15
Monday, 06 Dec B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 59,317
Today
Yesterday 142,685
This Month 821,642
Total ២៣៦,២៣៧,០៦៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 26, Jul 2019 (12522 Read)

បុណ្យ​មាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​



 
ពុទ្ធ​ភាសិត​សរសើរ​អំពី​បុញ្ញ​ឫទិ្ធ​ (​និ​ធិ​កណ្ឌ​សូត្រ​)

បុរស​រមែង​កប់​កំណប់​ទ្រព្យ​ទុក​ ក្នុង​ទី​ដ៏​ជ្រៅ​មាន​ទឹក​ជា​ទី​បំផុត​ ដោយ​គិត​ថា​ កាល​កិច្ច​គឺ​សេច​ក្តី​ត្រូវ​ការ​កើ​តឡើង​ហើយ​ទ្រព្យ​នេះ​ នឹង​ជា​ប្រយោជន៍​ដល់​​អាត្មា​អញ​ ដើម្បី​ដោះ​ខ្លួន​អំពី​រាជ​ភ័យ​ខ្លះ​ ដើម្បី​ដោះ​ខ្លួន​ឲ្យ​រួច​អំពី​ចោ​រ​ភ័យ​ខ្លះ​ ដើម្បី​ដោះ​បំណុល​ខ្លះ​ក្នុង​ពេល​ទុរភិក្ខ​ភ័យ​ខ្លះ​ ក្នុង​កាល​មាន​អន្ត​រាយ​ទាំង​ឡាយ​ខ្លះ​ ធម្ម​តា​កំណប់​ ដែល​គេ​កប់​ទុក​ក្នុង​លោក​ ដើម្បី​ប្រយោជន៍​យ៉ាង​នេះ​ឯង​ ។

កំណប់​ទ្រព្យ​ទាំ​ង​អស់​នោះ​ មិន​មែន​សម្រេច​ដល់​បុគ្គល​នោះ​សព្វ​កាល​ទេ​ ព្រោះ​ថា​ កំណប់​ទ្រព្យ​រមែង​ឃ្លាត​ទៅ​ចាក​ទី​ខ្លះ​ សេច​ក្តី​ចំណាំ​របស់​បុគ្គល​នោះ​ រមែង​វង្វេង​ទៅ​ខ្លះ​ នាគ​ទាំង​ឡាយ​រមែង​នាំ​ជញ្ជូន​ទៅ​ខ្លះ​ ពុំ​នោះ​សោត​ ពួក​យក្ស​នាំ​យក​ទ្រព្យ​នោះ​ទៅ​ខ្លះ​ អ្នក​ទទួល​មត៌ក​ដែល​មិន​ជា​ស្រឡាញ់​ នាំ​យក​នូវ​ទ្រព្យ​នោះ​ ក្នុង​កាល​ខ្លួន​មិន​បាន​ឃើញ​ខ្លះ​ ខ្លួន​អស់​បុណ្យ​ទៅ​ក្នុង​វេលា​ណា​ កំណប់​ទ្រព្យ​ទាំង​អស់​នោះ​ រមែង​វិនាសបាត់​បង់​ទៅ​ក្នុង​វេលា​នោះ​ ។

កំណប់​ទ្រព្យ​ដែល​ស្រ្តី​ឬ​បុរស​នា​ បាន​កប់​ទុក​ល្អ​ហើយ​ ដោយ​ទាន​ សីល​ ដោយ​ការសង្រួម​ និង​ដោយ​ការ​ទូន្មាន​ខ្លួន ក្នុង​ចេតីយ៍​ ឬ​ក្នុង​សង្ឃ​ ឬ​ក្នុង​បុគ្គល​ ឬ​ក្នុង​ពួក​ភ្ញៀវ​ ឬ​ក្នុង​មាតា​ ឬ​ក្នុង​បិតា​ ឬ​ថា​ក្នុង​បងប្រុស​-​ស្រី​ ជា​ច្បង​ កំណប់​ទ្រព្យ​នោះ​ ចាត់​ជា​កំណប់​ទ្រព្យ​ ដែល​កប់​ទុក​ប្រពៃ​ហើយ​ នរណា​ មិន​គប្បី​បំផ្លាញ​បាន​ ជា​កំណប់​ទ្រព្យ​ដែល​ជាប់​តាម​ខ្លួន​ទៅ​ កាល​ភោគៈ​ទាំង​ឡាយ​ ដែល​ខ្លួន​ត្រូវ​លះ​បង់​ហើយ​ទៅ​ ខ្លួន​រមែង​កាន់​យក​នូវ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ទៅ​ ។

