Friday, 22 Sep B.E.2561  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
Poem & Smot (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
The Buddhist Radio
Location: Lowell MA USA
Time: 24h
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 39,625
Today
Yesterday 45,111
This Month 705,674
Total ៤៦,៩៦១,៣៦១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 09, Jul 2017 (44038 Read)

បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង



Audio
 
រឿង​សេន​កប​ណ្ឌិត​
(​ ចាក ម. អ​. )
( ​បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង​ )


កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រា​ជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​ជន​កៈ​ សោយ​រាជ្យ​ក្នុង​ក្រុង​​​ពារាណ​សី ។ ព្រះ​ពោធិ​សាត់រ​បស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្ម​ណ៍​ ទ្រង់​ព្រះ​នាម​សេនកៈ​​​​ នៅ​ក្នុង​ក្រុង​ពា​រាណ​សី​នោះ​ដែរ​ បាន​ទៅ​សិក្សា​សិល្ប​សាស្រ្ត​នានា​ក្នុង​នគរ​តក្កសិលា ។ លុះ​ត្រ​ឡប់​មក​កាន់​ស្រុក​កំ​ណើត​វិញ​ ព្រះ​ចៅ​ក្នុង​ក្រុង​នោះ​ទ្រង់​ព្រះ​រាជ​ទាន​ដំ​ណែង​ជា​អា​មាត្រ​ និង​យស​ដ៏​ធំ​ដល់​ព្រះ​ពោ​ធិ​សត្វៗ តែង​ឡើង​គង់​លើ​អា​ស​នៈ​ ដែល​ឥ​ស្ស​រ​ជន​ទាំង​ឡាយ​មាន​ព្រះ​រា​ជា​ជា​ដើម​ ប្រ​ដាប់​តាក់​តែង​សំដែង​អត្ថ​និង​ធម៌​រៀង​រាល់​ថ្ងៃ​ពេញ​បូណ៌​មី​ តាម​លំ​អាន​ព្រះ​ពុទ្ធ​ ។

គ្រា​ក្រោយ​មក​មាន​ព្រាហ្ម​ណ៍​ចាស់​ម្នាក់​ ដើរ​សុំ​ទាន​គេ​បាន​ប្រាក់​មួយ​ពាន់​ក​ហា​ប​ណៈ យក​ទៅ​ផ្ញើ​នឹង​ត្រ​កូល​ព្រាហ្ម​ណ៍​មួយ​ ហើយ​ដើរ​ទៅ​សុំ​ទៀត​តាម​លំ​ដាប់​ហូរ​ហែរ ។ ឯ​ត្រ​កូល​ព្រាហ្ម​ណ៍​យក​ប្រាក់​ទៅ​ចាយ​វាយ​ទាល់​តែ​អស់​ ។ ដល់​ព្រាហ្មណ៍​ចាស់​ត្រ​ឡប់​មក​វិញ​រក​ប្រាក់​សង​មិន​បាន​ ក៏​ឲ្យ​កូន​ក្រ​មុំ​រ​បស់​ខ្លួន​ធ្វើ​ជា​ភ​រិយា​ព្រាហ្មណ៍​ចាស់​ៗ ឥ​ត​មាន​ប្រ​កែក​បន្តិច​បន្តួច​ព្រម​យក​ទៅ​នៅ​ក្បែរ​ក្រុង​ពា​រាណ​សី​ ។ ឯ​ប្រ​ពន្ធ​នៅ​ក្មេង​មិន​ឆ្អែត​ស្កប់​ស្កល់​មេ​ថុន​ធម្ម​សោះ​ ទៅ​ធ្វើ​មិ​ច្ឆា​ចារ​ (​ សាហាយ​ស្មន់ )​ ជា​មួយ​នឹង​ព្រាហ្ម​ណ៍​កំ​ឡោះ​ម្នាក់​ដែល​មាន​វ័យ​ស្មើ​គ្នា ។

ថ្ងៃ​មួយ​នាង​ព្រាហ្ម​ណី​និ​យាយ​ទៅ​ព្រាហ្ម​ណ៍​ថា​ ប​ពិត្រ​ព្រាហ្មណ៍​ ខ្ញុំ​មិន​អាច​ធ្វើ​ការ​ងារ​ក្នុង​ផ្ទះ​អ្នក​ឈ្នះ​ទេ​ អ្នក​ត្រូវ​ទៅ​សុំ​ប្រាក់​គេ​ជួល​យក​ខ្ញុំ​ប្រុស​ ឬ​ស្រីម្នាក់​ឲ្យខ្ញុំ​ ព្រាហ្មណ៍​ចាស់​ដោយ​ហេតុ​តែ​ស្រលាញ់​ប្រ​ពន្ធ​ក្មេង​ក្រៃ​ពេក​ទុក​ជា​យ៉ាង​ម្តេច​ក៏​ដោយ​ ឥត​មាន​ការ​យល់​ទាស់​ឡើយ​ ទើប​និ​យាយ​ថា​ល្អ​ហើយ​នាង​ ត្រួវ​ហើយ​នាង ញាប់​មាត់​ ហើយ​ស្ពាយ​ការុង​សម្រាប់​ដាក់​ស​តូវ ត្រាច់​ម្នី​ម្នា​តាម​ច្រក​ល្ហក​ស្រុក​ និ​គម​សុំ​ទាន​គេ​បាន​ប្រាក់​ ៧ រយ​ក​ហា​បណៈ ដល់​ត្រ​ឡប់​មក​វិញ​ អង្គុយ​ប​រិ​ភោគ​ស​តូវ​មាត់​ផ្លូវ ក្បែរ​ដើម​ឈើ​មាន​ប្រ​ហោង​មួយ​ដើម​ លុះ​បរិ​ភោគ​រួច​ហើយ​ មិន​បាន​ចង​មាត់​កា​រុង​ដែល​ទុក​ត្រង់​កន្លែង​នោះ​​ ដើរ​ចុះ​ទៅ​ផឹក​ទឹក​ក្នុង​ស្ទឹង​ ។

កាល​នោះ​មាន​ពោះ​វែក​ក្រ​បី​មួយ​នៅ​ក្នុង​ប្រ​ហោង​ឈើ​នោះ​ធុំ​ក្លិន​សតូវ​ លូន​ចូល​ទៅ​ក្នុង​ការុង​ស៊ី​សតូវ​ទាល់​តែ​ឆ្អែត​ ហើយ​ពែន​ដេក​សម្ងំ​ស្ងៀម​ក្នុង​ទី​នោះ​ ដល់​ព្រាហ្ម​ណ៍​ត្រ​ឡប់​មក​វិញ​ មិន​បាន​ជា​ចាប់​ភ្លឹក​គិត​មើល​នាយ​អាយ​ ក៏​ចង​មាត់​ការុង​ដើរ​តយ​ង៉យ​បាន​បន្តិច​ឮ​ពាក្យ​រុក្ខ​ទេវ​តា​ពោល​ថា​ ព្រាហ្មណ៍​ក្នុង​ថ្ងៃ​នេះ​​ បើ​អ្នក​ឯង​ឈប់​សម្រាក​ត្រង់​​ពាក់​កណ្តាល​ផ្លូវ​អ្នក​ឯងនឹង​​ស្លាប់ បើ​ដើរ​ដល់​ផ្ទះប្រ​ពន្ធ​អ្នក​ស្លាប់ ។

