images/articles/1567/textdrg4535d-1.gif
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០១៩ (អាន: ៨០៥៨ ដង)
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។
បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ
images/articles/2982/dssrew.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ៩០៣ ដង)
កម្មវិធីបុណ្យកឋិនទានមហាសាមគ្គី
ដឹកនាំសន្សំកុសលដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
ព្រះករុណា អាត្មាភាព ភិក្ខុបញ្ញាបជ្ជោតោ ទេព បញ្ញា ដែល លោកគ្រូអគ្គបណ្ឌិត បានអនុញាតហើយ សូមប្រគេន និងជូនកម្មវិធីបុណ្យកឋិន ដូចខាងក្រោមៈ
ដោយ៥០០០ឆ្នាំ
images/articles/2977/887pic.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ១២៩៧ ដង)
គេហទំព័រ ៥០០០ឆ្នាំ ត្រូវបានបង្កើតឡើងដោយ ឧបាសក ស្រុង ចាន់ណា មកទល់ពេលនេះបានដំណើរការងារផ្សាយព្រះធម៌តាមប្រព័ន្ធអ៊ីនធឺណែត ជាង៧ឆ្នាំ មកហើយ ។
បណ្ណាល័យ ៥០០០ឆ្នាំ បានប្រមូលចងក្រងឯកសារព្រះធម៌ ព្រះពុទ្ធសាសនាជាច្រើន មានជាសំឡេង mp3 របស់ធម្មថិកជាច្រើនរូប និងជាវីដេអូ រួមទាំងសៀវភៅធម៌រាប់ពាន់ក្បាល ជា pdf ។
មិនតែប៉ុណ្ណោះ កម្មវិធី៥០០០ឆ្នាំ មានជាកម្មវិធីសម្រាប់ទូរស័ព្ទ Android & iOS សុទ្ធសឹងតែជាកម្មវិធីសម្រាប់ស្តាប់ និងរៀនព្រះធម៌ ដែលមកទល់ពេលនេះ យើងធ្វើបានសម្រេច ជាង ១០០កម្មវិធី ។
បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ
Android
iOS
ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង
Google Play
AppStore
ជាប្រចាំ ៥០០០ឆ្នាំ ក៏បើកការទទួលចម្លងព្រះធម៌ សៀវភៅធម៌ ចូលក្នុងទូរស័ព្ទដៃ iPad, iPhone, មិមូរី និង ហាតឌីស ចែកចាយដោយមិនគិតថ្លៃ សម្រាប់ពុទ្ធបរិស័ទចង់បាន និងត្រូវការយកទៅរៀនសូត្រ ឬចែកបន្តជាធម្មទាន ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ពុទ្ធបរិស័ទត្រូវការមកចម្លង ឬបញ្ចូលធម៌ ដោយផ្ទាល់នៅ ៥០០០ឆ្នាំ អាចអញ្ជើញមក តាមអសយដ្ឋានដូចខាងក្រោមនេះ
ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ
ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា)
ដោយ៥០០០ឆ្នាំ
images/articles/2976/2018-09-21_13_06_38-5000_Years_Dharma_____Content_Management_System.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ៨១៦ ដង)
