Saturday, 05 Sep B.E.2559  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
Poem & Smot (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Maha Kundakude (LiveCam)
Live Radio
Live Video
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Khmer Buddhism Radio
Location: Siem Reap
Time: 4.00am-10.00pm
Ponletrayroth Radio
Location: Takeo
Time: 04.00am - 11.00pm
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Dr. Buth-Savong (Audio Live)
Location: Battambang
Time: By schedule
Notice Links
Recently User Logged
All Visitors
Today 72,261
Yesterday 73,058
This Month 368,374
Total ១៩,៩៦៩,៥៨៣
free counters
Lastest News Book Mp3 Video
images/articles/1037/888d-1.gif
Today
Public date : 05, Sep 2015 (8666 Read)
រឿង​អរិយ​ព្រាន​មាន​សីល​ជា​ខ្លឹម (ចាក គ.ស.) (ពៀរវេរា​ទាំង​ឡាយ​មាន​សភាព​ផ្សេង​ៗ​គ្នា​តាម​សកម្មភាព) កាល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​នឹង​បាន​ត្រាស់​ថ្មី​ៗ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ប្រោស បញ្ចវ​គ្គិយភិក្ខុ នៅ​ក្នុង​ព្រៃ​ឥសីបតន​មិគទាយ​វ័ន ត្រា​តែ​បាន​សម្រេច​ព្រះ​អរហត្ត​ផល​គ្រប់​អង្គ ។
images/articles/1040/xx8d-1.gif
Today
Public date : 05, Sep 2015 (7929 Read)
រឿង​ឥសី​មាត់​ទិព្វ (ចាក​ គ. នា) (ការ​មើល​ងាយ​អ្នក​មាន​តេជៈ​ច្រើន ត្រូវ​វិនាស​ខ្លួន​យ៉ាង​ទាន់​ហន់) កាល​ពី​ព្រេង​នាយ​មាន​ឥសី​មួយ​អង្គ​នៅ​ព្រៃ​ហេម​ពាន្ត ចេះ​សិល្ប៍​ពូកែ​ចំណាន​លើស​ឥសី​ទាំង​ពួង ជា​អ្នក​កាន់​សច្ចៈ​ទៀង​ទាត់​ទើប​មាត់​របស់​លោក​ក្លាយ​ជា​មាត់​ទិព្វ​និយាយ​ថា​យ៉ាង​ណា​បាន​យ៉ាង​នោះ ។
images/articles/1043/srger-1.gif
Today
Public date : 05, Sep 2015 (8574 Read)
រឿង​ប្រេត​មាត់​ស្អុយ (បេ.ខុ.) (មាត់​ធំក្លិន​ស្អុយ​អាសោធន៍ ព្រោះ​ស្រដី​ចែចូវ​ញុះ​ញង់) បាន​ឮ​មក​ថា ក្នុង​សាសនកាល​នៃ​ព្រះ​ពុទ្ធ​កស្សប មាន​ភិក្ខុ​២​អង្គ​នៅ​ជា​មួយ​គ្នា​ក្នុង​អាវាស​មួយ មាន​សេចក្តី​រាប់​អាន​ស្រឡាញ់​គ្នា​ដូច​ជា​បង​ប្អូន​ចេញ​ពី​ឧទរមាតា​តែ​មួយ លោក​គង់​នៅ​ក្នុង​អាវាស​នោះ​ជា​សុខ​សប្បាយ​ ពុំ​ដែល​មាន​មោះ​មៃ​នឹង​គ្នា​ឡើយ ។