ព្រាហ្ម​ណ៍​ឮ​ដូច្នោះ​ ភិត​ភ័យ​អំពី​សេចក្តី​ស្លាប់​ជា​ខ្លាំង​ យំ​បណ្តើរ​ ដើរ​បណ្តើរ​ បាន​មក​ដល់​ក្រុង​ពា​រាណ​សី​ ឃើញ​ពួក​ម​ហា​ជន​ជា​ច្រើន​នាក់​កាន់​គ្រឿង​ក្រ​អូប​ និង​ផ្កា​កម្រង​ដើរ​ទៅ​ស្តាប់​ធម៌​ព្រះ​ពោធិសត្វ​ ព្រាហ្មណ៍​ឃើញ​ដូច្នោះ​ ទើប​សួរ​ដឹង​ហេតុ​សព្វ​ គ្រប់​ប្រ​ការ​ហើយ​គិត​ថា​ សេន​ក​បណ្ឌិត​ជា​ធម្មក​ថិក​ មុខ​ជា​សំ​ដែង​ធម៌​ត្រង់​ណា​មួយ​ ដើម្បី​កំ​ចាត់​បង់​សេចក្តី​សោក​រ​បស់​អញ​បាន​ ដូច្នេះ​គួរ​តែ​អញ​ទៅ​ស្តាប់​ធម៌ លុះ​គិត​ហើយ​​ គាត់​ដើរ​ទៅ​ជា​មួយ​ជន​ទាំង​នោះ​ ដល់​ហើយ​គាត់​អង្គុយ​ក្រោយ​ពួក​ប​រិ​ស័ទ​ទាំង​អស់ ។

ព្រះ​ពោធិ​សត្វឃើញ​ដូច្នោះ​ គិត​ថា​ហេតុ​អ្វី​ហ្ន! ទើប​សួរ​ដំ​ណើរ​ដែល​សោក​នោះ​ ។ ព្រាហ្មណ៍​បាន​ប្រាប់​​តាម​ពាក្យទេវ​តា​ពោល​ ហើយ​សួរ​ថា​ ប​ពិត្រ​បណ្ឌិត​ ហេតុ​ដូច​ម្តេច​បាន​ជា​ខ្ញុំ​ស្លាប់​ ប្រ​ពន្ធ​រ​បស់​ខ្ញុំ​ស្លាប់​ ។ ព្រះ​ពោធិ​សត្វ​នឹក​រំ​ពឹង​ឃើញ​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​​ក្នុង​ឧ​បាយ​ ដឹង​ហេតុ​សព្វ​គ្រប់​ហើយ​ ទើប​សួរ​ទៅ​ព្រាហ្មណ៍​ថា​សតូវ​ក្នុង​ការុង​អ្នក​មាន​ទេ​? ព្រាហ្ម​ណ៍​ឆ្លើយ​ថា​ ប​ពិត្រ​បណ្ឌិត​មាន​ ។ ចុះ​​ពី​ព្រឹក​មិញ​អ្នក​បរិភោគ​ក្នុង​ទី​ណា​? ប​រិ​ភោគ​ទៀប​គល់​ត្រង់​ពាក់​កណ្តាល​ផ្លូវ ។ អ្នក​ប​រិ​ភោគ​រួច​ហើយ​ចុះ​ទៅ​ផឹក​ទឹក​បាន​ចង​មាត់​កា​រុង​ទេ​ ?​ មិន​បាន​ចង​ទេ​ ។ ព្រះ​ពោ​ធិ​សត្វ​ពោល​ថា​ បើ​ដូច្នោះ​មាន​ពស់​វែក​កក្រ​បី​មួយ​ធុំ​ក្លិន​ស​តូវ​ចូល​ទៅ​ក្នុង​​ការុង​ បើ​ល្ងាច​នេះ​អ្នក​ប​រិ​ភោគ​ត្រង់​ពាក់​កណ្តាល​ផ្លូវ​ លូក​យក​ស​តូវ​មុខជា​ពស់​ចឹក​អ្នក​ស្លាប់ បើ​ហួស​ទៅ​ដល​ផ្ទះ​ប្រ​ពន្ធ​អ្នក​លូក​យក​ឥ​វ៉ាន់​ក្នុង​កា​រុង​​បស់​នឹង​ចឹក​ស្លាប់ ពាក្យ​ដែល​ទេវតា​ពោល​ព្រោះ​សំ​ដៅ​ហេតុ​ហ្នឹងឯង​ ដូច្នេះ​អ្នក​ត្រូវ​ដាក់​ការុង​ត្រង់​កណ្តាល​ប​រិ​ស័ទ​ ស្រាយ​មាត់​រួច​យក​ឈើ​គោះ​ មុខ​ជា​ពោះ​លូន​ចេញ ។

