ថ្ងៃ សៅរ៍ ទី ២៧ ខែ កុម្ភះ ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១៨,៨៩៥
Today
ថ្ងៃម្សិលមិញ ២២៥,០៥៧
ខែនេះ ៦,១៤៤,៥៧៧
សរុប ១៧៥,៩៥៥,៧៦២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨៩៧៦ ដង)

គាថា​របស់​ព្រះ​សីលវត្ថេរ



 
គាថា​របស់​ព្រះ​សីលវត្ថេរ

បិដក​លេខ ៥៧ ទំព័រ ២៨
 
សីល​មេវិធ សិក្ខេថ អស្មី លោកេ សុសិក្ខិតំ
សីលំ ហិ សព្វសម្បត្តី ឧបនាមេតិ សេវិតំ ។
បុគ្គល​គប្បី​សិក្សា​នូវ​សីល ឲ្យ​ជា​សីល​ដែល​ខ្លួន​សិក្សា​ល្អ​ហើយ​ក្នុងលោក​នេះ ព្រោះ​ថា សីល​ដែល​បុគ្គល​សេព​ហើយ រមែង​បង្អោន​មក​នូវ​សម្បត្តិ​ទាំង​ពួង ។

សីលំ រក្ខេយ្យ មេធាវិ បត្ថយា​នា សុខេ
បសំសំ វត្តិលោភញ្ច បេច្ច សគ្គេ បមោទនំ ។
ជន​អ្នក​មាន​ប្រាជ្ញា កាល​ចង់​បាន​នូវ​សេចក្តី​សុខ ៣ យ៉ាង​គឺ​សេចក្តី​សរសើរ ១ ការ​បាន​នូវ​សេចក្តី​ត្រេក​អរ ១ ការ​លះ​លោក​នេះ​ទៅ​ហើយ រីក​រាយ​ក្នុង​ឋាន​សួគ៌ ១ កប្បី​រក្សា​នូវ​សីល ។

សីលវា ហិ ពហុ មិត្តេ សញ្ញមេនាធិគច្ឆតិ
ទុស្សីលោ បន មិត្តេហិ ធំសតេ បាមាចរំ ។
ពិត​នាស់​បុគ្គល​អ្នក​មាន​សីល រមែង​បាន​នូវ​មិត្ត​ទាំង​ឡាយ​ច្រើន​ដោយ​ការសង្រួម ចំណែក​បុគ្គល​ទ្រុស្ត​សីល កាល​ប្រព្រឹត្ត​អាក្រក់ រមែង​ឃា្លត​ចាក​មិត្ត​ទាំង​ឡាយ ។

អវណ្ណញ្ច  អកិត្តិញ្ច ទស្សីលោ លភតេ នរោ
វណ្ណំ កិត្តី បសំសញ្ច សទា លភតិ សីលវា ។
ជន​ទ្រុស្ត​សីល រមែង​បាន​នូវ​ទោស​ផង នូវ​តំណិះ​ដំណៀល​ផង ឯ​ជន​អ្នក​មាន​សីល រមែង​បាន​នូវ​គុណ​ផង នូវ​កិត្តិសព្ទ​ផង នូវ​សេចក្តី​សរសើរ​ផង សព្វៗ​កាល ។

អាទិ សីលំ បតិដ្ឋា ច កល្យាណានញ្ច មាតុកំ
បមុខំ សព្វធម្មានំ តស្មា សីលំ វិសោធយេ ។
សីល​ជា​ខាង​ដើម ជាទី​តាំង ជា​មេ​នៃ​កល្យាណ​ធម៌​និង​ជា​ប្រធាន នៃ​ធម៌​ទាំង​ពួង ព្រោះ​ហេតុ​នោះ បុគ្គល​គប្បី​ជម្រះ​សីល ។

វេលា ច សំវរំ សីលំ ចិត្តស្ស អភិហាសនំ
តិត្ថញ្ច សព្វពុទ្ធោនំ តស្មា សីលំ វិសោធយេ ។
សីល​ជា​ច្រាំង ជា​ទំនប់ ជា​គ្រឿង​ញ៉ាំង​ចិត្ត​ឲ្យ​រីក​រាយ ទាំង​ជា​កំពង់​របស់​ព្រះ​គ្រប់​ព្រះ​អង្គ​ ព្រោះ​ហេតុ​នោះ បុគ្គល​គប្បី​ជម្រះ​នូវ​សីល ។

