ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្តដា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៥៩,០៦៧
Today
ថ្ងៃម្សិលមិញ ២១៦,២១៣
ខែនេះ ៥,៨៦០,២២០
សរុប ២១១,៣៦៨,៧០០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៣៣៩១៤ ដង)

កាល​ប្រវត្តិនិង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា



 
តាំង​ពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​។

លុះ​ដល់​ថ្ងៃ​អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ មិថុនា គ.ស ១៩៤០(?) ទើប​ពុទ្ធិក​ប្រទេស​ទាំង ២៩ មាន​ប្រទេស​ស្រី​លង្កា​ជា​ដើម បាន​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក ហើយ​បាន​ធ្វើ​សន្និ​សីទ​លើកទី ១ នៅ​ប្រទេស​ស្រី​លង្កា ដែល​មាន​គណៈ​ប្រតិភូ​ខ្មែរ​យើង មាន​សម្តេច​ព្រះ​មហាសុមេធា​ធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនា​យក​គណៈ មហា​និកាយ​​ជា​ប្រធាន​ទៅ រួម​ប្រជុំ​ផង បាន​មូល​មតិ​គ្នា​បង្កើត​ទង់​សាសនា​ឡើង​ហៅថា ទង់​ពុទ្ធិក សមាគម​ពិភព​លោក​(​តាមលក្ខន្តិកៈ​នៃ​សមាគម​ដែល​មាន​ ២៧ មា​ត្រា) ត្រង់​មាត្រា​២៦​ ចែង​ថា៖

“ទង់​របស់​ពុទ្ធិក​សមាគម​ពិភព​លោក ជា​ទង់​មាន​ពណ៌ ៦​ តម្រូវ​នឹង​ឆព្វណ្ណ​រង្សី របស់​ព្រះ​សម្ពុទ្ធ​ជា ម្ចាស់​ ជា​មូល​ដ្ឋាន​តាំង​គំរូ ដែល​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ការ​បាន​ធ្វើ​ហើយ” ដូច្នេះ​ទង់​ពុទ្ធ​សាសនា ក៏​បាន​ឧបត្តិក​ឡើង​ជា​ស្ថាពរ​តាំង​ពី​កាល​នោះ​មក ។ ទង់​ពុទ្ធ​សាសនា​មាន​ប្រាំ​មួយ​ពណ៌​នោះ​គឺ ៖

១- ពណ៌​ខៀវ ២- ពណ៌​លឿង ៣- ពណ៌​ក្រហម ៤- ពណ៌​ស ៥- ពណ៌​ហង្សបាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ៦- ផ្លេក​ (ពណ៌ផ្លេកគឺ ពន្លី​ពេជ្រ គឺ​គេ​យក​ពណ៌​ទាំង​ ៥ ខាង​ដើម​មួយ ៗ មក​ដាក់​បញ្ចូល​គ្នា​ក្នុង​ផ្ទាំង ទី ​៦ នេះ​ជា​ពណ៌​មួយ) ។

ព្រះ​បរម​លោក​នាថ ព្រះ​អង្គ​មាន​រស្មី ៦ ពណ៌ ផ្សាយ​ចេញ​ពីវរ​កាយ​យ៉ាង​នេះ​ដោយ​លទ្ធផល​នៃ​ទាន​បរមត្ថ​បារមី ដែល​ព្រះ​អង្គ​បាន​សាង​មក​ពី​អតីត​ភាព​យ៉ាង​អស្ចារ្យ ហើយ​ដែល​មិន​អាច​ឱ្យ​អ្នក​ណា​ម្នាក់​ធ្វើ​ដូច​ព្រះ​អង្គ​បាន​ឡើយ ឯ​រស្មី​មួយ​ៗ ជា​តំ​ណាង​ព្រះ​ជាតិ​របស់​ព្រះ​អង្គ​មួយ​ៗ​ដែរ​ គឺ​ ៖

