ថ្ងៃ សៅរ៍ ទី ០៨ ខែ សីហា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៦៤៥
Today
ថ្ងៃម្សិលមិញ ១៥៧,២៥៧
ខែនេះ ៨០៥,៨៩៤
សរុប ១៤២,៥២៧,៨៣៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០៨៤៣ ដង)

បុណ្យ​កតញ្ញូកតវេទី



 
បុណ្យ​កតញ្ញូកតវេទី

ពិធីនេះភាគច្រើន​គេ​និយម​ធ្វើ​ត្រឹម​តែ​មួយ​យប់ និង​មួយ​ព្រឹក​ប៉ុណ្ណោះ​ដោយ​មាន​ការ​និមន្ត​ព្រះសង្ឃ​យ៉ាង​តិច​៤​អង្គ​ឡើង​ទៅ។ អត្ថន័យ​ដែល​ធ្វើ​គឺ​ដើម្បី​គោរព​ចំពោះ​លោក​អ្នក​ជា មាតា​បិតា ជីដូន​ជីតា និង​សូម​ពរជ័យ​ពី​លោក​មាន​គុណ​ទាំង​ឡាយ។ របៀប​ធ្វើ​គេ​ពិភាក្សា​ជា​មួយ​បងប្អូន សុំ​ការ​ឯកភាព តាម​លទ្ធភាព អ្នក​មាន​ធូរធារ ក្រ និង មធ្យម ដើម្បី​ទិញ​សាដក និង​វត្ថុ​ផ្សេងៗ​សម្រាប់​ធ្វើ​បុណ្យ។ ព្រលឹម​ឡើង​ថ្ងៃ​កំណត់​គេ​និមន្ត​ព្រះសង្ឃ​ឆាន់​ទាំង​ព្រឹក​ទាំង-​ថ្ងៃ​ត្រង់​ឬ​ថ្ងៃ​ត្រង់​តែ​ម្ដង​ក៏​បាន​តាម​លទ្ធភាព។

បើ​ព្រះសង្ឃ​វត្ត​ជិត​ផ្ទះ លោក​និមន្ត​ទៅវត្ត​វិញ​ជាធម្មតា រី​ឯ​ពិធី​នេះ​ដំបូង​អាចារ្យ​ចាប់​ពិធី​បួងសួង​ទេវតា​ប្រកាស​ពិធី​ដែល​កូនចៅ​មាន​នាម​ជា​អាទិ៍​គឺ..... មាន​កតញ្ញូ​ចំពោះ...... ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង។

បន្ទាប់​មក​អាចារ្យ​និយាយ​ចំពោះ​សាមី​ខ្លួន​កូន​ចៅណា​មួយ​អាច​និយាយ​ផ្ទាល់​ពី​ការ​សុំ​ខមាទោស​នូវ​រាល់​ទោស​កំហុស ដែល​កូន​ចៅ​បាន​ប្រព្រឹត្ត​មិន​សម​ហេតុផល​ចំពោះ​លោក​មាន​គុណ​ក្នុង​កាល​ជា​កន្លង​និង សូម​ប្តេជ្ញា​គោរព​រាប់​អាន​ស្រលាញ់​បងប្អូន មិន​ធ្វើ​អំពើ​អាក្រក់​ណា​មួយ​ឲ្យ មាតាបិតា ជីដូនជីតា ព្រួយបារម្ភ​ឡើយ។ រួច​លុត​ជង្គង់ គោរព​ជូន​វត្ថុ​ទាំង​អស់​នោះ​ទៅ​លោកអ្នក​ដែល​យើង​បម្រុង​ជូន។ ពេល​កូន​ចៅ​ជូន​អ្នក​មាន​គុណ​ត្រូវ​ជូនពរ ជ័យ​ដល់​កូន​ចៅ​ផ្ទាល់​មាត់​បន្ទាប់​មក​អញ្ជើញ​គាត់​ទៅ​ផ្ងូត​ទឹក។ (ពិធីនេះ​មាន​នៅ​ក្នុង​ពិធី​ស្រង់​ព្រះ) បញ្ជាក់ ការ​ធ្វើ​នេះ​មិន​ប្រកាន់​ថា​បង ប្អូន​មាមីង​ទេ។ ដោយ​ការ​ធ្វើ​កតញ្ញូកតវេទី​នេះ​ទោះ​បី បុរស- ស្ត្រី- គ្រហស្ថ បព្វជិត​ណា​មួយ​ក៏​ដោយ ដែ​ល​បាន​ទទួល​ផល​ប្រយោជន៍ និង​សេចក្ដី​សុខ ចម្រើន​ជា​ដើម អំពី​អ្នក​ដទៃ​ដែល​គេ​បាន​ទំនុក​បម្រុង​ដល់​ខ្លួន​ឲ្យបាន​ប្រយោជន៍​ណា​មួយ​ហើយ យើង​មិន​គួរ​បំភ្លេច​គុណ​បំណាច់​គឺ​សេចក្ដី​ល្អ​ដែល​អ្នក​ទាំង​នោះ​បាន​ធ្វើ​នោះ​ទេគួរ​ធ្វើ​កតវេទីតប​ស្នង​សងគុណ​គាត់​វិញ។ ម្យ៉ាង​ទៀត អានិសង្ស​កតញ្ញូ​កតវេទី​នេះ​មាន​កម្លាំង​ធំធេង​ណាស់​ដូច​មាន​និទាន​ក្នុង​រឿង​សុវណ្ណសាម​ស្រាប់។
 
