ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៦,៩៥៣
Today
ថ្ងៃម្សិលមិញ ៥០,៨៦៩
ខែនេះ ១,០១៣,២៧៥
សរុប ១១១,៦៧៨,៦២៣
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/1212/sdgw5edfhsxtd-1.gif
ផ្សាយ : ១៤ តុលា ឆ្នាំ២០១៩ (អាន: ១០៦២២ ដង)
កឋិន​ទាន ជា​ផ្នែក​មួយ​របស់​ចីវរ​ទាន ប៉ុន្តែ​ទាន​នេះ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ចីវរ​ទាន ធម្មតា ​ព្រោះ​អ្នក​ធ្វើ​និង​អ្នក​ទទួល​ ត្រូវ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខខ័ណ្ឌ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​ព្រះ​វិន័យ​។ សម័យ​ពុទ្ធកាល ពេល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​បាន​ត្រាស់​ដឹង​ថ្មី​ៗ​ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​​សង្ឃ​​ប្រើ​ប្រាស់​​តែ​សំពត់​បង្សុកូល​ គឺ​សំពត់​ឥត​ម្ចាស់ ដែល​ភិក្ខុ​រក​បាន​​ពី​ព្រៃ​ស្មសាន
images/articles/1712/Untitled-1-Recovered.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០១៩ (អាន: ១២៩៤៧ ដង)
កំណើត​នៃ​ការ​ធ្វើ​កឋិនទាន បុណ្យ​ដែល​ទាយក​ទាយិកា​ធ្វើ​ដោយ​នាំ​ចីវរ​ទៅ​ប្រគេន​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​រយៈ​វេលា​៣​ខែ ក្នុង​អាវាស​វត្ត​ណា​មួយ​ហើយ​ដើម្បី​ឲ្យ​លោក​ក្រាល​គ្រង​នោះ​ហៅ​ថា​បុណ្យ​កឋិន ឬ​កឋិន​ទាន​ចីវរ​ដូច​ជា​ចីវរ​ទាន​ទាំង​ពួក​ដែរ​តែ​មាន​ឈ្មោះ​វិសេស​ប្លែក​ជាង​ទាន​ដទៃ ដែល​ធ្វើ​ហៅ​ថា​កាល​ទាន ជា​ទាន​មាន​ផល​ច្រើន​ជាង​ចីវរ​ទាន​ទាំង​ពួង
images/articles/2977/887pic.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ៣០៦៩ ដង)
គេហទំព័រ ៥០០០ឆ្នាំ ត្រូវបានបង្កើតឡើងដោយ ឧបាសក ស្រុង ចាន់ណា មកទល់ពេលនេះបានដំណើរការងារផ្សាយព្រះធម៌តាមប្រព័ន្ធអ៊ីនធឺណែត ជាង៧ឆ្នាំ មកហើយ ។ បណ្ណាល័យ ៥០០០ឆ្នាំ បានប្រមូលចងក្រងឯកសារព្រះធម៌ ព្រះពុទ្ធសាសនាជាច្រើន មានជាសំឡេង mp3 របស់ធម្មថិកជាច្រើនរូប និងជាវីដេអូ រួមទាំងសៀវភៅធម៌រាប់ពាន់ក្បាល ជា pdf ។ មិនតែប៉ុណ្ណោះ កម្មវិធី៥០០០ឆ្នាំ មានជាកម្មវិធីសម្រាប់ទូរស័ព្ទ Android & iOS សុទ្ធសឹងតែជាកម្មវិធីសម្រាប់ស្តាប់ និងរៀនព្រះធម៌ ដែលមកទល់ពេលនេះ យើងធ្វើបានសម្រេច ជាង ១០០កម្មវិធី ។ បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ Android iOS ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង Google Play AppStore ជាប្រចាំ ៥០០០ឆ្នាំ ក៏បើកការទទួលចម្លងព្រះធម៌ សៀវភៅធម៌ ចូលក្នុងទូរស័ព្ទដៃ iPad, iPhone, មិមូរី និង ហាតឌីស ចែកចាយដោយមិនគិតថ្លៃ សម្រាប់ពុទ្ធបរិស័ទចង់​បាន និងត្រូវការយកទៅរៀនសូត្រ ឬចែកបន្តជាធម្មទាន ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ពុទ្ធបរិស័ទត្រូវការមកចម្លង ឬបញ្ចូលធម៌ ដោយផ្ទាល់នៅ ៥០០០ឆ្នាំ អាចអញ្ជើញមក តាមអសយដ្ឋានដូចខាងក្រោមនេះ ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,​ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា) ដោយ៥០០០ឆ្នាំ
images/articles/3005/te___x___tpic.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១០៧ ដង)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ ដែល​បាន​​បរិច្ចាគ​​ទាន ​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​ មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​ ​ ។ ជួយទ្រទ្រង់ ៥០០០ឆ្នាំ ដោយបរិច្ចាគទានមក: ផ្ញើមក Mr. Srong Channa Tel: 081 81 5000 ១. ផ្ញើតាម វីង acc: 00126869(លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 081 815 000 ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13 ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION ឬតាមគណនីធនាគារខាងក្រោម​នេះ ៖ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148,Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP ឬ Account Name: Srong Channa Account Number: 0001 01 222863 13 Bank Name : ACLEDA Bank Plc. Bank Address: #61, Preah Monivong Blvd., Sangkat Srah Chork, Khan Daun Penh, Phnom Penh, Cambodia. SWIFT Code: ACLBKHPP តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​តុលា ២០១៩)៖ តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០១៩ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ ​​ ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩ ភ្នំពេញ ផ្ទាល់ ​​​​ - ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង - លោក សុង ណារិទ្ធ - លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី - លោក វិទ្ធ គឹមហុង​ - លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា - លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង - លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន - អ្នកនាង សាល រីណា - លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ - លោក ឡេង គីមសាន - កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន - លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ - លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ - លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ - កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ - កញ្ញា ទា ភិច​ហួរ បានទ្រទ្រង់ ៥០០០ឆ្នាំ(១៤៤០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៩ ​​ ភ្នំពេញ ផ្ទាល់ ​​ ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០ កាណាដា អ៊ំប្រុស ​​ លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈឧបាសិកា ជុន ស៊ូគី ភ្នំពេញ Wing ​​ ឧបាសិកា ទេព សុគីម(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ កំពង់ឆ្នាំង Wing ​​ ឧបាសក ឌៀប ថៃវ៉ាន់(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ធនាគារ ​​​ ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​កំពង់ឆ្នាំង ធនាគារ ​​ ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ USA សុភ័ក្រ ឧបាសិកា សុភ័ក្រ កំពង់ធំ (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩ កំពង់ធំ ផ្ទាល់ ឧបាសិកា Sokoun Thim (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩ USA Money gram ​ ឧសិ.អូយ មិនានិងឧ សិ គាត.ដន 60$ ប្រចាំឆ្នាំ២០១៩ លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី 30$ លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី 20$ ភ្នំពេញ ​ ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩ សៀមរាប ​ ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ សៀមរាប ​ ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន(២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ​ អគ្គបណ្ឌិត ប៊ុត សាវង្ស(១០០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ​ ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក (២០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA ​ ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី (១២០ដុល្លា) ឧបាសិកា វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា (៣៥ដុល្លា) ប្រចាំឆ្នាំ ២០១៩ ភ្នំពេញ ​ ឧបាសិកា អ៊ូច សារៀង (១០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ បាត់ដំបង ​ ឧបាសិកា ឈិត ឈុនលាង(១២០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសិកា ស៊ីវ យក់លុយ(៥០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសិកា ហេង ហាវ(២០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ(៦០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA PayPal ​ ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ(១០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA PayPal ​ ឧបាសិកា ម៉ៅ ម៉ារង(១០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA PayPal ​ ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ (១២០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឈៀវ ពន្លឺ(១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសិកា ប៉ោរ លន់(៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសិកា រស់ ជិន (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសិកា នូ ចាន់វាសនា(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក ប៉ែន សំខាន់ និងភរិយា ព្រមទាំងបុត្រ(៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក ជឹង ចាយហេង និងឧបាសិកា ណៃ ឡាង (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ តាន់ កុសល និង ជឹង ហ្គិចគៀង (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ សុខ សុភ័ក្រ និង ជឹង ហ្គិចរ៉ុង (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក សោម រតនៈ(៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសិកា មុត មាណវី(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ(៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសក​ ធាម​ទូច​ និង​ ឧបាសិកា​ ហែម​ ផល្លី​ ព្រមទាំង​កូន​ចៅ​សម្រាប់ប្រចាំឆ្នាំ២០១៩ (១០០ដុល្លា) ​ ឧបាសក ចន្ទ ដារ៉ារិទ្ធសម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា) ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅសម្រាប់ប្រចាំឆ្នាំ២០១៩ (៦០ដុល្លា) ​ ឧបាសិកា ទុយ មុំ ព្រៃវែង (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក ថន សុខាឬទ្ធិ (២៥ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក ជឿន ហ៊ុយ (៣៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ(៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសិកា ដួង វ៉ាន់(២៥ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសិកា សួន ចិន្តា(៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ប្អូនប្រុសលីម ហេង(៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសិកា ឌឿ ស៊ីឌីម និងស្វាមី ព្រមទាំងបុត្រ (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសិកា សឹម គឹមដានី(១៥ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ប្អូនប្រុស