ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣០,៥៣១
Today
ថ្ងៃម្សិលមិញ ៧០,៩៣៩
ខែនេះ ៩៥៥,៩៨៤
សរុប ១១១,៦២១,៣៣២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩ (អាន: ១៥០០១ ដង)

បណ្ឌិត​រមែង​ត្រេកអរ​ក្នុងព្រះធម៌



 
១-បណ្ឌិត​រមែងត្រេកអរ​ក្នុងព្រះធម៌
ធម្មបីតិ សុខំ សេតិ    វិប្បសន្នេន ចេតសា
អរិយប្ប​វេទិតេ ធម្មេ    សទា រមតិ បណ្ឌិតោ។


បុគ្គល​ដែលមាន​នូវធម្មបីតិ មានចិត្ត​ថ្លា ស្អាត រមែង​នៅជា​សុខ បណ្ឌិត​រមែង​ត្រេកអរ នៅក្នុង​ព្រះធម៌ ដែល​ព្រះ​អរិយៈ​ជាម្ចាស់បាន ប្រកាស​ហើយ​សព្វៗកាល ។
ព្រះអង្គ​ទ្រង់គង់​ប្រថាប់​នៅជេតវនារាម ទ្រង់ប្រារឰព្រះមហាកប្បិនត្ថេរ​ដែលឧទាន​ថា សុខហ្ន៎ ! សុខហ្ន៎!

២-ចិត្តថ្លាស្អាតដូច​អន្លង់ទឹកថ្លាជ្រៅ
យថាបិ រហទោ គម្ភីរោ  ​  វិប្បសន្នោ អនាវិលោ
ឯវំ ធម្មានិ សុត្វាន    វិប្បសីទន្តិ បណ្ឌិតា ។


អន្លង់ទឹកជ្រៅ​ដែលថ្លាស្អាតល្អ មិន មានកករ​ល្អក់ យ៉ាង​ណា បណ្ឌិត​ទាំងឡាយ បាន​ស្តាប់ នូវព្រះធម៌​ហើយ រមែង​មានចិត្ត ថ្លាស្អាត (ប្រាសចាក​ឧបក្កិលេស​ជាគ្រឿង សៅហ្មង ) ក៏យ៉ាង​ដូច្នោះ ដែរ ។
ព្រះអង្គ​ទ្រង់គង់​ប្រថាប់​នៅជេតវនារាម​ទ្រង់ប្រារឰមាតា​នាងកាណា​ដែលធ្វើនំ​ឱ្យកូនស្រី​យកទៅជូន​ប្តី   

៣-វាចា​សុភាសិតពិតដូចផ្កា
យថាបិ រុ  ចិ    រំ បុប្ផំ   វណ្ណវន្តំ សគន្ធកំ
ឯវំ សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ។


បុប្ផជាតិដែល​មានពណ៌​ស្រស់ល្អ ព្រមទាំង​មានក្លិនក្រអូប​ឈ្ងុយឈ្ងប់ យ៉ាង​ណា វាចាដែល​ជាសុភាសិត ក៏​យ៉ាង​នោះដែរ គឺរមែង​មានផល ដល់អ្នកដែល​បានធ្វើតាម ដោយល្អ ។
ព្រះអង្គទ្រង់​គង់ប្រថាប់​នៅក្រុង​សាវត្ថីទ្រង់​ប្រារឰឆត្តបាណិ​ឧបាសកជា​ព្រះអនាគាមិបុគ្គល  

៤-រសប៉ះអណ្តាតដូចអ្នកឆ្លាតក្រេបធម៌
មុហុត្តម្បិ ចេ វិញ្ញូ    បណ្ឌិតំ បយិរុបាសតិ
ខិប្បំ ធម្មំ វិជានាតិ    ជីវ្ហា សូបរសំ យថា។


បើវិញ្ញុជន ចូល​ទៅអង្គុយជិតបណ្ឌិត សូម្បីត្រឹមតែ​មួយភ្លែត​ក៏ដោយ គេរមែងបាន ដឹងច្បាស់​នូវ​ព្រះធម៌​យ៉ាង​ឆាប់​រហ័ស ប្រៀប ដូចជា​អណ្តាតដឹង​រសជាតិ​នៃសម្ល យ៉ាង ដូច្នោះ ឯង ។
ព្រះអង្គ​ទ្រង់គង់ប្រថាប់នៅ​ជេតវនារាម​ទ្រង់ប្រារឰ​បាថេយ្យកភិក្ខុ៣០អង្គដែលចាំវស្សាពាក់កណ្តាលផ្លូវ   

៥-បុគ្គលល្ងង់​ខ្លៅជា​សត្រូវនឹង​ខ្លួនឯង
ចរន្តិ ពាលា ទុម្មេធា    អមិត្តេនេវ អត្តនា
ករោន្តា បាបកំ កម្មំ    យំ ហោតិ កដុកប្ផលំ។


ជនពាល​ទាំងឡាយ  មានប្រាជ្ញាអន់-អាប់  រមែង​មានខ្លួនបី​ដូចជាសត្រូវ (នឹងខ្លួន ឯង ) ដើរសាងតែ​បាបកម្ម​ដែល​មាន​ផល​ក្តៅ ក្រហាយ  (ឱ្យដល់​ខ្លួនឯង ) ។
ព្រះអង្គទ្រង់គង់​ប្រថាប់​នៅ​វេឡុវនារាម​ទ្រង់ប្រារឰ​សុប្បពុទ្ធកុដ្ឋិ​ដែលត្រូវ​មេគោ​ជល់ស្លាប់​ព្រោះ​បាប​ចាស់របស់​ខ្លួន

 
ដកស្រង់ពីសៀវភៅ "ព្រះពុទ្ធភាសិត ៤៣គាថា"
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៩៤៤៩ ដង)
សារៈសំខាន់នៃថ្ងៃវិសាខបូជា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦២៣ ដង)
ស្ត្រី​ចូល​ទៅ​កាន់​ត្រកូល​ស្វាមី​មាន​ ៥ យ៉ាង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩៨៥ ដង)
វិធី​ធ្វើ​ឲ្យ​សម្រេច​ការងារ​ ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