រឿង​ព្រះសុវណ្ណសាម

ក្នុង​កាល​ដ៏​កន្លង​ទៅ​ហើយ​នៅ​នគរ​មួយ​មាន អ្នក​នេសាទ​ពីរ​ត្រកូលមាន​លំនៅ​ឋាន​ឆ្ងាយ​ពី​គ្នា​ម្នាក់​នៅ​ស្ទឹង​ម្ខាង ចំណែក​ម្នាក់​ទៀត​នៅ​ស្ទឹង​ម្ខាង​ទៀត​ហើយ​អ្នក​នេសាទ​ទាំង​ពីរ​បាន​សន្យា​គ្នា​ថា កាល​បើ​យើង​ទាំង​ពីរ​បាន​កូន​ស្រី​និង​កូន​ស្រី​ឲ្យ​ធ្វើ​ជា​មិត្ត បើ​កូន​ប្រុស​មួយ​និង​ស្រី​មួយ​យើង​ធ្វើ​ជា​ដន្លង​នឹង​គ្នា​មិន​យូរ​ប៉ុន្មាន​ត្រកូល​ទាំង​ពីរ​ក៏បាន​កូន​ស្រី​មួយ​និង​ប្រុស​មួយ។

លុះ​ធំពេញ​វ័យ​ម្ដាយ​ឪពុក ក៏​បាន​ផ្សំ​អ្នក​ទាំង​ពីរ​ជា​គូភរិយា។ ទោះ​បី​គេ​បាន​ជា​ភរិយា​នឹង​គ្នា​ក៏​ដោយ​តែ​គេ​មិន​ប្រាថ្នា​ក្នុងកាម​ទេ គឺ​ចង់​តែ​ទៅ​បួស​ដើម្បី​រួច​ចាក​កាម​ទាំង​ឡាយ។ សេចក្ដី​ប្រាថ្នា​របស់​ជន​ទាំង​ពីរ​នោះ រឹតតែ​កើត​មាន​ខ្លាំង​ឡើងៗ រាល់​ថ្ងៃ​ទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​សុំ​លាម្ដាយ​ឪពុក​សង​ខាង​ចេញ​ទៅ​បួស។


ទោះបីម្ដាយ​ឪពុក​ទាំង​សងខាង យំសោក​ស្ដាយ​មិន​បើក​ឲ្យ​បួស​ក៏ចេះ​តែ​ទទូច​លា​រឿយៗ​ទាល់​តែបាន។ លុះ​បាន​ហើយ​ម្ដាយ​ឪពុក ក៏​បាន​រៀប​ចំបរិក្ខា​គ្រប់​ប្រដាប់​សម្រាប់​ស្លៀក​ពាក់​ជា​ឥសី ឲ្យ​កូន​ទាំង​ពីរ​ដោយ​បំណង​រៀងៗ​ខ្លួន​បាន​សម្រាច​ពេល​អ្នក​ទាំង​ពីរ​បាន​បរិក្ខារ​គ្រប់​គ្រាន់​ហើយ​ក៏​ស្លៀក​ពាក់​ជា​ឥសី​លា​ម្ដាយ​ឪពុក ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃហេមពាន្ត ដ៏​ជាទី​សែន​ស្ងាត់​ចម្រើន​មេត្តា​ភាវនា​ជាសុខសាន្ត។