ហ៊យ ឈុនឡុង(៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសិកា ស៊ីណា ស៊ីន ឧបាសក ស៊ីន សុភា(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសិកា ជុន ណៃអីុម និង ឧបាសក តែ ហៅ ព្រមទាំងកូនចៅ(២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក ឌៀប ឆៃវ៉ាន់ សម្រាប់៦ខែចុងឆ្នាំ២០១៩(៦០ដុល្លា) ​ ឧបាសិកា វីរៈ ម៉ាឡា(១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសិកា តាន់ ស៊ុយម៉េង១០ដុល្លា ឧបាសិកា យាន គឹមស៊ាត ២០ដុល្លា ឧបាសិកា ជា ស្រីទូច ២០ដុល្លា ឧបាសិកា​ឈុត កន្យា ១០ដុល្លា កឹម សៀកសុវណ្ណី ១០ដុល្លា ឧបាសក គិត វណ្ឌី ៥ដុល្លា (៧៥ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ១ ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង ១៥០ដុល្លា បារាំង ធនាគារ ​២ ឧបាសក ម៉ៅ សុខ ៥៤ដុល្លា សៀមរាប ធនាគារ ​៣ ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា ៤ ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២០០ដុល្លា ៥ ឧបាសក ហួត ហ៊ី និង ឧបាសិកា ស្រី ប៉ូនីន ២៥ដុល្លា ៦ ឧបាសិកា សាន្ត គឺមស៊ាង ១០ដុល្លា ៧ ឧបាសិកា ថង កែវវិមាន ១០ដុល្លា ៨ ឧបាសក យី យឿន ឧបាសិកា ទៀង គឹមហ៊ន់ និងកូនចៅ ២៥ដុល្លា ៩ ឧបាសក ហោ វ៉ាន់នី ឧបាសិកា អ៊ុក ឈុនលី និងកូនចៅ ២៥ដុល្លា ១០ ឧបាសិកា ម៉ៅ រ៉ាឃីម និងស្វាមី ព្រមទាំងបុត្រ ១០០ដុល្លា ១១ ឧបាសក ឡាំ លីម៉េង ១០ដុល្លា ១២ ឧបាសិកា កែវ សារិទ្ធ ១០ដុល្លា ១៣ ឧបាសិកា យ៉ិន លីហ្សា ២៥ដុល្លា ១៤ ភិក្ខុ ចក្ខុសំវរត្ថេរោ ចៅ ហាក់ ព្រះចៅអធិការវត្តទឹកផុស កម្ពុជាក្រោម ៣០០ដុល្លា ១៥ ឧបាសិកា សែម សុវណ្ណី ១០ដុល្លា ១៦ ឧបាសក សាន្ត ពិសិដ្ឋ និងភរិយា ព្រមទាំងបុត្រ ៥០ដុល្លា ១៧ ឧបាសក មិន​ ស្រុឺ​និងឧបាសិកា​លានអុឹង ៥០ដុល្លា ១៨ លោក​តាន់លិ និង លោកស្រីស្រុឺសូផា ៥០ដុល្លា ១៩ លោកចាន់សាង​និង លោកស្រីស្រុីសុភានី ១០០ដុល្លា ២០ តាន់គីមជូ និង តាន់កុកឆេង ៣០ដុល្លា ២១ ប្អូន សុខ តុលា ១០ដុល្លា ២២ ឧបាសក សំអែម វាសនា ១២.៥ដុល្លា ២៣ ឧបាសក សន ងួន ២០ដុល្លា ២៤ ឧបាសិកា ចាន់ កល្យាណី ២០ដុល្លា ខ្ញុំ​ចង់​បរិច្ចាគ​ទាន ចុច​ទី​នេះ កំណត់​សំគាល់ៈ - ៥០០០ឆ្នាំបាន​ជួល​ Server ផ្ទុកឯកសារចំនួន​ ៤ ដើម្បី​បម្រើការ​ផ្សាយឲ្យ​បាន​ល្អ​ឡើង - Dedicate Server 500GB ដែល​៥០០០​ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ - Share Server Unlimited ដែល​៥០០០​ឆ្នាំចំណាយ 270ដុល្លា ក្នុង៦ខែ (ចំនួន 3) - ក្រៅពីនេះ ៥០០០​ឆ្នាំបាន​ចំណាយលើ​ ប្រាក់ខែបុគ្គលិក​ម្នាក់ 250ដុល្លា ក្នុង​មួយខែ - សេវាលំហែទាំគេហទំព័រ ឲ្យ Web Developer 50ដុល្លា​ ក្នុង​មួយខែ​ - ប្រចាំឆ្នាំ កម្មវិធីទូរស័ព្ទ និងចំណាយផ្សេងៗ - រួម​និង​ចំណាយ​ផ្សេង​ៗ ក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌ និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​ ។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ - ឧបាសក​ ស្រុង-ចាន់​ណា (គ្រប់​គ្រងទូទៅ) - លោក​ ស្រុង-យូហេង (បុគ្គលិកជំនួយ) - ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារ​ថត​ផ្សាយ​ផ្ទាល់) - Website Developer - iOS& Android App Deverlop Team ​​ ក្រុមបង្កើតវីដេអូធម៌ តំណផ្សេងៗ ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧
images/articles/2708/____________pic.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ៩៤៣ ដង)
ធម្មកថិក ( ន. ) [ធ័ម-មៈកៈ ថិក] ( បា., សំ. ) (ធម៌កថិក) អ្នកសំដែងធម៌ ។ខ្មែរប្រើពាក្យនេះជាងារនៃភិក្ខុអ្នកចេះសំដែងធម៌ ថ្នាក់ជាឋានានុក្រម ជាសហការីនៃព្រះរាជាគណៈជាចៅអធិការវត្តធំៗ ក្នុងព្រះរាជធានី ឬជាសហការីនៃមេគណ កាលបើត្រូវការឲ្យមាន : ព្រះធម្មកថិក សហការីនៃ...(ម. ព. ធម្មធរ និង វិន័យធរ ទៀតផង) ។ (វចនានុក្រមសម្ដេចជួន ណាត) ធម្មកថិក (បុំ.) [ធម្ម + កថ៑ + ឥក] វិគ្គហៈថា ធម្មំ កថេតីតិ > ធម្មកថិកោ អ្នកណាពោលនូវធម៌ ព្រោះហេតុនោះ អ្នកនោះ ឈ្មោះថា ធម្មកថិក (អ្នកសំដែងនូវធម៌)។ (សទ្ទានុក្រមបាលី) ភិក្ខុអ្នកទ្រទ្រង់ព្រះអភិធម្មឈ្មោះថាព្រះធម្មកថិក អាភិធម្មិកភិក្ខូយេវ កិរ ធម្មកថិកា នាម បានឮថាភិក្ខុអ្នកទ្រទ្រង់ ព្រះអភិធម្មប៉ុណ្ណោះ ឈ្មោះថា ព្រះធម្មកថិក ក្រៅពីនេះ សូម្បីពោលធម៌ ក៏មិនមែនធម្មកថិក ។ ព្រោះហេតុអ្វី ? ព្រោះថា ភិក្ខុអ្នកមិនទ្រទ្រង់ព្រះអភិធម្មទាំងនោះ កាលពោលធម៌ តែង ពោលតាមលំដាប់កម្ម លំដាប់វិបាក ការកំណត់រូបនិងអរូប ធ្វើលំដាប់ធម៌ឲ្យច្រឡូកច្រឡំ ។ ចំណែកភិក្ខុអ្នកទ្រទ្រង់ព្រះអភិធម្ម មិនឲ្យលំដាប់ធម៌ច្រឡូកច្រឡំ ។ ព្រោះដូច្នោះ ភិក្ខុអ្នក ទ្រទ្រង់ព្រះអភិធម្មនឹងពោលធម៌ ឬ មិនបានពោលក៏ដោយ តែក្នុងកាលដែលគេសួរបញ្ហា ហើយក៏នឹងពោលដោះស្រាយបញ្ហានោះបាន ព្រះសាស្តាទ្រង់សំដៅដល់ពាក្យនេះថា : ភិក្ខុទ្រទ្រង់ព្រះអភិធម្មប៉ុណ្ណោះ ឈ្មោះថា ធម្មកថិកដោយចំណែកមួយ ដូច្នេះ ទើបទ្រង់ ប្រទានសាធុការហើយ ត្រាស់ថា មោគ្គល្លានពោលល្អហើយ ។ (អដ្ឋសាលិនី អដ្ឋកថា អភិធម្មបិដក ធម្មសង្គណិ និទានកថា) ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកប​ដោយ​អង្គ ៥ យ៉ាង ៖ ១. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ២. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់វេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ៣. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់សញ្ញា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ៤. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់សង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ៥. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។(សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ ខន្ធសំយុត្ត ធម្មកថិកវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣៤ ទំព័រ ១៤ និង ទុតិយធម្មកថិកសូត្រ បិដកលេខ ៣៤ ទំព័រ ១៦) ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង ១. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ២. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវសោតៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៣. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវឃានៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៤. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវជិវ្ហា ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវកាយ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចិត្ត ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ (សុត្តន្តបិដក សំយុត្តនិកាយ សឡាយតនវគ្គ តតិយបណ្ណាសកៈ នវបុរាណវគ្គ ធម្មកថិកបុច្ឆសូត្រ បិដកលេខ ៣៥ ទំព័រ ៣២៤) ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង ១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជាតិ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៣. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃភព ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៤. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃឧបាទាន ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៥. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃតណ្ហា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៦. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៧. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃផស្សៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៨. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃ សឡាយតនៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៩. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃនាមរូប ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ១០. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ១១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃសង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ១២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ និទានសំយុត្ត អាហារវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣១ ទំព័រ ៣៧) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2711/8665tpic.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១១៨១ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៥ យ៉ាង ១. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ២. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់វេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ៣. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់សញ្ញា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ៤. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់សង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ៥. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ (សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ ខន្ធសំយុត្ត ធម្មកថិកវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣៤ ទំព័រ ១៤ និង ទុតិយធម្មកថិកសូត្រ បិដកលេខ ៣៤ ទំព័រ ១៦) ដោយ៥០០០ឆ្នាំ
images/articles/2710/8655pic.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ៨៥៤ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង ១. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ២. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវសោតៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៣. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវឃានៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៤. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវជិវ្ហា ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវកាយ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចិត្ត ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ (សុត្តន្តបិដក សំយុត្តនិកាយ សឡាយតនវគ្គ តតិយបណ្ណាសកៈ នវបុរាណវគ្គ ធម្មកថិកបុច្ឆសូត្រ បិដកលេខ ៣៥ ទំព័រ ៣២៤) ដោយ៥០០០ឆ្នាំ