images/articles/696/textfsd45231d-1.jpg
Today
Public date : 05, Sep 2015 (7919 Read)
រឿង​សច្ចកនិគ្រន្ថ ( ចាក ម. មូ. ) ( បុណ្យព្រេង​ដែល​បាន​​សាង​ហើយ​ ដល់​​កំ​ណត់​​កាល​ទើប​ឲ្យ​ផល ) បាន​ឮថា​ ក្នុង​ក្រុង​វេសា​លី​ មាន​និគ្រន្ថ​ម្នាក់​ឈ្មោះ​សច្ចក ឬ​អគ្គិវស្សន ជា​អ្នក​បង្រៀន​សិល្ប៍​សាស្ត្រ​ដល់​ព្រះ​រាជ​កុមារ​ ពេល​នោះ​គាត់​ភ័យ​ជា​ខ្លាំង​ដោយ​គាត់​យល់​ឃើញ​ថា
images/articles/698/tex45234ewrt3w4td-1.jpg
Today
Public date : 05, Sep 2015 (11160 Read)
រឿង​ឧ​ត្តរ​សាមណេរ ( ចាក ម. វា. ) ( បុណ្យ​និង​បាប​ជា​ញាតិ​​មិត្ត​របស់​សត្វ​ទាំង​ឡាយ ) កាល​សាស​នា​ព្រះ​សម្ពុទ្ធ​​ព្រះ​នាម​សុមេ​ធៈ មាន​វិជ្ជា​ធរ១ រូប​នៅ​ក្នុង​ព្រៃ​ហេម​ពាន្ភ ជា​អ្នក​មាន​សេចក្តី​ជ្រះ​ថ្លា​មុត​មាំ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា
images/articles/699/textsfsfd-1.jpg
Today
Public date : 05, Sep 2015 (8060 Read)
រឿង​ស្តេច​ចណ្ឌ​ប្ប​ជ្ជោត ( ចាក ម. អ. ) ( កម្លាំង​នៃ​សេចក្តី ប្រាថ្នា​របស់​អ្នក​មាន​សទ្ធា ) កាល​កន្លង​ទៅ​ហើយ​មាន​ឥ​ស្សរជន​ម្នាក់​ ធ្វើ​ដំ​ណើរ​ទៅ​ងូត​ទឹក​ខាង​ក្រៅ​នគរ លុះ​មក​វិញ​បាន​ប្រទះ​ព្រះ​បច្ចេកពុទ្ធមួយ​អង្គ ត្រាច់​បិណ្ឌ​បាត្រ​ត្រង់​ពាក់​កណ្តាល​ផ្លូវ​ មិន​បាន​ចង្ហាន់​សោះ​គឺ​មាន​បាត្រ​ទទេ
images/articles/2413/54re44.jpg
Public date : 01, Sep 2015 (269 Read)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​គ្នា​ ទាំង​អស់​អង្គ​ដែល​បាន​​បរិច្ចាគ​​ទាន​ទ្រ​ទ្រង់​​ការ​ងារ​ធម្ម​ទាន​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​មាន​​នូវ​​សេចក្តី​សុខ​ ​។​ តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​កញ្ញា ២០១៥)៖ តារាង​រួមប្រចាំ​ឆ្នាំ​២០១៥​   ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​រយៈ កញ្ញា ឧបាសិកា កាំង ហ្គិចណៃ  (៥០ដុល្លាជាប្រចាំខែ
