Wednesday, 21 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 3,245
Today
Yesterday 145,877
This Month 4,707,377
Total ១៨៨,៥៤៣,៥៩២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 27, Jul 2019 (23227 Read)

រឿង​សិ​រី​លក្ខ​ណ​ព្រាហ្មណ៍​



Audio
 
រឿង​សិ​រី​លក្ខ​ណ​ព្រាហ្មណ៍​
(ចាក​ ម​ អ)
​(​សិរី​ស្តិត​នៅ​បាន​តែ​លើ​មនុស្ស​មាន​បុណ្យ)

 
មាន​រឿង​ដំ​ណាល​ថា​ ក្នុង​ក្រុង​សាវ​ត្ថី​មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះសិរី​លក្ខណៈ​ ចេះ​ក្បួន​មើ​ល​សិរី ។ ថ្ងៃ​មួយ​ព្រាហ្មណ៍​នោះ​គិត​ថា​ អ​នាថ​បិណ្ឌិក​សេដ្ឋី​ កាល​ពី​ដើម​ជា​អ្នក​ទាល់​ក្រ​លំ​បាក​ណាស់​ឥ​ឡូវ​នេះ​បាន​ឡើង​ឋានៈ​ជា​ម​ហា​សេដ្ឋី​ មាន​ទ្រព្យ​ច្រើន​​ព្រោះ​គាត់​មាន​សិរី បើ​ដូច្នោះ​អញ​ទៅលួច​យក​សិរីគាត់​ គិត​ដូច្នោះ​ហើយ​ក៏​ទៅ​ផ្ទះ​សេដ្ឋី​មួយ​រំ​ពេច​ សេដ្ឋី​ទទួល​ដោយ​រាក់​ទាក់ ​ហើយ​សួរ​ថា​ "អ្នក​អញ្ជើញ​​ម​ក​មាន​ការ​អ្វី​ ព្រាហ្ម​ណ៍​នៅ​ស្ងៀម​ខំ​រំ​ពឹង​រក​មើល​សិរី​ឋិត​នៅ​ទី​ណា​។​

លុះ​ដឹង​ថា​នៅលើ​សិរ៍​មាន់​គក​ ក៏​ឆ្លើយ​ថា​''​​ បពិត្រ​សេដ្ឋី​ខ្ញុំ​មាន​ការ​បន្តិច​ ​ព្រោះ​ខ្ញុំ​ជា​អ្នក​បង្រៀន​មបន្ត​មាណព​ ៥០០ នាក់​ ត្រូវ​ការ​មាន់​រងាវ​ត្រូវ​កាល​ ឮ​ថា​មាន់​របស់​លោក​រងាវ​ត្រូវ​កាល​ហេតុ​នេះ​សូម​លោក​ឲ្យ​មាន់​​នេះ​ដល់​ខ្ញុំ​ សេដ្ឋី​និយាយ​ថា​ ម្នាល​ព្រាហ្មណ៍ចូរ​អ្នកយក​ចុះ​ គួរ​អស្ចារ្យ​ណាស់​ សេដ្ឋី​គ្រាន់​តែ​ហា​មាត់​ថា​ឲ្យ​យក​ប៉ុណ្ណេះ​​សិរី ក៏​ឃ្លាត​ចេញ​អំ​ពី​សិរ៍​មាន់​មួយរំ​ពេច​ទៅស្តិត​នៅ​លើ​កែវ​មណី​ ដែល​ដាក់​លើ​ក្បាល​ដំ​ណេក​ ព្រាហ្មណ៍​ដឹង​ហេតុ​នេះ​ភ្លាម​ ក៏​សុំ​កែវ​មណី​ទៀត​ ក្នុង​ខ​ណៈ​ដែល​សេដ្ឋី​ថា​យក​ចុះ​ដូច្នោះ​ សិរី​ក៏​ឃ្លាត​ចេញ​អំ​ពី​កែវ​មណីទៅលើ​ឈើ​ច្រត់​ដែល​សេដ្ឋី​ដាក់​ក្បែរ​ដំ​ណេក​ ព្រាហ្ម​ណ៍​ហេតុ​នោះ​ភ្លាម​ ក៏​សុំ​ឈើច្រត់​ទៀត​ សេដ្ឋី​ឲ្យ​ទៀត​ សិរី​ឃ្លាត​ចេញ​អំពី​ឈើ​ច្រត់​ទៅ​នៅក្បាល​របស់​នាង​បុញ្ញ​លក្ខណ​ទេពី​ ជា​ភរិយា​របស់​សេដ្ឋី​។

លុះ​ព្រាហ្មណ៍​ឃើញ​ហេតុ​អស្ចារ្យ​យ៉ាង​នេះ​ហើយ​ ក៏គិត​ថា​ របស់​នេះ​មិន​អាច​លះ​បង់​ពី​សេដ្ឋី​បាន​ទេ​ អញ​មិន​អាច​សុំ​បាន​ឡើយ​ ទើប​និយាយ​ប្រាប់​សេដ្ឋី​តាម​ត្រង់​ថា ខ្ញុំ​មិន​អាច​លួច​សិរី​របស់​លោក​​បាន​ទេ​។​ ព្រោះ​ហេតុ​នេះ​ សិរី​អាច​ស្តិត​នៅ​បាន​តែលើ​មនុស្ស​មាន​បុណ្យ​​ តាម​ពិត​ សិរីគឺ​សម្បតិ្ត​របស់​បុណ្យ​ ឬ​ថា​កំ​លាំង​របស់​បុណ្យ​ បើ​បុគ្គ​ល​​ឥត​បុណ្យ​ហើយ​សិរី​ក៏​គ្មាន​ដែរ​។​


បាន​ជា​ព្រះ​សម្ពុទ្ធ​ទ្រង់​សំ​ដែង​មាន​ក្នុង​សិរី​ចោរ​ជា​តក​ តិក​និ​បាត​ថាៈ​
យំ​ ឧស្សុ​ក្កា​ សង្ឃ​រន្តិ​ ពហុំ​ ធនំ​
សិប្ប​វនោ្ត​ អសិ​ប្បា​ វា ល​ក្ខីវ​ តា​​និ​ ភុញ្ជតិ​
សព្វត្ថ​ កត​បុញ្ញស្ស​ អតិ​ច្ច​ញេ្ញវ​ បាណិ​នោ​
ឧ​ប្ប​ជ្ជ​ន្តិ​ ពហូ​ ភោ​គា អបិ​នាយត​នេ​សុបិ​។

សេចក្តី​ថាៈ ពួក​ជន​អ្នក​មាន​បុណ្យ​ ទោះ​មាន​សប្បៈ​ក្តី គ្មាន​ក្តី​ខ្វល់​ខ្វាយ​ប្រមូល​នូវ​ទ្រព្យ​ច្រើន​ឯ​ណា​ អ្នក​មានបុណ្យ​ហ្នឹង​តែង​បរិភោគ​ ប្រើ​ប្រាស់​នូវ​ទ្រព្យ​ច្រើន​នោះ​ ភោគ​ទាំង​ឡាយ​ច្រើន​តែង​រំ​លង​នូវ​ពួក​សត្វ​ដ៏​ទៃ​ កើត​ចំ​ពោះ​តែ​បុគ្គល​មាន​បុណ្យ​ធ្វើ​ហើយ​កើត​ក្នុង​ទី​គ្រប់​អន្លើ​ ទោះ​បី​ក្នុង​ទី​ដែល​មិន​គួរ​​កើត​មាន​។ 


ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 19, Mar 2021 (40113 Read)
ចូឡកុណាលជាតក
Public date : 27, Jul 2019 (13875 Read)
រឿង​ប្រេត​ញី​ស៊ីកូនម្តង​៥
Public date : 26, Aug 2019 (36917 Read)
រឿងគវម្បតិមាណព
Public date : 10, Oct 2020 (1871 Read)
កុរុង្គទេវិវត្ថុ
Public date : 26, Aug 2019 (31576 Read)
រឿងនាងសុភទ្ទ្រា
Public date : 27, Jul 2019 (23228 Read)
រឿង​សិ​រី​លក្ខ​ណ​ព្រាហ្មណ៍​
Public date : 26, Jul 2019 (11563 Read)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
Public date : 19, Jan 2020 (22597 Read)
ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក
Public date : 27, Jul 2019 (27707 Read)
រឿងនិសិ្សតឈ្មោះគំរក់
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).