images/articles/2758/dgvgcvsdzfcve.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១០០៧១ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ស្ដេច​គង់​នៅ​ក្នុង​កូដាគារសាលា នាមហាវ័ន ជិត​ក្រុងវេសាលី ។ សម័យ​នោះ​ឯង មាន​ភិក្ខុ​ច្រើន​អង្គ ប្រកាស​អរហត្ត​ផល​ក្នុង​សម្នាក់​ព្រះដ៏មាន​ព្រះភាគ ហើយ​សុនក្ខត្តលិច្ឆវិបុត្ត បាន​ចូល​ទូល​សួរ​បញ្ហា​នឹង​ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ភិក្ខុ​ទាំង​នោះ បាន​ប្រកាស​ព្រះអរហត្តផល ដោយ​ប្រពៃ​មែន​ពិត ឬ​ថា មាន​ភិក្ខុ​ពួក​ខ្លះ​ក្នុង​ចំណោម​នេះ បាន​ប្រកាស​ព្រះអរហត្តផល​ដោយ​អធិមានះ គឺ​គ្រាន់​តែ​សម្គាល់​ថា​ខ្លួន​បាន​សម្រេច​ប៉ុណ្ណោះ​ទេ ។ អធិមានះ គឺ​បុថុជ្ជន​ដែល​ចម្រើន​សមថវិបស្សនា ហើយ​មាន​សេចក្ដី​សម្គាល់​ក្នុង​ធម៌​លោកុត្តរៈ ដែល​ខ្លួន​មិន​ទាន់​បាន​សម្រេច ថា​បាន​សម្រេច​ហើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​ថា​មាន​ដូច្នោះ​មែន ក្នុង​រឿង​នេះ ព្រះអង្គ​ទ្រង់​មាន​សេចក្ដី​ត្រិះរិះ​យ៉ាង​នេះ​ថា តថាគត​នឹង​សម្ដែងធម៌​ដល់​ភិក្ខុ​នោះ ធ្វើ​ឱ្យ​បរិសុទ្ធ ឱ្យ​ពិត​ប្រាកដ ។ ជា​បន្ត ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​អំពី​ពួក​ភិក្ខុ​ដទៃ​ផ្សេង​ទៀត ដែល​មាន​នូវ​ឥច្ឆាចារ គឺ​មាន​ការ​ប្រាថ្នា​អាក្រក់​លាមក ជា​មោឃបុរស តាក់​តែង​បញ្ហា​ចូល​មក​រកតថាគត​ហើយ មិន​បាន​ចេះ​ដឹង​ក្នុង​បញ្ហា​នោះ ក៏​ធ្វើ​ដូច​ជា​ចេះ​ដឹង មិន​បាន​សម្រេច​គុណ​វិសេស ធ្វើ​ដូច​ជា​បាន​សម្រេច ត្រាច់​ទៅ​តាម​ស្រុក​និគម ពោល​អួត​នូវ​គុណ​វិសេស​ដែល​មិន​មាន​ក្នុង​ខ្លួន ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ នឹង​ជា​ទុក្ខ​ដល់​មោឃបុរស​នោះ អស់​កាល​ជា​អង្វែង ។ ក្នុង​រឿង​នេះ ព្រះតថាគត​ទ្រង់​ព្រះ​តម្រិះ​ថា តថាគត​នឹង​សម្ដែង​ធម៌​ដល់​ពួក​ភិក្ខុ​អ្នក​បដិបត្តិ ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុ​ទាំង​នោះ ដោយ​ប្រការ​ដទៃ​ផ្សេង​អំពី​ពួក​ភិក្ខុ​ដែល​មាន​នូវ​អធិមានះ​នោះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​កាម​គុណ ៥ និង​ឋានៈ​ដែល​នាំ​ឱ្យ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ​រមែង​មាន ។ ពាក្យ​សម្ដី​របស់​បុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ តែ​ហា​មាត់​និយាយ​ឡើង រមែង​រអិល​ធ្លាក់​ចូល​ទៅ​រក​កាម​គុណ​ផង គេ​តែង​ត្រិះរិះ​រឿយ​ៗ ប្រព្រឹត្ត​ទៅ​ក្នុង​កាម​គុណ​នោះ​ផង តែង​គប់​រក​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​មាន​សភាព​បែប​នោះ​ផង ចំណែក​ខាង​ពាក្យ​សម្ដី​ដែល​គេ​និយាយ​ប្រកប​ដោយ​អានេញ្ជសមាបត្តិ ( សមាបត្តិ​ដែល​មិន​ញាប់ញ័រ​នឹង​កាម​គុណ មិន​ញាប់​ញ័រ​នឹង​រូប មិន​ញាប់​ញ័រ​ដោយ​កិលេស ) បុគ្គល​នោះ មិន​ចង់​ស្ដាប់ មិន​ផ្ចង់​ត្រចៀក មិន​តាំង​ចិត្ត​ដើម្បី​ដឹង មិន​សេព​គប់ មិន​យក​ចិត្តទុក​ដាក់​ដោយ​សេចក្ដី​គោរព​ឡើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​ឋានៈ​ដែល​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​អានេញ្ជសមាបត្តិ ឱន​ទៅ​រក​អាកិញ្ចញ្ញាយតនសមាបត្តិ ឱន​ទៅ​រក​នេវសញ្ញានាសញ្ញាយតនសមាបត្តិ និង​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ។ ពិត​មែន​តែ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ប៉ុន្តែ​បើ​មិន​បដិបត្តិ​សង្រួម​ឥន្ទ្រិយ​ទេ រាគៈ​ក៏​គ្រប​សង្កត់​ចិត្ត ព្រោះ​ហេតុ​តែ​នៅ​មាន​អនុស័យ គឺ​កិលេស​ដែល​នៅ​មិន​ទាន់​បាន​លះហ្នឹងឯង ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​នោះ លុះ​ត្រូវ​រាគៈ​គ្រប​សង្កត់​ចិត្ត​ហើយ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ដល់​នូវ​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់ ។ ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រៀប​ទៅ​នឹង​បុរស​ដែល​ត្រូវ​សរត្រាំ​ដោយ​ថ្នាំ​ពិស កាល​ដែល​គ្រូពេទ្យ​ដក​សរពិស​នោះ​ចេញ​ហើយ ប្រាប់​ឱ្យ​បុរស​នោះ​ថែរក្សា​មុខ​របួស មាន​ការ​តម​ចំណី​ទាស់​ជា​ដើម កុំ​ឱ្យ​ដំបៅរីក ប៉ុន្តែ​ព្រោះ​តែ​បុរស​នោះ មិន​បាន​ធ្វើ​តាម​គ្រូពេទ្យ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ទុក្ខ​វេទនា​ស្ទើរ​តែ​នឹង​ស្លាប់ យ៉ាង​ណា​មិញ ការ​មិន​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ដូច​ជា​ការ​មិន​ថែរក្សា​មុខ​របួស យ៉ាង​នោះ​ឯង ។ ពាក្យ​ថា​ដល់​នូវ​សេចក្ដី​ស្លាប់​នេះ ក្នុង​អរិយវិន័យ សំដៅ​យក​ភិក្ខុ​ដែល​ពោល​លា​សិក្ខា ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ហីនភេទ​វិញ ឯ​ចំណែក​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់​នេះ សំដៅ​ដល់​ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​ធ្ងន់​ណា​មួយ ដែល​នាំ​ឱ្យ​សៅ​ហ្មង​ព្រម ។ ចំណែ​កបុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ហើយ​មាន​ការ​ប្រព្រឹត្ត​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​នៅ​ខាង​ចុង​ព្រះសូត្រ​នេះ ដែល​មាន​ខ្លឹម​សារ​ពី​រោះ​ដូច​ត​ទៅ ៖ ម្នាល​សុនក្ខត្ត សេចក្ដី​ឧបមា​នេះ តថាគត​បាន​ធ្វើ​ដើម្បី​នឹង​ញ៉ាំង​ជន​ឱ្យ​ដឹង​សេចក្ដី ។ ឯសេចក្ដី​ក្នុង​ឧបមានុ៎ះ​ដូច​ត​ទៅ​នេះ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ដំបៅ នុ៎ះ ជា​ឈ្មោះ​នៃ​អាយតនៈ ដែល​ប្រព្រឹត្ត​ទៅ​ខាង​ក្នុង​ទាំង ៦ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ពិស​ជា​ទោស នុ៎ះ ជា​ឈ្មោះ​នៃ​អវិជ្ជា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សរ នុ៎ះ ជា​ឈ្មោះ​នៃ​តណ្ហា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា គ្រឿង​សម្រាប់​រាវ​រក នុ៎ះ ជាឈ្មោះ​នៃ​ស្មារតី ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សស្ត្រា នុ៎ះ ជា​ឈ្មោះ​នៃ​បញ្ញា​ដ៏​ប្រសើរ ។ ម្នាល​សុនក្ខត្ត ពាក្យថា ពេទ្យ​វះ​ដ៏​ជំនាញ នុ៎ះ ជា​ឈ្មោះ​នៃ​ព្រះតថាគត​អរហន្តសម្មាសម្ពុទ្ធ ។ ម្នាល​សុនក្ខត្ត ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ​ទាំង ៦ ដឹង​ច្បាស់​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស ជា​អ្នក​រួច​ស្រឡះ​ហើយ ព្រោះ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោន​កាយ ឬ​នឹង​ផ្ដេក​ផ្ដួល​ចិត្ត​ទៅ​ក្នុង​កិលេស ពាក្យ​ដូច្នេះ​នេះ មិន​សម​ហេតុ​ឡើយ ។ ម្នាល​សុនក្ខត្ត ដូច​ផ្តិល​សំរឹទ្ធិ ដល់​ព្រម​ដោយ​ពណ៌ ដោយ​ក្លិន ដោយ​រស តែ​ថា​ផ្តិល​សំរឹទ្ធិ​នោះ​ប្រឡាក់​ដោយ​ថ្នាំពិស ។ កាល​បើ​មាន​បុរស​អ្នក​ចង់​រស់​មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ថា​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ផឹក​ទឹក នឹង​ផ្តិល​សំរឹទ្ធិ​ឯណោះ ដែល​ខ្លួន​ដឹង​ថា អាត្មា​អញ​ផឹក​ទឹក​នេះ​ទៅ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ផឹក​ទឹក​នឹង​ផ្តិលសំរឹទ្ធិ​នុ៎ះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ ៦ ដឹង​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ ។បេ។ ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ឡើយ ។ ម្នាលសុនក្ខត្ត ដូច​ជា​អាសិរពិស មាន​ពិស​ដ៏ពន្លឹក ។ កាល​បើ​បុរស​អ្នក​ចង់​រស់ មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ហុចដៃ​ទាំង​ឡាយ ឬ​ហុច​មេ​ដៃ​ឱ្យ​ដល់​អាសិរពិស​មាន​ពិស​ដ៏​ពន្លឹក​ឯ​ណោះ ដែល​ខ្លួន​ដឹង​ថា អាសិរពិស​នេះ​ចឹក​អាត្មាអញ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ហុច​ឱ្យ​អាសិរពិស​នោះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ៦ ដឹង​ច្បាស់​ថា កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស រួច​ស្រឡះ​ហើយ ព្រោះ​តែ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោនកាយ ឬ​ផ្ដេកផ្ដួល​ចិត្ត​ទៅ​រក​កិលេស​ពាក្យ​ដូច្នេះ​នុ៎ះ មិន​សមហេតុ​ឡើយ​។លុះ​ព្រះមាន​ព្រះភាគ​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ សុនក្ខត្តលិច្ឆវិបុត្ត មាន ចិត្ត​ត្រេកអរ រីករាយ​ហើយ ចំពោះ​ភាសិត របស់​ព្រះមានព្រះភាគ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2759/dfcdfvdvx.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១១១៤៥ ដង)
សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ ទ្រង់​​គង់​​ប្រថាប់​​នៅ​​នា​បុព្វារាម ឰ​ដ៏​មិគារ​មាតុ​ប្រាសាទ ជិត​ក្រុង​សាវត្ថី ។ គ្រា​នោះ​ឯង គណកមោគ្គល្លានព្រាហ្មណ៍ បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ហើយ​ក្រាប​ទូល​សួរ​អំពី អនុបុព្វសិក្ខា ការ​សិក្សា​ជា​លំដាប់ អនុបុព្វកិរិយា ការ​ធ្វើ​ជា​លំដាប់ និង អនុបុព្វប្បដិបទា ការ​ដែល​មាន​បដិបទា​ជា​លំដាប់ ក្នុង​ធម្មវិន័យ​នេះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​ប្រៀប​ទៅ​នឹង​ការ​ចង្អុល​បង្ហាញ​ប្រាប់​ផ្លូវ ដែល​មាន​ខ្លឹម​សារ​នៅ​ក្នុង​ព្រះសូត្រ បាន​ធ្វើ​ឱ្យ​ព្រាហ្មណ៍​ស្ដាប់​យល់ ព្រម​ដោយ​សេចក្ដី​ជ្រះ​ថ្លា ហើយ​បាន​ពោល​ពាក្យ​ដ៏​ពីរោះ អនុមោទនា​ព្រះធម៌ទេសនា ដែល​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ត​ទៅ ៖ កាល​បើ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​មាន​ព្រះពុទ្ធ​ដី​កា​យ៉ាង​នេះ​ហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏​ក្រាប​បង្គំ​ទូល​ព្រះមានព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន បុគ្គល​ទាំង​ឡាយ​ណា ជាអ្នក​មិន​មាន​សទ្ធា ត្រូវ​ការ​តែ​ចិញ្ចឹម​ជីវិត ចេញ​ចាក​ផ្ទះ​ទៅ​ចូល​កាន់​ផ្នួស ជា​អ្នក​លេង ជា​អ្នក​បិទ​បាំង​ទោស​ខ្លួន ជា​អ្នក​បញ្ឆោត ជា​អ្នក​មាន​ចិត្ត​រាយ​មាយ មាន​មានះ​ដុះ​ឡើង មាន​ចិត្ត​ឃ្លេង​ឃ្លោង មាន​មាត់​រឹង មាន​វា​ចា​រោយរាយ មិន​បាន​រក្សា​ទ្វារ ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ មិន​ដឹង​ប្រមាណ​ក្នុង​ភោជន មិន​ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក មិន​រមិល​មើល ក្នុង​សមណធម៌ ( ផ្នួស ) មិន​មាន​ការ​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា ជា​អ្នក​ល្មោភ​ច្រើន ជា​អ្នក​ប្រព្រឹត្តធូរ ជា​ប្រធាន​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម ដាក់​ធុរៈ​ចោល​ក្នុង​ទី​ស្ងាត់ ជា​អ្នក​ខ្ជិល​ច្រអូស មាន​ព្យាយាម​ក្នុង​អំពើ​ថោក​ទាប ភ្លេច​ស្មារតី មិន​ដឹង​ខ្លួន មាន​ចិត្ត​មិន​បាន​តម្កល់​មាំ មាន​ចិត្ត​វិល​ខុស ឥតបញ្ញា ជា​អ្នក​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន មិន​បាន​នៅ​រួម​ជា​មួយ​នឹង​បុគ្គល​ទាំង​នោះ​ទេ ។ ឯ​កុលបុត្រ​ទាំង​ឡាយ​ណា ដែល​ចេញ​ចាក​ផ្ទះ​ចូល​ទៅ​កាន់​ផ្នួស ដោយ​សទ្ធា