ្យ​​ទាំង​អស់​និង​ពុទ្ធ​បរិស័ទថា​តាម​លោក​អាចារ្យ​វេរ៖ មយំភន្តេឥមេចត្តារោបច្ចយេឥធានេត្វាសង្ឃស្សទេមសាធុភន្តេសង្ឃោឥមេចត្តារោបច្ចយេបដិគណ្ហាតុ(មាតាបិតាទីនំគុណវន្តានញ្ច) អម្ហាកញ្ចទីឃរត្តំអត្ថាយហិតា​យសុខាយ​។ ទុតិយម្បិ.មយំភន្តេ........ តតិយម្បិ.មយំភន្តេ........... បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​អើយ!យើង​ខ្ញុំ​ទាំង​ឡាយ​បាន​នាំ​មក​នូវ​បច្ច័យ​ទាំងឡាយ៤​នេះមក​ដម្កល់​ទុក​ក្នុង​ទីនេះហើយ​វេរ​ប្រគេន​ដល់​ព្រះសង្ឃបពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើនសូម​ព្រះសង្ឃ​​ទទួល​យកនូវ​បច្ច័យ​ទាំង​ឡាយ៤​នេះដើម្បី​សេចក្ដី​ចម្រើនដើម្បី​ជា​ប្រយោជន៍ដើម្បី​សេច​សុខ(​ដល់​អ្នក​ដ៏មាន​គុណ​ទាំងឡាយ​មាន​មាតាបិតា​ជា​ដើម​ផងអស់​កាល​ជាអង្វែង​ទៅ​ហោង។អស់​វារៈ​ពីរ​ដង​ផង....។អស់​វារៈ​បី​ដង​ផង...។ បន្ទាប់​មក​ចូល​ទៅ​អង្គុយ​ឲ​ជាប់​ហត្ថបាសហើយ​ប្រគេន​ទេយ្យវត្ថុ​និង​ចង្ហាន់​ដល់​ព្រះសង្ឃ​។ព្រះសង្ឃអនុមោទនា(​គឺ​សូត្រ​ធម៌)ចប់​ហើយយើង​សូត្រ​ឧទ្ទិសកុសល​ផលទានតាមទម្លាប់។ សូម​បញ្ជាក់​ថា៖ការ​វេរ​នេះបើ​មាន​តែ​ទេយ្យ​វត្ថុ​ក៏​វេរ​យ៉ាង​នេះ។បើ​មាន​ចង្ហាន់ព្រះសង្ឃ​​ឆាន់​នៅ​ផ្ទះ​បុណ្យ​ឬរាប់បាត្រចង្ហាន់​ដាក់​ចាន​ស្រាក់​យក​ទៅ​ឆាន់​នៅ​ឯវត្ត​ផងក៏​វេរតែ​មួយ​លើក​​ដូច​​ខាង​លើ​នេះ​ជា​ការ​ស្រេច។តែ​បើ​លោក​អាចារ្យ​ចង់​វេរដោយ​ឡែកជា​ពីរ​វគ្គគឺវេរទេយ្យវត្ថុបច្ច័យ​៤​ដូច​ខាងលើរួច​ហើយ​សឹម​វេរចង្ហាន់មួយ​លើក​ទៀតដោយ​ឡែក​ពី​បាលីខាង​លើ​នេះក៏​បាន​គឺវេរ៖ Øអយំនោភន្តេបិណ្ឌបាតោធម្មិកោធម្មលទ្ធោធម្មេនេវឧប្បទិតោ..............។ល។ Øមយំភន្តេឥមានិខាទនីយភោជនីយាទីនិសជ្ជេត្វាសង្ឃស្សទេម..........។ល។ ប៉ុន្តែសូម​លោក​អាចារ្យមើល​ពេល​វេលា​ផងព្រោះ​តែ​គេ​ហៅ​ថា(លោក​អាចារ្យ​អ្នក​នាំ​គេ​​​នោះ)ត្រូវ​ស្វែង​យល់​ឲ​សព្វ​គឺ៖កាលញ្ញូគួរ​ដឹង​-​ស្គាល់​កាល​វេលា(ក្រែង​យូរ​ពេក​ទៅ​នាំ​សៅ​ហ្មង​)បរិសញ្ញូគួរ​ដឹង​ស្គាល់​បរិស័ទ​ជុំ​វិញ​ខ្លួន(​ក្រែង​មាន​អ្នក​សំដែង​អាកប្ប​កិរិយាទឹក​មុខ​ធុញ​ទ្រាន់)។ព្រោះ​ថាបញ្ហា​ចង្ហាន់សំខាន់​​នៅ​លើ​ការ​ប្រគេនទទួល​តាម​ផ្លូវ​កាយ​ទើប​ព្រះសង្ឃ​ទទួល​ឆាន់​​បានមិន​សំខាន់​ពេក​លើ​ការ​វេរ​ដោយ​វាចាហើយ​មិន​ប្រគេន​ដោយ​កាយលោក​មិន​អាច​ឆាន់​ដោយ​​ដាច់​ខាត។(នេះ​ជា​វិន័យ​បញ្ញត្តិ)។ ម្យ៉ាង​ទៀតទម្លាប់​កន្លែង​មួយ​ចំនួនកាល​លោក​សូត្រ​មន្ត​នៅ​​ថ្ងៃ​​រសៀលល្ងាច​ឬ​ពេល​យប់​ចប់​ហើយគេ​វេរទេយ្យ​វត្ថុ​ប្រគេន​លោក​តែម្ដងប៉ុន្តែ​លោក​តាចារ្យ​ខ្លះ​ថាការ​វេរ​ប្រគេន​យ៉ាង​នេះ​មិន​បាន​ទេព្រោះ​ក្នុង​បច្ច័យ​ទាំង​បួន​នោះ​មាន​បិណ្ឌបាត​​បច្ច័យ​ផងវេរ​ប្រ​គេន​ខុស​កាល​មិន​កើតគឺ​ផុត​ពី​ថ្ងៃ​ត្រង់ហើយ​ជា​វេលា​វិកាល។ ត្រង់​ចំណុច​នេះ​សូម​យល់​ថាបើ​ក្នុង​កញ្ចប់​ទេយ្យ​វត្ថុ​បច្ច័យ​បួន​នោះមាន​វត្ថុ​បិណ្ឌ​បាត​ពិត​​ៗដូច​ជាអង្ករត្រីសាច់ប្រហុកអំបិលទឹកត្រី។ល។យ៉ាង​នេះនឹង​វេរ​ប្រគេន​ក្នុង​វេលា​ខុស​កាលក៏​ពិត​​ជា​មិន​គួរ​មែនដូច្នេះគួរ​ត្រឹម​តែ​បវរណាហើយ​ព្រឹក​ឡើង​សឹម​ប្រគេន។ប៉ុន្តែបើ​ក្នុង​កញ្ចប់​ទេយ្យ​វត្ថុ​​មាន​សំភារៈ​បរិក្ខាបី​បច្ច័យរួច​យក​ថវិកា​ដាក់​ស៊ង​បញ្ចូល​ជំនួសបិណ្ឌ​បាត​បច្ច័យ​បន្ថែម​ចូល​ទៅ​ក្នុង​​កញ្ចប់​នោះ​ការ​វេរ​ជា​បច្ច័យ​បួន​បានហើយ​វេរ​ប្រគេន​ពេល​ណា​ក៏​បាន។បច្ចុប្បន្ន​នេះស្ទើរ​គ្រប់​កន្លែង​ក្នុង​កម្ពុជា​យើងកាល​ណា​គេ​ធ្វើ​បុណ្យ​បច្ច័យបួនគេ​រៀប​ចំ​​រណ្ដាប់អង្គទេយ្យ​វត្ថុ​ក្នុង​មួយ​កញ្ចប់ៗដែល​សម្បូណ៌​បែប​ឃើញ​​​មាន​ត្រឹម​តែ៣​បច្ច័យ​គឺសាដក​ឬ​ស្បង់ចីពរនិង​មាន​សាប៊ូ​ច្រាស់​ថ្នាំ​ដុស​ធ្មេញប្រេង​ក្រូឡាថ្នាំពេទ្យទឹក​ដោះគោតែស្ករកាហ្វេទឹកក្រូចប៉ានកែវស្បែក​ជើងចានស្លាបព្រាភួយមុងនិង​មាន​នៅ​អែប​ក្រៅ​កញ្ចប់​និមួយៗជួនកាល​​អាច​មានចាន​ស្រាក់កំសៀវចង្ក្រានកន្ទេលខ្នើយ។ល។រាប់​មក​ប៉ុណ្ណេះ​សុទ្ធ​តែ​បច្ច័យ៣ពុំ​ទាន់​​មាន​បិណ្ឌបាត​ប្បច្ច័យ​ឡើយហើយ​បិណ្ឌបាត​ប្បច្ច័យសុទ្ធៗជាអង្ករត្រីសាច់ពុំ​ដែល​ឃើញ​គេ​ដាក់បញ្ចូល​ក្នុង​ជា​មួយ​​បច្ច័យ​ទាំង៣ក្នុង​កញ្ចប់​នោះ​ឡើយប៉ុន្តែគេ​និយម​ដាប់​ថវិកា​គឺប្រាក់​កាសពីរ​បីពាន់ប្រាំ​ពាន់មួយ​ហ្មឺន​​រៀល​ក្នុង​មួយ​កញ្ចប់ៗតាម​លទ្ធភាព។ប្រាក់​នេះ​ក៏​សម្រាប់​បច្ច័យ៤ពិតដូច្នេះ​វេរ​ជា​បច្ច័យ៤បាន​ហើយគឺទេយ្យវត្ថុក្នុង​មួយ​កញ្ចប់ៗសម្រាប់​អង្គនោះ​ពិត​ជា​បច្ច័យ​បួន​​ដោយ​ត្រឹម​ត្រូវថែម​ទាំង​អាចារ្យវេរ​ប្រគេនពេល​ណា​ក៏​បាន​ឥត​មាន​ទាស់។ ដកស្រង់ចេញពីៈhttp://khtbmd.blogspot.com/2010/04/blog-post_5859.html ដោយ៥០០០ឆ្នាំ
                          ទំព័រ ៥