Sunday, 11 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 136,583
Today
Yesterday 176,887
This Month 3,148,821
Total ១៨៦,៩៨៥,០៣៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 31, Jul 2019 (2895 Read)

គោល​ដៅ​ពិត​​ប្រា​កដ​របស់​ជី​វិត



Audio
 
 
មនុស្ស​ម្នាក់ ៗ ដែល​មាន​ជី​វិត​រស់​នៅ​លើ​ផែន​ដី​នេះ  គឺ​ត្រូវ​តែ​មាន​គោល​ដៅ​ច្បាស់​លាស់​ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​របស់​ខ្លួន​កាន់​តែ​មាន​ភាព​រ​លូន​ទៅ​មុខ​ជា​និច្ច និង​ដើម្បី​ឲ្យ​ជី​វិត​កាន់​តែ​មាន​ភាព​ស្រស់​បំ​ព្រង ។ ទន្ទឹម​នឹង​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​សម្រេច​ដល់​គោល​ដៅ​នោះ គឺ​យើង​ត្រូវ​ឧស្សាហ៍​ព្យាយាម​សួរ​ខ្លួន​ឯង​ថា " តើ​ជី​វិត​រស់​នៅ​ដើម្បី​អ្វី ? អ្វី​ទៅ​ជា​គោល​ដៅ​ពិត​ប្រា​កដរបស់​ជី​វិត ? ហើយ​តើ​ជី​វិត​កំ​ពុង​ធ្វើ​អ្វី​នៅ​លើ​ភព​ផែន​ដី​នេះ ? សំ​នួរ​ទាំង​អស់​នេះ​តម្រូវ​ឲ្យ​យើង​ចេះ​សួរ​ដោយ​ខ្លួន​ឯង​ ហើយ​ក៏​តម្រូវ​ឲ្យ​យើង​ត្រិះ​រិះ​ពិ​ចារណា ស្វែង​រក​ចម្លើយ​ដោយ​ខ្លួន​ឯង​ដែរ ។ មនុស្ស​មាន​ជី​វិត​ដែល​រស់​នៅ​លើ​ផែន​ដី​តែ​គ្មាន​គោល​ដៅ វា​ប្រៀប​ដូច​ជាអ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ដែល​មិន​ស្គាល់​ផ្លូវ​ដូច្នោះ​ដែរ ។

អ្នក​ដែល​គ្មាន​គោល​ដៅ​ជី​វិត​ច្បាស់​លាស់ អ្នក​នោះ​ច្រើន​តែ​បរាជ័យ​នៅ​លើ​ផ្លូវ​ជី​វិត ព្រោះ​តែ​មិន​ដឹង​ថា ជី​វិត​​ខ្លួន​ឯង​រស់​នៅ​ដើម្បី​អ្វី ហើយ​មិន​ដឹង​​ថា តម្លៃ​ និង​ខ្លឹម​សារ​ជី​វិត​នេះ​វា​ស្ថិត​នៅ​ត្រង់​ណា ។ ដូច្នេះ​ហើយ មនុស្ស​យើង​ម្នាក់ ៗ ត្រូវ​ចេះ​រៀន​កំណត់​គោល​ដៅ​សម្រាប់​ជី​វិត​ទុក​ឲ្យ​ហើយ ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​របស់​​យើង​មាន​លំ​នឹង​ពិត​ប្រា​កដ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ល្អ​ប្រ​សើរ ។

គោល​ដៅ​ជី​វិត​ដែល​ប្រ​ព្រឹត្ត​ទៅ​បាន​ល្អ​ប្រ​សើរ លុះ​ត្រា​តែ​អ្នក​នោះ គឺ​ជា​អ្នក​មាន​នូវ​សតិ សម្បជញ្ញៈ ភ្ញាក់​រ​លឹក​រឿយ ៗ ដើម្បី​ទប់​ស្កាត់​ចំ​ពោះ​អារម្មរណ៍​មិន​ល្អ​ទាំងឡាយ ដែល​ចូល​មក​បៀត​បៀន​នៅ​ក្នុង​ខួរ​ក្បាល​របស់​យើង ដោយ​សេចក្តី​អំ​ណត់​អត់​ធ្មត់​យ៉ាង​ក្រៃ​លែង មិន​ត្រូវ​មួ​ម៉ៅ ក្តៅ​ក្រ​ហាយ ទៅ​តាម​អារម្មណ៍​នោះ ៗ ឡើយ ត្រូវ​ចេះ​រៀប​ចំ​អារម្មណ៍​របស់​ខ្លួន​ឯង​ឲ្យ​បាន​ស្ងប់ ព្រោះ​ថា កាល​បើ​អារម្មណ៍​ល្អ​ហើយ ការ​កំ​ណត់​គោល​ដៅ និង​ការ​អនុវត្តន៍​គោល​ដៅ​រមែង​មាន​ប្រ​សិទ្ធ​ភាព ។

គោល​ដៅ​ពិត​ប្រា​កដ​​របស់​ជីវិត​មនុស្ស ដែល​​រស់​នៅ​គ្រប់​សម័យ​កាល​ទាំង​អស់ មិនមែន​បញ្ចប់​ត្រឹម​តែ​ភាព​សប្បាយ​ហ៊ឺ​ហា​មាន​លុយ​ចាយ មាន​បាយ​ហូប​ មាន​ឡាន​ជិះ មាន​ផ្ទះ​នៅ មាន​ការ​ងារ​ល្អ ៗ ធ្វើ​នោះ​ទេ គឺ​ត្រូវ​តែ​មាន​ខ្លឹម​របស់​ជី​វិត ។ ខ្លឹម​គឺ​សីល ខ្លឹម​គឺ​សេច​ក្តី​ល្អ ខ្លឹម​គឺ​​បុណ្យ​កុ​សល. . . នេះ​ហើយ​ គឺ​ជា​គោល​ដៅ​ពិត​ប្រាកដ​របស់​ជី​វិត ។

ដកស្រង់ចេញពីសៀវភៅៈ  តម្រង់​ជ្លូវ​ជី​វិត
រៀបរៀងដោយៈ   សាមណេ ឆិម ប៊ុន​ឆា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Mar 2021 (36519 Read)
លំដាប់នៃបញ្ញាវិសុទ្ធិ ៥
Public date : 28, Jul 2019 (20605 Read)
ការ​យក​ឈ្នះ​អំណាច​បាប​ធម៌
Public date : 28, Jul 2019 (8329 Read)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
Public date : 28, Jul 2019 (7524 Read)
មិន​ត្រេកអរ​នៅ​ពេល​មិត្ត​មាន​សេចក្ដីវិនាស
Public date : 28, Jul 2019 (8540 Read)
ដួង​ព្រះ​ចន្ទ
Public date : 29, Oct 2020 (27735 Read)
ក្បាល​ពស់​កន្ទុយ​ពស់
Public date : 30, Jul 2019 (11273 Read)
គុណានិសង្ស​នៃ​ខន្តី​យ៉ាង​អស្ចារ្យ
Public date : 30, Jul 2019 (5558 Read)
ប្រាជ្ញា​ឃើញ​ការ​កើត​ និងការរលត់
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).