មិន​ជា​អ្នក​លេង មិន​បាន​បិទបាំង​ទោស​ខ្លួន មិន​ជា​អ្នក​បញ្ឆោត មាន​ចិត្ត​មិន​បាន​រាយ​មាយ មិន​មាន​មានះ​ដុះ​ឡើង មិន​មាន​ចិត្ត​ឃ្លេង​ឃ្លោង មិន​មាន​មាត់​រឹង មិន​មាន​វាចា​រោយរាយ ជា​អ្នក​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក ជា​អ្នក​រមិល​មើល​ក្នុង​សមណធម៌ មាន​សេចក្ដី​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា មិន​ជា​អ្នក​ល្មោភ​ច្រើន មិន​បាន​ប្រព្រឹត្ត​ធូរ ដាក់​ធុរៈ​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម​ចោល ជា​ប្រធាន​ក្នុង​ទី​ស្ងាត់ មាន​ព្យាយាម​តឹង​តែង មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន មាន​សតិ​តម្កល់​ខ្ជាប់ ដឹង​ខ្លួន មាន​ចិត្ត​តម្កល់​មាំ មាន​ចិត្ត​ប្រកប​ដោយ​អារម្មណ៍​តែ​មួយ មាន​បញ្ញា មិន​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន រមែង​នៅ​រួម​ជា​មួយ​នឹង​កុលបុត្រ​ទាំង​នោះ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​ជា​ក្លិន​នៃ​ឫស ឬ​មើម ណា​នី​មួយ ឫសស្គា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ឫសឬ​មើម ទាំង​អម្បាល​នោះ ក្លិន​នៃ​ខ្លឹម ណា​នី​មួយ ខ្លឹម​ចន្ទន៍​ក្រហម ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ខ្លឹម ទាំង​អម្បាល​នោះ ក្លិន​ផ្កា​ណា​មួយ ផ្កា​ម្លិះ​លា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ផ្កា​ទាំង​អម្បាល​នោះ យ៉ាង​ណា​មិញ ឱវាទ​របស់​ព្រះគោតម​ដ៏​ចម្រើន ក្នុង​ធម៌​ជា​គ្រឿង​ដុស​ខាត់​ចិត្ត​នៃ​សត្វ​ដទៃ ( ឱ្យស្អាត ) ក៏​យ៉ាង​នោះ​ឯង បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភាសិត​របស់​ព្រះអង្គ​ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​បុគ្គល​ផ្ងារ​ឡើង​នូវ​វត្ថុ​ដែល​ផ្កាប់ ឬ​បើក​នូវ​វត្ថុ​ដែល​គេ​បិទ​បាំង ពុំ​នោះ ដូច​គេ​ប្រាប់​ផ្លូវ​ដល់​មនុស្ស​ដែល​វង្វេង​ផ្លូវ ពុំ​នោះ​សោត ដូច​គេ​ទ្រោល​ប្រទីប​ប្រេង បំភ្លឺ​ក្នុង​ទី​ងងឹត ដោយ​គិត​ថា បុរស​អ្នក​មាន​ភ្នែក​រមែង​មើល​ឃើញ​រូប​ទាំង​ឡាយ​បាន យ៉ាង​ណា​មិញ ធម៌​ដែល​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​សម្ដែង​ហើយ ដោយ​អនេក​បរិយាយ ក៏​យ៉ាង​នោះ​ឯង ខ្ញុំ​ព្រះអង្គ​សូម​ដល់​នូវព្រះគោតម​ដ៏​ចម្រើន ទាំង​ព្រះធម៌ ទាំង​ព្រះភិក្ខុ​សង្ឃ ជាទី​ពឹង​ទី​រលឹក សូម​ព្រះគោតម​ដ៏​ចម្រើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះអង្គ ថា​ជា​ឧបាសក អ្នក​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត ក្នុង​កាល​មាន​ថ្ងៃ​នេះ​ជា​ដើម​ទៅ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2760/fxcgvxfdcvsfdxc.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១១៤០៣ ដង)
១-ឯកត្តន័យ បញ្ញា​ឃើញ​ការ​មិន​ដាច់​សូន្យ​ទៅ​នៃ​តំណ​របស់​សង្ខារធម៌ មាន​ការ​សម្ពន្ធគ្នា​ដោយ​ហេតុ​និង​ផល រមែង​លះ​នូវ​ឧច្ឆេទទិដ្ឋិ ។ ២-នានត្តន័យ បញ្ញា​ឃើញ​ភាព​ផ្សេង​គ្នា​នៃ​ហេតុ​និង​ផល គឺ​ឃើញ​ថា សង្ខារ​ធម៌​ដែល​រលត់​ទៅ​ផ្សេង​អំពី​សង្ខារធម៌​ដែល​កើត​ឡើង​ថ្មីៗ រមែង​លះ​នូវ​សស្សតទិដ្ឋិ ។ ៣-អព្យាបារន័យ បញ្ញា​ឃើញ​ក្នុង​សភាព​មិន​ខ្វាយ​ខ្វល់​នៃ​សង្ខារធម៌​ជា​ផល​ដែល​កើត​អំពី​បច្ច័យ ប្រាកដ​នូវ​លក្ខណៈ​មិន​មាន​អំណាច​បង្គាប់​បញ្ជា ឬ​ទាមទារ​តវ៉ា អង្វរ​ករ​អ្វី​ឡើយ រមែង​លះ​នូវ​អត្តទិដ្ឋិ ។ ៤-ឯវំធម្មតាន័យ បញ្ញា​ឃើញ​ធម្មតា​នៃ​សង្ខារធម៌​យ៉ាង​ហ្នឹង​ឯង គឺ​ឃើញ​សម​គួរ​ទៅ​តាម​បច្ច័យ ពោល​គឺ​បច្ច័យ​យ៉ាង​ណា ផល​យ៉ាង​នោះ រមែង​លះ​នូវ​អកិរិយទិដ្ឋិ ។ កំណត់​សម្គាល់ ន័យ​ទី ១ គឺ​ឃើញ​វដ្ដសង្សារ​មួយ​ខ្សែ​ត​គ្នា ចុតិ បដិសន្ធិ ដែល​សន្មត​ថា​ជា​សត្វ​លោក​ត្រាច់​រង្គាត់​ក្នុង​វាល​វដ្ដសង្សារ ន័យ​ទី ២ គឺ​ឃើញ​ថា ជា​ខណៈ​នៃ​ធម៌​ផ្សេង​ៗ​គ្នា គ្រាន់​តែ​កើត​បន្ត​គ្នា​ប៉ុណ្ណោះ ចំណែក​ន័យ​ទី ៣ គឺ​ឃើញ​ផល​ដោយ​មិន​មាន​ការ​ខ្វាយខ្វល់​សូម​កើត ឬ​ទាមទារ​បង្គាប់​បញ្ជា​អ្វី​ឡើយ ឯន័យ​ទី ៤ គឺ​ឃើញ​ហេតុ ឃើញ​បច្ច័យ ដែល​ញ៉ាំង​ផល​ឱ្យ​កើត​ឡើង​យ៉ាង​ត្រឹមត្រូវ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2761/drgcvsxedfxvfd.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១១២៩០ ដង)
១-ទិដ្ឋិវិសុទ្ធិ សម្រេច​ដោយ នាម​រូបបរិច្ឆេទញ្ញាណ កំណត់​ដឹង​ទុក្ខសច្ច លះ​នូវ​សក្កាយទិដ្ឋិ ។ ២-កង្ខាវិតរណវិសុទ្ធិ សម្រេច​ដោយ​បច្ចយបរិគ្គហញ្ញាណ កំណត់​ដឹង​សមុទយសច្ច លះ​នូវ​វិចិកិច្ឆា និង​ឧច្ឆេទទិដ្ឋិ ។ ៣-មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ សម្រេច​ដោយ​សម្មសនញ្ញាណ​ដែល​មាន​កម្លាំង និង​ឧទយព្វយញ្ញាណ ឆ្លង​រួច​អំពី​វិបស្សនូបក្កិលេស កំណត់​ដឹង​មគ្គសច្ច លះ​នូវ​សីល​ព្វតបរាមាស និង​អកិរិយទិដ្ឋិ ។ ៤-បដិបទាញាណទស្សនវិសុទ្ធិ សម្រេច​ដោយ​ពលវវិបស្សនា រាប់​ពី​ឧទយព្វយញ្ញាណ រហូត​ដល់​អនុលោមញ្ញាណ ត្រូវ​ជា​វិបស្សនា​ដ៏​មាន​កម្លាំង ៩ កំណត់​ដឹង​និរោធសច្ច លះ​នូវ​សស្សតទិដ្ឋិ​ជា​ដើម ។ ៥-ញាណទស្សនវិសុទ្ធិ សម្រេច​ដោយ​មគ្គញ្ញាណ ៤ មាន​សោតាបត្តិមគ្គ​ជា​ដើម កំណត់​ដឹង​និង​ធ្វើកិច្ច​ក្នុង​អរិយសច្ច ៤ ព្រម​គ្នា លះ​នូវ​ពួក​អកុសលធម៌​តាម​លំដាប់​នៃ​មគ្គ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2762/sexfresdvcwfsd.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១១៣៦៦ ដង)
សម័យ​​មួយ កាល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​បរិនិព្វាន​ទៅ មិន​ទាន់​បាន​យូរ​ប៉ុន្មាន ព្រះអានន្ទ​ដ៏​មាន​អាយុ គង់​នៅ​ក្នុង​វត្តវេឡុវ័ន ជិត​ក្រុង​រាជគ្រឹះ ដើម្បី​នឹង​ធ្វើ​សង្គាយនាគ្រាទី ១ ។ គ្រា​នោះ ព្រះអានន្ទ ដ៏​មាន​អាយុ បាន​សន្ទនា​ជា​មួយ​នឹង​គោបកមោគ្គល្លានព្រាហ្មណ៍ មួយ​អន្លើ​ដោយ​វស្សការ​ព្រាហ្មណ៍ ។ -ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​បង្កើត​ផ្លូវ​ដែល​មិន​ទាន់​កើត​ឡើង ទ្រង់​រៀប​ចំ​ផ្លូវ​ដែល​គេ​មិន​ទាន់​រៀបចំ ទ្រង់​ប្រាប់​ផ្លូវ​ដែល​គេ​មិន​ដែល​ប្រាប់ ព្រះអង្គ​ទ្រង់​ស្គាល់​ផ្លូវ ដឹង​ផ្លូវ ឈ្លាស​វៃ​ក្នុង​ផ្លូវ ចំណែក​ពួក​សាវ័ក​ក្នុង​កាល​ឥឡូវ​នេះ គ្រាន់​តែ​ជា​អ្នក​ដើរ​តាម​ផ្លូវ ប្រកប​តាម​ទៅ​ជា​ខាង​ក្រោយ​ប៉ុណ្ណោះ មិន​មាន​ភិក្ខុ​អង្គ​ណា មាន​នូវ​សព្វញ្ញុតញ្ញាណ​នោះ​ឡើយ ។ -ម្នាលព្រាហ្មណ៍ យើង​ទាំង​ឡាយ មិន​មែន​អត់​ទី​ពឹង​ទេ ម្នាល​ព្រាហ្មណ៍ យើង​ទាំង​ឡាយ​ប្រកប​ដោយ​ទីពឹង គឺ​មាន​ធម៌​ជាទី​ពឹង ។ -ម្នាល​ព្រាហ្មណ៍ បសាទនីយ​ធម៌ គឺ​ធម៌​ជា​ទី​តាំង​នៃ​សេចក្ដី​ជ្រះថ្លា ១០ យ៉ាង ដែល​ព្រះដ៏មាន​ព្រះភាគ អង្គ​នោះ ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាប​ច្បាស់ ឃើញ​ច្បាស់ បាន​សម្ដែង​ហើយ រមែង​មាន ។ បសាទនីយ​ធម៌​ទាំងនោះ​ឯង មាន​នៅ​ក្នុង​ភិក្ខុ​ណា ក្នុង​កាល​ឥឡូវ​នេះ យើង​ទាំង​ឡាយ តែង​ធ្វើ​សក្ការៈ គោរព រាប់​អាន បូជា លុះ​ធ្វើ​សក្ការៈ គោរព​ហើយ ក៏​តែង​នៅ​អាស្រ័យ​នឹង​ភិក្ខុ​នោះ ។ -បសាទនីយធម៌ ១០ គឺ ១.សីល ២.ពហុស្សូត ៣.សន្តោស ៤.ឈានបួន និង​អភិញ្ញា ៦ ទៀត​ជា​គម្រប់ដប់ ។ -ព្រះ​អានន្ទ គង់​នៅ​វត្តវេឡុវ័ន ឆ្លើយ​ប្រាប់​វស្សការព្រាហ្មណ៍​ថា អើ ព្រាហ្មណ៍ វត្តវេឡុវ័ន ជាទី​គួរ​ត្រេកអរ​ផង មាន​សំឡេង​តិច​ផង មាន​សេចក្ដី​គឹកកង​តិច​ផង មាន​ខ្យល់​រំភើយៗ ជាទី​គួរ​ដល់​សេចក្ដី​ស្ងប់ស្ងាត់​របស់​មនុស្ស ជាទី​សមគួរ​ដល់​ការ​ពួន​សំងំ ថែម​ទាំង​មាន​បុគ្គល​ទាំង​ឡាយ​ប្រហែល​នឹង​អ្នក ជា​អ្នក​រក្សា​គ្រប់​គ្រង​ដោយ​ពិត ។ -វស្សការព្រាហ្មណ៍ ពោល​ថា បពិត្រ​ព្រះអានន្ទ​ដ៏​ចម្រើន បាន​ឮ​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ ទ្រង់​សរសើរ​នូវ​ឈាន​ដែល​គួរ​សរសើរ ទ្រង់​តិះ​ដៀល​នូវ​ឈាន​ដែល​គួរ​តិះ​ដៀល ។ -ឈាន​ដែល​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​មិន​សរសើរ​ព្រះអានន្ទ​ដ៏​មាន​អាយុ បាន​ប្រកាស​ហើយ គឺ ម្នាល​ព្រាហ្មណ៍ ក្នុង​លោក​នេះ បុគ្គល​ពួក​ខ្លះ មាន​ចិត្តត្រូវ​កាម​រាគ​រួប​រឹត​ហើយ ត្រូវ​កាមរាគ​គ្រប​សង្កត់​ហើយ ក៏​មិន​ដឹង​ច្បាស់​តាម​ពិត នូវ​ធម៌​ជា​គ្រឿង​រលាស់​ចោល នូវ​កាម​រាគ​ដែល​កើត​ឡើង បុគ្គល​នោះ ធ្វើ​នូវ​កាម​រាគ​ឱ្យ​ឋិត​នៅ​ក្នុង​ចិត្ត ហើយ​ក៏​ស្ងួត​ស្ងប់​ជ្រប់ សញ្ជប់​សញ្ជឹង ។ នីវរណៈ​បន្ត​មក​ទៀត គ្រប់​ទាំង ៥ ព្រះអានន្ទ​ដ៏​មាន​អាយុ បាន​សម្ដែង​មាន​ទំនង​ដូច​គ្នា​ដែរ ។ ចំណែក​ឈាន ៤ មាន​បឋមជ្ឈាន​ជា​ដើម ព្រះអានន្ទ​ប្រកាស​ថា ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​ត្រាស់​សរសើរ ។ វស្សការ​ព្រាហ្មណ៍ ជា​មហាមាត្យ​ក្នុង​ដែនមគធៈ ត្រេកអរ​រីករាយ​នឹង​ភាសិត​របស់​ព្រះអានន្ទ​ដ៏​មាន​អាយុ ។ អដ្ឋកថា ប្រាប់​ថា វស្សការព្រាហ្មណ៍ ធ្វើកាល​កិរិយា​ទៅ​កើត​ជា​ស្វា​នៅ​វត្ត​វេឡុវ័ន ព្រោះ​ហេតុ​ពេល​មួយ​គាត់​បាន​ឃើញ​ព្រះមហាកច្ចាយនត្ថេរ និមន្ត​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​មក បាន​ពោល​ថា នោះ​ដូច​ស្វា ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្រះសណ្ដាប់​នូវ​ពាក្យ​នោះ​ហើយ ព្រះអង្គ​ត្រាស់​ថា បើ​ព្រាហ្មណ៍​សូមខមាទោស ជា​ការ​ល្អ តែ​បើ​មិន​សូម​ខមាទោស​ទេ ព្រាហ្មណ៍​នឹង​កើត​ជា​ស្វា​កន្ទុយ​គោ ( គោនង្គលមក្កដោ ) ក្នុង​ព្រះវេឡុវ័ន​នេះ ។ វស្សការព្រាហ្មណ៍​នោះ បាន​ស្ដាប់​ព្រះតម្រាស់​នៃ​ព្រះដ៏មាន​ព្រះភាគ​ហើយ គិត​ថា ធម្មតា​ព្រះតម្រាស់​របស់​ព្រះសមណគោតម​មិន​ជា​ពីរ ( ត្រាស់​ថា​យ៉ាង​ណា គឺ​យ៉ាង​ហ្នឹង ) ដូច្នេះ នៅ​ពេល​ដែល​យើង​ទៅ​ជា​ស្វា នឹង​ត្រាច់​ទៅ​រក​ស៊ី​ក្នុង​ទី​ដែល​មាន​អាហារ ទើប​ចាត់​ចែង​ដាំ​ដើម​ឈើ​មាន​ផ្លែ​ផ្សេងៗ ក្នុង​ព្រះវេឡុវ័ន ហើយ​ឱ្យ​មាន​ការ​ថែរក្សា ។ ចំពោះ​ព្រះសូត្រ​ដែល​មាន​ឈ្មោះ​ថា​គោបកមោគ្គល្លានសូត្រ ព្រោះ​គោបកមោគ្គល្លាន​ព្រាហ្មណ៍​បាន​ឱកាស​សាក​សួរ​បញ្ហា ចំពោះ​ព្រះអានន្ទ​ដ៏​មាន​អាយុ​មុន​វស្សការព្រាហ្មណ៍ ទាំង​ព្រះអានន្ទ​ដ៏​មាន​អាយុ ក៏​បាន​និមន្ត​មក​កាន់​កន្លែង​របស់​គោបកមោគ្គល្លាន​ព្រាហ្មណ៍​ផង​ដែរ ។ អដ្ឋកថា​ប្រាប់​ថា គោបកមោគ្គល្លាន​ព្រាហ្មណ៍ មាន​ចិត្ត​ច្រណែន​ឈ្នានីស (ឧសូយតិ) ចំពោះ​វស្សការ​ព្រាហ្មណ៍ ព្រោះដោយ សារ​ថា ព្រះអានន្ទ​ដ៏​មាន​អាយុ​យក​បញ្ហា​របស់​វស្សការ​ព្រាហ្មណ៍​មក​ឆ្លើយ​យ៉ាង​ទូលំទូលាយ ចំណែក​បញ្ហា​របស់​គាត់ ព្រះអានន្ទ​ឆ្លើយ​បាន​បន្តិច​បន្តួច​ដោយ​ចំណែក​ខ្លះ​ប៉ុណ្ណោះ ដូច​យក​ចុង​ឈើ​ច្រត់​ទៅ​ច្រត់​ដី​តែ​ប៉ុណ្ណឹង ។ គួរ​សង្វេគ​ចំពោះ​កិលេស​ក្នុង​សន្ដាន​ចិត្ត​នៃ​សត្វ​លោក​ណាស់ ដូច​ជា​ព្រាហ្មណ៍​ទាំង​ពីរ​នាក់​នេះ នៅ​នឹង​ក្រុង​រាជ​គ្រឹះ មាន​ឋានៈ​ខ្ពង់​ខ្ពស់... ប៉ុន្តែ​ក្នុង​រយៈ​ពេល​ជាង ៤០ ព្រះវស្សា​នៃ​ការ​ត្រាស់​ដឹង និង​ការ​គង់​ព្រះជន្ម​នៅ​នៃ​ព្រះដ៏មាន​ព្រះភាគ រហូត​ដល់​ព្រះអង្គ​ទ្រង់​បរិនិព្វាន​ទៅ ម្នាក់​ស្លាប់​ទៅ​កើត​ជា​សត្វ​ស្វា ម្នាក់​ទៀត​ប្រាកដ​នូវ​កិលេស​ដែល​បញ្ជាក់​ថា​នៅ​ជា​បុថុជ្ជន​នៅ​ឡើយ ដូច្នេះ​សូមពុទ្ធបរិស័ទ​យើង ព្យាយាម​បដិបត្តិ​កម្ចាត់​បាប​ចេញ​អំពី​សន្ដាន ទាន់​នៅ​មាន​ជីវិត​ក្នុង​ព្រះធម៌ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2763/texssswtpic.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ៥៥១ ដង)