ឯកសារព្រះត្រៃបិដកខ្មែរខាងក្រោមនេះ ត្រូវបានវាយឡើងវិញ ក្នុងឯកសារ file word យកតែខាងសម្រាយ (គ្មានបាលី) ។ អ្វីដែលខ្ញុំដាក់សម្រាប់ពុទ្ធបរិស័ទទាញយកនេះ គឺសម្រាប់ជាឯកសារស្រាវជ្រាវ ឬឯកសារជំនួយ ប៉ុណ្ណោះ ។ ដូចនេះសម្រាប់ពុទ្ធបរិស័ទ ត្រូវការឯកសារបែបនេះយកទៅប្រើការ អាចធ្វើការទាញយកបាន ប៉ុន្តែប្រសិនបើ ពុទ្ធបរិស័ទត្រូវការយកទៅអាន រៀនសូត្រ សូមធ្វើការទាញយកឯកសារព្រះត្រៃបិដក ដែលស្កានទុក ជាpdf វិញព្រោះឯកសារនោះ មានទាំងបាលី និងសម្រាយ ដែលមានភាពត្រឹមត្រូវជាង ។
ទាញយកឯកសារព្រះត្រៃបិដកជា file word ចុចទីនេះ ។
ទាញយកឯកសារព្រះត្រៃបិដកជា file PDF ចុចទីនេះ ។
ដោយ៥០០០ឆ្នាំ
images/articles/2981/SpicS.jpg
ផ្សាយ : ២១ តុលា ឆ្នាំ២០១៨ (អាន: ៣៤៤ ដង)
បឋមសង្គាយនាធ្វើឡើងក្រោយពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅបាន ៣ ខែ(ព.ស. ១) ធ្វើអស់រយៈពេល ៧ ខែទើបសម្រេច ព្រះសង្ឃជាអរហន្តចូលរួម ៥០០ អង្គមូលហេតុព្រោះលោកតាសុភទ្ទនិយាយមើលងាយព្រះធម្មវិន័យនិងត្រេកអរនៅពេលឮដំណឹងព្រះពុទ្ធជាម្ចាស់ទ្រង់ចូលបរិនិព្វាន ព្រះមហាកស្សបខ្លាចក្រែងថាព្រះធម្មវិន័យនឹងសាបសូន្យទើបកោះហៅប្រជុំភិក្ខុសង្ឃធ្វើសង្គាយនាត្រង់ល្អាងសត្តបណ្ណគុហាទៀបភ្នំវេភារៈ ក្រុងរាជគ្រឹះ ព្រះមហាកស្សបជាប្រធាននិងធ្វើមុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះឧបាលីធ្វើមុខងារឆ្លើយតបព្រះវិន័យ ព្រះអានន្ទធ្វើមុខងារឆ្លើយតបព្រះធម៌ ព្រះបាទអជាតសត្រូវទ្រង់ឧបត្ថម្ភបឋមសង្គាយនានោះ ។
ទុតិយសង្គាយនាធ្វើឡើងក្នុងព.ស. ១០០ ធ្វើអស់រយៈពេល ៨ ខែទើបសម្រេច មូលហេតុព្រោះពួកភិក្ខវជ្ជីបុត្របដិបត្តិធូររលង់ខាងវិន័យ ១០ ប្រការ ព្រះយសកាកណ្ឌបុត្របបួលព្រះថេរៈទាំងឡាយឲ្យជួយវិនិច្ឆ័យ ធ្វើសង្គាយនាត្រង់វាលិការាម ក្រុងវេសាលី ដែនវជ្ជី ព្រះយសកាកណ្ឌបុត្រជាប្រធាន ព្រះរេវតត្ថេរធ្វើមុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះសព្វកាមីថេរៈដែលជាសិស្ស ១ រូបរបស់ព្រះអានន្ទនិងមានអាយុ ១២០ ឆ្នាំ ធ្វើមុខងារឆ្លើយតបព្រះធម៌និងវិន័យព្រះបាទកាឡាសោកទ្រង់ឧបត្ថម្ភទុតិយសង្គាយនានោះ ព្រះសង្ឃជាអរហន្តចូលរួម ៧០០ អង្គ។
តតិយសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៤ ធ្វើអស់រយៈពេល ៩ ខែទើបសម្រេច មូលហេតុព្រោះពួកពាហិរជនជាច្រើនបន្លំបូសក្នុងព្រះពុទ្ធសាសនា ធ្វើឲ្យព្រះពុទ្ធសាសនាអួរអាប់និងអាចឲ្យសាបសូន្យបាន ព្រោះអ្នកបួសទាំងនោះមិនមានចំណេះដឹងក្នុងគោលធម៌របស់ព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដទេ ព្រះបាទអសោកមហារាជទ្រង់អារាធនាព្រះមោគ្គល្លីបុត្រតិស្សត្ថេរឲ្យជួយបោសសម្អាតមន្ទិលរបស់ព្រះពុទ្ធសាសនា