វេលា​មួយ ព្រះអមរិន្ទ្រាធិរាជ ស្ដេច​បើក​ទិព្វចក្ខុ​មើល​ស្រាប់​តែ​ឃើញ​ឥសី​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា​នៅ​ពេល​ខាង​មុខ ដូច្នេះ​ត្រូវ​តែ​មាន​កូន​ម្នាក់​សម្រាប់​បម្រើ។ ពេល​នោះ​ព្រះឥន្ទក៏​និម្មិត​ខ្លួន​មក​ប្រាប់​ដល់​ឥសី​ទាំង​ពីរ​ថា ម្នាល​ឥសី​ទាំង​ពីរ មិនយូរ​ប៉ុន្មាន​ទៀត​ទេ​អ្នក​ត្រូវ​ខ្វាក់​ភ្នែក។

ដូច្នេះ​ចូល​អ្នក​រួមសំវាសទៅ​ទើប​យើង នឹង​និមន្ត​ទេវបុត្រ​មួយ​អង្គមក​បម្រើ​អ្នក ខណៈ​នោះ​ឥសី​ប្ដីប្រពន្ធ​មិន​ព្រម​សោះ​បន្ទាប់​មក​ព្រះឥន្ទ​ក៏​ប្រាប់​បន្ត​ទៀត​ថា​បើ​អ៊ីចឹង ចូល​អ្នក​យក​ដៃ​ទៅ​ស្ទាប អង្អែល លើ​ផ្ទៃ​តាបសី​នៅ​ពេល​អធ្រាត្រ​ណា! តាបស​ទាំង​ពីរ​ថា បើ​គ្រាន់​តែ​ប៉ុណ្ណោះ​បាន។ លុះ​ឥសី​ទាំង​ពីរ​ទទួល​ព្រម ដូច្នោះ​ហើយ​ព្រះឥន្ទ​ក៏​ធារាធនា សុវណ្ណសាមទេវបុត្រពោធិសត្វ ឲ្យ​ស្ដេច​ចុះ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទះ​នាង​បារិកាជាឥសី ដូច​សេចក្ដី​ប្រាថ្នា។

សុវន្ណសាមកុមារ វ័យ​ធំឡើង​ម្ដាយ​ឪពុក​តែង​ទៅ​បេះ​ផ្លែឈើ​ជីក​មើម​ឈើ​មក​ចិញ្ចឹម​ជារាល់​ថ្ងៃ។ ថ្ងៃ​មួយ​ជារដូវ​ភ្លៀង​មហាមេឃ បង្អុរ​ភ្លៀង​១មេយ៉ាង​ធំ តាបស​ទាំង​ពីរ​រត់​ជ្រក​ក្រោម​ដើម​ឈើ​មួយ ក្នុង​ដំបូកដែល​មាន​ពស់​១ធំ​នៅ​ក្នុង​រូង។ តាបស​ទាំង​ពីរ​មិន​ដឹង​ថា មាន​ពស់​ក៏​អង្គុយពីលើ​រូង​នោះ​ហើយញើស​ក្អែល​ស្រក់​ទៅ​លើ​រូង​នោះ។ ពស់​នោះ​ក៏​បង្ហុយ​ផ្សែង​ពិស​វា​មក​ត្រូវ​ចំ​ភ្នែក ហើយ​តាបស​ទាំង​ពីរ​នោះ​ងងឹត​ភ្នែក​ទាំង​ពីរ​សូន្យ​ឈឹង​មើល​គ្នា​ពុំឃើញ​អង្គុយ​យំ​នៅ​ក្រោម​ដើម​ឈើ​នោះ រក​ផ្លូវ​ទៅ​អាស្រម​ពុំរួច។