អតីតេ កិរ បានឮមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទ ព្រហ្មទត្តជាព្រះរាជាក្នុងដែនកាសី ស្ដេចទៅរឹបយករាជសម្បត្តិក្នុងដែនកោសល ព្រោះភាពជាអ្នកដល់ព្រមដោយពលនិងពាហនៈ បានសម្លាប់ស្ដេចកោសល ហើយចាប់យកព្រះអគ្គមហេសីដែលដល់ព្រមដល់គភ៌របស់ព្រះបាទកោសលនោះ នាំព្រះនាងទៅកាន់នគរពារាណសី ហើយតែងតាំងធ្វើជាអគ្គមហេសីរបស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមក ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះធីតាមួយអង្គ ។ ដោយប្រក្រតីព្រះរាជាព្រហ្មទត្តពុំទាន់មានព្រះឱរស និងព្រះធីតា ព្រះអង្គមានព្រះទ័យត្រេកអរហើយទ្រង់ត្រាស់ថា ម្នាលនាងដ៏ចម្រើន នាងចូរកាន់យកនូវពរចុះ ។ ព្រះអគ្គមហេសីទ្រង់កាន់យកនូវពាក្យនោះទុក ។ ប្រយូរវង្សទាំងឡាយបានដាក់ព្រះនាមឲ្យកុមារីនោះថា កណ្ហា ។ កាលនាងចម្រើនវ័យធំពេញក្រមុំហើយ ព្រះមាតាទើបប្រាប់នាងថា ព្រះរាជបិតារបស់បុត្រីប្រទានពរទុក មាតាបានកាន់យកជាពាក្យសម្គាល់ទុកហើយ បុត្រីចូរកាន់យកនូវពរតាមសេចក្ដីពេញចិត្តរបស់ខ្លួនចុះ ។ នាងកណ្ហានោះបានបែកធ្លាយនូវហិរិនិងឱត្តប្បៈហើយ ព្រោះភាពជាអ្នកមានកិលេសច្រើន ក៏ទូលព្រះមាតាថា បពិត្រព្រះមាតា ទ្រព្យសម្បត្តិដទៃដែលថានឹងមិនមានដល់ខ្ញុំនោះ រមែងមិនមាន ព្រះមាតាចូរធ្វើនូវពរដោយខ្លួនឯងដល់ខ្ញុំដើម្បីប្រយោជន៍ដល់ការកាន់យកព្រះស្វាមីផងចុះ ។ ព្រះមាតានោះក៏ប្រាប់សេចក្ដីនោះដល់ព្រះរាជា ។ ព្រះរាជាត្រាស់ថា នាងចូរកាន់យកស្វាមីតាមសេចក្ដីពេញចិត្តចុះ ហើយឲ្យគេប្រកាសហៅបុរសមក ។ បុរសទាំងឡាយជាច្រើនបានប្រដាប់តាក់តែងដោយគ្រឿងអលង្ការទាំងពួងហើយមកប្រជុំគ្នាត្រង់ព្រះលានហ្លួង ។ នាងកណ្ហាបានកាន់យកនូវស្មុគផ្កា ហើយឋិតនៅត្រង់សីហបញ្ជរដ៏ខ្ពស់ កាលសម្លឹងមើលនូវបុរសទាំងឡាយ មិនពេញចិត្តសូម្បីតែម្នាក់ ។ ក្នុងពេលនោះ មានព្រះរាជកុមារ ៥ អង្គដែលជាបុត្ររបស់ព្រះបាទបណ្ឌុរាជអំពី បណ្ឌុរាជត្រកូល មានព្រះនាមថា អជ្ជុន នកុល ភីមសេន យុធិដ្ឋិល សហទេព ដែលនាំគ្នាមករៀននូវសិល្បសាស្ត្រ ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ក្នុងនគរតក្កសិលាសម្រេចហើយ កាលគិតថា ពួកយើងនឹងដឹងនូវការប្រព្រឹត្តទៅនៃប្រទេស ទើបនាំគ្នាទៅដល់នគរពារាណសី បានស្ដាប់នូវកោលាហលខាងក្នុងនគរ ក៏សួរគេ ដឹងនូវសេចក្ដីនោះហើយ គិតថា សូម្បីពួកយើងនឹងទៅ ព្រះរាជកុមារទាំង ៥ អង្គជាអ្នកមានរូបស្អាតដូចមាស បានទៅក្នុងទីនោះ ហើយដល់ដោយលំដាប់ ។ ចំណែកនាងកណ្ហាបានឃើញនូវព្រះរាជកុមារទាំងនោះហើយ ក៏មានចិត្តប្រតិព័ទ្ធស្នេហាឡើងក្នុងព្រះរាជកុមារទាំងនោះ ទើបបោះនូវរង្វេលផ្កាទៅលើសីសៈរបស់ព្រះរាជកុមារទាំង ៥ នោះ ហើយពោលនឹងព្រះមាតាថា បពិត្រព្រះមាតា ខ្ញុំម្ចាស់យកជនទាំង ៥ នាក់នេះ ។ ព្រះមាតាក៏ទៅប្រាប់ដល់ព្រះបាទព្រហ្មទត្ត ។ ព្រះរាជាមិនពេញព្រះទ័យ តែទ្រង់មិនអាចនឹងត្រាស់ថា មិនបានទេ ព្រោះព្រះអង្គបានព្រះរាជទានពរទុកហើយ ទើបសួររាជកុមារទាំងនោះថា អ្នកមានជាតិដូចម្ដេច ជាបុត្ររបស់អ្នកណា ? គ្រាទ្រង់បានដឹងនូវភាវៈដែលរាជកុមារទាំងនោះ ជាបុត្ររបស់ព្រះបាទ បណ្ឌុរាជ ទើបធ្វើសក្ការៈដល់កុមារទាំងនោះ ហើយប្រទាននូវនាងកណ្ហានោះធ្វើជាបាទបរិចារិកា (ស្ត្រីអ្នកបម្រើនូវជើង គឺប្រពន្ធ) ។ នាងកណ្ហាក៏បម្រើនូវរាជកុមារទាំងនោះ ដោយអំណាចកិលេស លើប្រាសាទ ៧ ជាន់ ។ នាងកណ្ហានោះមានបុរសគមខ្វិនរូបរាងអាក្រក់ម្នាក់នៅបម្រើ ។ កាលនាងកណ្ហាបម្រើព្រះរាជកុមារទាំងនោះដោយអំណាចកិលេសតណ្ហាហើយ ក្នុងពេលដែលកុមារទាំងនោះចេញទៅក្រៅអស់ហើយ បានឱកាសស្ងាត់ នាងកាលរោលរាលដោយកិលេស បានធ្វើនូវអំពើបាប (លបលួចស្រឡាញ់គ្នា) ជាមួយនឹងបុរសគមខ្វិននោះ ។ កាលព្រះនាងកណ្ហាចរចានឹងបុរសគមខ្វិន ព្រះនាងបានពោលថា បុរសដទៃជាទីស្រឡាញ់របស់អូនឲ្យក្រៃលែងជាបងមិនមាន អូននឹងសម្លាប់ព្រះរាជកុមារទាំង ៥ យកឈាមពីបំពង់កមកលាងជើងបង ។ សូម្បីព្រះរាជកុមារដទៃៗ កាលព្រះនាងច្រឡូកច្រឡំដោយព្រះរាជកុមារបង ក៏ព្រះនាងពោលថា ព្រះ​រៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នោះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិ​ជូន​ម្ចាស់​បងប៉ុណ្ណោះ ។ សូម្បីព្រះនាងកាលនៅច្រឡូកច្រឡំនឹងព្រះរាជកុមារដទៃទៀត ព្រះនាងក៏ពោលយ៉ាងនេះ ។ ព្រះរាជកុមារទាំង ៥ អង្គត្រេកអរនឹងនាងកណ្ហាដ៏ក្រៃលែងដោយគិតថា ព្រះនាងកណ្ហានេះស្រឡាញ់យើង ហើយឥស្សរិយយសរបស់យើងកើតឡើងដោយអាស្រ័យនូវនាងកណ្ហានោះ ។ ក្នុងថ្ងៃមួយ នាងកណ្ហានោះមានជំងឺ ។ លំដាប់នោះ ព្រះរាជកុមារទាំងនោះ នៅអង្គុយឡោមព័ទ្ធព្រះនាង មួយអង្គអង្គុយច្របាច់ក្បាល បួនអង្គដ៏សេសអង្គុយច្របាច់ដៃ និងជើង ។ ចំណែកបុរសគមខ្វិនអង្គុយនៅក្បែរជើង ។ ព្រះនាងកណ្ហានោះ កាលឲ្យនូវសញ្ញាដោយក្បាល ដល់អជ្ជុនកុមារដែលជាព្រះរាជបុត្រច្បងដែលកំពុងច្របាច់ក្បាលថា ព្រះរៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នេះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិជូនម្ចាស់បងប៉ុណ្ណោះ ។ ព្រះនាងក៏បានឲ្យនូវសញ្ញាយ៉ាងនោះដោយដៃនិងជើងទាំងឡាយសូម្បីដល់ព្រះរាជកុមារដទៃ ។ ចំណែកបុរសគមខ្វិនព្រះនាងបានឲ្យសញ្ញាដោយអណ្ដាតដោយន័យថា បងប៉ុណ្ណោះជាទីស្រឡាញ់របស់អូន អូននឹងរស់នៅដើម្បីប្រយោជន៍ដល់​បង ។ សូម្បីព្រះរាជកុមារទាំងអស់នោះ ក៏បានដឹងនូវសេចក្ដីនោះដោយសញ្ញានោះ ដែលនាងធ្លាប់ពោលក្នុងពេលមុន ។ ក្នុងបណ្ដាព្រះរាជកុមារទាំងនោះ រាជកុមារដ៏សេសបានដឹងហើយក្នុងសញ្ញាដែលនាងឲ្យហើយដល់ខ្លួនប៉ុណ្ណោះ ។ ចំណែកអជ្ជុនកុមារបានឃើញនូវវិការដៃ ជើង និងអណ្ដាតរបស់នាង ទើបគិតថា សញ្ញាដែលនាងកណ្ហាឲ្យហើយដល់យើងយ៉ាងណា សញ្ញានោះនាងកណ្ហាបានឲ្យហើយដល់ជនសូម្បីដ៏សេសក៏យ៉ាងនោះ នាងនេះប្រាកដជាបានធ្វើសន្ថវៈជាមួយនឹងបុរសគមខ្វិននេះ ដូច្នេះហើយទើបនាំនូវប្អូនៗទាំងឡាយចេញទៅក្រៅហើយសួរថា អ្នកទាំងឡាយបានឃើញនូវវិការៈនៃសីលៈដែលនាងកណ្ហាបានឲ្យហើយដល់យើងឬទេ ? ពួករាជបុត្រឆ្លើយថា ឃើញ ។ អជ្ជុនកុមារសួរទៀតថា ចុះអ្នកទាំងឡាយបានដឹងនូវហេតុនោះអត់ ? រាជកុមារប្អូនពោលថា ពួកយើងមិនដឹងទេ ។ អជ្ជុនកុមារទើបសួរថា ចុះពេលដែលនាងកណ្ហាឲ្យសញ្ញាដល់ពួកលោកដោយដៃ និងជើងទាំងឡាយ អ្នកទាំងឡាយដឹងនូវហេតុនោះឬទេ ? រាជកុមារឆ្លើយថា ពួកយើងដឹង ។ អជ្ជុនកុមារត្រាស់ថា នាងឲ្យសញ្ញាដល់ពួកយើងដោយរឿងដូចគ្នា ហើយអ្នកទាំងឡាយបានដឹងនូវហេតុនៃសញ្ញាដែលនាងបានឲ្យហើយដល់បុរសគមខ្វិនដោយវិការៈនៃអណ្ដាតឬទេ ? ពួករាជកុមារពោលថា ពួកយើងមិនបានដឹងទេ ។ ទើបអជ្ជុនកុមារប្រាប់សេចក្ដីនោះដល់ប្អូនថា នាងកណ្ហាបានធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិននោះហើយ ។ អជ្ជុនកុមារកាលប្អូនទាំងឡាយមិនជឿ ទើបហៅបុរសគមខ្វិនមកសួរ ។ បុរសគមខ្វិននោះ ក៏ពោលប្រាប់នូវការប្រព្រឹត្តទៅនោះទាំងអស់ ។ ពួករាជកុមារបានស្ដាប់ពាក្យរបស់បុរសគមខ្វិននោះហើយ បានជាអ្នកលែងមាន ឆន្ទរាគៈគឺសេចក្ដីតម្រេកត្រេកត្រអាលនឹងនាងកណ្ហានោះ ហើយពោលទោសតិះដៀលមាតុគ្រាមដោយអនេកបរិយាយ​ថា ឱហ្ន៎ ឈ្មោះថាមាតុគ្រាមជាបុគ្គលបាប ទ្រុស្តសីល បានលះបង់សូម្បីនូវពួកយើងជាអ្នកដល់ព្រម​ដោយ​ជាតិ និងភាពស្រស់សង្ហាយ៉ាងនេះហើយ ធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិនដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះ ឈ្មោះថា បុគ្គលមានជាតិជាបណ្ឌិតណា នឹងត្រេកអរមួយអន្លើដោយស្ត្រីទាំង​ឡាយ​ ដែលមានធម៌ដ៏លាមក មិនមានសេចក្ដីអៀនខ្មាសយ៉ាងនេះ ដូច្នេះហើយ ជនទាំង ៥ នាក់ គិត​ថា ការគ្រប់គ្រងផ្ទះមិនគួរមានដល់យើង ហើយបានចូលទៅកាន់ព្រៃហិមពាន្ត បួសជាបព្វជិត បានធ្វើនូវបរិកម្មកសិណ ក្នុងទីបំផុតនៃអាយុក៏បានទៅតាមយថាកម្ម ។ កុណាលោ បន សកុណរាជា តទា អជ្ជុនកុមារោ អហោសិ ក្នុងកាលនោះ ស្ដេចកុណាល គឺជា អជ្ជុនកុមារ ។ ព្រោះហេតុនោះ កាលសម្ដែងហេតុដែលខ្លួនបានឃើញមកហើយទើបពោលថានែ​បុណ្ណ​មុខៈ ​សម្លាញ់ កុមារីឈ្មោះនាងកណ្ហា មានបិតាពីរ មានប្តី ៥ នាក់ ជាប់ជំពាក់ ចិត្តក្នុងបុរសទី ៦ គឺក្នុងបុរសខ្វិនគម ( ដូចខ្មោចកំបុតក ) ក៏ខ្ញុំបានឃើញហើយ ។ពាក្យក្នុងរឿងនោះ មានដូចតទៅនេះ ស្រី្តប្រព្រឹត្តកន្លងប្តីទាំង ៥ នាក់នុ៎ះគឺ អជ្ជុនរាជកុមារ ១ នកុលរាជកុមារ ១ ភីមសេនរាជកុមារ ១ យុធិដ្ឋិលរាជកុមារ ១ សហទេវរាជកុមារ ១ ធ្វើនូវអំពើដ៏លាមកគឺ សេពមេថុនធម្មជាមួយបុរសគមទាបតឿ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2908/te_________pic.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១០៥៥ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវពរដែលព្រះអានន្ទត្ថេរបានទទួល ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុណោហិ មយ្ហំ វចនំ ជនិន្ទ ដូច្នេះជាដើម ។ ពិតមែនហើយ ក្នុងបឋមពោធិកាល ព្រះមានព្រះភាគមិនមានអ្នកឧបដ្ឋាកឲ្យជាប់ជានិច្ច អស់កាល ២០ ​វស្សា ។ ជួនកាល ព្រះថេរនាគសមាលៈ, ជួនកាល ព្រះនាគិតៈ, ជួនកាល ព្រះឧបវាណៈ, ជួន​កាល​ ព្រះសុនក្ខត្តៈ, ជួនកាល ព្រះចន្ទៈ, ជួនកាល ព្រះនន្ទៈ, ជួនកាល ព្រះសាគតៈ, ជួនកាល ព្រះមេឃិយៈ ជាអ្នកឧបដ្ឋាកព្រះមានព្រះភាគ ។ ក្នុងថ្ងៃមួយ ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំង​ឡាយ​មក​ថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតចាស់ហើយ ភិក្ខុទាំងឡាយខ្លះ កាលតថាគតពោលថា យើងនឹងទៅដោយផ្លូវនេះ ក៏នាំគ្នាទៅដោយផ្លូវដទៃ ភិក្ខុពួកខ្លះដាក់ចុះនូវបាត្រនិងចីវររបស់តថា​គត​លើផែនដី អ្នកទាំងឡាយចូរដឹងនូវភិក្ខុមួយរូបឲ្យជាអ្នកឧបដ្ឋាករបស់តថាគតជាប់ជានិច្ច ។ ព្រះមានព្រះភាគ ទ្រង់ហាមព្រះថេរៈទាំងឡាយមានព្រះសារីបុត្រជាដើម ដែលក្រោកឡើង ផ្គងអញ្ជលី ដោយសិរសា ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងឧបដ្ឋាក ខ្ញុំព្រះអង្គនឹងឧបដ្ឋាក ដោយព្រះតម្រាស់ថា កុំឡើយអ្នកទាំងឡាយ សេចក្ដីប្រាថ្នារបស់អ្នកទាំងឡាយដល់បំផុតហើយ ។ លំដាប់នោះ ភិក្ខុទាំងឡាយពោលនឹងព្រះអានន្ទត្ថេរថា ម្នាលអាវុសោ អ្នកចូរសូមតំណែងជាអ្នកឧបដ្ឋាក ។ ព្រះអានន្ទត្ថេរសូមពរទាំងឡាយ ៨ នេះគឺ ការបដិសេធ ៤ ការសូមអង្វរ ៤ គឺថា ១. សចេ មេ ភន្តេ ភគវា អត្តនា លទ្ធចីវរំ ន ទស្សតិ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគកុំប្រទានចីវរ ដែលព្រះអង្គបានមក ដល់ខ្ញុំព្រះអង្គ ។ ២. បិណ្ឌបាតំ ន ទស្សតិ សូមព្រះមានព្រះភាគកុំប្រទានបិណ្ឌបាតដល់ខ្ញុំព្រះអង្គ ។ ៣. ឯកគន្ធកុដិយំ វសិតុំ ន ទស្សតិ សូមព្រះមានព្រះភាគកុំប្រទានការនៅក្នុងព្រះគន្ធកុដិតែមួយជាមួយនឹងខ្ញុំព្រះអង្គ ។ ៤. មំ គហេត្វា និមន្តនំ ន គមិស្សតិ សូមព្រះមានព្រះភាគកុំកាន់យកខ្ញុំព្រះអង្គ ទៅកាន់ទីនិមន្ត ។ ៥. សចេ បន ភគវា មយា គហិតំ និមន្តនំ គមិស្សតិ សូមព្រះមានព្រះភាគយាងទៅកាន់ទីនិមន្តដែលព្រះខ្ញុំអង្គបានទទួល ។ ៦. សចេ អហំ តិរោរដ្ឋា តិរោជនបទា ភគវន្តំ ទដ្ឋុំ អាគតំ បរិសំ អាគតក្ខណេយេវ ទស្សេតុំ លភិស្សាមិ ប្រសិនបើខ្ញុំព្រះអង្គនាំបរិស័ទដែលមកគាល់ព្រះមានព្រះភាគ ដែលមកអំពីខាងកៅដែន អំពីខាងក្រៅជនបទ ខ្ញុំព្រះអង្គនឹងបានដើម្បីនឹងសម្ដែងនូវបរិស័ទនោះ ក្នុងខណៈដែលនាំមកនោះឯង ។ ៧. យទា មេ កង្ខា ឧប្បជ្ជតិ, តស្មិំ ខណេយេវ ភគវន្តំ ឧបសង្កមិតុំ លភិស្សាមិ សេចក្ដីសង្ស័យនឹងកើតឡើងដល់ខ្ញុំព្រះអង្គក្នុងកាលណា ខ្ញុំព្រះអង្គនឹងបានដើម្បីចូលគាល់ព្រះមានព្រះភាគ ក្នុងខណៈនោះឯង ។ ៨. សចេ យំ ភគវា មម បរម្មុខា ធម្មំ កថេតិ, តំ អាគន្ត្វា មយ្ហំ កថេស្សតិ បើព្រះមានព្រះភាគសម្ដែងធម៌ណាក្នុងទីកំបាំងរបស់ខ្ញុំព្រះអង្គ ហើយយាងមក សូមទ្រង់សម្ដែងធម៌នោះដល់ខ្ញុំព្រះអង្គ ។ ខ្ញុំព្រះអង្គនឹងឧបដ្ឋាកព្រះមានព្រះភាគ ដោយអាការៈយ៉ាងនេះ ចំណែកព្រះមានព្រះភាគក៏បានប្រទានហើយដល់ព្រះអានន្ទ ។ ចាប់តាំងអំពីពេលនោះមក ព្រះអានន្ទនោះក៏បានជាអ្នកឧបដ្ឋាកជាប់ជានិច្ច អស់កាល ២៥ វស្សា ។ ព្រះអានន្ទដល់នូវការតាំងទុកក្នុង ឋានៈជាឯតទគ្គៈ ៥ និងប្រកបដោយសម្បទា ៧ នេះ គឺ អាគមសម្បទា (ដល់ព្រមដោយបរិយត្តិ) ១ អធិគមសម្បទា (ដល់ព្រមដោយការចាក់ធ្លុះ) ១ បុព្ពហេតុសម្បទា (ដល់ព្រមដោយហេតុជាខាងដើម) ១ អត្តត្ថបរិបុច្ឆាសម្បទា (ដល់ព្រមដោយការសួរដើម្បីប្រយោជ៍ដល់ខ្លួន) ១ តិត្ថវាសសម្បទា (ដល់ព្រមដោយការនៅដោយឧបាយ) ១យោនិសោមនសិការសម្បទា (ដល់ព្រមដោយការធ្វើទុកក្នុងដោយឧបាយនៃប្រាជ្ញា) ១ ពុទ្ធូបនិស្សយសម្បទា (ដល់ព្រមដោយឧបនិស្ស័យនៃការត្រាស់ដឹង) ១ ហើយបានទទួលមត៌កគឺពរ ៨ ប្រការក្នុងសម្នាក់នៃព្រះពុទ្ធ លោកប្រាកដ (ល្បីល្បាញ) ក្នុងព្រះពុទ្ធសាសនា ប្រាកដដូចជាព្រះចន្ទ្រក្នុងកណ្ដាលអាកាស ។ ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះតថាគតបានឲ្យព្រះអានន្ទត្ថេរត្រេកអរដោយការប្រទានពរ ។ ព្រះសាស្ដាស្ដេចយាងហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន តថាគតក៏បានឲ្យអានន្ទត្រេកអរដោយពរដែរ សូម្បីពរណាៗដែលអានន្ទសូមហើយ តថាគតក៏បានឲ្យពរនោះៗ ដូច្នេះហើយ ទើបព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វបានជាបុត្ររបស់ព្រះរាជានោះ ទ្រង់មានព្រះនាមថា ជុណ្ហកុមារ ស្ដេចបានសិក្សាសិល្បសាស្ត្រក្នុងនគរតក្កសិលា ព្រះអង្គឲ្យការប្រកបរឿយៗដល់អាចារ្យ ក្នុងវេលាងងឹតដែលជាចំណែកនៃរាត្រី ទើបចេញអំពីផ្ទះរបស់អាចារ្យ ទៅកាន់លំនៅរបស់ខ្លួនដោយរហ័ស ។ កាលមិនឃើញព្រាហ្មណ៍ណាមួយ ដែលត្រាច់បិណ្ឌបាត មកកាន់លំនៅរបស់ខ្លួន បានប្រហារ (ពេលរត់ទៅបានកៀរ) ភាជនៈភត្តរបស់ព្រាហ្មណ៍នោះដោយដើមដៃឲ្យបែក ព្រាហ្មណ៍ដួលចុះហើយស្រែក​យំ ។ ព្រះកុមារបានត្រឡប់មកវិញដោយសេចក្ដីករុណា កាន់ដៃព្រាហ្មណ៍នោះឲ្យងើបឡើង ។ ព្រាហ្មណ៍ពោលថា នែអ្នក អ្នកធ្វើភាជនៈភិក្ខារបស់យើងឲ្យបែកហើយ អ្នកចូរឲ្យតម្លៃនៃភត្តដល់យើង ។ ព្រះកុមារពោលថា បពិត្រព្រាហ្មណ៍ ឥឡូវនេះ ខ្ញុំមិនអាចឲ្យតម្លៃនៃភត្តដល់លោកបានទេ ខ្ញុំជាបុត្ររបស់ព្រះរាជាដែនកាសី ឈ្មោះ ជុណ្ហកុមារ ចាំខ្ញុំបានតាំងនៅក្នុងរាជសម្បត្តិសិន សូមលោកមកសូមទ្រព្យនឹងខ្ញុំចុះ ដូច្នេះហើយ កាលសិក្សាសិប្បៈចប់ហើយ ព្រះកុមារថ្វាយបង្គំលាអាចារ្យ ទៅកាន់នគរពារាណសី ហើយសម្ដែងសិប្បៈដល់ព្រះរាជបិតា ។ ព្រះរាជបិតាគិតថា យើងកាលមានជីវិតនឹងឃើញបុត្រ យើងនឹងឃើញនូវបុត្រនោះបានជាស្ដេច គិតដូច្នេះហើយ ទើបអភិសេកបុត្រក្នុង រាជសម្បត្តិ ។ ព្រះរាជបុត្រនោះបានជាព្រះរាជា មានព្រះនាមថា ជុណ្ហរាជ ហើយធ្វើរាជប្រកបដោយធម៌ ។ ព្រាហ្មណ៍បានស្ដាប់រឿងនោះហើយ គិតថា ឥឡូវនេះ យើងនឹងទៅនាំយកតម្លៃភត្តរបស់យើង ដច្នេះហើយ ទើបទៅកាន់នគរពារាណសី គាត់បានឃើញព្រះរាជា កំពុងប្រទក្សិណនគរដែលប្រដាប់តាក់តែងហើយ ក៏ឈរនៅលើទីខ្ពស់មួយ លាតដៃ ញ៉ាំងនូវសម្រែក​ជ័យ ​។ លំដាប់នោះ ព្រះរាជាស្ដេចមិនបានក្រឡេកមើលព្រាហ្មណ៍នោះឡើយ ហើយកន្លងទៅ ។ ព្រាហ្មណ៍ដឹងថា ព្រះរាជាមិនបានឃើញ កាលញ៉ាំងកថាឲ្យតាំងឡើង ទើបពោលគាថាទី ១ ថា សុណោហិ មយ្ហំ វចនំ ជនិន្ទ, អត្ថេន ជុណ្ហម្ហិ ឥធានុបត្តោ; ន ព្រាហ្មណេ អទ្ធិកេ តិដ្ឋមានេ, គន្តព្ពមាហុ ទ្វិបទិន្ទ សេដ្ឋា។ បពិត្រព្រះអង្គធំជាងជន សូមព្រះអង្គស្តាប់ពាក្យរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គមកក្នុងទីនេះ ដោយសេចក្តីត្រូវការចំពោះព្រះអង្គ ទ្រង់ព្រះនាមជុណ្ហៈ បពិត្រព្រះអង្គប្រសើរបំផុត ជាងពួកសត្វជើងពីរ បណ្ឌិតទាំងឡាយពោលថា កាលព្រាហ្មណ៍ជាអ្នកដំណើរ កំពុងឈរ (សូម) បុគ្គលមិនត្រូវដើរ (ហួស) ទេ ។ ព្រះរាជាស្ដាប់ពាក្យរបស់ព្រាហ្មណ៍នោះហើយ ទើបបញ្ឈប់ដំរីដោយកង្វេរពេជ្រ រួចពោលគាថាទី ២ ថា សុណោមិ តិដ្ឋាមិ វទេហិ ព្រហ្មេ, យេនាសិ អត្ថេន ឥធានុបត្តោ; កំ វា ត្វមត្ថំ មយិ បត្ថយានោ, ឥធាគមោ ព្រហ្មេ តទិង្ឃ ព្រូហិ។ ម្នាលព្រាហ្មណ៍ យើងឮ យើងឈប់នៅ អ្នកចូរនិយាយចុះ អ្នកមកក្នុងទីនេះ ដោយប្រយោជន៍ណា ឬប្រាថ្នានូវប្រយោជន៍អ្វី ចំពោះយើង ទើបមកក្នុងទីនេះ ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់នូវប្រយោជន៍នោះចុះ ។ បន្ទាប់ពីនេះទៅ ទើបពោលគាថាដ៏សេស ដោយអំណាចនៃពាក្យសួរ និងពាក្យឆ្លើយ របស់ព្រះរាជា និងព្រាហ្មណ៍នោះ ។ (ព្រាហ្មណ៍ពោលថា) ទទាហិ មេ គាមវរានិ បញ្ច, ទាសីសតំ សត្ត គវំសតានិ; បរោសហស្សញ្ច សុវណ្ណនិក្ខេ, ភរិយា ច មេ សាទិសី ទ្វេ ទទាហិ។ សូមព្រះអង្គប្រទានស្រុកសួយ ៥ ទាសី ១០០ គោ ៧០០ និងមាសឆ្តោរ ជាង ១០០០ ដល់ទូលព្រះបង្គំ សូមប្រទានភរិយា ២ នាក់ មានរូបសណ្ឋានដូចគ្នា ដល់ទូលព្រះបង្គំផង ។ (ព្រះរាជាត្រាស់ថា) តបោ នុ តេ ព្រាហ្មណ ភិំសរូបោ, មន្តា នុ តេ ព្រាហ្មណ ចិត្តរូបា; យក្ខា នុ តេ អស្សវា សន្តិ កេចិ, អត្ថំ វា មេ អភិជានាសិ កត្តំ។ ម្នាលព្រាហ្មណ៍ ក្រែងអ្នកមានតបៈដ៏ខ្លាំងដែរឬ ម្នាលព្រាហ្មេណ៍ ក្រែងអ្នកមានមន្តទាំងឡាយ មានសភាពដ៏វិចិត្រដែរឬ ក្រែងអ្នកមានពួកយក្សខ្លះ ជាអ្នកស្តាប់ដែរឬ ម្យ៉ាងទៀត អ្នកដឹងច្បាស់នូវប្រយោជន៍ ដែលអ្នកធ្វើហើយ ចំពោះយើងឬ ។ (ព្រាហ្មណ៍ពោលថា) ន មេ តបោ អត្ថិ ន ចាបិ មន្តា, យក្ខាបិ មេ អស្សវា នត្ថិ កេចិ; អត្ថម្បិ តេ នាភិជានាមិ កត្តំ, បុព្ពេ ច ខោ សង្គតិមត្តមាសិ។ ទូលព្រះបង្គំជាខ្ញុំមិនមានតបៈ មិនមានមន្តទេ ទូលព្រះបង្គំជាខ្ញុំមិនមានពួកយក្សខ្លះ ជាអ្នកស្តាប់ទេ ទូលព្រះបង្គំជាខ្ញុំ មិនដឹងច្បាស់នូវប្រយោជន៍ ដែលទូលព្រះបង្គំជាខ្ញុំធ្វើហើយ ចំពោះព្រះអង្គទេ ក្នុងកាលមុន (ទូលព្រះបង្គំជាខ្ញុំ នឹងព្រះអង្គ) គ្រាន់តែបានជួបគ្នាប៉ុណ្ណោះ ។ (ព្រះរាជាត្រាស់ថា) បឋមំ ឥទំ ទស្សនំ ជានតោ មេ, ន តាភិជានាមិ ឥតោ បុរត្ថា; អក្ខាហិ មេ បុច្ឆិតោ ឯតមត្ថំ, កទា កុហិំ វា អហុ សង្គមោ នោ។ តាមខ្ញុំដឹង នេះជាការឃើញដំបូង យើងមិនស្គាល់អ្នកមុន អំពីកាលនេះទេ យើងសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ យើងបានជួបគ្នា ក្នុងកាលណា ឬក្នុងទីណា ។ (ព្រាហ្មណ៍ពោល ២ គាថា ថា) គន្ធាររាជស្ស បុរម្ហិ រម្មេ, អវសិម្ហសេ តក្កសីលាយំ ទេវ; តត្ថន្ធការម្ហិ តិមីសិកាយំ, អំសេន អំសំ សមឃដ្ដយិម្ហ។ បពិត្រព្រះសម្មតិទេព ពួកយើងនៅក្នុងក្រុងតក្កសិលា ជាបុរីគួរឲ្យត្រេកអរ របស់សេ្តចគន្ធារៈ ក្នុងទីនោះ ពួកយើងខ្ញុំ បានទង្គិចស្មានឹងស្មា ក្នុងទីងងឹត ក្នុងរាត្រីមានអ័ព្ទដ៏ក្រាស់ ។ តេ តត្ថ ឋត្វាន ឧភោ ជនិន្ទ, សារាណិយំ វីតិសារយិម្ហ តត្ថ; សាយេវ នោ សង្គតិមត្តមាសិ, តតោ ន បច្ឆា ន បុរេ អហោសិ។ បពិត្រព្រះអង្គជាធំជាងជន យើងខ្ញុំទាំងពីរនាក់នោះ ឈរក្នុងទីនោះ បានបព្ចាប់ពាក្យគួរឲ្យរឭកក្នុងទីនោះ នោះឯងឈ្មោះថា ការជួបគ្នានៃយើងខ្ញុំ (ឯការជួបគ្នា) ខាងក្រោយ និងខាងមុខ អំពីកាលនោះ មិនមានឡើយ ។ (ព្រះរាជាត្រាស់ ៤ ព្រះគាថា ថា) យទា កទាចិ មនុជេសុ ព្រហ្មេ, សមាគមោ សប្បុរិសេន ហោតិ; ន បណ្ឌិតា សង្គតិសន្ថវានិ, បុព្ពេ កតំ វាបិ វិនាសយន្តិ។ មា្នលព្រាហ្មណ៍ ការជួបនឹងសប្បុរស ក្នុងពួកមនុស្ស ក្នុងកាលណា ពួកបណ្ឌិតមិនដែលបំបាត់ការជួប និងសេចក្តីស្និទ្ធស្នាល ឬគុណដែលគេធ្វើហើយ ក្នុងកាលមុនទេ ។ ពាលាវ ខោ សង្គតិសន្ថវានិ, បុព្ពេ កតំ វាបិ វិនាសយន្តិ; ពហុម្បិ ពាលេសុ កតំ វិនស្សតិ, តថា ហិ ពាលា អកតញ្ញុរូបា។ ចំណែកខាងពួកពាល តែងបំបាត់ការជួប និងសេចក្តីស្និទ្ធស្នាល ឬគុណដែលគេធ្វើ ហើយក្នុងកាលមុន គុណសូម្បីច្រើន ដែលគេធ្វើហើយ ចំពោះពួកពាល រមែងបាត់ទៅ ពិតដូច្នោះមែន ពួកពាលមានសភាព ជាមនុស្សអកតញ្ញូ ។ ធីរា ច ខោ សង្គតិសន្ថវានិ, បុព្ពេ កតំ វាបិ ន នាសយន្តិ; អប្បម្បិ ធីរេសុ កតំ ន នស្សតិ, តថា ហិ ធីរា សុកតញ្ញុរូបា។ ចំណែកខាងពួកបណ្ឌិត មិនបំបាត់ការជួប និងសេចក្តីស្នទិ្ធស្នាល ឬគុណដែលគេធ្វើហើយ ក្នុងកាលមុនទេ គុណសូម្បីតិច ដែលគេធ្វើហើយ ចំពោះពួកបណ្ឌិត រមែងមិនបាត់ ពិតដូច្នោះមែន ពួកបណ្ឌិតមានសភាព ជាមនុស្សកតញ្ញូល្អ ។ ទទាមិ តេ គាមវរានិ បញ្ច, ទាសីសតំ សត្ត គវំសតានិ; បរោសហស្សញ្ច សុវណ្ណនិក្ខេ, ភរិយា ច តេ សាទិសី ទ្វេ ទទាមិ។ យើងនឹងឲ្យស្រុកសួយ ៥ ទាសី ១០០ នាក់ គោ ៧០០ មាសឆ្តោរជាង ១០០០ ដល់អ្នក ម្យ៉ាងទៀត យើងនឹងឲ្យភរិយាពីរ ដែលមានរូបសណ្ឋានដូចគ្នា ដល់អ្នក ។ (ព្រាហ្មណ៍ពោលគាថាចុងក្រោយថា) ឯវំ សតំ ហោតិ សមេច្ច រាជ, នក្ខត្តរាជារិវ តារកានំ; អាបូរតី កាសិបតី តថាហំ, តយាបិ មេ សង្គមោ អជ្ជ លទ្ធោ។ បពិត្រព្រះរាជា ការជួបជុំសប្បុរស តែងមានយ៉ាងនេះ បពិត្រព្រះអង្គជាម្ចាស់នៃដែនកាសី ដូចយ៉ាង (ព្រះចន្ទឋិតនៅក្នុងកណ្តាល) នៃពួកផ្កាយ រមែងពេញឡើង យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំ (ពេញប្រៀបបដោយស្រុកជាដើម ដែលព្រះអង្គប្រទានក្នុងថ្ងៃនេះ ក៏យ៉ាងនោះដែរ) ព្រោះការជួបនឹងព្រះអង្គ ខ្ញុំបានហើយ ក្នុងថ្ងៃនេះ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន តថាគតក៏បានឲ្យអានន្ទត្រេកអរដោយពរដែរ ដូច្នេះហើយ ព្រះអង្គប្រជុំជាតកថា តទា ព្រាហ្មណោ អានន្ទោ អហោសិ ព្រាហ្មណ៍ក្នុងកាលនោះ បានមកជា អានន្ទ ។ រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។ ចប់ ជុណ្ហជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១២) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2906/eepic.