ធ្វើសង្គាយនាត្រង់អសោការាម ក្រុងបាដិលីបុត្រ ដែនមគធៈ ព្រះមោគ្គល្លីបុត្រតិស្សត្ថេរដែលមានអាយុ ៧២ ឆ្នាំជាប្រធានសង្ឃ ព្រះអរហន្តចូលរួមធ្វើសង្គាយនាចំនួន ១០០០ អង្គព្រះបាទអសោកមហារាជទ្រង់ឧបត្ថម្ភតតិយសង្គាយនានោះ វិធីធ្វើ គឺ ស្រាល់យកភិក្ខុដែលបន្លំបួសទុកដោយឡែក ភិក្ខុដែលបួសដោយសទ្ធាទុកដោយឡែក ព្រះបាទអសោកមហារាជទ្រង់បង្គាប់ឲ្យភិក្ខុដែលបន្លំបួសសឹកវិញទាំងអស់ហើយចំនួន ៦០០០០ រូប ព្រះសង្ឃដែលបួសដោយសទ្ធាធ្វើសង្ឃកម្មរួមគ្នាក្រោយពីធ្វើតតិយសង្គាយនាហើយទ្រង់ឧបត្ថម្ភសមណទូត ៩ ខ្សែចេញទៅផ្សព្វផ្សាយព្រះធម្មវិន័យ ព្រះសោណត្ថេរ និង ព្រះឧត្តរត្ថេរបានធ្វើដំណើរមកផ្សាយព្រះពុទ្ធសាសនាក្នុងដែនដីសុវណ្ណភូមិនិងទទួលបានលទ្ធផលដូចដែលជនជាតិសុវណ្ណភូមិ(អាស៊ីអាគ្នេយ៍)ទទួលស្គាល់នៅសព្វថ្ងៃនេះឯង។
ចតុត្ថសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៨ ធ្វើអស់រយៈពេលមិនប្រាកដ មូលហេតុព្រោះត្រូវការចាក់គ្រឹះព្រះពុទ្ធសាសនាក្នុងប្រទេសសិរីលង្កា ធ្វើសង្គាយនាត្រង់ថូបារាម ក្រុងអនុរាធបុរី ប្រទេសសិរីលង្គា ព្រះមហាមហិន្ទត្ថេរជាប្រធាន ព្រះអរិដ្ឋត្ថេរធ្វើមុខងារស្វាធ្យាយព្រះវិន័យ ព្រះសង្ឃចូលរួមធ្វើសង្គាយនាចំនួន ៦៨០០០ អង្គព្រះបាទទេវានម្បិយតិស្សក្សត្រនៃប្រទេសសិរីលង្កាទ្រង់ឧបត្ថម្ភចតុត្ថសង្គាយនានោះ ។
បញ្ចសង្គាយនាធ្វើឡើងក្នុងព.ស. ៤៣៣ មូលហេតុព្រោះព្រះសង្ឃយល់ឃើញថា ព្រះពុទ្ធវចនៈដែលបន្តវេនដោយមុខបាឋៈនោះ តទៅអនាគត អាចនឹងភ្លាំងភ្លាត់ឃ្លៀងឃ្លាតមិនអាចរក្សាទម្រង់ដើមបាន ទាំងអ្នកទ្រទ្រង់ចងចាំក៏មានចំនួនតិចទៅ ៗ រួមទាំងស្ថានការណ៍នយោបាយមិនស្ងប់ទៀត ទើបជាហេតុឲ្យគណៈសង្ឃប្រទេសសិរីលង្កាផ្តួចផ្តើមធ្វើសង្គាយនាឡើង ធ្វើនៅឯមហាវិហារ ប្រទេសសិរីលង្កា ព្រះបាទវដ្តគាមណីអភ័យទ្រង់ឧបត្ថម្ភសង្កាយនានោះ វិធីធ្វើ គឺ ចារឹកពុទ្ធវចនៈដែលទ្រទ្រង់ដោយមុខបាឋៈ(បែបចាំមាត់)នោះជាលាយលក្ខណ៍អក្សរលើស្លឹកទ្រាំងដោយរក្សាទុកភាសាដើមនៃពុទ្ធវចនៈនោះ គឺ ភាសាបាលី ដែលជាមូលហេតុនៃការចម្លងអក្សរភាសាបាលីទៅកាន់ភាសាដទៃដែលទទួលកាន់ព្រះពុទ្ធសាសនាថេរវាទ រហូតដល់ក្លាយជាព្រះត្រៃបិដកសព្វថ្ងៃនេះឯង ហើយភាសាបាលី គឺ ព្រះត្រៃបិដកនោះត្រូវបានប្រទេសនីមួយ ៗបកប្រែជាភាសាប្រចាំជាតិរបស់ខ្លួន ៗ ដើម្បីផ្សព្វផ្សាយគោលធម៌ទៅកាន់ប្រជាជនដែលមិនបានសិក្សាភាសាបាលី ។