ព្រះសុវណ្ណាសាមកុមារ ចាំម្ដាយ​ឪពុក​នៅ​អាស្រម​បាត់​ពុំ​ឃើញ​មក​តាម​កំណត់​ដូច​សព្វ​ដង​ក៏រត់​រក​សព្វ​ច្រក​ល្ហក។ លុះ​ឃើញ​ម្ដាយ​ឪពុក​ងងឹត​ភ្នែក​ទាំង​ពីរ​នាក់​ក៏​ទួញ​យំ​ហើយ ទ្រង់​ដឹក​ដៃ​ម្ដាយ​ឪពុក​ចេញ​ទៅ​កាន់​អាស្រម​ហើយ​សុវណ្ណសាម​កុមារ កាប់​បំពង់​កូន​ឈើ​មកចងខ្វាត់ខ្វែង​ពីអាស្រម​ទៅ​បង្គន់​ពីបង្គន់​ទៅ​កាន់​កន្លែង​សម្រាក​ជាដើម។ ខ្លួន​តែង​តែ​ទៅ​ក្នុង​ព្រៃ​ដងទឹក និង​បេះ​ផ្លែ​ឈើ​មក​ជូន​ម្ដាយឪពុក​រាល់​ថ្ងៃ ក្នុង​ដំណើរ​ទៅ​នោះ គឺ​តែង​មាន​សត្វ​ផ្សេងៗ​ដើរ​អមហែ​ទៅ​ជាមួយ។ ថ្ងៃ​មួយពេល​ដែល​សុវណ្ណសាម​កុមារ ទៅ​ដងទឹក​ដើម្បី​លាង​ជម្រះ​កាយម្ដាយឪពុក​ដោយ​មាន​សត្វ​ក្ដាន់​ជាដើម​បាន​ដើរ​ហែហម​អមសឹង​តែ​មើល សុវណ្ណសាមមិន​ឃើញ​ឡើយ។ ថ្ងៃ​នោះ​ចំពេល​ដែល​កបិលយក្ស​មាន​បំណង​ចូល​ព្រៃ​បាញ់​សត្វ​លេង​កម្សាន្ត​ព្រះទ័យ ទ្រង់​ទត​ពី​ចម្ងាយ​ទៅ​មិន​ឃើញ​ព្រះពោធិសត្វ​ឃើញ​តែ​ក្ដាន់​ដើរ​ទន្ទឹម​គ្នា ទ្រង់​ក៏​យឹតធ្នូ​បាញ់​តម្រង់​ទៅ​មិនត្រូវ​ក្ដាន់​បែរជា​ត្រូវ​ព្រះពោធិសត្វ​ទៅ​វិញ ចំកណ្ដៀត​ក្អម​ដួល​ទៅ​លើផែន​ដី។ ពេល​នោះ​សុវណ្ណសាម​ សែន​ចុកចាប់​ឈឺ​យ៉ាង​ខ្លាំង​បានរៀបរាប់​ថា អ្នកអ្ហើយ​បាញ់​នេះ​មិន​ស្លាប់​តែ​រូប​ខ្ញុំ​ម្នាក់​ទេ ស្លាប់​ទាំង​ម្ដាយ​ឪពុក ខ្ញុំ​ទាំង​ពីរ​រូប​ទៀត​ផង