ព្រាហ្ម​ណ៍​ធ្វើ​តាម​ ពស់​ក៏​លូន​ចេញ​ មែន​ដក​ព​ពារធ្វើ​សំឡេង​សុ​សុ​ ។ កាល​នោះ​មាន​ហ្ម​ពស់​ម្នាក់​​យក​ពស់​ទៅ​លែង​ចោល​ក្នុង​ព្រៃ ។ ពួក​ម​នុស្ស​ទាំង​ឡាយ​បាន​ឃើញ​ហេតុ​អ​ស្ចារ្យ​ដូច្នោះ​ និ​យាយ​គ្នា​ថា​ ព្រះ​ពោ​ធិ​សត្វ​នេះ​ទាយ​ដូច​ព្រះ​ស​ព្វ​ញ្ញូ​ពុទ្ធ​ ទើប​នាំ​គ្នា​លើក​ឡើង​នូវ​សែន​នៃ​ទង់​ជ័យ​ផង​ ទះ​ដៃ​ផង​ ស្រែក​ឲ្យ​សា​ធុ​ការ​ពរ​ផង​ ។

គ្រា​នោះ​ភ្លៀង​រតនៈ​ ៧ ប្រ​ការ​បង្អុរ​បូជា​ព្រះ​ពោធិ​សត្វ​ ។ ឯ​ព្រាហ្មណ៍​ ក៏​យក​ក​ហា​ណៈដែល​ខ្លួន​បាន​បូជា​ព្រះ​ពោធិ​សត្វ​ៗ មិន​ព្រម​ទទួល​យក​សោះ​ បែរ​ជា​បង្គាប់​ឲ្យ​ជន​ឲ្យ​ ៣០០ ក​ហា​បណៈ​ទៅ​ព្រាហ្ម​ណ៍​ទៀត​ ដើម្បី​បង្រ្គប់​ ១០០០ ក​ហា​ប​ណៈ​ហើយ​សួរ​ថា​ នែ​ព្រាហ្ម​ណ៍​អ្នក​ណា​ប្រើ​អោយ​ដើរ​សុំ​គេ​យ៉ាង​នេះ​ ? ព្រាហ្ម​ណ៍​ឆ្លើយ​ថា​ប​ពិត្រ​បណ្ឌិត​ប្រ​ពន្ធ​ប្រើ ។ ប្រ​ពន្ធ​ចាស់​ឬ​ក្មេង​? ប​ពិត្រ​បណ្ឌិត​នៅ​ក្មេង​ ។