images/articles/2412/567gy5fy5rthbe5vrtdxgdrf.jpg
Public date : 26, Aug 2015 (534 Read)
ទិដ្ឋធម្មិកត្ថ ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ យ៉ាង ១. ឧដ្ឋានសម្បទា ដល់​ព្រម​ដោយសេចក្ដីព្យាយាម ក្នុងការ​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​ក្ដី ក្នុង​ការ​សិក្សា​រៀន​សូត្រក្ដី ក្នុង​កិច្ចធុរៈ​ជាមុខនាទី​របស់​ខ្លួន​ក្ដី ២. អារក្ខសម្បទា ដល់​ព្រម​ដោយ​ការរក្សា គឺរក្សា​ដែល​រក​បាន​មក​ដោយ​សេចក្ដី​ព្យាយាម មិនឲ្យ​អន្តរាយ​ទៅក្ដី រក្សា​ការងារ​មិន​ឲ្យសាបសូន្យ​ទៅក្ដី ៣. កល្យាណមិត្តតា ភាព​ជា​អ្នក​មាន​មិត្ត​ល្អ មិនសេពគប់​មិត្ត​អាក្រក់ ៤. សមជីវិតា ការ​ចិញ្ចឹម​ជីវិត តាម​សមគួរ​ដល់​កម្លាំង​ទ្រព្យ​ដែល​រក​បាន​មក គឺ​មិន​ត្បិតត្បៀត​ពេក តែ​ក៏​មិន​ខ្ជះខ្ជាយ​ពេក។ ប្រយោជន៍​ទាំង​បួន​ប្រការ ដូច​បាន​ពោល​រៀបរាប់​មក​នេះ​ជា​ផល​កើត​បាន​មក​អំពី​ការ​ព្យាយាម ដោយ​ខ្លួន​ឯង​គ្មាន​អ្នក​ណា​មកចាត់ចែង រក​បំពេញ​ឲ្យ​ទេ។ សេចក្ដីសុខ​សម្រាប់​ជីវិត​ក្នុងបច្ចុប្បន្ន រមែង​ត្រូវ​ការ​ទ្រព្យសម្បត្តិ វត្ថុ​គ្រឿង​សម្ភារៈចំណេះដឹង ដើម្បី​ឧបត្ថម្ភ​គាំទ្រ​លើកស្ទួយ​ជីវិត ឲ្យ​មាន​ដំណើរ​ការ​បានងាយ​ស្រួល ដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម​រក ព្យាយាម​រៀនសូត្រ​អានទន្ទេញ និង​ត្រូវ​ចេះ​រក្សា​ការពារថែទាំរក្សា​សន្សំសំចៃ​ទៅ​តាម​សមគួរ នៃ​ទ្រព្យសម្បត្តិ ចំណេះ​ដឹង​ដែល​ខ្លួន​មាន ដោយ​មាន​ស្មារតី​យប់​ថ្ងៃ​មិន​ធ្វេសប្រហែស ទៅសេពគប់​មិត្រ​អាក្រក់ នាំ​ឲ្យ​ទៅប្រព្រឹត្ត​អបាយមុខ​ផ្សេងៗ​ជា​ហេតុ​នាំឲ្យ​វិនាស​ទ្រព្យ។ ព្រះពុទ្ធោវាទ ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះបរមសាស្ដា​សម្មាសម្ពុទ្ធជាម្ចាស់ គឺ​គម្ពីរភាព​មានជម្រៅ​និងវិសាល​ភាពទូលំទូលាយ​អស្ចារ្យ​ណាស់ ព្រះអង្គពុំ​មែនទូន្មាន​ឲ្យមនុស្ស​លោក​គិត​ត្រឹម​តែ​ការស់​នៅ​ថ្ងៃ​នេះ ថ្ងៃស្អែក​ឬលោក​នេះតែ​ម្យ៉ាង​នោះ​ទេ គឺ​ឲ្យ​ចេះគិត​ដល់​ជីវិត​ដែល​ត្រូវ​លះ​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ​ទៀត​ផង។ ជីវិត​ត្រូវឆ្លង​កាត់​លោក​ ត្រូវ​ដើរ​ផ្លូវឆ្ងាយ ទើប​តម្រូវ​ឲ្យ​ត្រៀម ឲ្យព្យាយាម​បំពេញ​ប្រយោជន៍បរលោកទៀត។ ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា រៀប​រៀង​ដោយ ឧបាសក ម៉ិញ សាវ៉ាន ដោយ៥០០០ឆ្នាំ