កំណប់​ទ្រព្យ​ គឺ​បុណ្យ​ មិន​ទូ​ទៅ​ដល់​ពួក​ជន​​ដទៃ​ ជា​របស់​ដែល​ចោរ​លួច​ទៅ​មិន​បាន​ ។ កំណប់​គឺ​បុណ្យ​ណា​ ជាប់​តាម​ខ្លួន​ទៅ​បាន អ្នក​ប្រាជ្ញ​គួរ​សន្សំ​នូវ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។

កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ឲ្យ​នូវ​សេច​ក្តី​ប្រាថ្នា​គ្រប់​យ៉ាង​ ដល់​ទេវ​តា​ និង​មនុស្ស​ទាំង​ឡាយ​ ពួក​ទេ​វតា​និង​មនុស្ស​ទាំង​ឡាយ​ប្រាថ្នា​នូវ​ផល​ណា​ៗ​ ផល​ទាំង​ពួង​នោះ​ រមែង​សម្រេច​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។

ភាព​ជា​អ្នក​មាន​សម្បុរណ៍​ផូរ​ផង់​ មាន​សម្លេ​ង​ពីរោះ​ ទ្រង់​ទ្រាយ​ល្អ​ រូប​ល្អ​ ជា​អធិបតិ​ មាន​យស​បរិ​វារ​ ផល​ទាំង​អស់​រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។

សម្ប​ត្តិ​ជា​របស់​មនុស្ស​ណា​ផង​ សេច​ក្តី​​ត្រេក​អរ​ក្នុង​ទេ​វលោក​ណា​ផង​ សម្បត្តិ​គឺ​ព្រះ​និ​ព្វាន​ណា​ផង​ សម្បត្តិ​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។

ភាព​នៃ​បុគ្គល​កាល​អាស្រ័យ​មិត្ត​សម្ប​ទា​ បើ​ប្រកប​សេ​ច​ក្តី​ព្យា​យាម​ដោយ​ឧ​បាយ​ដែល​ត្រូវ​ ជា​អ្នក​ស្ទាត់​ក្នុង​វិជ្ជា​និង​វិមុត្ត​ ឥដ្ឋផល​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។

បដិ​សម្ភិ​ទា​ វិមោក្ខ​ សាវក​បារមី​ញាណ​ បច្ចេក​សម្ពោ​ធិ​ញាណ​ និង​ពុទ្ធ​ភូមិ​ណា​ៗ​ ឥដ្ឋ​ផល​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។

បុញ្ញ​សម្ប​ទា​នេះ​ ឲ្យ​សម្រេច​ប្រយោជន៍​ដ៏​ធំ​ ដោយ​ប្រ​ការ​ដូច្នេះ​ ព្រោះ​ហេតុ​នោះ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ជា​ធីរ​ជន​ ទើប​សរសើរ​នូវ​ភាព​នៃ​បុគ្គល​ជា​អ្នក​មាន​បុណ្យ​ធ្វើ​ទុក​ហើយ​ ។

ចប់​និ​ធិ​កណ្ឌ​សូត្រ​ ។

កំណប់​ទ្រព្យ​របស់​បុរស​ស្រ្តី​មាន​ ៤​ យ៉ាង​ (តាម​ការ​ស្រង់​ចេញ​ពី​អដ្ឋ​កថា​នៃ​ព្រះ​សូត្រ​នេះ)