ព្រះ​ពោ​ធិ​សត្វ​ពោល​ទៀត​ថា​ បើ​ដូច្នោះ​ប្រពន្ធ​អ្នក​ធ្វើ​មិ​ច្ឆា​ចារ​ជា​មួយ​នឹង​ព្រាហ្មណ៍​ដ​ទៃ​ទៀត​ហើយ បាន​ជា​វា​ប្រើ​អោយ​អ្នក​ដើរ​សុំ​ទាន​គេ​ បើ​អ្នក​យក​ក​ហា​បណៈ​ទៅ​ដល់​ផ្ទះ​ មុខ​ជា​វា​យក​ទៅ​ឲ្យ​សា​ហាយ អ្នក​ត្រូវលាក់​​ទុក​ត្រង់​ទី​ណា​មួយសិន​ សឹម​ចូល​ទៅ​តែ​ខ្លួន​ទ​ទេ​ចុះ​ ព្រាហ្ម​ណ៍​បាន​ទៅ​ដល់​ស្រុក​រ​បស់​ខ្លួន​ហើយ​ ក៏​លាក់​ទុក​ក​ហា​ប​ណៈទាំង​នោះ​ត្រង់​មាត់​ទ្វា​ស្រុក​ ទើប​ស្រែក​ហៅ​ប្រ​ពន្ធ​ថា​នែ​ប្អូន​ នែ​ប្អូន​ ។ ពេល​នោះ​នាង​ព្រាហ្មណី​កំ​ពុង​ចរ​ចា​លែង​ជា​មួយសាហាយ​ បាន​ឮ​ពាក្យ​ព្រាហ្មណ៍ស្រែក​ហៅ​ក្តែង​ៗ ក៏​ពន្លត់​ចង្កៀង​បើក​ទ្វា​បន្តិច​ម្តង​ៗ កាល​បើ​ឃើញ​ព្រាហ្ម​ណ៍​ចូល​ផុត​ហើយ​ វា​ដឹក​ដៃ​សា​ហាយ​ឲ្យ​ទៅ​ពួន​ត្រង់
​សន្ទះ​ទ្វារ​ ទើប​សួរ​ទៅ​ព្រាហ្ម​ណ៍​ថា​ អ្នក​បាន​ប្រាក់​ប៉ុន្មាន​? ព្រាហ្មណ៍​ប្រាប់​ថា​បាន​ ១០០០​ ក​ហា​បណៈ តែ​អញ​ដម្កល់​ទុក​ត្រង់​ទ្វារ​ស្រុក​ មិន​បាន​យក​មក​ទេ​ ។

នាង​ព្រាហ្មណី​ទៅ​ប្រាប់​សាហាយ​ៗ ទៅ​យក​ទាល់​តែ​អស់​ ។ លុះ​ព្រឹក​ឡើង​​​ព្រាហ្មណ៍​ទៅ​យក​ក​ហា​ប​ណៈ​មិនឃើញ​សោះ​ ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោធិ​សត្វ​ម្តង​ទៀត​ ព្រះ​ពោ​ធិ​សត្វជ្រាប​​ហេតុ​នោះ​សព្វ​គ្រប់​ ក៏​ឲ្យ​ស្បៀង​គ្រប់​គ្រាន់​ ៧​ ថ្ងៃ​ដល់​ព្រាហ្មណ៍​ ហើយ​ប្រាប់​ឧ​បាយ​ថា​ អ្នក​ត្រូវ​អញ្ជើញ​ព្រាហ្មណ៍​ ១៤​ នាក់​គឺ​ ៧​ នាក់​ ជា​ជិតុ​ខាង​អ្នក​ ៧ ​នាក់​ទៀតជា​ជិ​តុ​ខាង​ប្រ​ពន្ធ​ ឲ្យ​ប​រិ​ភោគ​តាំង​ពី​ថ្ងៃ​ស្អែក​ទៅ​ ក្នុង​មួយ​ថ្ងៃ​ៗ អ្នក​ត្រូវ​បន្ថយ​ម្នាក់ៗ​ រៀង​រាល់​ថ្ងៃ ​លុះ​ដល់​ថ្ងៃ​ទី​ ៧ អញ្ជើញ​តែ​ពីរ​នាក់​ គឺ​ម្នាក់​ខាង​អ្នក​ និង​ម្នាក់​ទៀត​ខាង​ប្រ​ពន្ធ បណ្តា​ព្រាហ្មណ៍​ទាំង​អស់​នោះ​ ព្រាហ្មណ៍​ណា​ត្រូវ​ជា​ជិតុន​ប្រ​ពន្ធ​អ្នក​ មក​គ្រប់​ទាំង​៧​ថ្ងៃ​ពុំ​ដែល​លុះ​ខាន​ អ្នក​ត្រូវ​ប្រាប់​ដល់​ខ្ញុំ​ ។