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ៧៨១ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះឧបនន្ទត្ថេរ បានត្រាស់ព្រះ ធម្មទេសនានេះ មានពាក្យថា កោ នាយំ ដូច្នេះជាដើម ។ ពិតមែនហើយ ព្រះឧបនន្ទត្ថេរនោះជាអ្នកប្រាថ្នាច្រើន ជាអ្នកល្មោភច្រើន មិនអាចនឹងគ្រប់គ្រាន់ សូម្បីដោយបច្ច័យទាំងឡាយដែលពេញរទេះ ។ ក្នុងវេលាដែលជិតចូលព្រះវស្សា បានចូលវស្សា ក្នុងវត្តទាំងឡាយពីរបី ដោយដាក់ស្បែកជើងក្នុងវត្តមួយ, ដាក់ឈើច្រត់ ក្នុងវត្តមួយ, ដាក់កំសៀវទឹកក្នុងវត្តមួយ ។ ចំណែកលោកនៅដោយខ្លួនឯងក្នុងវត្តមួយ និងបានទៅកាន់វត្តក្នុងជនបទ ឃើញភិក្ខុទាំងឡាយទាំង​ឡាយដែលមានបរិក្ខារប្រណីត ទើបសម្ដែងអរិយវំសកថា ឲ្យភិក្ខុទាំងឡាយនោះកាន់យកសំពស់បង្សុ​កូលទាំងឡាយ ហើយ លោកទទួលចីវររបស់ភិក្ខុទាំងនោះ, ឲ្យភិក្ខុទាំងឡាយកាន់យកបាត្រដី លោកខ្លួន​ឯងកាន់ យកបាត្រដែលជាទីពេញចិត្តៗ និងភាជនៈដែលថ្លាស្អាត ហើយញ៉ាំងយានឲ្យពេញដោយ គ្រឿង​បរិក្ខារទាំងនោះ ដំណើរទៅកាន់វត្តជេតពន ។ លំដាប់នោះ ថ្ងៃមួយ ភិក្ខុទាំងឡាយ ញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះឧបនន្ទសក្យបុត្ត ជាអ្នកប្រាថ្នា ច្រើន សម្ដែងនូវការបដិបត្តិដល់ភិក្ខុដទៃ ហើយញ៉ាំងយានឲ្យពេញដោយ​សមណ​​បរិក្ខារ រួចដើរមក ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះ នេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អំពើដែលឧបនន្ទធ្វើនេះ មិនសមគួរឡើយ អរិយវំសកថា ដែលឧបនន្ទសម្ដែងដល់ភិក្ខុទាំងឡាយដទៃ យ៉ាងនេះ ឧបនន្ទគួរតែជាអ្នក ប្រាថ្នាតិចដោយខ្លួនឯងជាដំបូងសិន ហើយទើបនឹងសម្ដែងអរិយវង្ស ដល់ភិក្ខុដទៃ ដូច្នេះហើយ ទ្រង់ក៏សម្ដែងធម្មបទគាថានេះថា អត្តានមេវ បឋមំ, បតិរូបេ និវេសយេ; អថញ្ញមនុសាសេយ្យ, ន កិលិស្សេយ្យ បណ្ឌិតោ។ បណ្ឌិតគួរតម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ (ធ្វើយ៉ាងនេះ) នឹងមិនលំបាកឡើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ អត្តវគ្គ បិដកលេខ ៥២ ទំព័រ ៥៥) ដូច្នេះហើយ កាលទ្រង់តិះដៀលព្រះឧបនន្ទរួចហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបនន្ទជាអ្នកប្រាថ្នាច្រើន មិនមែនតែក្នុងកាលឥឡូវនេះទេ ក្នុងកាលមុន ឧបនន្ទបានសម្គាល់នូវភាពជាអ្នករក្សាទឹក សូម្បីក្នុងមហាសមុទ្រ ដូចនេះហើយ ទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វកើតជាសមុទ្ទទេវតា ។ លំដាប់នោះ មានក្អែកមួយ បានត្រាច់ទៅខាងលើសមុទ្រ កាលហាមពួកត្រី និង ពួកបក្សីទាំងឡាយថា អ្នកទាំងឡាយកុំផឹកទឹកក្នុងសមុទ្រឲ្យលើសប្រមាណឡើយ កាលត្រាច់ទៅ ចូរផឹកតិចៗ ដូច្នេះហើយ ទើបត្រាច់ទៅ ។សមុទ្រទេវតាឃើញក្អែកនោះហើយ ក៏ពោលគាថាទី ១ ថា កោ នាយំ លោណតោយស្មិំ, សមន្តា បរិធាវតិ; មច្ឆេ មករេ ច វារេតិ, ឩមីសុ ច វិហញ្ញតិ។ អ្នកណានេះហ្ន៎ ស្ទុះទៅមក ដោយជុំវិញ ក្នុងសមុទ្រមានទឹកប្រៃ ហាមឃាត់នូវពួកត្រី នឹងពួកមករ លំបាកក្នុងរលកទឹក ។ បណ្ដាបទទាំងនោះ បទថា កោ នាយំ សេចក្ដីថា អ្នកនេះជានរណាហ្ន៎ ។ ក្អែកបានស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា អនន្តបាយី សកុណោ, អតិត្តោតិ ទិសាសុតោ; សមុទ្ទំ បាតុមិច្ឆាមិ, សាគរំ សរិតំបតិំ។ ខ្ញុំជាសត្វស្លាប ជាសត្វផឹកទឹកមិនមានទីបំផុត ល្បីល្បាញទៅគ្រប់ទិស ថាជាសត្វមិនចេះឆ្អែត ប្រាថ្នាដើម្បីផឹកនូវទឹកសមុទ្រ គឺសាគរ ដែលជាម្ចាស់នៃទន្លេ ។ គាថានោះមានសេចក្ដីថា យើងប្រាថ្នានឹងផឹកទឹកសមុទ្រដែលមិនមានទីបំផុត ព្រោះហេតុនោះ យើងទើបជាបក្សីដែលមានឈ្មោះថា អនន្តបាយី ព្រោះភាពជាអ្នកដល់ព្រមដោយតណ្ហាដែលមិនអាចឲ្យពេញ សូម្បីដោយវត្ថុដ៏ធំ ។ សូម្បីបទថា អតិត្តោតិ សេចក្ដីថា ខ្ញុំប្រាកដ គឺល្បីល្បាញក្នុងទិសទាំងឡាយ ។ យើងប្រាថ្នាផឹកទឹកសមុទ្រនេះទាំងអស់ ដែលឈ្មោះថា សាគរ ព្រោះជាអណ្ដូងនៃរតនៈដ៏ល្អ និងព្រោះភាពដែលត្រូវជីកហើយ ។ ឈ្មោះថា ជាម្ចាស់នៃទន្លែ ព្រោះជាធំលើទន្លេទាំងឡាយ ។ សមុទ្រទេវតាស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា សោ អយំ ហាយតិ ចេវ, បូរតេ ច មហោទធិ; នាស្ស នាយតិ បីតន្តោ, អបេយ្យោ កិរ សាគរោ។ សមុទ្រធំនោះ ជួនកាលក៏នាចទៅ ជួនកាលក៏ជោរឡើង ទីបំផុតនៃទឹកសមុទ្រនោះដែលសកលលោកផឹកហើយ មិនប្រាកដទេ ឮថាសាគរ អ្នកណាមួយក៏មិនអាចផឹកទឹក ឲ្យអស់បានឡើយ ។ បណ្ដាបទទាំងនោះ បទថា សោ អយំ ហាយតិ ចេវ សេចក្ដីថា សមុទ្ររមែងនាចក្នុងវេលាថយមក, រមែងពេញក្នុងវេលាចេញទៅ ។ បទថា នាស្ស នាយតិ សេចក្ដីថា បើសត្វក្នុងសកលលោកគប្បីផឹកទឹកមហាសមុទ្រនោះ រមែងមិនមានការកំណត់ថា ទឹកដែលសត្វទាំងនោះផឹកហើយមានប្រមាណប៉ុណ្ណេះអំពីមហាសមុទ្រនោះ ។ បទថា អបេយ្យោ កិរ សេចក្ដីថា បានឮមកថា សាគរនោះ គឺអ្នកណាមួយ មិនអាចផឹកទឹកឲ្យអស់ទៅ ។ សមុទ្រទេវតាពោលយ៉ាងនេះហើយ បានសម្ដែងរូបារម្មណ៍ដែលគួរខ្លាច ញ៉ាំងក្អែកសមុទ្រឲ្យរត់ទៅ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សមុទ្ទកាកោ ឧបនន្ទោ អហោសិ ក្អែកសមុទ្រក្នុងកាលនោះ បានមកជា ឧបនន្ទ ។ ទេវតា បន អហមេវ អហោសិំ ចំណែកទេវតា គឺ តថាគត នេះឯង។ ចប់ សមុទ្ទជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ បិដកលេខ ៥៨ ទំព័រ ១៧៦) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2901/______pic.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១៦៦៦ ដង)
សហជាតវត្ថុ វត្ថុដែលកើតដំណាលគ្នានឹងព្រះពោធិសត្វប្រសូតមាន ៧ យ៉ាង ។ តាមការស្រាវជ្រាវរបស់ខ្ញុំព្រះករុណា ខ្ញុំបាទ បានឃើញថា សហជាតវត្ថុនេះ ដែលព្រះអដ្ឋកថាទាំងឡាយបាល​សម្ដែងមកនោះ មានន័យ ដូច្នេះគឺ ១. សហជាតវត្ថុ (ន័យទី ១) ១. រាហុលមាតា រាហុលមាតា ២. អានន្ទត្ថេរោ ព្រះអានន្ទត្ថេរ ៣. ឆន្នោ ឆន្នាមាត្យ ៤. កណ្ដកោ សេះកណ្ដកៈ ៥. និធិកុម្ភោ កំណប់ទ្រព្យ ៤ ៦. មហាពោធិ មហាពោធិព្រឹក្ស ៧. កាឡុទាយី អាមាត្យកាឡុទាយី សេចក្ដីខាងលើនេះ ខ្ញុំព្រះករុណាដកស្រង់ពីគម្ពីរអដ្ឋកថាទាំងឡាយ គឺ - សុមង្គលវិលាសិនី មហាបទានសុត្ត សម្ពហុលបរិច្ឆេទវណ្ណនា - ជាតក-អដ្ឋកថា និទានកថា អវិទូរេនិទាន - វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថា និទានកថា អវិទូរេនិទាន - មធុរត្ថវិលាសិនី ពុទ្ធវំស-អដ្ឋកថា ទីបង្ករពុទ្ធវំសវណ្ណនា - មធុរត្ថវិលាសិនី ពុទ្ធវំស-អដ្ឋកថា គោតមពុទ្ធវំស អវិទូរេនិទាន ២. សហជាតវត្ថុ (ន័យទី ២) ពិតមែនហើយ សហជាតវត្ថុទាំងឡាយបានកើតក្នុងថ្ងែ ដែលព្រះពោធិសត្វប្រសូតមាន ៧ នេះ គឺ ១. ពោធិរុក្ខោ ដើមពោធិព្រឹក្ស ២. រាហុលមាតា រាហុលមាតា ៣. ចតស្សោ និធិកុម្ភិយោ កំណប់ទ្រព្យទាំងបួន ៤. អារោហនិយហត្ថី ដំរីអារោហនិយៈ ៥. កណ្ឌកោ សេះកណ្ឌកៈ ៦. ឆន្នោ ឆន្នាមាត្យ ៧. កាឡុទាយី កាឡុទាយី សេចក្ដីខាងលើនេះ ខ្ញុំព្រះករុណាដកស្រង់ពីគម្ពីរអដ្ឋកថាទាំងឡាយ និង ដីកា គឺ - មនោរថបូរណី-អដ្ឋកថា ឯកកនិបាត ចតុត្ថឯតទគ្គវគ្គ កាឡុទាយិត្ថេរវត្ថុ - ថេរគាថា-អដ្ឋកថា ទសកនិបាត កាឡុទាយិត្ថេរគាថាវណ្ណនា - វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថាយ កុណ្ឌធានវគ្គ កាឡុទាយិត្ថេរអបទានវណ្ណនា - វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថាយ ភទ្ទិយវគ្គ កាឡុទាយិត្ថេរអបទានវណ្ណនា - សារត្ថទីបនីដីកា មហាខន្ធក រាហុលវត្ថុកថាវណ្ណនា និធិ កំណប់ទ្រព្យទាំង ៤ ក្នុងថ្ងៃដែលព្រះតថាគតប្រសូតនុ៎ះឯង មានកំណប់ទ្រព្យ ៤ រណ្តៅ បានផុសឡើង គឺ ១. កំណប់ទ្រព្យ ឈ្មោះ សង្ខៈ ២ . កំណប់ទ្រព្យ ឈ្មោះ ឯលៈ ៣. កំណប់ទ្រព្យ ឈ្មោះ ឧប្បលៈ ៤. កំណប់ទ្រព្យ ឈ្មោះ បុណ្ឌរីក បណ្តារណ្តៅទ្រព្យទាំង ៤ នោះ កំណប់ទ្រព្យ ឈ្មោះ សង្ខៈ មានប្រមាណមួយគាវុត កំណប់ទ្រព្យ ឈ្មោះ ឯលៈ មានប្រមាណកន្លះយោជន៍ កំណប់ទ្រព្យ ឈ្មោះ ឧប្បលៈ មានប្រមាណបីគាវុត កំណប់ទ្រព្យ ឈ្មោះ បុណ្ឌរីក មានប្រមាណមួយយោជន៍ ទ្រព្យដែលកាន់យកសូម្បីអំពីក្នុងកំណប់ទ្រព្យទាំងនោះ ក៏ត្រឡប់ពេញវិញ ។ គប្បីជ្រាបថា ព្រះដ៏មានព្រះភាគទ្រង់លះមាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយចេញសាងផ្នួស ដោយប្រការដូច្នេះ ។ (សុមង្គលវិលាសិនី អដ្ឋកថា សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ សោណទណ្ឌសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2902/4tpssic.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១២២៥ ដង)
កណវេរជាតក (រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ) ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវការប្រលោមលួងលោមរបស់បុរាណទុតិយិកា (ស្រ្តីដែលមានបុរសជាពីរនាក់ក្នុងកាលពីមុន គឺប្រពន្ធពីដើម ឬប្រពន្ធពីមុន) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យំ តំ វសន្តសមយេ ដូច្នេះជាដើម ។ រឿងរ៉ាវនៃជាតកនេះ នឹងប្រាកដជាក់ច្បាស់ ក្នុងឥន្ទ្រិយជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៦) ឯណោះ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ក្នុងកាលមុន អ្នកអាស្រ័យនូវស្ត្រីនោះហើយ ត្រូវទទួលការកាត់ក្បាលដោយដាវ ដូច្នេះហើយ ដែលភិក្ខុនោះទូលអង្វរអារាធនា ទើបទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើត (ក្នុងពេលដែលប្រកប) ដោយផ្កាយចោរក្នុងផ្ទះរបស់គហបតីមួយ ក្នុង កាសិគ្រាម កាលចម្រើនវ័យធំហើយ ធ្វើចោរកម្ម ចិញ្ចឹមជីវិត បានប្រាកដក្នុងលោក ជាអ្នកក្លាហាន មានកម្លាំងដូចដំរី គ្មាអ្នកណាអាចនឹងចាប់ព្រះពោធសិត្វបានឡើយ ។ ក្នុងថ្ងៃមួយ ចោរនោះកាត់នូវគ្រឿងចំណងក្នុងផ្ទះរបស់សេដ្ឋីមួយ ហើយលួចទ្រព្យដ៏ច្រើន ។ អ្នកនគរទាំងឡាយ ចូលគាល់ព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព មានមហាចោរមួយ តែងប្លន់នគរ សូមទ្រង់ញ៉ាំងគេឲ្យចាប់នូវមហាចោរនោះ ។ ព្រះរាជាបានបញ្ជាឲ្យអ្នករក្សានគរចាប់នូវចោរនោះ ។ ក្នុងចំណែកនៃរាត្រី អ្នករក្សានគរចាត់ចែងដាក់មនុស្សទាំងឡាយ ដោយចំណងជាពួក ក្នុងទីនោះៗ ឲ្យចាប់មហាចោរព្រមទាំងរបស់ ហើយទូលដល់ព្រះរាជា ។ ព្រះរាជាបញ្ជាឲ្យអ្នករក្សានគរនោះឯងថា អ្នកចូរកាត់ក្បាលរបស់វាចុះ ។ អ្នករក្សានគរឲ្យគេចងមហាចោរនោះ ដោយក្រពាត់ដៃមកក្រោយ (ចងស្លាបសេក) ដោយចំណងដ៏មាំ ហើយពាក់កម្រងផ្កាច្បារពណ៌ក្រហមត្រង់ករបស់មហាចោរនោះ រោយលម្អិតឥដ្ឋកៈលើក្បាល វាយដោយខ្សែតី ៤ ដង ទើបនាំទៅកាន់កន្លែងសម្លាប់ដោយសំឡេងស្គរដ៏ខ្លាំង ។ នគរទាំងមូលកម្រើករំពើកហើយដោយសំឡេងថា បានឮថា ចោរដែលឆក់ប្លន់ក្នុងនគរនេះ ត្រូវគេចាប់បានហើយ ។ គ្រានោះ ក្នុងនគរពារាណសី មានស្រីគណិកា (ស្រីផ្កាមាស) ឈ្មោះ សាមា ដែលមានតម្លៃខ្លួនមួយពាន់ ជាអ្នកប្រោសប្រទានរបស់ព្រះរាជា មាននាងវណ្ណទាសី ៥០០ ជាបរិវារ ។ នាងសាមានោះ បើក វាតបាន (បង្អួច) ក្នុងប្រាសាទ ឈរមើល បានឃើញមហាចោរ ដែលគេកំពុងនាំទៅនោះ ។ មហាចោរនោះជាមនុស្សមានរូបស្អាត គួរជាទីស្នេហា ដល់ភាពជាអ្នកមានសេចក្ដីស្អាតដ៏លើស មានសម្បុរដូចជាទេវតា ប្រាកដច្បាស់ដោយក្បាលនៃក្បាលមនុស្សទាំងឡាយ ។ នាងសាមាបានឃើញមហាចោរហើយមានចិត្តប្រតិព័ទ្ធគិតថា យើងគប្បីធ្វើបុរសនេះឲ្យជាស្វាមីរបស់ខ្លួន ដោយឧបាយដូចម្ដេចហ៎្ន ? គិតឃើញថា