១-រស្មី​ពណ៌​ខៀវ: ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​បាទ​ស្រី​ភិ​រាស្ត្រ ។ កាល​នោះ ព្រះ​ឥន្ទ្រា​ធិរាជ​បាន និម្មិត​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​ម្នាក់​ចូល​មក​សូម​ព្រះ​នេត្រ​ព្រះអង្គ​ទាំង​គូ  ព្រះ​អង្គ​ទ្រង់​ឆ្កៀល​ព្រះ​នេត្រ​ព្រះ​អង្គ​ទាំ​ងពីរ​ឱយ​ទៅ​ឥន្ទ​ព្រាហ្មណ៍។

២-រស្មី​ពណ៌​លឿង​ ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​វិ​នី​បណ្ឌិត។ កាល​នោះ​ព្រះ ឥន្ទ្រាធិរាជ​បាន​និម្មិត​ខ្លួ​ន​ជា​យក្ស​ធ្វើ​ជា​ជាង​មាស ។ វិនី​បណ្ឌិត​បាន​អារ​សាច់​ខ្លួន​ឱយ​ជាង​មាស ដើម្បី​ផែ​ធ្វើ​ជា​មាស​បិទ​ព្រះ​ពុទ្ធ​រូប ។

៣-រស្មី​ពណ៌​ក្រហម ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​បទុម​មាណព ។ គ្រា​នោះ មាន​ពស់​មួយ​ប្រកប​ដោយ​ពឹស​ដ៏​ពន្លឹក​ចឹក​មាតា​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​យក​កាំបិត​មក​ពុះ​ទ្រូង លូក បេះ​ដូង​មក​ផ្សំ​ថ្នាំ​មើល​មាតា​ឱយ​បាន​គង់​ជីវិត ។

៤-រស្មី​ពណ៌​ស ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​វេស្សន្តរ​បាន​ប្រទាន​ដំរី មង្គល​មួយ​ឈ្មោះ បច្ច័យនា​គេន្ទ្រ ជា​សត្វ​សម្រាប់​រាជ្យ ដ៏​មាន​អវៈយវៈ​ស​សុទ្ធ​ដល់​ពួក​ព្រាហ្មណ៍​កលិង្គ​រដ្ឋ​។ ពួក​អ្នក​នគរ​ស្រី​ពិ​រាស្ត្រ ក៏​នាំ​គ្នា​ខឹង​បំបរ​បង់​ព្រះអង្គ​ឱយ​ទៅ​នៅ​នា​វង្កត​បព៌ត ។

៥-រស្មី​ពណ៌​ហង្ស​បាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ជា​តំណាង​ព្រះ​អង្គ​កាល​ទ្រង់​សោយ​ព្រះ​ជាតិ ជា វិជ្ឋាធរ ។ មាតា​ព្រះ​អង្គ ត្រូវ​យក្ស​ចាប់​យក​បាន ​ព្រះ​អង្គ​ទ្រង់​អារ​សាច់​ឱ្យ​យក្ស​បរិភោគ​ជំនួស​ជី​វិត​មាតា ។

៦-រស្មី​ពណ៌​ផ្លេក ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ទន្សាយ​ឈ្មោះ សោម​ បណ្ឌិត មាន​ព្រះ​តម្លា​សទ្ធា​ចង់​បំពេញ​ទាន​បរមត្ថ​បារមី។ គ្រា​នោះ​ព្រះ​ឥន្ទ្រា​ធិរាជ បាន​និម្មិត​ខ្លួន​ជា ព្រាហ្មណ៍​ចាស់​ម្នា​ក់​អត់​អាហារ​ដើរ​ចូល​មក។ ទន្សាយ​សោម​បណ្ឌិត បាន​រលាស់​ខ្លួន ៣ ដង ដើម្បី​ឱ្យ​សត្វ​ល្អិត​ជ្រុះ​ចេញ​ពី​រោម​របស់​ព្រះ​អង្គ រួច​ក៏​លោត​ចូល​ក្នុង​ភ្នក់​ភ្លើង​ទៅ ដើម្បី​ចំអិន​សាច់ ព្រះ​អង្គ​ឱ្យ​ដល់​ឥន្ទព្រាហ្មណ៍​បរិភោគ ។​