ឆដ្ឋសង្គាយនាធ្វើឡើងក្នុងប្រទេសភូមានៅថ្ងៃទី ១៧ ឧសភា ព.ស. ២៤៩៨(1954) ដល់ ២៤ ឧសភា ព.ស. ២៥០០(1956)ជាថ្ងៃពុទ្ធយន្តី ២៥០០ ឆ្នាំ ធ្វើអស់រយៈពេល ២ ឆ្នាំទើបសម្រេច មានព្រះថេរៈនិកាយថេរវាទចូលរួមចំនួន ២៥០០ អង្គមកពីប្រទេសភូមា កម្ពុជា ថៃ លាវ ស្រីលង្កា នេប៉ាល ឥណ្ឌា ប៉ាគីស្ថាន និង វៀតណាម ឧបត្ថម្ភដោយរដ្ឋាភិបាលភូមាដែលមានលោក អ៊ូ នុ ជានាយករដ្ឋមន្រ្តី ឆដ្ឋសង្គាយនាធ្វើឡើងក្នុងវត្តកាប អយេ និង មហាបស្សនាគុហា ព្រះមហាស្រី ស្យាធរ(mahasi sayadaw)ចោទសួរព្រះធម្មវិន័យចំពោះភទន្តវិចិត្តសរភិវង្ស ប្រទេសដែលចូលរួមទាំងអស់សុទ្ធតែទទួលបានព្រះត្រៃបិដកជាភាសារបស់ខ្លួន ៗ លើកលែងតែឥណ្ឌា ។
អត្ថបទខាងលើនេះដកស្រង់ពីប្រភព (*)
ចំណែកឯកសារដែលកំពុងដាក់ជូនលោកអ្នកទាញយកនេះ បានមកពី ឧបាសក ហួច វ៉ានថន នៅសកលវិទ្យាល័យបញ្ញាសាស្រ្ត ។ សម្រាប់ជាឯកសារស្រាវជ្រាវ និងសិក្សាក្នុងព្រះពុទ្ធវចនៈ ។ លោកអ្នកក៏អាចចូលទៅវិបសាយ មើលដោយផ្ទាល់តែម្តងក៏បាន តាមនេះ (*)
ចុចទាញយកឯកសារ ទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/1212/sdgw5edfhsxtd-1.gif
ផ្សាយ : ០១ កញ្ញា ឆ្នាំ២០១៨ (អាន: ៩៨២៦ ដង)
កឋិនទាន ជាផ្នែកមួយរបស់ចីវរទាន ប៉ុន្តែទាននេះមានលក្ខណៈពិសេសប្លែកពីចីវរទាន ធម្មតា ព្រោះអ្នកធ្វើនិងអ្នកទទួល ត្រូវគោរពឲ្យបានត្រឹមត្រូវតាមលក្ខខ័ណ្ឌមួយចំនួនដែលមានចែងក្នុងព្រះវិន័យ។
សម័យពុទ្ធកាល ពេលដែលព្រះសម្មាសម្ពុទ្ធទើបបានត្រាស់ដឹងថ្មីៗ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃប្រើប្រាស់តែសំពត់បង្សុកូល គឺសំពត់ឥតម្ចាស់ ដែលភិក្ខុរកបានពីព្រៃស្មសាន
images/articles/896/tex345td-1.gif
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៨ (អាន: ១០៤៦២ ដង)
វិធីបន្ធូរនិងលំហែកាយចិត្ត និងក្រេបជញ្ជក់រសជាតិជីវិត
(រៀបរៀងដោយលោក ម៉ៅ-ច័ន្ទសំណុំ)
ជីវិតមនុស្សគ្រប់រូបឆ្លងកាត់ភាពសុខសាន្តរីករាយមួយភ្លែត ៗ ដូចផ្លេកបន្ទោល ចំណែកឯទុក្ខសោកវិញ រាប់រយ ពាន់ម៉ឺន សែនជំពូក ។ ទុក្ខដោយបាត់បង់មនុស្សជាទីស្រឡាញ់ដោយមានជម្ងឺ ដោយគ្មានការងារ ដោយភ្លើងសង្រ្គាម ដោយភ័យខ្លាចសេចក្តីស្លាប់ ។ល។
images/articles/2958/211pic.jpg
ផ្សាយ : ១៤ មិថុនា ឆ្នាំ២០១៨ (អាន: ១១២៣ ដង)
បុណ្យប្រតិស្ថានព្រះធាតុក្នុងថូបារាមចេតិយ ទៀនវស្សា និងផ្កាប្រាក់សាមគ្គីប្រចាំឆ្នាំបន្តកសាងព្រះវិហារ
ដោយ៥០០០ឆ្នាំ
images/articles/2957/xw322pic.jpg
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៨ (អាន: ៦៥៣ ដង)
ថ្ងៃនេះ គេហទំព័រ៥០០០ឆ្នាំ មានអាយុគម្រប់ ៧ឆ្នាំ