១. ថាវរៈនិ​ធិ​ កំណប់​ទ្រព្យ​មាំ​មួន​កម្រើក​មិន​បាន​ដោយ​ខ្លួន​ឯ​ង​ ដូច​ មាស​ ប្រាក់​ ស្រែ​ ចំការ​ ទី​ដី​សង់​ផ្ទះ​ ជាដើម ។
២. ជង្គមនិ​ធិ​ គឺ​កំណប់​ទ្រព្យ​ដែល​កម្រើក​ខ្លួន​ឯង​បាន​ ដូច​ ទា​សា​ ទា​សី​ គោ​ ក្របី​ ដំរី សេះ​ ជ្រូក​ មាន់​ ទា​ ជាដើម ។
៣. អង្គ​សម​និ​ធិ​ គឺ​កំណប់​ទ្រព្យ​ស្មើ​ដោយ​អា​វ​យវៈ​ តូច​ធំ បាន​ដល់​ភាពជា​ពហុ​សូត្រ​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទាំង​ចំណេះ​ផ្លូវ​លោក​ផ្លូវ​ធម៌​ និង​ជា​អ្នក​ជំនាញ​ក្នុង​កិច្ច​ការ​នោះ​ៗ​ ។
៤. អនុ​គា​មិ​កៈ​និ​ធិ​ កំណប់​ទ្រព្យ​ដែ​ល​ជាប់​តាម​ខ្លួន​ជា​និច្ច​ បាន​ដល់​បុណ្យ​ដែល​សម្រេច​ដោយ​ទាន​ សីល​ ភា​វនា​ ស្តាប់​ធម៌​ សម្តែង​ធម៌​ ជា​ដើម​ ។

បណ្តា​កំណប់​ទ្រព្យ​ទាំង​ ៤​ នេះ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទ្រង់​ត្រាស់​សរសើរ​នូវ​អនុ​គាមិកៈ​និ​ធិ​ ថា​ជា​កំណប់​ទ្រព្យ​មាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​ ។

ស្រង់​ចាក​សៀវ​ភៅ " សង្ឃ​ទាន​មាន​ផល​ច្រើន " រៀប​រៀង​ដោយ​ មេត្តា​បា​លោ​ ទឹម-សឿត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 05, Sep 2019 (135424 Read)
សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង
Public date : 02, Aug 2021 (18142 Read)
ចុន្ទី​រាជ​កុមា​រី​មាន​រថ​ ៥០០ និង​កុមា​រី​៥០០​ហែ​ហម​
Public date : 25, Jul 2019 (8988 Read)
សប្បុរិសទាន​សូត្រ
Public date : 15, Sep 2021 (21964 Read)
លះ​សេចក្តី​ក្រោធ​បាន​ គឺ​ជា​ការ​ជោគ​ជ័យ​ដ៏​ក្រៃ​លែង​នៅ​ក្នុង​ជី​វិត
Public date : 10, May 2016 (3777 Read)
ចក្រវាលវិជ្ជា
Public date : 31, Jul 2019 (6062 Read)
សង្គហធម៌របស់បុត្រធីតា
Public date : 26, Jul 2019 (73678 Read)
អ្វី​ទៅ​ជា​ជីវិត?
Public date : 28, Jul 2019 (8304 Read)
ការ​សិក្សា​ដែល​ល្អ​ពិត
Public date : 29, Jul 2021 (6149 Read)
នាទីចំពោះ​បុត្រាបុត្រី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
    ❂✿❂ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ស៊ីវ យ៉ក់លុយ  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសក ជឿន ហ៊ុយ ✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ ✿  ឧបាសិកា ទីម សុគន្ធ ✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។ ❂✿❂      សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987  ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13  ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។      សូមអរព្រះគុណ និង សូមអរគុណ ។...