រស្មី​ទាំង​ ៦ ពណ៌​នេះ បាន​ផ្សាយ​ចេញ​អំពី​ព្រះ​វរ​កាយ​ព្រះ​អង្គ ក្នុង​ពេល​ត្រាស់​ដឹង​នូវ​អនុត្តរ សម្មា​សម្ពោធិ​ញ្ញាណ ក្នុង​ពេល​សំដែង បាដឹហារ្យ​ដើម្បី​កំចាត់​បង់​នូវ​អស្មិមានះ​នៃ​ព្រះ​ញាតិ​របស់ ព្រះ​អង្គ ដែល​មាន​សេចក្តី​សម្គាល់​ថា ព្រះ​អង្គ​ជា​មនុស្ស​នៅ​ក្មេង​មិន​គួរ​គោរព និង ក្នុង​ពេល​ព្រះ​អង្គ​ធ្វើ យមក​បាដិហារ្យ​ផ្ទាញ់​ពួក​និ​គ្រន្ថ​លើ​ដើម​គណ្ឌាម​ព្រឹក្ស (ដើម​ស្វាយ​របស់​នាយ​គណ្ឌៈ) ។

ដូច្នោះ​ហើយ បាន​ជា​ពុទ្ធិក​សមាគម​ពិភព​លោក​ដែល​នៅ​ប្រទេស​ស្រី​លង្កា​លើក​ទី១ នោះ ផ្តើម​ធ្វើ​ទង់​ពុទ្ធសាសនា​មាន ៦ ពណ៌ តម្រូវ​នឹង​ឆព្វណ្ណ​រស្មី​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ។
_____________________
រៀបរៀងដោយ សេន រ៉ន សិស្សផ្នែកទំនាក់ទំនងសង្គមជំនាន់ទី ២
ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង
ប្រភព៖ KHMER BUDDHISM: ព្រះពុទ្ធសាសនាខ្មែរ  វីគីភីឌាភាសាខ្មែរ
_____________________
(?) ក្នុង​ឯក​សារ​​នានា​​ជា​​ភាសា​​អង់​​គ្លេស​​មិន​​ឃើញ​​មាន​​កាល​​បរិច្ឆេទ ឆ្នាំ​​១៩៤០ ទេ ឃើញ​តែ​ឆ្នាំ​១៩៥០ មិន​​ដឹ​ង​​ថា​​ហេតុ​​ដូច​​ម្តេច​​ក៏​​កាល​​បរិច្ឆេទ​​ខុស​​គ្នា​​ដូច្នេះ​?​

ទុក​ជា​ពុទ្ធិក​សមាគម​ពិភព​លោក​​បាន​កំណត់​ទង់​ព្រះ​ពុទ្ធសាសនា​យ៉ាង​នេះ​ហើយ​ក្តី ក៏​​ប្រទេស​កាន់​ព្រះ​ពុទ្ធសាសនា​លើ​ពិភ​ពលោក​មួយ​ចំនួន​មិន​បាន​យក​តាម​សេចក្តី​សម្រេច​នេះ​ដែរ ដោយ​ប្រទេស​ខ្លះ​យក​ទៅ​កែប្រែ​ពណ៌ ឬ​ទ្រង់​ទ្រាយបែប​ផ្សេង​ ដូច​ជា​ប្រទេស​សៀម​ជា​ដើម មិន​បាន​យក​តាម​ទម្រង់​ទង់​ព្រះ​ពុទ្ធសាសនា​នេះ​ទេ គឺ​គេយក​សញ្ញា​កង​ចក្រ (សញ្ញាអដ្ឋង្គិកមគ្គ​ទាំង៨) ជាទង់​ពុទ្ធសាសនា​សម្រាប់​ប្រទេសគេ។​​  បើ​លោក​អ្នក​ចង់​ស្រាវ​ជ្រាវ​មើល​សេចក្តីពិស្តារ​បន្ថែម​ស្តី​ពី​ប្រវត្តិ​ទង់​ព្រះ​ពុទ្ធសាសនា​ សូម​ចូល​ទៅ​អាន​ក្នុង​បណ្តាញ​វិបសាយ​ជា​ភាសា​អង់គ្លេស​ខាង​ក្រោម​នេះ
en.wikipedia.org    dhammaweb.net   buddhistcouncil   fotw.net  buddhanet.net