សីលំ ពលំ អប្បដិមំ សីលំ អាវុធមុត្តមំ
សីលំ អាភរណំ សេដ្ឋំ សីលំ កវចមព្ភុតំ ។
សីល​ជា​កម្លាំង​រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន សីល​ជា​អាវុធ​ដ៏​ឧត្តម សីល​ជា​គ្រឿង​អាភរណៈ​ដ៏​ប្រសើរ សីល​ជា​គ្រឿង​ក្រោះ​យ៉ាង​អស្ចារ្យ ។

សីលំ សេតុ មហេសក្ខោ សីលំ គន្ធោ អនុត្តរោ
សីលំ វិលេបនំ សេដ្ឋំ យេន វាតិ ទិសោ ទិសំ ។
សីល​ជា​ស្ពាន​មាន​សកិត្ត​ធំ សីល​ជា​គ្រឿង​ក្រអូប​ដ៏​ប្រសើរ​សីល​ជា​គ្រឿង​លាប​ដ៏​ប្រសើរ តែង​បក់​ទៅ​សព្វ​ៗ ទិស ។

សីលំ សម្ពមេវគ្គំ សីលំ បាថេយ្យមុត្តមំ
សីលំ សេដ្ឋោ អតិវាហោ យេន វាតិ ទិសោ ទិសំ ។
សីល​ជា​កញ្ចប់​បាយ​ដ៏​ប្រសើរ សីល​ជា​ស្បៀង​ដ៏​ឧត្តម សីល​ជា​វាហនៈ​ដ៏​ប្រសើរ​សម្រាប់​ទៅ​កាន់​ទិស​ទាំង​ពួង ។

ឥធេវ និន្ទំ លភតិ មេច្ចាបាយេ ច​ ទុម្មនោ
សព្វត្ថ ទុម្មទោ ពាលា សីលេសុ អសមាហិតោ ។
បុគ្គល​ពាល​មាន​ចិត្ត​អាក្រក់​ក្នុង​ទី​ទាំង​ពួង មិន​តាំង​មាំ​ក្នុង​សីល​ទាំង​ឡាយ រមែង​បាន​នូវ​សេចក្តី​និន្ទា​ក្នុង​លោក​នេះ​ផង លុះ​លះ​លោក​នេះ​ទៅ​ហើយ រមែង​មាន​ចិត្ត​ជា​ទុក្ខ​ក្នុង​អបាយ​ផង ។

ឥធេវ កិត្តី លភតិ បេច្ច សគ្គេ ច សុមនោ
សព្វត្ថ សុមនោ ធីរោ សីលេសុ សុសមាហិតោ ។
អ្នក​ប្រាជ្ញ​មាន​ចិត្ត​ល្អក្នុង​ទី​ទាំង​ពួង តាំង​មាំ​ក្នុង​សីល​ទាំង​ឡាយ រមែង​បាន​នូវ​កិត្តិសព្ទ ក្នុង​លោក​នេះ​ផង លុះ​លះ​លោក​នេះ​ទៅ​រមែង​មាន​ចិត្ត​រីក​រាយ​ក្នុង​ឋាន​សួគ៌​ផង ។

សីលមេវ ឥធ អគ្គំ បញ្ញវា បន ឧត្តមោ
មនុស្សេសុ ច ទេវេសុ សីលបញ្ញានតោ ជយន្តិ ។
សីល​ជា​កំពូល​ក្នុង​លោក​នេះ ចំណែក​បុគ្គល​មាន​ប្រាជ្ញា​ក៏​ឧត្តម​ដែរ ជ័យ​ជម្នះ​ក្នុង​មនុស្ស​លោក​និង​ទេវលោក ព្រោះ​សីល​និង បញ្ញា ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា​ ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០០០០ ដង)
ពិចារណា​អានិសង្ស​របស់​មេត្តា
ផ្សាយ : ០២ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣១០៩៤ ដង)
ភ្នំមាស ២ ក៏មិនល្មមនឹងមនុស្សម្នាក់
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៦៩៩៧ ដង)
ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០២០ (អាន: ១៨៨៥៧ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