images/articles/2411/67h54gt45eygetd.jpg
Public date : 25, Aug 2015 (514 Read)
រឿងព្រះនាគសមាលត្ថេរ (បិដកលេខ ៧២ ទំព័រ ២៦៩ និងអដ្ឋកថា) សូម្បី​ព្រះនាគ​សមាលត្ថេរនេះ ក៏បាន​បំពេញ​បុញ្ញសម្ភារមក ក្នុងកាលនៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការ​សន្សំ​បុណ្យ​ទាំង​ឡាយ ដែល​ជា​ឧបនិស្ស័យ​នៃ​ព្រះនិព្វាន ក្នុងភព​មួយ​នោះ បាន​កើត​ក្នុង​ផ្ទះ​មាន​ត្រកូល ក្នុងកាល​នៃ​ព្រះមាន​ព្រះភាគ ព្រះ​នាម​សិខី ពេល​ដែល​ព្រះសាស្ដា​ទ្រង់​គង់​ព្រះជន្ម​នៅ ដឹង​ក្ដី​ហើយ​នៅគ្រប់គ្រង​ផ្ទះ រវល់​តែ​ជាប់​ជំពាក់​ក្នុង​(ការងារ) មិនទាន់​មាន​សេចក្ដី​ជ្រះថ្លា មិនបាន​ធ្វើ​កម្មគឺ ការ​ឃើញ ការ​ឮ និង​ការ​បូជា​ចំពោះ​ព្រះអង្គ​ឡើយ តែ​កាល​ព្រះសាស្ដា​ទ្រង់​បរិនិព្វាន​ហើយ ទើប​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះចេតិយ ដែល​តម្កល់​ព្រះសារីរិកធាតុ​នៃ​ព្រះមានព្រះភាគអង្គ​នោះ ហើយ​បាន​បូជា​បាដលិបុប្ឆា(ផ្កាច្រនៀង) ញ៉ាំង​សោមនស្ស​ឲ្យ​កើត​ឡើង រស់​នៅ​រហូត​អស់​អាយុ។ ដោយ​សាមនស្ស​នោះ​ឯង លុះ​ធ្វើ​កាល​កិរិយា​អំពី​អត្តភាព​នោះ​ហើយ ទើប​សោយសុខ​ក្នុង​ទេវលោក​ទាំង​៦ជាន់​ក្រោយ​មក សោយសម្បត្តិ​មនុស្ស ក្នុងឋាន​មនុស្ស​ទាំង​ឡាយ​ក្នុងពុទ្ធុប្បាទ​នេះ បាន​កើត​ក្នុង​ផ្ទះ​មាន​ត្រកូល​មួយ មាន​ឈ្មោះ​ហៅ ដែល​មាតាបិតា​ដាក់​ឲ្យ​ថា នាគសមាលៈ ព្រោះ​មាន​សរីរៈ​ដូច​ត្រួយ​ដ៏ស្រទន់​នៃ​ដើម​ខ្ទឹម មានសេចក្ដី​ជ្រះថ្លា​ក្នុង​ព្រះភគវាបួសហើយ មិនយូរប៉ុន្មាន ក៏បានជា​ព្រះអរហន្ត។ ក្នុងកាលជាខាង​ក្រោយ​មក លោក​រលឹក​ឃើញ​នូវបុព្វកម្មរបស់​ខ្លួន ហើយក៏កើត​សោមនស្ស កាល​នឹង​ប្រកាស​នូវ​អំពើដែល​ខ្លួន​បាន​ប្រព្រឹត្ត​ហើយ​ក្នុង​កាល​មុន​នោះ ឲ្យ​ប្រាកដ​ច្បាស់​ទើប​ខ្លួន​បាន​ប្រព្រឹត្ត​ហើយ​ក្នុង​កាល​មុន​នោះ ឲ្យ​ប្រាកដ​ច្បាស់ទើប​ពោល​គាថា​ទាំង​នេះ​ថា៖ ខ្ញុំ​បាន​រើស​ផ្កាច្រនៀង ដែល​គេ​បោះ​ចោល​ក្នុង​ផ្លូវ​ធំ ដោយ​អើពើ ហើយ​លើក​ឡើង​បូជា លើ​ព្រះស្កូប(ដែល​តម្កល់ ព្រះសារីរិកធាតុ) នៃ​ព្រះសិខី ជាផៅពង្ស​នៃ​លោក។ ក្នុងកប្បទី៣១ រាប់​អំពី​ភទ្ទកប្បនេះទៅ (ព្រោះ​តែហេតុ) ខ្ញុំ​បាន​ធ្វើ​កម្មឯណា​ហើយ​ក្នុងកាល​មុខ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​ការបូជាព្រះស្ដូប។ ក្នុងកប្ប​ទី១៥ រាប់​អំពីភទ្ទកប្ប​នេះទៅ ខ្ញុំ​បាន​ជាស្ដេច​ចក្រពត្តិឈ្មោះ បុប្ផិយៈ (ភូមិយៈ) បរិបូណ៌ដោយ​រតនៈ​៧​ប្រការ​មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ហើយ ទាំង​ព្រះពុទ្ធសាសនា (សាសនា​របស់​ព្រះពុទ្ធ) ខ្ញុំ​ក៏​បាន​ប្រតិបត្តិ​ហើយ។ បាន​ឮ​មក​ថា ព្រះនាគសមាលត្ថេរ​មាន​អាយុ បានសម្ដែង​នូវ​គាថា​ទាំង​នេះ ដោយ​ប្រការ​ដូច្នេះ។ នាគសមាលត្ថេរាបទាន និង​ អដ្ឋកថា ឈ្មោះ​វិសុទ្ធជនវិលាសិនី ចប់ ដោយ៥០០០ឆ្នាំ
images/articles/2410/67yg45y57yhe5rythg5rdtf.jpg
Public date : 24, Aug 2015 (509 Read)
 រឿងបីតវិមាន (បិដកលេខ៥៥ ទំព័រ៩៩ និងអដ្ឋកថា) បីតវិមាននោះ មានរឿងកើតឡើងដូចម្ដេច? (មានរឿងកើតឡើងថា) កាលព្រះមានព្រះភាគ ទ្រង់រលត់​ខន្ធបរិនិព្វានទៅ ព្រះបាទ​អជាតសត្តុ ទ្រង់បាន​ដង្ហែ​ព្រះបរមសារីរិកធាតុ​ដែល​ព្រះអង្គ​បាន​ទទួល​ចំណែក​(អំពី​ក្រុង​កុសិនារា)​មក ហើយ​បាន​កសាង​ព្រះស្ដូប និង​ធ្វើ​បុណ្យ​ឆ្លង ឧបាសិកា​ក្នុង​ក្រុង​រាជ​គ្រឹះ​ម្នាក់ មានកតសរីរបដិបជ្ជនា (គឺ​មាន​ការ​រៀបរយ​ខ្លួន​ប្រាណ​បាន​ត្រឹម​ត្រូវ​ល្អ) តាំង​អំពី​ព្រឹក​ជាស្រេច គិត​ថា អញ​នឹង​បូជា​ព្រះស្ដូប​របស់​ព្រះសាស្ដា ហើយ​កាន់​ផ្កា​ននោង​ព្រៃ​៤​ទង​តាម​ដែល​ខ្លួន​បាន​មក​ហើយ មាន​ចិត្ត​គឺ​កម្លាំង​សទ្ធា​លើក​ឡើង​ហើយ មិន​បាន​គិត​ពិចារណា​ដល់​អន្តរាយ​តាម​ផ្លូវ ដើរ​មាន​មុខ(គឺ​ចិត្ត​គិត) ឆ្ពោះ​ទៅ​កាន់​ព្រះស្ដូប​តែប៉ុណ្ណោះ​ដើរ​ទៅ។ ពេល​នោះ មេគោ​មាន​កូន​ខ្ចី ក៏​ស្ទុះ​រត់​យ៉ាង​លឿន ជល់​គាត់​វ័ធ​ដោយ​ស្នែង ធ្វើ​ឲ្យ​ដល់​នូវ​ការ​អស់​ជីវិតទៅ។ នាងក៏​ទៅ​កើត​ក្នុង​ឋានសួគ៌​ជាន់​តាវតិង្ស ដោយ​ហេតុ​នោះ​ឯង