ដកស្រង់ពី http://khmerbuddhism.wordpress.com/

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ កុម្ភះ ឆ្នាំ២០១៤ (អាន: ១១៥៧៥ ដង)
ពេទ្យ​ជីវ​ក​កោ​មារ​ភច្ច​ឧ​បាសក
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០ (អាន: ៦៥២២០ ដង)
ជីវប្រវត្តិសង្ខេប​ ព្រះ​ធម្ម​វិបស្សនា សំ ប៊ុនធឿន
ផ្សាយ : ២២ មេសា ឆ្នាំ២០១៧ (អាន: ៨០៧១៦ ដង)
​ជីវ​ប្រវត្តិ​របស់ លោកគ្រូអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៩ (អាន: ១៤៩៦៣ ដង)
ជីវ​ប្រ​វត្តិ​របស់​នាយ​កេសី​ឧ​បាសក
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០ (អាន: ១៩៤៦០ ដង)
ប្រ​វត្តិ​របស់​អនា​ថ​បិណ្ឌិក​សេដ្ឋី​
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៥៩៣៤ ដង)
ប្រវត្តិ​វត្ត​និ​គ្រោធ​វ័ន​ ហៅ​គល់​ទទឹង
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៦ (អាន: ២៦០៥ ដង)
ប្រវត្តិ​របស់​ព្រះ​មហា​នាម​សក្យ​ឧ​បាសក​
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៤០៤៧ ដង)
សម្ដេចព្រះសុគន្ធាធិបតី គណៈធម្មយុត្តិកនិកាយ បញ្ញាសីលោ ប៉ាន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   រាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២១ ៖  ឧបាសិកា កាំង ហ្គិចណៃ  |  ឧបាសក ធី សុរ៉ីល ព្រមទាំងក្រុមគ្រួសារ   |   ឧបាសិកា ស៊ីវ យ៉ក់លុយ  |  ឧបាសិកា កាង ដានី (រោងពុម្ពគីមឡុង)    |   ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |   លោក សុង ណារិទ្ធ   |  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |  លោក វិទ្ធ គឹមហុង​   |  លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |   លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |   កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |   លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |   លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |   លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |  កញ្ញា ទា ភិច​ហួរ   |  ឧបាសិកា តាន់ ស៊ីវឡេង  |  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  |  ឧបាសក ធីម សុគន្ធ  |  ឧបាសក និង ឧបាសិកា ឆ្លាំង ម៉ៅ   និង ឧបាសក ឧបាសិកា អាយ យ៊ាត   |  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |  ឧបាសក សាន្ត ពិសិដ្ឋ    |  ប៉ ប៉ូលីន    |   ឧបាសិកា កែវ សារិទ្ធ  |  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |  កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា  |  លោក ឃន វណ្ណៈ និងភរិយា   |  ឧបាសិកា ទេព សុគីម  |   ឧបាសក ឌៀប ថៃវ៉ាន់   |  ឧបាសិកា Srey Khmer  |   ឧបាសក យ៉ុន សួន  |  ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   |  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |  ឧបាសក ឈិត សម្បូរ   |  ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ  |   ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |   ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  |  បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  |  ឧបាសិកា ជូ ឆេងហោ   |  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  |  ឧបាសិកា ភួយ នាង  |  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |   អ្នកស្រី វ៉ាន់ សុភា   |   លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |  ឧបាសិកា មុត មាណវី   |  ឧបាសិកា ហុក ណារី   |  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  តាន់ កុសល  ជឹង ហ្គិចគាង  |  ចាយ ហេង & ណៃ ឡាង  |  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |  ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |  ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |  ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |   ឯក ច័ន្ទ​ដារ៉ារិទ្ធ   |  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ កក្កដា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៣១ ដុល្លា  |     លោក ធី សុរ៉ីល និងក្រុមគ្រួសារ ១៥០ដុល្លា  |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ស្រ៊ី សុថា    ១០០ ដុល្លា  |     ឧបាសក ប៉ែន សុផល និង ភរិយា ព្រមទាំងបុត្រ     ១៨០ ដុល្លា  |     ឧបាសក ចាន់ សុគន្ធ     ៥០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ២០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា  .........           សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...