គេហទំព័រ៥០០០ឆ្នាំត្រូវបានបង្កើតឡើងនៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែមិថុនាឆ្នាំ២០១១ ) ក្នុងគោលបំណង ផ្សព្វផ្សាយព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីបញ្ជៀបនូវសីលធម៌ ចរិយាធម៌ និងសេចក្តីថ្លៃថ្នូរ ទៅដល់ស្រទាប់យុវវ័យនិងពុទ្ធបរិស័ទទូទៅទាំងក្នុងស្រុកនិងក្រៅស្រុក។
images/articles/2954/zas44tpic.jpg
ផ្សាយ : ៣០ ឧសភា ឆ្នាំ២០១៨ (អាន: ១១០៤ ដង)
នៅលើគេហទំព័រ ៥០០០ឆ្នាំ សព្វថ្ងៃមានឯកសារសំឡេងជាង ១០០០អាល់ប៊ុម ត្រូវជាង៥ម៉ឺនខ្សែអាត់ រួមជាមួយឯកសារសៀវភៅជាង ៦០០០ក្បាល និងឯកសារវីដេអូ ៣០០អាល់ប៊ុម មានជាង១ម៉ឺនវីដេអូ ។
សម្រាប់លោកអ្នកលំបាកទាញយកឯកសារ ពីលើគេហទំព័រ អាចមកចម្លងបានដោយផ្ទាល់បាន ចង់បានទាំងអស់ក៏បាន ដោយយកហាតឌិស ២តេ មកចម្លង បានទាំងអស់ ។
សម្រាប់លោកអ្នកអត់ចេះបញ្ចូល កម្មវិធីស្តាប់ធម៌ អានសៀវភៅធម៌ ចង់បានឯកសារព្រះធម៌ដាក់ចូលក្នុងទូរស័ព្ទ អាយផេត ឬប្រដាប់ចាក់ស្តាប់ បើកមើលគ្រប់ប្រភេទ អាចអញ្ជើញមក ទីកន្លែង ៥០០០ឆ្នាំ ។ មានធ្វើជូន មិនគិតថ្លៃ ។
អាសយដ្ឋាន ផ្ទះ ៧សេ ផ្លូវ ៣៧១ សឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សូមទំនាក់ទំនង មកជាមុន ០៨១ ៨១៥ ០០០ ៕
ដោយ៥០០០ឆ្នាំ
images/articles/2951/2222ic.jpg
ផ្សាយ : ១១ ឧសភា ឆ្នាំ២០១៨ (អាន: ១១៦២ ដង)
អាត្មាភាពព្រះចៅអធិការ ព្រះសង្ឃ ( ព្រះភិក្ខុ សក្យមុនីបុត្រោ ស្រ៊ិន សុខា ) លោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទ ចំណុះជើងវត្ត ពោធិរាមា ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ព្រមទាំងពុទ្ធបរិស័ទ នៅរាជធានីភ្នំពេញបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើម ធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះមហាមុនីចេតិយជាទីកម្កល់នូវព្រះបរមសារីរិកធាតុ របស់ព្រះសម្មាសម្ពុទ្ធ ទុកជាទីសក្ការៈបូជារបស់មនុស្សទេវតា មារព្រហ្មទាំងឡាយ ដែលមានការខ្វះខាតជាច្រើននូវសម្ភារៈដើម្បីធ្វើការបូជា ។
អាស្រ័យដូចបានប្រគេនទូលថ្វាយ និងជម្រាបជូនដូចខាងលើ សូមនិមន្ត យាង អញ្ជើញ សម្ដេច ទ្រង់ ឯកឧត្តមអ្នកឧកញ្ញ៉ា លោកឧកញ្ញ៉ា លោកជំទាវ ឧបាសក ឧបាសិកា លោកអ្នកសប្បុរស អនុមោទនា ចូលចាប់មគ្គផលកុសលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
ដោយ៥០០០ឆ្នាំ
images/articles/468/Untitle73452352d-1.gif
ផ្សាយ : ១៤ មេសា ឆ្នាំ២០១៨ (អាន: ១៨២២៧ ដង)
មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាម ជំនឿទំនៀមទម្លាប់
images/articles/2894/232pic.jpg
ផ្សាយ : ២០ កុម្ភះ ឆ្នាំ២០១៨ (អាន: ៣៣៤២ ដង)