កាល​សក្កទេវរាជ ទ្រង់​យាង​ទៅដើម្បី​កីឡា (ការលេង) ក្នុង​ឧទ្យាន នាងមាន​ខ្លួន​ប្រាកដ ព្រម​ទាំង​ទេវរថ គ្របសង្កត់​នូវ​ទេពធីតា​ទាំង​អស់​ដោយ​រស្មី​នៃ​សរីរៈ​របស់​ខ្លួន ក្នុង​កណ្ដាលនៃ​ទេព​អប្សរ​ជា​ស្រី​របាំ​ពីរ​កោដិ​កន្លះ ដែល​ជាបរិវារ។ សក្កទេវរាជ ទ្រង់​ទត​ឃើញ​នាង​ទេព​ធីតា​ថ្មី​នោះ ទើប​មាន​ព្រះទ័យ​ស្ងើច ស្ងប់ស្ងែង កើត​អស្ចារ្យ​ចំឡែក(មិនធ្លាប់​មាន) ទ្រង់​មាន​ព្រះតម្រិះ​ថា យី! ទេពធីតា​អង្គ​នេះ មាន​ទេវឫទ្ធិ​ដ៏​ធំមហិមា មាន​សភាព​បែប​នេះ ព្រោះកម្ម​ធំ​ក្រៃលែង​ដូចម្ដេចហ្ន៎!? ដូច្នេះ​ហើយ ត្រាស់​សួរ ទេពធីតានោះ ដោយគាថា​ទាំង​នេះ​ថា៖ ម្នាល​នាង​ដ៏​ចម្រើន (នាង)មានសំពត់​លឿង មានទង់​លឿង ស្អិត​ស្អាង​ដោយ​គ្រឿង​អលង្ការ​លឿង មានអវយវៈលាប​ស្រលាប​ដោយ​ខ្លឹម​ចន្ទន៍​លឿង ទ្រទ្រង់​ផ្កាឧប្បលលឿង មាន​ប្រាសាទ​លឿង មាន​ទីដេក​លឿង មានឆត្រលឿង មានរថលឿង មានសេះលឿង មានវីជនី(ផ្លិត)លឿង នាង​បាន​ធ្វើ​អំពើ​ដូចម្ដេច​ក្នុងកាល​មុន​នៃ​ភាព​ជា​មនុស្ស? ម្នាល​នាង​ទេពធីតា យើង​សួរ​ហើយ នាង​ចូរ​ប្រាប់ នេះ​ជា​ផល​នៃ​កម្ម​អ្វី? នាងទេពធីតា​នោះ ទូល​ប្រាប់​ដោយ​គា​ថា​ទាំង​នេះ​ថា៖ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន វល្លិ៍ននោង​ព្រៃ ជា​ជាតិ​វល្លិ៍​ល្វីងដែល​គេ​មិន​ត្រូវ​ការ ខ្ញុំម្ចាស់​មាន​ចិត្ត​ជ្រះថ្លា បាន​នាំ​ផ្កា​ននោង​ព្រៃ​នោះ​៤ទង ទៅបូជា​ព្រះស្ដូប ឧទ្ទិស​ព្រះសារីរិក​ធាតុ​របស់​ព្រះសាស្ដា ខ្ញុំម្ចាស់​កំពុង​តែ​មានចិត្ត​ជ្រះថ្លា ប្រព្រឹត្ត​ទៅ​ក្នុង​ព្រះធាតុ​នោះ មិនបានក្រឡេក​មើល​ផ្លូវ​ជាទី​មក​នៃ​គោ គ្រានោះ​មេគោ​មកជល់​ខ្ញុំម្ចាស់ ដែល​មាន​ចិត្ត(មនោរថ) មិន​ទាន់​ដល់​ព្រះស្ដូប​ផង(ឲ្យស្លាប់​ទៅ) តែ​បើ​ខ្ញុំម្ចាស់​បានសន្សំ​បុណ្យ​នោះ​(សម្រេច​តាម​បំណង) ម្លេះ​សម​ជា​មាន​ទ្រព្យ​សម្បត្តិ​ដ៏ច្រើន លើសលប់​ជាង​នេះ​ទៅ​ទៀត​ បពិត្រ​ព្រះមឃវៈជាទេវកុញ្ជរ ខ្ញុំម្ចាស់​បានលះ​បង់នូវ​រាងកាយ​របស់​មនុស្ស​ហើយ ទើប​មក​កើត​ជា​មួយ​ព្រះអង្គ ព្រោះកម្មនោះ។ គាថា​នេះ ជាពាក្យ​របស់​ពួក​ធម្មសង្គាហកាចារ្យ​ថា ព្រះឥន្ទ្រនាម មឃវៈ ជាធំ​ជាងពួក​ទេវតា​ក្នុង​ជាន់​ត្រៃតិង្ស ទ្រង់​ស្មើ​ដោយ​ដំរីកុញ្ជរ ក្នុង​ពួក​ទេវតា បាន​ព្រះសណ្ដាប់​នូវ​ពាក្យ​នោះ​ហើយ កាល​ទ្រង់​ញ៉ាំង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ឲ្យ​ជ្រះថ្លា ទើប​បានត្រាស់​ពាក្យ​នេះ នឹង​មាតលីទេវបុត្ត។ លំដាប់​នោះ សក្កទេវរាជ​បាន​សម្ដែង​ធម៌​ដល់​ពួក​ទេវតា​មាន មាតលីទេវបុត្តជាប្រមុខ ដោយ​គាថា​ទាំង​នេះ​ថា៖ ម្នាល​មាតលី អ្នកចូរមើល​នូវ​ផល​នៃ​កម្ម​ដ៏វិចិត្រ​អស្ចារ្យ​នេះ ទេយ្យវត្ថុ​សូម្បី​បន្តិចបន្តួច ដែល​គេ​ធ្វើ​ហើយ ជាបុណ្យ​មាន​ផលច្រើន។ កាល​បើ​ចិត្ត​ជ្រះថ្លា​ហើយ ក្នុងព្រះតថាគត​សម្មាសម្ពុទ្ធក្ដី​ក្នុង​សាវករបស់​ព្រះអង្គ​ក្ដី ទក្ខិណា មិនឈ្មោះ​ថា​មាន​ផល​តិច​តួចឡើយ។ ម្នាល​មាតលី អ្នក​ចូរ​មក យើង​នឹង​នាំ​គ្នាទៅបូជា​ព្រះសារីរិកធាតុ​របស់​ព្រះតថាគត ឲ្យ​ក្រៃ​លែង ឲ្យអស្ចារ្យព្រោះថា ការសន្សំ​បុណ្យ នាំ​មក​នូវ​សេចក្ដីសុខ។ ព្រះមានព្រះភាគទ្រង់​ធរមាន​នៅក៏ដោយ បរិនិព្វាន​ទៅ​ហើយ​ក៏​ដោយ កាល​បើ​ចិត្តស្មើ ផល​ក៏​ស្មើ ព្រោះថា​សត្វ​ទាំងឡាយ ទៅកាន់​សុគតិ ដោយសារ​តែការតម្កល់​ចិត្តឲ្យ​ល្អជាហេតុ។ ឱ! ទាយក​ទាំងឡាយ តែងទៅកាន់​ឋានសួគ៌បាន ព្រោះ​ធ្វើ​ការបូជា ចំពោះ​ព្រះតថាគត​ទាំងឡាយ ព្រះតថាគត​ទាំងឡាយ​នោះ ទ្រង់​កើត​ឡើង ដើម្បីជាប្រយោជន៍ដល់​ជនច្រើនហ្ន៎!។ លុះសក្កៈជាធំជាងទេវតា ទ្រង់ត្រាស់​យ៉ាង​នេះ​ហើយ​ទើប​ធ្វើ​ការ​ខ្វល់ខ្វាយ ការលេង​ក្នុង​ឧទ្យាន ឲ្យរម្ងាប់​ចុះទៅ (គឺ​ឈប់​ទៅលេងក្នុងឧទ្យាន) យាង​ត្រឡប់​ចេញ​អំពី​ឧទ្យាន​នោះវិញ ហើយទ្រង់​ក៏ធ្វើការ​បូជា​អស់​៧ថ្ងៃ ក្នុង​ព្រះចូឡាមណីចេតិយ ជាស្ថាន​ទីដែល​ព្រះអង្គ​ទ្រង់​បូជារឿយៗ។ សម័យ​តមក​ព្រះអង្គ​បាន​ប្រាប់​រឿង​នោះ ដល់​ព្រះថេរៈ​នាមនារទៈ ដែល​ត្រាច់​ចារិក​ទៅ​កាន់​ទេវលោក ដោយ​គាថា​ទាំង​នេះ​ឯង។ ព្រះថេរៈ​បាន​ប្រាប់​ដល់​ព្រះធម្មសង្គាហកាចារ្យ​ទាំងឡាយ ពួក​លោក ទើប​បាន​លើក​រឿង​នោះ​ឡើង​កាន់​សង្គាយនា ដោយ​ប្រការដូច្នោះ។ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ
Video Facebook and Youtube
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).