ព្រាហ្មណ៍​ធ្វើ​ដូច្នោះ​ឃើញ​មែន​ ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោ​ធិ​សត្វ​ៗ ឲ្យ​បុរស​ទាំង​ឡាយ​ទៅ​ចាប់​ព្រាហ្មណ៍​ចោរ​នោះ​មក​​ ហៅ​សួរ​ថា​ អ្នក​យក​ប្រាក់​ ១០០០ ក​ហា​ប​ណៈ​រ​បស់​
ព្រាហ្មណ៍​នេះ​អំ​ពី​គល់​ឈើ​នោះ​ឬ​ទេ ? ព្រាហ្មណ៍​ចោរ​ឆ្លើយ​ថា​ បពិត្រ​បណ្ឌិត​ខ្ញុំ​ឥត​យក​ទេ​ ។ ព្រះ​ពោ​ធិ​សត្វ​ប្រាប់​ថា​ខ្ញុំ​ហ្នឹង​ហើយ​ឈ្មោះ​សេនក​បណ្ឌិត​ អ្នក​ស្គាល់​ទេ​ឬ ? ព្រាហ្មណ៍​ចោរ​ឮ​ឈ្មោះ​ភ្លាម​ ភិត​ភ័យ​ជា​ខ្លាំង​ ទើប​ឆ្លើយ​ប្រាប់​ត្រង់​ថា​ខ្ញុំ​យក​មែន​ ឥ​ឡូវ​នេះ​ទុក​ត្រង់​កន្លែង​នោះ​ ។

ព្រះ​ពោធិ​សត្វ​ ប្រើ​បុ​រស​ទាំង​ឡាយ​នាំ​ព្រាហ្ម​ណ៍​ចោរ​ទៅ​ធ្វើ​អ​ជ្ញា​រ​បស់​ស្តេច​ ហើយ​ឲ្យ​និ​រ​ទេស​ចេញ​ពី​នគរ​ទៀត​ ទើប​ឲ្យ​ប្រាក់​ ១០០០​ ក​ហា​ប​ណៈជា​មួយ​នឹង​យស​ដ៏​ធំ​ដល់​ព្រាហ្ម​ណ៍​ចាស់​ ហើយ​ឲ្យ​នៅ​ក្នុង​សំណាក់​រ​បស់​ព្រះ​អង្គ​ទាំង​ពីរ​នាក់​ប្តី​ ប្រ​ពន្ធ​ដ​រាប​ដល់​អស់​អាយុ ។

( ព្រះ​ម​ហា​ ប៉ុល​. សៅ )

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជាតក​

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 07, Oct 2016 (16812 Read)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
Public date : 04, Jun 2013 (9589 Read)
ចេះ​ជួយ​យក​អា​សារ​​គ្នា​ក្នុង​គ្រា​ក្រ​ ទើប​ជា​មិត្ត​ល្អ
Public date : 26, Sep 2016 (22777 Read)
រឿង​ចិត្ត​គហបតី
Public date : 25, Sep 2013 (7758 Read)
អានិសង្ស​នៃ​ការ​ឧទ្ទិស​ផល​ចំពោះ​ពួក​ប្រេត
Public date : 11, Aug 2016 (11914 Read)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
Public date : 26, Sep 2016 (21182 Read)
រឿង​ទុដ្ឋ​កុមារ​
Public date : 11, Apr 2014 (4118 Read)
រឿង​ ភិក្ខុ​មិន​ប្រយ័ត្ន​បរិក្ខារ
Public date : 26, Sep 2016 (15463 Read)
រឿង​នាង​កាញ្ចនទេវី
Public date : 17, Sep 2016 (21800 Read)
ធម្មនិយាមនៃព្រះពុទ្ធ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
Top Best 10 pro