បុណ្យចម្រើនជន្មាយុគោរពជូនលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស និងខួប ៣ឆ្នាំ នៃពិធីបុណ្យសម្ពោធព្រះមហាគន្ធកុដិ ។
ដោយ៥០០០ឆ្នាំ
images/articles/2883/text5rpic.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០១៨ (អាន: ២៥៧២ ដង)
ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នាជាព្រះសង្ឃ ពុទ្ធបរិស័ទ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ស្រុកមង្គលបូរី ស្រុកក្រឡាញ់ និងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តព្រះពុទ្ធអណ្តែត ...
ដោយ៥០០០ឆ្នាំ
images/articles/2173/34rwaef.jpg
ផ្សាយ : ២៧ មករា ឆ្នាំ២០១៨ (អាន: ៨៩៩៣ ដង)
មាឃបូជា គឺជាឈ្មោះបុណ្យមួយសម្រាប់ព្រះពុទ្ធសាសនា ប្រារព្ធធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឭកដល់ សាវកសន្និបាត ឬ “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធ ដែលហៅថា ចាតុរង្គសន្និបាត។ ចាតុរង្គសន្និបាត គឺជា “ការប្រជុំមានអង្គបួន” ដូចជា
១- ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (គឺថ្ងៃពេញបូណ៌មីខែមាឃ);
២- ព្រះភិក្ខុសង្ឃចំនួន ១២៥០ អង្គ ឥតបានកំណត់ពេលគ្នាជាមុននោះទេ
images/articles/2873/fgvgdfcvgdfbghgncfbc.jpg
ផ្សាយ : ០២ មករា ឆ្នាំ២០១៨ (អាន: ២៨០៤ ដង)
ខ្ញុំព្រះករុណា អាត្មាភាព ជាព្រះមេគណខេត្តឧត្ដរមានជ័យ,ព្រះមេគណខេត្តសៀមរាប,ព្រះសង្ឃ គណកម្មការ អាចារ្យ ពុទ្ធបរិស័ទ គណៈគ្រប់គ្រងវិទ្យុផ្សាយសំឡេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ បានរួមមតិគ្នា ប្រារព្ធបុណ្យខួប១ឆ្នាំ នៃការបង្កើតវិទ្យុផ្សាយសំឡេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ អេហ្វអឹម១០៥.៣០ និងបុណ្យផ្កាប្រាក់សាមគ្គី មហាធម្មទាន ដើម្បីបានជាឱកាសដល់ពុទ្ធបរិស័ទ ចូលរួមឧបត្ថម្ភការផ្សព្វផ្សាយព្រះធម៌១៨ម៉ោងក្នុងមួយថ្ងៃ ។ ការផ្សព្វផ្សាយព្រះធម៌ជារៀងរាល់ថ្ងៃនេះ គឺដើម្បីបានជាប្រយោជន៌ដល់ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទទួលបាននូវចំណេះដឹង បន្ថែមផ្នែកព្រះពុទ្ធសាសនា។
ដោយ៥០០០ឆ្នាំ
images/articles/1565/textert34t-1.gif
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០១៧ (អាន: ៨១៣៨ ដង)
