30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៧,៣៥៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៧៧,០៧៩
សរុប ៣៨៣,៧៦៣,៧៧២
អានអត្ថបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៣,០១៩ ដង)

ការ​ស្រលាញ់​ខ្លួន​ ត្រូវ​ធ្វើ​ដូចម្ដេច?



ស្តាប់សំឡេង

 

ការ​ស្រលាញ់​ខ្លួន​ស្ងួន​ជីវិត ត្រឹម​តែ​គិត​ការពារ ថែរក្សា​ទំនុក​បម្រុង​ព្យាយាម​រក​ទ្រព្យ​សម្បត្តិ​ចំណេះ​វិជ្ជា លាភ​ យស សុខ សរសើរ អំណាច​តំណែង​នាទី មក​បំប៉ន​បំពេញ​ចំណូល​ចំណង់​របស់​ខ្លួន​ត្រឹម​តែ​ប៉ុណ្ណោះ​ឃើញ​ថាការ​សប្បាយ​ណាស់​ទៅ​ហើយដោយ​មិន​ចាំ​បាច់​គិត​ខ្វល់​អំពល់​ចិត្ត​អ្វី អំពី​អ្នក​ដទៃ​សោះ​ ម្ល៉ោះ​ហើយ​ក៏​ខំ​ព្យាយាម​បម្រើ​ទៅ​តាម​តណ្ហា ការ​យល់​ឃើញ​របស់​ខ្លួន​ ទោះ​បី​កិច្ច​ការ​នាទី​ខ្លួន ត្រូវ​ប៉ះពាល់​បៀតបៀន​សង្កត់​សង្កិន​ដល់​សិទ្ធិ​សេរីភាព​ផល​ប្រយោជន៍ ធ្វើ​ឲ្យ​អ្នក​ដទៃ​ទទួល​នូវ​ក្ដី​ទុក្ខ​ពិបាកវេទនា​យ៉ាង​ណា ក៏​មិន​ខ្ចី​អើពើ​យក​ភ្នែក​មើល ឬ​មាន​ចិត្ត​អាណិត​អាសូរ សូម្បី​តែ​បន្តិច​បន្តួច​ក៏​ទេ​ដែរ។ ទាំង​នេះ​ឈ្មោះ​ថា​ជា​អ្នក​ស្រលាញ់​ខ្លួន​ស្ងួន​ជីវិត​ ពិត​ដែរ​ឬ​ទេ?។

សូម​កុំ​បោះ​បង់​ខ្លួន​ចោល​សោះ​ឡើយ ជីវិត​មាន​តិច​ណាស់​កាល​វេលា​ទំពារ​ស៊ី​អាយុ​ឲ្យ​អស់​ទៅ​រាល់ៗ​ខណៈ សូម​កុំ​យក​ជីវិត​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​លាមក សូម​កុំ​ឈ្លក់​វង្វេង​ដោយ​អំណាច​តណ្ហា​អវិជ្ជា។ ជីវិត​មនុស្ស​បាន​មក​ដោយ​កម្រ​ពេក​ណាស់ បាន​មក​ដោយបុណ្យ​ចាស់​ដែល​ខំបំពេញ​មក​ពី​អតីត​ជាតិ ជីវិត​បច្ចុប្បន្ន​ដែល​ឋិន​នៅ​បាន ឈ្មោះ​ថា​កំពុង​ទទួល​ទាន​អាហារ​ចាស់ (បុណ្យ​ចាស់) ដូច្នេះ​សូម​កុំ​យក​ជីវិត​នេះ ទៅ​បម្រើ​ប្រើ​ប្រាស់​ក្នុង​អំពើ​បាប​កម្ម​ឲ្យ​សោះ បើ​ពុំ​នោះ​សោត​ទេ​នឹង​ឈ្មោះ​ថា​ជា​អ្នក​បំផ្លាញ់​ខ្លួន បោះ​បង់ខ្លួន​ចោល​ដោយ​ឥត​មាន​ស្ដាយ​ស្រណោះ ព្រោះ​តែ​អំពើ​បាប អាច​ប្ដូរ​អត្តភាព​ពី​មនុស្ស ឲ្យ​ធ្លាក់​ចុះ​កាន់​អបាយ។

