Wednesday, 26 Jul B.E.2561  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
Poem & Smot (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Live Video
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
The Buddhist Radio
Location: Lowell MA USA
Time: 24h
Radio ChhangMeas
Location: Kompong Chhnang
Time: 04.00 - 22.00
Radio Morum
Location: Kompot
Time: 04.00 - 22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 15,696
Yesterday 38,735
This Month 1,206,699
Total ៤៥,៤៩២,៤៦៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 08, Jul 2017 (36030 Read)

មូល​ហេតុ​ដែល​ព្រះ​អង្គ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​



Audio
 

បាន​ឮ​មក​ថា​ អ្នក​ដែន​កុរុ​ មិន​ថា​ ជា​ភិ​ក្ខុ​ ភិក្ខុ​នី​ និង​ឧ​បា​សក​ ឧ​បា​សិ​កា​ មាន​រាង​កាយ​ និង​ចិត្ត​សម្បូរ​ណ៌​ជា​និច្ច​ ដោយ​សេព​បច្ច័យ​គឺ​ រដូវ​ជា​ទី​សប្បាយ​ ព្រោះ​ដែ​ន​នោះ​ សម្បូរណ៌​ដោយ​សប្បាយ​ មាន​ឧ​តុ​ជា​ទី​សប្បាយ​ជា​ដើម​ ។​

អ្នក​កុរុ​នោះ​ មាន​កម្លាំង​បញ្ញា​ដែល​រាង​កាយ​និង​ចិត្ត​ដ៏​សម្បូរណ៌​ឧ​បត្ថម្ភ​ហើយ​ ទើប​អាច​ទទួល​ទេ​សនា​ដ៏​ជ្រាល​ជ្រៅ​នោះ​បាន​ ។​ ព្រោះ​ដូច្នោះ​ ព្រះ​មាន​ព្រះ​ភាគ​ កាល​ទ្រង់​ឃើញ​ភាព​ជា​អ្នក​អា​ច​ទទួល​ទេ​សនា​ដ៏​ជ្រាល​ជ្រៅ​យ៉ាង​នេះ​ ទើ​ប​ទ្រង់​លើក​កម្ម​ដ្ឋាន​ ២១​ ឋានៈ​ ដាក់​ចុះ​ក្នុង​ព្រះ​អរហត្ត​ ត្រាស់​មហា​សតិ​ប្ប​ដ្ឋាន​សូត្រ​ ដែល​មាន​អត្ថ​ដ៏​ជ្រាល​ជ្រៅ​នេះ​ដល់​អ្នក​កុរុ​ទាំង​នោះ​ ។​ ប្រៀប​ដូច​បុរស​បាន​ប្រអប់​មាស​ហើយ​ គប្បី​ដាក់​ផ្កា​ឈើ​ប្រ​ភេទ​ផ្សេង​ៗ​ ចុះ​ក្នុង​ប្រអប់​មាសនោះ​ ឬ​ថា​ បុរស​បាន​ហិប​មាស​ហើយ​ គប្បី​ដាក់​រតនៈ​ ៧​ ចុះ​យ៉ាង​ណា​ សូម្បី​ព្រះ​មាន​ជោគ​ ដូច្នោះ​ ទ្រង់​បាន​បរិស័ទ​អ្នក​កុរុ​ហើយ​ ទើ​ប​ទ្រង់​សម្តែង​ទេស​នា​ដ៏​ជ្រាល​ជ្រៅ​ ។

ដោយ​ហេតុ​នោះ​ឯង​ ក្នុង​សេច​ក្តី​នេះ​ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​សម្តែង​ព្រះ​សូត្រ​ដទៃ​ៗ​ទៀត​ មាន​អត្ថ​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ គម្ពី​រ​ទី​ឃ​និ​កាយ​ នេះ​ ក៏​គឺ​ មហា​និទាន​សូត្រ​ ក្នុង​ គម្ពីរ​មជ្ឈិម​និ​កាយ​ ក៏​គឺ​ សតិ​ប្ប​ដ្ឋាន​សូត្រ​ ​សារោ​បម​សូត្រ​ រុក្ខោ​បម​សូត្រ​ រដ្ឋ​បាល​សូត្រ​ មាគណ្ឌិ​សូត្រ​ អានេ​ញ្ជ​សប្បាយ​សូត្រ​ ។