ឱ! ខ្ញុំ​អាសូរ​ម្ដាយ​ឪពុក​ខ្ញុំ​ណាស់​ពី​ថ្ងៃ​នេះ​ទៅ ឥត​មាន​នរណា​បម្រើ​អ្នក​ឡើយ។ ស្ដេច​កបិល​យក្សស្ដាប់​ឮពាក្យ​នោះ​ហើយ​ក៏​មាន​ចិត្ត​អាណិត​មេត្តា​ជា​ខ្លាំង​ចូល​ទៅ​សួរ​ថា សូម​អ្នក​អត់ទោស​ឲ្យ​ខ្ញុំ​ផង! ខ្ញុំ​ធានា​ទៅ​បម្រើ​ម្ដាយ​ឪពុក​អ្នក​ជំនួស​អស់​មួយ​ជីវិត។ ទូល​ហើយ​ក៏​លា​ព្រះពោធិសត្វ​ទៅរក​អាស្រម​របស់​តាបស​ទាំង​ពីរ លុះ​ទៅ​ដល់​ហើយ ស្ដេច​កបិលយក្ស ឡើង​កាន់​អាស្រម​ដោយ​ស្នូរ​ព្រះបាទ​ខ្លាំងៗ។ តាបស​ទាំង​ពីរ​សួរ​ថា នរណា​ដើរ​អីក៏ឮ​សូរ​ខ្លាំង​ម្ល៉េះ​អ្នក​មក​ពី​ណា? ស្ដេច​កបិលយក្ស​ជម្រាប​ថា ខ្ញុំ​ឈ្មោះ​កបិលយក្ស បាន​បាញ់​ក្ដាន់​ដែល​អម​ព្រះសុវណ្ណសាម​កុមារ ជាកូនរបស់​អ្នក​ទាំងពីរកំពុង​បណ្ដើរ​ទៅ​ដង​ទឹក​ស្រះ​តែ​មិន​ត្រូវ​ក្ដាន់​បែរ​ជា​ត្រូវ ព្រះសុវណ្ណសាម​ទៅវិញ ឥឡូវ​កូន​អ្នក​ក្ស័យ​ជីវិត​ទៅ​ហើយ ខ្ញុំ​មក​នេះ​មក​បម្រើ​លោក​ទាំង​ពីរ​ជំនួស​សុវណ្ណសាម។ និមិត្ត​តែឮ​សូរ​ពាក្យ​ទាំង​នេះ​ភ្លាម​តាបសីទាំង​ពីររូប​ក៏​បាន​យំ​សោក​ខ្សឹមខ្សួល​គួរ​ឲ្យ​អណិតអាសូរ​ពេក។ ថ្លែង​ឯនាង​មណីមេខលាទេពធីតា ដែល​ជា​អ្នក​រក្សានៅ​ព្រៃ​នោះ​ទាំង​ប៉ុន្មាន មក​ធ្វើ​សច្ចាប្រណិធាន​ជុំ​វិញ​ព្រះពោធិសត្វ​ក្នុង​គម្ពីរ​បាន​បញ្ជាក់​ថា កាល​បើ​មើល​ឃើញ​ដូច្នេះ​ហើយ មិន​ជួយ​នោះ​ប្រាកដ​ជា​បែក​ក្បាល​ជា​បំណែក​មិនខាន។ ពេល​នោះ​ក៏ធ្វើការ​ប្រណិធាន​នៅ​ជុំវិញ​ពោធិសត្វ ដែល​ទ្រង់​សន្លប់​បាត់​ស្មារតី​ឯតាបស​ទាំង​ពីរ​រូប​ដែល​ជា​ម្ដាយ​ឪពុក​ឲ្យស្ដេច​កបិលយក្ស ក៏​បាន​នាំ​មក​ជួប​សុវណ្ណសាម ជាកូន​ដល់​ហើយ​តាបស​ទាំង​ពីរ និង​ស្ដេច​កបិលយក្ស​យំសោក​សង្រេង​ហើយ​ធ្វើ​សច្ចាប្រណិធាន​ទាំង​អស់​គ្នា​នៅជុំ​វិញ​ព្រះពោធិសត្វដោយ​អានុភាព​នៃ​សច្ចវាចា​នោះ​ផង​ដោយ អានិសង្ស​កតញ្ញូកតវេទិតាធម៌​របស់​ព្រះពោធិសត្វ​សុវណ្ណសាម​ក៏​មាន​ស្មារតី​ឡើង​វិញ​បន្ទាប់​មក​ក្រាប​ថ្វាយ​បង្គំ​តាបស​ទាំង​ពីរ​ជាម្ដាយ​ឪពុក ដោយ​គោរព​ហើយ​នាំម្ដាយ​ឪពុក​ទៅកាន់​អាស្រម​វិញ​ដោយ​សុវត្ថិភាព។

ឯស្ដេច​កបិលយក្ស​នោះ​ ក៏​ទទួល​បញ្ចសីល​តាម​ព្រះឱវាទ​ព្រះសុវណ្ណសាម​ពោធិសត្វ ហើយត្រឡប់​ទៅកាន់​នគរវិញ​ហោង។ នៅទីបំផុត​ជាតក​នេះ ព្រះបរមសាស្ដា​ទ្រង់​សម្ដែង​ថា​កតញ្ញូគឺ​ជន​អ្នក​ដឹង​ឧបការគុណ និង​ធ្វើ​តប​ចំពោះ​លោក​មាន​គុណ គឺ​កតវេទិតាធម៌​ដែល​មាន​អានិសង្ស​ដូច​ពោល​មក​នេះ​ហើយ​ដែល​តថាគត​បាន​ត្រាស់​ជា​ព្រះពុទ្ធមកុដ​ត្រៃភព​ក៏​ដោយ​សារ​កតញ្ញូកតវេទិតាធម៌​នោះឯង។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២៦៣២ ដង)
ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤​ យ៉ាង​
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ១៤០៣៩ ដង)
កាល​បើ​ផ្ទះ​ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​បាន​ជញ្ជូន​ភាជន៍​ណា​ចេញ​ផុត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩៤៩៧ ដង)
នាមអ្នក​ពោល នមោ គ្រា​ដំបូង ៥ នាក់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយឧបត្ថម្ភ៥០០០ឆ្នាំ ABA 000 185 807
   ចូលរួម​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987                            សូមគោរពថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែកក្កដា នេះមាន ៖           ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៣១ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ​ប្រចាំឆ្នាំ ២០២០  មាន ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០២០  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា យ៉ុង វុត្ថារី ១២០ដុល្លា ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987  | 081 815 000 ២. គណនី ABA: 000185807 ឬ Acleda Unity: 012 887 987 ឬ Acleda Account: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...