អបាយ​ជា​កន្លែង​ហាយនៈ មាន​តែ​សេចក្ដី​វិនាស ប្រាសសេចក្ដីសុខ​ ឥត​មាន​នុយ​គឺ​កាមគុណ មិន​អាចបណ្ដុះ​បុណ្យ​កុសល​បាន មាន​តែ​ទុក្ខ​ធរមាន និង​ការ​ស្រេកឃ្លាន​ខ្វះ​ខាត​តែ​ប៉ុណ្ណោះ។ ជីវិត​មនុស្ស​ពិត​ជា​មាន​តម្លៃ​ ត្រង់​ដែល​ជីវិត​មាន​កម្រៃ​គឺ​បុណ្យ បុណ្យ​ជា​ធនទ្រព្យ​ជាប់​មក​ជា​មួយ​ជីវិត​ អ្នក​មាន​ទ្រព្យ​មិន​គប្បី​យក​ទៅ​បម្រើ​សេចក្ដី​សប្បាយ ត្រេក​ត្រអាល​ភ្លើតភ្លើន រហូត​ដល់​ភ្លេច​ស្មារតី អស់​គ្មាន​សល់​អ្វី​បន្តិចបន្តួច​នោះ​ទេ ត្រូវ​ព្យាយាម​ធ្វើ​ជំនួញ ជួញ​យក​ចំនេញ​បំពេញ សម្រាប់​ជា​កម្រៃ​សម​តាម​ពាក្យ​ថា ជីវិត​ពិត​មាន​តម្លៃ។

ជីវិត​ក្នុង​ឋាន​មនុស្ស ជា​ឋាន​កណ្ដាល ខាង​ក្រោម​ពិត​ជា​មាន​ជ្រោះ ងាក​ទៅខាង​ខ្ពស់​មាន​ឋាន​ទេវតា ទេវតា​មនុស្ស​នរក​ពិត​ជា​នៅ​ជិត​ជាប់​គ្នា​បង្កើយ មិន​បាន​នៅ​ឆ្ងាយ​ពី​គ្នា​សោះ​ឡើយ។តាម​ពុទ្ធ​ដីកា​ ក្នុង​ អាទិត្តបរិយាយសូត្ត ព្រះ​សាស្ដាសម្មាសម្ពុទ្ធ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ថា លោក​គឺ​ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត នេះ​ហើយ​ដែល​សាង​នរក សាង​ទេវតា។

ពេល​ណា​លោក​ទាំង​ប្រាំមួយ​នេះ ប្រកប​ដោយ​ភ្លើង​មាន​កម្ដៅ គឺ​ប្រកប​ដោយ រាគគ្គិ, ទោសគ្គិ, មោហគ្គិ ឋាន​នរក​ក៏​ប្រាកដ​មក​ក្នុង​នោះ។ ពេល​ណា​លោក​ទាំង​ប្រាំមួយ​នេះ រលត់​អស់​ចំហាយ​កម្ដៅ ចំហាយ​ត្រជាក់​កើត​ឡើង ពេល​នោះ​ឋាន​ទេវតា ក៏​កើត​មាន​ព្រម​ជា​មួយ​គ្នា​ដែរ។

ដូច្នេះ​ត្រូវ​តែ​មាន​ស្មារតី យល់​ថ្ងៃ​ត្រូវ​កុំ​បី​ធ្វេស​ប្រហែស​បណ្ដោយ​ឲ្យ​ជីវិត​នេះ​របូត​ធ្លាក់​ទៅ​កាន់​ជ្រោះ​សោះ​ឡើយ  ត្រូវ​ព្យាយាម​រក​កម្រៃ​ផ្ដល់ឲ្យ​តម្លៃ​ទៅ​លើ​ជីវិតពិត គឺ​ខំ​សន្សំ​បុណ្យ​ជា​ ធន ទ្រព្យ ជាប់​បន្ត​សម្រាប់​ខ្លួន​ក្នុង​ការ​ធ្វើដំណើរ ឆ្លង​កាត់​អន្លង់​កាត់​ជ្រោះ ទើប​ឈ្មោះ​ថា​អ្នក​ស្រលាញ់​ខ្លួន មិន​បាន​បោះ​បង់​ខ្លួន​ចោល​ឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ជីវិតកថា
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៩,២២៤ ដង)
កន្លែងសុខនៅនឹងចិត្តរបស់យើង
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២១,០៤៩ ដង)
កំណើត​បុណ្យ​បូជា​ព្រះចន្ទសំពះព្រះខែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.26
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