មួយ​ទៀត​បរិស័ទ​ ៤​ ក្នុង​ដែ​ន​កុរុ​នោះ​ នាំ​គ្នា​ប្រ​កប​រឿយ​ៗ​ ក្នុង​ការ​ចម្រើន​សតិ​ប្ប​ដ្ឋាន​ជា​ប្រ​ក្រតី​ ដោយ​ទី​បំផុត​ អ្នក​បម្រើ​ និង​អ្នក​ធ្វើ​ការ​ងារ​ទាំង​ឡាយ​ ក៏​និ​យាយ​គ្នា​តែ​រឿង​ ដែ​ល​ទាក់​ទង​ដោយ​រឿង​សតិ​ប្បដ្ឋាន​ទាំង​នោះ​ សូម្បី​តែ​ក្នុង​ទី​កំពង់​ទឹក​ ទី​ខាក​ស្តោះ​ជា​ដើម​ ក៏​មិន​មាន​ការ​និ​យាយ​គ្នា​ ដល់​រឿង​ដែល​គ្មាន​ប្រយោជន៍​ឡើយ​ ។​

បើ​ស្រ្តី​ខ្លះ​ ត្រូវ​សួរ​ថា​ នែ​នាង​ នាង​តម្កល់​ចិត្ត​ក្នុង​សតិ​ប្ប​ដ្ឋាន​ណា​មួយ​ បើ​នាង​មិន​ឆ្លើយ​អ្វី​ អ្នក​កុរុ​នឹង​តិះ​ដៀល​គេ​ថា​ គួរ​តិះដៀល​ជីវិត​អ្នក​ឯង​ពិត​ៗ​ អ្នក​ឯង​រស់​នៅ​ក៏​ដូច​ជា​ស្លាប់​ហើយ​ ហើយ​ក៏​នឹង​ទូន្មាន​គេ​ថា​ កុំ​ធ្វើ​យ៉ាង​នេះ​ ត​ទៅ​ទៀត​ ហើយ​ឲ្យ​គេ​រៀន​សតិ​ប្ប​ដ្ឋាន​ប្រការ​ណា​មួយ​ ។​

តែ​ស្រ្តី​ណា​និ​យាយ​ថា​ ខ្ញុំ​ដាក់​ចិត្ត​ក្នុង​សតិ​ប្ប​ដ្ឋាន​ប្រ​ការ​ឯ​ណោះ​ អ្នក​កុរុ​ក៏​នឹង​សរសើរ​ពោល​ថា​ សាធុ​ សា​ធុ​ ដល់​នាង​ សរ​សើរ​ដោយ​ពាក្យ​ផ្សេង​ៗ​ ជា​ដើម​ ថា​ជីវិត​របស់​អ្នក​ជា​ជីវិត​ល្អ​ សម​នឹង​អ្នក​កើត​មក​ជា​មនុស្ស​ ព្រះ​សម្មា​សម្ពុទ្ធ​ ទ្រង់​ឧ​ប្ប​ត្តិ​​ក​មក​ដើម្បី​ជា​ប្រយោ​ជន៍​ដល់​អ្នក​ឯង​​ពិត​ៗ​ ។​

ក្នុង​សេចក្តី​នេះ​មិន​មែន​ អ្នក​ដែន​កុរុ​ដែល​កើត​មក​ជា​មនុស្ស​ ប្រ​កប​ដោយ​ការ​ដាក់​ចិត្ត​ក្នុង​សតិ​ប្បដ្ឋាន​តែ​ម៉្យាង​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​សត្វ​តិរច្ឆាន​ ដែល​អា​ស្រ័យ​អ្នក​កុ​រុ​ ក៏​ដាក់​ចិត្ត​ ចម្រើន​សតិ​ប្ប​ដ្ឋាន​ដូច​គ្នា​ ។ ខ្ញុំ​ព្រះ​ករុណា​ មិន​បាន​លើក​មក​ទាំង​អស់​ទេ​ បើ​អ្នក​សិក្សា​ចង់​បាន​សេច​ក្តី​ពិ​ស្តារ​ ចូរ​ទៅ​តាម​មើ​ល​ក្នុង​អដ្ឋ​កថា​ផង​ចុះ​ ។