មានឧបាយមួយ ទើបប្រគល់ទ្រព្យមួយពាន់ក្នុងដៃស្រីបម្រើរបស់ខ្លួន ឲ្យយកទៅជូនអ្នករក្សានគរ ហើយប្រាប់ថា ចោរនេះជាបងប្រុសរបស់នាងសាមា វៀរនាងសាមាហើយ អ្នកដទៃនឹងជាទីអាស្រ័យរបស់ចោរនេះមិនមានឡើយ បានឮមកថា លោកកាន់យកទ្រព្យមួយពាន់នេះ ហើយ ចូរដោះលែងចោរនេះ ។ ស្រីបម្រើនោះទៅហើយនិងបានធ្វើយ៉ាងនោះ ។ អ្នករក្សានគរពោលថា ចោរនេះប្រាកដ (ដូចដងទង់) មិនអាចនឹងដោះលែងបានទេ បើបានមនុស្សដទៃ (មកជំនួស) យើងនឹងឲ្យចោរនេះទៅអង្គុយលើយានដែលបិទបាំង អាចនឹងបញ្ជូនចេញបាន ។ ស្រីបម្រើនោះមកហើយប្រាប់ដល់នាងសាមា ។ គ្រានោះ មានសេដ្ឋីបុត្រម្នាក់ ដែលមានចិត្តប្រតិព័ទ្ធនឹងនាងសាមា តែងឲ្យទ្រព្យមួយពាន់រាល់ៗថ្ងៃ ។ សូម្បីថ្ងៃនោះ សេដ្ឋីបុត្រនោះ ក៏កាន់យកទ្រព្យមួយពាន់ បានមកកាន់ផ្ទះនោះ ក្នុងវេលាដែលព្រះអាទិត្យអស្ដង្គត ។ សូម្បីនាងសាមាកាន់យកភណ្ឌៈដែលមានតម្លៃមួយពាន់ហើយ មកដាក់លើភ្លៅ ហើយអង្គុយយំ ។ សេដ្ឋីបុត្រពោលថា អូនមានរឿងអ្វី ? នាងសាមាពោលថា បពិត្របងជាម្ចាស់ ចោរនេះជាបងប្រុសរបស់អូន គាត់មិនមកសម្នាក់អូនដោយគិតថា យើងធ្វើកម្មអាក្រក់ កាលអូនបញ្ជូនដំណឹងទៅឲ្យអ្នករក្សានគរ អ្នករក្សានគរនោះបញ្ជូនដំណឹងមកវិញថា កាលយើងបានទ្រព្យមួយពាន់ យើងនឹងដោះលែងចោរនេះ ឥឡូវនេះ អូនបានទ្រព្យមួយពាន់ហើយ តែមិនបានទៅកាន់សម្នាក់របស់អ្នករក្សានគរ ។ ព្រោះភាពជាអ្នកមានចិត្តប្រតិព័ទ្ធ (ខ្លាំង) នឹងនាងសាមា សេដ្ឋីបុត្រនោះពោលថា ចាំបងនឹងទៅ ។ នាងសាមាពោលថា បើយ៉ាងនោះ បងចូរកាន់យកទ្រព្យដែលបងនាំមកនោះទៅចុះ ។ សេដ្ឋីបុត្រកាន់យកទ្រព្យនោះ ហើយទៅកាន់ផ្ទះរបស់អ្នករក្សានគរ ។ អ្នករក្សានគរបានឲ្យគេចាប់សេដ្ឋីបុត្រដាក់ក្នុងកន្លែងដែលបិទបាំង ហើយឲ្យចោរអង្គុយលើយាន ដែលបិទបាំង បញ្ជូនទៅឲ្យនាងសាមា ហើយធ្វើការអះអាងថា ចោរនេះប្រាកដក្នុងដែន ត្រូវចាំដល់ពេលងងឹតសិន យើងនឹងឲ្យគេសម្លាប់ក្នុងវេលាដែលមនុស្សទាំងឡាយចេញចាកហើយ ។ កន្លងទៅបានមួយភ្លេត កាលមនុស្សទាំងឡាយចេញទៅហើយ ទើបនាំសេដ្ឋីបុត្រទៅកាន់កន្លែងពិឃាត ដោយការរក្សាដ៏ធំ ហើយកាត់ក្បាល់ដោយដាវ យកលំពែងចាក់សរីរៈលើកឡើង រួចទើបចូលកាន់នគរ ។ ចាប់តាំងអំពីពេលនោះមក នាងសាមាមិនទទួលទ្រព្យយ៉ាងណាមួយ អំពីដៃរបស់បុរសដទៃ ប្រព្រឹត្តត្រេកអរតែជាមួយនឹងមហាចោរនោះឯង ។ មហាចោរនោះគិតថា ប្រសិនបើ ស្រីនេះមានចិត្តប្រតិព័ទ្ធក្នុងបុរសដទៃ នាងនឹងឲ្យគេសម្លាប់សូម្បីយើង ហើយនឹងអភិរម្យជាបុរសនោះ ស្រីនេះជាមនុស្សទ្រុស្តមិត្រក្រៃពេក យើងមិនគួរនៅក្នុងទីនេះ គួរប្រញាប់រត់គេច តែយើងមិនគួរទៅដោយដៃទទេ ត្រូវកាន់យកអាភរណភណ្ឌរបស់នាង ហើយចាំយើងទៅ ដូច្នេះហើយ ក្នុងថ្ងៃមួយ ក៏ពោលនឹងនាងសាមាថា ហៃអូនដ៏ចម្រើនអើយយើងនៅតែក្នុងផ្ទះអស់កាលជានិច្ចដូច្នេះ ហាក់បីដូចជាមាន់ដែលគេដាក់ក្នុងទ្រុង យើងនឹងធ្វើនូវការលេងក្នុងឧទ្យានមួយថ្ងៃ ។ នាងសាមានោះ ទទួលថា ល្អ ហើយចាត់ចែងខាទនីយភីោជនីយៈជាដើមទាំងពួង ប្រដាប់តាក់តែងដោយគ្រឿងអាភរណៈទាំងពួង អង្គុយលើយានដែលបិទបាំងជាមួយនឹងមហាចោរ ទៅកាន់ឧទ្យាន ។ មហាចោរកាលលេងជាមួយនាង សាមាក្នុងឧទ្យាននោះ ទើបគិតថា ឥឡូវនេះ យើងគួរគេចទៅ ដូច្នេះហើយ ក៏ធ្វើហាក់ដូចជា ប្រាថ្នានឹងអភិរម្យដោយសេចក្ដីត្រេកអរនៃកិលេសនឹងនាងសាមា ទើបនាំចូលទៅចន្លោះគុម្ពផ្កាច្បារមួយ ធ្វើដូចជាឱបនាង ហើយធ្វើឲ្យនាងសន្លប់ ផ្ដួលចុះ រួចដោះគ្រឿងអាភរណៈទាំងពួង យកសំពត់ដណ្ដប់របស់នាងចង ដាក់បង្វេចភណ្ឌៈនឹងក លោតផ្លោះរបងឧទ្យានចេញទៅ ។ ចំណែកនាងសាមា កាលភ្ញាក់ខ្លួនហើយ ក្រោកឡើង ទៅកាន់សម្នាក់ស្រីបម្រើហើយសួរថា អយ្យបុត្រ នៅឯណា ? ស្រីបម្រើពោលថា បពិត្រអ្នកនាង ពួកខ្ញុំមិនដឹងទេ ។ នាងសាមាគិតថា ស្វាមីសម្គាល់ថា យើងស្លាប់ហើយ ទើបគេចទៅ ។ នាងសាមាលំបាកចិត្ត ទើបចេញពីឧទ្យាន ទៅកាន់ផ្ទះ ហើយនាងគិតទៀតថា ចាប់តាំងតែវេលាដែលយើងនៅមិនបានជួបស្វាមីជាទីស្រឡាញ់របស់យើង យើងនឹងមិនដេកលើទីដេកដែលប្រដាប់តាក់តែង ដូច្នេះហើយ ទើបដេកលើផែនដី ។ តាំងពីពេលនោះមក នាងសាមាមិនស្លៀកនូវសំពត់ដែលជាទីស្រឡាញ់ទៀតឡើយ មិនបរិភោគភត្ត ២ មិនសេពនូវរបស់ក្រអូប និងកម្រងផ្កាជាដើម គិតថា យើងនឹងស្វែករកអយ្យបុត្រដោយឧបាយយ៉ាងណាមួយ ហើយហៅឲ្យមកវិញ ទើបហៅអ្នករបាំឲ្យមក រួចឲ្យប្រាក់មួយពាន់ ។ កាលអ្នករបាំពោលថា អ្នកនាងឲ្យពួកខ្ញុំធ្វើអ្វី ? នាងប្រាប់ថា ឈ្មោះថា ស្ថានទីដែលពួកលោកមិនបានទៅ រមែងមិនមាន ពួកលោកកាលទៅកាន់ស្រុក និគម រាជធានីទាំងឡាយ ហើយធ្វើមហោស្រព គប្បីច្រៀងចម្រៀងនេះជាដំបូង ក្នុងមណ្ឌលមហោស្រព ដូច្នេះហើយ កាលឲ្យអ្នករបាំសិក្សាទើបពោលគាថាទីមួយ ហើយបញ្ជូនទៅថា កាលពួកលោកច្រៀងនូវចម្រៀងនេះ បើអយ្យបុត្រនៅក្នុងចន្លោះបរិស័ទនោះ គាត់នឹងពោលជាមួយនឹងពួកលោក លំដាប់នោះ ពួកលោកចូរពោលនូវការមិនមានរោគរបស់យើងដល់គាត់ ហើយចាប់គាត់ រួចត្រឡប់មក បើគាត់មិនមក ពួកលោកចូរបញ្ជូនដំណឹងមកចុះ ដូច្នេះហើយ ក៏បានឲ្យស្បៀង ហើយបញ្ជូនអ្នករបាំទៅ ។ ពួកអ្នករបាំនោះ បានចេញចាកក្រុងពារាណសី កាលធ្វើនូវមហោស្រពក្នុងទីនោះៗ ហើយទៅកាន់បច្ចន្តគ្រាមមួយ ។ ចំណែកមហាចោរនោះ រត់ទៅហើយ បាននៅក្នុងបច្ចន្តគ្រាមនោះ ។ អ្នករបាំកាលធ្វើមហោស្រព ទើបបានច្រៀងចម្រៀងជាគាថាទី ១ ថា យំ តំ វសន្តសមយេ, កណវេរេសុ ភាណុសុ; សាមំ ពាហាយ បីឡេសិ, សា តំ អារោគ្យមព្រវិ។ អ្នកឱបរឹតនាងសាមាណា ដោយដើមដៃក្បែរគុម្ពច្បារទាំងឡាយ មានផ្កាក្រហម ដូចពន្លឺព្រះអាទិត្យក្នុងវសន្តសម័យ (ហើយរត់ទៅ ឥឡូវនេះ) នាងសាមានោះប្រាប់មកអ្នក (ថានាង) មិនមានរោគទេ ។ បណ្ដាបទទាំងនោះ បទថា កណវេរេសុ បានដល់ ករវីរេសុ គឺក្បែរគុម្ពផ្កាច្បារ ។ បទថា ភាណុសុ សេចក្ដីថា ដល់ព្រមដោយពណ៌ក្រហមនៃផ្កាពណ៌ក្រហម ។ បទថា សាមំ សេចក្ដីថា អ្នកមានឈ្មោះយ៉ាងនោះ ។ បទថា បីឡេសិ សេចក្ដីថា អ្នកណាឱបរឹត ដូចប្រាថ្នានឹងអភិរម្យដោយសេចក្ដីត្រេកអរនៃកិលេស ។ បទថា សា តំ សេចក្ដីថា នាងសាមានោះ មិនមានរោគ តែលោកសម្គាល់ថា នាងស្លាប់ហើយ ទើបរត់ទៅ នាងនោះបានប្រាប់ គឺពោលដល់ការមិនមានរោគរបស់ខ្លួន ។ ចោរស្ដាប់ពាក្យនោះហើយ ចូលទៅរកអ្នករបាំ ពោលថា អ្នកនិយាយថា នាងសាមា នៅមានជីវិត ចំណែកខ្ញុំមិនជឿទេ កាលនឹងចរចាជាមួយអ្នករបាំនោះ ទើបពោលគាថាទី ២ ថា អម្ភោ ន កិរ សទ្ធេយ្យំ, យំ វាតោ បព្ពតំ វហេ; បព្ពតញ្ចេ វហេ វាតោ, សព្ពម្បិ បថវិំ វហេ; យត្ថ សាមា កាលកតា, សា មំ អារោគ្យមព្រវិ។ នែអ្នកដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ ដោយហេតុណា ខ្ញុំមិនគប្បីជឿនូវហេតុនោះទេ បើខ្យល់បក់ផាត់ភ្នំបាន បក់ផាត់ផែនដីទាំងមូល ក៏បានដែរ នាងសាមាណាស្លាប់បាត់ទៅហើយ អ្នកពោលថា នាងសាមានោះ មិនមានរោគ (ខ្ញុំមិនគប្បីជឿទេ) ។ គាថានោះមានសេចក្ដីថា អម្ភោ នដ នៃអ្នករបាំដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ មិនគប្បីជឿឡើយ ។ ខ្យល់ណាបក់ផាត់ភ្នំដូចជាស្មៅ និងស្លឹកឈើ ប្រសិនបើខ្យល់នោះបក់ភ្នំ នឹងគប្បីបក់សូម្បីទាំងផែនដី ពាក្យនេះ មិនគួរជឿយ៉ាងណា ពាក្យរបស់អ្នកក៏មិនគួរជឿយ៉ាងនោះ ។ បទថា យត្ថ សាមា កាលកតា សេចក្ដីថា នាងសាមានោះធ្វើកាលកិរិយាហើយ នឹងសួរការមិនមានរោគដល់យើងបានខ្លួនឯង ។ សួរថាព្រោះហេតុអ្វី ទើបមិនជឿ ឆ្លើយថា ព្រោះធម្មតាមនុស្សស្លាប់ហើយ នឹងបញ្ជូនដំណឹងដល់អ្នកណាៗ មិនបាន ។ អ្នករបាំស្ដាប់ពាក្យរបស់ចោរនោះហើយ ទើបពោលគាថាទី ៣ ថា ន ចេវ សា កាលកតា, ន ច សា អញ្ញមិច្ឆតិ; ឯកភត្តិកិនី សាមា, តមេវ អភិកង្ខតិ។ នាងសាមានោះ មិនស្លាប់ផង នាងមិនចង់បានបុរសដទៃផង បានឮថា នាងសាមា មានប្ដីតែមួយ នាងចង់បានតែប្ដីនោះឯង ។ បណ្ដាបទទាំងនោះ បទថា តមេវ អភិកង្ខតិ សេចក្ដីថា នាងមិនប្រាថ្នាបុរសដទៃ នៅតែប្រាថ្នា គឺត្រូវការ ចង់បានចំពោះតែអ្នកប៉ុណ្ណោះ ។ចោរស្ដាប់ពាក្យនោះហើយ ទើបពោលថា នាងមានជីវិត ឬមិនមានក៏ដោយ យើងមិនត្រូវការនាង ហើយពោលគាថាទី ៤ ថា អសន្ថុតំ មំ ចិរសន្ថុតេន, និមីនិ សាមា អធុវំ ធុវេន; មយាបិ សាមា និមិនេយ្យ អញ្ញំ, ឥតោ អហំ ទូរតរំ គមិស្សំ។ នាងសាមា ប្ដូរយកខ្ញុំដែលមិនធ្លាប់ស្និទ្ធស្នាល ដោយប្ដីដែលស្និតស្នាល អស់កាលយូរ, ប្ដូរយកខ្ញុំ ជាប្ដីមិនពិតប្រាកដ ដោយប្ដីពិតប្រាកដ, នាងសាមា មុខតែប្ដូរយកបុរសដទៃ ដោយខ្ញុំ, ខ្ញុំនឹងទៅកាន់ទីឆ្ងាយ លើសពីនេះ ទៅទៀត ។ បណ្ដាបទទាំងនោះ បទថា អសន្ថុតំ សេចក្ដីថា អ្នកមិនបានធ្វើការស្និទ្ធស្នាល ។ បទថា ចិរសន្ថុតេន សេចក្ដីថា អ្នកធ្វើការស្និទ្ធស្នាលអស់កាលយូរ ។ បទថា និមីនិ សេចក្ដីថា ប្ដូរ ។ បទថា អធុវំ ធុវេន សេចក្ដីថា នាងសាមាបានឲ្យទ្រព្យមួយពាន់ដល់អ្នករក្សានគរ ដើម្បីប្ដូរយកយើងដែលមិនមែនជាស្វាមីពិតប្រាកដ ដោយស្វាមីពិតប្រាកដនោះ ។ បទថាមយាបិ សាមា និមិនេយ្យ អញ្ញំ សេចក្ដីថា នាងសាមានឹងប្ដូរហើយកាន់យកស្វាមីដទៃ សូម្បីដោយយើង ។ បទថា ឥតោ អហំ ទូរតរំ គមិស្សំ សេចក្ដីថា ចោរពោលថា យើងនឹងទៅកាន់ទីឆ្ងាយសែនឆ្ងាយ គឺទីដែលយើងមិនអាចនឹងឮដំណឹង ឬរឿងរបស់នាង ព្រោះហេតុនោះ អ្នកទាំងឡាយចូរប្រាប់សេចក្ដីដែលយើងចេញអំពីទីនេះ ទៅកាន់ទីដទៃដល់នាង ចោរពោលដូច្នេះហើយ កាលអ្នករបាំទាំងនោះកំពុងមើលនោះឯង បានស្លៀកសំពត់ឲ្យមាំក្រៃលែង ហើយរត់ទៅយ៉ាងរហ័ស ។ អ្នករបាំទាំងឡាយទៅហើយ បានប្រាប់អាការៈ ដែលចោរនោះបានធ្វើហើយ ដល់នាងសាមានោះ ។ នាងសាមា មានវិប្បដិសារី លំបាកចិត្ត ញ៉ាំងកាលឲ្យប្រព្រឹត្តទៅដោយភាពប្រក្រតីរបស់ខ្លួននោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ រួចប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុក) បានតាំងនៅក្នុងសោតាបត្តិផល ។ តទា សេដ្ឋិបុត្តោ អយំ ភិក្ខុ អហោសិ សេដ្ឋីបុត្រក្នុងកាលនោះបានមកជាភិក្ខុនេះ ។ សាមា បុរាណទុតិយិកា នាងសាមា បានមកជា បុរាណទុតិយិកា ។ ចោរោ បន អហមេវ អហោសិំ ចំណែកចោរ គឺតថាគតនេះឯង ។ ចប់ កណវេរជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាកត ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៩ ទំព័រ ២០៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2976/2018-09-21_13_06_38-5000_Years_Dharma_____Content_Management_System.jpg
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ១៤៥៨ ដង)
ឯកសារព្រះត្រៃបិដកខ្មែរខាងក្រោមនេះ ត្រូវបានវាយឡើងវិញ ក្នុងឯកសារ file word យកតែខាងសម្រាយ (គ្មានបាលី) ។ អ្វីដែលខ្ញុំដាក់សម្រាប់ពុទ្ធបរិស័ទទាញយកនេះ គឺសម្រាប់ជាឯកសារស្រាវជ្រាវ ឬឯកសារជំនួយ ប៉ុណ្ណោះ ។ ដូចនេះសម្រាប់ពុទ្ធបរិស័ទ ត្រូវការឯកសារបែបនេះយកទៅប្រើការ អាចធ្វើការទាញយកបាន ប៉ុន្តែប្រសិនបើ ពុទ្ធបរិស័ទត្រូវការយកទៅអាន រៀនសូត្រ សូមធ្វើការទាញយកឯកសារព្រះត្រៃបិដក ដែលស្កានទុក ជាpdf វិញព្រោះឯកសារនោះ មានទាំងបាលី និងសម្រាយ ដែលមានភាពត្រឹមត្រូវជាង ។ ទាញយកឯកសារព្រះត្រៃបិដកជា file word ចុចទីនេះ ។ ទាញយកឯកសារព្រះត្រៃបិដកជា file PDF ចុចទីនេះ ។ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