ខ្ញុំព្រះករុណា ខ្ញុំបាទដោយបានទទួលនូវមតិឆ្លើយតបមួយចំនួនអំពីការមិនចេះបើកវិទ្យុស្តាប់តាមគេហទំព័រ៥០០០ឆ្នាំ ជាការពិតណាស់ផ្នែកខ្លះនៃគេហទំព័រ គឺទាមទារនូវចំណេះដឹងផ្នែកបច្ចេកវិទ្យាកុំព្យូទ័រខ្លះៗ ទើបងាយស្រួលប្រើ ។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំព្រះករុណា ខ្ញុំបាទពិតជាមានសេចក្តីត្រេកអរ ដោយបានឱកាសធ្វើនូវបទបង្ហាញនូវរបៀបប្រើនេះឡើងជូនព្រះថេរៈ និង ពុទ្ធបរិស័ទបានជ្រាប ។
images/articles/1566/dthtesrxtd-1.gif
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០១៧ (អាន: ៩៤១៨ ដង)
ខ្ញុំព្រះករុណា សូមនមស្ការថ្វាយបង្គំ ចំពោះ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដោយកាយវាចាចិត្ត ដោយសេចក្តីគោរពជ្រះថ្លាដ៏ក្រៃលែង។
ខ្ញុំព្រះករុណា ខ្ញុំបាទមាននូវសេចក្តីសោមនស្សរីករាយ សូមទូលប្រគេនចំពោះព្រះថេរៈ និងពុទ្ធបរិស័ទជ្រាបថា ដោយពេលបច្ចុប្បន្ន ៥០០០ឆ្នាំបានជួលនូវ ម៉ាស៊ីនមេ SERVER បង្ហោះចំនួន ២ ដែលមួយផ្ទុកឯកសារចាំបាច់៥០០០ឆ្នាំ
images/articles/825/2aaffd1bcc4276b.gif
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០១៧ (អាន: ៤៧៨៥៨ ដង)
ក្រោយចំណាយពេលវេលាជាង៤ខែ, គម្រោងការងារស្កានព្រះត្រៃបិដករបស់៥០០០ឆ្នាំត្រូវបានបញ្ចប់ជាស្ថាពរ ដោយមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា អំពីឧបាសិកា កាំង ហ្គិចណៃ និងពុទ្ធបរិស័ទជាច្រើនទៀត ។
ទាញយក
ព្រះត្រៃបិដក (pdf file) ចុចទីនេះ
សម្លេងអានព្រះត្រៃបិដក (mp3 file) ចុចទីនេះ
សៀវភៅ "រតនវត្ថុពុទ្ធបរិស័ទ" ជាសៀវភៅសង្ខេបមាតិកាព្រះត្រៃបិដកដើម្បីងាយចូលរកនិងអានក្នុងព្រះត្រៃបិដក។
របៀបបញ្ជូលគម្ពីរព្រះត្រៃបិដកក្នុងiPad
មើលវីដេអូមិនឃើញចុចទីនេះ
របៀបបញ្ចូលព្រះត្រៃបិដកក្នុង ឧបករណ៍អាន Amazon Kindle Fire ចុចទីនេះ
របៀបបញ្ចូលព្រះត្រៃបិដកក្នុង ទូរស័ព្ទ និង Tablet ប្រព័ន្ធ Android ចុចទីនេះ
ប្រសិនបើលោកអ្នកត្រូវការបញ្ចូលព្រះត្រៃបិដកក្នុង iPad និង mp3 នៃការអានគម្ពីរព្រះត្រៃបិដកផង អាចទាក់ទងមក 012 887 987 ខ្ញុំនឹងធ្វើជូនដោយមិនគិតថ្លៃ។
ដោយ៥០០០ឆ្នាំ
images/articles/2644/image.jpeg
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០១៧ (អាន: ១៦៥០ ដង)
ថ្ងៃនេះ គេហទំព័រ៥០០០ឆ្នាំ មានអាយុគម្រប់ ៦ឆ្នាំ
គេហទំព័រ៥០០០ឆ្នាំត្រូវបានបង្កើតឡើងនៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែមិថុនាឆ្នាំ២០១១ ) ក្នុងគោលបំណង ផ្សព្វផ្សាយព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីបញ្ជៀបនូវសីលធម៌ ចរិយាធម៌ និងសេចក្តីថ្លៃថ្នូរ ទៅដល់ស្រទាប់យុវវ័យនិងពុទ្ធបរិស័ទទូទៅទាំងក្នុងស្រុកនិងក្រៅស្រុក។