កាល​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ គ្រា​ទ្រង់​ត្រាស់​សម្តែង​ពាក្យ​ប្រៀន​ប្រ​ដៅ​ជា​ធម៌​នាំ​អ្នក​បដិបត្តិ​ចេញ​ចាក​ទុក្ខ​ ដោយ ៧​ ឆ្នាំ​យ៉ា​ង​នេះ​ហើយ​ កាល​នឹង​ទ្រង់​សម្តែង​វេ​លា​ (​បដិ​បត្តិ​) ដែ​ល​តិច​ជា​ង​នោះ​ទៀត​ ទើ​ប​ត្រា​ស់​ថា​ តិដ្ឋ​តុ​ ភិក្ខ​វេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ៧​ ឆ្នាំ​ ចូរ​លើក​ទុក​ដូច្នេះ​ ជា​ដើម​ ។ ក៏​ពាក្យ​នោះ​ សូម្បី​ទាំង​អស់​ ត្រាស់​ដោយ​វេនេយ្យ​បុគ្គល​ថ្នាក់​កណ្តាល​ តែ​ដែល​ត្រាស់​ថា​ បុគ្គល​ទទួល​ប្រៀន​ប្រ​ដៅ​វេ​លា​ព្រឹក​ សម្រេច​គុណ​ធម៌​វេ​លា​ល្ងាច​ ទទួល​ពាក្យ​ប្រៀន​ប្រ​ដៅ​វេលា​ល្ងាច​ ក៏​សម្រេច​គុណ​ធម៌​វេលា​ព្រឹក​ដូច្នេះ​ ទ្រង់​សំ​ដៅ​ដល់​បុគ្គល​ដែល​មាន​បញ្ញា​វាង​វៃ​ ។​

ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​តថា​គត​ នាំ​អ្នក​បដិបត្តិ​ចេញ​ចាក​ទុក្ខ​យ៉ាង​នេះ​ហើយ​ កាល​នឹង​ទ្រង់​ញ៉ាំង​ទេស​នា​ ដែល​ទ្រង់​សម្តែង​ដោយ​ធម៌​ដ៏​កំពូល​ គឺ​ព្រះ​អរហត្ត​ឲ្យ​ចប់​ស្រេច​ក្នុង​ឋានៈ​ ២១​ ប្រ​ការ​ ទើប​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ផ្លូវ​នេះ​ជា​ផ្លូវ​ឯក​ ដើម្បី​សេច​ក្តី​បរិសុទ្ធ​នៃ​សត្វ​ទាំង​ឡាយ​ ដើម្បី​ឈាន​កន្លង​សេច​ក្តី​សោក​ និង​បរិ​ទេវៈ​ ដើម្បី​រំលត់​ទុក្ខ​ និង​ទោ​មនស្ស​ ដើ​ម្បី​សម្រេច​ញេយ្យ​ធម៌​ ដើម្បី​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និ​ព្វាន​នេះ​ គឺ​សតិ​ប្បដ្ឋាន​ ៤​ ដោយ​ប្រ​ការ​ដូច្នេះ​ ពាក្យ​ណា​ ដែល​តថា​គត​ពោល​ហើយ​ យ៉ាង​នេះ​ពាក្យ​នោះ​ ត​ថាគត​អា​ស្រ័យ​នូវ​ផ្លូវ​ឯក​នេះ​ ។​ ពាក្យ​ដ៏​សេស​ មាន​អត្ថ​ងាយ​យល់​ទាំង​អស់​ឯង​ ។​

វេ​លា​ចប់​ទេ​សនា​ ភិក្ខុ​ ៣​ ម៉ឺន​រូប​ តាំង​នៅ​ក្នុង​ព្រះ​អរហត្ត​ ។

ស្រង់​ចាក​ សៀវ​ភៅ​ " ​រឿង​រ៉ាវ​​ដែល​ទាក់​ទង​នឹង​ពុទ្ធ​ស្ថាន​ "  រៀប​រៀង​ដោយ​ ភិក្ខុ​ យ៉ង់ សុផាត​ ។

ដោយ​៥០០០​ឆ្នាំ​

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 23, Jun 2017 (5651 Read)
លោកនៃការរស់នៅ
Public date : 26, Feb 2014 (5717 Read)
មាន​ធម៌​ជា​ទី​ពឹង
Public date : 19, Oct 2016 (8385 Read)
មរតក​របស់​ម៉ែ​ឪ
Public date : 21, Oct 2016 (72916 Read)
វិជ្ជា ៣ ប្រការ
Public date : 23, Jun 2017 (11037 Read)
មនុស្សល្អពិត
Public date : 28, Apr 2014 (5226 Read)
អានិសង្សសាងបង្គន់
Public date : 05, Jan 2015 (895 Read)
សីល​សម្បទា
Public date : 30, Apr 2015 (806 Read)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
Public date : 20, Oct 2016 (3788 Read)
ជីវិត​គោចាស់
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
Top Best 10 pro