អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៤,១៥៧ ដង)
សម្ដេចព្រះសង្ឃនាយក ស្ដីទី គណៈធម្មយុត្តិកនិកាយ ហ៊ី ជា

|
ព្រះសង្ឃនាយក ស្ដីទី
ហ៊ី ជា គណៈធម្មយុត្តិកនិកាយ ព្រះសង្ឃនាយកស្ដីទី ហ៊ី ជា បានសម្ភពនៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៤៤៧ គ.ស ១៩០៥ ក្នុងសង្កាត់ស្វាយធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។
ព្រះជន្មបាន៩វស្សា ព្រះមាតាបាននាំទៅវត្តសំរោងពេជ្រ បន្ទាប់មកទៅនៅវត្ត ព្រៃពោន ក្នុងសំណាក់ព្រះចៅអធិការព្រះនាម រ័ត្ម គណៈធម្មយុត្ត ក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅក្នុងវត្តព្រៃពោន បាន១ឆ្នាំ បានចេញមកនៅវត្តបទុមវតីរាជវរារាម សង្កាត់ លេខ២ ក្រុងភ្នំពេញ។ មិនយូប៉ុន្មាន បានបព្វជ្ជាជាសាមណេរ ព្រះនាម ស៊ុក ក្នុងព្រះជន្ម១៦វស្សា ព.ស ២៤៦៥ គ.ស ១៩២១។ ព្រះជន្ម២១វស្សា ឆ្លូវ ព.ស ២៤៦៩ គ.ស ១៩២៥ ព្រះអង្គបានបំពេញឧបសម្បទា ជាភិក្ខុភាវៈ ក្នុងសំណាក់ព្រះញាណវិវិយៈ ឡុង ជាព្រះឧបជ្ឈាយ៍បាននាមបញ្ញតិថា ភុវិញ្ញាណោ។ ព្រះអង្គបានទទួលសមណស័ក្ដិ ជាព្រះព្រហ្មមុនី ព្រះមហាព្រះវីរវង្សាចារ្យ ព្រះធម្មឧត្ដម។ ក្រោយមកព្រះអង្គបានឡើងជាព្រះពុទ្ធាចារ្យ រាជាគណៈថ្នាក់ឯក។ នៅក្នុងឆ្នាំថោះ១៩៧៥ ប៉ុល ពត បានបញ្ជាមិនឲ្យមនុស្សម្នាក់រស់នៅក្រុងភ្នំពេញចេញទៅក្រៅទាំងអស់។ នៅពេលនោះ ព្រះពុទ្ធាចារ្យ ហ៊ី ជា ទើបតែទទួល ឋានន្តរស័ក្ដិ ជាព្រះសង្ឃនាយក ស្ដីទី មិនទាន់បាន១សប្តាហ៍ផង។ ព្រះអង្គបាននិមន្តដល់ខេត្តស្វាយរៀង ប៉ុល ពត បានផ្សឹកព្រះអង្គអោយទៅជាមនុស្សធម្មតាវិញ។ ក្រោយមក ក្មួយបានអញ្ជើញគាត់ ឲ្យមករស់នៅក្នុងភូមិកំពង់ ភ្នំក្នុង។ ព្រះអង្គបានចូលទីវង្គត់នៅគ.ស ១៩៨៦ ព្រះជន្ម៨២ឆ្នាំ នៅភូមិកំពង់ភ្នំក្នុង ស្រុកលើកដែក ខេត្តកណ្ដាល។ ដោយ៥០០០ឆ្នាំ |