30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,៣៤៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១៨,០៦៥
សរុប ៣៨៣,៧០៤,៧៥៨
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣២៧ ដង)

មនុស្ស​ស្លឹក​ឈើ​ជ្រុះ និង​មនុស្ស​ផ្កាយ



ស្តាប់សំឡេង

 

មនុស្ស​ខ្លះ​ប្រៀប​ដី​ដូច​ជា​ស្លឹក​ឈើ​ជ្រុះ ស្រេច​តែ​ខ្យល់​បក់​ទៅ​ខាង​ណា ក៏​ទៅ​ខាង​នោះ មិន​មាន​ទិស​ដៅ​នៃ​ជីវិត​ពិត​ប្រាកដ​ឡើយ មនុស្ស​ដែល​មាន​សភាព​បែប​នេះ គឺ​មាន​ច្រើន​នៅ​ក្នុង​លោក។

មនុស្ស​ខ្លះ​ ប្រៀបបី​ដូច​ជា​ផ្កាយ ដែល​ដើរ​ទៅតាម​ផ្លូវ​របស់​ខ្លួន មាន​ឧត្ដម​គតិ​និង​ដំណើរ​ជីវិត​ពិត​​ប្រាកដ​មនុស្ស​ដូច​នេះ​មាន​តិច​នៅ​ក្នុង​លោក ប៉ុន្តែ​ច្រើន​តែ​បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សម្រេច​ដ៏​ធំធេង និង​ជាទី​គោរព​រាប់​អាច​លើក​តម្កើង​នៃ​ពពួក​ជន​ក្នុង​លោក។

បើ​យើង​មិន​អាច​កំណត់​ដំណើរ​នៃ​ជីវិត​របស់​យើង​បាន​ទេ សង្គម​ហ្នឹង​ឯង​រមែង​កំណត់​ឲ្យ​យើង​ដើរ​តាម មាន​ជីវិត​បណ្ដោយ​ទៅ​តាម​ខ្យល់ គឺ​លោកធម៌​ ដែល​ប្រាស​ចាកទិស​ដៅ ព្រោះ​ថា​សង្គម​មាន​ការ​ច្របូក​ច្របល់លាយឡំ​គ្រប់​បែប​យ៉ាង ច្រើន​ទៅ​ដោយ​ការ​ប្រជែង ល្មោភ​លោភលន់ និង​ព្យាបាទ​បៀតបៀន។

មនុស្ស​ដែល​អាច​បង្គាប់​ខ្លួន​ឯង​ ឲ្យ​ឋិន​នៅ​ក្នុង​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​នៃ​សេចក្ដី​សម្រេច​បាន គឺ​មនុស្ស​ដែល​ចេះ​គិត មាន​សតិបញ្ញា មាន​ការព្យាយាម អត់អន់​ប្រព្រឹត្ត​ទៅ​តាម​គន្លង​ផ្លូវ​នៃ​សប្បុរស​ទាំង​ឡាយ។
មនុស្ស​ផ្កាយ គឺ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ និងសង្គម​មាន​សេចក្ដី​សុខ​ស្ងប់ មាន​លក្ខណៈ​ផ្ទុយ​ទាំង​ស្រុង​ពី​មនុស្ស​ស្លឹក​ឈើ​ជ្រុះ។

ឥឡូវ​នេះ អ្នក​ជាមនុស្ស​បែប​ណាដែរ?

ធ្វើ​អ្វី​ទៅ​តាម​តែ​តណ្ហា នឹង​ជួប​សោកាមហាខ្វាយខ្វល់
ធ្វើ​អ្វី​ទៅ​តាម​បញ្ញា​យល់ នឹង​បាន​អស់​ខ្វល់​សល់​តែ​សុខ។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤៤,២៧៦ ដង)
មហា​បុ​រិ​ស​ក្ខ​ណៈ​ ៣២ ប្រការ​
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,០៤១ ដង)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៣,៦៧៤ ដង)
ស្រឡាញ់សុខ  ឬស្រឡាញ់ទុក្ខ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.6
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